Joe Stowell

You are here:
ថ្នាំព្យាបាលការភ័យខ្លាច

នៅ​ក្នុង​ការ​​​ថ្លែង​​សន្ទ​រកថា​ នៅ​ក្នុងពិ​ធីទទួល​មុខ​ដំណែ​ង​ជា​ប្រធានា​ធិបតី​អាមេរិ​ក​ជា​លើ​ដំបូង នៅ​ឆ្នាំ ១៩៣៣ លោក​​ហ្រ្វង់​គ្លីន ឌី រូសាវែល(Franklin D. Rooservelt) បាន​មាន​ប្រសាសន៍​ទៅកាន់​ប្រជាជាតិ​មួយ ដែល​កំពុង​តែ​នៅ​មាន​ការ​ភ័យ​ខ្លាច​​​នៅឡើយ ដោយ​សារ​មហា​វិបត្តិ​សេដ្ឋកិច្ច​ពិភព​លោក។ ដោយ​សង្ឃឹម​ថា នឹង​បាន​ប​ញ្ឆេះ​ចិត្ត​ប្រជាជន​​ឲ្យមាន​ទស្សនៈ​វិស្ស័យ​វិជ្ជមាន ចំពោះ​វិបត្តិ​សេដ្ឋ​កិច្ច​នោះ គាត់​ក៏​បាន​ប្រកាស​ថា “​អ្វី​ដែល​យើង​ត្រូវ​ខ្លាច​នោះ គឺ​​ការ​​ភ័យ​​ខ្លាច!” ជា​ញឹក​ញាប់ ការ​ភ័យ​ខ្លាច​កើត​មាន​នៅក្នុ​ងជី​វិត​របស់​យើង ពេល​ដែល​យើង​ហៀប​នឹង​បាត់​បង់​អ្វី​មួ​យ ដូច​ជា ទ្រព្យ​សម្បត្តិ សុខ​ភាព កិត្តិ​យស មុខ​ដំណែង សន្តិ​សុ​ខ គ្រួសារ ឬ​មិត្តភ័​​ក្រ​របស់​យើង។ កាល​ណា​យើងមា​ន​ការ​ភ័យ​ខ្លាច នោះ​មាន​ន័យ​ថា យើង​កំពុង​​ប៉ង​ប្រាថ្នា​ចង់​ការពារ​កា​រ​អ្វី​ ដែល​មាន​សារៈ​សំខាន់ នៅ​ក្នុង​ជីវិត​យើង ជា​ជាង​ថ្វាយ​ការ​ទាំង​នោះដ​ល់ព្រះ ដោយ​ជំនឿ ដើម្បី​ឲ្យ​ទ្រង់​មើល​ថែរ និង​គ្រប់​គ្រង។ ពេល​ការ​ភ័យ​ខ្លាច​គ្រប់​គ្រង​យើង​ហើយ​ វាធ្វើ​ឲ្យយើ​ង​ពិការ​ខាង​ផ្លូវ​អារម្មណ៍ ហើយ​ធ្វើ​ឲ្យ​វិញ្ញាណ​របស់​យើង​ទន់​ខ្សោយ​បន្តិច​ម្តង​ៗ។ យើង​មិន​ហ៊ាន​ប្រាប់​អ្នក​ដទៃ​អំពី​ព្រះ​គ្រីស្ទ ឬ​មិន​ហ៊ាន​លះប​ង់​ជីវិត និង​ធន​ធាន ដើម្បី​ប្រយោជន៍​អ្នក​ដទៃ ឬ​មួយ​យើង​មិន​ហ៊ាន​ធ្វើ​ដំណើរ​ចូ​ល​ទៅ​ក្នុងទឹ​កដី​​ថ្មី​ជា​ដើម​។ វិញ្ញាណដែ​ល​មាន​ការ​ភ័យ​ខ្លាច កាន់​តែងា​យ​នឹង​ទទួល​រង​គ្រោះ ពី​​ពួក​ខ្មាំង​សត្រូវ ដែល​ល្បួង​យើង ឲ្យ​ងាក​ចេញ​ពី​ការ​បង្រៀននៃព្រះគម្ពីរ ហើយ​ដោះស្រា​យ​បញ្ហា ដោយ​ចិត្ត​ឯង។ ជា​កា​រ​ពិត​ណាស់​ ដើម្បី​បំបាត់​ការ​ភ័យ​ខ្លាច…

