David C. McCasland

You are here:
នៅកន្លែងនេះ

ក្នុង​ព្រះ​វិហារ​របស់​យើង ជា​ញឹក​ញាប់ យើង​នាំ​គ្នា ច្រៀ​ងប​ទ​ដ៏​ពិរស របស់​លោក​រ៉ន់(Ron) និង​អ្នក​ស្រី ​ខារ៉ូល ហារីស​(Carol Harris) ដែល​មាន​ចំណង​ជើង​ថា “នៅ​ក​ន្លែង​នេះ”។ បទ​នេះ​ផ្តើម​ដោយ​ពាក្យ​ថា “នៅ​កន្លែ​ង​នេះ ​មាន​ក្តី​ស្រឡាញ់​ដ៏​គ្រប់​គ្រាន់​សម្រាប់​ខ្ញុំ”។ បទ​នេះបា​ន​ក្រើន​រំឭក​ខ្ញុំ​ថា ទោះបី​ជា​កា​រ​ជួប​ជុំ​គ្នាថ្វា​យ​បង្គំ ជា​មួយ​គ្រីស្ទ​បរិស័ទ​ដទៃ​ទៀត នាំ​ឲ្យ​មាន​ការ​លើក​ទឹក​ចិត្ត​ដ៏​អស្ចារ្យ​ក៏​ដោយ ក៏​យើង​ចាំបា​ច់​ត្រូវ​ដឹង​ថា ព្រះ​យេស៊ូវ​កំពុ​ង​មាន​វត្ត​មាន​​នៅទី​នោះ។ ប៉ុន្តែ ទ្រង់​មិន​គ្រាន់​តែ​មាន​វត្ត​មាន​ជាមួយ​យើង​ក្នុង​ព្រះ​វិហារ​ប៉ុណ្ណោះ​ទេ តែថែ​ម​ទាំង នៅ​ក្នុង​បន្ទប់​ទាំង​អស់​នៃ​ជីវិត​របស់​យើង​ផង​ដែរ។ ខ្ញុំ​មិន​ដឹង ថា​តើ​អ្នក​កំពុង​អាន​អត្ថបទ​នេះ នៅ​កន្លែង​ណាទេ​ តើ​នៅ​ក្នុង​ចង្រ្កាន​បាយ ក្នុង​ហាង​កាហ្វេ ក្នុង​មន្ទី​ឃុំឃាំ​ង ឬ​ក្នុង​បន្ទាយ​ទាហាន? អ្នក​ប្រហែល​ជា​កំពុងនៅ​មន្ទី​រ​ពេទ្យ ឬ​នៅ​ក្នុង​តុលា​ការ។ វា​អាច​ជា​​បន្ទប់​មួយ ដែល​ឆ្លុះ ប​ញ្ចាំង អំពី​ការ​អ្វី​ដែល​ត្រឹម​ត្រូវ ក្នុ​ង​ជីវិ​ត​អ្នក ឬ​ជា​កន្លែង​ដែល​ដំណាង​ឲ្យ​ការ​គ្រប់​យ៉ាង​ដែល​មិន​ត្រឹម​ត្រូវ។ ហើយ​អ្នក​ប្រហែល​ជា​មាន​ការ​ភ័យ​ខ្លាច។ បន្ទាប់​ពី​ព្រឹត្តិការណ៍​នៃ​ការ​ជាប់​ឆ្កាង​របស់​ព្រះយេ​ស៊ូវបាន​បញ្ចប់​ទៅ ពួក​សិស្ស​របស់​ទ្រង់ បាន​ជួប​ជុំ​គ្នា នៅ​ក្នុង​បន្ទប់​ធម្មតា​មួយ។ សាវ័ក​យ៉ូហាន​បាន​កត់​ទុក​អំពី​កា​រនេះ​ថា​ “កាល​ទ្វារ​ទាំង​អស់ នៅ​កន្លែង​ដែល​ពួក​សិស្ស​ប្រជុំ​គ្នា បាន​បិទ(ចាក់គន្លឹះ) ដោយ​ព្រោះ​ខ្លាច​សាសន៍​យូដា នោះ​ព្រះយេស៊ូវ​ទ្រង់​យាង​មក​ឈរ​នៅ​កណ្តាល​ពួក​សិស្ស មាន​ព្រះបន្ទូល​ថា សូម​ឲ្យ​អ្នក​រាល់​គ្នា​បាន​ប្រកប​ដោយ​សេចក្តី​សុខ​ចុះ”(យ៉ូហាន ២០:១៩)។ មួយ​សប្តាហ៍​ក្រោយ​មក ការ​នេះ…

