David C. McCasland

You are here:
តើអ្នកជានរណា?

ជួនកាល យើង​ឮគេថា​ មានអ្នក​ខ្លះ​មានការអាក់អ​ន់ចិត្ត ដោយសារ​គេមិនបានគោរព ឬនិយាយមកកាន់ខ្លួន ដោយសុជីវធម៌។ ពួក​គេក៏ស្រែកទាំង​កំហឹងថា “តើដឹងថា ខ្ញុំជានរណាអត់?” ជាការពិតណាស់ បើសិនជាអ្នកនោះ​ប្រាប់អ្នកដទៃថាខ្លួនជានរណា នោះគេប្រហែលជានឹងបានដឹងថា អ្នកនោះគ្មានអ្វីអស្ចារ្យទេ។ នេះជាអាកប្បកិរិយ៉ាដែលក្រអឺតក្រទម ហើយ​លើកដំកើងខ្លួន ដែលគេមិនឃើញមាន ក្នុងអង្គព្រះយេស៊ូវឡើយ សូម្បីតែនៅពេលដែល​ទ្រង់ជិ​ត​ដល់​ពេល​គេ​ធ្វើគុត​ក៏ដោ​យ។ ព្រះយេ​ស៊ូវបានយាង​ចូ​លទីក្រុង​យេរូសាឡិម ដោយ​ការ​ស្វាគន៍​យ៉ាង​អ៊ូអរ ពី​ពួក​បណ្តាជន ដែល​ស្រែក​សរសើ​រទ្រ​ង់(ម៉ាថាយ ២១:៧-៩)។ ពួក​មនុ​ស្សម្នា​នៅក្នុង​ទីក្រុង​សួរ​ថា “លោក​​នេះ​​ជា​អ្នក​ណា?” គេ​ក៏​​​ឆ្លើ​យ​​ឡើ​ង​ថា “នេះ​គឺ​ជា​ហោរា​យេស៊ូវ ដែល​មក​ពី​ភូមិ​ណាសារ៉ែត ស្រុក​កាលីឡេ”(ខ.១០-១១)។ ទ្រង់មិន​បាន​យាង​មក ដើម្បីប្រ​កាស​ទាម​ទាអភ័យឯ​ក​សិទ្ធិពិ​សេស​ឡើយ តែទ្រង់បា​នយាងម​ក ដើម្បី​លះបង់ព្រះជន្ម ដោយ​ការស្តាប់ប​ង្គាប់ តាម​បំណងព្រះទ័យ​ព្រះវរបិតា​។ ព្រះប​ន្ទូល​របស់ព្រះយេស៊ូវ និង​ការអ្វីដែលទ្រង់​បានធ្វើ ពិតជា​សមនឹងឲ្យយើងគោរពទ្រង់។ ទ្រង់មិនដែលទាមទាឲ្យអ្នកដទៃគោរពទ្រង់ ដូចអ្នកដឹកនាំដែលមិនជឿព្រះឡើយ។ ម៉ោងដ៏ឈឺចាប់បំផុតរបស់ទ្រង់ នៅលើឈើឆ្កាង ជាពេលដែលទ្រង់មានភាពកម្សោយបំផុត។ តែកម្លាំងនៃអត្តសញ្ញាណ និងបេសកកម្មរបស់ទ្រង់ បាននាំទ្រង់​ឆ្លងកាត់ពេលដ៏ខ្មៅងងឹតបំផុតនោះ ដោយទ្រ​ង់​សុគត ដើម្បីលោះ​បា​បយើ​ង ដើម្បីឲ្យយើងបានរស់នៅ​ ក្នុងសេ​ចក្តី​ស្រឡាញ់​របស់ទ្រង់។ ទ្រង់ស​ក្តិសម​នឹ​ងឲ្យ​យើងលះបង់ជីវិត​ថ្វាយទ្រង់ ហើយស​ក្តិសមនឹងឲ្យយើងផ្តោតចិត្ត​ទៅលើ​ទ្រង់។ តើ​យើង​ដឹង​​ថា ទ្រង់​ជាន​រណា​ហើយ​មែនទេ​? –David…

Read article
កុំព្រួយបារម្ភ!

