jschwab95

You are here:
សន្តិភាព ក្នុងភាពវឹកវរ

មាន​សម្លេង​មួយ​បាន​លាន់​ឡើង ដូច​សម្លេង​ផាវផ្ទុះ ធ្វើ​ឲ្យ​អ្នក​ស្រី​យ៉ូអាន(Joanne)​ភ្ញាក់​ពី​ដំណេក។ កញ្ចប់​បង្អួច​ផ្ទះ​នាង​បាន​បែក។  ពេល​នោះ​នាង​មិន​ចង់​រស់​ម្នាក់​ឯង​ទៀត​ទេ ហើយ​នាង​ក៏​បាន​ក្រោក​ពី​គេង ដើម្បី រក​មើល​អ្វី​ដែល​កំពុង​កើត​ឡើង។ ផ្លូវ​នៅ​ក្រៅ​ផ្ទះ​ងងឹត មិន​ឃើញ​មាន​អ្វី​ទេ ហើយ​ផ្ទះ​របស់​នាង​ហាក់​ដូច​ជា​មិន​មាន​បញ្ហា​អ្វី​ដែរ​ តែ​បន្ទាប់​មក គាត់​ក៏​បាន​ឃើញ​កញ្ចក់​ឆ្លុះ​មុខ​បែក។ អ្នក​ស៊ើបអង្កេត​ក៏​បាន​រក​ឃើញ​គ្រាប់​កាំភ្លើង​មួយ​គ្រាប់ ដែល​ស្ថិត​នៅ​ចម្ងាយ​ជាង​១​សង់ទីម៉ែត្រ​ពី​ទុយោ​ហ្កាស់។ បើ​សិន​ជា​គ្រាប់​នោះ​បាន​បាញ់​ត្រូវ​ទុយោ​នោះ នាង​ប្រហែល​ជា​មិន​រស់​ទេ។ ក្រោយ​មក គេ​ក៏​បាន​រក​ឃើញ​ថា គ្រាប់​កាំភ្លើង​នោះ បាន​ហើរ​មក​អគារ​ខ្ពស់​ៗ​នៅ​ក្បែរ​នោះ ប៉ុន្តែ អ្នក​ស្រី​យ៉ូអាន​មិន​ហ៊ាន​នៅ​ផ្ទះ​ទៀត​ទេ។ នាង​ក៏​បាន​អធិស្ឋាន​សូម​ព្រះ​ប្រទាន​សន្តិភាព​ក្នុង​ចិត្ត ហើយ​ពេល​ដែល​នាង​បាន​សម្អាត​បំណែក​កញ្ចក់​នោះ ចិត្ត​របស់​នាង​ក៏​បាន​ស្ងប់។​ បទ​គម្ពីរ​ទំនុក​ដំកើង ១២១ បាន​ក្រើន​រំឭក​យើង ឲ្យ​ងាក​ទៅ​រក​ព្រះ ពេល​ណា​យើង​មាន​បញ្ហា។ ត្រង់​ចំណុច​នេះ យើង​ឃើញ​ថា យើង​អាច​មាន​សន្តិភាព និង​ចិត្ត​ស្ងប់ ព្រោះ “សេចក្តី​ជំនួយ​របស់​ខ្ញុំ​មក​តែ​ពី​ព្រះយេហូវ៉ា​ទេ គឺ​ជា​ព្រះ​ដែល​បង្កើត​ផ្ទៃ​មេឃ និង​ផែនដី”(ខ.២)។ ព្រះ​ដែល​បាន​បង្កើត​ចក្រ​វាល​មក ព្រះ​អង្គ​ជួយ និង​ថែរក្សា​យើង​(ខ.៣) ហើយ​ពេល​យើង​កំពុង​គេង​លក់ ព្រះ​អង្គ​មិន​បាន​ផ្ទុំ​ឡើយ(ខ.៤)។ ព្រះ​អង្គ​ថែរក្សា​យើង​រៀង​រាល់​យប់​ថ្ងៃ​(ខ.៦) ពេល​នេះ និង​ជា​រៀង​រហូត​(ខ.៨)។ ទោះ​យើង​កំពុង​តែ​ស្ថិត​ក្នុង​ស្ថានភាព​ណា​ក៏​ដោយ ព្រះ​អង្គ​តែង​តែ​ទត​មើល​យើង។ យើង​ព្រះអង្គ​កំពុង​រង់​ចាំ​យើង​ងាក​បែរ​មក​រក​ព្រះ​អង្គ។  ពេល​ណា​យើង​ងាក​បែរ​មក​រក​ព្រះ​អង្គ កាលៈទេសៈ​យើង​ប្រហែល​មិន​ផ្លាស់​ប្តូរ​ភ្លាម​ៗ តែ​ព្រះអង្គ​បាន​សន្យា​ប្រទាន​សន្តិ​ភាព ក្នុង​ពេល​ដ៏​ពិបាក​នោះ។​—Julie Schwab