Read article
បុរសដែលមានភាពកក់ក្តៅ និង​ប្រាជ្ញា

ពេល​ដែល​បណ្ឌិត វ័រនុន ក្រោនស៍(Vernon Grou-nds) ដែល​ជា​អតីត​ប្រធាន និង​ឧត្តម​ប្រឹក្សា នៃ​សាលា​ព្រះ​គម្ពីរ​ឌែនវើរ(Denver) បាន​លាចា​ក​លោក ទៅ​នៅ​ជា​មួយ​ព្រះ​អម្ចាស់ ក្នុង​ជន្មា​យុ​៩៦ឆ្នាំ អតីតសិស្ស មិត្តរួមការងារ និងមិត្តភ័ក្រ​រ​​បស់​គាត់​បា​ន​នាំយក​ប័ណ្ណ​សរសើរ និងថ្លែងអំណរគុណ និងវត្ថុអនុស្សាវរីយជាច្រើន​សណ្ឋិក។ ពួក​គេ​ស្ទើរ​តែ​ទាំងអ​ស់​គ្នា បាន​នឹង​ចាំអំពី​ពេល​ដែល​បណ្ឌិត​ក្រោនស៍ បាន​លើក​ទឹ​កចិ​ត្ត​ដោយ​ផ្ទាល់​ តាម​រយៈ​ការ​បង្រៀន ឬ​ការ​ប្រឹក្សា​យោបល ឬ​ក៏​គ្រាន់​តែ​តាម​រយៈ​ស្នាម​ញញឹម​ដ៏​កក់​ក្តៅ​របស់​គាត់។ គាត់​បាន​ឲ្យ​តម្លៃ ចំពោះ​គ្រូ​គង្វាល​បណ្តុះ​ប​ណ្តាល គ្រូ​បង្រៀន និង​អ្នក​ប្រឹក្សា​យោបល ដែល​មាន​ទំនាក់​ទំន​ងដ៏​សំខាន់​ជា​មួយ​ព្រះ​គ្រីស្ទ និង​មាន​ការ​ស្ម័គ្រ​ចិត្ត​បម្រើ​អ្នក​ដទៃ។ គេ​បាន​ធ្វើ​កា​រ​រំឭក​អំពី​លោក​វើនុន ក្រោនស៍ ដោយ​ជ្រើស​រើ​ស​ខ​គម្ពី​រ​មួយ​ចំនួន ពី​កណ្ឌសុ​ភា​សិត​ជំពូក​១៥ ដែល​មាន​ដូច​ជា “​មនុស្ស​ដែល​មាន​យោបល់ គេ​រមែង​ដើរ​តាម​ផ្លូវ​ទៀង​ត្រង់​វិញ”(ខ.២១)។“​ពាក្យ​​១​ម៉ាត់​ដែល​នឹង​ពោល​ត្រូវ​ពេល នោះ​ល្អ​ណាស់​ហ្ន៎”(ខ.២៣)។“ពាក្យ​សំដី​របស់​មនុស្ស​បរិសុទ្ធ នោះ​ពីរោះ​វិញ”(ខ.២៦)។“ចិត្ត​របស់​មនុស្ស​សុចរិត​រំពឹង​គិត​ជា​មុន”(ខ.២៨)។“ សេចក្តី​កោតខ្លាច​ដល់​ព្រះយេហូវ៉ា រមែង​បង្រៀន​ឲ្យ​មាន​ប្រាជ្ញា”(ខ.៣៣)។ ការ​ប្រឹក្សា​​យោបល​របស់​បណ្ឌិត​ក្រោនស៍ គឺ​បាន​ដុះ​ចេញ​ពី​បុគ្គលិក​លក្ខណៈ​របស់​គាត់ ហើយ​ប្រាជ្ញា​របស់​គាត់​​​ក៏ទទួលបា​នពី​ព្រះ​​។ ភាព​កក់​ក្តៅនៃជី​វិត​របស់​គាត់ គឺ​បាន​កើត​ចេ​ញ​ពី​ភាព​បរិសុ​ទ្ធ​នៃ​ចិត្តរ​បស់​គាត់។ គាត់​ក៏​បាន​ក្លាយ​ជា​គំរូ​តាម​ព្រះ​បន្ទូល​ព្រះ និង​ក្លាយ​ជា​បុរ​សគំរូ​ដែល​បាន​ដើរ​តាម​ព្រះ​សង្គ្រោះ​របស់​ខ្លួន ដោយ​ការ​បន្ទាប​ខ្លួន។ លោក​វើនុន ក្រោនស៍​បាន​រត់​ប្រណាំង​យ៉ាង​ល្អ ហើយ​បាន​ដល់​ទី​ហើយ។ សូម​ឲ្យ​គំរូ​នៃ​​ការរស់​នៅ​ដោយ​ប្រាជ្ញា និង​ចិត្ត​ក្តួល​អាណិត​របស់​គាត់ លើក​ទឹក​ចិត្ត​យើង​ ឲ្យ​បន្ត​រត់​ប្រណាំង​ទៅ​មុខ​ទៀត។-David McCasland

Read article
ព្រះបន្ទូលដែលចេញពីព្រះអម្ចាស់

លោក​ហេល​មូទ ថេលីក​(Helmut Thielicke ១៩០៨-១៩៨៦) គឺ​ជា​គ្រូ​អធិប្បាយ និង​ទេវិទូ​ដ៏​ល្បី​ល្បាញ​មួយ​រូប ដែល​បាន​ទទួល​រងកា​រ​ប្រឆាំង​ដ៏​ខ្លាំង​ក្លា ពី​សំណាក់​របប​ណាហ្ស៊ី ក្នុង​ប្រទេស​អាឡឺម៉ង ក្នុង​អំឡុង​ទសវត្សរ៍​ឆ្នាំ​១៩៣០ ដល់​១៩៤០។ តែ​គាត់​នៅ​តែ​មាន​ការ​ប្តូរ​ប្តេជ្ញ នៅ​ក្នុង​ការ​ប្រកាស​អំពី​ព្រះ​វត្ត​មាន​ និង​អំណាច​របស់​ព្រះ នៅ​ក្នុង​ព្រះ​យេស៊ូវ ក្នុង​អំឡុង​ពេល​ដ៏​លំបាក និង​ជ្រួល​ច្របល់​នោះ។ បណ្ឌិតរ៉ូប៊ឺត ស្មីត(Robert Smith) បាន​មាន​ប្រសាស​ន៍ថា ពេល​លោក​ថេលីក​លើក​ឡើង អំពី​រឿង​រ៉ាវ ឬ​បញ្ហា​ក្នុង​សម័យ​ទំនើប នៅ​ក្នុង​សេចក្តី​អធិប្បាយ​របស់​គាត់ “គាត់​បាន​ព្យាយាម​ឆ្លើយ​សំណួរ​ ដែល​បាន​ចោទ​ឡើងថា ‘តើព្រះ អម្ចាស់មានបន្ទូលដូចម្តេចខ្លះ ចំពោះបញ្ហានេះ?’” តើ​នោះ​មិន​មែន​ជា​​​អ្វី​ដែល​យើង​ម្នាក់​ៗ​កំពុង​តែ​ស្វែង​រក​ទេ​ឬ? តើ​ព្រះ​បាន​មាន​បន្ទូល​អ្វី​ខ្លះ ដើម្បី​ធ្វើ​ឲ្យ​យើង​មាន​ភាព​រឹង​មាំ និង​ដឹក​នាំយើ​ង ពេល​យើង​ជួប​ប្រទះ​ការ​លំបាក និង​មាន​ឱកាស? ព្រះ​គម្ពី​រ​១​សាំយ៉ូអែល ជំពូក​៣ បាន​ពិពណ៌នា​អំពី​សម័យ​មួយ ដែល “ព្រះ​កម្រ​មាន​បន្ទូល”(ខ.១)។ ពេល​ព្រះមា​ន​បន្ទូល​មក លោក​​សាំ​យ៉ូអែល​ កាល​គាត់​នៅ​ក្មេង គាត់​ក៏​បាន​ច្រឡំថា​ លោក​អេលី​ដែល​សង្ឃ កំពុង​ហៅគា​ត់។ លោក​អេលី​ក៏​បាន​ប្រាប់​ក្មេង​ប្រុស​ម្នាក់​នេះ ឲ្យ​ឆ្លើយ​តប​នឹង​ព្រះ​សូរ​សៀង​ព្រះ ដោ​យពាក្យ​ថា “បពិត្រ ព្រះ យេហូវ៉ា​អើយ សូម​ទ្រង់​មាន​ព្រះបន្ទូល​មក​ចុះ ដ្បិត​ទូលបង្គំ…