លោក​ចច បឺន(George Burns) ជា​សីល្បៈក​រ​ជនជាតិអា​មេរិក និង​អ្នកនិពន្ធ​រឿងកំប្លែង បាន​មាន​ប្រសាសន៍​ថា “បើ​អ្នក​សួរ​ថា​ តើ​អ្វី​ជា​គន្លឹះ​សំខាន់​បំផុត ដើម្បី​ឲ្យមានអា​យុវែ​ង? ខ្ញុំ​នឹង​ឆ្លើយប្រាប់ថា ដើម្បី​ឲ្យ​មាន​អា​យុ​វែ​ង​ យើងត្រូ​វ​ជៀ​សវា​ងកា​រ​ព្រួយ​បារ​ម្ភ ភាពតប់​ប្រមល់ និង​ភាព​តាន​តឹង​ក្នុងចិ​ត្ត។ ហើយ​ទោះ​អ្ន​​កមិន​សួ​រខ្ញុំ​ ក៏ខ្ញុំ​នៅតែ​​ឆ្លើយ​ប្រាប់​​ដូច​នេះ”។ លោក​​បឺន​បាន​រស់​នៅ​ដ​ល់អាយុ​១០០​ឆ្នាំ។ គាត់​ចូល​ចិត្ត​ធ្វើ​ឲ្យ​គេសើ​ច ហើយ​ធ្វើ​តាម​យោបល​គាត់​។ ប៉ុន្តែ តើធ្វើដូចម្តេចឲ្យយើងអាចជៀសវាងការព្រួ​យបា​រម្ភ​បាន នៅពេល​ដែ​លជីវិតយើងមានភាពមិនច្បាស់លាស់ មានបញ្ហា និង​មាន​តម្រូវ​ការជាច្រើនយ៉ាងនេះ? សាវ័ក​ពេត្រុសបានលើក​ទឹកចិត្ត ឲ្យអ្ន​ក​ដើរ​តាម​ព្រះយេស៊ូវ​ឈប់​មាន​ការ​ព្រួយ​បារម្ភ ខណៈ​ពេល​ដែល​ពួក​គេរស់​នៅរា​យ​ប៉ាយ ដោយ​សារ​ការ​បៀត​បៀន ក្នុង​តំបន់​អាស៊ី ក្នុង​សត​វត្សរ៍​ទី​១។ គឺដូច​ដែល​គាត់មាន​ប្រសាសន៍​ថា “ដូច្នេះ ចូរ​ឲ្យ​អ្នក​រាល់​គ្នា​បន្ទាប​ខ្លួន នៅ​ក្រោម​ព្រះហស្ត​ដ៏​ពូកែ​របស់​ព្រះ​ចុះ ដើម្បី​ឲ្យ​ទ្រង់​បាន​ដំកើង​អ្នក​រាល់​គ្នា​ឡើង នៅ​វេលា​កំណត់  ហើយ​ចូរ​ផ្ទេរ​គ្រប់​ទាំង​សេចក្តី​ទុក្ខ​ព្រួយ​របស់​អ្នក​រាល់​គ្នា​ទៅ​លើ​ទ្រង់ ដ្បិត​ទ្រង់​តែង​យក​ព្រះទ័យ​ទុក​ដាក់​នឹង​អ្នក​រាល់​គ្នា”(១ពេត្រុស ៥:៦-៧)។ ត្រង់​ចំណុច​នេះ សាវ័ក​ពេត្រុ​ស​មិន​បាន​បង្រៀន​គេ​ ឲ្យ​ខំជៀសចេញ​ពី​សេចក្តី​ទុក្ខនោះឡើ​យ(ខ.៩) ផ្ទុយ​ទៅវិញ គាត់​បា​នបង្រៀន​គេ​ឲ្យរ​ក​ឃើញ​សន្តិ​ភាព និងកម្លាំង ដើម្បី​ឈ្នះកា​រ​វាយ​ប្រហារ​របស់​សាតាំង​(ខ.៨-១០)។ យើងមិន​ត្រូវបណ្តោយ​ខ្លួន​ឲ្យមា​ន​ការ​ថប់​បារម្ភ និងភ័​យព្រួយ​ឡើយ ព្រោះព្រះទ្រង់បានប្រោស​យើងឲ្យរួ​ច ដើម្បី​ឲ្យបា​ន​អរស​ប្បាយនឹងសេចក្តី​ស្រឡា​ញ់ ដែល​ទ្រង់​មាន​ចំពោះយើង ហើយ​បង្ហាញ​សេចក្តី​ស្រឡាញ់​របស់​ទ្រង់ ដ​ល់គ្នា​ទៅវិញ​ទៅម​ក​។ យើង​មិន​ត្រូវ​ដាក់​គោលដៅថា ​យើង​នឹង​រស់​នៅ​ឲ្យបានប៉ុន្មាន​ឆ្នាំឡើ​យ…