Read article
រង្វាន់របស់ទ្រង់ ពិតជាអស្ចារ្យណាស់

មុខ​ជំនួញ​ជា​ច្រើន មាន “កម្ម​វិធី​សន្សំ​ពន្ទុ” ដែល​ផ្តល់​រង្វាន់​ដល់​អតិថិ​ជន​ដែល​ស្មោះ​ត្រង់។ អ្នក​អាច​សន្សំ​រង្វាន់​ទាំង​នេះ ដោយ​ប្រើ​សេវ៉ា​កម្ម​រប​ស់​ក្រុម​ហ៊ុន​ពួក​គេ ដូច​​ជា​ការញាំ​អាហារ​នៅក្នុ​ងភោជនីយ​ដ្ឋាន​ក្នុង​តំបន់ ការ​ស្នាក់​នៅ​ក្នុង​សណ្ឋាគារ ឬ​ធ្វើ​ដំណើរ​តាម​ក្រុម​ហ៊ុន​អាកាស​ចរណ៍​ណាមួ​យ។ ការ​សម្រេច​ចិត្ត​ចំណាយ​ប្រាក់​របស់​អ្នក តាម​របៀប​នេះ គឺ​ពិត​ជា​សម​ហេតុ​ផល​ណាស់។ ព្រះ​ទ្រង់​ក៏​មាន​កម្ម​វិធី​ប្រទាន​រង្វាន់​ផង​ដែរ។ ជា​ញឹក​ញាប់ ព្រះ​យេស៊ូវ​ទ្រង់​បាន​មាន​បន្ទូល អំពី​ការ​សព្វ​ព្រះ​ទ័យ​នឹង​ប្រទាន​រង្វាន់​ដល់​យើង សម្រាប់​ការ​បម្រើ​ទ្រង់ ដោយ​​ភាព​ស្មោះ​ត្រង់។ ឧទាហរណ៍ : ពេលយើង​ត្រូវ​គេ​ធ្វើ​ទុក្ខ​បៀត​បៀន ដោយសារ​ជំនឿ​លើ​ទ្រង់ នោះ​ទ្រង់​បាន​មាន​បន្ទូល​ហើយ​ថា “ចូរ​មាន​ចិត្ត​អំណរ … ដ្បិត​អ្នក​រាល់​គ្នា​មាន​រង្វាន់​ជា​ធំ​នៅ​ឯ​ស្ថានសួគ៌”(ម៉ាថាយ ៥:១២)។ ពួក​ផារិស៊ី​មាន​ទម្លាប់ ដាក់​ដង្វាយ អធិស្ឋាន និង​តម​អត ឲ្យ​សាធារណៈ​ជន​បាន​ឃើញ​ខ្លួន តែ​ព្រះ​យេស៊ូវ​បាន​បង្រៀ​នយើង ឲ្យ​ធ្វើ​ការ​ទាំង​នោះ ដោយ​មិន​បើក​ចំហរ​ឲ្យ​អ្នក​ដទៃ​ដឹង​ឡើយ ដ្បិត “ព្រះវរបិតា​នៃ​អ្នក ដែល​ទត​ឃើញ​ក្នុង​ទី​លាក់​កំបាំង ទ្រង់​នឹង​ប្រទាន​រង្វាន់ ដល់​អ្នក​នៅ​ទី​ប្រចក្ស​ច្បាស់”(៦:៤,៦,១៨)។ ពេល​យើង​រស់​នៅ​ថ្វាយ​ព្រះ​យេស៊ូវ ភាព​ស្មោះ​ត្រង់​មិន​ដែល​នាំ​ឲ្យ​ជីវិត​របស់​អ្នក មាន​ការ​ខាត​បង់​ឡើយ ទោះ​បី​ជា​អ្នក​មាន​ការ​លះប​ង់ច្រើន​យ៉ាង​ណា​ក៏​ដោយ។ ប៉ុន្តែ យើង​មិន​មែន​បម្រើ​ព្រះ​យេស៊ូវ ដើម្បី​ឲ្យ​បាន​រង្វាន់​ពី​ទ្រង់​នោះ​ឡើយ។ ពេល​ដែល​ទ្រង់​បាន​សុគត​ជួស​យើង នៅ​លើ​ឈើ​ឆ្កាង ទ្រង់​បាន​ធ្វើ​សម្រាប់​យើង លើស​ពី​អ្វី​ដែល​យើង​សម​នឹង​ទទួល​ទៅ​ទៀត។ ភាព​ស្មោះត្រ​ង់​ដែល​យើង​មាន​ចំពោះ​ទ្រង់ គឺ​ជា​ការ​ថ្វាយ​បង្គំ ដែល​បង្ហាញ​ចេញ​នូ​វ​ការ​ដឹង​គុណ​ដោយ​សេចក្តី​ស្រឡាញ់ ចំពោះ​សេចក្តី​ស្រឡាញ់​ដែល​ទ្រង់​មាន​ចំពោះ​យើង។…

Read article
ចូរឲ្យពរដល់ការរំខាន

បើ​អ្នក​មាន​ការ​រ​ស់​នៅ​ដូច​ខ្ញុំ នោះ​ជីវិត​របស់​អ្នក មាន​ការ​រៀប​ផែន​ការណ៍​បាន​ល្អ​គួរ​សមដែរ។ ខ្ញុំ​មាន​ប្រតិទិន​មួយ ដែល​ជួយ​រំឭក​ខ្ញុំ​អំពី​ការ​​ណាត់​ជួប ការ​ប្រជុំ និង​កិច្ច​ការ​ដទៃ​ទៀត​ដែល “ត្រូវ​ធ្វើ”។ តែ​ខ្ញុំ​មិន​អាច​ជៀស​រួច​ពី​​ការ​​កែ​ប្រែ​ផែន​ការណ៍​នៅ​ថ្ងៃខ្លះ ​ដោយសារមាន​​ការ​រំខាន ហើយ​ការ​រំខានទាំង​នេះ​ អាច​ធ្វើ​ឲ្យ​មាន​អារម្មណ៍​នឿយ​ណាយ តែ​ក៏​អាច​មាន​ប្រយោជន៍​ផង​ដែរ។ ព្រះ​ទ្រង់​ក៏​បាន​ប្រើ “ការ​រំខាន” នៅ​ក្នុង​សកម្ម​ភាព​ធម្មតា​ជាប្រចាំ​ថ្ងៃ ដើម្បី​សម្រេច​ផែន​ការណ៍​របស់​ទ្រង់​ផង​ដែរ។ ឧទាហរណ៍ ការ​រស់​នៅជា​ធម្មតា​របស់​នាង​ម៉ារា​បាន​ទទួល​ការ​រំខាន​ពីទេវតា​មួយ​អង្គ ដែល​បាន​ប្រកាស​ប្រាប់​នាង​ថា នាង​​នឹង​​មាន​​គភ៌​​ប្រសូត​​បាន​​បុត្រា​មួយ ដែលនាង​ត្រូវ​ថ្វាយ​ព្រះ​នាម​ថា “យេស៊ូវ”។ ដោយសារ​នាង​ជា​ស្រ្តី​ព្រហ្ម​ចារី ដែល​បាន​ភ្ជាប់​ពាក្យ នោះ​ដំណឹង​នេះ​ប្រាកដ​ជា​បាន​ធ្វើ​ឲ្យ​នាង​មាន​ការ​ភ្ញាក់​ផ្អើល និង​មាន​ទុក្ខ​ព្រួយ​យ៉ាង​ខ្លាំង​(លូកា ១:២៦-៣១)។ ហើយ​លោក​សូល ដែល​ជា​ពួក​ឧស្សាហ៍​នៃ​ជន​ជាតិ​យូដា​​ បាន​ធ្វើ​ទុក្ខ​បៀត​បៀន​ពួក​ជំនុំ​ដំបូង។​​ ពេល​គាត់​កំពុង​ធ្វើ​ដំណើរ​ទៅ​ក្រុង​ដាម៉ាស ដើម្បី​ចាប់​ខ្លួន​អ្នក “ដែល​ប្រតិ​បត្តិ​តាម​ផ្លូវ​នោះ” ព្រះយេស៊ូវ​បាន​ធ្វើ​ឲ្យ​គាត់​ខ្វាក់​ភ្នែក(កិច្ចការ ៩:១-៩)។ ការ​រំខា​ន​ដែល​នាំ​ឲ្យ​ជីវិត​ផ្លាស់​ប្រែ​នេះ ពិត​ជា​មាន​ប្រយោជន៍​យ៉ាង​ខ្លាំង ចំពោះ​អនាគត​នៃ​ជំនឿ​លើ​ព្រះ​គ្រីស្ទ។ អ្នក​និពន្ធ​បទ​ទំនុក​តម្កើង​បាន​រំឭក​យើង​ថា ព្រះ​អម្ចាស់​អាច “ធ្វើ​​​ឲ្យ​គំនិត​នៃ​ជន​ទាំងឡាយ​បាន​ទៅ​ជា​ឥត​ការ”(ទំនុកតម្កើង ៣៣:១០)។ ប៉ុន្តែ មាន​ពេល​ជា​ញឹក​ញាប់​ពេក​ហើយ ដែល​យើង​បាន​ឆ្លើយ​តប​ចំពោះ​ការ​រំខាន ដែល​កើត​មាន​ចំពោះ​ការ​រស់​នៅ​ដ៏​រៀប​រយ​រប​ស់​យើង ដោយ​អាកប្ប​កិរិយ៉ា​ ដែល​សម្តែង​ចេញ​​ការ​នឿយ​ណាយ ការ​ធុញ​ទ្រាន់ កា​រ​ភ័យ​ខ្លាច និង​ការ​សង្ស័យ។ នៅ​ក្នុង​សម័យ​របស់​យើង​នេះ យើង​នឹង​មាន​ការ​ភ្ញាក់​ផ្អើល ដោយ​សារ​ទ្រង់​បាន​ត្រៀម​ទុក​នូវ​ឱកាស​ជាច្រើន​សម្រា​ប់យើង។…