Read article
ថ្វាយសិរីល្អ ក្នុងការរស់នៅ និងក្នុងសេចក្តីស្លាប់

ជា​ញឹក​ញាប់ យើង​ហាក់​ដូច​ជា​គិត​អំពី​របៀប ដែល​យើង​អាច​ថ្វាយ​សិរីល្អ​ព្រះ​ តាម​រយៈ​ជីវិត​របស់​យើង ពេល​ដែល​យើង​មាន​សកម្មភា​ព និង​មាន​កម្លាំង។ ប៉ុន្តែ ខ្ញុំ​ឆ្ងល់​ថា តើ​យើង​គួរ​គិត​អំពី​របៀប​ដែល​យើង​អាច​ថ្វាយ​សិរី​ល្អ​ដល់​ព្រះ តាម​រយៈ​ការ​ស្លាប់​របស់​យើង​ដែ​រ​ឬ? បន្ទាប់​ពី​លោក​ពេត្រុស​បាន​បដិសេធ​ព្រះ​យេស៊ូវ បាន​បី​ដង​(យ៉ូហាន ១៨:១៥-២៧) ព្រះ​អម្ចាស់​ក៏​បាន​ប្រទាន​ឱកាស ​ឲ្យគា​ត់​បញ្ជាក់​អំពី​សេចក្តី​ស្រឡាញ់​រ​បស់​គាត់​ឡើង​វិញ(២១:១៥-១៧)។ ព្រះ​យេស៊ូវ​បាន​សួរ​គាត់​បី​ដង​ថា “ស៊ីម៉ូន កូន​យ៉ូណាស​​អើយ តើ​​ស្រឡាញ់​ខ្ញុំ​​ឬ​​អី?” បន្ទាប់​មក ទ្រង់​ក៏​បាន​ដូរ​ប្រធាន​បទ ដោយ​មាន​បន្ទូល​ថា “ប្រាកដ​មែន ខ្ញុំ​ប្រាប់​អ្នក​ជា​ប្រាកដ​ថា កាល​អ្នក​នៅ​ពី​ក្មេង​នៅ​ឡើយ នោះ​បាន​ក្រវាត់​ខ្លួន​ឯង ទាំង​ដើរ​ទៅ​មក​តាម​តែ​ចិត្ត តែ​កាល​ណា​ចាស់​ហើយ នោះ​អ្នក​នឹង​សន្ធឹង​ដៃ​ទៅ ហើយ​ម្នាក់​ទៀត​នឹង​ក្រវាត់​ឲ្យ​អ្នក​វិញ ទាំង​នាំ​អ្នក​ទៅ​ឯ​កន្លែង ដែល​អ្នក​មិន​ចង់​ទៅ​ផង ​ទ្រង់​មាន​ព្រះបន្ទូល​ ដូច្នេះ ដើម្បី​នឹង​បង្ហាញ​ពី​បែប​យ៉ាង​ណា ដែល​គាត់​ត្រូវ​ស្លាប់ ប្រយោជន៍​ដើម្បី​នឹង​លើក​ដំកើង​ព្រះ កាល​ទ្រង់​មាន​ព្រះបន្ទូល​ដូច្នោះ​រួច​ហើយ នោះ​ក៏​ប្រាប់​គាត់​ថា ចូរ​មក​តាម​ខ្ញុំ​ចុះ”(ខ.១៨-១៩)។ ព្រះ​យេស៊ូវ​បាន​ប្រាប់​លោក​ពេត្រុស​ថា អ្នក​ដទៃ​នឹង​នាំ​គាត់​ទៅ​កន្លែង​ដែល​គាត់​មិន​ចង់​ទៅ ប៉ុន្តែ គាត់​នឹង​បាន​ថ្វាយ​សិរីល្អ​ដល់​ព្រះ នៅ​ក្នុង​ការ​ស្លាប់ ដែល​ជា​មធ្យោ​បាយ ដែល​គេ​មិន​ចង់​ជ្រើស​រើស​នោះ។ សាវ័ក​ប៉ុល​បាន​មាន​ប្រសាស​ន៍ថា​ “តា​ម​សេចក្តី​​ដែ​ល​ខ្ញុំ​ ទន្ទឹង​ចាំ ហើយ​សង្ឃឹម​អស់​ពី​ចិត្ត​ថា ខ្ញុំ​មិន​ត្រូវ​ខ្មាស​ក្នុង​ការ​អ្វី​ឡើយ គឺ​ឲ្យ​តែ​ខ្ញុំ​បាន​ដំកើង​ព្រះគ្រីស្ទ​ក្នុង​រូបកាយ​ខ្ញុំ​វិញ ដោយ​ចិត្ត​ក្លាហាន​គ្រប់​ជំពូក ក្នុង​ពេល​ឥឡូវ​នេះ​ចុះ…

