Lawrence Darmani

You are here:
ចូរចេញទៅ

កាល​ពីឆ្នាំ​ ១៩៨៦ មាន​អ្នក​ផ្សា​យដំណឹងល្អ​ និងអ្ន​កដឹកនាំគ្រីស្ទប​រិស័ទ ជា​ង១០ម៉ឺននាក់ បានអ​ង្គុយក្នុ​ងសាល​មហោ​ស្រពដ៏ធំមួ​យ ក្នុង​ក្រុង​អាំ​ស្ទើដាំ ដើម្បី​ស្តាប់​ការ​អធិប្បាយរបស់​លោក​ប៊ីលីក្រាហាំ ដែលជា​អ្ន​កផ្សាយ​ដំណឹង​ល្អដ៏ល្បីល្បាញ។ កាល​នោះ ខ្ញុំក៏​បានអង្គុយ​ស្តាប់ ក្នុងចំ​ណោម​ពួក​គេ​ផងដែ​រ ពេល​ដែលគាត់ចែកចាយ​បទពិ​សោធន៍​របស់​គា​ត់។ បន្ទាប់​មក ខ្ញុំ​មានការ​ភ្ញាក់ផ្អើ​ល​ ពេល​​ឮ​គាត់​និយាយថា​ “ខ្ញុំសូមជម្រាបបងប្អូ​នថា​​ : ជារៀ​ងរា​ល់ពេលដែ​ល​ខ្ញុំឈរ នៅ​ចំពោះ​ពួ​ក​ជំ​នុំរ​បស់​ព្រះ​ ដើម្បីចែ​កចាយ​ព្រះ​បន្ទូល ខ្ញុំ​តែង​តែញ័រខ្លួ​ន ហើយជង្គង់​ខ្ញុំក៏​រ​ញ្ជួយ!”។ ពេល​ឮដូចនេះ ខ្ញុំឆ្ង​ល់ថា ហេតុ​អ្វីបា​នជា​អ្នក​ចែក​ចាយព្រះបន្ទូល​ដ៏ល្បី​ល្បាញ ដែល​បាន​ធ្វើឲ្យម​នុស្សរាប់លាននា​ក់ប៉ះពាល់ចិត្ត ដោយសារកា​រ​អធិប្បាយ​ព្រះ​បន្ទូល​ដ៏មា​នអំ​ណាច​ចេស្តា​របស់ព្រះ តែបែ​រជាញ័រខ្លួន និងញ័រជ​ង្គង់​​​ដូចនេះ​?  បន្ទាប់​មក គាត់​ក៏ប​កស្រាយ​ថា​ គាត់មិ​ន​មានការភ័យខ្លាច ពេល​ឡើង​លើឆាក​នោះឡើយ​ តែគាត់មានអារម្មណ៍ថា ខ្លួនជាមនុស្សតូ​ចតាចណាស់ គឺមិ​នសក្តិសមនឹ​ងបំពេញ​កិច្ច​ការដ៏​ធំនេះ​ ថ្វាយព្រះទេ។ ហេតុនេះ​ហើ​យ បានជាគា​ត់ពឹ​ង​ផ្អែក​លើ​ព្រះ​ ដើម្បី​ឲ្យ​មា​នកម្លាំង ​គឺមិ​ន​បា​ន​ពឹ​ង​ផ្អែក​លើ​ថ្វីមាត់​របស់​គាត់​ឡើ​យ។ ការ​នេះបាន​ធ្វើ​ឲ្យខ្ញុំ​នឹ​កចំា​ អំពី​លោកម៉ូ​សេ ពេលដែល​ព្រះ​ចាត់គាត់ ឲ្យ​ទៅរំដោះប្រជាជ​នអ៊ី​ស្រាអែល ឲ្យរួច​ពីភាពជាទា​សករ ក្នុងន​គរ​អេស៊ីព្ទ ដែល​មានរយៈ​ពេល​ជាង៤០០​ឆ្នាំ។ កា​លនោះ គាត់​មាន​អារម្មណ៍​ថា ខ្លួន​គ្មានសមត្ថ​ភាពដឹ​ក​នាំពួ​កគេឡើ​យ បានជា​គាត់អង្វរព្រះអម្ចាស់ ឲ្យចា​ត់អ្នកផ្សេង​វិញ ដោយ​គាត់​យកលេសថា…

