Joe Stowell

You are here:
ផ្លូវចូលទៅរកព្រះ

បច្ចេក​វិទ្យា​មា​ន​ប្រ​យោជ​ន៍ជា​ច្រើ​នរាប់​មិន​អស់ សម្រាប់​ម​នុស្ស​សម័យ​ថ្មី​។ សម្រាប់អ្នកដែ​ល​មាន​អ៊ីនធឺណេតប្រើ ពួក​គេអាចបើកមើល​អ៊ីនធឺណេត ស្វែង​រកពត៌​មាន​ អំពី​សុខ​ភា​ព​ភ្លាម​ៗ ហើយ​ពួក​គេអា​ចទំនាក់​ទំន​ងមិត្ត​ភ​ក្តិណា​ម្នាក់ភ្លាមៗ​  តាម​រយៈ​ទូរ​ស័ព្ទ ផ្ញើ​សារ  ឬតា​ម​រយៈ​ហ្វេសប៊ុក​ជា​ដើម។ តែ​ពេល​ខ្លះ​ បច្ចេក​វិទ្យា​ក៏​អា​ចធ្វើ​ឲ្យ​យើងមា​ន​ការនឿយ​ណា​យផ​ងដែ​រ។ កាលពី​ថ្ងៃមុន ពេល​ខ្ញុំច​ង់​បើកមើលគណនីយ​ធនាគារ​បស់​ខ្ញុំ តាម​អ៊ីន​ធឺ​ណេត មាន​សំណួរ​សុវត្ថិ​ភាព​ជា​ច្រើ​ន ដែ​ល​ខ្ញុំត្រូ​វឆ្លើ​យ មុន​នឹង​គេ​អនុញ្ញា​តឲ្យ​ខ្ញុំ​ចូល​មើល។ ដោយ​សារ​ខ្ញុំ​មិន​ចំាច្បាស់ អំពី​ចម្លើយ​ទាំងអស់​នោះ គេក៏​បាន​បិទមិនឲ្យខ្ញុំចូលមើល​គណនីយ​ធនាគា​របស់​ខ្ញុំ នៅពេ​លនោះ​តែ​ម្តង។ ម្យ៉ាង​ទៀត យើង​អាចគិត​អំពីការ​ពិបាក ​នៅ​ពេ​ល​ដែលការទំនាក់ទំនងបានដាច់ ដោយសារ​ទូរស័ព្ទ​អ​ស់​​ថ្ម ហើយ​មិន​អាចទំនាក់​ទំន​ងឡើងវិ​ញ ទាល់​តែយើង​រកឃើញ​ឆ្នាំង​សាកថ្ម​ទូរ​ស័ព្ទ។ ហេតុនេះ​ហើ​​យ​បា​ន​ជា​ខ្ញុំ​មា​នអំ​​ណរ ដោយដឹ​​ងថា ​ពេល​​ខ្ញុំចូល​​ទៅ​​រ​កព្រះ​ ដោយ​ការ​អធិ​ស្ឋាន ខ្ញុំមិនចាំបាច់ត្រូវឆ្លើយសំណួរសុវត្ថិភា​ព​អ្វី​ឡើយ ហើយក៏​មិ​ន​ត្រូវ​ការ​ថ្មទូ​រស័ព្ទ​ដែរ។ ខ្ញុំ​ចូ​លចិ​ត្ត​បទគម្ពីរ​យ៉ូហាន​ខ្សែទី​មួយ​ ដែល​បាន​ធានាយើ​ងថា “យើង​ក៏​មាន​សេចក្តី​ក្លាហាន ដល់​ទ្រង់​យ៉ាង​ដូច្នេះ​ដែរ គឺ​ថា បើ​យើង​នឹង​សូម​អ្វី ដែល​ត្រូវ​តាម​ព្រះហឫទ័យ​ទ្រង់ នោះ​ទ្រង់​នឹង​ទទួល​ព្រម”(១យ៉ូហាន ៥:១៤)។ យើង​អាច​ចូល​ទៅ​រក​ព្រះអម្ចាស់​បាន​គ្រប់ពេ​ល ដ្បិត​ទ្រង់​មិ​នដែ​ល​ងោ​ក​ងុយ ក៏​​មិ​ន​​ដែល​​​ផ្ទំ​លក់​​ឡើ​យ(ទំនុកដំកើង ១២១:៤)។ ហើយសូ​ម​អរព្រះគុណទ្រ​ង់​ ដែល​ដោយសារសេចក្តីស្រឡាញ់ដែ​លទ្រង់​មានចំពោះយើ​ង នោះទ្រ​ង់តែងតែ​ផ្ទៀ​ងព្រះ​កាណ៍​រង់​ចាំ​ស្តាប់​យើង​អធិស្ឋាន​ជានិច្ច​។-Joe Stowell