Read article
វិញ្ញាណនៃបុណ្យណូអែល

អំពើ​សប្បុរស​ធម៌ និង​សណ្តាន​ចិត្ត​ល្អ ដែល​មាន​ការ​កើន​ឡើង​ខ្លាំង ក្នុង​ខែ​ធ្នូ ច្រើន​តែ​ថយ​ទៅ​វិញ​យ៉ាង​ឆាប់រហ័ស បណ្តាល​ឲ្យ​​មនុស្ស​ជា​ច្រើន​និយាយ​​ថា “បើ​យើង​អាច​រក្សា​វិញ្ញាណ​នៃ​បុណ្យ​ណូអែល ឲ្យ​បាន​រយៈ​ពេល​ពេញ​មួយ​ឆ្នាំ នោះ​មិន​ដឹ​ងជា​ប្រសើរ​យ៉ាង​ណា​ទេ”។ ហេតុ​អ្វី​បាន​ជា សេចក្តី​សប្បុរស និង​ការ​​អាណិត​ហាក់​ដូច​ជា​​ឡើង​ចុះ​ៗ ទៅ​តាម​​ប្រតិទិ​ន​ទៅ​វិញ? តើ​មាន​ប្រភព​​ដ៏​ហូរ​ហៀរ​នៃ​សេចក្តី​អាណិត​អាសូរ ដែល​ជ្រាល​ជ្រៅ​ជាង​អារម្ម​ណ៍​ដ៏​កក់​ក្តៅ​នៅ​ថ្ងៃ​ឈប់​សម្រាក ដែល​កន្ល​ង​ផុតទៅ​តាម​រដូវ​កាល​ឬ​ទេ? គួរ​ឲ្យ​កត់​សំគាល់​ណាស់ ដែល​នៅ​ក្នុង​ពីរជំ​ពូក​​ដំបូង​នៃ​ព្រះ​គម្ពីរ​លូកា មាន​ការ​លើក​ឡើង​អំពី​ព្រះ​វិញ្ញាណ​បរិសុទ្ធ ចំនួ​ន​៧​ដង។ បទ​គម្ពីរ​នេះ​បាន​ចែង​អំពី​ព្រះ​រាជ​កិច្ច ដែល​ទ្រង់​បាន​ធ្វើ​ក្នុង​ជីវិត​​លោក​យ៉ូហាន បាទីស្ទ តាំង​ពី​ពេល​​​មិន​ទាន់​ចាប់​កំណើត(១:១៥) និង​ក្នុង​ជីវិត​មនុស្ស​មួយ​ចំនួន​ទៀត ដូច​ជា​នា​ងម៉ារា(១:៣៥) អេលី​សាបិត(១:៤១)​ លោក​សាការី(១:៦៧) និ​ង​លោក​ស៊ីម្មាន(២:២៥-២៧)។ ​ជា​ញឹក​ញាប់ យើង​​ហៅ​បទ​គម្ពីរ​ទាំង​នេះ​​ថា “រឿង​បុណ្យ​ណូ​អែល” ដែល​ក្នុង​នោះ មិន​មាន​ការ​បញ្ជាក់ អំពី​មនុស្ស​ដែល​ស្រាប់​តែ​មាន​កា​រ​អ្វី​មួយ​ផុស​ឡើង​ក្នុង​គំនិត ឬ​មាន​អារម្មណ៍​ថា បា​ន​ទទួល​ការ​បណ្តាល​ចិត្ត​ដ៏​ចម្លែក​នោះ​ឡើយ ផ្ទុយ​ទៅ​វិញ បទគម្ពីរ​ទាំង​នេះ​បាន​បញ្ជាក់​ច្បាស់​ថា ព្រះ​វិញ្ញាណទ្រ​ង់ជា​អ្នក​ដែល​ដឹក​នាំ​លោក​ស៊ីម្មាន​​លោក​សាការី និង​នាង​អេលីសាបិត​បាន​ពេញ​ដោយ​ព្រះ​វិញ្ញាណ ហើយ​នាង​ម៉ារា​មាន​គត៌ ដោយ​សារ​ព្រះវិញ្ញាណ​បរិសុទ្ធ​យាង​មក​សណ្ឋិត។ តើយើង​ស្គាល់​សម្លេង​ព្រះ​វិញ្ញាណ នៅ​ក្នុង​ចំណោម​សម្លេង​ដទៃ​ទៀត​ជា​ច្រើន ដូច​ពួក​គេ​ដែរ​ឬ​ទេ? តើ​យើង​បាន​ដឹង​អំពី​ការ​បណ្តាល​ចិត្ត​របស់​ទ្រង់ ហើយ​មាន​ចិត្ត​អន្ទះ​សារ​ចង់​ស្តាប់​បង្គា​ប់ទ្រង់​ឬ​ទេ? តើ​យើង​នឹង​អនុញ្ញាត​ឲ្យ​ភាព​កក់​ក្តៅ និង​សេចក្តី​ស្រឡាញ់​របស់​ទ្រង់​ មាន​ភាព​ពោរ​ពេញ​ក្នុង​ចិត្ត​យើង ហើយ​បង្ហូរ​ចេញ​តាម​ដៃ​របស់​យើង​ឬ​ទេ? សព្វ​ថ្ងៃ​នេះ ព្រះ​វត្ត​មាន និង​អំណា​ចចេ​ស្តានៃព្រះ​​គ្រីស្ទ​បាន​សណ្ឋិត​នៅ​ជា​មួយ​យើង…

