Raksa

You are here:
ផ្ដោត​ទៅលើ​ការ​ដើរ​តាម​ព្រះយេស៊ូវ

លោកុប្បត្តិ ២៧-២៨ និង ម៉ាថាយ ៨:១៨-៣៤ យ៉ូហាន ២១:១៧-២៤ បើសិន​ជា​ខ្ញុំ​ចង់​ឲ្យ​អ្នក​នោះ​នៅ ទាល់តែ​ខ្ញុំ​មក នោះ​តើ​អំពល់​អ្វី​ដល់​អ្នក ចូរ​ឲ្យ​អ្នក​មក​តាម​ខ្ញុំ​ចុះ​។ យ៉ូហាន ២១:២២ មាន​ពេល​មួយ​ខ្ញុំ​ប្រាប់​កូន​ស្រី​ខ្ញុំ ឲ្យ​សម្អាត​បន្ទាប់​ខាង​មុខ មុន​ពេល​ចូល​គេង​។ គាត់​ក៏​បាន​ឆ្លើយតប​ភ្លាមៗ ដោយ​សួរ​ខ្ញុំ​ថា ហេតុ​អ្វី​ខ្ញុំ​មិន​ប្រាប់​ប្អូន​ស្រី​គាត់​ឲ្យ​ទៅ​សម្អាត​បន្ទប់​នោះ​ដែរ? ការ​ប្រចាំ​គ្នា​យ៉ាង​ដូច​នេះ​ ជា​ការ​ប្រឆាំង​តិចតួច​ដែល​កើត​ឡើង​ជា​ញឹក​ញាប់ នៅ​ក្នុង​គ្រួសារ​ខ្ញុំ កាល​កូន​ស្រី​ខ្ញុំ​នៅ​ក្មេង​។ ខ្ញុំ​តែងតែ​ឆ្លើយតប​ទៅ​ពួកគេ​វិញ ដូច​សព្វ​មួយ​ដង​ថា “កូន​កុំ​បារម្ភ​អំពី​បង​ប្អូន​របស់​កូន​អី​។ ម៉ាក់​ប្រគល់​ភារកិច្ច​នេះ ឲ្យ​កូន​ធ្វើ​ហើយ”។ ក្នុង​បទ​គម្ពីរ​យ៉ូហាន​ជំពូក ២១ យើង​ឃើញថា បញ្ហា​ដ៏​សាមញ្ញ​នេះ ក៏បាន​កើត​ឡើង​ក្នុង​ចំណោម​ពួក​សាវ័ក​ផង​ដែរ​។ ព្រះយេស៊ូវ​ទើបតែ​បាន​ស្អាង​លោក​ពេត្រុស​ឡើង​វិញ បន្ទាប់ពី​គាត់​បាន​បដិសេធន៍​ព្រះ​អង្គ​បី​ដង(មើល យ៉ូហាន ១៨១៥-១៨,២៥-២៧)។ ព្រះអង្គ​ក៏បាន​មាន​បន្ទូល​ទៅ​កាន់​គាត់​ថា “ចូរ​មក​តាម​ខ្ញុំ​ចុះ!”(២១:១៩) ដែល​ជា​ព្រះ​រាជ​បញ្ជា​ដ៏​សាមញ្ញ តែ​នាំ​ឲ្យ​មាន​ការ​ឈឺ​ចាប់​។ ព្រះយេស៊ូវ​ក៏បាន​ពន្យល់​លោក​ពេត្រុស​ថា គាត់​នឹង​ដើរ​តាម​ព្រះអង្គ​រហូត​ដល់​អស់​ជីវិត(ខ.១៨-១៩)។ លោក​ពេត្រុស​មិន​បាន​យល់​ព្រះបន្ទូល​ព្រះយេស៊ូវ​ច្បាស់​ទេ បាន​ជា​គាត់​ទូល​សួរ​ព្រះអង្គ អំពី​សាវ័ក​ម្នាក់​ទៀត​ដែល​នៅ​ក្រោយ​គាត់​ថា “តើ​អ្នក​នោះ​នឹង​បាន​ដូច​ម្តេច​ទៅ?”(ខ.២១)។ ព្រះយេស៊ូវ​ក៏​បាន​ឆ្លើយ​ថា “បើសិន​ជា​ខ្ញុំ​ចង់​ឲ្យ​អ្នក​នោះ​នៅ ទាល់តែ​ខ្ញុំ​មក នោះ​តើ​អំពល់​អ្វី​ដល់​អ្នក ចូរ​ឲ្យ​អ្នក​មក​តាម​ខ្ញុំ​ចុះ”(ខ.២២)។ ជា​ញឹក​ញាប់ យើង​ក៏​មាន​បញ្ហា​នេះ​ដូច​សាវ័ក​ពេត្រុស​ផង​ដែរ! យើង​ចង់​ដឹង​អំពី​ការ​ធ្វើ​ដំណើរ​ខាង​វិញ្ញាណ​របស់​អ្នក​ដទៃ…