Read article
គ្រួសារនៃសេចក្តីជំនឿ

ក្នុងអំឡុងទសវត្សរ៍ឆ្នាំ ១៩៨០ ថ្នាក់រៀនព្រះគម្ពីរសម្រាប់អ្នកបាត់បង់ប្តីឬប្រពន្ធ នៅព្រះវិហាររបស់ខ្ញុំ បានក្លាយជាគ្រួសារមួយ ដែលមានចំណងដ៏ជិតស្និទ្ធ សម្រាប់មនុស្សជាច្រើន ដែលបានបាត់បង់ប្តីឬប្រពន្ធ ដោយសារការលែងលះគ្នា ឬដោយសារប្តីឬប្រពន្ធបានស្លាប់។ ពេលដែលគ្នាយើងណាម្នាក់ ចង់ផ្លាស់ប្តូរទីលំនៅ យើងក៏បានជួយរៀបអីវ៉ាន់ដាក់ក្នុងប្រអប់ឲ្យគាត់ ជួយសែងគ្រឿងសង្ហារឹម និងផ្តល់អាហារឲ្យគាត់។ គ្មានសមាជិកណាម្នាក់ធ្វើពិធីខួបកំណើត ឬចំណាយពេលថ្ងៃឈប់សម្រាកដោយភាពឯកកោដូចមុនទៀតឡើយ ដោយសារក្តីជំនឿ និងមិត្តភាពយើងបានរួមគ្នា ក្លាយជាទំនាក់ទំនងដ៏ជាប់លាប់ ដែលមានការលើកទឹកចិត្ត។ គ្នាយើងជាច្រើននាក់ ដែលបានបង្កើតចំណងមិត្តភាពជាមួយគ្នា ក្នុងពេលដែលមានទុក្ខលំបាក កាលពី៣ទសវត្សរ៍មុន បានបន្តមានភាពរីកចម្រើន ព្រមទាំងបន្តជួយទ្រទ្រង់បុគ្គល និងក្រុមគ្រួសារដទៃទៀត ក្នុងពេលសព្វថ្ងៃផងដែរ។ សំបុត្រដែលសាវ័កប៉ុលបានសរសេរផ្ញើរទៅអ្នកដើរតាមព្រះយេស៊ូវ ក្នុងក្រុងថែស្សាឡូនិច ក៏បានបង្ហាញឲ្យយើងឃើញទំនាក់ទំនងដែលជួយជ្រោងគ្នាឡើង ក្នុងគ្រួសារនៃព្រះផងដែរ។ គឺដូចដែលសាវ័កប៉ុលបានមានប្រសាសន៍ក្នុងសំបុត្រនោះថា “យើងខ្ញុំបាននៅកណ្តាលអ្នករាល់គ្នា ដោយស្លូតបូតវិញ ប្រៀបដូចជាម្តាយថ្នមកូន ដែលកំពុងនៅបៅ”(១ថែស្សាឡូនិច ២:៧)។  “ដ្បិតបងប្អូនអើយ អ្នករាល់គ្នានឹកចាំពីការយ៉ាងធ្ងន់ ហើយនឿយហត់ ដែលយើងខ្ញុំបានធ្វើ ដោយមិនចង់ឲ្យអ្នកណាព្រួយ ដោយសារយើងខ្ញុំទេ យើងខ្ញុំបានផ្សាយដំណឹងល្អពីព្រះ មកអ្នករាល់គ្នា ដោយខំធ្វើការទាំងយប់ទាំងថ្ងៃ”(ខ.៩)។ “ដូចជាអ្នករាល់គ្នាដឹងហើយថា យើងខ្ញុំបានប្រព្រឹត្តនឹងអ្នករាល់គ្នានិមួយៗ ដូចជាឪពុកនឹងកូន ទាំងទូន្មាន និងកំសាន្តចិត្តផង”(ខ.១១)។ សាវ័កប៉ុល និងគូកនការងាររបស់គាត់…

