Alistai Begg

You are here:
ធ្វើ​ជា​មិត្តសំឡាញ់​ពិត

“អ្នកណា​ដែល​មាន​មិត្រ​ភក្តិ​ច្រើន នោះ​នាំ​ឲ្យ​វិនាស​ខ្លួន​ទេ ប៉ុន្តែ​មាន​មិត្រ​សំឡាញ់​ម្យ៉ាង ដែល​នៅ​ជាប់​ជាង​បង​ប្អូន​ទៅទៀត”។ សុភាសិត ១៨:២៤ គ្មាន​នរណា​ចូល​ចិត្ត​អារម្មណ៍​ឯកោ គ្មាន​មិត្ត​ភក្តិ​នោះ​ទេ​។ យើង​រាល់​គ្នា​សុទ្ធតែ​ទទួល​ស្គាល់​សារៈសំខាន់​នៃ​មិត្តភាព និង​អំណោយ​មិន​អាច​កាត់​ថ្លៃ​បាន ដែល​មិត្តសំឡាញ់​ពិត​ជា​អាច​មាន​ចំពោះ​យើង​។ មិត្តភាព​ស៊ី​ជម្រៅ គឺជា​មិត្តភាព​ដែល​មាន​ភាព​ជាប់​លាប់ ស្មោះ​ត្រង់ និង​យល់​អារម្មណ៍ ជា​ខ្នាត​គំរូ ដែល​ព្រះ​គម្ពីរ​បាន​តម្រូវ​ឲ្យ​យើង​មាន​។ ស្តេច​សាឡូម៉ូន​មាន​បន្ទូល​ថា “មិត្រ​សំឡាញ់​រមែង​ស្រឡាញ់​គ្នា​នៅ​គ្រប់​វេលា”(សុភាសិត ១៧:១៧) បាន​សេចក្តី​ថា មិត្តសំឡាញ់​ពិត​តែងតែ​ស្មោះ​ត្រង់ ទោះ​ស្ថិត​ក្នុង​កាលៈទេសៈ​បែប​ណា​ក៏ដោយ​។ យើង​ស្គាល់​លក្ខណៈ​ពិត​របស់​មិត្ត​ភក្តិ​យើង ហើយ​យើង​នៅតែ​មាន​ភាព​ស្មោះ​ត្រង់​ជាប់​ជានិច្ច ចំពោះ​ពួកគេ​។ ជាង​នេះ​ទៅទៀត មិត្ត​ភក្តិ​ដែល​ស្មោះ​ត្រង់ ត្រៀម​ខ្លួន​ទទួល​យក​របួស​ស្នាម ដើម្បី​ឲ្យ​មិត្ត​ភក្តិ​របស់​ពួកគេ​អាច​ផ្លាស់​ប្រែ តាម​បំណង​ព្រះទ័យ​ព្រះ ដូច​កណ្ឌ​គម្ពីរ​សុភាសិត​ចែងថា “របួស​ដែល​មិត្រ​សំឡាញ់​ធ្វើ​ដល់​យើង នោះ​តែង​ធ្វើ​ដោយ​ស្មោះ​ត្រង់​ទេ”(២៧:៦)។ យើង​ប្រហែល​មិន​ចូល​ចិត្ត​ការ​មាន​របួស​ស្នាម តែ​យើង​ម្នាក់ៗ​សុទ្ធតែ​ត្រូវ​ការ​មិត្ត​ភក្តិ ដែល​ជួយ​កែ​តម្រង់​យើង ហើយ​ព្រះអង្គ​ក៏​ត្រាស់ហៅ​យើង​ម្នាក់ៗ ឲ្យ​ធ្វើ​ជា​មិត្ត​ភក្តិ​ប្រភេទ​នេះ​ផង​ដែរ​។ យើង​ក៏​ត្រូវតែ​ប្រើ​ពាក្យ​សម្តី ដោយ​ប្រុង​ប្រយ័ត្ន គឺ​ដូច​ដែល​សាវ័ក​ប៉ុល​មាន​បង្រៀន​ថា “មិន​ត្រូវ​ឲ្យ​មាន​ពាក្យ​អាក្រក់​ណាមួយ ចេញពី​មាត់​អ្នក​រាល់​គ្នា​ឡើយ ចូរ​បញ្ចេញ​តែ​ពាក្យ​ណា​ដែល​ល្អៗ សំរាប់​នឹង​ស្អាង​ចិត្ត​តាម​ត្រូវ​ការ ដើម្បី​ឲ្យ​បាន​ផ្តល់​ព្រះគុណ​ដល់​អស់អ្នក​ដែល​ស្តាប់”(អេភេសូរ ៤:២៩)។ ពាក្យ​សម្តី​របស់​អ្នក​តែមួយ​ម៉ាត់ អាច​ធ្វើ​ឲ្យ​ចិត្ត​របស់​គេ​ប្រេះ​ស្រាំ ហើយ​គេ​អាច​ចំណាយ​ពេល​ពេញ​មួយ​ជីវិត ដើម្បី​ជួសជុល​ចិត្ត​របស់​គេ​។ បុរស និង​ស្ត្រី​ដែល​អនុវត្ត​តាម​គោលការណ៍​​យ៉ាង​ខ្ជាប់ខ្ជួន ប្រហែល​ជា​ចង់​សួរ​ថា…