Read article
ប្រភពនៃអ្វីៗគ្រប់យ៉ាង

ទន្លេ​នីល ស្ថិត​នៅ​ទ្វីបអា​ហ្វ្រិក លាត​​សន្ធឹ​ង​ប្រវែង​៦​៦៥០​គីឡូម៉ែ​ត្រ ហើយ​ហូរ​ពី​ត្បូង​ទៅ​ជើង កាត់​ប្រទេស​មួយ​ចំនួន ក្នុង​ភាគ​ខាង​ជើងនៃ​ទ្វីប​អាហ្វ្រិក។ អស់​រយៈ​ពេលជា​ច្រើនស​តវត្សរ៍មក​ហើយ ដែលទ​ន្លេនីល​បានផ្តល់​ឲ្យនូ​វការទ្រទ្រង់​ជីវិត និង​ជីវភាព ដល់​ប្រជាពល​រដ្ឋរា​ប់លាននាក់ ក្នុ​ងប្រ​ទេស​ដែលទន្លេនេះ​​ហូរ​កា​ត់។ ថ្មីៗ​នេះ ប្រទេស​អេធីយ៉ូពី​កំពុង​សា​ង​សង់ទំនប់​វារី​អគ្គីសនី​ធំ​ជាង​គេ​បំផុតរបស់​ទ្វី​បអាហ្រ្វិក តាម​បណ្តោយ​ទន្លេ​នីល។ ទំនប់​វារី​អគ្គី​សនី​នេះនឹ​ង​ក្លាយ​ជាធនធាន​ដ៏សំខាន់ សម្រាប់​តំបន់នោះ។ កាលពី​សម័យ​ដើម ស្តេច​ផារ៉ោន​នៃនគរ​អេស៊ីព្ទ បាន​អៈ​អាងថា ខ្លួន​ជា​ម្ចាស់ និង​ជា​អ្នក​បង្កើត​ទន្លេ​នីល។ ស្តេច​អង្គនេះ និង​ប្រជាជន​​អេស៊ីព្ទ​​​បាន​អួត​ថា “ទន្លេ​នេះ​ជា​របស់​ផង​អញ អញ​បាន​បង្កើត​សំរាប់​តែ​ខ្លួន​អញ​ទេ”(អេសេគាល ២៩:៣,៩)។ ពួកគេ​មិ​ន​បាន​ទទួល​ស្គាល់​ថា មាន​តែព្រះ​​មួយអ​ង្គ​គត់ ដែល​បាន​ប្រទាន​នូវធនធា​ន​ធម្មជាតិ​ទាំង​អស់។ ហេតុ​នេះហើ​យ បាន​ជា​ទ្រង់​សន្យា​ថា នឹង​ដាក់ទោ​ស​នគរ​អេស៊ីព្ទ​(ខ.៨-៩)។ យើងត្រូ​វ​ថែរ​រក្សា​ស្នាព្រះ​ហ​ស្ត​របស់​ព្រះ ហើយ​មិន​ត្រូវ​ភ្លេច​ទេថា អ្វីៗ​ដែលយើងមាន សុទ្ធ​តែមា​ន​ប្រភព​ម​ក​ពីព្រះអម្ចាស់។ បទគម្ពីរ​រ៉ូម ១១:៣៦ បាន​ចែង​ថា​ “ដ្បិត​រ​បស់​​សព្វ​សារពើ​បាន​កើត​មក​ពី​ទ្រង់ ដោយសារ​ទ្រង់ ហើយ​សំរាប់​ទ្រង់ សូម​ឲ្យ​ទ្រង់​បាន​សិរីល្អ​នៅ​អស់​កល្ប​ជានិច្ច”។ ទ្រង់​ក៏​ជាអ្នកដែល​បាន​ប្រទាន​ឲ្យម​នុស្ស​ជាតិ មាន​សមត្ថ​ភាព​ផលិត និង​ឆ្នែបង្កើត​នូវ​ធនធា​ន ដែល​ជាស្នា​ដៃម​នុស្ស​។ ពេល​ណាយើ​ង​ជ​ជែក​អំពី​ការ​ល្អ ដែល​យើងបានទ​ទួល ឬ​អំពី​កិច្ច​ការ​ដែល​យើង​បាន​សម្រេច យើង​ចាំបា​ច់ត្រូវចាំ​ព្រះបន្ទូ​លព្រះ​ ក្នុង​បទ​គម្ពីរ អេសាយ ៤២:៨ ដែល​បានចែ​ង​ថា…