Read article
កេរ្តិ៍ឈ្មោះល្អ

លោកឆាល ផុនហ្ស៊ី(Charles Ponzi) បានខូចឈ្មោះជារៀងរហូត ដោយសារការក្លែងបន្លំផ្នែកហិរញ្ញវត្ថុ ដែលគាត់បានប្រព្រឹត្តរហូតដល់ក្លាយជាផ្លូវនៃជីវិតគាត់។ បន្ទាប់ពីគាត់បានប្រព្រឹត្តបទឧក្រឹដ្ឋកំរិតស្រាលផ្នែកហិរញ្ញវត្ថុ ហើយជាប់គុកមួយរយៈពេលខ្លី ក្នុងដើមឆ្នាំ ១៩២០ គាត់ក៏បានចាប់ផ្តើមចំណាយពេល៤៥ថ្ងៃ ដើម្បីផ្តល់ឲ្យអ្នកវិនិយោក នូវទឹកប្រាក់៥០ភាគរយ ពីទឹកប្រាក់សរុបដែល គាត់បានគេងប្រវ័ញ្ចពីពួកគេ ហើយក្នុងរយៈពេល៩០ថ្ងៃ គាត់ក៏បានប្រគល់ឲ្យគេវិញ១០០ភាគរយ។ ទោះបីជារឿងនេះ ពិបាកនឹងឲ្យយើងជឿក៏ដោយ ក៏គាត់ពិតជាបានប្រគល់លុយនោះទៅឲ្យគេវិញ។ លោកប៉ុនហ្ស៊ីបានគេងប្រវ័ញ្ចលុយគេ ដោយយកលុយរបស់អ្នកវិនិយោកក្រោយៗ ទៅបង់ឲ្យអ្នកវិនិយោកមុនៗ ហើយចាយវាយសប្បាយ ក្នុងជីវភាពដ៏ហឺហារ។ ក្នុងខែសីហា ឆ្នាំ១៩២០ គេក៏បានរកឃើញថា គាត់បានក្លែងបន្លំយកលុយអ្នកវិនិយោក អស់២០លានដុល្លា ហើយធ្វើឲ្យធនាគាចំនួនប្រាំ ខាតបង់លុយជាច្រើន។ លោកផុនហ្ស៊ីក៏បានជាប់គុកអស់៣ឆ្នាំ។ ក្រោយមក គេក៏បាននិរទេសគាត់ ទៅប្រទេសអ៊ីតាលី ហើយគាត់ក៏បានស្លាប់ ដោយគ្មានលុយមួយកាក់មួយសេនជាប់ខ្លួន ក្នុងឆ្នាំ ១៩៤៩ ក្នុងអាយុ៦៦ឆ្នាំ។ កណ្ឌគម្ពីរសុភាសិតជាកណ្ឌគម្ពីរសញ្ញាចាស់ ដែលច្រើនតែបាននិយាយប្រៀបធៀបកេរ្តិ៍ឈ្មោះមនុស្សមានប្រាជ្ញា និងមនុស្សល្ងង់។ គឺដូចមានសេចក្តីចែងថា “សេចក្តីនឹកចាំពីមនុស្សសុចរិត នោះនាំឲ្យមានពរ តែឈ្មោះរបស់មនុស្សអាក្រក់ រមែងពុករលួយទៅ … អ្នកណាដែលប្រព្រឹត្តដោយទៀតត្រង់ នោះក៏ដើរដោយទុកចិត្ត តែអ្នកណាដែលបង្ខូចផ្លូវខ្លួន នោះមនុស្សទាំងឡាយនឹងស្គាល់គេច្បាស់ដែរ”(សុភាសិត ១០:៧,៩)។…

Read article
ការដេញតាមសេចក្តីបរិសុទ្ធ

ជាញឹកញាប់ នៅប្រទេសលោកខាងលិច គេច្រើនតែឃើញមានការស្ទង់មតិ ដែលចោទសួរប្រជាជនថា តើអ្នកសប្បាយចិត្តទេ? តើអ្នកពេញចិត្តនឹងការងាររបស់អ្នកទេ ឬតើអ្នកអរសប្បាយនឹងជីវិតឬទេ? ប៉ុន្តែ ខ្ញុំមិនដែលឃើញការស្ទង់មតិ ដែលបានសួរថា “តើអ្នកជាមនុស្សមានសេចក្តីបរិសុទ្ធឬទេ?” បើគេសួរអ្នកដូចនេះ តើអ្នកនឹងឆ្លើយយ៉ាងដូចម្តេច? មានវចនានុក្រមព្រះគម្ពីរមួយ បានឲ្យនិយមន័យពាក្យ “សេចក្តីបរិសុទ្ធ” ថាជា “ការញែកចេញថ្វាយដល់ព្រះ ហើយប្រព្រឹត្ត ឲ្យសក្តិសមជាអ្នកដែលបានញែកខ្លួនចេញ”។ លោកហ្វ្រេដឺរីក បឺឆន័រ(Frederick Buechner) បានមានប្រសាសន៍ថា ពេលគាត់សរសេរអំពីចរិកលក្ខណៈរបស់មនុស្ស “ការបង្កើតឲ្យមានសេចក្តីបរិសុទ្ធ ក្នុងជីវិតមនុស្ស គឺពិបាកជាងការបង្កើតអ្វីផ្សេងទៀត”។ គាត់បានបន្ថែមទៀតថា “សេចក្តីបរិសុទ្ធមិនមែនជាលក្ខណៈដែលមនុស្សមានទេ។ សេចក្តីបរិសុទ្ធ…មិនមែនជាអ្វីដែលមនុស្សធ្វើឡើយ តែជាអ្វីដែលព្រះទ្រង់ធ្វើក្នុងជីវិតពួកគេ”។ បទគម្ពីររ៉ូម ជំពូក៦ បានចែងអំពីអំណោយដ៏អស្ចារ្យដែលព្រះទ្រង់បានប្រទាន តាមរយៈសេចក្តីជំនឿលើព្រះគ្រីស្ទ។ គឺដូចមានសេចក្តីចែងថា “ដូច្នេះ យើងបានត្រូវកប់ជាមួយនឹងទ្រង់ហើយ ដោយទទួលជ្រមុជក្នុងសេចក្តីស្លាប់ ដើម្បីឲ្យយើងបានដើរក្នុងជីវិតបែបថ្មី ដូចជាព្រះគ្រីស្ទបានរស់ពីស្លាប់ឡើងវិញ ដោយសារសិរីល្អនៃព្រះវរបិតាដែរ”(ខ.៤)។ ការដេញតាមសេចក្តីបរិសុទ្ធ  ជាអ្វីដែលយើងត្រូវធ្វើប្រចាំថ្ងៃ ដោយស្តាប់បង្គាប់ព្រះអម្ចាស់ ជាជាងបំពេញបំណងអាត្មានិយមរបស់យើង ដូចកាលពីមុន។ “តែឥឡូវនេះ ដែលព្រះបានប្រោសឲ្យរួចពីបាប ហើយអ្នករាល់គ្នាបានត្រឡប់ជាបាវបំរើដល់ទ្រង់ នោះអ្នករាល់គ្នាបានផលខាងឯសេចក្តីបរិសុទ្ធវិញ ហើយទីបំផុតនៃអំពើទាំងនោះ គឺជាជីវិតអស់កល្បជានិច្ចផង”(ខ.២២)។ តើអ្នកកំពុងតែមានសេចក្តីបរិសុទ្ធកាន់តែខ្លាំងឬទេ?…