Read article
ស្ញែង​ខ្លាច​ចំពោះ​ព្រះ​ចេស្តា និង​សេចក្តី​បរិសុទ្ធ

“កន្លងមក៦ថ្ងៃ ព្រះ​យេស៊ូវ​ទ្រង់​យក​ពេត្រុស យ៉ាកុប និង​យ៉ូហាន ជា​ប្អូន​យ៉ាកុប ទៅជា​មួយ​នឹង​ទ្រង់ ក៏​នាំ​ឡើង​ទៅលើ​ភ្នំ​ខ្ពស់​ដោយឡែក រួច​ទ្រង់​បាន​ផ្លាស់​ប្រែ​នៅមុខ​អ្នក​ទាំង​នោះ ព្រះ​ភក្ត្រ​ទ្រង់​បាន​ភ្លឺ​ដូច​ព្រះ​អា​ទិត្យ ហើយ​ព្រះ​ពស្ត្រ​ទ្រង់​ក៏​ត្រឡប់​ជា​ស ដូច​ពន្លឺ”។ ម៉ាថាយ ១៧:១-២ លោក​ចន លេននិន(John Lennon) និង​លោក​ប៉ូល មែកខាតនី(Paul McCartney) បាន​លើក​ឡើង​ថា មាន​ទី​កន្លែង​មួយ​ចំនួន​ដែល​យើង​នឹង​ចងចាំ ពេញ​មួយ​ជីវិត​។ ជា​ការ​ពិត​ណាស់ សាវ័ក​ពេត្រុស យ៉ាកុប និង​យ៉ូហាន ប្រាកដ​ជា​បាន​នឹក​ចាំ​កន្លែង​មួយ នៅ​លើ​ភ្នំ ដែល​នៅ​ទីនោះ ពួកគេ​បាន​ឃើញ​ព្រះយេស៊ូវ​បញ្ចេញ​ពន្លឺ​នៃ​សិរី​ល្អ​។ សាវ័ក​ពេត្រុស​មិន​ដែល​ភ្លេច​កន្លែង​នោះ​ទេ(២ពេត្រុស ១:១៧-១៨)។ តើមាន​អ្វី​ខ្លះ​កើត​ឡើង នៅពេល​ដែល​ព្រះយេស៊ូវ​បញ្ចេញ​ពន្លឺ​នៃ​សិរី​ល្អ? ជាបឋម ហេតុការណ៍​នេះ​បាន​ធ្វើ​ឲ្យ​ព្រះយេស៊ូវ​មាន​ការ​ផ្លាស់​ប្តូរ​នៅ​លើ​ព្រះ​កាយ​ព្រះអង្គ​។ ព្រះ​ភក្ត្រ​ព្រះអង្គ “បញ្ចេញ​ពន្លឺ”។ រឿង​នេះ​មិន​សំដៅ​ទៅលើ​ភាព​ស្អាត​គ្មាន​បាប​នោះ​ទេ តែ​សំដៅ​ទៅលើ​ការ​ផ្លាស់​ប្តូរ​លើស​ពី​លក្ខណៈ​ធម្មជាតិ​។ កណ្ឌ​គម្ពីរ​ម៉ាថាយ បាន​ពិពណ៌នា​ថា មាន​ពន្លឺ​ចេញពី​ព្រះ​ភក្ត្រ​ព្រះអង្គ ភ្លឺ​ដូច “ព្រះ​អា​ទិត្យ”។ ព្រះ​ពស្ត្រ​ទ្រង់​ក៏​ត្រឡប់​ជា​ស ដូច​ពន្លឺ គឺ​មាន​ពណ៌ស​ជាង​អ្វី​ដែល​យើង​ធ្លាប់​ឃើញ គឺជា​សញ្ញា​បង្ហាញ​ពី​សេចក្តី​បរិសុទ្ធ​នៃ​ស្ថាន​សួគ៌​គ្មាន​អ្វី​ប្រៀប​ផ្ទឹម​បាន​។ ព្រះ​គម្ពីរ​សញ្ញា​ចាស់​ក៏​បាន​ពិពណ៌នា​ថា ព្រះ​ទ្រង់​ហ៊ុម​អង្គ​ដោយ “ពន្លឺ ដូចជា​ទ្រង់​ព្រះ​ភូសា”(ទំនុក​ដំកើង ១០៤:២)។ ព្រះយេស៊ូវ​មាន​លក្ខណៈ​ដូច​នេះឯង…

Read article
សរសើរ​ដំកើង​ព្រះអង្គ​ក្នុង​ពេល​ងងឹត

“នោះ​យ៉ូប​ក៏​ក្រោក​ឡើង​ហែ​កអាវ​ខ្លួន ហើយ​កោរសក់ រួច​ផ្តួល​ខ្លួន​ក្រាប​ចុះ​ដល់​ដី​ថ្វាយបង្គំ ដោយ​ពាក្យ​ថា ទូល​បង្គំ​បាន​ចេញពី​ផ្ទៃ​ម្តាយ​មក​ដោយ​ខ្លួន​ទទេ ហើយ​នឹង​ត្រឡប់​ទៅ​វិញ​ដោយ​ទ​ទេ​ដែរ ព្រះយេហូវ៉ា​ទ្រង់​បាន​ប្រទាន​មក ហើយ​ទ្រង់​ក៏​បាន​ដក​យក​ទៅវិញ សូម​ឲ្យ​ព្រះ​នាម​ព្រះយេហូវ៉ា​បាន​ព្រះពរ​ចុះ ក្នុង​គ្រប់​សេចក្តី​ទាំង​នោះ​យ៉ូប​មិន​បាន​ធ្វើបាប​ឡើយ ក៏​មិន​បាន​ប្រកាន់​ទោស​ដល់​ព្រះ​ដែរ”។ យ៉ូប ១:២០-២២ លោក​យ៉ូប​ប្រហែល​ជា​ស្ថិត​ក្នុង​ចំណោម​គំរូ​នៃ​ការអត់ធន់ នឹង​ទុក្ខ​វេទនា​ដែល​អស្ចារ្យ​បំផុត​ក្នុង​ព្រះ​គម្ពីរ​។ ទោះ​គាត់​ជា​បុរស​ដែល​សុចរិត រក​កន្លែង​បន្ទោស​មិន​បាន​ក៏ដោយ ក៏​ក្នុងរយៈ​ពេល១ថ្ងៃ គាត់​បាន​រង​គ្រោះ ដោយសារ​ការ​ស្លាប់​របស់​កូន​ទាំង​អស់ និង​បាត់បង់​ទ្រព្យ​សម្បត្តិ​ស្ទើរ​គ្មាន​សល់​។ តែ​គាត់​បាន​ឆ្លើយតប ដោយ​ទទួល​ស្គាល់​អធិបតេយ្យ​ភាព​របស់​ព្រះអង្គ នៅ​ក្នុង​ពេល​គាត់​មាន​បាប ក៏​ដូចជា​ពេលគាត់​ធ្លាក់​ខ្លួន​ក្រ និង​នៅ​ក្នុង​ការ​ប្រទាន​ពេល​ដែល​មាន​អំណរ ក៏​ដូចជា​ពេល​ដ៏​សោកសៅ​។ ខណៈ​ពេល​ដែល​ការ​ខក​ចិត្ត និង​ការ​ឈឺ​ចាប់ បាន​គ្រប​សង្កត់​ជីវិត​គាត់ គាត់​ក៏​បាន​កោរ​សក់ ស្លៀក​ពាក់​រ៉ូប​កណ្តាច ហើយ​ក្រាប​នៅ​លើ​ដី មិន​គ្រាន់តែ​នៅ​ក្នុង​ការ​ឈឺ​ចាប់ តែ​ក៏​នៅ​ក្នុង​ការ​ថ្វាយបង្គំ​ផង​ដែរ​។ អ្វី​ដែល​គួរ​ឲ្យ​កត់​សំគាល់​នោះ ក្នុង​ពេល​ដ៏​ងងឹត​នៃ​ការ​ឈឺ​ចាប់​នេះ “លោក​យ៉ូប​មិន​បាន​ប្រព្រឹត្ត​អំពើបាប ឬ​បន្ទោស​ព្រះអម្ចាស់​ឡើយ”។ ផ្ទុយ​ទៅវិញ គាត់​បាន​ទុក​ចិត្ត​លើ​ការ​របៀប​ចំ​របស់​ព្រះ ទាំង​ទឹក​ភ្នែក​។ អាច​និយាយ​ម្យ៉ាង​ទៀត​ថា គាត់​ទទួល​ស្គាល់​ថា ព្រះ​ទ្រង់​ជ្រាប​ថា​ អង្គ​ទ្រង់​កំពុង​ធ្វើ​អ្វី ក្នុង​គ្រប់​កាលៈទេសៈ​ទាំង​អស់​។ ព្រះ​ទ្រង់​ស័ក្តិ​សមនឹង​ទទួល​ការ​សរសើរ​របស់​យើង សូម្បីតែ​ក្នុង​ពេល​ដែល​ពិបាក​បំផុត​។ លោក​យ៉ូប​ដឹង​ថា ពេល​វេលា​របស់​គាត់​ស្ថិត​ក្នុង​ព្រះ​ហស្ត​ព្រះ(ទំនុក​ដំកើង ៣១:១៥)។ មនុស្ស​ភាគ​ច្រើន​បាន​ឆ្លង​កាត់​ការ​រស់នៅ ដោយ​ការ​ទួញ​យំ ដោយ​ការ​ឈឺចុក​ចាប់…