Read article
មិត្តភ័ក្រដ៏ពិតប្រាកដ

អ្នក​ជំនាញ​ខាង​ការ​តាម​ដាន​ការ​ប្រែប្រួល​របស់​ពាក្យ​ ជា​ភា​សា​អង់​គ្លេស បាន​សន្មត់​​ថា ពាក្យ Unfriend (ឈប់​រាប់អាន) គឺ​ជា​ពាក្យ​ប្រចាំ​ឆ្នាំ​នៃ​វចនានុ​ក្រម​អក់​ស្វឺត​អាមេរិកាំង កាល​ពី​បី​បួន​ឆ្នាំ​មុន។ ពួក​គេ​បាន​ឲ្យ​និយម​ន័យ​ពាក្យ​នេះ​ថា ជា​កិរិយ៉ា​ស័ព្ទ​មួយ ដែល​មាន​ន័យ​ថា “ឈប់​រាប់​អាន​នរណា​ម្នាក់​ជា​មិត្ត​ភ័ក្រ នៅ​លើ​គេហទំព័​របណ្តាញ​សង្គម” ដែល​មាន​ដូច​ជា​ហ្វេស​ប៊ុក​ជា​ដើម។ នៅ​លើ​គេហ​ទំព័រ​នោះ អ្នក​ដែ​ល​ជា​friends(មិត្តភ័ក្រ) អនុញ្ញាត​ឲ្យ​បើក​មើល​ពត៌​មាន​ផ្ទាល់​ខ្លួន​ទៅ​វិញ​ទៅ​មក នៅ​លើ​ទំព័រ​ហ្វេស​ប៊ុ-ក។ អ្នក​ទាំង​នោះ​ប្រហែល​មិន​ដែល​បាន​ជួប​មុខ​គ្នា​ផ្ទាល់ ឬ​បាន​និយាយ​ពាក្យ​ជម្រាប​សួ​រគ្នានៅ​​លើបណ្តាញ​អ៊ីន​ធើណិ​ត​ឡើយ។ នៅ​ក្នុង​ពិភព​នៃ​ការ​រាប់​អាន​មិត្ត​ រយៈ​ពេល​ខ្លី​តាម​ អ៊ីន​ធើណិត យើង​កំពុង​ចាប់​ផ្តើម​ដឹង​ថា ការ​មាន​មិត្តភ័ក្រដ៏ពិតប្រាកដ គឺ​កាន់​តែ​មាន​ន័យ​ជ្រាល​ជ្រៅ​ជាង សម័យ​មុន​ទៅ​ទៀត។ ពេល​ដែល​ព្រះ​យេស៊ូវ​ហៅ​សិស្ស​របស់​ទ្រង់​ថា “សំឡាញ់” គឺ​ទ្រង់​មាន​បន្ទូល ​អំពី​ទំនាក់​ទំនង​ដ៏​ពិសេស​មួយ ដែល​មាន​ការ​ប្តូរ​ប្តេជ្ញ​ចំពោះ​គ្នា​ទៅ​វិញ​ទៅ​មក។ កាល​នោះ នៅ​សល់​ពេល​តែ​ប៉ុន្មាន​ម៉ោង​ទៀត ទ្រង់​នឹង​ត្រូវ​លះ​បង់​ព្រះ​ជន្ម(ខ.១៣) ហើយ​ទ្រង់​បាន​ឲ្យ​ពួកគេ​បញ្ជាក់​ពី​មិត្ត​ភាព​នោះ​ ដោយ​កាន់​តាមបញ្ញត្តិ​ទ្រង់(ខ.១៤)។ ការ​ដែល​គួ​រឲ្យ​ភ្ញាក់​ផ្អើល​បំផុត​នោះ គឺ​ព្រះ​​បន្ទូល​ដែល​ទ្រង់​បាន​ថ្លែង​ថា “ខ្ញុំ​​មិន​​ហៅ​​ជា​​អ្នក​​បំរើ​ ទៀត ពី​ព្រោះ​អ្នក​បំរើ​គេ​មិន​ដឹង​ថា​ជា​ចៅហ្វាយ​ធ្វើ​អ្វី​ទេ គឺ​ខ្ញុំ​ហៅ​អ្នក​រាល់​គ្នា​ថា​ជា​សំឡាញ់​វិញ ពី​ព្រោះ​ខ្ញុំ​បាន​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​គ្រប់​ការ​ទាំង​អស់ ដែល​ខ្ញុំ​ឮ​ពី​ព្រះវរបិតា​ខ្ញុំ​មក”(ខ.១៥) ក្នុង​មិត្តភាព​ដ៏​ពិត​ប្រាកដ អ្នក​ដែល​មាន​ចិត្ត​ស្មោះ​ត្រង់ អាច​ជួយ​មិត្ត​ភ័ក្រ​របស់​ខ្លួន នៅ​ពេល​បាក់​ទឹកចិត្ត ឬ​មាន​ការ​ភ័យ​ខ្លាច។ នោះ​ជា​ការ​អ្វី​ដែល​ព្រះ​យេស៊ូវ​បាន​ធ្វើ​សម្រាប់​យើង ដ្បិត​ទ្រង់​ជា​មិត្ត​សំឡាញ់​ដ៏ស្មោះ​ត្រង់​របស់​យើង អស់​កល្ប​ជា​និច្ច។-David McCasland