Read article
ភាពលម្អិតក្នុងសត្វដ៏តូចបំផុត

មាន​ពេល​មួយ​ខ្ញុំ​បាន​ផ្អែក​លើ​ស្មា​របស់​មិត្ត​ភក្តិ​ខ្ញុំ មើល​រូប​ថត​នៅ​ក្នុង​ទូរស័ព្ទ​របស់​នាង ដែល​នាង​បាន​ថត ដោយ​ប្រើ​មីក្រូ​ទស្សន៍។ ខ្ញុំ​ក៏​បាន​សួរ​នាង​ថា “តើ​ឌីអាតូម គឺ​ជា​អ្វី?” នាង​ក៏​បាន​ពន្យល់​ខ្ញុំ​ថា “អូហ៍ វា​ដូច​ប្លុង​តុង​អញ្ចឹង ប៉ុន្តែ វា​ពិបាក​មើល​ជាង​ប្លុង​តុង។ ជួន​កាល យើង​ត្រូវ​សម្រក់​ប្រេង​មួយ​ដំណក់ នៅ​លើ​កែវ​ពង្រីក ឬ​ត្រូវ​ឲ្យ​ពួក​វា​ងាប់​សិន ទើបយើង​អាច​មើល​ពួក​វា​ឃើញ​ច្បាស់”។ ខ្ញុំ​ក៏​បាន​អង្គុយ​ស្ញើច ខណៈ​ពេល​ដែល​នាង​បើក​រូប​ភាព​ផ្សេង​ទៀត​ឲ្យ​ខ្ញុំ​មើល។ ពេល​នោះ ខ្ញុំ​ក៏​បាន​ជក់​ជិត​នឹង​ការ​គិត អំពី​ភាព​លម្អិត ដែល​ព្រះ​ទ្រង់​បាន​ដាក់ ក្នុង​ជីវិត​ដ៏​តូច ដែល​ទាល់​តែ​ប្រើ​មីក្រូទស្សន៍ ទើប​យើង​អាច​មើល​ពួក​វា​ឃើញ។ ស្នា​ព្រះ​ហស្ត និង​កិច្ចការ​ដែល​ព្រះ​ជា​ម្ចាស់​បាន​ធ្វើ គឺ​គ្មាន​ព្រំដែន​ឡើយ។ ក្នុង​កណ្ឌ​គម្ពីរ​យ៉ូប ក្នុង​ចំណោម​មិត្ត​ភក្តិ​របស់​លោក​យ៉ូប លោក​អេលីហ៊ូវ​បាន​អង្អុល​បង្ហាញ​ដល់​លោក​យ៉ូប ខណៈ​ពេល​ដែល​លោក​យ៉ូប​កំពុង​តែ​មាន​ទុក្ខ​ជា​ទម្ងន់។ លោក​អេលីហ៊ូវ​បាន​លើក​ទឹក​ចិត្ត​លោក​យ៉ូប​ថា “ឱ​យ៉ូប​អើយ សូម​ស្តាប់​សេចក្តី​នេះ​ចុះ សូម​ឈរ​ឲ្យ​នឹង ហើយ​ពិចារណា​អស់​ទាំង​ការ​អស្ចារ្យ​របស់​ព្រះ​សិន។ តើ​លោក​ជ្រាប​ពី​ព្រះ​ទ្រង់​ដាក់​កំរិត​របស់​ទាំង​នោះ ជា​យ៉ាង​ណា ពី​ទ្រង់​ធ្វើ​ឲ្យ​ផ្លេកបន្ទោរ​នៃ​ពពក​ទ្រង់​ភ្លឺផ្លេកៗ​ដូច​ម្តេច​ឬ​ទេ? តើ​លោក​យល់​ពី​ទំងន់​នៃ​ពពក​ជា​យ៉ាង​ណា គឺ​ជា​កិច្ចការ​អស្ចារ្យ​របស់​ព្រះ​ដ៏​មាន​ដំរិះ​សព្វ​គ្រប់​ឬ​ទេ”(យ៉ូប ៣៧:១៤-១៦)។ ក្នុង​នាម​យើង​ជា​មនុស្ស យើង​មិន​អាច​យល់​ច្បាស់ អំពី​ភាព​លម្អិត​ដ៏​ស្មុគ្រស្មាញ​របស់​ព្រះ​ជា​ម្ចាស់ និង​ស្នា​ព្រះ​ហស្ត​ទ្រង់​បាន​ឡើយ។ សូម្បី​តែ​ផ្នែក​នៃ​ស្នា​ព្រះ​ហស្ត​ទ្រង់ ដែល​យើង​មើល​នឹង​ភ្នែក​ទទេ​មិន​ឃើញ ក៏​បាន​ឆ្លុះ​បញ្ចាំង​អំពី​សិរីល្អ និង​អំណាចចេស្តា​របស់​ព្រះ​ជា​ម្ចាស់​ផង​ដែរ។ សិរីល្អ​របស់​ព្រះ​អង្គ​បាន​ហ៊ុម​ព័ទ្ធ​យើង។ ព្រះ​អង្គ​កំពុង​ធ្វើ​ការ​របស់​ទ្រង់​យ៉ាង​សកម្ម ​ទោះ​យើង​កំពុង​តែ​ឆ្លង​កាត់​បញ្ហា​អ្វី…

