eksatya
- Home
- Article author eksatya
អស់ពេល
ភោជ្ជនីយដ្ឋាន អេល ប៊ូលី(El Bulli) ស្ថិតនៅភាគខាងជើងនៃក្រុងបាសេ ឡូណា(Barce-lona) ហើយខ្ញុំត្រូវធ្វើដំណើរប្រហែល២ម៉ោង ពីផ្ទះខ្ញុំទៅ។ ភោជ្ជនីយដ្ឋាននេះ មានភាពល្បីល្បាញណាស់ បានជាអតិថិជនត្រូវកក់តុ ឲ្យបានមុន៦ខែ។ ប៉ុន្តែ លោកហ្វេរាន អាឌ្រា(Ferran Adrià) ដែលជាចុងភៅដ៏ល្បីរបស់ប្រទេសអេស្ប៉ាញ និងជាម្ចាស់ភោជ្ជនីយដ្ឋាន ដែលបានទទួលពានរង្វាន់នេះ បែរជាសម្រេចចិត្តបិទទ្វារភោជ្ជនីយដ្ឋាននេះ អស់រយៈពេល២ឆ្នាំ ដើម្បីឲ្យគាត់ និងបុគ្គលិករបស់គាត់មានពេលគិតរៀបផែនការ និងកែឆ្នៃឡើងវិញ។ លោកអាឌ្រាបានប្រាប់ទស្សនាវដ្តីហេមេស្វៀ (Hemispheres) ថា “បើសិនជាយើងឈ្នះបានរង្វាន់ទាំងអស់ហើយ នោះតើយើងចាំបាច់ធ្វើការកែសម្រួលធ្វើអ្វីទៀត? យើងធ្វើការក្នុងមួយថ្ងៃ១៥ម៉ោង ដូចនេះ យើងមានពេលតិចណាស់ សម្រាប់រៀបចំឡើងវិញ”។ ខណៈពេលដែលពួកគេកំពុងមានជោគជ័យដ៏ត្រចះត្រចង់ ពួកគេផ្អាកការងាររបស់ខ្លួន ដើម្បីធ្វើកិច្ចការដែលសំខាន់បំផុតសម្រាប់មុខរបររបស់ពួកគេ។ ក្នុងសតវត្សរ៍ទី១ ពួកជំនុំក្រុងអាន់ទីយ៉ូក មានការលូតលាស់ដ៏រំភើបរីករាយណាស់ ពេលដែល “មានមនុស្សជាច្រើនបែរ មកទទួលជឿព្រះអម្ចាស់”(កិច្ចការ ១១:២១)។ ដូចនេះ លោកបាណាបាស និងសាវ័កប៉ុលក៏បានមកបង្រៀនពួកអ្នក ដែលទើបទទួលជឿព្រះ នៅក្នុងពួកជំនុំមួយនេះ (ខ.២៥-២៦)។ ប៉ុន្តែ ទន្ទឹមនឹងពេលដែលពួកគេកំពុងខិតខំធ្វើការបម្រើព្រះ ពួកគេបានស្វែងរកព្រះអម្ចាស់ តាមរយៈការអធិស្ឋាន និងការតមអត់(១៣:២-៣)។ ពេលនោះ…
Read articleទៅដល់ចុងបំផុត
មានពេលមួយ ខ្ញុំបានទៅបង្រៀនគ្រូគង្វាលជនជាតិរូស្ស៊ី នៅវិទ្យាស្ថានព្រះគម្ពីរម៉ូស្កូ។ នៅថ្ងៃទីមួយ ខ្ញុំបានចាប់ផ្តើមការបង្រៀន ដោយសុំឲ្យនិស្សិតម្នាក់ៗប្រាប់ឈ្មោះ និងកន្លែងដែលខ្លួនកំពុងធ្វើការបម្រើព្រះ ប៉ុន្តែ ក្នុងចំណោមនោះ ខ្ញុំមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ពេលដែលមាននិស្សិតម្នាក់ហ៊ានប្រកាស់ថា “ក្នុងចំណោមគ្រូគង្វាលទាំងអស់ ខ្ញុំជាគ្រូគង្វាលដែលមានចិត្តស្មោះត្រង់បំផុត ចំពោះមហាព្រះរាជបញ្ជារបស់ព្រះគ្រីស្ទ!” ពេលនោះ ខ្ញុំគ្រាន់តែញញឹមដាក់គាត់ ដោយរកពាក្យនិយាយមិនចេញ ហើយគាត់ក៏និយាយទៀតថា “មហាព្រះរាជបញ្ជារបស់ព្រះ បានបង្គាប់ឲ្យយើងយកដំណឹងល្អ ទៅផ្សាយដល់ចុងបំផុតនៃផែនដី។ ហើយខ្ញុំជាគ្រូគង្វាល នៅភាគខាងជើងនៃតំបន់អាកទិកសឺឃល(Arctic Circle) គឺនៅក្នុងភូមិមួយ ដែលមានឈ្មោះហៅកាត់ថា ‘ចុងបំផុតនៃផែនដី!’” ពេលនោះ យើងក៏ផ្ទុះសំណើចទាំងអស់គ្នា ហើយបន្តចូលមេរៀន។ ថ្វីដ្បិតតែគ្រូគង្វាលរូបនេះ បាននិយាយកំប្លែងលេងមែន ប៉ុន្តែ ខ្ញុំបានចាប់អារម្មណ៍ ចំពោះឈ្មោះឧបទ្វីបយ៉ាម៉ល(Yamal ដែលមានន័យថា “ចុងបំផុតនៃផែនដី”) ដែលជាកន្លែងដែលគាត់ធ្វើការបម្រើព្រះ។ នៅក្នុងព្រះបន្ទូលផ្តាំផ្ញើរចុងក្រោយ ទៅកាន់ពួកសិស្ស ព្រះយេស៊ូវបានមានបន្ទូលថា “អ្នករាល់គ្នានឹងបានព្រះចេស្តា ហើយនិងធ្វើជាទីបន្ទាល់ពីខ្ញុំ នៅក្រុងយេរូសាឡិម ព្រមទាំងស្រុកយូដា និងស្រុកសាម៉ារីទាំងមូល ហើយរហូតដល់ចុងផែនដីបំផុតផង”(កិច្ចការ ១:៨)។ គ្រីស្ទបរិស័ទមានភារៈកិច្ចនាំដំណឹងល្អនៃឈើឆ្កាង ទៅដល់ចុងបំផុតនៃផែនដី ទោះជានៅឆ្ងាយដល់ណាក៏ដោយ។ ព្រះសង្គ្រោះបានសុគត ដើម្បីសង្រ្គោះមនុស្សក្នុងលោកិយ គឺរាប់បញ្ចូលមនុស្សដែលនៅទីជិត និងទីឆ្ងាយ។…
Read articleការជួបជុំគ្នា
ក្នុងអំឡុងពេលបម្រើការ ជាអ្នកផ្សាយព្រះបន្ទូលក្នុងជួរទ័ព នៅបន្ទាយ YMCA ក្នុងប្រទេសអេស៊ីព្ទ លោកអូសវល ឆេមប័រ(Oswald Chambers ឆ្នាំ១៩១៥-១៩១៧)គាត់បានធ្វើឲ្យប៉ះពាល់ចិត្តទាហានជាច្រើន ដែលក្រោយមក ពួកគេបានពលីជីវិតក្នុងសង្គ្រាមលោកលើកទី១។ នៅថ្ងៃទី៦ វិច្ឆិការ ឆ្នាំ១៩១៦ លោកឆាមប័របានកត់ចុះក្នុងសៀវភៅកំណត់ហេតុថា “យើងទទួលសំបុត្រមួយច្បាប់ ពីមិត្តភ័ក្តម្នាក់ ដែលជាជនជាតិញូហ្សៀឡិន។ គាត់បានប្រាប់ថា លោក ធេដ ស្ត្រែក(Ted Strack)បានពលីជីវិតហើយ។ ដូចនេះ លោក ធេដ ស្ត្រែកបានទៅនៅជាមួយព្រះយេស៊ូវហើយ។” គាត់បានរៀបរាប់ទៀតថា … លោកធេដ មានរូបសម្បត្តិ និងអត្តចរិតល្អ និងជាពួកបរិសុទ្ធដ៏តូចម្នាក់ ដែលមានចិត្តក្លាហាន គួរជាទីរាប់អាន។ សូមអរគុណព្រះអម្ចាស់ ដែលនៅនឹកចាំពីគាត់ … ពួកគេកំពុងទៅជួបជុំគ្នានៅនគរស្ថានសួគ៌ម្តងមួយៗ”។ ពេលយើងកំពុងកើតទុក្ខចំពោះការស្លាប់របស់អ្នកជាទីស្រឡាញ់ នោះយើងត្រូវប្រកាន់ខ្ផាប់តាមបន្ទូលសន្យារបស់ព្រះយេស៊ូវ អំពីជីវិតអស់កល្បជានិច្ច។ ក័ណ្ឌគម្ពីរវិវរណៈបានកត់ត្រាថា ព្រះបានបើកសម្តែង ឲ្យលោកយ៉ូហានឃើញមនុស្សមួយហ្វូងយ៉ាងធំ គេមកពីគ្រប់សាសន៍ គ្រប់ទាំងគ្រួសារ ហើយគ្រប់ទាំងភាសា ក៏ឈរនៅជុំវិញបល័ង្ករបស់ព្រះអម្ចាស់(៧:៩)។ បទគម្ពីរនេះបានពិពណ៌នាអំពីការជួបជុំគ្នាដ៏មានអំណរអស់កល្ប ដែលនឹងកើតមានជាពិត ពេលដែល“កូនចៀមដែលនៅកណ្តាលបល័ង្ក ទ្រង់នឹងឃ្វាល ហើយនាំគេទៅដល់រន្ឋទឹកនៃជីវិត (៧:១៧)។…
Read article