March 6, 2025

You are here:
តើ​ឯង​នៅ​ឯ​ណា? (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)

អ័ដាម និង​ប្រពន្ធ​គាត់ ក៏​ពួន​នឹង​ព្រះ​យេហូវ៉ា​ដ៏​ជា​ព្រះ​នៅ​កណ្ដាល​ដើម​ឈើ​ក្នុង​សួន​ច្បារ។ ព្រះ​យេហូវ៉ា​ដ៏​ជា​ព្រះ​ទ្រង់​ហៅ​រក អ័ដាម ដោយ​ព្រះ​បន្ទូល​ថា «ឯង​នៅ​ឯ​ណា?» (លោកុប្បត្ដិ ៣:៨-៩)។ ការ​លេង​បិទ​ពួន គឺ​ជា​ល្បែង​កម្សាន្ត​ដ៏​ពេញ​និយម​ដែល​ក្មេងៗ​ចូល​ចិត្ត​លេង​កម្សាន្ត ទោះ​ពួក​គេ​មាន​ជាតិ​សាសន៍​អ្វី និយាយ​ភាសា​អ្វី និង​រស់​នៅ​កន្លែង​ណា​ក៏​ដោយ។ វា​ជា​ល្បែង​សកល និង​ស្រប​ច្បាប់។ ប៉ុន្តែ ការ​លេង​បិទពួន​ដំបូង​បំផុត​នៅ​លើ​ផែនដី​នេះ មិន​មែន​ជា​រឿង​សប្បាយ​រីករាយ ឬ​ត្រឹម​ត្រូវ​ឡើយ។ វា​ជា​រឿង​ធ្ងន់ធ្ងរ​ដែល​ទាក់ទង​នឹង​សេចក្តី​ស្លាប់។ បន្ទាប់ពី​លោក អ័ដាម និង​នាង អេវ៉ា មិន​ស្តាប់​បង្គាប់​ព្រះ​ក្នុង​សួន​ច្បារ​អេដែន ពួក​គេ​បាន​ព្យាយាម​លាក់​ខ្លួន​ពី​ព្រះ​នេត្រ​ព្រះ​ដោយ​ការ​ភ័យ​ខ្លាច។ តែ​ព្រះ​អម្ចាស់​បាន​យាង​មក​រក​ពួក​គេ​ដោយ​សំណួរ​ដ៏​សាមញ្ញ​ថា «ឯង​នៅ​ឯ​ណា?» សំណួរ​នេះ គឺ​ផ្ទុយ​នឹង​ការ​សន្និដ្ឋាន​ជា​ទូទៅ​ថា មនុស្ស​កំពុង​ស្វែង​រក​ព្រះ ដែល​កំពុង​លាក់​ខ្លួន​មិន​ឲ្យ​ពួក​គេ​ឃើញ នៅ​កន្លែង​ណា​មួយ​ក្នុង ឬ​នៅ​ក្រៅ​ចក្រវាល។ តាម​ពិត​យើង​ទេ​ដែល​ជា​អ្នក​លាក់​ខ្លួន ហើយ​ព្រះ​ទ្រង់​ជា​អ្នក​យាង​មក​ស្វែង​រក​យើង។ សំណួរ​នេះ​អាច​ហាក់​ដូច​ជា​ចម្លែក ពីព្រោះ​តើ​ព្រះ​ទ្រង់​បាន​ជ្រាប​អំពី​អ្វីៗ​គ្រប់​យ៉ាង​រួច​ទៅ​ហើយ​មែន​ទេ? ព្រះ​អង្គ​សួរ​រក អ័ដាម និង​នាង អេវ៉ា មិន​មែន​ដើម្បី​ទទួល​បាន​ព័ត៌មាន​ថ្មីៗ តែ​ដើម្បី​ជួយ​ពួក​គេ​ឲ្យ​យល់​អំពី​ស្ថានភាព​របស់​ខ្លួន។ ព្រះ​អង្គ​យាង​មក ដើម្បី​នាំ​ពួក​គេ​ចេញ​ពី​កន្លែង​លាក់​ខ្លួន មិន​មែន​ដើម្បី​ឲ្យ​ពួក​គេ​គេច​មុខ​ពី​ព្រះ​អង្គ​នោះ​ទេ។ សូម​យើង​ស្រមៃ​អំពី​ប្រតិកម្ម​ដែល​ព្រះ​ទ្រង់​អាច​មាន ចំពោះ​ការ​បះបោរ​របស់​លោក អ័ដាម និង​នាង អេវ៉ា។ បើ​សិន​ជា​ព្រះ​អង្គ​ឆ្លើយ​តប ដោយ​ការ​វិនិច្ឆ័យ​ដ៏​តឹង​រ៉ឹង…

Read article
មិន​អាក់អន់​ចិត្ត​ងាយៗ (សៀវភៅនំម៉ាណាប្រចាំថ្ងៃ)