Read article
ព្រះយេស៊ូវលូកព្រះហស្ត

ពេល​ខ្លះ ជីវិត​របស់​ខ្ញុំ​មាន​ភាព​មមា​ញឹក​ណាស់។ ការ​សិក្សា​មាន​ការ​ពិបាក ការ​ងារ​ក៏​មាន​ភាព​នឿយ​ហត់ ​ខ្ញុំ​ត្រូវ​សម្អាត​បន្ទប់​គេង​ជា​ប្រចាំ ហើយ​ការ​ណាត់​ជួប​នៅ​ហាង​កាហ្វេ ក៏​មាន​នៅ​ក្នុង​កាល​វិភាគ​ទៀត។ ខ្ញុំ​រវល់​ខ្លាំង​ពេក រហូត​ដល់​ថ្នាក់​ ខ្ញុំ​ត្រូវ​តែ​បង្ខំ​ខ្លួន​ឯង ឲ្យ​រំលែក​ពេល​អាន​ព្រះ​គម្ពីរ ឲ្យ​បាន​ពីរ​បី​នាទី ក្នុង​មួយ​ថ្ងៃ ហើយ​ប្រាប់​ខ្លួន​ឯង​ថា សប្ដាហ៍​ក្រោយ ខ្ញុំ​នឹង​ចំណាយ​ពេល​បន្ថែម​ទៀត​ជា​មួយ​ព្រះ​ជាម្ចាស់។ ប៉ុន្តែ មិន​យូរ​ប៉ុន្មាន ខ្ញុំ​បន្ត​ជាប់​រវល់​ជា​មួយ​ភារៈ​កិច្ច​ប្រចាំ​ថ្ងៃ ហើយ​ថែម​ទាំង​ភ្លេច ទូល​សូម​ជំនួយ​មក​ពី​ទ្រង់ នៅ​ក្នុង​រឿង​ដ៏​ចាំ​បាច់​មួយ​ចំនួន។ នៅ​ពេល​ដែល​លោក​ពេត្រុស​កំពុង​ដើរ​លើ​ទឹក ឆ្ពោះ​ទៅ​រក​ព្រះយេស៊ូវ ​គាត់​ក៏​បាន​បែក​អារម្មណ៍​ចេញ​ពី​ទ្រង់ ដោយ​សារ​ខ្យល់ និង​ទឹក​រលក។ គាត់​ក៏​ចាប់​ផ្ដើម​លិច​ចូល​ទៅ​ក្នុង​ទឹក(ម៉ាថាយ ១៤:២៩-៣០)។ ក៏​ប៉ុន្តែ នៅ​ពេល​ដែល​លោក​ពេត្រុស​ស្រែក​សូម​ឲ្យ​ព្រះយេស៊ូវ​ជួយ “​ទ្រង់​ក៏​លូក​ព្រះហស្ត​ទៅ​ចាប់​គាត់​ភ្លាម” (ខ.៣០-៣១)។ ជាញឹក​ញាប់ ខ្ញុំ​ហាក់​ដូច​ជា​មាន​អារម្មណ៍​ថា ខ្ញុំ​មាន​ការ​រវល់​ខ្លាំង​ពេក ហើយ​ចេះ​តែ​មាន​អ្វី​នាំ​ឲ្យ​ខ្ញុំ​បែក​អារម្មណ៍​ចេញ​ពី​ទ្រង់ បាន​ជា​ខ្ញុំ​ត្រូវ​អនុញ្ញាត​ឲ្យ​ទ្រង់​ជួយ​ខ្ញុំ។ នៅ​ពេល​ណា​ ដែល​យើង​វិល​មក​រក​ព្រះយេស៊ូវ ដើម្បី​សុំ​ជំនួយ ​ទ្រង់​នឹង​លូក​ព្រះ​ហស្ត​ ដើម្បី​ជួយ​ភ្លាម​ៗ ដោយ​ឥត​រារែក​ឡើយ។​ នៅ​ពេល​ណា ដែល​ភាព​ចលាចល​នៅ​ក្នុង​ជីវិត ធ្វើ​ឲ្យ​យើង​បាត់​បង់​លំនឹង ​យើង​ងាយ​នឹង​ភ្លេច​ថា ព្រះ​ទ្រង់​កំពុង​តែ​គង់​នៅ​ក្នុង​ព្យុះ​នោះ​ ជា​មួយ​នឹង​យើង​ដែរ។ ព្រះ​យេស៊ូវ​បាន​សួរ​ពេត្រុស​ថា “ហេតុ​អ្វី​បាន​ជា​អ្នក​សង្ស័យ?” (ខ.៣១)។ ទោះ​បីជា​យើង​កំពុង​តែ​ឆ្លង​កាត់​រឿង​អ្វី​ក៏​ដោយ ព្រះ​ទ្រង់​គង់​នៅ​ជា​មួយ​យើង​ជា​និច្ច។…

Read article