Dennis J. Dehaan

You are here:
ការអរសប្បាយនឹងរបស់ដែលមាន

លោក​បណ្ឌិត ចន វាយ(John White) ជា​អ្នក​និព​ន្ធសៀ​វ​ភៅដែ​លមា​ន​ចំណង​ជើង​ថា ការ​ហ៊ាន​ចូល​ទៅ​ជិត​ព្រះ​អង្គ ។ គាត់​បា​ន​សរសេរ​ទីបន្ទាល់ ក្នុង​សៀវ​ភៅនោះ​ថា ជា​ច្រើ​នឆ្នាំ​​កន្ល​ង​ទៅ ព្រះបា​ន​ប្រទាន​ពរ​ឲ្យ​គាត់​មាន​ផ្ទះ​ដ៏ស្រស់​ស្អាត​មួយ រួម​តាំង​សម្ភារៈ​មាន​តម្លៃជា​ច្រើ​ន​ផង។ ប៉ុន្តែ អារម្មណ៍​ដែល​គាត់​មាន​ចំពោះផ្ទះ​នោះ ​មាន​ការ​ផ្លាស់​ប្តូរ​ដ៏​គួរ​​ឲ្យកត់​សម្គាល់។ ពេល​ដែល​គាត់​រំឭ​កខ្លួ​នឯ​ងថា ផ្ទះ​នោះ​ជាអំណោ​យដ៏​ថ្លៃ​ថ្លារបស់​ព្រះ គាត់​មាន​អំណរ និង​ការ​អ​រព្រះ​គុណ​ព្រះ។ តែ​ពេល​ដែល​គាត់​ប្រៀប​ធៀប​ផ្ទះនោះ​ នឹងផ្ទះ​រ​បស់​មិត្ត​ភ័ក្រគាត់ គាត់​ក៏​ប្រែជា​មាន​អំណួត ព្រោះ​គាត់​មា​នផ្ទះ​ដ៏​ស្អាត​យ៉ាង​នោះ​នៅ ហើយ​សេចក្តី​អំណរ​របស់​គាត់​ក៏រ​លាយ​បាត់​ទៅ​វិញ​យ៉ាង​ឆាប់​រហ័ស។ ជាកា​រ​ពិត​ណាស់ ផ្ទះ​របស់​គាត់បាន​ក្លាយ​ជាប​ន្ទុក​ដ៏​ធ្ងន់។ ពេល​នោះ គាត់​គ្មាន​ឃើញ​អ្វី​ក្រៅ​ពី​ដើម​ឈើ​តូ​ចៗ​ជា​ច្រើន​ ដែល​ដុះ​ជា​​របង និង​ដើម​ឈើ​ជាច្រើ​នទៀ​ត ដែល​គាត់មើ​ល​ថែរ​ជា​ប្រចាំ ហើយ​មាន​ការងារ​កំប៉ិច​កំប៉ុ​កច្រើន​រាប់​មិន​អស់​ទៀត។​ លោក​វ៉ា​យ​ក៏មា​ន​ប្រសាស៍ថា​ “សេចក្តី​អំណួត​បាន​បាំង​ភ្នែក​គាត់ឲ្យ​ស្រវាំង ហើយ​ធ្វើ​ឲ្យ​ចិត្ត​គាត់​មានប​ន្ទុក តែ​ការ​ដឹង​គុណ​ព្រះ បា​នធ្វើ​ឲ្យភ្នែ​កគា​ត់មើ​ល​ឃើ​ញច្បា​ស់ ហើយ​សម្រាល​បន្ទុ​កគា​ត់​វិញ”។ យ៉ាង​ណាមិ​ញ អ្នក​និពន្ធ​សៀវភៅ​សាស្តា តែង​តែ​មើល​ឃើញ​ព្រះ​ជានិ​ច្ច ពេល​ដែល​គាត់​មាន​អំណរ ចំពោះ​សម្ភារៈ​ដែល​ព្រះ​ប្រទាន​។ ព្រះ​ជា​អ្នក​​ប្រទា​ន​​​ឲ្យ​​មាន​​ទ្រព្យ​សម្បត្តិ និង​​​ធន​​ធាន ព្រម​​ទាំង​​ឲ្យ​​មាន​​អំណាច​​នឹ​ង​បរិភោគ​​ផ​ល​​នៃ​​របស់​​ទាំង​​នោះ និង​​ទទួ​ល​​យក​​ចំណែក​​របស់​​ខ្លួ​ន​បាន ហើយ​​រី​ករាយ​​ក្នុង​​ការ​​ដែល​ខ្លួន​ធ្វើ​​​ដែរ(៥:១៨-១៩)។ ជីវិត​របស់​យើង​ទាំ​ង​មូល​ជា​អំណោយ​ដែល​ព្រះ​ប្រទាន​ពរ​ឲ្យ​ជាប់​ជា​និច្ច ពោល​គឺ​ចាប់​តាំង​ពី​ដើម​ដំបូង រហូត​ដល់​ចុង​បញ្ចប់​នៃ​ជីវិ​ត​យើង។ យើង​មិន​សម​នឹង​ទទួល​អ្វី​ឡើយ។ ព្រះ​អង្គ​ក៏​មិន​បាន​ជំពាក់​អ្វី​នឹង​យើង​ដែរ។ ​តែ​ព្រះអង្គ​បាន​ប្រទាន​អ្វី​ៗ​គ្រប់​យ៉ាង​ដល់​យើង។ បើ​យើង​នឹក​ចាំអំ​ពី​ការ​នេះ…

