March 12, 2025

You are here:
ការ​ស្តាយ​ក្រោយ ដែល​មាន​សង្ឃឹម (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)

«កាល​យូដាស ជា​អ្នក​បញ្ជូន​ទ្រង់ បាន​ឃើញ​ថា ទ្រង់​ជាប់​ទោស​ដូច្នោះ នោះ​វា​នឹក​ស្តាយ​ក៏​យក​ប្រាក់​៣០ ទៅ​ឲ្យ​ដល់​ពួក​សង្គ្រាជ និង​ពួក​ចាស់​ទុំ​វិញ ដោយ​ពាក្យ​ថា ខ្ញុំ​បាន​ជា​ធ្វើ​បាប ដោយ​បញ្ជូន​ឈាម​ឥត​មាន​ទោស​ហួស​ទៅ​ហើយ…វា​ក៏​បោះ​ប្រាក់​ចោល​ទៅ​ក្នុង​ព្រះ​វិហារ រួច​ចេញ​ទៅ​ក្រៅ​អួល​ស្ទះ​ស្លាប់​ទៅ» (ម៉ាថាយ ២៧:៣-៥)។ តើ​មាន​រឿង​អ្វី​កើត​ឡើង​ចំពោះ​លោក យូដាស បន្ទាប់​ពី​គាត់​បាន​ក្បត់​ព្រះ​យេស៊ូវ? «គឺ​គាត់​បាន​ផ្លាប់​ប្ដូរ​គំនិត»។ ឃ្លា​នេះ​ត្រូវ​បាន​គេ​បក​ប្រែ​ជា​ភាសា​ខ្មែរ​ថា «វា​នឹក​ស្តាយ»។ ចិត្ត​របស់​លោក យូដាស បាន​ផ្លាស់​ប្ដូរ គឺ​ហាក់​ដូច​ជា​ភ្លាមៗ ហើយ​គំនិត​របស់​គាត់​ក៏​ផ្លាស់​ប្ដូរ​ដែរ។ លោក យូដាស បាន​នាំ​មនុស្ស​ប្រដាប់​ដោយ​អាវុធ​ចូល​សួន​ច្បា​គែតសេម៉ានី មក​ចាប់​ព្រះ​កាយ​ព្រះ​យេស៊ូវ យ៉ាង​គឃ្លើន តែ​ប៉ុន្មាន​ម៉ោង​ក្រោយ​មក ទឹក​មុខ​គាត់​ក៏​បាន​ផ្លាស់​ប្ដូរ​នៅ​ចំពោះ​មុខ​សម្ដេច​សង្ឃ និង​ពួក​ចាស់ទុំ​នៃ​សាសន៍​យូដា។ ចិត្ត​ដ៏​រឹង​របស់​គាត់​បាន​ផ្លាស់​ប្ដូរ ដោយ​វិញ្ញាណ​នៃ​ការ​ស្តាយ​ក្រោយ ដែល​កំពុង​ធ្វើ​ទុក្ខ​ព្រលឹង​គាត់។ ចូរ​យើង​ពិចារណា​អំពី​រឿង​របស់​លោក យូដាស បន្តិច ហើយ​ចូរ​យើង​ចាំ​ថា បាប​តែង​តែ​នាំ​មក​នូវ​ក្តី​សង្ឃឹម​ក្លែងក្លាយ។ ជា​ញឹក​ញាប់​អារម្មណ៍​របស់​យើង នៅ​មុន​ពេល​យើង​ធ្វើ​អំពើ​បាប​ខុស​ពី​អារម្មណ៍​បន្ទាប់​ពី​យើង​បាន​ប្រព្រឹត្ត​បាប​ហើយ។ នេះ​ក៏​ជា​អារម្មណ៍​ដែល​លោក អ័ដាម និង​នាង អេវ៉ា មាន​ក្នុង​សួន​ច្បារ​អេដែន បន្ទាប់ពី​ពួកគេ​មិន​ស្តាប់​បង្គាប់​ព្រះ​ដែរ។ អ្វីៗ​ដែល​ពួក​គេ​បាន​ដឹង មុន​ពេល​ពួក​គេ​បរិភោគ​ផ្លែ​នោះ អ្វី​ដែល​ពួក​គេ​បាន​រំពឹង​ចង់​បាន​ក្នុង​ការ​បះបោរ​នោះ​ក៏​បាន​ធ្វើ​ឲ្យ​ពួក​គេ​ខក​ចិត្ត​រក​និយាយ​មិន​ចេញ (លោកុប្បត្ដិ ៣:៦-៨)។ ដូច​គ្នា​នេះ​ដែរ អ្វីៗ​ដែល​ហាក់​ដូច​ជា​មាន​ការ​ទាក់​ទាញ​យ៉ាង​ខ្លាំង​ចំពោះ​លោក…

