Alistai Begg

You are here:
ការ​កម្សាន្ត​ចិត្ត​សម្រាប់​ចិត្ត​ដែល​ថប់​បារម្ភ (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)

«គឺ​ឲ្យ​យើង​រាល់​គ្នា ដែល​ព្រះ​ចេស្ដា​នៃ​ព្រះ​កំពុង​តែ​ថែរក្សា​ដោយ​សារ​សេចក្តី​ជំនឿ សម្រាប់​ឲ្យ​បាន​សេចក្តី​សង្គ្រោះ ដែល​ប្រុង​ប្រៀប​នឹង​សម្ដែង​មក​នៅ​ជាន់​ក្រោយ​បង្អស់​នោះ អ្នក​រាល់​គ្នា​ក៏​មាន​សេចក្តី​អំណរ​ជា​ខ្លាំង​ក្នុង​សេចក្តី​សង្គ្រោះ​នោះ ទោះ​បើ​សព្វ​ថ្ងៃ​នេះ​ត្រូវ​រង​ទុក្ខ​ព្រួយ​ជា​យូរ​បន្តិច ដោយ​កើត​មាន​សេចក្តី​ល្បួង​ផ្សេងៗ​ក៏​ដោយ» (១ពេត្រុស ១:៥-៦)។ យើង​ចាំ​បាច់​ត្រូវ​ទទួល​ស្គាល់​ការ​ពិត​ពីរ​យ៉ាង​របស់​ទុក្ខ​លំបាក។ ទីមួយ៖ ទុក្ខ​លំបាក​ពិត​ជា​មាន​មែន ហើយ​ទីពីរ៖ វា​ពិត​ជា​ធ្វើ​ឲ្យ​ឈឺ​ចាប់។ មនុស្ស​ម្នាក់ៗ​សុទ្ធ​តែ​ជួប​ទុក្ខ​លំបាក​ពី​មួយ​ពេល​ទៅ​មួយ​ពេល។ ទុក្ខ​លំបាក​ទាំង​នោះ មាន​ទម្រង់​ខុសៗ​គ្នា​ជា​ច្រើន ហើយ​យ៉ាង​ហោច​ណាស់ វា​ជា​ទុក្ខ​លំបាក​ខាង​ផ្លូវ​ចិត្ត។ កាល​សាវ័ក ពេត្រុស សរសេរ​សំបុត្រ​ផ្ញើ​ទៅ​បង​ប្អូន​រួម​ជំនឿ​ដែល​កំពុង​រង​ទុក្ខ គាត់​បាន​ទទួល​ស្គាល់​ថា មនុស្ស​អាច​មាន​ការ​សោក​សង្រេង​តាម​របៀប​ជា​ច្រើន។ ទុក្ខ​លំបាក​ដែល​អ្នក​ទទួល​សំបុត្រ​របស់​សាវ័ក ពេត្រុស មុន​គេ​បាន​ជួប​ប្រទះ គឺ​ជា​ទុក្ខ​លំបាក​ខាង​ផ្លូវ​ចិត្ត​ដែល​កើត​ឡើង​ពី​ការ​រង​ទ្រាំ​ការ​លំបាក ប៉ុន្តែ សាវ័ក ពេត្រុស បាន​ដឹង​ច្បាស់​ថា មាន​ទុក្ខ​លំបាក​គ្រប់​ប្រភេទ​ដែល​ធ្វើ​ឲ្យ​គំនិត និង​វិញ្ញាណ​យើង​វេទនា។ ដោយ​សារ​ដំណឹង​ល្អ នោះ​សាវ័ក ពេត្រុស មិន​ចាំ​បាច់​ត្រូវ​សរសេរ​បញ្ចប់​សំបុត្រ​របស់​គាត់ ដោយ​និយាយ​អំពី​ភាព​អស់​សង្ឃឹម​នោះ​ទេ។ ផ្ទុយ​ទៅ​វិញ គាត់​បាន​ចែក​ចាយ​អំពី​ព្រះ​បន្ទូល​សន្យា​ដែល​យើង​អាច​ប្រកាន់​ខ្ជាប់​តាម។ ជា​បឋម សាវ័ក ប៉ុល បាន​រម្លឹក​យើង​ថា ទុក្ខ​លំបាក​របស់​យើង «មាន​រយៈ​ពេល​ខ្លី» ទេ។ វា​មាន​រយៈ​ពេល​ខ្លី បើ​យើង​ធៀប​នឹង​រយៈ​ពេល​អស់​កល្ប​ជានិច្ច ហើយ​សូម្បី​តែ​រយៈ​ពេល​ពេញ​មួយ​ជីវិត ក៏​មាន​រយៈ​ពេល​ខ្លី បើ​ធៀប​នឹង​ពេល​អស់​កល្ប​ដែល​មិន​ចេះ​ចប់។ ដូច​នេះ រយៈ​ពេល​វែង​នៃ​ទុក្ខ​លំបាក​ក្នុង​ជីវិត​នេះ…

Read article
ផែនការ​របស់​ព្រះ​អម្ចាស់ តាំង​ពី​អស់​កល្ប​រៀង​មក (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)