Read article
សូមយើងត្រៀមខ្លួន

រីក​រាយ​ឆ្នាំ​ថ្មី! ពេល​ដែល​ខ្ញុំ​កំពុង​ទន្ទឹង​រង់​ចាំ​មើល ថា​តើ​ឆ្នាំ​ថ្មី​នេះ អាច​នាំ​មក​នូវ​អ្វី​ខ្លះ​ដល់ខ្ញុំ នោះ​ខ្ញុំ​ក៏​ចង់​ដឹង​ផង​ដែរ ថា​តើ​ឆ្នាំ​២០១៤ ជា​ឆ្នាំ​ដែល​ព្រះ​យេស៊ូវ​យាង​មក​វិញ​ឬទេ។ ប៉ុន្តែ ទន្ទឹម​នឹង​នោះ ខ្ញុំ​ក៏​ឆ្ងល់​ផង​ដែរ ថា​តើ​ខ្ញុំ​បាន​ត្រៀម​ខ្លួនសម្រាប់​ការ​យាង​មក​របស់​ទ្រង់​ហើយ​ឬ​នៅ។ ក្នុង​មួយ​ជីវិត​​នេះ ខ្ញុំ​ត្រូវ​តែ​មាន “ការត្រៀម​​ខ្លួន​សម្រាប់ការ​ជា​ច្រើន​”។ កាល​​ខ្ញុំ​​នៅ​ក្មេង ខ្ញុំ​ត្រូវ​តែ​ត្រៀម​ខ្លួន​ញាំ​អាហារ​ពេល​ល្ងាច ដោយ​លាង​ដៃ​ឲ្យ​បាន​ស្អាត។ ពេល​ខ្ញុំ​ពេញ​វ័យ ខ្ញុំ​តែង​តែ​ចាំ​បាច់​ត្រូវ​ត្រៀម​ខ្លួន សម្រាប់​ការ​ទទួល​ខុស​ត្រូវ​សំខាន់​ៗ​ជា​និច្ច មិន​ចេះ​ចប់​ មិន​ចេះ​ហើយ​។ តែ​ខ្ញុំ​ក៏​​បាន​ដឹង​ផង​ដែរ​ថា គ្មាន​អ្វី​ដែល​សំខាន់​ជាង​កា​រ​ត្រៀម​ខ្លួន​ សម្រាប់​​ការ​ជួប​ជុំ​ជា​មួយ​ព្រះយេស៊ូវ​ឡើយ។ នៅ​ក្នុង​ការ​និយាយ​ អំពី​ការ​យាង​មក​របស់​ព្រះ​យេស៊ូវ លោក​យ៉ូហាន​បាន​ប្រាប់​យើង​ថា “អស់​​អ្នក​​ណា​​ដែល​​មាន​សេចក្តី​សង្ឃឹម​យ៉ាង​នេះ​ដល់​ទ្រង់ នោះ​ក៏​តែង​ជំរះ​សំអាត​ចិត្ត​ខ្លួន ឲ្យ​ដូច​ទ្រង់​ដែល​ស្អាត​ដែរ”(១យ៉ូហាន ៣:៣)។ ការ​ទន្ទឹង​រង់​ចាំ​ព្រះ​យេស៊ូវ​យាង​មក​វិញ នាំ​ឲ្យ​យើង​មាន​ក្តី​សង្ឃឹម គឺ​មិន​មែន​ជា​ការ​សង្ឃឹម​ដែល​គ្រាន់​តែ​​រ​គួច​ប៉ង​ក្នុង​ចិត្ត​នោះ​ឡើយ តែ​ជា​ការ​សង្ឃឹម​ដ៏​មុត​មាំ ដែល​បណ្តាល​ចិត្ត​យើង ឲ្យ​ជៀស​ចេញ​ពី​អំពើ​បាប​ដែល​តាម​រំខាន​យើង ហើយ​ឲ្យ​យើង​ផ្តោត​អារម្មណ៍​ទៅ​លើ​ការ​ផ្លាស់​ប្រែ ឲ្យ​មាន​លក្ខណៈ​ដូច​ទ្រង់។ បើ​សិន​ជាយើង ពិត​ជា​ជឿ​ថា​ ឆ្នាំ​នេះ​អាច​ជា​ឆ្នាំ​ដែល​ទ្រង់​នឹង​យាង​មក​វិញ នោះ​យើង​កាន់​តែ​ងាយ​នឹង​អត់​ទោស​ឲ្យ​អ្នក​ដទៃ និង​ស្វែង​រក​ការ​អត់​ទោស​សម្រាប់​ខ្លួន​ឯង ព្រមទាំង​ចែក​ចាយ​សេចក្តី​ស្រឡាញ់ដែល​គ្មាន​លក្ខខ័ណ្ឌ​របស់​ព្រះ ដល់​អ្នក​ដទៃ។ ពេល​ដែល​យើង​គិត​ថា ព្រះ​យេស៊ូវ​ទ្រង់​អាច​យាង​មក​វិញ ក្នុង​ឆ្នាំ​នេះ​ នោះ​សូម​យើង​ប្រាកដ​ក្នុង​ចិត្ត​ថា យើង​ពិត​ជា​បាន​ត្រៀម​ខ្លួន​សម្រាប់​ការ​យាង​មក​របស់​ទ្រង់​ហើយ។ សូម​យើងខិត​ខំ​សម្អាត​ខ្លួន​ជា​បរិសុទ្ធ ឲ្យ​ដូច​ទ្រង់​ដែល​បរិសុទ្ធ​ដែរ ដោយ​ទន្ទឹង​រង់​ចាំថ្ងៃ​មួយ…

Read article
ការតាមរករបស់ព្រះជាម្ចាស់

អ្នក​ដឹក​នាំក្រុ​មជំ​នុំ​ម្នាក់​ឈ្មោះ ទីម ខិលលឺរ(Tim Keller) ធ្វើ​ការ​សង្កេត ទៅ​លើ​គ្រីស្ទ​សាសនាថា គ្រីស្ទសា​សនា គឺ​ជា​សាសនា​ដែល​មាន​តែ​មួយ​ក្នុ​ងចំ​ណោម​សាសនា​ទាំង​អស់ ដែល​បាន​និយាយ​អំពី​ការ​តាម​រ​ក​រប​ស់​ព្រះ​ជា​ម្ចាស់​ ដើម្បី​នាំយើ​ង​មក​ឯ​ទ្រង់​វិញ​។ ក្នុង​ប្រព័ន្ឋ​សាសនា​ដ​ទៃផ្សេ​ង​ៗទៀ​ត គឺ​និ​យាយ​អំ​ពីម​នុ​ស្សតា​ម​រ​កព្រះ​រ​បស់​ពួក​គេ​ ដោយ​ជឿថា​ តាម​រយៈ​ឥរិ​យា​បថ​ល្អ ​ការ​រក្សា​នូ​វកា​រ​បុណ្យ​ច្រើ​ន កា​រ​ធ្វើល្អ​ ឬ​ក៏កា​រស​ម្តែង​ទុក្ខ​កិ​រិយា ពួក​គេ​នឹ​ងត្រូ​វ​បាន​ទ​ទួល​យក​ដោ​យ​ព្រះដែ​លពួ​ក​គេតា​ម​រ​ក​នោះ។ កវី ហ្វ្រេស៊ីស ថម្ពសុន (Francis Thompson) យល់​ឃើញ​ពីកា​រពិ​តយ៉ា​ង​ជ្រាល​ជ្រៅ នៅពេ​ល​គាត់​ស​រសេរ​ពី​ការ​តា​មរ​ក​ឥត​ឈ​ប់ឈ​រ រប​ស់​ព្រះជា​ម្ចា​ស់នៅ​ក្នុងជី​វិត​របស់​គាត់។ ​ចំណងជើ​ង​នៃកា​រ​និពន្ឋ​របស់​គាត់​គឺ​ “ឆ្កែប្រ​ដេញ​សត្វ​របស់​ស្ថាន​សួគ៌” គាត់​សរសេ​រថា តាំង​ពី​ពេល​ដែល​គាត់​បា​នរ​ត់​គេច​ចេ​ញ​ពីព្រះ​ជាម្ចាស់​ម​ក គាត់​មិន​អា​ច​រត់​ឱ្យ​ហួស “ពី​ជើង​រឹ​ង​ម៉ាំ ដែល​បាន​ដើរ​តា​ម​ទាំង​នោះ​ឡើ​យ…. មិនរុស​រា​ន់​ដេញ​តា​ម​រក ហើយ​និង​មិ​នមា​ន​ការ​ខ្វា​យ​ខ្វល់​ពី​ល្បឿនដែ​រ”។ សូម្បី​យ៉ាង​នេះ​ក្តី ការ​តាម​រ​កមិ​នចេះ​នឿ​យហ​ត់​រប​ស់​ព្រះ​ជាម្ចា​ស់ មិន​គ្រាន់​តែ​មាន​នៅក្នុ​ង​រឿង​រប​ស់លោ​ក​ថម្ពសុន(Thompson)ទេ។ សារសំ​ខា​ន់នៅ​ថ្ងៃ​បុ​ណ្យណូ​អែ​ល​នេះ ​គឺសេ​ចក្តី​ពិ​តនៃ​កា​រតា​ម​រក​យើង​ម្នា​ក់​របស់​ព្រះ​ជា​ម្ចា​ស់​យ៉ា​ងអ​ស្ចារ្យ។ លោក​ប៉ូល​បាន​អះអាង​ថា “ព្រះ​ទ្រង់​បាន​ចាត់​ព្រះ​រាជ​បុត្រា​ទ្រ​ង់​ឱ្យម​ក​ចាប់​កំណើត​នឹង​ស្ត្រី គឺ​កើត​នៅ​ក្រោម​អំ​ណាច​ក្រិត្យ​វិន័យ ដើម្បីនឹ​ង​លោះ​ពួក​អ្ន​កដែ​ល​នៅក្រោ​ម​ក្រិ​ត្យវិន័យ ប្រយោជ​ន៍​ឱ្យ​យើង​បា​ន​ទទួ​លស​គុណ​ទុក​ជាកូ​ន​ចិញ្ចឹម”(កាឡាទី 4:4-5)។ វា​មិន​គ្រាន់​តែ​ជា​រឿ​ងបុ​ណ្យណូ​អែល​ប៉ុណ្ណោះទេ​។ វា​ជា​រឿង​ដែល​និយាយ​ពី​ការ​តាម​រកអា​ដាំ និង​អេវ៉ា​រប​ស់ព្រះ​ជា​ម្ចាស់​ បន្ទាប់​ពី​ការ​ធ្លាក់​ចុះផ​ង​ដែរ។ ទ្រង់តា​មរ​ក​ខ្ញុំ! ទ្រង់​តាម​រក​អ្នក! តើកន្លែង​ណា​ដែល​យើ​ងអា​ចនៅ​រ​ស់​សព្វ​ថ្ងៃ​នេះបា​ន ប្រសិន​បើ​ព្រះ​ជាម្ចា​ស់មិនមែ​ន​ជា​អ្នក​ប្រដេញ​របស់​ស្ថាន​សួគ៌? —Joe…

