March 5, 2025

You are here:
ព្រះ​ទ្រង់​កាន់​ខាង​យើង​ហើយ (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)

«កាល​ណា​មាន​សេចក្តី​ល្បួង នោះ​កុំ​ឲ្យ​អ្នក​ណា​និយាយ​ថា ព្រះ​ទ្រង់​ល្បួង​ខ្លួន​ឡើយ ដ្បិត​សេចក្តី​អាក្រក់​ពុំ​អាច​នឹង​ល្បួង​នាំ​ព្រះ​ហឫទ័យ​ព្រះ​បាន​ឡើយ ហើយ​ព្រះ​ក៏​មិន​ដែល​ល្បួង​អ្នកណា​ដែរ» (យ៉ាកុប ១:១៣)។ ពេល​ណា​យើង​ទទួល​ជឿ​ព្រះ​យេស៊ូវ​គ្រីស្ទ ហើយ​ចំណង​នៃ​អំពើ​បាប​បាន​ដាច់ មាន​រឿង​មួយ​ចំនួន​កើត​ឡើង​ចំពោះ​យើង​ភ្លាម។ ព្រះ​អង្គ​បាន​ចម្លង​យើង​ចេញ​ពី​សេចក្តី​ស្លាប់​ចូល​ទៅ​ក្នុង​ជីវិត ហើយ​ព្រះ​វិញ្ញាណ​ក៏​បាន​ចូល​គង់​ក្នុង​យើង។ ព្រះ​អង្គ​ទទួល​យើង​ចូល​ក្នុង​មហា​គ្រួសារ​របស់​ព្រះ​អង្គ។ យើង​បាន​ទទួល​ការ​ប្រោស​លោះ ការ​ផ្លាស់​ប្រែ និង​ការ​កើតជា​ថ្មី។ បាប​មិនអាច​​សោយ​រាជ្យ​ក្នុង​ជីវិត​យើង​ទៀត​ទេ។ ប៉ុន្តែ យើង​នៅ​តែ​ជា​មនុស្ស​មាន​បាប។ នៅ​ក្នុង​ការ​ជឿ​ព្រះ​គ្រីស្ទ យើង​មិន​រស់​នៅ​ដោយ​ភាព​សុខ​ស្រួល​គ្រប់​ពេល ដោយ​ជៀស​ផុត​ពី​ការ​វាយ​ប្រហារ​របស់​អារក្ស ឬ​ជៀស​ផុត​ពី​ការ​ល្បួង​ឡើយ។ ផ្ទុយ​ទៅ​វិញ ចាប់​តាំង​ពី​ពេល​ដែល​គ្រីស្ទ​បរិស័ទ​ប្រែ​ចិត្ត​ជឿ​ព្រះ​រហូត​ដល់​ពេល​បាន​ឃើញ​ព្រះ​គ្រីស្ទ និង​បាន​ផ្លាស់​ប្រែ​ឲ្យ​មាន​លក្ខណៈ​ដូច​ព្រះ​អង្គ ពួក​គេ​នៅ​ជាប់​ក្នុង​សង្គ្រាម​ប្រឆាំង​ការ​ល្បួង​ជាប់​ជានិច្ច1។ ព្រះ​គម្ពីរ​មាន​ពេញ​ទៅ​ដោយ​ការ​ដាស់​តឿន​អំពី​ការ​ល្បួង​ដែល​នាំ​យើង​ទៅ​រក​បាប និង​ការ​អាក្រក់ ដែល​យើង​រាល់​គ្នា​សុទ្ធ​តែ​បាន​ជួប។ ការ​ល្បួង​មិន​គ្រាន់​តែ​ជា​ការ​លួង​លោម​យើង​ឲ្យ​ធ្វើ​ការ​អាក្រក់ និង​ធ្វើ​រឿង​ហួស​ចិត្ត តែ​ក៏​នាំ​យើង​ឲ្យ​ប្រើ​ការ​ល្អ​ដែល​ព្រះ​ទ្រង់​ប្រទាន​យើង ហើយ​ប្រើ​វា​ក្នុង​ផ្លូវ​ខុស​ទាស់​ប្រឆាំង​នឹង​ព្រះ។ ក្នុង​សៀវភៅ​រឿង សំបុត្រ​របស់​អារក្ស Screwtape លោក ស៊ី អេស លូវីស (C.S. Lewis) បាន​លើក​ឡើង​អំពី​ការ​ល្បួង​ឲ្យ​ប្រព្រឹត្ត​បាប ដែល​ក្នុង​នោះ​អារក្ស​បាន​ជំរុញ​កូន​ចៅ​វា ឲ្យ «លើក​ទឹក​ចិត្ត​មនុស្ស​ឲ្យ​សប្បាយ​នឹង​ការ​ល្អ​ជា​ច្រើន ដែល​ព្រះ​ទ្រង់​បាន​ប្រទាន​មក តែ​សប្បាយ​ក្នុង​ផ្លូវ និង​ក្នុង​កម្រិត​ដែល​ព្រះ​អង្គ​បាន​ហាម​ឃាត់»2។ ព្រះ​គម្ពីរ​បាន​ចែង​ច្បាស់​ថា ព្រះ​អម្ចាស់​មិន​ដែល និង​មិន​អាច​ធ្វើ​ជា​ប្រភព​នៃ​ការ​ល្បួង​ទេ។ នៅ​ពេល​ដែល​កណ្ឌ​គម្ពីរ​យ៉ាកុប​បាន​ចែង​ថា ព្រះ​ទ្រង់​មិន​ដែល​ល្បួង​នរណា​ម្នាក់​សោះ​ឡើយ…