Read article
ការសម្រេចចិត្តច្បាស់លាស់

ឪពុករបស់ខ្ញុំជាអ្នកធ្លាប់ឲ្យតម្លៃ ចំពោះព្រះរបស់បុព្វបុរសគាត់។ ពេលគាត់មានអាយុ៩០ ជិតដល់ពេលបញ្ចប់នៃជីវិតគាត់ គាត់បានប្រឹងមានប្រសាសន៍ដ៏គួរឲ្យកត់សំគាល់ថា “ពេលខ្ញុំស្លាប់ សូមឲ្យពួកជំនុំជាអ្នកចាត់ចែងពិធីបុណ្យសពខ្ញុំ គឺមិនត្រូវប្រគល់កិច្ចការនេះ ឲ្យអ្នកផ្សេងទៀតធ្វើឡើយ។ កុំរកគ្រូទាយ កុំសែនអីឲ្យខ្ញុំ កុំធ្វើបុណ្យបែបសាសនា។ ជីវិតខ្ញុំនៅក្នុងព្រះហស្តព្រះយេស៊ូវគ្រីស្ទហើយ ដូចនេះ ការស្លាប់របស់ខ្ញុំក៏ស្ថិតក្នុងព្រះហស្តទ្រង់ផងដែរ”។ ឪពុកខ្ញុំបានសម្រេចចិត្តជ្រើសរើសផ្លូវរបស់ព្រះគ្រីស្ទ ក្នុងវ័យចាស់ ដោយយាងព្រះយេស៊ូវឲ្យចូលគង់ក្នុងជីវិតគាត់ ជាព្រះអម្ចាស់ និងជាព្រះសង្រ្គោះ។ ចាស់ៗជំនាន់គាត់បានចំអកឲ្យគាត់ថា “មនុស្សចាស់ដូចឯង មិនគួរទៅព្រះវិហារទេ!” តែឪពុកខ្ញុំបានសម្រេចចិត្តយ៉ាងច្បាស់ថា នឹងដើរតាម និងថ្វាយបង្គំព្រះដ៏ពិត ដូចពួកបណ្តាជន នៅគ្រាសញ្ញាចាស់ នៅពេលដែលយ៉ូស្វេបានលើកទឹកចិត្តពួកគេថា “ចូររើសយកព្រះណា ដែលអ្នករាល់គ្នាចង់គោរពប្រតិបត្តិតាមនៅថ្ងៃនេះចុះ តែឯខ្ញុំ និងគ្រួសារខ្ញុំ យើងទាំងអស់គ្នានឹងគោរពប្រតិបត្តិដល់ព្រះអម្ចាស់តែមួយប៉ុណ្ណោះ”(យ៉ូស្វេ ២៤:១៥)។ ពួកគេក៏បានឆ្លើយតប ដោយការប្តេជ្ញាចិត្តថា នឹងថ្វាយបង្គំព្រះអម្ចាស់តែមួយប៉ុណ្ណោះ។ ទោះបីជាលោកយ៉ូស្វេបានដាស់តឿនពួកគាត់ ឲ្យដឹងអំពីការលៈបង់ ក្នុងការដើរតាមទ្រង់ក៏ដោយ(ខ.១៩-២០) ក៏ពួកគេនៅតែប្តេជ្ញាចិត្តថា នឹងដើរតាមព្រះអម្ចាស់ ដោយនឹកចាំ អំពីពេលដែលទ្រង់បានរំដោះពួកគេឲ្យរួចពីនគរអេស៊ីព្ទ ទ្រង់បានផ្គត់ផ្គង់ ហើយការពារពួកគេ(ខ.១៦-១៧,២១)។ ទោះជាយ៉ាងណាក៏ដោយ ការសម្រេចចិត្តដ៏ច្បាស់លាស់នេះ តម្រូវឲ្យមានការប្រព្រឹត្តតាម ដ៏ច្បាស់លាស់ផងដែរ គឺដូចដែលលោកយ៉ូស្វេបានរំឭកគេ ដោយនិយាយសង្កត់ធ្ងន់ថា “ដូច្នេះចូរឯងរាល់គ្នាលះចោលអស់ទាំងព្រះដទៃ ដែលមាននៅក្នុងពួកឯងចេញទៅ…