Read article
អាជីវកម្មដែលមានហានិភ័យ

នៅលើ​កាត​ជូន​ពរ​បុណ្យណូ​អែល​មួយ​ចំនួន ដែល​អ្នក​នឹង​ទទួ​លបា​ន​នៅ​ឆ្នាំនេះ​មុ​ខជា នឹង​មាន​រូប​បុរស​ម្នាក់​ដែល​ឈរ​នៅ​ពី​ក្រោយ​ស្មា​រប​ស់នា​ង​ម៉ារី គឺ​ជាមនុស្ស​ម្នាក់ ដែល​បាន​បង្ហាញ​ចេញ​នូវ​កា​រយ​ក​ចិត្ត​ទុក​ដាក់ចំពោះ​ព្រះ​ឱរស់​យេស៊ូ​វ។ ឈ្មោះ​រប​ស់គា​ត់​គឺ យ៉ូសែប ។ ក្រោយ​ពី​ថ្ងៃ​កំណើត​ព្រះ​យេស៊ូវ​គ្រី​ស្ទ​មក លោកយ៉ូសែប មិន​សូវ​បាន​ឮ គេនិ​យាយ​អំ​ពីគា​ត់ម្ត​ងទៀ​តឡើ​យ។ ប្រសិន​បើយើង​មិ​នបា​នដឹ​ង​រឿង​នៅ​លើកា​តជូ​នព​រ​នេះច្បា​ស់​ទេ នោះ ​យើង​គិត​ថា​ លោក​យ៉ូសែប គឺ​ជា​ម្នាក់​នៅ​ជិត​កន្លែង​ដែល​ព្រឹត្តិ​ការណ៍​មួយ​កើត​ឡើង​មិន​សំខាន់​ឡើយ ឬ​បើ​ជា​ការ​ចាំបា​ច់ណា​ស់ គាត់​ជា​អ្នក​ជួយ​ធ្វើ​ឱ្យ​ព្រះយេស៊ូវ​ប្រកាស​ថា​ប្រសូត​មក​តាម​ដំណ​វ​ង្សហ្លួ​ងដេ​វី​ឌប៉ុ​ណ្ណោះ។ ទោះ​ជា​យ៉ាង​នេះ​ក៏​ដោយ​ ក្នុង​សាច់​រឿ​ង​នេះ មុខងា​រ​ដែល​លោ​កយ៉ូ​សែ​ប បាន​សម្តែង​គឺ​មាន​សា​រៈសំ​ខាន់​ខាង​ផ្នែក​យុទ្ឋ​សាស្ត្រ​ស​ម្បើមណា​ស់។ ប្រសិន​បើ​លោក​មិន ​បាន​ស្តាប់​តា​មប​ង្គាប់​រ​បស់​ទេ​វតា​ឱ្យយ​ក​នាង​ម៉ារា​ធ្វើ​ជា​​ប្រពន្ឋ (ម៉ាថាយ 1:20) ​នោះលោ​ក​បាន​ដា​ក់បេ​សកម្ម​រប​ស់ព្រះ​យេ​ស៊ូវ​ក្នុ​ងហា​និភ័យ​មួយ បើ​តាម​ការ​ស្មាន​ទុក​ជា​មុ​នរ​ប​ស់​មនុ​ស្សយើ​ង។ ហើយ​រី​ឯកា​រ​យ​កនា​ង​ម៉ារី​ធ្វើ​ជាប្រ​ព​ន្ឋវិ​ញ ក៏​ជា​កិច្ច​កា​រដែល​មាន​ហានិភ័យ​ដែរ។ បើមា​ន​រឿង​ផ្ស​ព្វ​ផ្សាយ​ចេ​ញទៅ​ក្រៅ​ថា ​លោកធ្វើ​ជា​ឪពុ​ក​ទារ​ក​ម្នាក់​មុន​រៀប​ការ នោះគេ​រា​ប់គា​ត់​ថាបំ​ពាន់​លើច្បា​ប់​រប​ស់ជ​ន​ជា​តិយូ​ដា​យ៉ាង​ធ្ង​ន់ធ្ងរ និ​ងធ្វើ​ឱ្យគា​ត់​អា​ម៉ាស​មុខ​ជាសា​រធារណៈ​ទៀត​ផង។ រហូត​មក​ដល់​ពេ​លនេះ​ យើង​រាល់​គ្នា​មា​នកា​រ​ដឹង​គុ​ណចំពោះលោ​ក ដែល​សុខ​ចិ​ត្តប្រ​ថុយ​ដា​ក់កិ​ត្ត​យស​រប​ស់លោ​ក​ ដើម្បីចូ​លរួ​ម​ចំណែ​ក និង​ជួយសម្រួល​ដល់​កា​រផ្ស​ព្វផ្សា​យ​កិច្ច​ការ​រប​ស់ព្រះ​ជា​ម្ចា​ស់ ។ ក្នុងចំ​ណោម​យើង​រា​ល់គ្នា​​ភាគ​ច្រើន​មាន​លក្ខណៈស្តួ​ចស្តើ​ង​ណាស់ បើ​ប្រៀប​ជា​មួយ ​អ្នក​សម្តែង​កំពូ​លៗ​ក្នុ​ង​លោកី​យនេះ​​។ សូម្បី​យ៉ាង​នេះ​ក្តី យើង​រាល់​គ្នា​បាន​ត្រា​សហៅ​ឱ្យ​ស្តា​ប់​បង្គា​ប់តា​ម។ អ្នក​ណាទៅ​ដឹ​ងថា​មា​នអ្វី​ខ្លះ​ដែល​ព្រះ​ជាម្ចា​ស់​បាន​រក្សា​ទុក កាល​ណាយើ​ង​សុខ​ចិត្ត​ចុះចូ​លចំ​ពោះព្រះ​ហ​ឬទ័​យ​រប​ស់​ព្រះជា​ម្ចា​ស់ សូម្បី​តែពេ​ល​ខ្លះ​កិច្ចកា​រ​នេះនាំ​ម​កហា​និភ័យ​ដល់​យើង​រាល់​គ្នា​ក៏​ដោយ!__ Joe Stowell