Read article
ការរស់នៅដែលជាក្លិនដ៏អូប

ខ្ញុំសូម​អរ​ព្រះ​គុណព្រះ​ ដែលបា​នប្រ​ទាន​ឲ្យ​យើង​ចេះធំក្លិន​ ដើម្បី​ឲ្យយើ​ង​អាច​អរ​សប្បាយ​នឹងក្លិន​ល្អ​ជា​ច្រើ​ន ក្នុង​ជីវិត។ ខ្ញុំ​ចូល​ចិត្ត​ក្លិនរប​ស់ឡេ​សម្រាប់​កោរ​ពុ​ក​មាត់ នៅ​ពេល​ព្រឹក។ ខ្ញុំ​ក៏​ចូលចិត្ត​ក្លិន​ស្មៅ ដែលទើបកាត់ថ្មីៗ ក្នុងរដូវផ្ការីក។ ជាពិសេស ខ្ញុំចូលចិ​ត្តអង្គុយនៅទីធ្លាក្រោ​យ​ផ្ទះ ​ស្រង់ក្លិ​ន​ដ៏ក្រអូប​នៃផ្កាកុលាប ដែល​ខ្ញុំបា​នដាំ ដែល​បាន​រសាត់​មក​តាមខ្យល់។ ហើយ​ខ្ញុំក៏ចូលចិ​ត្តក្លិនអា​ហារ​ដ៏ឈ្ងុយ​ឆ្ងាញ់​ផងដែរ។ ហេតុ​នេះហើ​យ បានជាខ្ញុំមានការចាប់​អារម្មណ៍យ៉ាងខ្លាំង ពេល​ដែលសាវ័ក​ប៉ុល​មានប្រសាសន៍ថា​ ការល្អដែលយើងធ្វើចំពោះអ្នកដទៃ ដោយ​ក្តីស្រឡាញ់ គឺ​ប្រៀបបា​ន​នឹ​ង “​​ក្លិន​ឈ្ងុយ ជា​គ្រឿង​បូជា​ដែល​ព្រះ​ទ្រង់​ទទួល ហើយ​សព្វ​ព្រះហឫទ័យ​ដែរ”(ភីលីព ៤:១៨)។ ពេលយើ​ងគិតអំ​ពីការជួយអ្នកដែល​ខ្វះខាត តាមធម្មតា​ យើង​យល់ថា វាជាកិច្ចការដ៏​ត្រឹមត្រូវ ឬជាកិច្ចការ​ដែលធ្វើតាមគំរូព្រះគ្រីស្ទ។ ដូច​នេះ ការប្រ​ព្រឹត្តិ​ការ​ល្អដោយ​ក្តីស្រ​ឡាញ់ ដើម្បីជួ​យអ្នក​ដទៃ គឺជាក្លិនដ៏ក្រអូប ដែលសាយភាយពេ​ញ​ដំណាក់​របស់ព្រះ​ គឺ​ជាក្លិនដែ​ល​ធ្វើឲ្យទ្រង់ស​ប្បាយ​ព្រះ​ទ័យ​ណាស់។​ យើងអា​ច​បំពេញ​ព្រះទ័​យព្រះ ដោយ​ក្លិន​ដែល​បង្ហើរ​ចេញ​ពី​ការ​ធ្វើជា​ព្រះពរ​សម្រាប់​អ្នក​ដទៃ! ការនេះ​បានលើកទឹ​កចិត្ត​យើង ឲ្យកា​ន់​តែ​ចង់​ធ្វើកា​រល្អ ក្នុង​ព្រះនា​ម​ទ្រង់​។ តើនរណាដែលត្រូវការទង្វើរល្អរបស់អ្នក នៅថ្ងៃនេះ? ចូរទូលសូមឲ្យព្រះអម្ចាស់ ដឹក​នាំអ្នកទៅរកគេចុះ។​ ចូរ​ធ្វើជាព្រះរសម្រាប់គេ​។ វាជាក្លឹនដ៏ក្រអូ​បថ្វា​យដល់ព្រះ!-Joe Stowell

