February 12, 2025

You are here:
គន្លឹះ​នាំ​ឲ្យ​មាន​ការ​រួបរួម (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)

«អ្នក​រាល់​គ្នា​ក៏​បាន​ស្អាង​ឡើង​ក្នុង​ទ្រង់​ដែរ សម្រាប់​ជា​លំ​នៅ​នៃ​ព្រះ​ដោយ​នូវ​ព្រះ​វិញ្ញាណ» (អេភេសូរ ២:២២)។ ពេល​ណា​មនុស្ស​សម្រេច​ចិត្ត​ទទួល​ជឿ​ព្រះ​គ្រីស្ទ ការ​ផ្លាស់​ប្រែ​នៃ​អត្ត​សញ្ញាណ​របស់​ពួក​គេ មិន​គ្រាន់​តែ​កើត​មាន​ជា​លក្ខណៈ​បុគ្គល​នោះ​ទេ។ សាវ័ក ប៉ុល បាន​បក​ស្រាយ ក្នុង​បទ​គម្ពីរ​អេភេសូរ ជំពូក​២​ថា មនុស្ស​មាន​បាប​ដែល​ស្លាប់​ក្នុង​បាប ឥឡូវ​នេះ​មាន​ជីវិត​រស់​ក្នុង​ព្រះ​គ្រីស្ទ​ហើយ កូន​នៃ​សេចក្តី​ក្រោធ បាន​ក្លាយ​ជា​កូន​ព្រះ។ តែ​អត្ត​សញ្ញាណ​ថ្មី​នេះ មិន​គ្រាន់​តែ​មាន​ជា​លក្ខណៈ​បុគ្គល​នោះ​ទេ។ យើង​មិន​នៅ​ក្នុង​ព្រះ​គ្រីស្ទ តែ​ម្នាក់​ឯង តែ​យើង​នៅ​ក្នុង​ព្រះ​អង្គ​ជា​មួយ​រាស្ត្រ​ទាំង​អស់​របស់​ព្រះ​អង្គ។ ហេតុ​នេះ​ហើយ ក្នុង​បទ​គម្ពីរ​អេភេសូរ​ជំពូក​២ សាវ័ក ប៉ុល បាន​និយាយ​អំពី​បទ​ពិសោធន៍​ផ្ទាល់​ខ្លួន​ជា​មួយ​ព្រះ​គុណ​ព្រះ ហើយ​ក៏​បាន​និយាយ​អំពី​ការ​រួបរួម ដែល​ព្រះ​គុណ​ព្រះ​អង្គ​សម្រេច​បាន។ សាវ័ក ប៉ុល បាន​ប្រាប់​យើង​ថា «អ្នក​រាល់​គ្នា​មិន​មែន​ជា​អ្នក​ដទៃ ឬ​ជា​អ្នក​គ្រាន់​តែ​សំណាក់​នៅ​ទៀត​ទេ គឺ​ជា​ជាតិ​តែ​១​នឹង​ពួក​បរិសុទ្ធ ជា​ពួក​ដំណាក់​ព្រះ​វិញ» (ខ.១៩)។ «មនុស្ស​ថ្មី» (ខ.១៥) ដែល​ព្រះ​គ្រីស្ទ​កំពុង​បង្កើត គឺ​បាន​រាប់​បញ្ចូល​ក្នុង​ចំណោម​មនុស្ស​ដទៃ​ទៀត​ដែល​ជា​អ្នក​ទទួល​មរតក​នៃ​ព្រះ​គុណ​ជា​មួយ​យើង។ ការ​នេះ​មិន​មាន​ន័យ​ថា អត្ត​សញ្ញាណ​ផ្ទាល់​ខ្លួន​របស់​មនុស្ស​ម្នាក់ៗ​មិន​សំខាន់​នោះ​ទេ។ ភេទ ជន​ជាតិ និង​ប្រវត្តិ​ផ្ទាល់​ខ្លួន​របស់​យើង​មិន​ត្រូវ​បាន​បំផ្លាញ​ចោល​ក្នុង​ព្រះ​គ្រីស្ទ​នោះ​ទេ។ យើង​នៅ​តែ​ជា​មនុស្ស​ដែល​ព្រះ​អង្គ​បាន​បង្កើត ឲ្យ​មាន​រូប​ដូច​អង្គ​ទ្រង់ ដើម្បី​បំពេញ​បំណង​ព្រះ​ទ័យ​ព្រះ​អង្គ។ ប៉ុន្តែ ការ​អ្វី​ដែល​បង្រួប​បង្រួម​យើង​ក្នុង​ព្រះ​គ្រីស្ទ ឬ​ការ​បង្រួប​បង្រួម​យើង​ជា​មួយ​ព្រះ​គ្រីស្ទ គឺ​សំខាន់​ជាង​សេចក្តី​ផ្សេង​ទៀត។ យើង​ត្រូវ​តែ​មាន​ការ​ប្រុង​ប្រយ័ត្ន ចំពោះ​ការ​ល្បួង​ឲ្យ​យើង​ភ្លេច​ហេតុផល ដែល​ត្រូវ​រួប​រួម​គ្នា។…