Read article
វិមានខ្សាច់

កាល​ពី​កូន​ៗ​របស់​ពួក​យើង​នៅក្មេ​ង​ៗ ប្រពន្ឋ​ខ្ញុំ​ហើយ​និង​ខ្ញុំ បាន​ទៅ​សម្រាក់​វិស្សម​កាល​ជា​គ្រួសារ​យ៉ាង​រីក​រា​យនៅ​ក្នុ​ងរ​ដ្ឋ ផ្ល័រីដា(Florida) ហើយ​បាន​ទៅ​លេង​ឪពុក​ម្តាយ​យើង​នៅ​ទីនោះ​ថែម​ទៀត​ផង។ វា​ជា​ពេល​វេលា​ពិសេស​អស្ចារ្យ សំរាប់​ការ​សម្រា​កមួ​យរ​យះ​ខ្លីដើ​ម្បី​គេច​ចេញ​ពី​អាកាស​ធាតុរ​ងា​នៅ​ឯ​ផ្ទះ ដ្បិត​អី​នៅ​ទីនោះ មាន​ការ​កក់​ក្តៅណា​ស់។ ខ្ញុំ​មិន​អាច​ទ្រាំនៅ​ស្ងៀ​មបា​ន​ឡើយ ទើប​សម្រាក​លំហែ​ល នៅ​លើ​ឆ្នេរ​ខ្សាច់​ជាមួ​យ​ការ​អាន​សៀវ​ភៅ​ល្អ​ៗ។ យ៉ាង​ណា​ក៏​ដោយ កូន​ៗ​រប​ស់ខ្ញុំ​ មាន​គំនិត​ផ្សេងៗ​ជាច្រើន ពួក​គេ​ចង់​សាង​សង់​វិមាន​ខ្សាច់។ ដោយ​ស្ទាក់​ស្ទើរ ​ខ្ញុំបា​ន​ក្រោក​ឡើង​ទៅ​ជួយ ហើយ​រំពេ​ចនោះ​ បាន​​ធ្វើ​ឱ្យ​ខ្ញុំ​ជាប់​ដៃរ​វល់​ខ្លាំង​នឹង​គម្រោកា​រ ដែ​ល​មាន​នៅ​នឹង​ដៃ​ស្រាប់នេះ។ ទម្រាំ​តែ​ខ្ញុំ​បាន​ដឹង​ខ្លួន ខ្ញុំ​បាន​ចំណាយ​ពេល​ជា​ច្រើន ​ម៉ោង​ក្នុង​ការ​បង្កើត​វិមា​ន​ដែល​គួរឱ្យ​​ចា​ប់អារ​ម្មណ៍​ខ្លាំង ។ កុំ​គិត​ថា វា​គ្រាន់​តែ​ជា​បញ្ហា ពេល​វេលា​ប៉ុណ្ណោះ ដល់​ពេល​ទឹក​ឡើង​មក​បាន​បោះសំ​អាត កា​រខំ​ប្រឹង​ប្រែ​ង​ ទាំងប៉ុន្មាន​រប​ស់​ខ្ញុំ​ទៅ​អស់ ។ យើង​តែង​តែ​ធ្វើ​ឱ្យ​មាន​កំហុស​ដដែល​ៗ​នៅ​ក្នុ​ងជី​វិត ហើយ​ទាំង​ចំណាយ​ពេល ​និង​កម្លាំង​ជា​ច្រើ​នដើ​ម្បីធ្វើ​កា​រសា​ងស​ង់ “វិមាន”​តូច​ផ្ទាល់​ខ្លួន​របស់​យើង ដែល​ជា​របស់​របរ និង​សេចក្តីស​ប្បាយ​រីក​រាយ ដោយ​ទទួល​បាន​ស្នា​ដៃ​ទាំង​ពួង​របស់​យើង។ វា​មើ​លទៅ​រ​បស់​ទាំង​អស់​នេះហា​ក់​ដូច​ជា​មា​នប្រយោជ​ន៍ណា​ស់ ប៉ុន្តែ​ទី​បញ្ចប់ វា​គ្មាន​តម្លៃ​សោះ។ ក្នុង​កណ្ឌ​គម្ពីរ លូកា ជំពូក១២ ព្រះ​យេស៊ូវ​បាន​ជម្រុញ​ចិត្ត​អ្នក​ដែល​ដើរ​តាម​ទ្រង់​ទាំង​នោះ ឱ្យ​លក់​ទ្រព្យ​ស​ម្បត្តិ រប​ស់​ពួក​គេ​ដែល​មាន ហើយ​ធ្វើ​ទាន​ដល់​អ្ន​ក​ក្រ “ពីព្រោះ​ទ្រព្យសម្បត្តិ​អ្នក​នៅ​កន្លែង​ណា នោះ​ចិត្ត​អ្ន​កក៏​នៅ​កន្លែ​ង​នោះឯង” លូកា 12:34។ ម៉្យាង​វិញ​ទៀត ​របៀប​ដែល​យើង​បាន​ចំណាយ​ពេល…