Read article
មាន​ចំណុច​ដូច​គ្នា​ច្រើន

«ពួក​អ្នក​ដែល​ជឿ​ទាំង​ប៉ុន្មាន ក៏​នៅ​ជា​មួយ​គ្នា ហើយ​មាន​របស់​ទាំង​អស់​នៅ​មូល​ព្រម​គ្នា» (កិច្ចការ ២:៤៤)។ របៀប​នៃ​ការ​រស់​នៅ ដែល​មាន​ការ​រួប​រួម​គ្នា ស្ថិត​ក្នុង​ចំណោម​លក្ខណសម្បត្តិ​របស់​ពួក​ជំនុំ​ដំបូង ដែល​មាន​ការ​ទាក់​ទាញ​ខ្លាំង​បំផុត ចំពោះ​អ្នក​មិន​ជឿ​ព្រះ​ដែល​រស់​នៅ​ជិត​ខាង​ពួក​គេ។ តើ​មាន​កត្តា​អ្វី​ដែល​បាន​បង្រួប​បង្រួម​មនុស្ស​ចម្រុះ​គ្នា​ច្រើន​យ៉ាង​នេះ ដែល​មាន​ដូច​ជា​សាសន៍​ដទៃ និង​សាសន៍​យូដា ពួក​កាត់​ស្បែក និង​ពួក​មនុស្ស​ព្រៃ ពួក​អ្នក​ក្រុង ពួក​ទាសករ និង​ពួក​អ្នក​ជា (កូឡូស ៣:១១)? ពួក​គេ​រួប​រួម​ដោយ​សារ​ព្រះ​យេស៊ូវ​គ្រីស្ទ។ មិន​មាន​ការ​បក​ស្រាយ​ណា​មួយ​ថា ការ​រួបរួម​របស់​គ្រីស្ទ​បរិស័ទ​ទាំង​នេះ​បាន​កើត​មាន ដោយ​គ្មាន​ព្រះ​អង្គ​នោះ​ឡើយ។ ចាប់​តាំង​ពី​សម័យ​នោះ រហូត​ដល់​ពេល​បច្ចុប្បន្ន ពួក​ជំនុំ​តែង​តែ​មាន​ការ​រួបរួម​តែ​មួយ ក្នុង​ការ​ប្រកប​ដ៏​ពិសេស ដែល​មាន​ប្រភេទ​នៃ​ការ​រួប​រួម​មួយ​ចំនួន។ ទី​មួយ ពួក​គេ​មាន​ជំនឿ​តែ​មួយ។ ពួក​ជំនុំ​ដំបូង​មិន​បាន​ជួប​ជុំ​គ្នា ផ្អែក​ទៅ​លើ​ជាតិ​សាសន៍ ការ​អប់រំ ផល​ប្រយោជន៍ ឬ​អ្វី​ផ្សេង​ទៀត​នោះ​ទេ ផ្ទុយ​ទៅ​វិញ ពួក​គេ​បាន​នាំ​ជីវិត​របស់​ខ្លួន​មក​ចម្រុះ​គ្នា នៅ​ក្រោម​ជំនឿ​តែ​មួយ លើ​ព្រះ​យេស៊ូវ​គ្រីស្ទ ជា​ព្រះ​អង្គ​សង្គ្រោះ។ ពិធី​លៀង​ព្រះ​អម្ចាស់​នៅ​តែ​ជា​ការ​ឆ្លុះ​បញ្ចាំង​ដ៏​មាន​ន័យ អំពី​ការ​រួបរួម​ដដែល​នេះ ដែល​ក្នុង​នោះ មាន​ការ​រួម​ចិត្ត​រួម​គំនិត​គ្នា​តែ​មួយ ក្នុង​ការ​ចូល​រួម​ទទួល​ចំណែក​នំប៉័ង និង​ទឹក​ទំពាំង​បាយ​ជូរ ជា​រូប​កាយ​តែ​មួយ។ ព្រះ​យេស៊ូវ​ជា​នំប៉័ង​ជីវិត ដែល​បាន​ទ្រទ្រង់ និង​បង្រួប​បង្រួម​យើង។ ទី​ពីរ យើង​ជា​គ្រួសារ​តែមួយ។ ពេល​ណា​យើង​ទទួល​ជឿ​ព្រះ​យេស៊ូវ ជា​ព្រះ​អង្គ​សង្គ្រោះ…