Read article
គ្រាន់តែទុកចិត្តប៉ុណ្ណោះ

នៅសហរដ្ឋអាមេរិក ការនាំកូនទៅជួបគ្រូពេទ្យ អាចជាបទពិសោធន៍ដ៏គួរឲ្យចាប់អារម្មណ៍។ ក្នុងបន្ទប់រង់ចាំ មានរបស់របរក្មេងលេងជាច្រើន ដែលកូនរបស់ខ្ញុំអាចលេង ហើយក៏មានទស្សនាវដ្តីកុមារ សម្រាប់ឲ្យខ្ញុំអានឲ្យពួកគេស្តាប់ផងដែរ។ ដូចនេះ យើងធ្វើដំណើរទៅជួបពេទ្យ ដែលនៅឆ្ងាយពីផ្ទះបន្តិច ក៏មិនអីដែរ។ ប៉ុន្តែ ពេលដែលខ្ញុំនាំពួកគេចូលទៅជួបពេទ្យ តាមការណាត់ជួប អ្វីៗមានការផ្លាស់ប្តូរភ្លាម។ មិនយូរប៉ុន្មាន ការសប្បាយក៏បានប្រែក្លាយជាការភ័យខ្លាច ពេលដែលគ្រូពេទ្យចូលមករកពួកគេ ដោយមានកាន់ម្ជុល និងសឺរាំង សម្រាប់ចាក់ថ្នាំ។ ពេទ្យចូលមកកាន់តែជិត ពួកគេឱបករខ្ញុំកាន់តែខ្លាំង។ ពួកគេតោងខ្ញុំជាប់ដូចនេះ ដើម្បីទទួលការកម្សាន្តចិត្ត ប្រហែលជាសង្ឃឹមថា ខ្ញុំនឹងជួយពួកគេ តែមិនដឹងថា ការចាក់ថ្នាំនោះ គឺជាការជួយពួកគេទេ។ ជួនកាល ក្នុងលោកិយដែលបានធ្លាក់ចូលក្នុងអំពើបាប មនុស្សជាតិបានចាកចេញ  ពីកន្លែងដែលមានសន្តិភាព  និងភាពស្ងប់ស្ងាត់ចូលទៅក្នុងពិភពនៃបញ្ហាដ៏ឈឺចាប់។ ត្រង់ចំណុចនេះ យើងសួរថា “តើខ្ញុំត្រូវឆ្លើយតប ចំពោះបញ្ហាដោយរបៀបណា?” យើងប្រហែលជាមានការភ័យខ្លាច ហើយឆ្ងល់ថា ហេតុអ្វីព្រះទ្រង់បានអនុញ្ញាតឲ្យការនេះកើតឡើង ចំពោះយើង ពុំនោះទេ យើងអាចទុកចិត្តថា ក្នុងពេលដែលយើងមានបញ្ហា ទ្រង់កំពុងធ្វើកិច្ចការរបស់ទ្រង់ ដើម្បីជាប្រយោជន៍ដល់យើង នៅចុងបញ្ចប់ ទោះយើងមានការឈឺចាប់ក៏ដោយ។ ដើម្បីជម្នះការភ័យខ្លាច ចូរយើងនឹកចាំ បទគម្ពីរទំនុកដំកើង ដែលបានចែងថា…

Read article
កម្លាំងសម្រាប់រស់រាន

កាលនៅពីក្មេង ខ្ញុំមានតុក្កតាផ្លាស្ទីកមួយ ដែលយើងអាចសប់ខ្យល់ចូលវា ឲ្យប៉ោងធំឡើង ទុកសម្រាប់ដាល់វាលេង។ វាមានកម្ពស់ប្រហែលខ្ញុំ ហើយគេបានបោះពុម្ភរូបមុខមនុស្សញញឹមពីលើវា។ ខ្ញុំបានខំវាយវាឲ្យខ្លាំង ដើម្បីឲ្យវាដួល។ តែទោះខ្ញុំបានព្យាយាមដាល់វាខ្លាំងប៉ុណ្ណា ក៏វានៅតែងើបឈរឡើងវិញដដែល។ តើវាមានអាថ៌កំបាំងអ្វី? តាមពិត ទម្ងន់របស់សំណរនៅក្នុងបាតរបស់វា បានធ្វើឲ្យវាក្រោកឈរឡើងវិញ ពេលគេធ្វើឲ្យវាដួល។ ទូកក្តោងក៏បានដំណើរការ តាមគោលការណ៍មួយនេះផងដែរ។ ទម្ងន់របស់សំណរនៅក្នុងមេបាតរបស់ទូកក្តោង បានជួយឲ្យទូកក្តោងមានលំនឹង ហើយនៅតែឈរមិនព្រមក្រឡាប់ ពេលមានខ្យល់បក់ខ្លាំង។ ការរស់នៅរបស់អ្នកជឿព្រះគ្រីស្ទ ក៏ត្រូវមានលំនឹងដូចនេះផងដែរ។ យើងមិនអាចពឹងផ្អែកលើកម្លាំងខ្លួនឯង ដើម្បីជម្នះឧបស័គ្គ និងទុក្ខលំបាកទាំងឡាយឡើយ តែយើងត្រូវពឹងផ្អែកកម្លាំងមកពីព្រះ ដែលគង់ក្នុងយើង។ ក្នុងការរស់នៅក្នុងលោកិយ យើងមិនអាចជៀសផុតពីត្រូវកណ្តាប់ដៃនៃជីវិត ឬរួចពីខ្យល់ព្យុះ ដែលគំរាមកំហែង មកលើលំនឹងនៃជីវិតរបស់យើងឡើយ។ ប៉ុន្តែ យើងអាចទុកចិត្តទាំងស្រុង ទៅលើអំណាចរបស់ទ្រង់ ដែលនឹងជួយទប់យើងឲ្យនឹង បានជាយើងអាចពោលឡើង តាមសាវ័កប៉ុលថា “ដែលយើងខ្ញុំត្រូវគេសង្កត់សង្កិនគ្រប់ជំពូក តែមិនទ័លផ្លូវឡើយ មានសេចក្តីវិលវល់ តែមិនទ័លគំនិតទេ។ មានគេធ្វើទុក្ខ តែមិនមែនត្រូវចោលនៅម្នាក់ឯងទេ ត្រូវគេវាយដួលស្តូក តែមិនស្លាប់ទេ”(២កូរិនថូស ៤:៨-៩)។ មានមនុស្សជាច្រើនបានឆ្លងកាត់ទឹកជ្រៅ ក្នុងដំណើរជីវិតរបស់ខ្លួន ដែលមានការឈឺចាប់ និងទុក្ខវេទនា តែមានជំនឿដែលមិនចេះរង្គើរថា ព្រះគុណរបស់ព្រះតែងតែល្មមសម្រាប់ខ្លួន…