Read article
ធ្វើការជាប់ជានិច្ច

កូន​ៗ​ខ្ញុំ បាន​កំពុង​តែ​យក​សំរាម​រប​ស់ពួ​ក​គេ​គ្រវែ​ង​ចោល ​ក្បែរ​កន្លែង​លក់​អាហារ មួយក​ន្លែង ។ មាន​បុរស​ម្នាក់​ស្ទើរ​តែ​បាន​រត់​បុក​ប៉ះ​ត្រូវ​កូន​ប្រុស​ច្បង​របស់​ខ្ញុំ ហើយ​កូន​ប្រុស​ប្អូន បាន​និយា​យសើ​ច​សប្បាយ​លេង​ថា “ប្រហែល​ជា​បុរស​ម្នាក់​នេះ បាន​លួច​របស់​អ្វី​មួ​យ​ហើយ​មើល​ទៅ” ។ ខ្ញុំ​គិត​ឃើញ​ថា ខ្ញុំ​គួរ​តែ​ប្រើរឿ​ងនេះ ជាឱ​កាស​បង្ហាត់​បង្រៀន​ដល់ពួ​ក​គេ ហើយ​ខ្ញុំ​បាន​និយាយ​ថា “ការ​ហ្នឹង​ឯង ជា​អ្វី​ដែល​ព្រះ​គ​ម្ពីរ​​ហៅ​ថា ជា​កា​រ​ជំនុំ​ជំរះ​នោះ”។ កូន​ខ្ញុំ​បាន​សួរ​ខ្ញុំ​ទាំង​ទឹក​មុខ​ញញឹម​ថា “ហេតុ​អ្វី​បាន​ជា​អ្ន​ក​ម៉ាក់​តែង​តែ​បង្រៀនខ្ញុំ​យ៉ាង​ដូច្នោះ?” ក្រោយ​ពេល​ខ្ញុំ​បាន​សើច​ច​ប់​ហើយ​នោះ​ខ្ញុំបាន​ប្រាប់​ទៅ​កូន​ខ្ញុំ​ថា ម៉ាក់​នឹង​មិ​នដែ​ល​ឈប់​ឃ្វាល​ពួក​កូន​ៗ ​នោះ​ទេ ។ លោក​សាវ័កប៉ូល បាន​បង្រៀន​ដល់​ចាស់​ទុំ​នៅ​ក្នុង​ពួក​ជំនុំ​អេភេសូរ​ថា អ្នក​រាល់​គ្នា​មិន​ត្រូវ​ឈប់​សំរាក់​ពី​ការ​ឃ្វាល​ប្រជា​រាស្ត្ររ​បស់​ព្រះ​ជា​ម្ចាស់​ឡើយ​(កិច្ចការ 20)។ ដ្បិត​លោក​បានដឹ​ង​ថា មាន​គ្រូ​ខុស​ឆ្គង​ជា​ច្រើន ព្យាយាម​ទាញ​នាំពួ​ក​ជំនុំ​ឱ្យ​ទៅ​តា​មគេ​វិ​ញ(ខ.29) អ្នករាល់​គ្នា​ត្រូ​វ​ខំ​ការ​ពារ ពួកជំនុំ​ចេ​ញ​ពី​ពួក​អ្នក​ខុស​ឆ្គង​ទាំង​នោះ។ ហេតុ​នេះ ​អ្នក​ដឹក​នាំពួ​ក​ជំនុំ​ទាំង​ឡាយ​អើយ ចូរ​មើល​ថែប្រ​ជា​រា​ស្ត្រ​របស់​ព្រះ​ជាម្ចា​ស់ ដោយ​បង្រៀ​ន​ពួក​គេ​ខាង​វិញ្ញាណ នាំ​មុខ​ពួក​គេដោ​យសុ​ភាព និ​ង​ប្រមា​ន​ពួក​គេដោ​យ​ម៉ាត់​យ័ត្ន។ ត្រូវ​ប្រាប់​ពី​ព្រះ​គ្រីស្ទ​ដែល​បាន​ទិញ​ពួកគេមក ដោយ​បង់​ព្រះ​ជន្ម​នៅ​លើ​ឈើឆ្កា​ង រក​អ្វី​មក​កាត់​ថ្លៃ​មិ​ន​បាន​ឡើយ(ខ.28)។ អ្នក​ដឹក​នាំពួ​ក​ជំនុំ​គ្រប់​រូប មាន​ការ​ទទួ​លខុ​ស​ត្រូវ​យ៉ាង​សម្បើម ដើម្បី​មើល​ថែរ​ព្រលឹង​យើងរា​ល់​គ្នា ហើយ​ពួក​គាត់​នឹង​រៀប​រាប់​ពីកិ​ច្ចការ ដែល​បាន​ធ្វើ​នៅក​ណ្តា​លចំ​ណោមយើ​ង​រា​​ល់គ្នា​ ទូលដ​ល់​ព្រះ​អម្ចាស់​វិញ។ ចូរ​យើង​រាល់​គ្នា​នាំយ​កសេ​ចក្តីអំ​ណរ​សំរាប់​អ្នក​មើ​ល​ថែ​ទាំង​នោះ ដើម្បី​ឆ្លើយ​តប​នឹ​ងភា​ពស្មោះ​ត្រ​ង់ និង​ភាព​ជា​អ្ន​ក​ដឹ​កនាំ​ដ៏​ល្អរប​ស់ពួ​ក​គេ ដោយ​ការ​ស្តាប់​តាម និ​ងចុះ​ចូល​គ្រ​ប់ជំ​ពូក(ហេព្រើរ 13:17)។ យើង​នាំ​គ្នា​រួម​ចិត្ត​គំនិត…

Read article