សេចក្តីពិតសម្រាប់ការចិញ្ចឹមកូន (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)
«ក្មេងរាល់គ្នាអើយ ចូរស្តាប់បង្គាប់មាតាបិតាខ្លួនក្នុងព្រះអម្ចាស់ ដ្បិតធ្វើដូច្នោះទើបបានត្រូវ។ «ចូរគោរពប្រតិបត្តិដល់មាតាបិតាខ្លួន» នេះជាបញ្ញត្តមុនដំបូង ដែលជាប់មានទាំងសេចក្តីសន្យាផង ដើម្បីឲ្យឯងរាល់គ្នាបានសេចក្តីសុខ ហើយរស់នៅផែនដីជាយូរអង្វែងទៅ» (អេភេសូរ ៦:១-៣)។ មានពេលពីរដងដែលសាវ័ក ប៉ុល ពិពណ៌នាអំពីផលផ្លែនៃការគោរពប្រតិបត្តិព្រះ ដែលក្នុងនោះយើងឃើញគាត់ប្រើពាក្យ «ចូរស្តាប់បង្គាប់មាតាបិតាខ្លួន» (រ៉ូម ១:៣០ និង ២ធីម៉ូថេ ៣:២)។ ពេលណាអ្នកអានប្រវត្តិសាស្ត្រពួកជំនុំ ត្រង់សម័យដែលមានការភ្ញាក់រឭកខាងវិញ្ញាណ អ្នកនឹងឃើញថា ការគោរពប្រតិបត្តិព្រះដ៏ផុសផុល ក៏បានរាប់បញ្ចូលការចុះចូលរបស់កូនចំពោះអំណាចរបស់ឪពុកម្តាយដែលកោតខ្លាចព្រះផងដែរ។ ការចុះចូលរបស់កូនចំពោះឪពុកម្តាយ មិនគ្រាន់តែជាអ្វីដែលព្រះគម្ពីរបានលើកទឹកចិត្តឲ្យធ្វើតែក៏បានបង្គាប់ផងដែរ។ ព្រះគម្ពីរបានបង្រៀនយើងថា ការស្តាប់បង្គាប់ដូចនេះគឺត្រឹមត្រូវ តាមការរៀបចំរបស់ព្រះ ក្នុងការបង្កើតរបស់សព្វសារពើ ស្របតាមច្បាប់របស់ព្រះអង្គ និងឆ្លើយតបចំពោះដំណឹងល្អ។ ឪពុកម្តាយមិនត្រូវមានការភ័យខ្លាចក្នុងការប្រាប់កូនឲ្យចុះចូល និងស្តាប់បង្គាប់នោះទេ។ ប៉ុន្តែ សាវ័ក ប៉ុល មិនគ្រាន់តែបាននិយាយថា ការស្តាប់បង្គាប់នោះជាទង្វើដ៏ត្រឹមត្រូវ តែក៏បានថា ព្រះទ្រង់នឹងប្រទានរង្វាន់ដល់អ្នកស្តាប់បង្គាប់ឪពុកម្តាយផងដែរ។ ក្នុងព្រះអម្ចាស់យេស៊ូវ មានព្រះពរសម្រាប់អ្នកដែលយកចិត្តទុកដាក់ចំពោះព្រះរាជបញ្ជា និងព្រះបន្ទូលសន្យារបស់ព្រះអង្គ។ ពេលណាទំនាក់ទំនងរបស់ឪពុកម្តាយជាមួយកូនមានសេចក្តីស្រឡាញ់ ការទុកចិត្ត និងការស្តាប់បង្គាប់ ការទំនាក់ទំនងនោះមិនគ្រាន់តែនាំឲ្យពួកគេមានសុខុមាលភាពល្អប៉ុណ្ណោះទេ តែក៏នាំឲ្យសង្គមមានសុខុមាលភាព និងរបៀបរៀបរយផងដែរ។ ឪពុកម្តាយ ដែលចង់ឲ្យមានការស្តាប់បង្គាប់ដូចនេះ ចាំបាច់ត្រូវចងចាំសេចក្តីពិតសំខាន់ៗ៥យ៉ាង ដែលព្រះគម្ពីរបានបង្រៀនអំពីកូន៖…
Read article