«សូម​សរសើរ​ដល់​ព្រះ​ដ៏​ជា​ព្រះ​វរបិតា​នៃ​ព្រះ​យេស៊ូវ​គ្រីស្ទ ជា​ព្រះ​អម្ចាស់​នៃ​យើង​រាល់​គ្នា ដែល​ទ្រង់​បាន​ប្រទាន​ពរ​មក​យើង​ក្នុង​ព្រះ​គ្រីស្ទ ដោយ​គ្រប់​ទាំង​ព្រះ​ពរ​ខាង​ព្រលឹង​វិញ្ញាណ​នៅ​ស្ថាន​ដ៏​ខ្ពស់។ តាម​ដែល​ទ្រង់​បាន​រើស​យើង​រាល់​គ្នា​ក្នុង​ព្រះ​គ្រីស្ទ តាំង​ពី​មុន​កំណើត​លោកីយ៍​មក​ប្រយោជន៍​ឲ្យ​យើង​រាល់​គ្នា​បាន​បរិសុទ្ធ ហើយ​ឥត​កន្លែង​បន្ទោស​បាន​នៅ​ចំពោះ​ទ្រង់​ដោយ​សេចក្តី​ស្រឡាញ់» (អេភេសូរ ១:៣-៤)។ ព្រះ​គម្ពីរ​មិន​បាន​ផ្តល់​ឲ្យ​យើង​នូវ​ចម្លើយ​ដោយ​ត្រង់​អំពី​មូល​ហេតុ​ដែល​ព្រះ​ទ្រង់​បាន​អនុញ្ញាត​ឲ្យ​មនុស្ស​ដំបូង​ធ្លាក់​ចូល​ក្នុង​អំពើ​បាប​ក្នុង​សួន​ច្បារ​អេដែន​នោះ​ទេ។ ព្រះ​គម្ពីរ​គ្រាន់​តែ​បាន​បញ្ជាក់​ថា ព្រះ​ទ្រង់​គ្រប់​គ្រង​អ្វីៗ​ទាំង​អស់ សូម្បី​តែ​ហេតុ​ការណ៍​ក្នុង​សួន​ច្បារ​អេដែន​ក៏​ដោយ។ ក្នុង​សំបុត្រ​ដែល​សាវ័ក ប៉ុល បាន​សរសេរ​ផ្ញើ​ពួក​ជំនុំ​នៅ​ទីក្រុង​អេភេសូរ​មាន​ការ​បើក​បង្ហាញ អំពី​ផែន​ការ​ដ៏​អស់​កល្ប​របស់​ព្រះ។ យើង​ឃើញ​ថា ព្រះ​ទ្រង់​កំពុង​ធ្វើ​ការ​ទ្រង់ មុន​ពេល​ពិភព​លោក​ចាប់​កំណើត ហើយ​ព្រះ​អង្គ​ក៏​ជ្រាប​ជា​មុន​ថា មនុស្ស​ដំបូង​នឹង​ធ្លាក់​ចូល​អំពើ​បាប។ មុន​ពេល​ព្រះ​អង្គ​បង្កើត​លោក​អ័ដាម និង​នាង​អេវ៉ា មុន​ពេល​ពួក​គេ​មិន​ស្តាប់​បង្គាប់ ព្រះ​អង្គ​បាន​រៀប​ផែនការ​រួច​ជា​ស្រេច ដើម្បី​សង្គ្រោះ​មនុស្ស​ឲ្យ​រួច​ពី​បាប។ ពេល​ណា​យើង​គិត​អំពី​បេសកកម្ម​សង្គ្រោះ​របស់​ព្រះ​អង្គ ដែល​បាន​សម្រេច​នៅ​លើ​ឈើ​ឆ្កាង យើង​មិន​គួរ​ចាត់​ទុក​បេសកកម្ម​សង្គ្រោះ​ជា​ការ​បំពេញ​ការ​ខ្វះខាត​ក្នុង​ពេល​មាន​វិបត្តិ​នោះ​ទេ។ តែ​ផ្ទុយ​ទៅ​វិញ យើង​គួរ​តែ​ដឹង​ថា ការ​សុគត​នៅ​លើ​ឈើ​ឆ្កាង មាន​នៅ​ក្នុង​គំនិត​ដ៏​អស់​កល្ប​របស់​ព្រះ​អង្គ​​ជាស្រេច​ហើយ ដោយ​ព្រះ​អង្គ​បាន​តាំង​ព្រះ​ទ័យ​តាំង​ពី​អស់​កល្ប​ជានិច្ច​ថា នឹង​ហៅ​មនុស្ស​ទាំង​អស់​ឲ្យ​ចូល​មក​រក​ព្រះ​អង្គ តាម​រយៈ​ព្រះ​យេស៊ូវ​គ្រីស្ទ ហើយ​ស្តា​ឡើង​វិញ នូវ​អ្វីៗ​ទាំង​អស់​ដែល​បាន​ខូច​ដោយ​សារ​មនុស្ស​ដំបូង​ធ្លាក់​ចូល​អំពើ​បាប។ គោល​បំណង​របស់​ព្រះ​អង្គ​ក្នុង​ផែនការ​នេះ គឺ​ជា​អ្វី​ដែល​ព្រះ​អង្គ​សព្វ​ព្រះ​ទ័យ​នឹង​ធ្វើ ហើយ​ជា​ការ​សរសើរ​ដល់​ព្រះ​គុណ​ដ៏​រុងរឿង​របស់​ព្រះ​អង្គ (អេភេសូរ ១:៥-៦)។ ព្រះ​អង្គ​បាន​រៀប​ផែនការ​តាំង​ពី​អស់​កល្ប មិន​គ្រាន់​តែ​ដោយ​សារ​ព្រះ​អង្គ​ចង់​ឲ្យ​មនុស្ស​ប្រុស​ស្រី​បាន​អរ​សប្បាយ តែ​ក៏​ដើម្បី​ព្រះ​នាម​ព្រះ​អង្គ​ផង​ដែរ។ ព្រះ​អង្គ​បាន​កំណត់​ថា អ្វីៗ​គ្រប់​យ៉ាង​ត្រូវ​ដាក់​នៅ​ក្រោម​ព្រះ​បាទ និង​ការ​គ្រប់​គ្រង​របស់​ព្រះ​បុត្រា​ព្រះ​អង្គ គឺ​ព្រះ​អម្ចាស់​យេស៊ូវ។ ដូច​នេះ ផែនការ​ប្រោស​លោះ​របស់​ព្រះ​អង្គ គឺ​និយាយ​អំពី​ព្រះ​អង្គ​ជា​ជាង​និយាយ​អំពី​យើង។ ផែនការ​នោះ​ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​ការ​យក​ចិត្ត​ទុក​ដាក់​អំពី​យើង…

Read article
គំរូ​នៃ​ការ​ប្ដេជ្ញា​ចិត្ត (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)