Read article
ការ​អញ្ជើញ​ដែល​សំខាន់​បំផុត

«អស់​អ្នក​ដែល​នឿយ​ព្រួយ ហើយ​ផ្ទុក​ធ្ងន់​អើយ ចូរ​មក​ឯ​ខ្ញុំ ខ្ញុំ​នឹង​ឲ្យ​អ្នក​រាល់​គ្នា​ឈប់​សំរាក» (ម៉ាថាយ ១១:២៨)។ ពេល​ណា​អ្នក​ទទួល​ការ​អញ្ជើញ អ្នក​ប្រហែល​ជា​ចង់​សួរ​ថា តើ​នរណា​ជា​អ្នក​អញ្ជើញ? តើ​ការ​អញ្ជើញ​នេះ​សម្រាប់​នរណា? ហេតុ​អ្វី​ការ​អញ្ជើញ​នេះ​សំខាន់? ខ​គម្ពីរ​នេះ​បាន​ផ្តល់​ឲ្យ​នូវ​ការ​អញ្ជើញ​ដែល​គួរ​ឲ្យ​ស្រឡាញ់​បំផុត ក្នុង​ព្រះ​គម្ពីរ​សញ្ញា​ថ្មី​ទាំង​មូល ប៉ុន្តែ​ដើម្បី​យល់​ខ​គម្ពីរ​នេះ​ឲ្យ​បាន​ច្បាស់​បំផុត យើង​ត្រូវ​សួរ​សំណួរ​ដូច​នេះ​ផង​ដែរ។ ទី​មួយ ខ​គម្ពីរ​នេះ​ជា​ការ​អញ្ជើញ​ជា​លក្ខណៈ​បុគ្គល តែ​មិន​មែន​ជា​ការ​អញ្ជើញ ឲ្យ​ចូល​រួម​កម្មវិធី ឬ​អញ្ជើញ​ឲ្យ​ចូល​រួម​សាសនា ឬ​ទស្សន​វិជ្ជា ដូច​សាសនា​ហិណ្ឌូ សាសនា​ព្រះ​ពុទ្ធ លទ្ធិ​ខុងជឺ លទ្ធិ​យុគសម័យ​ថ្មី លទ្ធិ​មនុស្ស​និយម ឬ «លទ្ធិ» អ្វី​ផ្សេង​ទៀត ដែល​អាច​រក​បាន​ក្នុង​ពិភព​លោក នា​ពេល​បច្ចុប្បន្ន​នោះ​ទេ។ នេះ​ជា​ការ​អញ្ជើញ​ពី​ព្រះ​យេស៊ូវ​ដោយ​ផ្ទាល់។ ព្រះ​អង្គ​កំពុង​អញ្ជើញ​យើង​ម្នាក់ៗ​ថា «ចូរ​មក​ឯ​ខ្ញុំ»។ សារៈសំខាន់​នៃ​ការ​អញ្ជើញ​នេះ គឺ​អាស្រ័យ​ទៅ​លើ​អ្នក​អញ្ជើញ។ ក្នុង​កណ្ឌ​គម្ពីរ​ដំណឹង​ល្អ ព្រះ​យេស៊ូវ​បាន​ប្រកាស​ថា ព្រះ​អង្គ​ជា​នរណា។ ព្រះ​អង្គ​ជា​ព្រះ​មេស្ស៊ី ព្រះ​អង្គ​សង្គ្រោះ​ពិភព​លោក ព្រះ​រាជបុត្រា​នៃ​ព្រះ (មើល យ៉ូហាន ៤:២៥-២៦ និង​១យ៉ូហាន ៤:១៤)។ ផ្អែក​ទៅ​លើ​គុណ​ធម៌​នៃ​អត្ត​សញ្ញាណ​នេះ ព្រះ​អង្គ​អាច​បង្គាប់​ឲ្យ​មាន​ការ​ឆ្លើយ​តប តែ​ផ្ទុយ​ទៅ​វិញ ព្រះ​អង្គ​បាន​ប្រទាន​ការ​អញ្ជើញ​នេះ។ ហើយ​តើ​ព្រះ​អង្គ​អញ្ជើញ​នរណា​ខ្លះ? គឺ «អស់​អ្នក​ដែល​នឿយ​ព្រួយ ហើយ​ផ្ទុក​ធ្ងន់»។…

