David H. Roper

You are here:
និយាយដោយសង្ខេប

មាន​ពេល​មួយ​នោះ​ ខ្ញុំ​ស្វែង​យល់​ឃើញ​ថា សន្ទរកថា​ដ៏​ល្បី​មួយ​របស់​លោ​ក​អប្រាហាំ​លីង​ខិន មាន​តែ​ពាក្យ​តិច​ជាង​៣០០​ប៉ុណ្ណោះ។ មាន​ន័យ​ថា មាន​ពេល​ខ្លះ​យើង​មិន​ចាំ​បាច់​និយាយ​ច្រើន​ពេក​ទេ ដើម្បី​អោយ​គេ​ចាំ។ ហេតុ​ដូច្នេះ​ហើយ​បាន​ជា​ខ្ញុំ​ចូល​ចិត្ត​ទំនុក​ដំកើង​ ១១៧។ ការ​សង្ខេប​ខ្លី​គឺ​ជា​និមិត្ត​សញ្ញា​មួយ។ អ្នក​និពន្ធ​គម្ពីរ​ទំនុក​ដំកើង​សរសេរ​ជា​៣​០​ពាក្យ មាន​តែ​១៧​ពាក្យ​ប៉ុណ្ណោះ​នៅ​ក្នុង​ភាសា​ហេព្រើ ។ ឱ​សាសន៍​ទាំងឡាយ​អើយ ចូរ​សរសើរ​ដល់​ព្រះ​យេហូវ៉ា ឱ​ជន​រាល់​គ្នា​អើយ ចូរ​ដំកើង​ទ្រង់​ចុះ ដ្បិត​សេចក្តី​សប្បុរស​នៃ​ទ្រង់​ចំពោះ​យើង​រាល់​គ្នា នោះ​ធំក្រៃ​លែង ហើយ​សេចក្តី​ពិត​នៃ​ព្រះ​យេហូវ៉ា ក៏​ស្ថិត​ស្ថេរ​នៅ​ជា​ដរាប ចូរ​សរសើរ​ដល់​ព្រះ​យេហូវ៉ា​ចុះ! នេះ​​ជា​​ដំណឹង​​ល្អ​​សម្រា​ប់​​អ្នក​​រាល់​​គ្នា។ បទ​​ទំនុក​ដំកើង​នេះ ជា​ព្រះ​រាជ​សារ​ទៅ​កាន់​សាសន៍​ទាំង​ឡាយ ដ្បិត​សេចក្តី​សប្បុរស​នៃ​ទ្រង់ ដែល​ជា​សេចក្តី​ស្រឡាញ់​នៃ​សម្ពន្ធ​មេត្រី​របស់​ទ្រង់ ធំ​ក្រៃ​លែង​ចំពោះ​យើង​រាល់​គ្នា។ ចូរ​គិត​មើល​ ថា​តើ​សេចក្តី​ស្រឡាញ់​របស់​ទ្រង់​មាន​ន័យ​យ៉ាង​ណា ចំពោះ​យើង។ ទ្រង់​ស្រឡាញ់​យើង​ មុន​ពេល​យើង​កើត​នៅ​ផែន​ដី​នេះ ទោះ​ក្រោយ​យើង​ស្លាប់​ក៏​ទ្រង់​នៅ​តែ​ស្រឡាញ់​យើង​ដែរ។ គ្មាន​អ្វី​មួយ​អាច​បំបែក​យើង​ចេញ​ពី​ក្តី​ស្រឡាញ់​របស់​ព្រះ​ជា​ម្ចាស់​មាន​នៅ​ក្នុង​អង្គ​ព្រះ​គ្រីស្ទ​យេស៊ូវ​ឡើយ​(រ៉ូម ៨:៣៩)។ ព្រះ​ទ័យ​ទ្រង់​ជា​ប្រភព​ទឹក​នៃ​ក្តី​ស្រឡាញ់​ដែល​ហូរ​មិន​ចេះ​អស់​មិន​ចេះ​ហើយ។ ពេល​ខ្ញុំ​អាន​គម្ពីរ​ទំនុក​ដំកើង​ដ៏​ខ្លី​នេះ ខ្ញុំ​គិត​ថា​គ្មាន​ការ​លើក​ទឹក​ចិត្ត​ណា ពិសេស​ជាង​ការ​រំព្ញក​ពី​ក្តី​សប្បុរស​របស់​ព្រះ​ជា​ម្ចាស់។ សរសើរ​តម្កើង​ព្រះ​អម្ចាស់! David Roper