«ហើយ យ៉ូស្វេ ជា​កូន​នុន និង​កាលែប ជា​កូន​យេភូនេ…គេ​ក៏​ហែក​សំលៀក​បំពាក់​ខ្លួន​ព្រម​ទាំង​និយាយ​ទៅ​ពួក​ជំនុំ​នៃ​កូន​ចៅ​អ៊‌ីស្រាអែល​ទាំង​អស់​ថា ស្រុក​ដែល​យើង​បាន​ដើរ​កាត់​សង្កេត​មើល​នោះ ជា​ស្រុក​ល្អ​ក្រៃ​លែង។ បើ​សិន​ជា​ព្រះ​យេហូវ៉ា​ទ្រង់​សព្វ​ព្រះ​ហឫទ័យ​នឹង​យើង​រាល់​គ្នា នោះ​ទ្រង់​នឹង​នាំ​យើង​ឲ្យ​បាន​ចូល​ទៅ​ក្នុង​ស្រុក​នោះ​ជា​មិន​ខាន ហើយ​នឹង​ប្រទាន​មក​យើង​ផង គឺ​ជា​ស្រុក​ដែល​មាន​ទឹក​ដោះ និង​ទឹក​ឃ្មុំ​ដ៏​ហូរហៀរ» (ជន​គណនា ១៤:៦-៨)។ នៅ​ថ្ងៃ​ទី៣ ខែ​ឧសភា ឆ្នាំ១៩៥៣ យន្ត​ហោះ​ដឹក​អ្នក​ដំណើរ​ពី​ប្រទេស​សឹង្ហ​បុរី​ទៅ​ទីក្រុង​ឡុងដ៍​បាន​ធ្លាក់​នៅ​ចម្ងាយ​៣០គីឡូម៉ែត្រ នៅ​ភាគ​ពាយព្យ​នៃ​ទីក្រុង​កុលកាតា​ប្រទេស​ឥណ្ឌា​ដោយ​មិន​មាន​នរណា​ម្នាក់​រួច​ជីវិត​ឡើយ។ លោក ហ្វ្រេត មីតឈែល (Fred Mitchell) ដែល​បាន​ក្លាយ​ជា​នាយក​នៃ​អង្គការ​បេសកកម្ម​ដំណឹង​ល្អ​ក្នុង​ប្រទេស​ចិន កាល​ពី១០ឆ្នាំ​មុន​គ្រោះ​ថ្នាក់​នេះ​កើត​ឡើង​កំពុង​ធ្វើ​ដំណើរ​តាម​ជើង​ហោះ​ហើរ​នោះ។ ក្នុង​ជីវប្រវត្តិ​របស់​គាត់ គេ​បាន​ពិពណ៌នា​ថា លោក ហ្វ្រេត ជា​បុរស​សាមញ្ញ​ម្នាក់ មក​ពី​ភូមិ​មួយ និង​មាន​ឪពុក​ម្តាយ​ស្ថិត​ក្នុង​វណ្ណៈអធន។ គាត់​បាន​ចំណាយ​ពេល​មួយ​ភាគ​ធំ​នៃ​ជីវិត​គាត់ ក្នុង​ការងារ​ជា​អ្នក​ជំនាញ​ផ្នែក​គីមី​វិទ្យា​នៅ​តាម​បណ្ដា​ខេត្ត ហើយ​គាត់​ក៏​ជា​អ្នក​ដើរ​ជា​មួយ​ព្រះ​អម្ចាស់​ផង​ដែរ1។ មុន​ពេល​លោក កាលែប ជា​កូន​លោក​យេភូនេ​ក្លាយ​ជា​អ្នក​ស៊ើប​ការ ដែល​លោក ម៉ូសេ បាន​ចាត់​ឲ្យ​ទៅ​សង្កេត​មើល​ទឹក​ដី​ដែល​ព្រះ​អម្ចាស់​សន្យា​ប្រទាន​មក​រាស្ត្រ​ព្រះ​អង្គ​មិន​មាន​អ្វី​បង្ហាញ​ថា គាត់​ជា​មនុស្ស​ដែល​ពិសេស​ខុស​គេ​នោះ​ទេ។ ប៉ុន្តែ ព្រះ​ទ្រង់​បាន​កែ​ប្រែ និង​អភិវឌ្ឍន៍​ចារិក​លក្ខណៈ​របស់​គាត់​ក្នុង​ការ​រស់​នៅ​ដ៏​សាមញ្ញ​របស់​គាត់ ដូច​មាន​ចែង​ក្នុង​បទ​គម្ពីរ​ជន​គណនា​ជំពូក១៤។ រឿង​វិបត្តិ​ច្រើន​តែ​បង្ហាញ​ចារិក​លក្ខណៈ​របស់​មនុស្ស។ កាល​ពួក​ស៊ើប​ការណ៍​របស់​សាសន៍​អ៊‌ីស្រាអែល​បាន​វិល​ត្រឡប់​មក​រាយ​ការណ៍​អំពី​អ្វី​ដែល​ពួក​គេ​បាន​ឃើញ​ក្នុង​ទឹកដី​កាណាន ពួក​គេ​ក៏​បាន​ប្រកាស​ថា ទីក្រុង​របស់​គេ​មាន​កំផែង​ការពារ ហើយ​ថា «យើង​ពុំ​អាច​នឹង​ឡើង​ទៅ​ទាស់​នឹង​គេ​បាន​ទេ ដ្បិត​គេ​ខ្លាំង​ពូកែ​ជាង​យើង​ណាស់…នៅ​ស្រុក​នោះ​យើង​បាន​ឃើញ​ពួក​មនុស្ស​ធំ​សម្បើម គឺ​ជា​កូន​ចៅ…

Read article
ភាព​អត់​ធន់​បំផុត (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)