Read article
ការបង្ហាញព្រះគុណព្រះ

នៅ​ពាក់​កណ្តាល​ទសវត្សរ៍​ឆ្នាំ ១៩៧០​ ពត៌​មាន​អំពី​ការ​ដាក់​ពាក្យ​លែង​លះ​គ្នា និង​ការ​សម្រេច​របស់​តុលា​ការ​​ឲ្យ​លែង​លះ​គ្នា បាន​លេច​ឡើង នៅ​ក្នុង​ផ្នែក​កំណត់​ត្រា​សាធារណៈក្នុង​​ការ​សែត​ប្រចាំ​តំបន់​យើង។ លោក​គ្រូគង្វាល​ជាន់​ខ្ពស់ ប៊ីល ផ្លាណាហ្កាន(Bill Flanagan) ដែល​ជា​គ្រូ​គង្វាល​នៃ​ព្រះវិហារ​យើង បាន​មើល​​ឈ្មោះ​អ្នក​ដែល​លែង​លះ​គ្នា​ទាំង​នោះ ពី​មួយ​សប្តាហ៍ ទៅ​មួយ​សប្តាហ៍ ហើយ​បាន​ចាប់​ផ្តើម​នឹក​ស្រមៃ​អំពី​អ្នក​ទាំង​​នោះ គឺ​មិន​បានគិត​អំពី​ស្ថិតិ​នៃ​ការ​លែង​លះ​ឡើយ។ ដូចនេះ គាត់​ក៏​បាន​បើក​​សិក្ខាសា​លា​ជួយ​ស្រោច​ស្រង់​ការ​លែង​លះ​គ្នា ដើម្បី​ជួយ និង​ផ្តល់​ការ​ប្រោស​ឲ្យ​ជា ​ក្នុង​ព្រះ​គ្រីស្ទដល់​អ្នក​ដែល​មាន​ការ​ឈឺ​ចាប់ ក្នុង​ពេល​ដ៏​លំបាក​បែប​នោះ។ ពេល​ដែល​សមាជិក​ពួក​ជំនុំ​​ម្នាក់ដែល​មាន​ការ​ឈឺ​ឆ្អាល បាន​ជម្រាប​គាត់ថា គាត់​កំពុង​តែ​ថ្កោល​ទោស​ការ​លែង​លះ​គ្នា​ហើយ គាត់​ក៏​បាន​ឆ្លើយ​តប​យ៉ាង​សុភាព​ថា គាត់​គ្រាន់​តែ​កំពុង​បង្ហាញ​ព្រះ​គុណ​ព្រះ ទៅ​ដល់​បង​ប្អូន​ដែល​កំពុង​ត្រូវ​ការ​ព្រះគុណ​ទ្រង់​ប៉ុណ្ណោះ។ ពេល​ព្រះ​យេស៊ូវ​ត្រាស​ហៅ​ម៉ា​ថាយ ដែល​ជា​អ្នក​យក​ពន្ធ ឲ្យ​ដើរ​តាម​ទ្រង់ គាត់​ក៏​បាន​ទទួល​ការ​ត្រាស​ហៅ​របស់​ទ្រង់។ បន្ទាប់​មក ម៉ាថាយ​ក៏​បាន​អញ្ជើញ​ព្រះ​យេស៊ូវ ឲ្យ​មក​សោយ​អាហារ​ពេល​ល្ងាច​នៅ​ផ្ទះ​គាត់។ បន្ទាប់​ពី​ពួក​អ្នក​ដឹក​នាំ​សាសនា​រិះ​គន់​ព្រះ​យេស៊ូវ ដោយ​សារ​ទ្រង់​បាន​សោយ​អាហារ​ជា​មួយ​អ្នក​យក​ពន្ធ និង​មនុស្ស​មាន​បាន ទ្រង់​ក៏​បាន​មាន​បន្ទូល​ថា “ពួក​​អ្នក​ដែល​ជា​សុខ​សប្បាយ មិន​ត្រូវ​ការ​នឹង​គ្រូពេទ្យ​ទេ គឺ​ជា​ពួក​ដែល​មាន​ជំងឺ​វិញ​ទេ​តើ ចូរ​ឲ្យ​អ្នក​រាល់​គ្នា ​ទៅ​រៀន​ន័យ​បទ ដែល​ថា «អញ​ចង់​បាន​សេចក្តី​មេត្តាករុណា មិន​មែន​យញ្ញបូជា​ទេ» ពី​ព្រោះ​ខ្ញុំ​មិន​បាន​មក ដើម្បី​នឹង​ហៅ​មនុស្ស​សុចរិត​ទេ គឺ​មក​ហៅ​មនុស្ស​មាន​បាប ឲ្យ​ប្រែ​ចិត្ត​វិញ”(ម៉ាថាយ ៩:១២-១៣)។ ព្រះ​យេស៊ូវ​ជា​គ្រូពេទ្យ​ដ៏​អស្ចារ្យ ទ្រង់​សព្វ​ព្រះ​ទ័យ​នឹង​បំពេញ​សេចក្តី​ត្រូវ​ការ​របស់​យើង​ម្នាក់​ៗ ដោយ​ប្រទាន​នូវ​ការ​អត់​ទោស​បាប…