Read article
ការមិនលះចោលសេចក្តីជំនឿ

ពេលខ្ញុំកំពុងសិក្សាកណ្ឌគម្ពីរដានីយ៉ែល ខ្ញុំក៏បានដឹងថា ដានីយ៉ែលអាចជៀសវាងទោសប្រហារជីវិតដែលត្រូវគេទម្លាក់ចូលក្នុងរូងសឹង។ ពួកមន្ត្រីរបស់ស្តេចមានការច្រណែនឈ្នានីស ចំពោះដានីយ៉ែល ហើយពេលពួកគេដឹងថា គាត់អធិស្ឋានទៅរកព្រះជាប្រចាំថ្ងៃ មិនដែលខាន ពួកគេក៏បានរកវិធីបង្កើតច្បាប់ដាក់ទោសអ្នកណាដែលអធិស្ឋានទៅព្រះ(ដានីយ៉ែល ៦:១-៩)។ ដានីយ៉ែលបានដឹងច្បាស់ថា គេមានគម្រោងធ្វើបាបគាត់ ហើយគាត់អាចសម្រេចចិត្តទៅអធិស្ឋាន នៅកន្លែងស្ងាត់កំបាំង ក្នុងរយៈពេលមួយខែ ទំរាំតែច្បាប់នោះលែងមានប្រសិទ្ធិភាព។ ប៉ុន្តែ គាត់មិនមែនជាមនុស្សប្រភេទនោះទេ។ កាលដានីយ៉ែលបានដឹងថា សំបុត្រនោះបានចុះហត្ថលេខាហើយ នោះលោកក៏ចូលទៅក្នុងផ្ទះរបស់លោក (រីឯបង្អួចនៃបន្ទប់របស់លោក ខាងក្រុងយេរូសាឡិម ក៏នៅចំហរ) លោកលុតជង្គង់ចុះអធិស្ឋាន ហើយអរព្រះគុណដល់ព្រះរបស់លោក១ថ្ងៃ៣ដង ដូចជាកាលពីមុន(ខ.១០)។ ដានីយ៉ែលមិនមានការតក់ស្លត់ ឬតថ្លៃជាមួយព្រះទេ។ ផ្ទុយទៅវិញ គាត់បានបន្តអធិស្ឋាន ដូចសព្វមួយដង(ខ.១០)។ គាត់មិនខ្លាចគេយកទៅប្រហារជីវិតឡើយ។ រឿងនេះបានបង្រៀនខ្ញុំ អំពីអំណាចនៃការប្តេជ្ញាចិត្ត ដែលដានីយ៉ែលមានចំពោះព្រះ។ កម្លាំងរបស់គាត់ គឺទទួលបានពីព្រះ ដែលគាត់តែងតែចង់បំពេញព្រះទ័យទ្រង់ជារៀងរាល់ថ្ងៃ។ ពេលគាត់ជួបវិបត្តិ គាត់មិនបានបញ្ឈប់ទម្លាប់អធិស្ឋានប្រចាំថ្ងៃ ដើម្បីឲ្យខ្លួនរួចពីទោសប្រហារជីវិតឡើយ។ ផ្ទុយទៅវិញ គាត់នៅតែបន្តប្តេជ្ញាចិត្ត ចំពោះព្រះរបស់គាត់។-David McCasland