«ពិត​មែន មាន​ភស្តុតាង​បាន​កើត​ឡើង​ក្នុង​ពួក​អ្នក​រាល់​គ្នា ដើម្បី​នឹង​បញ្ជាក់​ការងារ​ជា​សាវ័ក​របស់​ខ្ញុំ ដោយ​ការ​អត់ធន់ ដោយ​ទី​សម្គាល់ ការ​អស្ចារ្យ និង​ការ​ឫទ្ធិបារមី​គ្រប់​យ៉ាង» (២កូរិនថូស ១២:១២)។ ពេល​ណា​យើង​គិត​អំពី​រយៈ​ពេល​នៅ​ក្រោយ​ការ​មាន​ព្រះ​ជន្ម​រស់​ឡើង​វិញ និង​ការ​យាង​ឡើង​ស្ថាន​សួគ៌​វិញ របស់​ព្រះ​យេស៊ូវ គឺ​នៅ​ពេល​ដែល​ពួក​សាវ័ក​មាន​ភាព​រីកចម្រើន​យ៉ាង​ខ្លាំង ក្នុង​ការងារ​បម្រើ​ព្រះ ហើយ​ពួក​ជំនុំ​បាន​កើត​មាន នោះ​យើង​ងាយ​នឹង​ស្រមៃ​អំពី «ទី​សម្គាល់ ការ​អស្ចារ្យ និង​ការ​ឫទ្ធិបារមី​គ្រប់​យ៉ាង» ដែល​ពួក​គេ​បាន​ធ្វើ ហើយ​យើង​ក៏​ចង់​ឃើញ​ព្រឹត្តិការណ៍​ទាំង​នោះ​ផ្ទាល់​ភ្នែក​ផង​ដែរ ដើម្បី​ឲ្យ​ជំនឿ​យើង​បាន​ពង្រឹង​កាន់​តែ​រឹងមាំ​ឡើង ហើយ​ការងារ​របស់​យើង​ក៏​កាន់​តែ​ផុសផុល ដោយ​សារ​ពួក​គេ។ យើង​មិន​ចាំ​បាច់​ឆ្ងល់​ទេ ទាំង​គុណ​ភាព និង​បរិមាណ​នៃ​ការ​អស្ចារ្យ​ក្នុង​សម័យ​នោះ មាន​លក្ខណៈ​ពិសេស ហើយ​មនុស្ស​សម័យ​ក្រោយ​មិន​អាច​ធ្វើ​ដូច​បាន​ឡើយ។ ពួក​សាវ័ក​បាន​ទទួល​អំណោយ​ទាន​ខាង​ការ​អស្ចារ្យ​លើស​គ្រីស្ទាន​សម័យ​បច្ចុប្បន្ន។ យើង​ចាំ​បាច់​ត្រូវ​កត់​សម្គាល់​ថា ពួក​ជំនុំ​ដំបូង​មិន​បាន​ប្រើ​បទ​ពិសោធន៍​ទាំង​អស់​នេះ ដើម្បី​ល្បង​ល​ជំនឿ​របស់​ពួក​គេ​នោះ​ទេ។ យើង​មិន​អាច​ផ្ដោត​ទៅ​លើ​ការ​អស្ចារ្យ​តែ​ម្យ៉ាង ដោយ​មិន​មើល​បរិបទ ដែល​ក្នុង​នោះ​អ្នក​ដែល​បាន​ពេញ​ដោយ​ព្រះ​វិញ្ញាណ​បរិសុទ្ធ ស្រាប់​តែ​យក​ចិត្ត​ទុក​ដាក់​ចំពោះ​ការ​យល់​ដឹង និង​ការ​ប្រកា​ស​ព្រះ​បន្ទូល​ព្រះ ដែល​ប្រទាន​កម្លាំង​ឲ្យ​ពួក​គេ «មាន​ចិត្ត​អត់​ធ្មត់​បំផុត» ឬ «ការ​ស៊ូ​ទ្រាំ​ដ៏​អស្ចារ្យ» ពេញ​មួយ​ជីវិត​ពួក​គេ។ ពួក​ជំនុំ​បាន​កើត​មាន​ឡើង ភាគ​ច្រើន​មិន​មែន​ដោយសារ​ការ​អស្ចារ្យ តែ​ដោយ​សារ​ការ​អត់​ធន់​ដ៏​ស្មោះ​ត្រង់ និង​ភាព​ក្លាហាន​របស់​ពួក​សាវ័ក។ សាវ័ក ប៉ុល មិន​ចង់​ឲ្យ​ការងារ​របស់​គាត់ ផ្ដោត​ទៅ​លើ​ការ​អស្ចារ្យ​ដែល​គាត់​បាន​ធ្វើ ឬ​ទៅ​លើ​ទុក្ខ​លំបាក​ដែល​គាត់​បាន​អត់​ទ្រាំ​នោះ​ទេ តែ​ទៅ​លើ​សេចក្តី​ជំនឿ​ដែល​មាន​ការ​ប្ដេជ្ញា​ចិត្ត ដែល​ព្រះ​ទ្រង់​ប្រទាន​មក​គាត់ និង​សេចក្តី​ពិត​ដែល​គាត់​បាន​ចែក​ចាយ។…

Read article
ការ​ស្តាយ​ក្រោយ ដែល​មាន​សង្ឃឹម (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)

«កាល​យូដាស ជា​អ្នក​បញ្ជូន​ទ្រង់ បាន​ឃើញ​ថា ទ្រង់​ជាប់​ទោស​ដូច្នោះ នោះ​វា​នឹក​ស្តាយ​ក៏​យក​ប្រាក់​៣០ ទៅ​ឲ្យ​ដល់​ពួក​សង្គ្រាជ និង​ពួក​ចាស់​ទុំ​វិញ ដោយ​ពាក្យ​ថា ខ្ញុំ​បាន​ជា​ធ្វើ​បាប ដោយ​បញ្ជូន​ឈាម​ឥត​មាន​ទោស​ហួស​ទៅ​ហើយ…វា​ក៏​បោះ​ប្រាក់​ចោល​ទៅ​ក្នុង​ព្រះ​វិហារ រួច​ចេញ​ទៅ​ក្រៅ​អួល​ស្ទះ​ស្លាប់​ទៅ» (ម៉ាថាយ ២៧:៣-៥)។ តើ​មាន​រឿង​អ្វី​កើត​ឡើង​ចំពោះ​លោក យូដាស បន្ទាប់​ពី​គាត់​បាន​ក្បត់​ព្រះ​យេស៊ូវ? «គឺ​គាត់​បាន​ផ្លាប់​ប្ដូរ​គំនិត»។ ឃ្លា​នេះ​ត្រូវ​បាន​គេ​បក​ប្រែ​ជា​ភាសា​ខ្មែរ​ថា «វា​នឹក​ស្តាយ»។ ចិត្ត​របស់​លោក យូដាស បាន​ផ្លាស់​ប្ដូរ គឺ​ហាក់​ដូច​ជា​ភ្លាមៗ ហើយ​គំនិត​របស់​គាត់​ក៏​ផ្លាស់​ប្ដូរ​ដែរ។ លោក យូដាស បាន​នាំ​មនុស្ស​ប្រដាប់​ដោយ​អាវុធ​ចូល​សួន​ច្បា​គែតសេម៉ានី មក​ចាប់​ព្រះ​កាយ​ព្រះ​យេស៊ូវ យ៉ាង​គឃ្លើន តែ​ប៉ុន្មាន​ម៉ោង​ក្រោយ​មក ទឹក​មុខ​គាត់​ក៏​បាន​ផ្លាស់​ប្ដូរ​នៅ​ចំពោះ​មុខ​សម្ដេច​សង្ឃ និង​ពួក​ចាស់ទុំ​នៃ​សាសន៍​យូដា។ ចិត្ត​ដ៏​រឹង​របស់​គាត់​បាន​ផ្លាស់​ប្ដូរ ដោយ​វិញ្ញាណ​នៃ​ការ​ស្តាយ​ក្រោយ ដែល​កំពុង​ធ្វើ​ទុក្ខ​ព្រលឹង​គាត់។ ចូរ​យើង​ពិចារណា​អំពី​រឿង​របស់​លោក យូដាស បន្តិច ហើយ​ចូរ​យើង​ចាំ​ថា បាប​តែង​តែ​នាំ​មក​នូវ​ក្តី​សង្ឃឹម​ក្លែងក្លាយ។ ជា​ញឹក​ញាប់​អារម្មណ៍​របស់​យើង នៅ​មុន​ពេល​យើង​ធ្វើ​អំពើ​បាប​ខុស​ពី​អារម្មណ៍​បន្ទាប់​ពី​យើង​បាន​ប្រព្រឹត្ត​បាប​ហើយ។ នេះ​ក៏​ជា​អារម្មណ៍​ដែល​លោក អ័ដាម និង​នាង អេវ៉ា មាន​ក្នុង​សួន​ច្បារ​អេដែន បន្ទាប់ពី​ពួកគេ​មិន​ស្តាប់​បង្គាប់​ព្រះ​ដែរ។ អ្វីៗ​ដែល​ពួក​គេ​បាន​ដឹង មុន​ពេល​ពួក​គេ​បរិភោគ​ផ្លែ​នោះ អ្វី​ដែល​ពួក​គេ​បាន​រំពឹង​ចង់​បាន​ក្នុង​ការ​បះបោរ​នោះ​ក៏​បាន​ធ្វើ​ឲ្យ​ពួក​គេ​ខក​ចិត្ត​រក​និយាយ​មិន​ចេញ (លោកុប្បត្ដិ ៣:៦-៨)។ ដូច​គ្នា​នេះ​ដែរ អ្វីៗ​ដែល​ហាក់​ដូច​ជា​មាន​ការ​ទាក់​ទាញ​យ៉ាង​ខ្លាំង​ចំពោះ​លោក…