Read article
ព្រះទ្រង់ធ្វើការតាមរបៀបដ៏ភ្ញាក់ផ្អើល

បើ​សិន​ជា​នាង​ណា​អូមី​បាន​នឹក​ស្រម៉ៃ​ចង់​ត្រឡប់​ទៅ​ស្រុក​កំណើត​ ដែល​​មា​ន​​ភាព​សម្បូរ​សប្បាយ និងជោគ​ជ័យ​វិញ នោះ​ដំណើរ​ចូល​ក្នុង​ក្រុង​បេថ្លេហិម​នឹង​ក្លាយ​ជាសុ​បិន្ត​អាក្រក់​សម្រាប់​នា​ង​ជា​មិន​ខាន។ ពេល​នាង​កំពុង​រស់​នៅ​ក្នុង​ប្រទេស​ដទៃ នាង​បាន​បាត់​ប​ង់​ប្តី និង​កូន​ប្រុស​ ទាំ​ង​ពីរ ហើយ​បាន​វិល​ត្រឡប់​ទៅ​វិញ ជា​មួយ​នាង​រស់​ដែ​ល ជា​កូន​ប្រសារ​ស្រី ដោយ​ចិត្ត​ដែល​ពេញ​ដោយ​ទុក្ខព្រួ​យ។ នាង​បាន​ឆ្លើយ​តប​​ចំពោះ​​អតីត​អ្នក​ជិត​ខាង​របស់​នាង​ថា “កុំ​ហៅ​ខ្ញុំ​ថា​ន៉ាអូមី​ឡើយ ត្រូវ​ហៅ​ថា​ម៉ារ៉ា​វិញ ដ្បិត​ព្រះ​ដ៏​មាន​គ្រប់​ទាំង​ព្រះចេស្តា ទ្រង់​បាន​ប្រព្រឹត្ត​នឹង​ខ្ញុំ​ដោយ​ជូរ​ល្វីងណាស់” (នាងរស់ ១:២០)។ ប៉ុន្តែ រឿង​នេះ​មិនទាន់​បាន​ចប់​នៅឡើយ​ទេ។ ពេល​នាង​ណាអូ​មី​ដែល​កំពុង​មាន​ការ​បាក់​ទឹក​ចិត្ត បាន​ឃើញ​ព្រហស្ថ​របស់​ព្រះ​កំពុង​ធ្វើ​ការ ​នៅ​ក្នុង​ជីវិត​របស់​នាង​រស់ នាង​ក៏​បាន​និយាយ​ថា “ព្រះ​យេហូវ៉ា​…មិន​ខាន​នឹង​ប្រព្រឹត្ត​ដោយ​សប្បុរស ដល់​ទាំង​មនុស្ស​រស់ និង​មនុស្ស​ស្លាប់​ផង!”(២:២០)។ ការ​អ្វី​ដែល​ហាក់​ដូច​ជា​ភាព​ទាល់​ច្រក ក៏​បាន​ប្រែ​ក្លាយ​ជា​ច្រក​ផ្លូវ​សម្រាប់​ស្រ្តី​ទាំង​ពីរ ដែល​បាន​ទទួ​ល​រង​ការ​បាត់​បង់​ដ៏​ធ្ងន់​ធ្ងរនោះ។ រឿង​នាង​រស់ ដែល​បាន​កត់​ទុក​ក្នុង​ព្រះ​គម្ពីរ​សញ្ញា​ចាស់ គឺ​ពិត​ជា​រឿង​ដ៏​អស្ចារ្យ​មែន។ សាច់​រឿង​ដ៏​ខ្លីមួយ​នេះ បាន​បង្កប់​ទៅ​ដោយ​ភាព​ផ្អែម​ល្ហែម និង​ព្រះ​គុណ​ដ៏​អស្ចារ្យ ខណៈ​ពេល​ដែល​បទ​គម្ពី​រ​នេះ​បាននិយាយ​អំពី “ព្រះ​អម្ចាស់”ម្តង​ហើយ​ម្តង​ទៀត។ តាម​រយៈ​នាង​ណា​អូមី និង​នាង​រស់ យើង​បាន​ទទួល​ការ​រំឭក​​​ថា ព្រះ​ទ្រង់​ធ្វើ​ការ តាម​របៀប​ដែល​គួ​រឲ្យ​ភ្ញាក់​ផ្អើល ដើម្បី​ឲ្យ​គេ​ស្គាល់​សេច​ក្តី​ស្រឡាញ់​​របស់​​ទ្រង់ និង​ដើម្បី​បំពេញ​បំណង​ព្រះ​ទ័យ​ទ្រង់ ទោះ​ជា​នៅ​ពេល​ជួប​ការ​លំបាក​ក៏​ដោយ។ ព្រះ​ទ្រង់​នៅ​តែ​បន្ត​ធ្វើ​ការ តាម​របៀប​ដែល​គួ​រ​ឲ្យ​ភ្ញាក់​ផ្អើល ដើម្បី​ឲ្យយើ​ង​មាន​សង្ឃឹម។ ទ្រង់​មិន​បាន​ឈប់​បង្ហាញ​សេចក្តី​មេត្តា ចំពោះ​យើង​រាល់​គ្នា​ឡើយ។-David McCasland

Read article
ការប្រឈមមុខ ដាក់ពេលអនាគត

ពេល​ដែល​ខ្ញុំ​កំពុង​បើក​រក​មើល​ឯក​សារ​ចាស់​ៗ​មួយ​ចំនួន ខ្ញុំ​ក៏​រក​ឃើញ​ទស្សនា​វដ្តី​ថែម​(Time)ដែល​បាន​​ចេញ​ផ្សាយ​ពិសេស​នៅ​ឆ្នាំ​១៩៩២ ដែល​មាន​ចំណង​ជើងថា “បន្ទាប់​ពី​ឆ្នាំ​២០០០: អ្វី​ដែល​ត្រូវ​រំពឹង​ចង់​បាន នៅ​ក្រោយ​សហសវត្សរ៍​ថ្មី​”។ ខ្ញុំ​ពិត​ជា​មាន​ចំណាប់​អារម្មណ៍​យ៉ាង​ខ្លាំង នៅ​ក្នុង​ការ​អានការ​ព្យាករណ៍ ​អំពី​ពេល​អនាគត ដែល​គេបា​ន​ធ្វើ​កាល​ពី​២​ទសវត្សរ៍​មុន។ គេ​គ្រាន់តែ​​​ផ្តោត​អារម្មណ៍​ទៅ​លើ​ការ​សង្កេត​មើល​មួយ​ចំនួន តែ​គ្មាន​នរណា​ម្នាក់​បាន​មើល​ដឹង​ជា​មុន​ថា នឹង​មាន​ហេតុ​ការណ៍​ និង​ការ​ឆ្នៃ​បង្កើត​ថ្មី​ៗ​អ្វី​ខ្លះ ដែល​បាន​ធ្វើ​ឲ្យ​មា​ន​ការ​ផ្លាស់​ប្តូរ​សំខាន់​ៗ នៅ​ក្នុង​ជីវិត​របស់​យើង​ទេ។ សម្រាប់​ខ្ញុំ ពាក្យ​ដែល​គួ​រ​ឲ្យចា​ប់​អារម្មណ៍​បំ​ផុត​នោះ គឺ​ពាក្យ​ដែល​គេ​និយាយ​ថា “ច្បាប់​ទី​មួយ នៃ​ការ​ព្យាករណ៍ គួរ​តែ​ចែង​ថា អ្វី​ដែល​គេ​មិន​អាច​ដឹង​ជា​មុន​ បាន​បន្ត​ធ្វើ​ឲ្យ​គេ​មិន​អាច​ដឹង​ជា​មុន អំពី​ពេល​អនា​គត”។ សាវ័ក​យ៉ា​កុប​បាន​រំឭក​យើង​ថា ការ​ព្យា​ករណ៍​អំពី​ពេល​អនាគត ដោយ​មិន​បាន​គិត​ដល់​ព្រះ ​គឺ​ជា​ការព្យាករណ៍​ដ៏ល្ងង់​ខ្លៅ និង​ពេញ​ដោយ​អំណួត។ គឺ​ដូច​ដែល​មាន​ចែង​ថា “ឥឡូវ​​នេះ ឯ​​ពួ​ក​អ្នក​​ដែល​​ថា ថ្ងៃ​​នេះ ឬ​ថ្ងៃ​ស្អែក​យើង​នឹង​ទៅ​ឯ​ក្រុង​ណា​មួយ ហើយ​និង​នៅ​ស្រុក​នោះ​អស់​១​ឆ្នាំ ដើម្បី​នឹង​រក​ស៊ី​ឲ្យ​បាន​ចំណេញ អ្នក​រាល់​គ្នា​មិន​ដឹង​ជា​នឹង​កើត​មាន​យ៉ាង​ណា​ដល់​ថ្ងៃ​ស្អែក​ទេ … គួរ​តែ​បាន​និយាយ​ដូច្នេះ​វិញ​ថា បើ​យើង​រស់​នៅ ហើយ​ព្រះអម្ចាស់​ទ្រង់​សព្វ​ព្រះហឫទ័យ នោះ​យើង​នឹង​ធ្វើ​ការ​នេះ ឬ​ការ​នោះ”(យ៉ាកុប ៤:១៣-១៥)។ មនុស្ស​ជា​ច្រើន​ធ្លាប់​បាន​ចាប់​ផ្តើម​ចែក​ចាយ​អំពី​ផែន​ការណ៍​របស់​ខ្លួន ដោយ​ប្រើ​ពាក្យ​ថា “បើ​ព្រះ​សព្វ​ព្រះ​ទ័យ”។ គេ​ប្រហែល​ជា​បា​ន​ប្រើ​ពាក្យ​នេះ​ឡើង​សាំ​ហើយ ប៉ុន្តែ គេ​ប្រហែល​ជា​មិន​បាន​ទទួល​ស្គាល់​ព្រះ​ហស្ថ​របស់​ព្រះ ដែល​ជា​អ្នក​សម្រេច​ការ​គ្រប់​យ៉ាង​នោះ​ទេ។ ពេល​ដែល​យើង​សម្លឹ​ង​មើល​ទៅ​ពេល​ខាង​មុខ ដោយ​ផ្តោត​ទៅ​លើ​ព្រះ នោះ​យើង​អាច​ប្រឈម​មុខ​ដាក់​ពេល​អនាគត…

