ឆ្លងកាត់ជ្រលងនៃការសម្រេចចិត្ត (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)
«តែនាងឆ្លើយថា សូមកុំទទូចឲ្យខ្ញុំទៅចោលអ្នកម្តាយ និងវិលទៅវិញ លែងតាមអ្នកម្តាយនោះឡើយ ដ្បិតកន្លែងណាដែលអ្នកម្តាយអញ្ជើញទៅ នោះខ្ញុំនឹងទៅតាម ហើយកន្លែងដែលអ្នកម្តាយស្នាក់នៅ នោះខ្ញុំក៏នឹងនៅដែរ សាសន៍របស់អ្នកម្តាយនឹងបានជាសាសន៍របស់ខ្ញុំ ហើយព្រះរបស់អ្នកម្តាយនឹងបានជាព្រះរបស់ខ្ញុំដែរ» (នាងរស់ ១:១៦)។ មានពេលជាច្រើនក្នុងជីវិតយើង ដែលតម្រូវឲ្យយើងធ្វើការសម្រេចចិត្ត។ ហើយលោកគ្រូគង្វាល រីកូ ថាយ (Rico Tice) ដែលជាអ្នកនិពន្ធបានមានប្រសាសន៍ថា «ដែលយើងធ្វើការសម្រេចចិត្តយ៉ាងណា នោះជីវិតយើងក៏នឹងប្រែជាបែបនោះ»។1 បន្ទាប់ពីអ្នកស្រីន៉ាអូមីបានជួបសោកនាដកម្មផ្ទួនៗបីលើក ដោយស្វាមី និងកូនប្រុសទាំងពីរនាក់បានបាត់បង់ជីវិតនៅលើទឹកដីសាសន៍ម៉ូអាប់ គាត់ក៏បានសម្រេចចិត្តវិលត្រឡប់មកស្រុកកំណើតនៅភូមិបេថ្លេហិមវិញ។ ប៉ុន្តែ គាត់មិនបានបង្ខំនាងរស់ និងនាងអ័រប៉ា ជាកូនប្រសាស្រីឲ្យរួមដំណើរជាមួយគាត់ទេ។ ផ្ទុយទៅវិញ គាត់បានជំរុញពួកគេឲ្យបន្តរស់នៅក្នុងស្រុកម៉ូអាប់ ជាស្រុកកំណើតទៀត ដោយរៀបការជាមួយអ្នកផ្សេង និងរស់នៅឲ្យមានក្តីសុខ (នាងរស់ ១:៨-៩)។ ពេលនោះ នាង រស់ និងនាង អូប៉ា ក៏បានប្រឈមមុខដាក់ការសម្រេចចិត្ត ដែលនាំឲ្យមានការផ្លាស់ប្ដូរក្នុងជីវិត។ ជីវិតរបស់ស្ត្រីទាំងបីនាក់នេះមានការជាប់ទាក់ទងគ្នាយ៉ាងស្អិតល្មួត។ ពួកគេធ្លាប់រស់នៅជាមួយគ្នា ឆ្លងកាត់ការបាត់បង់ទាំងអស់គ្នា និងសោកសង្រេង ហើយទួញយំជាមួយគ្នា។ ទីបំផុត នាង អ័រប៉ា ក៏បានសម្រេចចិត្តបន្តរស់នៅក្នុងស្រុកម៉ូអាប់ ហើយនាង រស់…
Read article