Read article
ការឆ្លុះមើលកញ្ចក់

តើអ្នកឆ្លុះមើលមុខខ្លួនឯង ក្នុងកញ្ចក់ មួយថ្ងៃប៉ុន្មានដង? តាមការសិក្សាខ្លះ បានបង្ហាញឲ្យដឹងថា ជាមធ្យម មនុស្សឆ្លុះមើលមុខខ្លួនឯង ក្នុងកញ្ចក់ មួយថ្ងៃ៨ ទៅ១០ ដង។ ការស្ទង់មតិខ្លះទៀតបានបង្ហាញថា អ្នកខ្លះបានឆ្លុះកញ្ចក់ដល់ទៅ៦០ ទៅ៧០ដង ក្នុងមួយថ្ងៃ ដោយរាប់បញ្ចូល ទាំងការឆ្លុះមើលរូបខ្លួនឯង នៅលើកញ្ចក់ទ្វារ ឬបង្អួចហាងនៅតាមផ្លូវ និងនៅលើកញ្ចក់ទូរស័ព្ទទំនើបជាដើម។ ហេតុអ្វីបានជាមនុស្សចូលចិត្តឆ្លុះមើលមុខខ្លួនឯងច្រើនម្ល៉េះ? អ្នកជំនាញខ្លះបានយល់ថា យើងឆ្លុះកញ្ចក់ញឹកញាប់ ដើម្បីមើលរូបរាង្គខ្លួនឯង ជាពិសេស មុនពេលចេញទៅជួបគេ ឬចូលរួមការជួបជុំគ្នាក្នុងសង្គម។ ពេលយើងឃើញខ្លួនឯងខ្វះខាតត្រង់ចំណុចណា យើងចង់បំពេញចំណុចខ្វះខាតនោះ។ បើយើងគ្មានគម្រោងកែប្រែចំណុចដែលខ្វះខាតទេ តើយើងឆ្លុះកញ្ចក់មើលខ្លួនឯងធ្វើអ្វី? សាវ័កយ៉ាកុបបានមានប្រសាសន៍ថា ការអាន ឬស្តាប់ព្រះបន្ទូលព្រះ ដោយមិនបានអនុវត្តតាម គឺមិនខុសពីការឆ្លុះកញ្ចក់ ហើយភ្លេចអ្វីៗ ដែលបានឃើញ ក្នុងកញ្ចក់នោះ(១:២២-២៤)។ ប៉ុន្តែ យកល្អ យើងត្រូវពិនិត្យមើលព្រះបន្ទូលឲ្យជិត ហើយប្រព្រឹត្តតាមការអ្វីដែលយើងបានឃើញក្នុងព្រះគម្ពីរ។ សាវ័កយ៉ាកុបបានមានប្រសាសន៍ថា “អ្នកណាដែលពិនិត្យមើលក្នុងក្រឹត្យវិន័យដ៏គ្រប់លក្ខណ៍ គឺជាក្រឹត្យវិន័យខាងឯសេរីភាព ហើយក៏ជាប់ចិត្តចំពោះ ឥតមានភ្លេចសេចក្តីដែលស្តាប់នោះឡើយ គឺបានប្រព្រឹត្តតាមវិញ អ្នកនោះនឹងមានពរក្នុងគ្រប់ទាំងការដែលខ្លួនធ្វើទាំងប៉ុន្មាន”(ខ.២៥)។ បើយើងបានឮព្រះបន្ទូលព្រះ ហើយមិនប្រព្រឹត្តតាម នោះយើងគ្រាន់តែបានបោកប្រាស់ខ្លួនឯងប៉ុណ្ណោះ(ខ.២២)។ ប៉ុន្តែ ពេលដែលយើងយកព្រះបន្ទូល…