Read article
បំផ្លាញសេចក្តីស្លាប់!

អ្នក​ពិសោធន៍​វេជ្ផ​សាស្ត្រជា​ច្រើ​ន កំពុង​ធ្វើ​ការ​ដោយ​មិន​ខ្លាច​នឿយ​ហត់ ដើម្បី​ស្វែង​រ​ក​ថ្នាំព្យា​បា​លជំ​ងឺ​មហារីក ហើយអាល់ហ្សីមើ (Alzheimer) គឺ​ព្រះ​គម្ពី​រសញ្ញា​ថ្មីបា​ន​ប្រា​ប់ថា​ អស់​អ្នក​ដែល​ជឿ​លើព្រះ​គ្រី​ស្ទ នោះ​សេចក្តី​ស្លាប់​ត្រូវ​បាន​បំផ្លា​ញហើ​យ “កាល​ណារូ​ប​កាយ​ពុ​ក​រលួ​យនេះ​ បាន​ប្រដាប់​ដោយ​សេ​ចក្តី​មិ​នពុ​ក​រលួយ ហើយ​រូប​កាយ​ដែ​ល​តែង​តែ​ស្លាប់​នេះ បាន​ប្រដាប់​ដោយ​សេចក្តី​មិន​ចេះស្លា​ប់​វិញ នោះ​ទើប​នឹង​បា​នស​ម្រេច​តាម​ពាក្យ​ដែល​ចែង​ទុក​មក​ថា “សេច​ក្តី​ជ័យ​ជំ​នះបា​ន​លេប​សេច​ក្តីស្លា​ប់​បាត់​ហើយ”(១កូរិនថូស 15:54)។ ដំណឹង​ល្អ​នេះ គឺ​សំ​រា​ប់អ​ស់​អ្នក​ណាដែ​លទ​ទួល​ជឿ ដូច​ដែ​ល​ទេវតា​បាន​ប្រាប់​ពួក​អ្នក​គង្វាល នៅ​ពេល​ព្រះយេ​ស៊ូវ​បាន​ប្រ​សូ​តម​ក “កុំ​ខ្លាច​អី មើល​ខ្ញុំ ​មក​ប្រាប់​ដំណឹង​ល្អ​ដល់​អ្នក​រា​ល់គ្នា​ពី​សេច​ក្តីអំ​ណរយ៉ាង​អស្ចារ្យ ដែល​សំរាប់បណ្តា​ជន​ទាំង​អស់​គ្នា ដ្បិត​នៅ​ថ្ងៃនេះ​មា​នព្រះ​អង្គ​សង្គ្រោះមួ​យ​អង្គ​ប្រសូ​ត​ដល់អ្នក​រា​ល់​គ្នា​នៅ​ក្រុងហ្លួ​ង​ដាវិឌ គឺ​ជា​ព្រះ​គ្រីស្ទ​ដ៏​ជា​ព្រះអម្ចាស់”(លូកា 2:10-11)។ កំណើត​ព្រះយេស៊ូវ​បាន​បញ្ចប់​សេចក្តី​ស្លាប់។ “ទ្រនិច​នៃសេ​ចក្តី​ស្លាប់ គឺ​ជាអំ​ពើ​បាប ហើយ​អំណាច​រប​ស់បា​ប​គឺជា​ក្រិ​ត្យវិ​ន័យ តែ​អរ​ព្រះ​គុណ​ដល់​ព្រះអង្គ ពី​ព្រោះ​ទ្រង់​ប្រទាន​ឱ្យ​យើង​រាល់​គ្នាមា​ន​ជ័យ​ជំនះ ដោយសារ​ព្រះ​យេស៊ូវ​គ្រីស្ទ ជា​ព្រះ​អម្ចាស់​នៃ​យើង”(១កូរិនថូស 15:56-57)។ នេះ​ហើយ​គឺ​ជា​មូល​ហេតុ​ដែល​យើង​អប​អរសាទ​រ​បុណ្យ​ណូអែ​ល! —David McCasland

Read article