February 16, 2025

You are here:
តើ​អ្នក​ថា ព្រះ​អង្គ​ជា​នរណា? (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)

«ស៊ីម៉ូន-ពេត្រុស ទូល​ឆ្លើយ​ថា ទ្រង់​ជា​ព្រះ​គ្រីស្ទ ជា​ព្រះ​រាជបុត្រា​នៃ​ព្រះ​ដ៏​មាន​ព្រះ​ជន្ម​រស់ រួច​ព្រះ​យេស៊ូវ​មាន​ព្រះ​បន្ទូល​តប​ថា អ្នក​ស៊ីម៉ូន កូន​យ៉ូណាស​អើយ អ្នក​មាន​ពរ ដ្បិត​មិន​មែន​ជា​សាច់​ឈាម ដែល​បាន​សម្ដែង​ឲ្យ​អ្នក​ស្គាល់​ទេ គឺ​ព្រះ​វរបិតា​នៃ​ខ្ញុំ​ដែល​គង់​នៅ​ស្ថាន​សួគ៌​វិញ» (ម៉ាថាយ ១៦:១៦-១៧)។ ពេល​យើង​អាន​កណ្ឌ​គម្ពីរ​ដំណឹង​ល្អ យើង​ឃើញ​ថា មនុស្ស​ដែល​ជួប​ព្រះ​យេស៊ូវ​មក​ពី​ស្រុក​ណាសារ៉ែត កម្រ​មាន​ប្រតិ​កម្ម​តប​ចំពោះ​ព្រះ​អង្គ ដោយ​គ្រាន់​តែ​ឈរ​នៅ​ផ្លូវ​កណ្ដាល ដើម្បី​ជា​ការ​គួរសម​ប៉ុណ្ណោះ​ឡើយ។ ព្រះ​បន្ទូល និង​កិច្ចការ​ដែល​ព្រះ​អង្គ​បាន​ធ្វើ បាន​បណ្ដាល​ចិត្ត​គេ​ឲ្យ​មាន​សេចក្តី​ស្រឡាញ់ និង​ការ​ស្មោះ​ស្ម័គ្រ​ដ៏​ជ្រាល​ជ្រៅ តែ​ក៏​នាំ​ឲ្យ​មាន​ការ​ភ័យ​ខ្លាច និង​ការ​ស្អប់​ផង​ដែរ។ តើ​មាន​កត្តា​អ្វី​ខ្លះ​ដែល​បាន​បណ្ដាល​ឲ្យ​ពួក​គេ​មាន​ការ​ឆ្លើយ​តប​ខុស​គ្នា​ខ្លាំង​យ៉ាង​នេះ? ក្នុង​ការ​សន្ទនា​ក្នុង​ខ​គម្ពីរ​ខាង​លើ យើង​ឃើញ​ថា តាម​ផ្លូវ​ទៅ​ទី​ក្រុង​សេសារា-ភីលីព សាវ័ក ពេត្រុស បាន​ឆ្លើយ​តប​ចំពោះ​ព្រះ​អង្គ​ថា «ទ្រង់​ជា​ព្រះ​គ្រីស្ទ»។ ពាក្យ «ព្រះ​គ្រីស្ទ» ជា​ភាសាក្រិក មាន​ន័យ​ថា «ព្រះ​មេស្ស៊ី» ឬ «ព្រះ​អង្គ​ដែល​ត្រូវ​បាន​ចាក់​ប្រេង​តាំង»។ ក្នុង​កណ្ឌ​គម្ពីរ​សញ្ញា​ចាស់​ទាំង​មូល ព្រះ​អម្ចាស់​បាន​ចាក់​ប្រេង​តាំង​ស្ដេច ពួក​ចៅហ្វាយ និង​ពួក​ហោរា ប៉ុន្តែ​ពួក​គេ​ទាំង​អស់​សុទ្ធ​តែ​ជា​អ្នក​តំណាង​របស់​ព្រះ​អង្គ និង​អ្នក​នាំ​ព្រះ​រាជសារ​ដែល​ចង្អុល​បង្ហាញ​មនុស្ស​ឲ្យ​ងាក​ទៅ​រក​ព្រះ​មេស្ស៊ី​នៅ​ពេល​អនាគត​ជា​ព្រះ​អង្គ​សង្គ្រោះ និង​ព្រះ​អង្គ​ដែល​ត្រូវ​បាន​ចាក់​ប្រេង​តាំង​មក​ពី​ព្រះ។ ដូច​នេះ ការ​អ្វី​ដែល​សាវ័ក ពេត្រុស បាន​ប្រកាស គឺ​គួរ​ឲ្យ​យើង​កត់​សម្គាល់​ណាស់។ គាត់​កំពុង​និយាយ​ទៅ​កាន់​ព្រះ​យេស៊ូវ​ថា ព្រះ​អង្គ​ជា​ព្រះ​ដែល​ត្រូវ​យាង​មក ជា​ព្រះ​ដែល​ពួក​ហោរា​បាន​ថ្លែង​ទំនាយ។…