Read article
អ្នកសួរសុខទុក្ខ

មានពេលមួយមិត្តភក្តិរបស់ខ្ញុំម្នាក់ បានសួរសុខទុក្ខបុរស ដែលទើបចូលនិវត្តន៍ និងលែងធ្វើការពេញពេលដូចមុនទៀត។ បុរសនោះក៏បានឆ្លើយថា សព្វថ្ងៃនេះ គាត់មានមុខរបរជាភ្ញៀវ គឺគាត់ដើរសួរសុខទុក្ខគេឯង ក្នុងពួកជំនុំ និងសហគមន៍របស់យើង ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ ឬកំពុងស្ថិតក្នុងមន្ទីរថែរទាំ ឬក៏កំពុងរស់នៅម្នាក់ឯង ឬមួយត្រូវការអ្នកនិយាយ និងអធិស្ឋានជាមួយពួកគេ។ គាត់មានអំណរនៅក្នុងកិច្ចការនេះណាស់។ មិត្តភក្តិរបស់ខ្ញុំមានការស្ងើចសរសើរ ចំពោះបុរសម្នាក់នេះ ដែលកំពុងរស់នៅដោយគោលបំណងច្បាស់លាស់ និងកំពុងមើលថែរអ្នកដទៃ។ រយៈពេលពីរបីថ្ងៃ មុនពេលព្រះយេស៊ូវត្រូវគេយកទៅឆ្កាង ទ្រង់បានមានបន្ទូលអំពីរឿងមួយ ឲ្យពួកសិស្សទ្រង់ស្តាប់ ដែលសង្កត់ធ្ងន់ទៅលើសារៈសំខាន់ នៃការទៅសួរសុខទុក្ខអ្នកដែលកំពុងមានសេចក្តីត្រូវការ។ គឺដូចដែលទ្រង់បានមានបន្ទូលថា “នោះលោកដ៏ជាស្តេច នឹងមានព្រះបន្ទូលទៅពួកអ្នកដែលនៅខាងស្តាំថា … យើងនៅអាក្រាត ហើយអ្នករាល់គ្នាបានស្លៀកពាក់ឲ្យយើង យើងបានឈឺ ហើយអ្នករាល់គ្នាបានមកសួរយើង ក៏ជាប់គុក ហើយអ្នករាល់គ្នាបានមកឯយើង”(ម៉ាថាយ ២៥:៣៤,៣៦)។  គេក៏បានទូលសួរទ្រង់ថា “តើយើងខ្ញុំបានឃើញទ្រង់ឈឺ ឬជាប់គុក ហើយបានមកឯទ្រង់ពីកាលណា?” នោះស្តេចនឹងឆ្លើយទៅគេថា “យើងប្រាប់អ្នករាល់គ្នាជាប្រាកដថា ដែលអ្នករាល់គ្នាបានធ្វើការទាំងនោះ ដល់អ្នកតូចបំផុតក្នុងពួកបងប្អូនយើងនេះ នោះឈ្មោះថា បានធ្វើដល់យើងដែរ”(ខ.៣៩-៤០)។ ការទៅសួរសុខទុក្ខអ្នកដទៃ ជាកិច្ចការបម្រើព្រះ ដែលនាំឲ្យមានផលចំណេញពីរយ៉ាង គឺចំណេញដល់អ្នកដែលគេទៅសួរសុខទុក្ខ និងចំណេញដល់ព្រះយេស៊ូវ។ ការទៅជួយ និងលើកទឹកចិត្តមនុស្សម្នាក់ គឺជាការបម្រើទៅដល់ព្រះអម្ចាស់នៃយើង…

Read article
ទម្លាប់នៃគំនិតដែលនាំឲ្យមានសុខភាពល្អ

សព្វថ្ងៃនេះ មានសៀវភៅជាច្រើនបានបង្រៀនមនុស្សថា ដើម្បីឲ្យមានសុខភាពល្អជាងមុន គេត្រូវបង្កើតទម្លាប់គិតឲ្យវិជ្ជមាន ទោះជាកំពុងប្រឈមមុខនឹងការពិនិត្យសុខភាពដ៏ពិបាក ឬកំពុងមានខោអាវប្រឡាក់មួយគំនរ ដែលត្រូវបោកគក់ក៏ដោយ។ អ្នកស្រីបណ្ឌិត បាបារ៉ា ហ្វ្រេតរីកសិន(Barbara Fredrickson) ដែលជាសាស្ត្រាចារ្យផ្នែកចិត្តសាស្រ្តនៅសកលវិទ្យាល័យខារ៉ូឡាយណាខាងជើង បានមានប្រសាសន៍ថា យើងគួរតែសាកល្បងធ្វើសកម្មភាពដែលនាំឲ្យមានអំណរ ការដឹងគុណ ក្តីស្រឡាញ់ និងមានអារម្មណ៍ដែលវិជ្ជមានផ្សេងទៀត។ ទោះជាយ៉ាងណាក៏ដោយ បើគ្រាន់តែប្រាថ្នាចង់ឲ្យមានអារម្មណ៍ល្អតែម្យ៉ាង គឺមិនគ្រប់គ្រាន់ឡើយ។ យើងត្រូវដឹងច្បាស់ អំពីប្រភពនៃក្តីអំណរ សន្តិភាព និងក្តីស្រឡាញ់ ដែលយើងអាចពឹងផ្អែកបាន។ បទគម្ពីរទំនុកដំកើង ៣៧:១-៨ បានប្រាប់យើងឲ្យធ្វើនូវសកម្មភាពវិជ្ជមាន ដើម្បីជម្នះគំនិតអវិជ្ជមាន និងការបាក់ទឹកចិត្ត។ សូមយើងពិចារណា ហើយអនុវត្តតាមការលើកទឹកចិត្តឲ្យមានគំនិតវិជ្ជមាន ដែលមានដូចជា : ចូរទុកចិត្តនឹងព្រះយេហូវ៉ា ហើយប្រព្រឹត្តការល្អចុះ យ៉ាងនោះ អ្នកនឹងបាននៅក្នុងស្រុក ហើយចំអែតខ្លួនដោយសេចក្តីពិត(ខ.៣) ចូរយកព្រះយេហូវ៉ាជាសេចក្តីអំណររបស់អ្នក(ខ.៤) ចូរទុកដាក់ផ្លូវអ្នកនឹងព្រះយេហូវ៉ាចុះ ថែមទាំងទុកចិត្តដល់ទ្រង់ផង(ខ.៥) ចូរស្ងៀមនៅចំពោះព្រះយេហូវ៉ា ហើយរង់ចាំទ្រង់ចុះ(ខ.៧) ចូរឈប់ពីសេចក្តីកំហឹង ហើយបោះបង់សេចក្តីឃោរឃៅចោលចេញ(ខ.៨)។ ដោយសារបទគម្ពីរទាំងនេះសុទ្ធតែប្រើពាក្យ “ចូរ” ហើយតភ្ជាប់គ្នា ដោយពាក្យ “ព្រះយេហូវ៉ា” នោះបទគម្ពីរទាំងនេះជាព្រះរាជបញ្ជា ដែលបង្គាប់ឲ្យយើងអនុវត្តតាម ដើម្បីឲ្យយើងមានគំនិតវិជ្ជមាន។ យើងអាចអនុវត្តតាមបាន…

