ការគ្រប់គ្រង និងព្រះពររបស់ព្រះ (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)
«ដូច្នេះបើឯងរាល់គ្នានឹងស្តាប់តាមអញឥឡូវ ហើយកាន់តាមសេចក្តីសញ្ញារបស់អញ នោះឯងរាល់គ្នានឹងបានដាច់ជារបស់ផងអញលើសជាងអស់ទាំងសាសន៍ ដ្បិតផែនដីទាំងមូលជារបស់ផងអញ» (និក្ខមនំ ១៩:៥)។ ការបង្រៀនអំពីការស្តាប់បង្គាប់មិនមានភាពពេញនិយមដូចសម័យមុនទៀតទេ។ តែការស្តាប់បង្គាប់មានតួនាទីជាមូលដ្ឋានគ្រឹះដ៏សំខាន់ក្នុងជីវិតគ្រីស្ទបរិស័ទ។ វាមិនមែនជារឿងចម្លែកទេ ដែលយើងឮគេនិយាយថា សូម្បីតែបុគ្គលឆ្នើមបំផុតក៏បានបង្ហាញអាកប្បកិរិយាអវិជ្ជមានចំពោះអ្នកដឹកនាំផងដែរ ព្រោះយើងកំពុងរស់នៅក្នុងយុគសម័យទាស់ប្រឆាំងនឹងអ្នកកាន់អំណាច។ ក្នុងពួកជំនុំ មានអ្នកខ្លះមិនសប្បាយចិត្តចំពោះការបង្រៀនដ៏បរិសុទ្ធអំពីអំណាចនៃព្រះបន្ទូល។ តែយើងក៏បានដកខ្លួនយើងចេញពីព្រះពររបស់ព្រះអង្គផងដែរ នៅពេលណាយើងស្វែងរកសេរីភាពតាមផ្លូវរបស់យើងដោយងាកចេញពីអំណាចរបស់ព្រះ។ កាលលោក អ័ដាម និងនាង អេវ៉ា មិនស្តាប់បង្គាប់តាមព្រះរាជបញ្ជារបស់ព្រះក្នុងសួនច្បាអេដែន ពួកគេក៏បានដាច់ចេញពីព្រះអង្គបានសេចក្តីថា ពួកគេបានបោះបង់ចោលព្រះពរនៃព្រះវត្តមានព្រះអង្គ។ ការបដិសេធន៍ការគ្រប់គ្រងរបស់ព្រះតែងតែនាំឲ្យមានការដាច់ចេញពីព្រះអាទិកររបស់យើង និងដកខ្លួនចេញពីព្រះពររបស់ព្រះអង្គ។ ផ្ទុយទៅវិញ ការងាកមករកការគ្រប់គ្រងរបស់ព្រះវិញតែងតែនាំមកនូវព្រះពរនៃការរួបរួម និងការប្រកបគ្នាដែលព្រះទ្រង់បានរៀបចំសម្រាប់រាស្ត្រព្រះអង្គ។ ព្រះបន្ទូលសន្យាអំពីការគ្រប់គ្រង និងព្រះពររបស់ព្រះបានសម្រេច ក្នុងអំឡុងពេលដែលព្រះទ្រង់ប្រទានក្រឹត្យវិន័យក្នុងប្រវត្តិសាស្ត្រនៃសាសន៍អ៊ីស្រាអែល។ ការស្តាប់បង្គាប់របស់ពួកអ៊ីស្រាអែល ចំពោះក្រឹត្យវិន័យមិនមែនជាការប្រឹងប្រែងទាំងប្រថុយ ដើម្បីឲ្យបានសេចក្តីសង្គ្រោះនោះទេ តែផ្ទុយទៅវិញ វាគឺជាការឆ្លើយតបចំពោះសេចក្តីសង្គ្រោះដែលសម្រេចបានរួចជាស្រេចសម្រាប់ពួកគេ។ ជាដំបូង ព្រះអង្គឈោងទៅរករាស្ត្រព្រះអង្គ ហើយថែរក្សាការពាររាស្ត្រព្រះអង្គ ដោយប្រោសលោះពួកគេ និងរំដោះពួកគេឲ្យរួចពីភាពជាទាសករក្នុងទឹកដីអេស៊ីព្ទ ហើយបន្ទាប់មក ព្រះអង្គក៏បានប្រទានក្រឹត្យវិន័យដល់ពួកគេ។ ម្យ៉ាងទៀត ព្រះទ្រង់មិនបានប្រទានក្រឹត្យវិន័យធ្វើជាការយន្តការសម្រាប់ការប្រោសលោះ ឬជាផ្លូវ ដើម្បីឲ្យពួកគេធ្វើជារាស្ត្រព្រះអង្គនោះទេ។ ផ្ទុយទៅវិញ បន្ទាប់ពីព្រះអង្គបានប្រោសលោះពួកអ៊ីស្រាអែលហើយ ព្រះអង្គបានប្រទានពួកគេនូវក្រឹត្យវិន័យ ជាមធ្យោបាយដើម្បីបង្ហាញព្រះគុណព្រះអង្គ ដើម្បីឲ្យពួកគេដឹងអំពីរបៀបរស់នៅ ក្រោមការគ្រប់គ្រងរបស់ព្រះអង្គ ហើយពិតជាបានអរសប្បាយនឹងព្រះពរព្រះអង្គ។ បើយើងធ្វើផ្ទុយនឹងគោលការណ៍នេះ…
Read article