Read article
អាវុធដែលអាចគ្រោះថ្នាក់ដល់ជីវិត

មូហាម៉ាត់ អាលី(Muhammad Ali) ដែលជាកីឡាករប្រដាល់ ដ៏ល្បីល្បាញ បានប្រើយុទ្ធវិធីមួយចំនួន ពេលប្រកួតក្នុងសង្វៀនប្រដាល់ ដើម្បីផ្តួលគូប្រកួត ហើយការចំអកឲ្យគូប្រកួត ស្ថិតក្នុងចំណោមយុទ្ធវិធីទាំងនោះឯង។ ក្នុងការប្រកួតជាមួយនឹងចច ហ្វ៊រមែន(George Foreman) នៅឆ្នាំ១៩៧៤ អាលីបានចំអកឲ្យហ្វរមែនថា “វាយខ្ញុំឲ្យខ្លាំងជាងនេះមក! បញ្ចេញក្បាច់ឲ្យអស់មក ចច។ វៃចឹង ម៉េចឈឺ។ ខ្ញុំគិតថា អ្នកឯងអន់ណាស់”។ ហ្វ៊រមែនក៏បានផ្ទុះកំហឹង ហើយវាយសម្រុកមកលើអាលីឥតសំចៃដៃ ធ្វើឲ្យខ្ជះខ្ជាយកម្លាំងជាច្រើន ហើយធ្វើឲ្យទំនុកចិត្តរបស់គាត់ចុះខ្សោយ។ យុទ្ធវិធីមួយនេះ ត្រូវបានគេយកមកប្រើតាំងពីយូរមកហើយ។ ពេលដែលហោរានេហេមាកំពុងខិតខំដឹកនាំពួកបណ្តាជនជួសជុលកំផែងក្រុងយេរូសាឡិម ថូប៊ីយ៉ាបាននិយាយចំអកឲ្យគាត់ថា សត្វឆ្កែចចក ក៏អាចរំលំកំផែងក្រុងនោះបានដែរ(នេហេមា ៤:៣)។ ត្រង់ចំណុចនេះ  ថូប៊ីយ៉ាកំពុងបំបាក់ទឹកចិត្តពួកអ្នកសាងសង់ ដោយពាក្យសម្តីដ៏ពិសពុល។ កូលីយ៉ាតក៏បានព្យាយាមធ្វើឲ្យដាវិឌបាក់ទឹកចិត្ត ដោយការចំអកឲ្យអាវុធដ៏សាមញ្ញរបស់ក្មេងម្នាក់នេះ ដែលមានតែខ្សែដង្ហក់ និងគ្រាប់គ្រួស(១សាំយ៉ូអែល ១៧:៤១-៤៤)។ ការនិយាយបំបាក់ទឹកចិត្ត អាចធ្វើជាអាវុធ ដែលនាំឲ្យគ្រោះថ្នាក់ដល់ជីវិត។ តែនេហេមាមិនព្រមបណ្តោយខ្លួនឲ្យបាក់ទឹកចិត្ត ដោយសារពាក្យចំអករបស់ថូប៊ីយ៉ា គឺមិនខុសពីការដែលដាវីឌមិនព្រមឲ្យកូលីយ៉ាតនិយាយបង្អាប់ខ្លួននោះដែរ។ ទីបំផុត នេហេមា និងដាវីឌក៏បានទទួលជ័យជម្នះដូចគ្នា ដោយផ្តោតទៅលើព្រះ និងជំនួយរបស់ទ្រង់ ជាជាងផ្តោតទៅលើស្ថានភាពដ៏ពិបាកដែលធ្វើឲ្យបាក់ទឹកចិត្ត។ នរណាក៏អាចនិយាយចំអកឲ្យយើងដែរ គឺរាប់បញ្ចូលទាំងអ្នកដែលជិតស្និតនឹងយើង។…