Read article
ផែនការ​របស់​យើង និង​ផែនការ​ព្រះ (សៀវភៅនំម៉ាណាប្រចាំថ្ងៃ)

អេសាយ ៥៥:៨-១២ ពីព្រោះ​ព្រះយេហូវ៉ា​ទ្រង់​មាន​ព្រះ​បន្ទូល​ថា “គំនិត​អញ មិនមែន​ដូចជា​គំនិត​របស់​ឯង​រាល់​គ្នា​ទេ ឯ​ផ្លូវ​របស់​ឯង​រាល់​គ្នា​ក៏​មិនមែន​ជា​ផ្លូវ​របស់​អញ​ដែរ”។ អេសាយ ៥៥:៨ កាល​ប៉ុន្មាន​ឆ្នាំ​មុន ស្វាមី​របស់​ខ្ញុំ​បាន​សម្រេច​ចិត្ត​ធ្វើ​ដំណើរ​ទៅ​ទ្វីប​អាហ្វ្រិក ជាមួយ​មនុស្ស​មួយ​ក្រុម មកពី​ព្រះវិហារ​របស់​គាត់​។ នៅ​នាទី​ចុង​ក្រោយ ក្រុម​របស់​គាត់​ក៏បាន​ទទួល​ដំណឹង​ថា ពួកគេ​មិន​អាច​ធ្វើ​ដំណើរ​បានទេ​។ ម្នាក់ៗ​មាន​ការ​ខក​ចិត្ត ប៉ុន្តែ ចំពោះ​លុយ​ដែល​ពួកគេ​ប្រមូល​បាន សម្រាប់​បង់​ថ្លៃ​សំបុត្រ​យន្តហោះ ការ​ស្នាក់​នៅ និង​អាហារ ពួកគេ​ក៏​បាន​បរិច្ចាគ​ឲ្យ​ប្រជាជន​នៅ​ភូមិ​នោះ ​ដែល​ពួកគេ​មិន​អាច​ធ្វើ​ដំណើរ​ទៅ​ជួប​បាន​។ ប្រជាជន​ក្នុង​ភូមិ​នោះ​ក៏​បាន​ប្រើ​លុយ​នោះ ដើម្បី​សាង​សង់​អាគារ ធ្វើ​ជា​កន្លែង​ស្នាក់​នៅ​សម្រាប់​ជន​រង​គ្រោះ​នៃ​ការ​រំលោភ​បំពាន។ ថ្មីៗ​នេះ ក្នុង​អំឡុង​ពេល​អធិស្ឋាន ក្នុង​ពេល​បរិភោគ​អាហារ​ពេល​ព្រឹក ស្វាមី​របស់​ខ្ញុំ​ក៏​បាន​ជួប​មនុស្ស​ម្នាក់ ដែល​បាន​រស់នៅ​ក្នុង​ភូមិ ដែល​គាត់​ស្ទើរតែ​បាន​ធ្វើ​ដំណើរ​ទៅ​សួរ​សុខ​ទុក្ខ​កាល​ប៉ុន្មាន​ឆ្នាំ​មុន​។ បុរស​នោះ​ក៏បាន​ប្រាប់​ស្វាមី​ខ្ញុំ​ថា គាត់​ជា​គ្រូ​បង្រៀន​នៅ​ភូមិ​នោះ ហើយ​ថា គាត់​បាន​ដើរ​កាត់​ពីមុខ​អាគារ​នោះ ជា​រៀង​រាល់​ថ្ងៃ​។ គាត់​ក៏​បាន​បញ្ជាក់​ថា ព្រះអម្ចាស់​កំពុង​តែ​ប្រើ​អាគារ​នោះ ដើម្បី​ជួយ​មនុស្ស​ដែល​ងាយ​រង​គ្រោះ​បំផុត ក្នុង​តំបន់​នោះ​។ ផែនការ និង​បំណង​ចិត្ត​របស់​យើង មិន​តែងតែ​សម​ស្រប​នឹង​បំណង​ព្រះទ័យ​របស់​ព្រះ​ទេ​។ ដ្បិត​គំនិត​ព្រះអង្គ មិនមែន​ដូចជា​គំនិត​របស់​យើង​រាល់​គ្នា​ទេ ឯ​ផ្លូវ​របស់​យើង​រាល់​គ្នា​ក៏​មិនមែន​ជា​ផ្លូវ​របស់​ព្រះអង្គ​ដែរ(អេសាយ ៥៥:៨)។ ផ្លូវ​របស់​ព្រះ​មិន​គ្រាន់តែ​ខុសពី​ផ្លូវ​របស់​យើង​ប៉ុណ្ណោះ​ទេ តែ​ក៏ “ខ្ពស់​ជាង” និង​ល្អ​ជាង ព្រោះ​ការ​អ្វី​ដែល​ព្រះអង្គ​ធ្វើ គឺ​តែងតែ​សម​ស្រប​នឹង​​ការ​ពិត​ដែល​ថា ព្រះអង្គ​ជា​នរណា(ខ.៩)។…

Read article