Read article
មនុស្ស​មិន​អាច​ស្ទង់​ប្រាជ្ញា​របស់​ព្រះអង្គ​បាន (សៀវភៅនំម៉ាណាប្រចាំថ្ងៃ)

អេសាយ ៤០:២៥-៣១ គ្មាន​អ្នកណា​អាច​ស្ទង់​យល់​យោបល់​របស់​ទ្រង់​បានទេ​។ អេសាយ ៤០:២៨ កាល​ពី​ខែ​កុម្ភៈ ឆ្នាំ២០២៣ កែវ​យឺត​មើល​ផ្កាយ​អវកាស ចេមស៍ វេប បាន​ធ្វើ​ការ​រុករក​ឃើញរឿង ដែល​គួរ​ឲ្យ​កត់​សំគាល់​មួយ​ទៀត​។ តាម​រយៈ​កែវ​យឺត​ធំ​មួយ​គ្រឿង​នេះ អ្នក​វិទ្យាសាស្ត្រ​ទើបតែ​បាន​រក​ឃើញ​កាឡាក់ស៊ី​៦​ទៀត ដែល​ពី​មុន​មក មនុស្ស​ជាតិ​មិន​ទាន់​អាច​រក​ឃើញ នៅ​ក្នុង​ចក្រវាល​ដ៏​ធំ​ល្វឹងល្វើយ​។ ការ​រុករក​ឃើញ​នេះ បាន​នាំ​ឲ្យ​មាន​ការ​ក្រឡាប់​ចក្រ​នៅ​ក្នុង​ការ​យល់​ដឹង​របស់​មនុស្ស អំពី​អវកាស​។ អវកាស​យានិក​ម្នាក់​បាន​ធ្វើ​ការ​កត់​សំគាល់​ឃើញថា “យើង​បាន​រក​ឃើញ​បាតុភូត​អ្វី​ម្យ៉ាង ខុសពី​ការ​រំពឹង​គិត​របស់​យើង ហើយ​វា​ក៏​ពិតជា​បាន​បណ្តាល​ឲ្យ​មាន​បញ្ហា​នៅ​ក្នុង​វិទ្យាសាស្ត្រ”។ អ្នក​ជំនាញ​ផ្នែក​រូប​វិទ្យា​អវកាស បាន​មាន​ប្រសាសន៍​ក្នុង​លក្ខណៈ​បន្ទាប​ខ្លួន​ថា “ពេល​ខ្លះ ការ​មិន​បាន​ដឹង គឺ​មិនមែន​ជា​កំហុស​ឆ្គង​អ្វី​ទេ”។ រឿង​នេះ​បាន​បង្ហាញថា ព្រះ​ទ្រង់​ហាក់​ដូចជា​បន្ត​ធ្វើ​ឲ្យ​យើង​គ្រប់​គ្នា​មាន​ការ​ភ្ញាក់​ផ្អើល​។ កាល​ប៉ុន្មាន​ពាន់​ឆ្នាំ​ មុន​សម័យ​ដែល​មនុស្ស​មាន​កែវ​យឺត​មើល​ផ្កាយ ហោរា​អេសាយ ហាក់​ដូច​ជា​កំពុង​និយាយ​ដោយ​ផ្ទាល់​ទៅ​កាន់​អ្នក​វិទ្យាសាស្ត្រ​ ក្នុង​ពេល​បច្ចុប្បន្ន​ថា “តើ​ឯង​មិន​បាន​ដឹង តើ​មិន​បានឮ​ទេ​ឬ​អី ថា​ព្រះ​ដ៏​គង់នៅ​អស់​កល្ប​ជានិច្ច គឺ​ព្រះយេហូវ៉ា ជា​ព្រះ​ដែល​បាន​បង្កើត​ផែនដី រហូត​ដល់​ចុង​បំផុត”(អេសាយ ៤០:២៨)។ គាត់​ក៏បាន​បន្ត​មាន​ប្រសាសន៍​ទៀត​ថា “គ្មាន​អ្នកណា​អាច​ស្ទង់​យល់​យោបល់​របស់​ទ្រង់​បានទេ”(ខ.២៨)។ អ្នក​វិទ្យាសាស្ត្រ​រូប​នោះ​ក៏បាន​ទទួល​ស្គាល់​ផង​ដែរ​ថា មាន​រឿង​ជា​ច្រើន​ណាស់ នៅ​ក្នុង​ទី​អវកាស ដែល​មនុស្ស​មិន​បាន​ដឹង​។ ប៉ុន្តែ បទ​គម្ពីរ​នេះ​មាន​ចំណុច​ជា​ច្រើន​ដែល​យើង​ត្រូវ​យល់​ដឹងផង​ដែរ​។ ព្រះ​ដែល​យើង​មិន​អាច​ស្ទង់​ប្រាជ្ញា​របស់​ទ្រង់ គឺជា​អង្គ​បុគ្គល ដែល​មាន​សេចក្តី​ស្រឡាញ់​ចំពោះ​មនុស្ស​។ ព្រះ​ដែល​បាន​បង្កើត​កាឡាក់ស៊ី​ទាំង៦នោះ…

Read article