Read article
ស្កប់​ចិត្ត នឹង​ផែនការ​ព្រះ​អង្គ (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)

«ដ្បិត​តើ​អ្នក​ណា​បាន​ធ្វើ​ឲ្យ​អ្នក​ផ្សេង​ពី​គេ តើ​អ្នក​មាន​អ្វី​ខ្លះ ដែល​អ្នក​មិន​បាន​ទទួល ចុះ​បើ​បាន​ទទួល​មែន ហេតុ​អ្វី​បាន​ជា​អួត​ខ្លួន​ដូចជា​មិន​បាន​ទទួល​វិញ?» (១កូរិនថូស ៤:៧)។ ការ​ច្រណែន​មាន​ឈ្មោះ​ផ្សេងៗ​គ្នា​ជា​ច្រើន​ដែល​យើង​បាន​ដាក់​ឲ្យ ហើយ​ក៏​បាន​លួច​ប្រើ​វា តាម​របៀប​ជា​ច្រើន ប៉ុន្តែ​ជា​ញឹក​ញាប់ វា​ស្ថិត​ក្នុង​ចំណោម​អំពើ​បាប​ដែល​គ្រីស្ទាន​បាន «ទ្រាំទ្រ»។ អ្នក​មិន​ទំនង​ជា​រក​ឃើញ​វា ក្នុង​បញ្ជី​នៃ​អំពើ​បាប​ធំ​ជាង​គេ​ទាំង​១០ ដែល​គ្រូ​គង្វាល​បាន​ដាស់​តឿន​ពួក​ជំនុំ​ឲ្យ​មាន​ការ​ប្រុង​ប្រយ័ត្ន ឬ​បាន​លើក​យក​មក​និយាយ ជា​ញឹក​ញាប់ នៅ​ពេល​ដែល​អ្នក​ជឿ​ចែក​ចាយ​អំពី​ទុក្ខ​លំបាក ដល់​គ្នា​ទៅ​វិញ​ទៅ​មក។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ វា​ស្ថិត​ក្នុង​បញ្ជី​របស់​ព្រះ​អង្គ ហើយ​ព្រះ​គម្ពីរ​បាន​លើក​យក​វា​មក​និយាយ​ជា​ញឹក​ញាប់។ តាម​ពិត ការ​ច្រណែន​ស្ថិត​ក្នុង​ចំណោម​បាប​ស្មោកគ្រោក​បំផុត​ដែល​កណ្ឌ​គម្ពីរ​សំបុត្រ​ក្នុង​គម្ពីរ​សញ្ញា​ថ្មី បាន​លើក​យក​មក​និយាយ ព្រោះ​យើង​ត្រូវ​មាន​ការ​ប្រុង​ប្រយ័ត្ន​ចំពោះ​វា (ឧទាហរណ៍៖ រ៉ូម ១៣:‌១៣)។ ចាប់​តាំង​ពី​ពេល​ដែល​សាវ័ក ប៉ុល សរសេរ​សំបុត្រ​ផ្ញើ​ពួក​ជំនុំ​នៅ​ទីក្រុង​កូរិនថូស ពួក​ជំនុំ​ជា​ទូទៅ​នៅ​តែ​ជួប​ភាព​រញ៉េរញ៉ៃ និង​ការ​បែក​បាក់​បណ្ដាល​មក​ពី​ការ​ច្រណែន ហើយ​ការ​ច្រណែន​មាន​គ្រោះ​ថ្នាក់ នៅ​ត្រង់​ថា វា​អាច​ធ្វើ​ឲ្យ​យើង​សង្ស័យ​ថា ព្រះ​ទ្រង់​មិន​ចេះ​ចែក​អំណោយ​ឲ្យ​បាន​ស្មើ​ភាព។ សាវ័ក ប៉ុល ក៏​បាន​ប្រាប់​ពួក​ជំនុំ​ដែល​បែក​បាក់ និង​មាន​ការ​ច្រណែន​គ្នា​ថា អ្វីៗ​ដែល​ពួក​គេ​មាន​គឺ​បាន​ទទួល​មក​ពី​ព្រះ​អាទិករ​នៃ​ចក្រវាល​ដែល​ជា​អ្នក​ប្រទាន​អំណោយ ព្រះ​អង្គ​មិន​ដែល​ប្រទាន​អំណោយ​ខុស​ឡើយ។ ដូច​នេះ ហេតុ​អ្វី​ពួក​គេ​ក៏​ដូច​ជា​ពួក​យើង​ដើរ​ពើង​ទ្រូង ធ្វើ​មើល​តែ​យើង​អាច​គ្រប់​គ្រង​ការ​បង្កើត​របស់​ព្រះ បាន​ល្អ​ជាង​ព្រះ​អង្គ? តើ​យើង​ជា​អ្នក​កំណត់​កម្ពស់ ល្បឿន និង​សមត្ថភាព​របស់​យើង​ឬ? តើ​នរណា​ធ្វើ​ឲ្យ​យើង​មាន​លក្ខណៈ​ពិសេស? គឺ​ព្រះ! ព្រះ​ទ្រង់​បាន​រៀប​ចំ…

Read article
ការ​កុហក​អំពី​ភាព​ឯកោ (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)

