May 4, 2025

You are here:
ព្រះ​យេស៊ូវ​ជា​ក្សត្រ (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)

«នោះ​ខ្ញុំ​ក៏​ឮ​គ្រប់​ទាំង​អស់​ដែល​មាន​ជីវិត​នៅ​ស្ថាន​សួគ៌​នៅ​ផែនដី​នៅ​ក្រោម​ដី ហើយ​នៅ​ក្នុង​សមុទ្រ និង​គ្រប់​ទាំង​អស់​ដែល​នៅ​ស្ថាន​ទាំង​នោះ​និយាយ​ថា សូម​ថ្វាយ​ព្រះពរ កិត្តិនាម សិរី​ល្អ និង​ព្រះ​ចេស្ដា ដល់​ព្រះ​អង្គ​ដែល​គង់​លើ​បល្ល័ង្ក ហើយ​ដល់​កូនចៀម​នៅ​អស់​កល្ប​ជា​និច្ច​រៀងរាប​តទៅ» (វិវរណៈ ៥:១៣)។ ព្រះ​គម្ពីរ​ប៊ីប​បាន​ចែង​ច្បាស់​ថា ប្រវត្តិ​សាស្ត្រ​កំពុង​ធ្វើ​ដំណើរ​ឆ្ពោះ​ទៅ​រក​ចុង​បញ្ចប់ ស្រប​តាម​គោលបំណង​ច្បាស់​លាស់។ នេះ​ជា​ការ​ពិត ស្ថិត​ក្នុង​ចំណុច​គន្លឹះ​នៃ​ការ​បក​ស្រាយ​របស់​ព្រះ​គម្ពីរ​អំពី​លោកីយ៍ ជា​ការ​បក​ស្រាយ​មាន​លក្ខណៈ​ខុស​ប្លែក​គេ។ អាច​និយាយ​ម្យ៉ាង​ទៀត​ថា ជំនឿ​របស់​គ្រីស្ទាន​ខុស​ពី​គេ​នៅ​ត្រង់​ការ​បក​ស្រាយ​អំពី​ចុង​បញ្ចប់​នៃ​អ្វីៗ​ទាំង​អស់។ ជួនកាល ពេល​យើង​មើល​រូបថត​ចាស់ៗ យើង​ប្រហែល​ជា​ចង់​សួរ​ថា «តើមាន​រូប​ខ្ញុំ​នៅ​ក្នុង​រូបថត​នេះ​ទេ?» ទោះជា​យ៉ាងណា​ក៏​ដោយ នៅ​ក្នុង​ផែនការ​ព្រះ មនុស្ស​ម្នាក់ៗ​សុទ្ធតែ​បាន​រាប់​បញ្ចូល​នៅ​ក្នុង​ការ​បើក​បង្ហាញ​របស់​កណ្ឌ​គម្ពីរ​វិវរណៈ​នូវ​រូប​ភាព​នៃ​ប្រវត្តិ​សាស្ត្រ។ គ្មាន​នរណា​ម្នាក់ ដែល​មិន​មាន​វត្ត​មាន​ក្នុង​រឿង​នេះ​ទេ។ ហើយ​ពេល​ណា​ប្រវត្តិ​សាស្ត្រ​ឈាន​ដល់ទី​បញ្ចប់ វា​នឹង​បញ្ចប់​ដោយ​ការបែងចែក និង​ការ​ញែក​ចេញពី​គ្នា។ ព្រះ​យេស៊ូវ​មាន​បន្ទូល​អំពី​ការ​ញែក​ចេញពី​គ្នា​នេះ ដោយ​បង្រៀន​ថា សត្វ​ចៀម​ទាំង​អស់​នឹង​ត្រូវ​ញែក​ចេញពី​សត្វ​ពពែ (ម៉ាថាយ ២៥:៣១-៤៦) ពន្លឺ​នឹង​ញែក​ចេញពី​សេចក្តី​ងងឹត ហើយ​អស់​អ្នកជឿ​ព្រះ​យេស៊ូវ នឹង​ត្រូវ​ញែក​ចេញពី​អ្នក​មិន​ជឿ។ គ្មាន​នរណា​ជៀស​ផុត​ឡើយ ហើយ​គួរ​ឲ្យ​សោកសៅ​ណាស់ ដែល​អ្នក​ខ្លះ​សម្រេច​ចិត្ត​មិន​ជឿ​ព្រះ។ ដូច​នេះ ចំណែក​របស់​យើង​នៅ​ក្នុង​រូប​ភាព​ធំ ពិតជា​សំខាន់​ណាស់។ យើង​ត្រូវ​មាន​ការ​យល់​ដឹង​អំពី​ដំណើរ​ឡើង​ចុះ​នៃ​ប្រវត្តិ​សាស្ត្រ​ផ្អែក​ទៅលើ​ការ​ពិត​ដែល​ថា មាន​បល្ល័ង្ក​មួយ​នៅ​ស្ថាន​សួគ៌ ហើយ​បល្ល័ង្ក​នោះ​មិន​នៅ​ទទេ​ឡើយ គឺ​មាន​ព្រះ​គង់ និង​គ្រប់​គ្រង​នៅ​លើ​បល្ល័ង្ក​នោះ។ ព្រះ​យេស៊ូវ​ជា​ក្សត្រ ហើយ​ព្រះ​អង្គ​គង់នៅ​ខាង​ស្តាំ​នៃ​បល្ល័ង្ក​នោះ។ ទោះ​មនុស្ស​ជា​ច្រើន​មិន​ទាន់​ទទួល​ស្គាល់​នគរ​ព្រះ​អង្គ ក៏​បញ្ហា​នេះ​នៅ​តែ​មិន​កែ​ប្រែ​ការ​ពិត​ដែល​ថា ព្រះ​អង្គ​ជា​ក្សត្រ​គ្រង​រាជ។…

