February 21, 2025

You are here:
មិន​ត្រូវ​ឲ្យ​មាន​ដូច្នោះ​ក្នុង​ពួក​អ្នក​រាល់​គ្នា (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)

«តែ​ព្រះ​យេស៊ូវ​ទ្រង់​ហៅ​អ្នក​ទាំង​នោះ​មក មាន​ព្រះ​បន្ទូល​ថា អ្នក​រាល់​គ្នា​ដឹង​ថា ពួក​អ្នក​ដែល​បាន​រាប់​ជា​ចៅហ្វាយ​នៃ​សាសន៍​ដទៃ គេ​គ្រប់​គ្រង​លើ​សាសន៍​របស់​ខ្លួន ហើយ​ពួក​អ្នក​ធំ​ក៏​មាន​អំណាច​លើ​គេ​ដែរ ប៉ុន្តែ​មិន​ត្រូវ​ឲ្យ​មាន​ដូច្នោះ​ក្នុង​ពួក​អ្នក​រាល់​គ្នា​ឡើយ» (ម៉ាកុស ១០:៤២-៤៣)។ ក្នុង​ចំណោម​ការ​ភូត​កុហក​ដ៏​ធំ​បំផុត​នៅ​ក្នុង​ជំនាន់​មនុស្ស​ស្ទើរ​តែ​ទាំង​អស់ គេ​បាន​កុហក​ថា មនុស្ស​នឹង​ឈោង​ចាប់​អ្នក​មិន​ជឿ​ដែល​រស់​នៅ​ជិត​ខាង​ពួក​គេ​យ៉ាង​មាន​ប្រសិទ្ធភាព​ជាង បើ​សិន​ជា​ពួក​គេ​មាន​រូប​សម្បត្តិ ចេះ​និយាយ​ស្តី ធ្វើ​កាយ​វិការ និង​រស់​នៅ​ដូច​អ្នក​ទាំង​នោះ ឲ្យ​បាន​ច្រើន​បំផុត​តាម​ដែល​អាច​ធ្វើ​ទៅ​បាន។ ព្រះ​គម្ពីរ​សញ្ញា​ថ្មី​មិន​បាន​គាំទ្រ​ទស្សនៈ​នេះ​ទេ ហើយ​ប្រវត្តិ​សាស្ត្រ​ពួក​ជំនុំ​ក៏​មិន​បាន​គាំទ្រ​ដែរ។ ផ្ទុយ​ទៅ​វិញ ប្រវត្តិ​សាស្ត្រ​ពួក​ជំនុំ​បាន​បង្ហាញ​ដូច​អ្វី​ដែល​ព្រះ​គម្ពីរ​បាន​បង្រៀន​ថា រាស្ត្រ​របស់​ព្រះ​តែង​តែ​មាន​ប្រសិទ្ធភាព​បំផុត​ក្នុង​ការ​ឈោង​ចាប់​មនុស្ស​បាត់​បង់​ក្នុង​វប្បធម៌​លោកីយ៍ ពេល​ណា​ជីវិត និង​របៀប​នៃ​ការ​រស់​នៅ​របស់​ពួក​គេ មាន​ការ​ប្រាស​ចាក​នឹង​វប្បធម៌​របស់​លោកីយ៍​យ៉ាង​ច្បាស់​លាស់ (១ពេត្រុស ២:១១-១២)។ មាន​ពេល​មួយ សាវ័ក យ៉ាកុប និង​សាវ័ក យ៉ូហាន «ដែល​ជា​កូន​នៃ​ផ្គរ​លាន់» បាន​ទៅ​រក​ព្រះ​យេស៊ូវ ដើម្បី​ទូល​សូម​កន្លែង​កិត្តិយស​ក្នុង​នគរ​ព្រះ​អង្គ (ម៉ាកុស ១០:៣៥-៤៥)។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ បំណង​ចិត្ត​របស់​ពួក​គេ​មិន​បាន​កើត​ចេញពី​ចិត្ត​ស្មោះ​ត្រង់​នោះ​ទេ តែ​កើត​ចេញ​ពី​មហិច្ឆតា ដែល​ស្រដៀង​នឹង​អ្នក​ដឹក​នាំ​ចក្រភព​រ៉ូម៉ាំង​ក្នុង​អំឡុង​សម័យ​នោះ ដែល​ចូល​ចិត្ត​លើក​តម្កើង​ខ្លួន​ឯង។ ព្រះ​យេស៊ូវ​មិន​បាន​ឆ្លើយ​តប​ពួក​គេ ដោយ​ការ​វាយ​ប្រហារ​នោះ​ទេ។ ព្រះ​បន្ទូល​ព្រះ​អង្គ​ធ្វើ​ឲ្យ​គេ​មាន​ការ​ភ្ញាក់​ផ្អើល។ ពួក​សាវ័ក​គឺ​ជា​អ្នក​ដើរ​តាម​ព្រះ​អង្គ ហើយ​ត្រូវ​រស់​នៅ​ខុស​ប្លែក​ពី​លោកីយ៍។ ពួក​គេ​ចាំ​បាច់​ត្រូវ​ដឹង​ថា ក្នុង​នគរ​ព្រះ ដើម្បី​ឲ្យ​ព្រះ​ទ្រង់​លើក​យើង​ឡើង យើង​ត្រូវ​បន្ទាប​ខ្លួន។ កិត្តិយស​កើត​ចេញ​ពី​ការ​លះបង់ មិន​មែន​ពី​ការ​ទទួល​នោះ​ទេ។ គេ​អាច​រក​ឃើញ​ភាព​ធំ​ប្រសើរ​នៅ​ក្នុង​ការ​បម្រើ​គេ មិន​មែន​នៅ​ក្នុង​ការ​ដែល​គេ​បម្រើ​យើង​នោះ​ទេ។…