«ឱ​ព្រះ​យេហូវ៉ា​អើយ តើ​ទ្រង់​នឹង​ភ្លេច​ទូល​បង្គំ​ដល់​កាល​ណា​ទៀត តើ​ដល់​អស់​កល្ប​ឬ​អី តើ​នឹង​លាក់​ព្រះ​ភក្ត្រ​ទ្រង់​ចំពោះ​ទូល​បង្គំ​ដល់​កាល​ណា» (ទំនុកតម្កើង ១៣:១)។ មនុស្ស​ចូល​ចិត្ត​និយាយ​ថា ពេល​វេលា​កន្លង​ផុត​ទៅ​លឿន​ណាស់ ពេល​ដែល​យើង​កំពុង​សប្បាយ​ចិត្ត។ ប៉ុន្តែ នៅ​ពេល​ដែល​ជីវិត​ជួប​ការ​លំបាក ពេល​វេលា​ហាក់​ដូច​ជា​មាន​ដំណើរ​ទៅ​មុខ​យឺតៗ។ យើង​ក៏​បាន​គិត​ថា «ខ្ញុំ​មិន​ដឹង​ថា ខ្ញុំ​អាច​ឆ្លង​កាត់​កាលៈទេសៈ​ដ៏​លំបាក​នេះ​ឬ​អត់​ទេ។ ហើយ​ខ្ញុំ​ក៏​មិន​ដឹង​ថា ខ្ញុំ​អាច​ស៊ូ​ទ្រាំ​បាន​ឬ​អត់​ទេ»។ ក្នុង​បទ​គម្ពីរ​ទំនុកតម្កើង​ជំពូក១៣ ស្ដេច ដាវីឌ បាន​ចោទ​សួរ​ជា​ញឹក​ញាប់​ថា «តើ​ដល់​ពេល​ណា? តើ​ដល់​កាល​ណា​ទៀត»? ក្នុង​បទ​គម្ពីរ​នេះ ស្ដេច ដាវីឌ មិន​បាន​ពិពណ៌នា អំពី​បញ្ហា​របស់​ទ្រង់​ជា​លម្អិត​ទេ ប៉ុន្តែ​ទ្រង់​ពិត​ជា​មាន​អារម្មណ៍​ថា ព្រះ​អម្ចាស់​បាន​ភ្លេច និង​បោះ​បង់​ចោល​ទ្រង់​ហើយ។ នេះ​ជា​អារម្មណ៍​ដែល​យើង​រាល់​គ្នា​សុទ្ធ​តែ​ធ្លាប់​មាន។ គឺ​នៅ​ពេល​ដែល​យើង​បាត់​បង់​មនុស្ស​ជាទី​ស្រឡាញ់ ឬ​នៅ​ពេល​ដែល​យើង​ដើរ​កាត់​ជ្រលង​នៃ​សេចក្តី​ទុក្ខ​តែ​ម្នាក់​ឯង។ ការ​រស់​នៅ​ដោយ​មិន​មាន​ទំនាក់​ទំនង​ជា​មួយ​អ្នក​ដទៃ​អាច​ធ្វើ​ឲ្យ​យើង​ជួប​ការ​លំបាក។ ប៉ុន្តែ ក្នុង​បទ​គម្ពីរ​នេះ ស្ដេច​ដាវីឌ​កំពុង​មាន​បន្ទូល​អំពី​រឿង​ដែល​សំខាន់​ជាង​នេះ​ទៀត គឺ​ការ​មាន​អារម្មណ៍​ថា ដាច់​ចេញ​ពី​ព្រះ។ នេះ​ជា​អារម្មណ៍​ដែល​កើត​មាន​ចំពោះ​រាស្ត្រ​របស់​ព្រះ​អង្គ​ជា​ច្រើន​នាក់ ក្នុង​ព្រះ​គម្ពីរ​ប៊ីប​ទាំង​មូល។ ក្នុង​កណ្ឌ​គម្ពីរ​អេសាយ រាស្ត្រ​របស់​ព្រះ​ដែល​បាន​និរទេស​បាន​ស្រែក​ឡើង​ថា ព្រះ​អម្ចាស់​បាន​បោះ​បង់​ពួក​គេ ព្រះ​អង្គ​បាន​ភ្លេច​ពួក​គេ​ហើយ (អេសាយ ៤៩:១៤)។ នៅ​ពេល​ខ្លះ អ្នក​ដើរ​តាម និង​អ្នក​បម្រើ​ពិត​ប្រាកដ​របស់​ព្រះ​យេស៊ូវ​ក៏​បាន​មាន​អារម្មណ៍​ចង់​និយាយ​ថា ព្រះ​អម្ចាស់​ពិត​ជា​បាន​ភ្លេច​យើង។ បើ​ព្រះ​អង្គ​មិន​បាន​ភ្លេច​យើង បើ​ព្រះ​អង្គ​នៅ​តែ​គង់​នៅ​ជា​មួយ​យើង ហេតុ​អ្វី​យើង​ជួប​រឿង​នេះ?…

Read article
ឱកាស​រៀន​សូត្រ​ពី​ព្រះ​អង្គ (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)