Read article
ត​យុទ្ធ​នឹង​ចិត្ត​ជូរ​ល្វីង

«គ្រា​នោះ ពួក​ទ័ព​ស៊ីរី​បាន​ចេញ ទៅ​ដោយ​កងៗ គេ​ចាប់​ក្មេង​ស្រី​ម្នាក់ នាំ​មក​ពី​ស្រុក​អ៊‌ីស្រាអែល នាង​នោះ​ក៏​បម្រើ​ប្រពន្ធ​ណាម៉ាន់ នាង​និយាយ​នឹង​ចៅហ្វាយ​ស្រី​របស់​ខ្លួន​ថា “ឱ​បើជា​លោក​ប្រុស ជា​ចៅហ្វាយ​នាង​ខ្ញុំ បាន​នៅ​ជា​មួយ​នឹង​ហោរា​ដែល​នៅ​ក្រុង​សាម៉ារី​ទៅអេះ នោះ​លោក​នឹង​មើល​រោគ​ឃ្លង់​នេះ​ឲ្យ​ជា​ទៅ”» (២ពង្សាវតាក្សត្រ ៥:២-៣)។ ព្រះ​ទ្រង់​អាច​ប្រើ​ទុក្ខ​លំបាក ដើម្បី​នាំ​មនុស្ស​ម្នាក់​ឲ្យ​ចូល​កាន់​តែ​ជ្រៅ ទៅ​ក្នុង​ទំនាក់​ទំនង​ជា​មួយ​ព្រះ​អង្គ។ ប៉ុន្តែ បើ​អ្នក​នោះ​បានឮ​ព្រះ​បន្ទូល ហើយ​មិន​បាន​ឆ្លើយ​តប​ដោយ​ជំនឿ នោះ​ការ​រង​ទុក្ខ​របស់​គាត់ ដែល​គ្មាន​សេចក្តី​ជំនឿ និង​សេចក្តី​សង្ឃឹម នឹង​ធ្វើ​ឲ្យ​គាត់​មាន​ចិត្ត​ជូរ​ល្វីង ខណៈ​ពេល​ដែល​ចិត្ត​របស់​គាត់​កាន់​តែ​រឹង ជា​ជាង​ទន់​នៅ​ចំពោះ​ព្រះ​អង្គ។ ម្យ៉ាង​ទៀត ទុក្ខ​លំបាក​អាច​ធ្វើ​ឲ្យ​យើង​រត់​ទៅ​រក​ព្រះ ហើយ​ក៏​អាច​ធ្វើ​ឲ្យ​យើង​រត់​ចេញ​ពី​ព្រះ​អង្គ​ផង​ដែរ។ ក្នុង​ពេល​ដែល​យើង​កំពុង​មាន​ទុក្ខ​លំបាក យើង​ត្រូវ​តែ​សួរ​ខ្លួន​ឯង​ថា «តើ​ទុក្ខ​លំបាក​នេះ​កំពុង​ធ្វើ​ឲ្យ​ខ្ញុំ​មាន​ចិត្ត​ជូរ​ល្វីង និង​ចិត្ត​អាក្រក់ ឬ​កំពុង​ធ្វើ​ឲ្យ​ខ្ញុំ​មាន​សេចក្តី​ស្រឡាញ់ និង​មាន​ចិត្ត​សុភាព?»។ ក្នុង​កណ្ឌ​គម្ពីរ ២ពង្សាវតាក្សត្រ ក្នុង​ចំណោម​រឿងរ៉ាវ​របស់​ស្ដេច និង​ពួក​ហោរា​ជា​ច្រើន យើង​សង្កេត​ឃើញ​ការ​ឆ្លុះ​បញ្ចាំង​ដ៏​អស្ចារ្យ​នៃ​ការ​មាន​ចិត្ត​សុភាព និង​ការ​បន្ទាប​ខ្លួន នៅ​ចំពោះ​មុខ​ទុក្ខ​លំបាក​ដ៏​ធំ​មួយ តាម​រយៈ​គំរូ​របស់​ក្មេង​ស្រី​ជនជាតិ​អ៊‌ីស្រាអែល​ម្នាក់។ សាសន៍​ស៊ីរី​បាន​ចាប់​ខ្លួន​ក្មេង​ស្រី​ម្នាក់ ក្នុង​អំឡុង​ការ​វាយ​លុក​ចូល​ទឹក​ដី​អ៊‌ីស្រាអែល ហើយ​ក៏​បាន​នាំ​នាង​ចេញ​ឆ្ងាយ​ពី​ក្រុម​គ្រួសារ​របស់​នាង ក្នុង​ទឹក​ដី​អ៊‌ីស្រាអែល ហើយ​ក៏​បាន​បង្ខំ​នាង​ឲ្យ​ធ្វើ​ការ​ជា​អ្នក​បម្រើ​របស់​លោក​ណា​ម៉ាន ជា​មេទ័ព​របស់​កងទ័ព​ស៊ីរី។ នេះ​ជា​សោក​នាដកម្ម​ដែល​ពិបាក​ពណ៌នា​របស់​ក្មេង​ស្រី និង​ក្រុម​គ្រួសារ​របស់​នាង! តែ​ក្នុង​ពេល​ដែល​មាន​ទុក្ខ​លំបាក​ដ៏​ខ្លាំង​នោះ យើង​ឃើញ​ថា នាង​បាន​បង្ហាញ​ចេញ​នូវ​ចិត្ត​ទន់​ភ្លន់ ពេល​បាន​ដឹង​ថា ចៅហ្វាយ​របស់​នាង​មាន​ជំងឺ​ឃ្លង់…

