February 22, 2025

You are here:
ការ​ស្គាល់​ព្រះ (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)

«រួច​គេ​នឹង​លែង​បង្រៀន​អ្នក​ជិត​ខាង ហើយ​នឹង​បង​ប្អូន​គេ​រៀង​ខ្លួន​ទៀត​ថា ចូរ​ឲ្យ​ស្គាល់​ព្រះ​យេហូវ៉ា​ចុះ ដ្បិត​ព្រះ​យេហូវ៉ា​ទ្រង់​មាន​ព្រះ​បន្ទូល​ថា គេ​នឹង​ស្គាល់​អញ​គ្រប់ៗ​គ្នា តាំង​ពី​អ្នក​តូច​បំផុត រហូត​ដល់​អ្នក​ធំ​បំផុត​ក្នុង​ពួកគេ» (យេរេមា ៣១:៣៤)។ នៅ​សម័យ​ហោរា យេរេមា ព្រះ​អម្ចាស់​មិន​បាន​ធ្វើ​ខុស​នឹង​សេចក្តី​សញ្ញា​ដែល​ព្រះ​អង្គ​បាន​តាំង​ជា​មួយ​រាស្ត្រ​ព្រះ​អង្គ​ឡើយ។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ទោះ​ព្រះ​អង្គ​មាន​សេចក្តី​ស្រឡាញ់​ដែល​មិន​ចេះ​ប្រែ​ប្រួល ក៏​រាស្ត្រ​ព្រះ​អង្គ​នៅ​តែ​បន្ត​ធ្វើ​អំពើ​បាប។ ដូច​នេះ តើ​ព្រះ​អង្គ​អាច​សម្រេច​ព្រះ​បន្ទូល​សន្យា​ព្រះ​អង្គ​យ៉ាង​ដូច​ម្ដេច នៅ​ពេល​ដែល​រាស្ត្រ​ព្រះ​អង្គ​នៅ​តែ​បន្ត​បង្ហាញ​ចេញ​នូវ​ភាព​មិន​ស្មោះ​ត្រង់​ចំពោះ​ព្រះ​អង្គ? ព្រះ​អង្គ​បាន​តាំង​សញ្ញា​ថ្មី​ជា​ផ្នែក​មួយ​នៃ​ផែនការ​ដ៏​អស្ចារ្យ​របស់​ព្រះ​អង្គ ដែល​នាំ​ឲ្យ​មាន​ការ​កើត​ជា​ថ្មី។ គឺ​ដូច​ដែល​លោក អាឡិច ម៉ូតយ័រ (Alec Motyer) ជា​អ្នក​ជំនាញ​ទេវសាស្ត្រ​បាន​សរសេរ​ថា «នៅ​ពេល​ដែល​រាស្ត្រ​របស់​ព្រះ​អម្ចាស់​មិន​អាច​ឈោង​ទៅ​ដល់​ខ្នាត​គំរូ​របស់​ព្រះ​អង្គ នោះ​ព្រះ​អង្គ​មិន​បាន​បន្ទាប​ខ្នាត​គំរូ​របស់​ព្រះ​អង្គ​ឲ្យ​ត្រូវ​នឹង​សមត្ថភាព​របស់​ពួក​គេ​នោះ​ទេ តែ​ព្រះ​អង្គ​កែ​ប្រែ​ពួក​គេ​ឲ្យ​មាន​សមត្ថភាព»1។ សេចក្តី​សញ្ញា​ថ្មី​នេះ​គឺជា​គោល​បំណង និង​ព្រះ​បន្ទូល​សន្យា​របស់​ព្រះ​ដែល​កែ​ប្រែ​ចិត្ត​របស់​ពួក​គេ​ជា​ថ្មី តាម​រយៈ​ព្រះ​លោហិត​នៃ​ព្រះ​អម្ចាស់​យេស៊ូវ។ ព្រះ​អង្គ​ទទួល​យក​ចិត្ត​របស់​យើង ហើយ​កែ​ប្រែ​វា​ឲ្យ​ល្អ​ឡើង​ដូច​គ្រាប់​សម្រាប់​ដាក់​ចូល​ក្នុង​រូប​តម្រៀប ដើម្បី​ឲ្យ​ចិត្ត​យើង​បាន​រីករាយ នឹង​ក្រឹត្យ​វិន័យ​របស់​ព្រះ​អង្គ។ ក្នុង​ការ​ប្រកាស​របស់​ព្រះ​អង្គ អំពី​សេចក្តី​សញ្ញា​ថ្មី​នេះ ពាក្យ «ស្គាល់» គឺ​ជា​ពាក្យ​គន្លឹះ។ ក្នុង​ព្រះ​គម្ពីរ​ដើម​ជា​ភាសា​ហេព្រើរ​យើង​អាច​យល់​អត្ថន័យ​របស់​ពាក្យ​នេះ​ច្បាស់​តាំង​ពី​ដើម​ដំបូង​មក ក្នុង​កណ្ឌ​គម្ពីរ​លោកុប្បត្ដិ​ដែល​និយាយ​ត្រង់ៗ​ថា លោក អ័ដាម បាន «ស្គាល់» ភរិយា​គាត់ ហើយ​ពួក​គេ​បង្កើត​បាន​កូន (លោកុប្បត្ដិ ៤:‌១) ដែល​បាន​បង្ហាញ​កម្រិត​នៃ​ភាព​ជិត​ស្និទ្ធ​របស់​ពួក​គេ។ ត្រង់​ចំណុច​នេះ ព្រះ​អង្គ​កំពុង​មាន​បន្ទូល​ថា ពេល​ណា​រាស្ត្រ​ព្រះ​អង្គ​ស្គាល់​សេចក្តី​ស្រឡាញ់​របស់​ព្រះ​អង្គ…