«ចូរ​ទទួល​នឹម​ខ្ញុំ ហើយ​រៀន​នឹង​ខ្ញុំ​ចុះ»។ ម៉ាថាយ ១១:២៩ តើ​ឪពុក​ម្តាយ​សួរ​កូន​អំពី​រឿង​អ្វី​ខ្លះ បន្ទាប់​ពី​ពួក​គេ​បាន​វិល​ត្រឡប់​មក​ពី​សាលា​រៀន​វិញ? ឪពុក​ម្តាយ​ខ្លះ​សួរ​កូន​ថា «ថ្ងៃ​នេះ កូន​រៀន​បាន​អ្វី​ខ្លះ?» ប៉ុន្តែ ឪពុក​ម្តាយ​ភាគ​ច្រើន​សួរ​កូន​ថា «​ថ្ងៃ​នេះ កូន​ទៅ​រៀន​សប្បាយ​ទេ?» ទាក់​ទង​នឹង​ការ​រៀន​សូត្រ គេ​ប្រហែល​មិន​សូវ​ខ្វល់​ខ្លាំង អំពី​សំណួរ​អ្វី​ដែល​ត្រូវ​សួរ ហើយ​គេ​បាន​ដាក់​អាទិភាព​ទៅ​លើ​អ្វី​ខ្លះ។ ប៉ុន្តែ សំណួរ​ដូច​នេះ​ក៏​ត្រូវ​បាន​គេ​យក​មក​សួរ​ជា​ញឹក​ញាប់​ទាក់ទង​នឹង​ការ​ទៅ​ព្រះវិហារ៖ តើ​អ្នក​ទៅ​ព្រះ​វិហារ​មាន​អំណរ​ទេ? តើ​យើង​មាន​អំណរ ក្នុង​ការ​ទៅ​ព្រះ​វិហារ​ទេ? ផ្ទុយ​ទៅ​វិញ យើង​គួរ​តែ​សួរ​ថា «តើ​យើង​រៀន​សូត្រ​បាន​អ្វី​ខ្លះ​អំពី​ព្រះ​យេស៊ូវ ហើយ​ព្រះ​អង្គ​បាន​បង្រៀន​យើង​អ្វី​ខ្លះ?» ព្រះ​យេស៊ូវ​បាន​ប្រទាន​យើង​នូវ​ឯកសិទ្ធិ​ឲ្យ​មាន​ឱកាស​រៀន​សូត្រ​ពី​ព្រះ​អង្គ។ ក្នុង​ដំណឹង​ល្អ​ទាំង​មូល ព្រះ​អង្គ​បាន​មាន​បន្ទូល​តាម​របៀប​ដែល​បណ្ដាល​ចិត្ត​យើង​ឲ្យ​សួរ​សំណួរ​ធំៗ​អំពី​ជីវិត​ដែល​មាន​ដូច​ជា៖ តើ​ខ្ញុំ​ជា​នរណា? តើ​ខ្ញុំ​មក​ពី​ណា? តើ​ខ្ញុំ​រស់​នៅ​ដើម្បី​អ្វី? តើ​ខ្ញុំ​នឹង​ទៅ​ទី​ណា? តើ​ជីវិត​ខ្ញុំ​សំខាន់​ទេ? ការ​ទទួល​ស្គាល់​ព្រះ​គ្រីស្ទ ជា​ព្រះ​អម្ចាស់ និង​ជា​ព្រះ​អង្គ​សង្គ្រោះ​ផ្ទាល់​ខ្លួន ផ្លាស់​ប្ដូរ​របៀប​ដែល​យើង​គិត អំពី​សំណួរ​ធំៗ​ទាំង​នេះ។ ការ​នេះ​កែ​ប្រែ​ការ​គិត​របស់​យើង អំពី​ពេល​វេលា ធនធាន អាជីព និង​អំពី​ប្រភេទ​មនុស្ស​ដែល​យើង​ចង់​រៀប​ការ​ជា​មួយ ឬ​ប្រភេទ​ប្ដី ឬ​ប្រពន្ធ​ដែល​យើង​ចង់​ក្លាយ​ទៅ​ជា។ ព្រោះ​ការ​ទទួល​ស្គាល់​ព្រះ​យេស៊ូវ គឺ​ជា​ការ​អញ្ជើញ​ព្រះ​អង្គ​ឲ្យ​គ្រង​រាជ្យ​លើ​ជីវិត​យើង។ អ្វីៗ​មាន​ការ​ផ្លាស់​ប្ដូរ នៅ​ពេលណា​យើង​រៀន​សូត្រ​ពី​ព្រះ​អង្គ។ ការ​ចូល​មក​រក​ព្រះ​យេស៊ូវ​ចាប់​ផ្ដើម​ដោយ​ការ​ដឹង​ថា ព្រះ​គ្រីស្ទ​បាន​សុគត ដើម្បី​លោះ​បាប​យើង ម្តង​ជា​សម្រេច ដោយ​ព្រះ​សុចរិត​សុគត​ជំនួស​យើង​ដែល​មិន​សុ​ចរិត…

Read article
ក្តី​សង្ឃឹម​របស់​លោក អ័ប្រាហាំ (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)

«លោក​ក៏​មិន​បាន​សង្ស័យ ចំពោះ​សេចក្តី​សន្យា​របស់​ព្រះ​ដោយ​ចិត្ត​មិន​ជឿ​ឡើយ គឺ​រឹតតែ​មាន​សេចក្តី​ជំនឿ​ខ្លាំង​ឡើង​ទាំង​សរសើរ​តម្កើង​ដល់​ព្រះ​វិញ» (រ៉ូម ៤:២០)។ មុន​ពេល​លោក អ័ប្រាហាំ​មាន​កូន ព្រះ​អង្គ​បាន​សន្យា​ថា កូន​ចៅ​ជំនាន់​ក្រោយ​របស់​គាត់ នឹង​មាន​គ្នា​ច្រើន​សន្ធឹក។ ជា​ច្រើន​ឆ្នាំ​ក្រោយ​មក លោក អ័ប្រាហាំ និង​នាង សារ៉ា មាន​អារម្មណ៍​ថា ពួក​គេ​ហាក់​ដូច​ជា​មិន​អាច​មាន​កូន​ឡើយ។ ព្រះ​បន្ទូល​សន្យា​ហាក់​ដូច​ជា​មិន​អាច​សម្រេច​បាន​ទេ ដូច​នេះ អ្នក​ទាំង​ពីរ​ក៏​បាន​សម្រេច​ចិត្ត​ធ្វើ​អ្វីៗ​ដោយ​ចិត្ត​ឯង។ នាង សារ៉ា ក៏​បាន​ប្រគល់​នាង​ហាការ​ជា​អ្នក​បម្រើ ឲ្យ​ទៅ​លោក អ័ប្រាហាំ ដើម្បី​បង្កើត​កូន​ឲ្យ​គាត់។ ហើយ ហាការ បង្កើត​បាន​កូន​ប្រុស​ម្នាក់​ឈ្មោះ អ៊ីសម៉ាអែល។ តែ​ព្រះ​ទ្រង់​បាន​បញ្ជាក់​ច្បាស់​ថា កូន​ចៅ​ជំនាន់​ក្រោយ​ដែល​ព្រះ​អង្គ​សន្យា​ប្រទាន​ដល់​គាត់ មិន​មែន​កើត​ចេញពី​ខ្សែ​លោហិត​របស់ អ៊ីសម៉ាអែល ទេ។ ព្រះ​ទ្រង់​កំពុង​បង្ហាញ​លោក អ័ប្រាហាំ និង​នាង សារ៉ា ថា មាន​តែ​ព្រះ​អង្គ​ទេ​ដែល​អាច​ធ្វើ​ឲ្យ​ព្រះ​បន្ទូល​សន្យា​បាន​សម្រេច។ អ្វី​ដែល​លោក អ័ប្រាហាំ ត្រូវ​ធ្វើ​គឺ​ត្រូវ​ទុក​ចិត្ត​ ព្រះ​បន្ទូល​សន្យា​ដែល​ជួប​ការ​លំបាក​ដ៏​លើស​លប់ បាន​ជា​មាន​តែ​ព្រះ​ដ៏​មាន​គ្រប់​ព្រះ​ចេស្ដា​ទេ​ដែល​អាច​សម្រេច​បាន។ ជា​ច្រើន​ឆ្នាំ​ក្រោយ​មក នាង​សារ៉ា​នៅ​តែ​មិន​មាន​កូន។ ព្រះ​ទ្រង់​ក៏​បាន​យាង​មក​ជួប​លោក អ័ប្រាហាំ ម្តង​ទៀត ដោយ​ធានា​គាត់​ជា​ថ្មី​ថា ទោះ​នាង​មាន​វ័យ​ចាស់​យ៉ាង​ណា ក៏​នាង​នឹង​នៅ​តែ​មាន​កូន​ប្រុស​មួយ។ ទី​បំផុត…

