ការកុហកអំពីភាពឯកោ (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)
«ឱព្រះយេហូវ៉ាអើយ តើទ្រង់នឹងភ្លេចទូលបង្គំដល់កាលណាទៀត តើដល់អស់កល្បឬអី តើនឹងលាក់ព្រះភក្ត្រទ្រង់ចំពោះទូលបង្គំដល់កាលណា» (ទំនុកតម្កើង ១៣:១)។ មនុស្សចូលចិត្តនិយាយថា ពេលវេលាកន្លងផុតទៅលឿនណាស់ ពេលដែលយើងកំពុងសប្បាយចិត្ត។ ប៉ុន្តែ នៅពេលដែលជីវិតជួបការលំបាក ពេលវេលាហាក់ដូចជាមានដំណើរទៅមុខយឺតៗ។ យើងក៏បានគិតថា «ខ្ញុំមិនដឹងថា ខ្ញុំអាចឆ្លងកាត់កាលៈទេសៈដ៏លំបាកនេះឬអត់ទេ។ ហើយខ្ញុំក៏មិនដឹងថា ខ្ញុំអាចស៊ូទ្រាំបានឬអត់ទេ»។ ក្នុងបទគម្ពីរទំនុកតម្កើងជំពូក១៣ ស្ដេច ដាវីឌ បានចោទសួរជាញឹកញាប់ថា «តើដល់ពេលណា? តើដល់កាលណាទៀត»? ក្នុងបទគម្ពីរនេះ ស្ដេច ដាវីឌ មិនបានពិពណ៌នា អំពីបញ្ហារបស់ទ្រង់ជាលម្អិតទេ ប៉ុន្តែទ្រង់ពិតជាមានអារម្មណ៍ថា ព្រះអម្ចាស់បានភ្លេច និងបោះបង់ចោលទ្រង់ហើយ។ នេះជាអារម្មណ៍ដែលយើងរាល់គ្នាសុទ្ធតែធ្លាប់មាន។ គឺនៅពេលដែលយើងបាត់បង់មនុស្សជាទីស្រឡាញ់ ឬនៅពេលដែលយើងដើរកាត់ជ្រលងនៃសេចក្តីទុក្ខតែម្នាក់ឯង។ ការរស់នៅដោយមិនមានទំនាក់ទំនងជាមួយអ្នកដទៃអាចធ្វើឲ្យយើងជួបការលំបាក។ ប៉ុន្តែ ក្នុងបទគម្ពីរនេះ ស្ដេចដាវីឌកំពុងមានបន្ទូលអំពីរឿងដែលសំខាន់ជាងនេះទៀត គឺការមានអារម្មណ៍ថា ដាច់ចេញពីព្រះ។ នេះជាអារម្មណ៍ដែលកើតមានចំពោះរាស្ត្ររបស់ព្រះអង្គជាច្រើននាក់ ក្នុងព្រះគម្ពីរប៊ីបទាំងមូល។ ក្នុងកណ្ឌគម្ពីរអេសាយ រាស្ត្ររបស់ព្រះដែលបាននិរទេសបានស្រែកឡើងថា ព្រះអម្ចាស់បានបោះបង់ពួកគេ ព្រះអង្គបានភ្លេចពួកគេហើយ (អេសាយ ៤៩:១៤)។ នៅពេលខ្លះ អ្នកដើរតាម និងអ្នកបម្រើពិតប្រាកដរបស់ព្រះយេស៊ូវក៏បានមានអារម្មណ៍ចង់និយាយថា ព្រះអម្ចាស់ពិតជាបានភ្លេចយើង។ បើព្រះអង្គមិនបានភ្លេចយើង បើព្រះអង្គនៅតែគង់នៅជាមួយយើង ហេតុអ្វីយើងជួបរឿងនេះ?…
Read article