សុភាសិត ១៩:៨-១៣ សតិ​បញ្ញា​របស់​មនុស្ស​នឹង​នាំ​ឲ្យ​យឺត​នឹង​ខឹង អ្នក​នោះ​ក៏​តែង​មាន​ចិត្ត​អរ ដោយ​មិន​ប្រកាន់​ទោស​វិញ​។ សុភាសិត ១៩:១១ នៅពេល​ដែល​ខ្ញុំ​បាន​ចូល​ព្រះវិហារ​របស់​ខ្ញុំ បន្ទាប់ពី​ការ​បិទ​ខ្ទប់​អស់​ជា​ច្រើន​ខែ​មក ខ្ញុំ​មាន​ចិត្ត​រំភើប​រីករាយ ដែល​បាន​ឃើញ​សមាជិក​ពួក​ជំនុំ​ដែល​ខ្ញុំ​មិន​បាន​ជួប​គ្នា​មួយ​រយៈ​។ ខ្ញុំ​ដឹង​ថា សមាជិក​ខ្លះ ជា​ពិសេស​អ្នក​មាន​វ័យ​ចាស់​ជាងគេ​នឹង​មិន​បាន​មក​ព្រះវិហារ​ទេ ដោយសារ​កត្តា​សុវត្ថិភាព និង​ហេតុផល​ផ្សេងៗ​ទៀត ហើយ​ខ្លះ​ទៀត​បាន​លាចាក​លោក​ហើយ​។ ដូច​នេះ ខ្ញុំ​មាន​ចិត្ត​រំភើប​ណាស់ ពេល​ដែល​បាន​ឃើញ​ប្តី​ប្រពន្ធ​វ័យ​ចំណាស់​មួយ​គូរ​ដើរ​ចូល​ព្រះវិហារ ហើយ​​អង្គុយ​នៅ​កៅ​អី​ជួរ​ក្រោយ​ខ្ញុំ​ដូច​កាលពី​មុន​។ ខ្ញុំ​ក៏​បាន​លើក​​ដៃ​ជំរាប​សួរ​ពួក​គាត់​។ បុរស​ជា​ប្តី​ក៏បាន​ជំរាប​សួរ​តប​ខ្ញុំ​វិញ ប៉ុន្តែ ភរិយា​របស់​គាត់​បាន​សម្លឹង​មុខ​ខ្ញុំ ដោយ​ទឹក​មុខ​មិន​ញញឹម​សោះ​។ ពេល​នោះ ខ្ញុំ​មាន​អារម្មណ៍​ចម្លែក ហើយ​ឆ្ងល់​ថា ហេតុ​អ្វី​គាត់​មាន​ទឹក​មុខ​ដូច​នេះ​។ ពីរបី​អា​ទិត្យ​ក្រោយមក ខ្ញុំ​ក៏បាន​សង្កេត​មើល​ឃើញ​មិត្ត​ភក្តិ​របស់​គាត់​ម្នាក់ បាន​ជួយ​ណែនាំ​គាត់ ពេលណា​គាត់​ត្រូវ​អង្គុយ​ចុះ ឬ​ក្រោក​ឈរ ក្នុង​កម្មវិធី​ថ្វាយបង្គំ​ក្នុង​ព្រះវិហារ គឺ​ហាក់​ដូចជា​កំពុង​ថែទាំ​អ្នក​ជំងឺ​ចាស់​ជរា​អញ្ចឹង​។ គាត់​ប្រហែល​ជា​មាន​ជំងឺ ហើយ​មិន​ចាំ​ថា​ខ្ញុំ​ជា​នរណា​ទេ​។ ខ្ញុំ​អរ​ព្រះគុណ​ព្រះអង្គ ដែល​ខ្ញុំ​មិន​បាន​ចូល​ទៅ​សួរ​គាត់​ត្រង់ៗ ឬ​អាក់អន់​ចិត្ត ពេល​ដែល​គាត់​មិន​បាន​ឆ្លើយតប​ចំពោះ​ការ​ស្វាគមន៍​ដ៏​ក្លៀវក្លា​របស់​ខ្ញុំ​។ កណ្ឌ​គម្ពីរ​សុភាសិត បាន​ផ្តល់​ឲ្យ​នូវ​យោបល់​ល្អៗ​ជា​ច្រើន ដើម្បី​ឲ្យ​យើង​រស់នៅ​ប្រកប​ដោយ​ប្រាជ្ញា ហើយក៏​បាន​បង្រៀន​អំពី​មនុស្ស​ដែល​យឺត​នឹង​ខឹង​ផង​ដែរ​។ តាម​ពិត កណ្ឌ​គម្ពីរ​នេះ​បាន​ចែងថា “សតិ​បញ្ញា​របស់​មនុស្ស​នឹង​នាំ​ឲ្យ​យឺត​នឹង​ខឹង អ្នក​នោះ​ក៏​តែង​មាន​ចិត្ត​អរ ដោយ​មិន​ប្រកាន់​ទោស​វិញ”(១៩:១១)។ ការ​សម្រេច​ចិត្ត​មិន​អាក់អន់​ចិត្ត និង​រៀន “គ្រប់​គ្រង​កំហឹង”(ខ.១១)…

Read article