Read article
ព្រះ​គម្ពីរ​ប៊ីប​ទាំង​មូល​និយាយ​អំពី​ព្រះ​យេស៊ូវ (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)

«អ្នក​កំរៀវ​នោះ​សួរ ភីលីព ថា ខ្ញុំ​សូម​សួរ​អ្នក តើ​ហោរា​និយាយ​ដូច្នេះ គឺ​និយាយ​ពី​អ្នក​ណា ពី​ខ្លួន​លោក ឬ​ពី​អ្នក​ដទៃ នោះ ភីលីព បើក​មាត់​សម្ដែង​ប្រាប់​ដំណឹង​ល្អ​ពី​ព្រះ​យេស៊ូវ ចាប់​តាំង​ពី​បទ​គម្ពីរ​នោះ​រៀង​ទៅ» (កិច្ចការ ៨:៣៤-៣៥)។ ខណៈ​ពេល​ដែល​យើង​ធ្វើ​ការ​សិក្សា​ព្រះ​គម្ពីរ​ប៊ីប​ពី​ដើម​ដល់​ចប់​យើង​ទទួល​ស្គាល់​ថា ព្រះ​យេស៊ូវ​មិន​មែន​ស្រាប់​តែ​លេច​ឡើង​ក្នុង​ព្រះ​គម្ពីរ​ដោយ​គ្មាន​ការ​ព្រៀង​ទុក​នោះ​ទេ។ ព្រះ​គម្ពីរ​បាន​ចែង​អំពី​ព្រះ​អង្គ ចាប់​តាំង​ពី​ទំព័រ​ដំបូង។ ជា​ការ​ពិត​ណាស់ សូម្បី​តែ​ពួក​ហោរា​នៅ​គ្រា​សញ្ញា​ចាស់ ក៏​បាន​សរសេរ​បទ​គម្ពីរ​អំពី​ព្រះ​យេស៊ូវ​តាម​ការ​បណ្ដាល​ចិត្ត​ពី​ព្រះ​វិញ្ញាណ​ផង​ដែរ។ ដូច​នេះ ទោះ​បី​ជា​យើង​ចេះ​ព្រះ​គម្ពីរ​បាន​ច្រើន​ប៉ុណ្ណា​ក៏​ដោយ បើ​យើង​អាន​ព្រះ​គម្ពីរ​ដោយ​មិន​បាន​មើល​ទៅ​ព្រះ​គ្រីស្ទ យើង​នឹង​ខក​ខាន​មិន​បាន​ស្គាល់​ចំណុច​ស្នូល គន្លឹះ និង​វីរបុរស​នៃ​ព្រះ​គម្ពីរ​មិន​ខាន។ ក្នុង​កណ្ឌ​គម្ពីរ​ដំណឹង​ល្អ ព្រះ​យេស៊ូវ​បាន​ចង្អុល​បង្ហាញ​គេ​ឲ្យ​ងាក​ទៅ​រក​ព្រះ​គម្ពីរ​សញ្ញា​ចាស់ ដើម្បី​ជួយ​ពួក​គេ​ឲ្យ​យល់​ថា ព្រះ​អង្គ​ជា​នរណា។ ក្នុង​អំឡុង​ពេល​ដើម​ដំបូង​នៃ​ព្រះ​រាជ​កិច្ច​ព្រះ​អង្គ ព្រះ​អង្គ​បាន​យាង​ទៅ​សាលា​ប្រជុំ​អាន​ក្រាំង​គម្ពីរ​អេសាយ។ កណ្ឌ​គម្ពីរ​លូកា​បាន​ចែង​ថា ពេល​ព្រះ​អង្គ​អាន​ចប់​ព្រះ​អង្គ​មាន​បន្ទូល​ទៅ​កាន់​អ្នក​ស្តាប់​ទាំង​ឡាយ​ថា «នៅ​ថ្ងៃ​នេះ បទ​គម្ពីរ​នេះ​បាន​សម្រេច​នៅ​ត្រចៀក​អ្នក​រាល់​គ្នា​ហើយ» (លូកា ៤:២១)។ ក្រោយ​មក ព្រះ​អង្គ​មាន​បន្ទូល​ទៅ​កាន់​អ្នក​ដែល​មាន​ចំណេះ​ដឹង​ជ្រៅ​ជ្រះ អំពី​ព្រះ​គម្ពីរ​សញ្ញា​ចាស់​ដោយ​ដាស់​តឿន​ពួក​គេ​ថា «អ្នក​រាល់​គ្នា​ស្ទង់​មើល​គម្ពីរ ដោយ​ស្មាន​ថា បាន​ជីវិត​ដ៏​នៅ​អស់​កល្ប​ជានិច្ច​អំពី​គម្ពីរ​នោះ​មក គឺ​ជា​គម្ពីរ​នោះ​ឯង​ដែល​ធ្វើ​បន្ទាល់​ពី​ខ្ញុំ» (យ៉ូហាន ៥:៣៩)។ បន្ទាប់​ពី​ព្រះ​អង្គ​បាន​សុគត និង​មាន​ព្រះ​ជន្ម​រស់​ឡើង​វិញ នៅ​ពេល​ដែល​ព្រះ​អង្គ​បាន​ជួប​សិស្ស​ដែល​កំពុង​បាក់​ទឹក​ចិត្ត នៅ​តាម​ផ្លូវ​ទៅ​ភូមិ​អេម៉ុស ព្រះ​អង្គ​ក៏​បាន «ស្រាយ​ន័យ​សេចក្តី​ដែល​តម្រូវ​ដល់​ទ្រង់ ពី​ក្នុង​គម្ពីរ​ទាំង​ឡាយ​ឲ្យ​គេ​ស្តាប់…

Read article