Read article
ចូរធ្វើអ្វីដែលត្រឹមត្រូវ

នៅ ពេលខ្ញុំ​ធ្វើដំ​ណើរ​ចេញ​ក្រៅប្រ​ទេស ខ្ញុំ​បាន​ជួប​មេធាវី​ម្នាក់​មក​ពី​ស្រុក​កំណើត​របស់​ខ្ញុំ។ យើង​ភ្ញាក់​ផ្អើល​មែន​ទែន ដោយសារ​យើង​មានល​ក្ខណៈ​ដូច​​គ្នាច្រើន។ ក្នុង​ពេល​សន្ទនា​ជាមួ​យគា​ត់ គាត់​សួរ​ថា៖ «អ្នក​និយាយ ​ថាអ្ន​ក​ឈ្មោះ​ស្ទៀ​លវែល​មែន​ទេ? ខ្ញុំ​ឆ្លើយ​ថា៖ «ទេ ខ្ញុំ​ឈ្មោះ​ស្តូ​វែល»។ រួច​មក​គាត់​ប្រាប់​ខ្ញុំ​ថា គាត់​មាន​អតិថិ​ជន​ម្នាក់​ឈ្មោះ ស្ទៀល​វែល។ ខ្ញុំ​សួរ​ថា៖ «តើ​អាត​ស្ទៀល​វែល​នេះនៅ​ល្អ​ទេ? គាត់​ឆ្លើយ​ថា៖ «បាទ»។ លោ​ក​អាត​ស្ទៀល​វែល​ទៅថ្វា​យ​បង្គំ​នៅ​ព្រះវិហារ​ខ្ញុំ ហើយគា​ត់​ជាអ្ន​កជំ​នួញ​ដ៏​មាន​ឥទ្ធិ​ពល​មួយ​រូប​ក្នុង​សហគមន៍។ លោក​មេធាវី​ទទួ​លស្គា​ល់ថា​ គាត់​គ្មាន​អតិថិ​ជន​ដូច​លោក​អាតវែល​ទេ។ គាត់​បាន​ពន្យល់​ប្រាប់​ថា អតិ​ថិជ​ន​របស់​គាត់​ភាគ​ច្រើន ច​ង់ឲ្យ​គា​ត់​ធ្វើ​អ្វីៗ​ដើម្បី​ដោះ​ស្រាយ​បញ្ហា​បាន​យ៉ាង​ឆាប់ តែ​លោក​អាត​ធ្វើ​ខុស​គេ​ខុស​ឯង នៅ​ពេល​គេសុំ​ឲ្យ​គាត់​ធ្វើអ្វី​មួ​យ គាត់​តែង​តែ​ឆ្លើយ​ថា៖ «ចូរ​ធ្វើ​អ្វី​ដែល​ត្រឹម​ត្រូ​វចុះ»។ ពិត​ណាស់ ពាក្យ​នេះ​ធ្វើ​ឲ្យលោ​កមេធាវី​ភ្ញាក់​ខ្លួន​ព្រឺត។ ចូរ​ប​ង្កើត​ផល​ថ្វាយ​ព្រះ​គ្រីស្ទ​គ្រប់​ទាំង​បំណង​ចិត្ត និង​ការ​សម្រេច​ចិត្ត​ដោយ​មិន​គិត​ពី​លទ្ធ​ផល ដែល​ព្រះ​អម្ចាស់​បាន​ញែក​យើង​ពី​ពិភព ដែល​គិត​តែ​ពីប្រយោជន៍​ផ្ទាល់​ខ្លួន។ កាល​យើង​រស់​ក្នុងជី​វិត​មួយ​មិន​មាន​ការ​ចោទប្រ​កាន់ នោះធ្វើ​ឲ្យ​យើ​ងឆ្លុះ​​បញ្ចាំង​ភាពស្អា​ត​ស្អំ ​សេច​ក្តីស្រ​ឡាញ់ និង​ព្រះគុ​ណព្រះ​​យេស៊ូវ​គ្រីស្ទ យើង​ជា​«ពន្លឺ​បំភ្លឺ​ពិភ​ព​លោក»(ភីលីព ២:១៥)។ ដូច្នេះ បើ​អ្នក​ចង់​បំភ្លឺ​ពិភព​លោក អ្នក​គ្រា​ន់តែ «ចូ​រ​ធ្វើ​អ្វីដែ​លត្រឹ​ម​ត្រូវ»។- Joe Stowell

Read article
លក្ខណៈពិសេសរបស់គ្រួសារ

មា​នបទ​ចម្រៀង​មួយ​បទ​ច្រៀង​នៅថ្នា​ក់​ព្រះ​បន្ទូលតាំង​ពីយូ​រ​ណាស់​ហើយ តែ​ធ្វើឲ្យ​ខ្ញុំ​នៅ​តែនឹ​ក​ឃើញ​។ បទ​ចម្រៀង​នោះធ្វើ​ប​ន្ទាល់​ពីព្រះព​រ​របស់​ព្រះ​យេស៊ូវ​ចំពោះ​អ្នក​ផ្សះ​ផ្សាគេ​ «ខ្ញុំមា​ន​សេចក្តី​សុខ​សាន្ត ដែល​លើស​ពីការ​យ​ល់​ដឹង​ដល់​ជ​ម្រៅចិ​ត្ត​ខ្ញុំ។ ទោះ​ជា​យ៉ាង​ណា​ក៏ដោ​យ នៅ​ក្នុង​ប​ទចម្រៀង​នេះហា​ក់បី​ដូ​ច​ជាបា​ត់អ្វី​មួ​យ។ សេច​ក្តីសុ​ខសាន្ត​រ​បស់​ព្រះ​ជាម្ចា​ស់ជា​អំ​ណោយ​ទាន ធ្វើ​ឲ្យ​យើង​មានអំ​ណរ​ក្នុង​ចិត្ត ​កាល​ណាយើ​ងជា​ប់​ក្នុង​វត្ត​មាន​ព្រះអ​ង្គ (យ៉ូហាន ១៤:២៧​​១៦:៣៣)។ តែ​ព្រះអ​ង្គ​មិន​ចង់​ឲ្យ​យើ​ងទុក​សេចក្តី​សុខ​សាន្ត​នោះស​ម្រាប់​តែ​ខ្លួន​ឯ​ងទេ។ សេច​ក្តីសុ​ខ​សាន្ត​គឺ​ជា​អំណោយ​មក​ពី​ព្រះជាម្ចា​ស់ស​ម្រាប់​ចែក​ជូន​ដល់​មនុស្ស​នៅ​ជុំវិ​ញ​យើង។ ក្នុង​នាម​យើ​ងជា​គ្រីស្ទ​បរិស័ទ យើង​គួរ​តែ​បង្ហាញទំ​នាក់ទំ​នង និង​លក្ខណៈ​ពិសេស​ទៅ​ដល់​មជ្ឈ​ដ្ឋាន​ក្រុម​ជំនុំ​របស់​យើង។ នៅក្នុ​ងសេ​ចក្តី​អធិប្បាយ​នៅ​លើ​ភ្នំ ព្រះ​យេស៊ូ​វ​មាន​ព្រះប​ន្ទូល​ថា៖ «មាន​ពរ​ហើយ អស់​អ្នក​ដែ​ល​ផ្សះផ្សា​គេ » (ម៉ាថាយ ៥:៩) មាន​ន័យ​ថា យើង​ត្រូវ​តែ​មាន​បំណ​ងក្នុ​ង​ការ​នាំសេ​ចក្តី​សុខ​សាន្ត​ដល់​ទំនាក់​ទំនងរ​ប​ស់យើ​ង។ ចាប់​តាំង​ពី​យើង​ឆាប់​បង្ក​បញ្ហា ផ្ទុយ​ពី​មនុស្ស​នាំ​ការ​ផ្សះផ្សា​ នេះ​ជា​មេរៀន​សំខាន់ស​ម្រាប់​អ្នក​ហើយ។ តើ​អ្នក​ត្រូវ​នាំ​ការ​ផ្សះផ្សា​ដោ​យរ​បៀប​ណា? អ្នក​នាំកា​រ​ផ្សះផ្សា​គឺ​ជា​មនុស្ស​ទាំង​ឡាយ​ណា ដែល​បែរ​ឲ្យគេទះ​ម្ខា​ង​ទៀត(ខ.៣៩) ទៅ​២យោជន៍​ជា​មួយ​គេ (ខ.៤១) ស្រឡាញ់​ខ្មាំង​សត្រូវ ព្រម​ទាំង​ទូល​អង្វ​រ​ព្រះជា​ម្ចាស់​ប្រទាន​ពរ​ដល់​អ្នក​ដែល​បៀត​បៀ​នពួ​ក​គេ (ខ.៤៤)។ ហេតុ​អ្វីបា​ន​ជាយើ​ង​ត្រូវ​ធ្វើ​ដូ​ច្នេះ? ព្រោះព្រះ​ជាម្ចា​ស់ជា​អ្ន​ក​ផ្សះផ្សា​ កាល​ណា​យើង​ផ្សះផ្សា​គេ​ នោះ​យើង​ក្លាយ​ជា​បុត្រព្រះ​ជា​ម្ចាស់ (ខ.៩)។ ការ​ផ្សះផ្សា​គឺ​ជា​លក្ខណៈ​ពិសេស​របស់​គ្រួសារ​យើង ។-Joe Stowell