Read article
ប្រព្រឹត្ត​ឲ្យ​ស័ក្ដិសម​នឹង​ដំណឹង​ល្អ

«ចូរ​ឲ្យ​អ្នក​រាល់​គ្នា​ប្រព្រឹត្ត​បែប​គួរ​នឹង​ដំណឹង​ល្អ​របស់​ព្រះ​គ្រីស្ទ​ចុះ» (ភីលីព ១:២៧)។ របៀប​ដែល​យើង​ស្លៀក​ពាក់ របៀប​ដែល​យើង​ញញឹម ឬ​ធ្វើ​មុខ​ក្រញូវ របៀប​ដែល​យើង​ធ្វើ​កាយ​វិការ និយាយ​ស្តី និង​លើក​ដាក់​សម្លេង… ជា​រៀង​រាល់​ថ្ងៃ គឺ​ប្រៀប​ដូច​ជា​ពាក្យ​សម្ដី​ដែល​យើង​និយាយ​ទៅ​កាន់​មនុស្ស​នៅ​ក្បែរ​យើង អំពី​ការ​អ្វី​ដែល​ពិតជា​សំខាន់ និង​អ្វី​ខ្លះ​ដែល​មាន​ក្នុង​ជីវិត​យើង។ សម្រាប់​គ្រីស្ទ​បរិស័ទ ពាក្យ​សម្ដី​ដែល​បង្ហាញ​ចេញ​តាម​ការ​ប្រព្រឹត្ត​របស់​យើង ត្រូវ​តែ​មាន​ភាព​សម​ស្រប​នឹង​ដំណឹង​ល្អ។ ហេតុ​នេះ​ហើយ​សាវ័ក ប៉ុល បាន​បង្រៀន​ពួក​ជំនុំ​នៅ​ទីក្រុង​ភីលីព ឲ្យ​រស់​នៅ​ដោយ​អាកប្ប​កិរិយា​បែប​គួរ​នឹង​សេចក្តី​ជំនឿ​របស់​ពួក​គេ ដោយ​ប្រព្រឹត្ត​ឲ្យ​បាន​ត្រឹម​ត្រូវ ដូច​ដំណឹង​ល្អ​ដែល​ពួក​គេ​បាន​ចែក​ចាយ។ សព្វ​ថ្ងៃ​នេះ ព្រះ​គ្រីស្ទ​ក៏​បាន​ត្រាស់​ហៅ​យើង​ឲ្យ​អនុវត្ត​ដូច​នេះ​ផង​ដែរ។ ទោះ​យើង​មាន​ភាព​ពេញ​វ័យ​ប៉ុណ្ណា ក្នុង​ជំនឿ​របស់​យើង ហើយ​ទោះ​យើង​បាន​ប្រព្រឹត្ត​ឲ្យ​ត្រូវ​ដំណឹង​ល្អ​បាន​ច្រើន​ប៉ុណ្ណា​ក៏​ដោយ ក៏​យើង​នៅ​តែ​ត្រូវ​បន្ត​ធ្វើ​ឲ្យ​កាន់​តែ​ល្អ​ថែម​ទៀត។ ក្នុង​ខ​គម្ពីរ​ខាង​លើ​នេះ ឃ្លា «ចូរ​ឲ្យ​អ្នក​រាល់​គ្នា​ប្រព្រឹត្ត» គឺ​មក​ពី​ពាក្យ politeuesthe ជា​ភាសា​ក្រិក​ដែល​មាន​ថ្នាក់​ពាក្យ​ជា​កិរិយា​ស័ព្ទ មាន​ន័យ​ថា «ប្រព្រឹត្ត​នៅ​ទី​សាធារណៈ ឬ​នៅ​ចំពោះ​មុខ​អ្នក​ដទៃ»។ ឫស​របស់​ពាក្យ​នេះ គឺ​មក​ពី​ពាក្យ Polis ដែល​មាន​ន័យ​ថា​ទីក្រុង និង​ជា​ឫស​របស់​ពាក្យ ប៉ូលិស និង​នយោបាយ ក្នុង​ភាសា​ខ្មែរ។ តាម​ន័យ​ត្រង់​សាវ័ក ប៉ុល កំពុង​និយាយ​សំដៅ​ទៅ​លើ​ការ​ប្រព្រឹត្ត​របស់​គ្រីស្ទ​បរិស័ទ ក្នុង​នាម​ជា​ពលរដ្ឋ​នៃ​ស្ថាន​សួគ៌។ ពេល​ណា​យើង​ដឹង​ថា យើង​ជា​ពលរដ្ឋ​នៃ​ទីក្រុង​របស់​ព្រះ យើង​ក៏​ត្រូវ​ស្គាល់​របៀប​រស់​នៅ​ជា​អ្នក​ដំណើរ និង​ជា​ទូត​របស់​ព្រះ​គ្រីស្ទ នៅ​ក្នុង​ទីក្រុង​ដទៃ ឬ​ទីក្រុង​របស់​មនុស្ស។…

Read article
ស្រឡាញ់​ព្រះ​បន្ទូល​ព្រះ

«កូន​អើយ ចូរ​រក្សា​អស់​ទាំង​ពាក្យ​របស់​អញ ហើយ​ប្រមូល​អស់​ទាំង​បណ្ដាំ​អញ​ទុក​នៅ​នឹង​ឯង​ចុះ ត្រូវ​ឲ្យ​រក្សា​បណ្ដាំ​អញ​ទាំង​ប៉ុន្មាន ដើម្បី​ឲ្យ​បាន​រស់​នៅ ព្រម​ទាំង​ឱវាទ​អញ ដូច​ជា​រក្សា​ប្រស្រី​ភ្នែក​ឯង​ដែរ ចូរ​ចង​ភ្ជាប់​នៅ​ម្រាមដៃ ហើយ​កំណត់​ទុក​នៅ​ក្នុង​ដួង​ចិត្ត​ឯង​ផង» (សុភាសិត ៧:១-៣)។ ខ្ញុំ​បាន​រក​ឃើញ​ថា ការ​ទៅ​ផ្សារ​ទំនើប នៅ​ពេល​ខ្ញុំ​ឃ្លាន គឺ​ជា​ទង្វើ​ដ៏​គ្រោះ​ថ្នាក់។ ពេល​នោះ ខ្ញុំ​ចេះ​តែ​ចង់​ទិញ​អាហារ ដែល​ក្នុង​ពេល​ធម្មតា អាហារ​ទាំង​នោះ​មិន​មាន​ភាព​ទាក់​ទាញ​ចំពោះ​ខ្ញុំ​សោះ។ មិន​មែន​មាន​តែ​ខ្ញុំ​ទេ ដែល​មាន​បញ្ហា​នេះ ព្រោះ​យោង​តាម​ព្រះ​បន្ទូល​ស្ដេច​សាឡូម៉ូន «អ្នក​ណា​ដែល​ឆ្អែត​ហើយ ទោះ​ទាំង​សំណុំ​ឃ្មុំ​ក៏​ណាយ​ចិត្ត​ដែរ តែ​ឯ​អ្នក​ណា​ដែល​ឃ្លាន ទោះ​ទាំង​របស់​ជូរ​ល្វីង​ក៏​ផ្អែម​ដល់​គេ​វិញ» (សុភាសិត ២៧:៧)។ យើង​ក៏​អាច​យក​គោលការណ៍​នេះ​មក​ប្រើ នៅ​ក្នុង​ការ​ដេញ​តាម​សេចក្តី​បរិសុទ្ធ​ផង​ដែរ។ ការ​រស់​នៅ​ប្រចាំ​ថ្ងៃ ដោយ​បណ្តោយ​ឲ្យ​ខ្លួន​យើង​បន្ត​មាន​ការ​ស្រេក​ឃ្លាន​ខាង​ឯ​វិញ្ញាណ គឺ​ពិត​ជា​គ្រោះ​ថ្នាក់​ណាស់ ព្រោះ​យើង​មិន​បាន​បរិភោគ​ព្រះ​បន្ទូល​ព្រះ ជា​អាហារ​ខាង​ឯ​វិញ្ញាណ​ឲ្យ​បាន​ឆ្អែត។ បើ​សិន​ជា​យើង​ចង់​រក្សា​សេចក្តី​បរិសុទ្ធ​របស់​យើង តាម​របៀប​ដ៏​ត្រឹម​ត្រូវ ជា​ចាំ​បាច់ យើង​មិន​គ្រាន់​តែ​ត្រូវ​អាន​ព្រះ​បន្ទូល​ព្រះ តែ​ក៏​ត្រូវ​ស្រឡាញ់​ព្រះ​បន្ទូល​ព្រះ​អង្គ​ផង​ដែរ។ ស្ដេច សាឡូម៉ូន ជា​ស្ដេច​ឮ​នៃ​សាសន៍​អ៊‌ីស្រាអែល ដែល​ព្រះ​ទ្រង់​បាន​ប្រទាន​ប្រាជ្ញា លើស​មនុស្ស​ទាំង​អស់ (១ពង្សាវតាក្សត្រ ៣:៣-១៤)។ ទ្រង់​បាន​ប្រើ​ពាក្យ​ពេចន៍ ក្នុង​ន័យ​បង្រៀន​មនុស្ស​ឲ្យ​ស្រឡាញ់​ព្រះ​បន្ទូល​ព្រះ គឺ​ដូច​ដែល​ទ្រង់​បាន​ប្រាប់​បុត្រា​ទ្រង់ ឲ្យ «កាន់​តាម» ព្រះ​បន្ទូល​ព្រះ​អង្គ ឲ្យ​ចាត់​ទុក​ព្រះ​បន្ទូល​ព្រះ​អង្គ «ជា​កំណប់​ទ្រព្យ»…