Read article
ការជ្រើសរើសរបស់ទ្រង់

កាលកូនៗរបស់ខ្ញុំនៅតូច ខ្ញុំច្រើនតែអធិស្ឋានជាមួយពួកគេ មុនពេលពួកគេបិទភ្នែកគេង។ ប៉ុន្តែ មុនពេលខ្ញុំអធិស្ឋាន ជួនកាល ខ្ញុំអង្គុយនៅចុងគ្រែ ជជែកគ្នាលេងជាមួយពួកគេ។ ខ្ញុំនៅចាំថា កាលនោះខ្ញុំធ្លាប់ប្រាប់លីបប៊ី(Libby) កូនស្រីខ្ញុំថា  “បើកូនឈរក្នុងចំណោមក្មេងស្រីទាំងអស់ ដែលមានអាយុ៤ឆ្នាំ ក្នុងពិភពលោក នោះម៉ាក់នឹងដើរទៅរកកូន។ ហើយម៉ាក់នឹងជ្រើសរើសកូនធ្វើជាកូនស្រីរបស់ម៉ាក់”។ ពាក្យសម្តីនេះបាននាំឲ្យមានស្នាមញញឹម នៅលើផ្ទៃមុខរបស់លីបប៊ី  ព្រោះនាងដឹងថា នាងជាមនុស្សពិសេស។ បើសិនជានាងបានញញឹមនៅពេលនោះ ដោយសារនាងដឹងថាខ្លួនជាមនុស្សពិសេស ចុះទំរាំតែយើងដែលបានដឹងថា ព្រះអាទិករនៃចក្រវាល “បានជ្រើសរើសយើង តាំងពីដើមដំបូងមក ដើម្បីឲ្យបានទទួលសេចក្តីសង្រ្គោះ”(២ថែស្សាឡូនិច ២:១៣)  តើយើងនឹងមានទឹកមុខញញឹមច្រើនប៉ុណ្ណា? មុនពេលកំណើតលោកិយ ទ្រង់សព្វព្រះទ័យនឹងរើសយើង ធ្វើជាកូនទ្រង់។ ហេតុនេះហើយ បានជាព្រះគម្ពីរច្រើនតែបាននិយាយ អំពីការដែលព្រះទទួលយើងជាកូន ដើម្បីឲ្យយើងដឹងថា ទោះជាយើងមិនសក្តិសម ឬគ្មានតម្លៃក៏ដោយ ក៏ទ្រង់នៅតែជ្រើសរើសយើង។ នេះជាដំណឹងដ៏គួរឲ្យភ្ញាក់ផ្អើល! ព្រះអម្ចាស់បានស្រឡាញ់យើង(ខ.១៣) ហើយទ្រង់បានឲ្យយើងអរសប្បាយ នឹងជីវិតថ្មី ក្នុងមហាគ្រួសាររបស់ទ្រង់។ សេចក្តីពិតដ៏រុងរឿងនេះ គួរតែបានបំពេញជីវិតយើង ដោយការបន្ទាបខ្លួន និងការដឹងគុណព្រះ។ “សូមឲ្យព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់នៃយើង និងព្រះដ៏ជាព្រះវរបិតា ដែលទ្រង់បានស្រឡាញ់យើង … បានកំសាន្តចិត្តអ្នករាល់គ្នាដែរ ហើយតាំងឲ្យអ្នករាល់គ្នាបានមាំមួនឡើង…