Read article
ត្រូវ​ការ​គ្នា​ទៅវិញ​ទៅមក​ដូច​សត្វ​ដំរី

១កូរិនថូស ១២:២១-២៦ ដើម្បី​មិន​ឲ្យ​មាន​សេចក្តី​បែក​ខ្ញែក​គ្នា​ក្នុង​រូបកាយ​ឡើយ តែ​ឲ្យ​អវយវៈ​ទាំង​ប៉ុន្មាន បាន​ជួយ​គាំពារ​គ្នា​ទៅវិញ​ទៅមក​។ ១កូរិនថូស ១២:២៥ នៅ​ពេលយប់​មួយ​នោះ គេ​បាន​ទូរស័ព្ទ​មក​ក្រុម​អភិ​រក្ស​សត្វ​ដំរី ក្នុង​តំបន់​អភិរក្ស​មួយ​នៅ​ប្រទេស​កេនយ៉ា នៅ​ពេលយប់​ជ្រៅ ដើម្បី​ប្រាប់​ពួក​គេ​ថា មាន​កូន​ដំរី​មួយ​ក្បាល​បាន​ធ្លាក់​ចូល​ទៅ​ក្នុង​អណ្តូង​។ ក្រុម​ជួយ​សង្រ្គោះ​ក៏បាន​មកដល់​កន្លែង​ស​ម្រែក​នៃ​ភាព​អស់​សង្ឃឹម​ដែល​កំពុង​ជន់ជោរ​ភាព​ងងឹត ហើយក៏​បាន​ដឹង​ថា សត្វ​ឆ្កែ​ព្រៃ​ហាយយេណាស បាន​ស៊ី​ប្រមោយ​របស់​វា​ដាច់​អស់២ភាគបី​ហើយ​។ គេ​ក៏​បាន​ដឹក​កូន​ដំរី​នោះ​ទៅ​កន្លែង​មាន​សុវត្ថិភាព ហើយក៏​បាន​ដាក់​ឈ្មោះ​ឲ្យ​វា​ថា ឡងអ៊ូរ៉ូ (Long’uro)ដែល​មានន័យថា “របស់​ដែល​បាន​ដាច់”។ ទោះ​វា​នៅសល់​ប្រមោយតែ១ភាគ៣ក៏ដោយ ក៏​របួស​នៅ​លើ​ប្រមោយ​របស់​វា​បាន​ជា​សះ​ស្បើយ ហើយ​ហ្វូង​ដំរី​ក្នុង​តំបន់​អភិ​រក្ស​បាន​ទទួល​ចិញ្ចឹម​វា​ដោយ​ក្តី​ស្រឡាញ់​។ សត្វ​ដំរី​មាន​និស្ស័យ​ធម្មជាតិ​ពី​កំណើត​មក ដែល​ធ្វើ​ឲ្យ​ពួកវា​ដឹង​ថា ពួកវា​ត្រូវ​ការ​គ្នា​ទៅវិញ​ទៅមក ហេតុ​នេះ​ហើយ​ពួកវា​ចេះ​ជួយ​គ្នា​ក្នុង​គ្រា​អាសន្ន​។ ក្នុង​បទ​គម្ពីរ១កូរិនថូស ជំពូក១២ សាវ័ក​ប៉ុល​បាន​និយាយ​សង្កត់​ធ្ងន់​ថា យើង​ត្រូវ​ការ​គ្នា​ទៅវិញ​ទៅមក ក្នុង​រូបកាយ​ព្រះគ្រីស្ទ​។ គាត់​បាន​ពាក្យ​ប្រៀប​ប្រដូច អំពី​រូបកាយ​របស់​មនុស្ស និង​អវយវៈ​នីមួយៗ ដើម្បី​ពិពណ៌នា​ថា ព្រះ​ទ្រង់​សព្វ​ព្រះទ័យ​ឲ្យ​រាស្រ្ត​ព្រះអង្គ ស្វាគមន៍​អំណោយ​ទាន​ដែល​មនុស្ស​ម្នាក់ៗ​មាន ព្រោះ​អ្នកជឿ​ម្នាក់ៗ​មាន​ភាព​ចាំបាច់ ដើម្បី​ឲ្យ​រូបកាយ​ទាំងមូល​មាន​ដំណើរ​ការ(ខ.១២-២៦)។ បន្ទាប់មក សាវ័ក​ប៉ុល​ក៏​បាន​បក​ស្រាយ​អំពី​របៀប​ដែល​ការ​រូប​រួម​នៅ​ក្នុង​ភាព​ខុស​ប្លែក​គ្នា បាន​កើត​មាន​យ៉ាង​ជោគជ័យ​។ គាត់​បាន​បង្រៀន​ថា “ព្រះ​ទ្រង់​បាន​ផ្សំ​រូបកាយ ព្រម​ទាំង​ប្រទាន​ឲ្យ​អវយវៈ​ណា​ដែល​ខ្វះ បាន​ប្រសើរ​លើស​ជាង​ទៅទៀត ដើម្បី​មិន​ឲ្យ​មាន​សេចក្តី​បែក​ខ្ញែក​គ្នា​ក្នុង​រូបកាយ​ឡើយ តែ​ឲ្យ​អវយវៈ​ទាំង​ប៉ុន្មាន បាន​ជួយ​គាំពារ​គ្នា​ទៅវិញ​ទៅមក”(ខ.២៤-២៥)។ ទោះ​យើង​ខ្លាំង ឬ​ខ្សោយ មាន​សមត្ថភាព​ច្រើន…

Read article