Read article
អ្នកជិតខាងល្អជាងគេ

ទី កន្លែង​ដែល​អ្នក​រស់​នៅ ផ្តល់​ជូន​អ្នក​នូវ​របៀប​ដែល​អ្នក​អាច​រស់​បាន។ នៅ​តំបន់​ខ្ញុំ​រស់​នៅ​ ក្រុម​ហ៊ុន​ប្រមូល​សំរាម​នៅ​ព្រឹក​ថ្ងៃ​អង្គារ ហើយ​តួនាទី​ខ្ញុំត្រូ​វយ​ក​សំរាមមក​ដាក់​ខាង​ក្រៅ​ផ្ទះមួ​យយ​ប់មុ​ន។ ធ្វើ​ដូច្នេះ អ្នក​ជិត​ខាង​ខ្ញុំ​មិន​សូវ​សប្បាយ​ចិត្ត​សោះ ព្រោះ​មាន​ក្មេង​ៗ​លេង​ខាង​ក្រៅ​ផ្ទះ។ ដូច្នេះ​គេ​ដាក់​ស្លាក​សញ្ញា​គ្រប់​ទី​កន្លែ​ងប្រា​ប់​ដំណឹង​ដល់​អ្នក​បើក​បរ​ឲ្យប​ន្ថយ​ល្បឿន។ មានន័​យថា​ ខ្ញុំ​ត្រូវ​បើក​យឺ​ត​ៗ សម្លឹង​មើល​ក្មេ​ង​ៗ​កំពុង​តែរ​ត់ដេ​ញចា​ប់​បាល់​នៅ​ជុំវិញ​នោះ។ ជា​ការ​ប្រពៃ​ណាស់ ដែល​ធ្វើ​ឲ្យ​យើង​នឹក​ចាំថា​ ព្រះ​ជា​ម្ចាស់បា​ន​ដាក់​នគរ​របស់​ព្រះ​បុត្រា​នៅ​ក្នុង​យើង​ម្នាក់​ៗ ​(កូឡូស ១:១៣)។ ការ​រស់​នៅ​ក្នុ​ងមជ្ឈដ្ឋាន​របស់​ព្រះ​ មាន​ន័យ​ថា​ គំរូ​ជីវិ​តដែ​ល​ផ្លាស់​ប្រែនឹ​ង​បង្ហាញ​យ៉ាង​ច្បាស់។ ហេតុដូ​ច្នេះហើ​យ បាន​ជា​លោក​ប៉ុល​រំលឹក​យើង​ថា ដ្បិត​នគរ​ព្រះមិ​នសំរេច​នឹ​ងកា​រ​ស៊ី ឬ​ផឹក​នោះទេ​ គឺ​ស្រេច​នឹង​​សេចក្តី​សុចរិត សេចក្តី​មេត្រី នឹង​សេចក្តី​អំណរ​ដោយ​នូវ​ព្រះ​វិញ្ញាណបរិសុទ្ធ​វិញ​ទេ​តើ​(រ៉ូម ១៤:១៧)។ ការ​រស់​នៅ​តាម​របៀប​ព្រះជាម្ចា​ស់ គឺ​រស់​នៅ​ធ្វើ​ជាស​ន្តិករ និង​ធ្វើ​ជាប្រ​ភព​អំណរ ​បើ​ធ្វើ​ដូច្នេះ​បាន​មែន មាន​ន័យ​ថា​អ្នក​រស់​តា​មព្រះ​​​ហើយ។ បើ​អ្នក​រស់​នៅបែ​ប​នេះ អ្នក​ជា​ទីគាប់​ព្រះទ័​យដ​ល់​ព្រះ​ហើយ ព្រម​ទាំង​មាន​មនុ​ស្ស​រាប់​អាន​ដ​ល់​ខ្លួន​ដែរ (ខ.១៨)។ ស្តាប់​មើល​ទៅ នេះ​ជា​អ្នក​ជិត​ខា​ងដ៏​ល្អ ដែល​មនុស្ស​គ្រ​ប់​គ្នា​ប្រាថ្នា​ចង់​រ​ស់​នៅ​ក្បែរ ​។- Joe Stowell

Read article