Read article
សម្ដេច​សង្ឃ​ដ៏​អស្ចារ្យ​បំផុត​របស់​យើង

«ពីព្រោះ​អស់​ទាំង​សម្ដេច​សង្ឃ ដែល​គេ​រើស​យក​ពី​ពួក​មនុស្ស នោះ​បាន​តាំង​សម្រាប់​មនុស្ស ក្នុង​អស់​ទាំង​ការ​ខាង​ឯ​ព្រះ ដើម្បី​នឹង​ថ្វាយ​ដង្វាយ និង​យញ្ញ​បូជា ដោយ​ព្រោះ​បាប…គ្មាន​អ្នក​ណា​លើក​ខ្លួន​ដល់​ងារ​ដ៏​ប្រសើរ​នោះ​ឡើយ មាន​តែ​អ្នក​ដែល​ព្រះ​ទ្រង់​ហៅ​ប៉ុណ្ណោះ តួយ៉ាង​ដូច​ជា​លោក​អើរ៉ុន ដូច្នេះ ព្រះ​គ្រីស្ទ​ក៏​មិន​បាន​តម្កើង​ព្រះ​អង្គ​ទ្រង់​ឡើង​ធ្វើ​ជា​សម្ដេច​សង្ឃ​ដែរ គឺ​ជា​ព្រះ​វិញ​ទេតើ​ដែល​មាន​ព្រះ​បន្ទូល​ទៅ​ទ្រង់​ថា “ឯង​ជា​កូន​អញៗ បាន​បង្កើត​ឯង​នៅ​ថ្ងៃ​នេះ” ដូច​ក្នុង​បទ​គម្ពីរ១​ទៀត ព្រះ​ក៏​មាន​ព្រះ​បន្ទូល​ថា “ឯង​ជា​សង្ឃ​នៅ​អស់​កល្ប​ជានិច្ច តាម​របៀប​លោក​ម៉ិលគីស្សា​ដែក”» (ហេព្រើរ ៥:១, ៤-៦)។ ទស្សនៈ​អំពី​ភាពជា​សង្ឃ និង​ប្រព័ន្ធ​នៃ​ការ​ថ្វាយ​យញ្ញ​បូជា ត្រូវ​គេ​ដក​ចេញ​ពី​សង្គម​លោក​ខាង​លិច តាំង​ពី​យូរ​មក​ហើយ ប៉ុន្តែ​ការ​យល់​ដឹង​អំពី​រឿង​ទាំង​នេះ​មាន​សារៈសំខាន់​ជា​មូល​ដ្ឋាន ចំពោះ​ការ​រស់​នៅ​ជា​គ្រីស្ទ​បរិស័ទ។ ការ​អនុវត្ត​នូវ​ការ​យក​សត្វ​ទៅ​ធ្វើ​យញ្ញ​បូជា ក្នុង​ទឹក​ដី​អ៊‌ីស្រាអែល ក្នុង​គ្រា​សញ្ញា​ចាស់ មិន​មែន​ជា​ប្រព័ន្ធ​ដែល​មនុស្ស​បាន​បង្កើត​មក ដើម្បី​ឈោង​ទៅ​រក​ព្រះ ហើយ​ធ្វើ​ឲ្យ​ព្រះ​អង្គ​ទទួល​យក​ពួក​គេ​នោះ​ទេ។ ផ្ទុយ​ទៅ​វិញ ព្រះ​ទ្រង់​បង្គាប់​ឲ្យ​រាស្ត្រ​នៃ​សេចក្តី​សញ្ញា​របស់​ព្រះ​អង្គ​អនុវត្តន៍​ដូច​នេះ ដើម្បី​ឲ្យ​ពួក​គេ​អាច​យល់​អំពី​ចារិក​លក្ខណៈ និង​ការ​រំពឹង​ចង់​បាន​របស់​ព្រះ​អង្គ ព្រម​ទាំង​ភាព​អស្ចារ្យ​នៃ​ផែនការ នៃ​ការ​ប្រោស​លោះ​របស់​ព្រះ​អង្គ (ហើយ​នៅ​តែ​អាច​ជួយ​យើង​ឲ្យ​យល់​ក្នុង​ពេល​បច្ចុប្បន្ន​ផង​ដែរ)។ ព្រះ​ទ្រង់​បាន​ប្រើ​អត្ថន័យ​នៃ​ការ​ថ្វាយ​យញ្ញ​បូជា​នោះ ដើម្បី​ចង្អុល​បង្ហាញ​រាស្ត្រ​ព្រះ​អង្គ ឲ្យ​ងាក​ទៅ​រក​ព្រះ​រាជ​កិច្ច​ដ៏​ឥត​ខ្ចោះ និង​បាន​សម្រេច​របស់​ព្រះ​អម្ចាស់​យេស៊ូវ​គ្រីស្ទ ដែល​ព្រះ​អង្គ​បាន​យាង​មក​ធ្វើ​ជា​សម្ដេច​សង្ឃ​ដ៏​ខ្ពស់​បំផុត និង​ជា​ដង្វាយ​ដ៏​គ្រប់​លក្ខណ៍​តែ​មួយ ដែល​បាន​ថ្វាយ​ជំនួស​រាស្ត្រ​ព្រះ​អង្គ។ តាម​ប្រវត្តិ​សាស្ត្រ សម្ដេច​សង្ឃ​នៃ​សាសន៍​អ៊‌ីស្រាអែល​ត្រូវ​ចេញ​ពី​វង្ស​ត្រកូល​របស់​លោក​អើរ៉ុន ជា​បង​ប្រុស​របស់​លោក ម៉ូសេ ហើយ​ត្រូវ​គេ​ចាត់​ទុក​ជា « សម្ដេច​សង្ឃ ក្នុង​ពួក​បង​ប្អូន​របស់​ខ្លួន»…