Read article
ជីវិតដែលមានទឹកជាបរិបូរ

ខ្ញុំមានមិត្តភក្តិម្នាក់ ដែលកំពុងរស់នៅក្នុងកសិដ្ឋានមួយ ក្នុងវាលទំនាបដ៏ធំល្វឹងល្វើយ ក្នុងរដ្ឋមុនតាណា។ ខ្ញុំត្រូវធ្វើដំណើរទៅកាន់ផ្ទះគាត់ កាត់តាមផ្លូវលំដ៏វែង ដែលបត់ចុះឡើង កាត់តាមវាលរហោស្ថានដ៏ស្ងួតហួតហែង ដែលគ្មានមនុស្សរស់នៅ។ បើសិនជាអ្នកធ្វើដំណើរទៅផ្ទះរបស់គាត់ អ្នកនឹងមានការចាប់អារម្មណ៍ចំពោះដើមឈើពណ៌បៃតងខ្ចីដុះជាជួរ និងរុក្ខជាតិជាច្រើនទៀត ដែលដុះពាសពេញកសិដ្ឋានរបស់គាត់ គួបផ្សំនឹងទេសភាពដងស្ទឹងដ៏ស្រស់ស្អាតបំផុត ក្នុងតំបន់អាមេរិកខាងជើង ដែលហូរកាត់ទីនោះ បានជាដើមអ្វីក៏ដោយ ដែលដុះក្បែរមាត់ស្ទឹងនោះ សុទ្ធតែបានទទួលផលប្រយោជន៍ពីប្រភពទឹកដ៏មិនចេះរីងស្ងួត។ ការនេះបានធ្វើឲ្យខ្ញុំនឹកចាំ អំពីការពិពណ៌នារបស់ហោរាយេរេមា ដែលបង្រៀនយើងថា អ្នកដែលទុកចិត្តព្រះអម្ចាស់ “នឹងបានដូចជាដើមឈើដាំនៅមាត់ទឹក ដែលចាក់ឫសនៅក្បែរទន្លេ  ឥតដឹងរដូវក្តៅទេ គឺស្លឹកនៅតែខៀវខ្ចីវិញ”(យេរេមា ១៧:៨)។ មានមនុស្សជាច្រើនបានជ្រើសរើសយកភាពក្តៅហែង និងភាពរាំងស្ងួត ក្នុងដំណើរជីវិតខាងវិញ្ញាណ ដែលរស់នៅដោយគ្មានព្រះ ប៉ុន្តែ អ្នកដែលទុកចិត្តទ្រង់នឹងបានលូតលាស់យ៉ាងរឹងមាំ ហើយក៏បង្កើតផលផ្លែជាច្រើនផង។ ការទុកចិត្តព្រះ គឺមិនខុសពីការចាក់ឫសរបស់យើង ចូលទៅក្នុងទឹកទន្លេនៃសេចក្តីល្អរបស់ទ្រង់។ យើងបានទទួលកម្លាំងពីទ្រង់ ពេលយើងជឿជាក់ថា សេចក្តីស្រឡាញ់ដែលទ្រង់មានចំពោះយើង គឺមិនចេះប្រែប្រួលឡើយ។ ព្រះទ្រង់នឹងធ្វើឲ្យអ្វីៗមានភាពល្អប្រសើរឡើងវិញ។ យើងនឹងបានបង្កើតផលផ្លែ នៅកន្លែងរីងស្ងួត ពេលដែលយើងទុកចិត្តថា ទ្រង់នឹងកែប្រែទុក្ខព្រួយយើង ឲ្យក្លាយជាប្រយោជន៍ដល់យើង ហើយប្រើទុក្ខលំបាក ដើម្បីជួយឲ្យយើងមានភាពពេញវ័យខាងវិញ្ញាណ។-Joe Stowell