Read article
ព្រះបុត្រាត្រូវបានលើកតម្កើង

យោង​តាម​រឿង​ព្រេង​និទាន អាយដាហូ​ជា​ឈ្មោះ​រដ្ឋ​មួយ​របស់​សហ​រដ្ឋ​អាមេរិក មក​ពី​ពាក្យ​សូសុន​របស់​ឥណ្ឌា «អ៊ីដាហូ» តែ​ពេល​បក​ជា​ភាសា​អង់​គ្លេស​ថា«មើល! ព្រះ​អាទិត្យ​រះ​ពី​លើ​ភ្នំ»។ ខ្ញុំ​តែង​គិត​ថា ព្រះ​អាទិត្យ​រះ​ពី​ទិស​ខាង​កើត​ជះ​ពន្លឺ និង​ផ្តល់​ជីវិត​​ដល់​មនុស្ស​នៅ​ជ្រលង​ភ្នំ។ ខ្ញុំ​ក៏​នឹក​​ចាំ​ពី​ព្រះ​បន្ទូល​សន្យា​ក្នុង​គម្ពីរ​ម៉ាឡា​គី «ព្រះ​អាទិត្យ​នៃ​សេចក្តី​សុច​រិត​នឹង​រះ​ឡើង មាន​ទាំង​អំណាច​ប្រោស​អោយ​ជា​នៅ​ក្នុង​ចំអេង​ស្លាប» (ម៉ាឡាគី ៤​:២)។ ​នេះ​ជា​ព្រះ​បន្ទូល​សន្យា​មិន​អាច​ដក​យក​បាន​ឡើយ​គឺ​ថា ព្រះ​អម្ចាស់​យេស៊ូ​នឹង​យាង​មក​វិញ ហើយ​«ជីវិត​ទាំង​នោះ​ឯង​នឹង​​បាន​រួច​ពី​ចំណង​នៃ​សេចក្តី​ពុក​រលួយ អោយ​បាន​សេរីភាព​នៃ​ សិរីល្អ​របស់​ពួក​ព្រះ​វិញ» (រ៉ូម ៨:២១)។ រាល់​ពេល​ព្រះ​អាទិត្យ​រះ​ឡើង យើង​នឹក​ដល់​ពេល​ព្រឹក​ដ៏​អស់​កល្ប ហើយ​ពន្លឺ​ព្រះ​អាទិត្យ​រះ​ឡើង​មាន​ទាំង​អំណាច​ប្រោស​អោយ​ជានៅ​ក្នុ​ង​ចំអេង​ស្លាប​នៃ​ទ្រង់​។ រួច​មក​របស់​សព្វ​សារពើ​ដែល​ទ្រង់​បាន​បង្កើត​ត្រឡប់​ទៅ​ជា​ថ្មី​​វិញ ហើយ​ក៏​គ្រប់​លក្ខណ៍​ផង។ ពេល​នោះ​គ្មាន​ជំងឺ គ្មាន​វិបត្តិ​ហិរញ្ញ​វត្ថុ គ្មាន​ការ​បាត់​បង់ និង​ គ្មាន​អាយុ​កំណត់​ទៀត​ទេ។ ព្រះ​គម្ពីរ​ចែង​ថា «…អ្នក​រាល់​គ្នា​នឹង​មាន​សេរី​ភាព អ្នក​រាល់​គ្នា​លោត​យ៉ាង​សប្បាយ​ដូច​គោដែល​ចេញ​ពី​ក្រោល» (ម៉ាឡាគី ៤​:២)។ នេះ​ជា​ក្តី​រំពឹង​និង​​ក្តី​សង្ឃឹម​របស់​ខ្ញុំ​នៅ​ចំពោះ​ព្រះ​ជា​ម្ចាស់។ ព្រះ​យេស៊ូ​មាន​បន្ទូល​ថា៖ «ពិត​មែន​ហើយ យើង​នឹង​មក​ដល់​ក្នុង​ពេល​ឆាប់​ៗ» (វិវរណៈ២២:២០)។ ព្រះ​យេស៊ូ​អើយ​! សូម​ទ្រង់​យាង​មក​ជា​ឆាប់ ។ David Roper

Read article