Read article
ស្កប់​ចិត្ត​ក្នុង​ព្រះ​គ្រីស្ទ

«ខ្ញុំ​បាន​រៀន​ឲ្យ​មាន​សេចក្តី​សន្តោស​ក្នុង​សណ្ឋាន​គ្រប់​យ៉ាង ខ្ញុំ​ធ្លាប់​ទ្រាំ​ឲ្យ​មាន​សេចក្តី​ចង្អៀត​ចង្អល់ ហើយ​ក៏​ធ្លាប់​មាន​សេចក្តី​រីករាយ​ដែរ» (ភីលីព ៤:១១-១២)។ ភាព​មិន​ស្កប់​ចិត្ត​បាន​ជ្រាប​ចូល​ក្នុង​ផ្នែក​ទាំង​អស់​របស់​សង្គម ដែល​យើង​កំពុង​រស់​នៅ។ ការ​ផ្សាយ​ពាណិជ្ជកម្ម​បាន​នាំ​ឲ្យ​យើង​មាន​ចិត្ត​ច្រណែន។ ប៉ុន្តែ បញ្ហា​ពិត​ប្រាកដ មិន​សូវ​ជា​អាស្រ័យ​ទៅ​លើ​សង្គម​ដែល​យើង​រស់​នៅ​ប៉ុន្មាន​ទេ តែ​ភាគ​ច្រើន​អាស្រ័យ​ទៅ​លើ​សណ្ឋាន​នៃ​ចិត្ត និង​គំនិត​របស់​យើង។ មុខ​តំណែង ទ្រព្យ​សម្បត្តិ ឥទ្ធិពល ឬ​កេរ្តិ៍​ឈ្មោះ សុទ្ធ​តែ​ទាម​ទារ​ការ​ចាប់​អារម្មណ៍​សម្រាប់​ខ្លួន​ឯង ដែល​បាន​អូស​ទាញ​យើង​ឲ្យ​ចេញ​ឆ្ងាយ​ពី​ការ​ស្កប់​ចិត្ត។ ប៉ុន្តែ បញ្ហា​ដូច​នេះ​បាន​ព្យាយាម​ឆក់​យក​ក្តី​អំណរ​ដែល​យើង​មាន នៅ​ក្នុង​ការ​អ្វី​ដែល​ព្រះ​ទ្រង់​បាន​ប្រទាន​មក​​យើង ដោយ​លួង​លោម​យើង​ឲ្យ​គិត​ថា ទោះ​មាន​ច្រើន​ប៉ុណ្ណា​ក៏​នៅ​តែ​មិន​គ្រប់​គ្រាន់។ ការ​ដេញ​តាម​នេះ​មិន​ចេះ​ចប់​ឡើយ។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​ក៏​សាវ័ក ប៉ុល មិន​គ្រាន់​តែ​អាច​និយាយ​ថា គាត់​មាន​ការ​ស្កប់​ចិត្ត តែ​គាត់​អាច​មាន​ការ​ស្កប់​ចិត្ត «ក្នុង​គ្រប់​ស្ថានភាព»។ មនុស្ស​ម្នាក់ៗ​សុទ្ធ​តែ​ចង់​មាន​ការ​ស្កប់​ចិត្ត! ដូច​នេះ តើ​គាត់​មាន​អាថ៌កំបាំង​អ្វី? គាត់​មាន​ការ​ស្កប់​ចិត្ត ដោយ​សារ​គាត់​ស្គាល់​ខ្លួន​ឯង និង​មាន​ទស្សនៈ​អំពី​ជីវិត​ផ្អែក​ទៅ​លើ​ភាព​គ្រប់​គ្រាន់​នៃ​ព្រះ​អម្ចាស់​យេស៊ូវ​គ្រីស្ទ។ សាវ័ក ប៉ុល មិន​មែន​ជា​ជើង​ឯក​ខាង​ការ​ស៊ូ​ទ្រាំ​នឹង​ទុក្ខ​លំបាក ឬ​បាន​ផ្តល់​ឲ្យ​យើង​នូវ​ដំណឹង​ល្អ​ក្លែង​ក្លាយ អំពី​ការ​ជួយ​ខ្លួន​ឯង​ឲ្យ​ស្កប់​ចិត្ត​នោះ​ទេ។ ទេ! គាត់​មាន​ការ​ស្កប់​ចិត្ត ដោយ​សារ​គាត់​បន្ទាប​ចិត្ត និង​គំនិត​របស់​គាត់ ចុះ​ចូល​បំណង​ព្រះ​ទ័យ​ព្រះ ទោះ​គាត់​ប្រឈម​មុខ​ដាក់​ស្ថានភាព​អ្វី​ក៏​ដោយ។ មិន​មែន​គ្រប់​គ្នា​សុទ្ធ​តែ​បាន​ឆ្លង​កាត់​រឿង​ជា​ច្រើន​ដែល​មាន​លក្ខណៈ​ល្អ​ផង និង​អាក្រក់​ផង​ផ្ទុយ​គ្នា​នោះ​ទេ។ តែ​សាវ័ក ប៉ុល បាន​ឆ្លង​កាត់។ ជាក់​ស្ដែង គាត់​ធ្លាប់​ឆ្លង​កាត់​ពេល​ដែល​គាត់​មាន​សំលៀក​បំពាក់…

Read article