Karen Wolfe

You are here:
ថ្វាយបន្ទុករបស់អ្នកដល់ព្រះអង្គ

សូមអាន : ទំនុក​ដំកើង ៤៦ ចូរ​បង្អង់​សិន ឲ្យ​បាន​ដឹង​ថា អញ​ជា​ព្រះ​។ ទំនុក​ដំកើង ៤៦:១០ ម្ចាស់​បណ្ណាគារ ដែល​ខេត(Keith)ធ្វើ​ការ បាន​ទៅ​សម្រាក​វិស្សម​កាល តែ​ពីរ​ថ្ងៃ​ទេ តែ​ក្នុង​នាម​ខេត​ជា​ជំនួយការ គាត់​មាន​អារម្មណ៍​ថា គាត់​បាន​បាត់បង់​ម្ចាស់​ការ ដោយសារ​ការ​ទទួល​ខុស​ត្រូវ​ច្រើន​ពេក​។ ការងារ​មាន​ដំណើរ​ការ​យ៉ាង​រលូន តែ​ខេត​មាន​ការ​ថប់​បារម្ភ​ថា គាត់​មិន​អាច​មើល​ការ​ខុស​ត្រូវ​ឲ្យ​បាន​ល្អ​។ គាត់​ក៏បាន​ខិតខំ​គ្រប់​គ្រង​ការងារ​បណ្ណាគារ យ៉ាង​វក់វី​។ ទី​បំផុត នៅ​ក្នុង​ការ​ជួប​ចៅហ្វាយ​នាយ​របស់​គាត់​តាម​ទូរស័ព្ទ​ ចៅហ្វាយ​នាយ​គាត់​ក៏បាន​ប្រាប់​គាត់ ឲ្យ​សម្រួល​អារម្មណ៍ ហើយ​ប្រាប់​ថា អ្វី​ដែល​គាត់​ត្រូវ​ធ្វើ គឺ​ត្រូវ​ធ្វើ​តាម​ការ​ណែនាំ​ដែល​គាត់​បាន​ផ្ញើ​មក​គាត់​តាម​អ៊ីមែល​រៀង​រាល់​ថ្ងៃ​។ ហើយក៏​បាន​ប្រាប់​គាត់​កុំ​ឲ្យ​ព្រួយ​បារម្ភ ព្រោះ​ចៅហ្វាយ​នាយ​គាត់​ជា​អ្នក​ទទួល​បន្ទុក​ការងារ​ទាំង​អស់​។ ក្នុង​ពេល​ដែល​ពួក​អ៊ីស្រាអែល​មាន​ជម្លោះ​ជា​មួយ​នគរ​ដទៃ ពួកគេ​ក៏បាន​ទទួល​ពាក្យ​លើក​ទឹក​ចិត្ត​ស្រដៀង​នេះ​ពី​ព្រះអម្ចាស់​ផង​ដែរ​។ គឺ​ដូច​ដែល​ព្រះអង្គ​បាន​ប្រាប់​ពួក​គេ​ថា “ចូរ​បង្អង់​សិន” ដែល​មានន័យថា “ចូរ​ឈប់​ច្រាស់ច្រាល់ ចូរ​ធ្វើ​តាម​បង្គាប់​ព្រះអង្គ ព្រោះ​ព្រះអង្គ​នឹង​ប្រយុទ្ធ​ជំនួស​ពួកគេ”។ ពេល​ដែល​ព្រះ​ទ្រង់​ប្រាប់​ពួក​អ៊ីស្រាអែល​ឲ្យ​ឈប់​បង្អង់ គឺ​មិនមែន​ប្រាប់​ពួកគេ​ឲ្យ​នៅ​ស្ងៀម មិនធ្វើ​អ្វី​សោះ​នោះ​ទេ តែ​ឲ្យ​ស្តាប់​បង្គាប់​ព្រះ ដោយ​ចិត្ត​ស្មោះ​ត្រង់ ដោយ​ចុះ​ចូល​នឹង​ការ​គ្រប់​គ្រង​របស់​ព្រះអង្គ ហើយ​ថ្វាយ​លទ្ធផល​នៃ​ការ​ប្រឹង​ប្រែង​របស់​ពួក ទុក​ឲ្យ​ព្រះអង្គ​ជា​អ្នក​សម្រេច​។ ព្រះអង្គ​ក៏​បាន​ត្រាស់ហៅ​យើង​ឲ្យ​ធ្វើ​ដូច​នេះ​ផង​ដែរ​។ ហើយ​យើង​អាច​ធ្វើ​បាន ព្រោះ​ព្រះ​ដែល​យើង​ទុកចិត្ត មាន​អំណាច​គ្រប់​គ្រង​លើ​អ្វីៗ​គ្រប់​យ៉ាង​។ ព្រះអង្គ​អាច​ធ្វើ​ឲ្យ​ផែនដី​រលាយ ដោយ​មាន​បន្ទូល​តែមួយ​ព្រះ​ឱស ព្រះអង្គ​ក៏​អាច​ធ្វើ​ឲ្យ​សង្គ្រាម​លែង​មាន រហូត​ដល់​ចុង​ផែនដី(ខ.៦,៩)…