Read article
ពិធីខួបកំណើត

កាលនៅពីក្មេង ខ្ញុំចូលចិត្តពិធីខួបកំណើតណាស់។ ខ្ញុំនៅចាំថា កាលនោះ ខ្ញុំកំពុងឈរយ៉ាងរំភើបរីករាយនៅមាត់ទ្វារ ដើម្បីរង់ចាំមិត្តភក្តិមកចូលរួមពិធីបុណ្យខួបកំណើតរបស់ខ្ញុំគំរប់អាយុ៥ឆ្នាំ។ ខ្ញុំមិនគ្រាន់តែមានចិត្តរំភើប ដោយសារប៉េងប៉ោង អំណោយ និងនំខួបកំណើតប៉ុណ្ណោះទេ តែក៏ដោយសារខ្ញុំដឹងថា ខ្ញុំមិនមែនអាយុ៤ឆ្នាំទៀតទេ។ ខ្ញុំកំពុងចម្រើនវ័យធំជាងមុន។ ទោះជាយ៉ាងណាក៏ដោយ ពេលដែលខ្ញុំមានវ័យកាន់តែចាស់ ជួនកាល ពិធីខូបកំណើតធ្វើឲ្យខ្ញុំបាក់ទឹកចិត្ត ជាជាងមានចិត្តរំភើបរីករាយ។ កាលពីឆ្នាំទៅ ពេលដែលខ្ញុំធ្វើពិធីខួបកំណើត ខ្ញុំបានរាប់អាយុឃើញថា ខ្លួនមានអាយុច្រើនទសវត្សរ៍ហើយ។ ពេលនោះ ម៉ាធី(Martie) ភរិយារបស់ខ្ញុំ ក៏បានលើកទឹកចិត្តខ្ញុំ ដោយក្រើនរំឭកថា   ខ្ញុំគួរតែដឹងគុណព្រះ   ដែលបានឲ្យខ្ញុំមានវ័យចាស់ជាងមុន។ គាត់បានយកបទគម្ពីរទំនុកដំកើង ជំពូក៧១ ដែលអ្នកនិពន្ធបានចែងអំពី ព្រះវត្តមានរបស់ព្រះ ដែលគង់នៅក្នុងជីវិតគាត់ ជាប់ជានិច្ច។ គាត់បាននឹកចាំថា ព្រះបាន “ថែរក្សាគាត់ តាំងពីផ្ទៃម្តាយមក”(៧១:៦) ហើយគាត់ក៏បានថ្លែង ដោយអរព្រះគុណទ្រង់ថា “ឱព្រះអង្គអើយ ទ្រង់បានបង្ហាត់បង្រៀនទូលបង្គំ តាំងតែពីក្មេងមក ហើយដរាបដល់ឥឡូវនេះ ទូលបង្គំបានសំដែង ពីអស់ទាំងការអស្ចារ្យរបស់ទ្រង់”(ខ.១៧)។ ហើយពេលដែលគាត់មានវ័យចាស់ហើយ គាត់មានកិត្តិយស នៅក្នុង “ការថ្លែងប្រាប់ពីព្រះចេស្តាទ្រង់ ដល់ដំណមនុស្សជាន់ក្រោយ និងពីឥទ្ធានុភាពទ្រង់ ដល់ពួកអ្នកដែលត្រូវកើតខាងមុខ”(ខ.១៨)។ ព្រះទ្រង់បានប្រទានពរដល់អ្នកនិពន្ធទំនុកដំកើង…