Read article
ប្រភពនៃជំនួយរបស់យើង

កញ្ញាឡាយហ្កន ស្ទីវិនស៍(Lygon Stevens)អាយុ២០ឆ្នាំ ដែលជាកីឡាករឡើងភ្នំមានបទពិសោធន៍ខ្ពស់  បានឡើងដល់កំពូលភ្នំ មែកឃីលនី ភ្នំរេននា  ជួរភ្នំអ៊ែនឌីននៅប្រទេសអេក្វាឌ័រ និងបានឡើងដល់កំពូលភ្នំទាំង៣៩ ដែលខ្ពស់បំផុត នៅរដ្ឋខូឡូរ៉ាដូ។ នាងថា “ខ្ញុំឡើងភ្នំ ព្រោះខ្ញុំស្រឡាញ់ភ្នំ ហើយខ្ញុំចូលចិត្តប្រកបជាមួយព្រះនៅទីនោះ”។ ក្នុងខែមករា ឆ្នាំ២០០៨ កញ្ញាឡាយហ្គុនបានបាត់បង់ជីវិត នៅក្នុងហេតុការណ៍បាក់ធ្លាក់ព្រឹលទឹកកកពីលើភ្នំ ពេលដែលនាងកំពុងឡើងភ្នំលីធល ប៊ែរ នៅភាពខាងត្បូងរដ្ឋខូឡូរ៉ាដូ ជាមួយប្អូនប្រុសរបស់នាង ឈ្មោះនីគលីស(Nicklis)  ដែលបានរួចជីវិតក្នុងហេតុការណ៍នោះ។ ពេលឪពុកម្តាយរបស់នាងរកឃើញសៀវភៅកំណត់ហេតុរបស់នាង គេក៏បានដឹងថា នាងមានការប្រកបស្និទ្ធស្នាលយ៉ាងខ្លាំង ជាមួយព្រះគ្រីស្ទ ក្នុងដំណើរជីវិតរបស់ខ្លួន បានជាពួកគាត់មានការប៉ះពាល់ចិត្តយ៉ាងខ្លាំង។ ម្តាយរបស់នាងក៏បានមានប្រសាសន៍ថា “ឡាយហ្គនតែងតែបានធ្វើជាពន្លឺចែងចាំង ថ្វាយព្រះគ្រីស្ទជានិច្ច។ នាងបានពិសោធន៍នឹងការប្រកបស្និទ្ធស្នាល    និងមានភាពស្មោះត្រង់ ក្នុងទំនាក់ទំនងជាមួយព្រះអម្ចាស់ ដែលសូម្បីតែគ្រីស្ទបរិស័ទជើងចាស់ខ្លះក៏ចង់មានជំនឿដូចនាងផងដែរ”។ នៅក្នុងទំព័រចុងក្រោយ ដែលនាងបានសរសេរក្នុងសៀវភៅកំណត់ហេតុ មុនពេលគ្រោះថ្នាក់នោះកើតឡើងបីថ្ងៃ នាងបានសរសេរថា  “ព្រះទ្រង់ល្អ  ហើយទ្រង់មានផែនការសម្រាប់ជីវិតយើង ដែលល្អប្រសើរ ហើយមានពរជាងផែនការ ដែលយើងបានជ្រើសរើសសម្រាប់ខ្លួនឯង ហើយខ្ញុំមានការដឹងគុណចំពោះទ្រង់ណាស់។ សូមអរព្រះគុណព្រះអម្ចាស់ ដែលបាននាំទូលបង្គំរហូតមកដល់ពេលនេះ និងឲ្យនៅទីកន្លែងនេះ។ ទូលបង្គំសូមថ្វាយពេលអនាគតរបស់ទូលបង្គំ នៅក្នុងព្រះហស្តទ្រង់ ហើយសូមអរព្រះគុណទ្រង់”។ កំណត់ហេតុរបស់នាង…

Read article