Read article
ក្រោកឈរ​ឡើង​វិញ (សៀវភៅនំម៉ាណាប្រចាំថ្ងៃ)

សុភាសិត ២៤:១៥-២២ ដ្បិត​មនុស្ស​សុចរិត ទោះបើ​គេ​ដួល​ដល់៧ដង​ក៏ដោយ គង់តែ​នឹង​ក្រោក​ឡើង​វិញ​បាន តែ​មនុស្ស​អាក្រក់​ត្រូវ​ទំលាក់ ទៅ​ក្នុង​សេចក្តី​អន្តរាយ​វិញ​។ សុភាសិត ២៤:១៦ កាល​នៅ​វ័យ​ជំទង់ ខ្ញុំ​មាន​ការ​ចាប់ចិត្ត​នឹង​កីឡា​ជិះ​ស្គី​រាំ​នៅ​លើ​ទឹកកក​។ ខ្ញុំ​ចូល​ចិត្ត​មើល​ការ​គួប​ផ្សំ​រវាង​សិល្បៈ និង​កីឡា​នៅ​លើ​ទឹកកក ដែល​មាន​ការ​បង្វិល​ខ្លួន​ដ៏​រហ័ស ការ​លោត​ខ្ពស់ៗ និង​ជំហរ​ដ៏​ល្អ​ឥត​ខ្ចោះ​។ បន្ទាប់ពី​ខ្ញុំ​បាន​មើល​ការ​សម្ដែង​របស់​អ្នក​ជិះ​ស្គី​អាជីព​ជា​ច្រើន​អ្នក ទី​បំផុត​ខ្ញុំ​ក៏​មាន​ឱកាស​ជិះ​ស្គី​លើ​ទឹកកក ហើយ​បាន​ចូល​រៀន​នៅ​ក្នុង​ក្រុម​មួយ​។ ក្រៅពី​ការ​រៀន​ជិះ​ស្គី​ទៅមុខ និង​ចាប់​ហ្វ្រាំង ហើយក៏​បាន​រៀន​ជំនាញ​សំខាន់​បំផុត ដែល​អ្នក​ជិះ​ស្គី​គ្រប់​កំរិត​ទាំង​អស់​ត្រូវ​រៀន គឺ​រៀន​​ក្រោកឈរ​ឡើង​វិញ​ឲ្យ​បាន​ឆាប់​រហ័ស នៅ​ពេល​យើង​ដួល​។ ក្រោយមក ខ្ញុំ​ក៏បាន​រៀន​បង្វិល​ខ្លួន និង​លោត​ឡើង​ទៅលើ​ជា​ច្រើន​ប្រភេទ ក្នុង​មេរៀន​ឯកជន ប៉ុន្តែ ជានិច្ច​ជា​កាល ខ្ញុំ​នៅតែ​ត្រូវ​ពឹង​ផ្អែក​ទៅលើ​មូលដ្ឋាន​គ្រឹះ​នៃ​ការ​ជិះ​ស្គី ដែល​ជា​ការ​ក្រោកឈរ បន្ទាប់ពី​ខ្ញុំ​បាន​ដួល​ចុះ​។ ទោះ​យើង​គឺជា​កីឡាករ​ឬ​អត់ យើង​សុទ្ធតែ​អាច​ដឹង​ថា “ការ​ដួល​ចុះ” គឺជា​ផ្នែក​មួយ​នៃ​ជីវិត​របស់​យើង​។ យើង​ដួល​ចុះ ប្រហែល​ជា​ដោយសារ​យើង​បាន​ធ្វើ​អំពើបាប ហើយ​ជំពប់​ដួល ដោយសារ​យើង​មាន​កំហុស ឬ​យើង​បាន​ដួល​ចុះ ដោយសារ​កាលៈទេសៈ​ដែល​ពិបាក​ខ្លាំង​ពេក​។ យើង​ប្រហែល​ជា​ទទួលរង​ការ​វាយ​ប្រហារ​ពី​វិញ្ញាណ​អាក្រក់ ឬ​ពី​បញ្ហា​អ្វី​ផ្សេង​ទៀត​។ សាវ័ក​ប៉ុល​បាន​មាន​ប្រសាសន៍​ថា “យើង​ខ្ញុំ​ត្រូវ​គេ​សង្កត់សង្កិន​គ្រប់​ជំពូក តែ​មិន​ទ័ល​ផ្លូវ​ឡើយ មាន​សេចក្តី​វិលវល់ តែ​មិន​ទ័ល​គំនិត​ទេ មាន​គេ​ធ្វើទុក្ខ តែ​មិនមែន​ត្រូវ​ចោល​នៅ​ម្នាក់ឯង​ទេ ត្រូវ​គេ​វាយ​ដួល​ស្តូក តែ​មិន​ស្លាប់​ទេ”(២កូរិនថូស…

Read article