Read article
ការឆ្លើយតប ចំពោះការស្រែករកជំនួយ

កាលចៅៗរបស់ខ្ញុំនៅក្មេង កូនប្រុសខ្ញុំបាននាំពួកគេ ទៅកន្លែងមើលខ្សែភាពយន្តគំនូរជីវចលរឿង ស្តេចតោ ។ ពេលយើងមើលដល់វគ្គដែលកូនតោស៊ីមបា(Simba) ឈរមើលស្តេច មូហ្វាសា(Mufasa) ជាបិតាខ្លួន ដេកស្លាប់ ដោយសារឪពុកមាររបស់វា បានសម្លាប់ វាក៏មានការភ័យខា្លច ហើយស្រែកថា “ជួយផង ជួយផង ជួយផង!” ពេលនោះ ចៅប្រុសរបស់ខ្ញុំដែលកំពុងឈរនៅលើកៅអី មើលរឿងនេះ ក្នុងរោងភាពយន្ត ក៏បានស្រែកថា “ហេតុអ្វីក៏គ្មាននរណាជួយគាត់?” រឿងនេះបានធ្វើឲ្យខ្ញុំនឹកចាំថា ក្នុងបទគម្ពីរសញ្ញាចាស់ មានរឿងជាច្រើន ដែលនិយាយអំពីរាស្រ្តរបស់ព្រះស្រែករកជំនួយ។ ទោះបីជាពួកគេបាននាំឲ្យមានទុក្ខលំបាកនោះដោយខ្លួនឯង ដោយសារអំពើអាក្រក់របស់ខ្លួនក៏ដោយ ក៏ព្រះទ្រង់នៅតែសព្វព្រះទ័យនឹងជួយពួកគេ។ កាលនោះ ហោរាអេសាយ ត្រូវតែយកដំណឹងអាក្រក់ជាច្រើន មកប្រកាស់ប្រាប់ពួកបណ្តាជន តែទន្ទឹមនឹងនោះ គាត់បានផ្តល់នូវការធានាដល់ពួកគេថា “ទោះបើយ៉ាងនោះ គង់តែព្រះយេហូវ៉ាទ្រង់រង់ចាំឱកាស នឹងផ្តល់ព្រះគុណដល់ឯងរាល់គ្នាដែរ ហើយទោះបើយ៉ាងនោះក៏ដោយ គង់តែទ្រង់នឹងចាំឯងលើកដំកើងទ្រង់ឡើង ដើម្បីឲ្យទ្រង់មានសេចក្តីអាណិតមេត្តាដល់ឯង … ទ្រង់នឹងមានព្រះគុណចំពោះឯង ដោយឮសំឡេងឯងស្រែកកាលណាទ្រង់ឮ នោះទ្រង់នឹងឆ្លើយមកឯង”(អេសាយ ៣០:១៨-១៩)។ តែព្រះទ្រង់ច្រើនតែសព្វព្រះទ័យ ឲ្យរាស្រ្តរបស់ទ្រង់ ទៅជួយដល់អ្នកដែលស្រែករកជំនួយ(អេសាយ ៥៨:១០)។ នៅថ្ងៃនេះ មានមនុស្សជាច្រើន ដែលកំពុងតែត្រូវការជំនួយ។ យើងមានអភ័យឯកសិទ្ធិដ៏ពិសេសឲ្យទ្រង់ប្រើ…

Read article
កូនក្រមុំដ៏ស្រស់ស្អាត

ខ្ញុំបានធ្វើជាអ្នកចាត់ចែង ក្នុងពិធីមង្គលការជាច្រើន។ ជាញឹកញាប់ ខ្ញុំបានរៀបចំពិធីមង្គលការឲ្យពួកគេ តាមក្តីស្រម៉ៃរបស់កូនក្រមុំ ដូចនេះ ពិធីមង្គលការនីមួយៗ ដែលខ្ញុំបានរៀបចំ មានលក្ខណៈពិសេសខុសៗគ្នា។ តែមានលក្ខណៈដូចគ្នា ត្រង់ចំណុច  ដែលកូនក្រមុំនីមួយៗ  សុទ្ធតែបានតុបតែងសក់ និងមុខយ៉ាងស្រស់ស្អាតណាស់ ធ្វើឲ្យពួកគេក្លាយជាមនុស្សមានសម្រស់ទាក់ទាញជាងគេ ក្នុងកម្មវិធីទាំងមូល។ ខ្ញុំមានការចាប់អារម្មណ៍យ៉ាងខ្លាំង ពេលដែលព្រះទ្រង់បានពិពណ៌នាថា គ្រីស្ទបរិស័ទជាកូនក្រមុំរបស់ទ្រង់។ គឺដូចដែលទ្រង់មានបន្ទូលអំពីពួកជំនុំថា “ចូរឲ្យយើងអរសប្បាយ ហើយរីករាយឡើង ទាំងថ្វាយសិរីល្អដល់ទ្រង់ចុះ ដ្បិតបានដល់ពេលរៀបវិវាហមង្គលនៃកូនចៀមហើយ ភរិយាទ្រង់បានរៀបខ្លួនជាស្រេច”(វិវរណៈ ១៩:៧)។ សម្រាប់អ្នកដែលមានការបាក់ទឹកចិត្ត ដោយសារស្ថានភាពនៃពួកជំនុំ សូមពិចារណាអំពីព្រះបន្ទូលទ្រង់ នៅក្នុងបទគម្ពីរនេះចុះ។ ខ្ញុំបានចម្រើនវ័យធំឡើង ក្នុងនាមជាកូនរបស់គ្រូគង្វាល។ ខ្ញុំក៏បានក្លាយជាគ្រូគង្វាល របស់ព្រះវិហារបីកន្លែង ហើយក៏បានធ្វើដំណើរ ទៅអធិប្បាយ នៅតាមបណ្តាព្រះវិហារជាច្រើន នៅទូទាំងពិភពលោក។ ខ្ញុំបានផ្តល់ការប្រឹក្សាយោបល់  ដល់គ្រូគង្វាល  ក៏ដូចជាសមាជិកពួកជំនុំ អំពីបញ្ហាតូចធំ ក្នុងពួកជំនុំ ដែលនាំឲ្យមានក្តីកង្វល់។ ទោះបីជាពួកជំនុំ ច្រើនតែមានលក្ខណៈដែលមិនគួរឲ្យស្រឡាញ់ក៏ដោយ ក៏សេចក្តីស្រឡាញ់ដែលខ្ញុំមានចំពោះពួកជំនុំ មិនដែលប្រែប្រួលឡើយ។ ភាគច្រើន បានជាខ្ញុំស្រឡាញ់ពួកជំនុំ  ព្រោះពួកជំនុំគឺជាកម្មសិទ្ធិរបស់ព្រះគ្រីស្ទ និងជាកូនក្រមុំរបស់ទ្រង់។ ដោយសារពួកជំនុំមានតម្លៃបំផុត ចំពោះព្រះគ្រីស្ទ នោះពួកជំនុំក៏មានតម្លៃចំពោះខ្ញុំផងដែរ។…