Read article
កេរ​ដំណែល​នៃ​សេចក្តី​ស្រឡាញ់​ចំពោះ​ព្រះយេស៊ូវ (សៀវភៅនំម៉ាណាប្រចាំថ្ងៃ)

យ៉ូហាន ១៣:៣១-៣៦ ត្រូវ​ឲ្យ​ស្រឡាញ់​គ្នា ដូចជា​ខ្ញុំ​បាន​ស្រឡាញ់​អ្នក​រាល់​គ្នា​ដែរ​។ យ៉ូហាន ១៣:៣៤ នៅ​ប្រទេស​ស៊ុយអែត គេ​មាន​ប្រពៃណី​ដែស្ទែតនីង(döstädning) ដែល​តាមន័យ​ត្រង់ គឺ​មានន័យ​ថា “ការ​សម្អាត​នៃ​សេចក្តី​ស្លាប់”។ ក្នុង​ប្រពៃណី​នេះ​គេ​យល់​ឃើញថា ពេលណា​យើង​មាន​វ័យ​ចាស់ យើង​គួរ​តែ​ឈប់​បង្គរ “របស់របរ” ទុក​ទៀត ហើយ​ត្រូវ​ជម្រុះ​ចោល​អ្វីៗ ដែល​មិន​ចាំបាច់​ដែល​យើង​រកបាន ពេញ​មួយ​ជីវិត​។ តាម​ពិត ប្រពៃណី​ការ​សម្អាត​នៃ​សេចក្តី​ស្លាប់​របស់​ជនជាតិ​ស៊ុយអែល គឺជា​អំណោយ​នៃ​សេចក្តី​ស្រឡាញ់​សម្រាប់​កូន និង​ញាតិ​មិត្ត ព្រោះ​ប្រពៃណី​នេះ​បាន​ផ្តល់​ឲ្យ​ពួកគេ​នូវ​ភាព​ងាយ​ស្រួល នៅ​ក្នុង​រក្សា​ទុក្ខ ឬ​បរិច្ចាគ​អ្វីៗ ដែល​មនុស្ស​ចាស់​បាន​បន្សល់​ទុក​បន្ទាប់ពី​ពួកគេ​លាចាក​លោក​។ ក្នុង​នាម​យើង​អាច​អ្នកជឿ​ព្រះយេស៊ូវ យើង​នឹង​ចូល​ដល់​វ័យ​មួយ ដែល​យើង​គិត​អំពី​កេរ​ដំណែល​របស់​យើង ជា​អ្វីៗ​ដែល​បាន​ជួយ​ឲ្យ​យើង​រស់​រៀន ក្នុង​ពេល​កន្លង​មក​។ ពេល​យើង​និយាយ​អំពី​កេរ​ដំណែល យើង​ច្រើនតែ​គិត​អំពី​​លុយ កេរ​មរតក ឬ​អំណោយ​មនុស្ស​ធម៌ និង​អ្វីៗ​ជា​ច្រើន​ទៀត​។ ប៉ុន្តែ យើង​ចាំបាច់​ត្រូវ​គិត​អំពី​ពេល​ដែល​ព្រះយេស៊ូវ​ចំណាយ​ពេល​ចុង​ក្រោយ ជាមួយ​ពួក​សាវ័ក ដែល​កាល​នោះ ព្រះអង្គ​មាន​បន្ទូល​ថា “កន្លែង​ដែល​ខ្ញុំ​ទៅ នោះ​អ្នក​ពុំ​អាច​នឹង​ទៅតាម ក្នុង​គ្រា​ឥឡូវ​នេះ​បានទេ លុះ​គ្រា​ក្រោយ​ទើប​អ្នក​នឹង​ទៅ​បាន”(យ៉ូហាន ១៣:៣៦)។ ព្រះអង្គ​បាន​ប្រើ​ពាក្យ ស្រឡាញ់ ឬ​បាន​ស្រឡាញ់ ៤ដង ក្នុង ខ.៣៤-៣៥ ហើយ​សេចក្តី​ស្រឡាញ់ គឺ​ជា​កេរ​ដំណែល​របស់​ព្រះអង្គ​។…

Read article