Read article
បង្ហាញ​ឲ្យ​គេ​ស្គាល់​សេចក្តី​មេត្តា​របស់​ព្រះអង្គ (សៀវភៅនំម៉ាណាប្រចាំថ្ងៃ)

ម៉ាថាយ ៧:៧-១២ ដូច្នេះ អស់​ទាំង​ការ​អ្វី ដែល​អ្នក​រាល់​គ្នា​ចង់​ឲ្យ​មនុស្ស​លោក​ប្រព្រឹត្ត​នឹង​ខ្លួន នោះ​ត្រូវ​ឲ្យ​អ្នក​ប្រព្រឹត្ត​នឹងគេ​ដូច្នោះ​ដែរ​។ ម៉ាថាយ ៧:១២ ទាហាន​ហ្វាំងឡង់​ម្នាក់ បាន​ដេកដួល​មាន​របួស​ក្នុង​សមរ​ភូមិ ក្នុង​អំឡុង​សង្គ្រាម​រដូវរងា រយៈ​ពេល៣ខែ រវាង​ប្រទេស​ហ្វាំងឡង់ និង​ប្រទេស​រុស្ស៊ី(ឆ្នាំ១៩៣៩ ដល់ ១៩៤០)។ មាន​ទាហាន​រុស្ស៊ី​ម្នាក់​បាន​ដើរមក ឃើញ​គាត់​ដេក​នៅ​លើ​ដី​ដូច​នេះ ក៏បាន​ភ្ជង់​កាំភ្លើង​ដាក់​គាត់​។ ទាហាន​ហ្វាំងឡង់​ដឹង​ច្បាស់​ថា ជីវិត​គាត់​ត្រូវ​អស់​ពេល​នោះ​ហើយ​។ ទោះជា​យ៉ាងណា​ក៏ដោយ ទាហាន​រុស្ស៊ី​ក៏​បាន​ហុច​កញ្ចប់​ថ្នាំ​ឲ្យ​គាត់ រួច​បន្ត​ដើរទៅ​មុខ​ទៀត​។ អ្វី​ដែល​គួរ​ឲ្យ​កត់​សំគាល់​នោះ ទាហាន​ហ្វាំងឡង់​រូប​នោះ​ក៏​បាន​ជួប​រឿង​ដូច​ទាហាន​រុស្ស៊ី​ផង​ដែរ​ ដោយ​លើក​នេះ គាត់​បាន​ឃើញ​ទាហាន​រុស្ស៊ី​ម្នាក់​កំពុង​ដេកដួល​មាន​របួស នៅ​លើ​ដី ដោយ​គ្មាន​នរណា​ជួយ​ក្នុង​សមរ​ភូមិ​។ គាត់​ក៏បាន​ប្រគល់​កញ្ចប់​ថ្នាំ​ពេទ្យ​ឲ្យ​ទៅ​ទាហាន​រុស្ស៊ី​នោះ ហើយក៏​បាន​បន្ត​ដើរទៅ​មុខ​ទៀត​។ ព្រះយេស៊ូវ​បាន​ប្រទាន​យើង នូវ​គោលការណ៍​សម្រាប់​ដឹកនាំ​ជីវិត​យើង ដោយ​មាន​បន្ទូល​ថា “អស់​ទាំង​ការ​អ្វី ដែល​អ្នក​រាល់​គ្នា​ចង់​ឲ្យ​មនុស្ស​លោក​ប្រព្រឹត្ត​នឹង​ខ្លួន នោះ​ត្រូវ​ឲ្យ​អ្នក​ប្រព្រឹត្ត​នឹងគេ​ដូច្នោះ​ដែរ”(ម៉ាថាយ ៧:១២)។ តើ​អ្នក​អាច​ស្រមៃ​​ថា ពិភពលោក​នឹង​មាន​ការ​ផ្លាស់​ប្តូរ​យ៉ាងណា បើសិន​ជា​អ្នកជឿ​ព្រះ​ប្រកាន់​ខ្ជាប់​តាម​គោលការណ៍​ដ៏​សាមញ្ញ​នេះ? តើ​យើង​អាច​រំពឹង​ថា ការ​កៀបសង្កត់​នឹង​បាន​បញ្ចប់ ក្នុង​កំរិត​ណា បើ​សិន​ជា​យើង​រួម​គ្នា​ដើរ​តាម​ប្រាជ្ញា​របស់​ព្រះយេស៊ូវ? អ្វីៗ​នឹង​មាន​ភាព​ល្អ​ប្រសើរ​ឡើង បើសិន​ជា​យើង​ដើរ​តាម​ការ​ដឹកនាំ​របស់​ព្រះអង្គ ដោយ​ផ្តល់​ឲ្យ​អ្នក​ដទៃ នូវ​សេចក្តី​អាណិត និង​សេចក្តី​មេត្តា​ដែល​យើង​សង្ឃឹមថា គេ​នឹង​ផ្តល់​ឲ្យ​យើង​។ ពេល​ណា​យើង​ឲ្យ “អំណោយ​ដ៏​ល្អ” ដល់​អ្នក​ដទៃ…

Read article