Read article
ក្នុងតំបន់ដែលយើងរស់នៅ

មានពេលមួយ មានកីឡាករបាល់ទាត់អាជីពម្នាក់ បានផ្លាស់ទីលំនៅមកក្នុងតំបន់ដែលខ្ញុំរស់នៅ ធ្វើឲ្យទីនោះមានភាពអ៊ូអរ។ ផ្ទះគាត់ស្ថិតនៅរំលងប្រហែលបីផ្ទះ ពីផ្ទះខ្ញុំ។ យើងធ្លាប់តែឃើញគាត់នៅលើកញ្ចក់ទូរទស្សន៍ និងបានអានពត៌មាន ដែលនិយាយអំពីជំនាញដ៏អស្ចារ្យរបស់គាត់នៅទីលានប្រកួត តែយើងមិនដែលគិតថា គាត់នឹងមករស់នៅក្នុងតំបន់របស់យើងទេ។ ដំបូងឡើយ យើងរំពឹងថា យើងនឹងបានទទួលស្វាគមន៍គាត់ ក្នុងតំបន់ដែលយើងរស់នៅ ហើយនឹងបានរាប់អានគ្នាជាមិត្តភ័ក្តិផង។ ប៉ុន្តែ ការរស់នៅរបស់គាត់មាន ភាពមមាញឹកពេក បានជាយើងម្នាក់ៗពិបាកនឹងទំនាក់ទំនងគាត់ឲ្យបានជិតដិត។ ការនេះបានធ្វើឲ្យខ្ញុំនឹកចាំអំពីព្រះអម្ចាស់នៃចក្រវាល និងជាព្រះអាទិករនៃរបស់សព្វសារពើ ដែលបានសម្រេចព្រះទ័យយាងមករស់នៅក្នុងចំណោមយើងរាល់គ្នា។ ព្រះអង្គបានយាងចាកនគរស្ថានសួគ៌ មកក្នុងលោកិយនេះ។ គឺដូចដែលសាវ័កយ៉ូហានបានមានប្រសាសន៍ថា “ព្រះបន្ទូលក៏ត្រឡប់ជាសាច់ឈាម ហើយបានស្នាក់នៅជាមួយនឹងយើងរាល់គ្នា យើងរាល់គ្នាបានឃើញសិរីល្អទ្រង់ គឺជាសិរីល្អនៃព្រះរាជបុត្រាតែ១ ដែលមកពីព្រះវរបិតា”(យ៉ូហាន ១:១៤)។ ព្រះយេស៊ូវមិនដែលមានការរវល់ ដែលធ្វើឲ្យយើងមិនអាចចូលទៅជិតព្រះអង្គបាននោះឡើយ។ ព្រះអង្គបានសម្រេចព្រះទ័យមានទំនាក់ទំនងជិតស្និទ្ធ ជាមួយនឹងអស់អ្នកដែលចូលមកជិតព្រះអង្គ។ ហើយជាពិសេស សម្រាប់អ្នកដែលទទួលសេចក្តីស្រឡាញ់ ដ៏ប្រោសលោះរបស់ព្រះអង្គ  ព្រះវិញ្ញាណយាងមកគង់នៅក្នុងចិត្ត  ដើម្បីកម្សាន្តចិត្ត  ប្រឹក្សាយោបល  ដាស់តឿន ដឹកនាំ និងបង្រៀនយើង។ ពេលដែលអ្នកគិតអំពីទារកតូចនៅក្នុងស្នូកសត្វ នោះសូមចាំថា យើងម្នាក់ៗពិតជាពិសេសយ៉ាងណា ដែលព្រះអង្គមិនគ្រាន់តែបានយាងមកនៅក្នុងកណ្តាលចំណោមយើងប៉ុណ្ណោះទេ តែថែមទាំងបានគង់នៅក្នុងចិត្តយើងទៀតផង។-Joe Stowell

Read article