Read article
ការចូលទៅរកព្រះ

មានពេលមួយ ខ្ញុំក៏បានសង្កេតមើលពន្លឺ ដែលចាំងចូលក្នុងបន្ទប់ខ្ញុំ តាមចន្លោះវាំងនន នៅមាត់បង្អួច។ ខ្ញុំក៏បានឃើញលំអងធូលីជាច្រើន កំពុងអណ្តែតក្នុងបាច់ពន្លឺនោះ។ បើគ្មានបាច់ពន្លឺចាំងចូលតាមចន្លោះវាំងននទេ បន្ទប់របស់ខ្ញុំហាក់ដូចជាមិនឃើញមានធូលីដីទេ ប៉ុន្តែ ពន្លឺនោះបានបង្ហាញឲ្យខ្ញុំឃើញលំអងធូលីជាច្រើន កំពុងអណ្តែតតាមខ្យល់ ក្នុងបន្ទប់។ ការសង្កេតមើលនៅថ្ងៃនោះ ក៏បាននាំឲ្យខ្ញុំគិតអំពីជីវិតខាងវិញ្ញាណ។ ខ្ញុំក៏បានដឹងថា កាលណាខ្ញុំចូលទៅរកព្រះអម្ចាស់នៃពន្លឺកាន់តែជិតប៉ុណ្ណា នោះខ្ញុំក៏បានមើលឃើញជីវិតខ្លួនឯងកាន់តែច្បាស់យ៉ាងនោះផងដែរ។ ពេលដែលពន្លឺនៃព្រះគ្រីស្ទបានចែងចាំង ក្នុងភាពងងឹតនៃជីវិតយើង ពន្លឺរបស់ទ្រង់ក៏បានបង្ហាញឲ្យយើងឃើញអំពើបាប មិនមែនដើម្បីឲ្យយើងបាក់ទឹកចិត្តនោះទេ តែគឺដើម្បីឲ្យយើងបន្ទាបខ្លួន ហើយទុកចិត្តទ្រង់។ យើងមិនអាចពឹងផ្អែកលើភាពសុចរិតរបស់យើងឡើយ  ដ្បិតយើងជាមនុស្សមានបាប  ហើយខ្វះមិនដល់សិរីល្អព្រះ(រ៉ូម ៣:២៣)។ ពេលយើងមានអំណួត ហើយពន្លឺនៃព្រះក៏បានចែងចាំឲ្យយើងភ្ញាក់ខ្លួន នោះយើងអាចស្រែកឡើង ដូចហោរាអេសាយថា “វរហើយខ្ញុំ … ដ្បិតខ្ញុំជាមនុស្សមានបបូរមាត់មិនស្អាត … ភ្នែកខ្ញុំបានឃើញមហាក្សត្រ គឺជាព្រះយេហូវ៉ានៃពួកពលបរិវារ”(អេសាយ ៦:៥)។ ព្រះទ្រង់ល្អឥតខ្ចោះ ក្នុងគ្រប់ផ្នែកទាំងអស់។ ចូរយើងចូលទៅជិតទ្រង់ ដោយការបន្ទាបខ្លួន និងមានជំនឿដូចកូនក្មេង មិនមែនដោយអំណួត និងការលើកដំកើងខ្លួនឡើយ។ ដ្បិតគឺដោយព្រះគុណ ដែលទ្រង់បាននាំឲ្យយើងចូលទៅជិតទ្រង់។ វាជាការប្រសើរណាស់ ដែលយើងដឹងថាខ្លួនមានចំណុចខ្វះខាត ពេលដែលយើងចូលទៅជិតព្រះ ព្រោះការនេះនឹងធ្វើឲ្យយើងបន្ទាបខ្លួន ហើយពឹងផ្អែកលើទ្រង់តែមួយអង្គប៉ុណ្ណោះ។-Lawrence Darmani