Read article
ក្តី​អំណរ​ដ៏​ស្ថិត​ស្ថេរ

ទំនុក​ដំកើង ១៦ ទ្រង់​នឹង​បង្ហាញ​ឲ្យ​ទូល​បង្គំ​ឃើញ​ផ្លូវ​ជីវិត​វិញ នៅ​ចំពោះ​ទ្រង់​មាន​សេចក្ដី​អំណរ​ដ៏​ពោរពេញ​។ ទំនុក​ដំកើង ១៦:១១ឮ កាលពី​ឆ្នាំ២០១៤ ប្រជាជន​នៅ​ភូមិ​មួយ ក្នុង​ប្រទេស​ន័វេយ បាន​ដាំ​បង្គោល​ផ្លាក​សញ្ញា​ចរាចរណ៍​មួយ ដើម្បី​លើក​ទឹក​ចិត្ត​អ្នក​ដំណើរ​ទាំងឡាយ​​ឲ្យ​ឆ្លង​ថ្នល់​តាម​របៀប​កំប្លែងៗ​។ គោលបំណង​របស់​គេ គឺ​ដើម្បី​បង្កើត​ពេល​វេលា​ដែល​គួរ​ឲ្យ​អស់​សំណើច​ពីរបី​នាទី សម្រាប់ “អ្នក​ឆ្លង​ថ្នល់​តាម​របៀប​កំប្លែង” និង​អ្នក​ដទៃ​ទៀត ដែល​កំពុង​មើល​ពួកគេ និយាយ​រួម គឺ​ដើម្បី​ឲ្យ​ពួកគេ​បង្កើត​ភាព​រីករាយ​សម្រាប់​គ្នា​ទៅវិញ​ទៅមក នៅ​ថ្ងៃ​នីមួយៗ​។ ការ​មើល​ឃើញ​កាយ​វិការ​កំប្លែង​តែ​បន្តិច​ដូច​នេះ ក៏​អាច​នាំមក​នូវ​ការ​លើក​ទឹក​ចិត្ត​ដល់​វិញ្ញាណ​ដែល​កំពុង​បាក់​ទឹក​ចិត្ត បាន​មួយ​រយៈ​​ផង​ដែរ​។ ព្រះ​គម្ពីរប៊ីប​បាន​ទទួល​ស្គាល់​ថា យើង​នឹង​មាន​រដូវ​កាលដែល​ពិបាក និង​ជួប​ទុក្ខ​ព្រួយ ដែល​បណ្តាល​ឲ្យ​យើង​មាន​អារម្មណ៍​បាក់​ទឹក​ចិត្ត​។ កណ្ឌ​គម្ពីរ​បរិ​ទេវ និង​បទ​គម្ពីរ​ទំនុក​ដំកើង​ជា​ច្រើន បាន​ពិពណ៌នា​អំពី​ការ​ឈឺ​ចាប់​ប្រភេទ​នេះ​។ តែ​បទ​គម្ពីរ​ទាំង​នោះ​ក៏​បាន​ចង្អុល​បង្ហាញ ឲ្យ​យើង​ងាក​​ទៅ​រក​ការ​អ្វី ដែល​អាច​នាំមក​នូវ​ក្តី​អំណរ​ដ៏​ស្ថិត​ស្ថេរ ក្នុង​កាលៈទេសៈ​ទាំង​អស់ គឺ​ក្តី​អំណរ​ក្នុង​ព្រះ​វត្ត​មាន​ព្រះ​។ ស្តេច​ដាវីឌ​បាន​និពន្ធ​បទ​គម្ពីរ​ទំនុក​ដំកើង​ជំពូក១៦ ដោយ​គិត​ដល់​ពេល​អនាគត​អស់​កល្ប​ជានិច្ច ដែល​ទ្រង់​នឹង​មាន​ជាមួយ​ព្រះ​។ អ្នក​ដែល​នៅ​មាន​ជីវិត នៅ​ក្រោយ​ពេល​ដែល​ព្រះយេស៊ូវ​បាន​សុគត និង​មាន​ព្រះ​ជន្ម​រស់​ឡើង​វិញ អាច​ស្គាល់​ព្រះ​វត្ត​មាន​ព្រះ ក្នុង​ពេល​សព្វថ្ងៃ តាមរយៈ​ព្រះវិញ្ញាណបរិសុទ្ធ​។ ភាព​កំប្លុក​កំប្លែង​ប្រហែល​ជា​មាន​រយៈ​ពេល​ខ្លី តែ​អាច​លើក​ទឹក​ចិត្ត​យើង ក្នុង​ពេល​ដ៏​ពិបាក​។ ទោះជា​យ៉ាងណា​ក៏ដោយ ដើម្បី​ដក​ពិសោធ​នឹង​ក្តី​អំណរ​ដ៏​ស្ថិត​ស្ថេរ ដែល​ជួយ​ទ្រទ្រង់​យើង ក្នុង​ការ​ឆ្លង​កាត់​រដូវ​កាល​ដែល​ឈឺ​ចាប់​បំផុត​នៃ​ជីវិត​ យើង​ត្រូវ “ជ្រកកោន” នៅ​ក្នុង​ព្រះអង្គ(ខ.១) ដែល​ជួយ​គំនិត…

Read article