Read article
ការរៀនស្គាល់ព្រះ

ខ្ញុំ​នៅ​ចាំ​ថា កាល​ពី​មុន ខ្ញុំ​ចង់​ក្លាយ​ជា​ម្តាយ​ម្នាក់។ ខ្ញុំ​បាន​ស្រមៃ​ថា ខ្ញុំ​នឹង​រៀប​ការ ហើយ​មាន​កូន​ពរ​នៅ​ក្នុង​ដៃ​ជា​លើក​ទី​មួយ។ ទី​បំផុត ពេល​ខ្ញុំ​បាន​រៀប​ការ ស្វាមី​ខ្ញុំ ហើយ​និង​ខ្ញុំ មិន​ដែល​គិត​ថា យើង​នឹង​រង់​ចាំ​ពង្រីក​គ្រួសារ​យើង នៅ​ពេល​ក្រោយ​ឡើយ។ ប៉ុន្តែ រៀង​រាល់​លើក​ដែល​ខ្ញុំ​បាន​ធ្វើ​តេស ដើម្បី​ឲ្យ​ដឹង​ថា ខ្ញុំ​មាន​ផ្ទៃ​ពោះ​ឬ​អត់ យើង​ក៏​បាន​ទទួល​លទ្ធ​ផល​អវិជ្ជ​មាន បាន​ជា​យើង​ដឹង​ថា យើង​កំពុង​តែ​មាន​បញ្ហា​អត់​កូន។ អស់​រយៈ​ពេល​ជា​ច្រើន​ខែ ដែល​យើង​បាន​ទៅ​ជួប​វេជ្ជ​បណ្ឌិត រួច​ក៏​បាន​ធ្វើ​តេស ហើយ​យើង​ទទួល​បាន​តែ​ទឹក​ភ្នែក។ យើង​កំពុង​ស្ថិត​នៅ​ក្នុង​កណ្តាល​ខ្យល់​ព្យុះ។ ការ​អត់​កូន​គឺ​ប្រៀប​បាន​នឹង​គ្រាប់​ថ្នាំ​ដ៏​សែន​ល្វីង ដែល​យើង​ត្រូវ​លេប ហើយ​ក៏​បាន​ធ្វើ​ឲ្យ​ខ្ញុំ​ឆ្ងល់ អំពី​សេចក្តី​ល្អ និង​សេចក្តី​ស្មោះ​ត្រង់​របស់​ព្រះ។ ពេល​ខ្ញុំ​និយាយ​អំពី​ដំណើរ​ជីវិត​ដ៏​ពិបាក​កាល​នោះ ខ្ញុំ​ក៏​បាន​នឹក​ចាំ អំពី​រឿង​ពួក​សិស្ស​របស់​ព្រះ​យេស៊ូវ ដែល​បាន​ជាប់​នៅ​ក្នុង​ខ្យល់​ព្យុះ នៅ​ក្នុង​សមុទ្រ ក្នុង​បទ​គម្ពីរ យ៉ូហាន ជំពូក ៦។ ខណៈ​ពេល​ដែល​ពួក​គេ​ជួប​ទុក្ខ​ធំ ដោយ​សារ​ទឹក​រលក​ធំ​ៗ និង​ភាព​ងងឹត នៅ​ក្នុង​ខ្យល់​ព្យុះ ព្រះ​យេស៊ូវ​ក៏​បាន​យាង​មក​រក​ពួក​គេ ដោយ​ដើរ​នៅ​លើ​ទឹក​រលក​ដែល​កំពុង​បក់​បោក​ខ្លាំង ដោយ​សារ​ខ្យល់​ព្យុះ។ ទ្រង់​ក៏​បាន​ជួយ​ឲ្យ​ពួក​គេ​មាន​ចិត្ត​ស្ងប់ ដោយ​ព្រះ​វត្ត​មាន​ទ្រង់ ព្រម​ទាំង​មានបន្ទូល​ថា “កុំ​ភ័យ​អី គឺ​ខ្ញុំ​ទេ​តើ”(ខ.២០)។ ខ្ញុំ និង​ស្វាមី​ខ្ញុំ​មិន​ដឹង​ថា មាន​អ្វី​កំពុង​តែ​មក​រក​យើង នៅ​ក្នុង​ពេល​ដែល​យើង​ជួប​ខ្យល់​ព្យុះ​នៃ​ជីវិត​ឡើយ…

Read article