Read article
អ្វី​ដែល​នាំឲ្យ​បែរទៅរកព្រះ

នៅបន្ទាត់ទីមួយនៃបទគោរពទង់ជាតិរបស់ប្រទេសហ្គាណា គេច្រៀងថា “សូមព្រះអម្ចាស់ ប្រទានពរមាតុភូមិយើង”។ នៅក្នុងចម្រៀងជាតិរបស់ប្រទេសដទៃទៀត នៅទ្វីបអាហ្រ្វិក មានឃ្លាដែលគេច្រៀងថា “ឱប្រទេស យូហ្គាន់ដា សូមព្រះថែរក្សាអ្នក” នៅប្រទេសអាហ្រ្វិកខាងត្បូង គេច្រៀងថា “ឱព្រះអម្ចាស់ សូមប្រទានពរប្រជាជាតិយើងខ្ញុំ” ហើយនៅប្រទេសនីហ្សេរីយ៉ាវិញ គេច្រៀងថា “ឱព្រះអាទិករ សូមនាំផ្លូវយើងខ្ញុំ ទៅរកគោលដៅដ៏ថ្លៃថ្លា”។ នៅអាមេរិក ចម្រៀងជាតិគឺជាសេចក្តីអធិស្ឋាន ដែលបិតាជាតិអាមេរិក បានតាក់តែង ដើម្បីសូមឲ្យព្រះទ្រង់ ប្រទានពរដល់ទឹកដី និងប្រជាជនរបស់ខ្លួន។ បទចម្រៀចជាតិរបស់ប្រទេសជាច្រើន នៅអាហ្រ្វិក និងនៅតំបន់ដទៃទៀត បានចង្អុលបង្ហាញប្រាប់គេថា ព្រះទ្រង់ជាព្រះអាទិករ និងអ្នកផ្គត់ផ្គង់។ ទន្ទឹមនឹងនោះ នៅបន្ទាត់ដទៃទៀត នៃចម្រៀងជាតិរបស់ប្រទេសទាំងនោះ ក៏មានការអំពាវនាវឲ្យមានការផ្សះផ្សា ការផ្លាស់ប្តូរ និងក្តីសង្ឃឹម សម្រាប់ប្រជាជន ដែលជាញឹកញាប់មានការបែកបាក់គ្នា ដោយសារមានដើមកំណើត និន្នាការនយោបាយ និងសង្គមខុសគ្នា។ ប៉ុន្តែ សព្វថ្ងៃ មានអ្នកដឹកនាំ និងប្រជាពលរដ្ឋ នៅតាមប្រទេសជាច្រើន បានភ្លេចព្រះ ហើយមិនបានរស់នៅ ឲ្យស្របតាមចម្រៀងជាតិរបស់ខ្លួន ជាពិសេសនៅពេលដែលការរស់នៅ មានភាពសុខស្រួល។ ប៉ុន្តែ ហេតុអ្វីបានជាទាល់តែមានសង្គ្រាម…

Read article
អ្នកនៅទីណា?

ពេលដែលក្មេងប្រុសជំទង់ពីរនាក់ បានឮសម្លេងឡានឪពុកម្តាយរបស់ពួកគេ បើកមកដល់ផ្ទះ ពួកគេក៏មានការភិតភ័យ ព្រោះពួកគេបានធ្វើឲ្យមានភាពរញេរញ៉ៃពេញផ្ទះ ដោយមិនដឹងថា នឹងត្រូវបកស្រាយយ៉ាងដូចម្តេច ចំពោះពួកគាត់។ មុនពេលឪពុកចាកចេញ ទៅកាន់ទីក្រុងជាមួយម្តាយពួកគេ គាត់បានផ្តាំយ៉ាងច្បាស់ថា មិនឲ្យនាំមិត្តភក្តិដែលគ្មានសណ្តាប់ធ្នាប់ មកលេងក្នុងផ្ទះឡើយ។ តែមិត្តភក្តិដែលគ្មានសណ្តាប់ធ្នាប់ទាំងនោះ ក៏បានមកលេងផ្ទះពួកគេ ហើយក្មេងទាំងពីរក៏បានឲ្យពួកគេនៅលេងជាមួយ ទោះបីជាឪពុករបស់ខ្លួនបានព្រមានហើយក៏ដោយ។ ពេលពួកគាត់មកដល់  ផ្ទះមានភាពរញេរញ៉ៃ ហើយពួកក្មេងជំទង់ទាំងនោះ  បានស្រវឹងស្រាតិចៗហើយ   ទាំងមានសក់ក្បាលកន្រ្ទីងកន្ទ្រើងផង។ ដោយការភ័យខ្លាច ពួកគេក៏បានលាក់ខ្លួន។ ពេលដែលអ័ដាម និងនាងអេវ៉ាបានសម្រេចចិត្តធ្វើខុសនឹងបំរាមរបស់ព្រះ ហើយឮសម្លេងព្រះអង្គកំពុងយាងមករកពួកគេ ពួកគេប្រាកដជាមានអារម្មណ៍តក់ស្លុតផងដែរ។ ដោយសារការភ័យខ្លាច ពួកគេក៏បានលាក់ខ្លួន។ ព្រះទ្រង់ក៏បានហៅរកអ័ដាមដោយព្រះបន្ទូលថា “ឯងនៅឯណា?”(លោកុប្បត្តិ ៣:៩)។ គាត់ទូលឆ្លើយថា “ទូលបង្គំបានឮសំឡេងទ្រង់នៅក្នុងសួនច្បារ ក៏រត់ទៅពួន ដោយនឹកភ័យខ្លាច ពីព្រោះនៅខ្លួនទទេ”(ខ.១០)។ អំពើបាបធ្វើឲ្យយើងមានអារម្មណ៍ភ័យខ្លាច ហើយអាម៉ាសចំពោះព្រះ ហើយយើងកាន់តែងាយនឹងជួបការល្បួងថែមទៀត។ ព្រះទ្រង់នៅតែបន្តមានបន្ទូលហៅមនុស្សជាច្រើនថា  “ឯងនៅឯណា?”  ហើយមនុស្សជាច្រើនបានរត់គេច ដោយព្យាយាមលាក់ខ្លួនពីព្រះភ័ក្ត្រព្រះអង្គ ឬមិនអើពើរនឹងសម្លេងព្រះអង្គ។ តែយើងមិនអាចគេចចេញពីព្រះអង្គបានឡើយ ព្រះអង្គជ្រាបយ៉ាងច្បាស់ថា យើងកំពុងនៅទីណា។ យើងមិនគួរលាក់ខ្លួនដោយការភ័យខ្លាចទេ ផ្ទុយទៅវិញ យើងអាចឆ្លើយតបថា “ឱព្រះអង្គអើយ សូមទ្រង់មេត្តាអត់ទោសដល់ទូលបង្គំ ដែលជាអ្នកមានបាបផង”(លូកា…

Read article