Read article
កម្លាំងនៅក្នុងភាពកម្សោយ

ជាញឹកញាប់ យើងបានចំណាយពេលព្យាយាមជម្នះ ឬលាក់បាំងភាពកម្សោយរបស់យើង។ ប៉ុន្តែ ចុះបើសិនជា ភាពកម្សោយរបស់យើង គឺជាកន្លែងដែលព្រះទ្រង់សព្វព្រះទ័យនឹងប្រើ ដើម្បីបង្ហាញអំណាចចេស្តាព្រះអង្គ ក្នុងជីវិតយើង តើយើងនឹងឱបក្រសោបយកភាពកម្សោយរបស់យើងឬទេ? មានតែព្រះគម្ពីរប៊ីបប៉ុណ្ណោះ ដែលបានលើកទឹកចិត្តយើងឲ្យពិសោធន៍អំណាចចេស្តាព្រះអង្គ តាមរយៈភាពកម្សោយរបស់យើង ដោយការស្កប់ចិត្ត និងទុកចិត្តលើអំណាចចេស្តា និងកម្លាំងរបស់ព្រះអង្គ ដែលពិតជាអាចកែប្រែជីវិតយើង ឲ្យផ្លាស់ប្រែ កាន់តែមានលក្ខណដូចព្រះគ្រីស្ទ។ ដើម្បីស្វែងយល់បន្ថែម សូមទាញយក ឬdownload សៀវភៅនេះ ដោយឥតគិតថ្លៃ។

Read article
ជំនួយសម្រាប់ឪពុកម្តាយ ដែលកូនមានបញ្ហាក្នុងការសិក្សា

ដោយសារឪពុកម្តាយជំរុញឲ្យកូនខិតខំរៀនច្រើនពេក ក្មេង​ៗ​ជា​ច្រើន​មាន​ពេល​តិច​តួច សម្រាប់​លេង ឬ​សម្រាក។ ពួក​គេ​ក្រ​ចូល​គេង មាន​កិច្ច​ការ​សាលា​ច្រើន​ពេក និង​កិច្ច​ការ​បន្ថែម​ទៀត ដែល​ឪពុក​ម្តាយ​ពួក​គេ​បាន​ដាក់​ឲ្យ​ធ្វើ។ ប៉ុន្តែ ឪពុក​ម្តាយ​ជា​ច្រើន​បាន​និយាយ​ថា ពួក​គេ​កំពុង​តែ​ឲ្យ​កូន​រៀន​ច្រើន​យ៉ាង​នេះ គឺ​ដោយ​សារ​កូន​របស់​ពួក​គេ កំពុង​តែ​ចម្រើន​វ័យ​ធំ​ឡើង ក្នុង​បរិយ៉ា​កាស​ប្រកួត​ប្រជែង​ខ្លាំង។ តើពួកគេត្រូវមានការខិតខំខ្លាំងយ៉ាងនេះឬ? ក្នុងនាមជាឪពុកម្តាយដែលជាគ្រីស្ទបរិស័ទ តើព្រះទ្រង់សព្វព្រះទ័យឲ្យយើងធ្វើដូចម្តេច ចំពោះការសិក្សារបស់កូន? ដើម្បីស្វែងយល់បន្ថែម សូមទាញយកសៀវភៅនេះ ដោយឥតគិតថ្លៃ។

Read article
ជំនួយ សម្រាប់ឪពុកម្តាយ ដែលមានកូនញៀនទូរស័ព្ទ ឬធែប្លែត

ឪពុកម្តាយជាច្រើន មានការថប់បារម្ភ ពេលដែលកូនៗចំណាយពេលច្រើនពេក នៅពីមុខអេក្រង់ទូរស័ព្ទ ឬធែប្លែត។ ពួកគេក៏បានចោទជាសំណួរថា “តើខ្ញុំគួរតែឲ្យកូនខ្ញុំមានទូរស័ព្ទផ្ទាល់ខ្លួនប្រើ នៅអាយុប៉ុន្មាន? តើខ្ញុំត្រូវដាក់ច្បាប់ ឬវិន័យអ្វីខ្លះ សម្រាប់ឲ្យពួកគេប្រើប្រាស់ឧបករណ៍ទាំងនោះ?” តើខ្ញុំត្រូវធ្វើដូចម្តេច នៅពេលដែលពួកគេញៀនអេក្រង់ទូរស័ព្ទ ឬធែបប្លែត? នៅមានសំណួរជាច្រើនទៀត ដែលឪពុកម្តាយជាគ្រីស្ទបរិស័ទមាន។ ដើម្បីស្វែងយល់បន្ថែម សូមទាញយកសៀវភៅនេះ ដោយឥតគិតថ្លៃ។

Read article
ហេតុអ្វីការមើលរូបអាសអាភាស មានគ្រោះថ្នាក់យ៉ាងនេះ?

ហេតុ​អ្វី​មនុស្ស​ជា​ច្រើន​ចូល​ចិត្ត​មើល​រូប​អាស​អាភាស? គេ​បាន​មើល​វា ហាក់​ដូច​ជា​មិន​មាន​បញ្ហា​អ្វី​ទេ មែន​ទេ? រូប​អាសអាភាស​បាន​ក្លាយ​ជា ផ្នែក​មួយ​នៃ​ការ​រស់​នៅ​ប្រចាំ​ថ្ងៃ របស់​ពួក​គេ។ តាម​ពិត “រូបអាស​អាភាស” គឺ​ជា​ចំណី​ភ្នែក និង​អារម្មណ៍​ដ៏​គ្រោះ​ថ្នាក់។ ប៉ុន្តែ តើ​វា​គ្រាន់​តែ​ជា​បញ្ហា​ដែល​កើត​មាន​ជា​ធម្មតា​​មែន​ឬ? ការ​មើល​រូប ឬ​វីដេអូ​អាសអាភាស ពី​ដំបូង ធ្វើ​ឲ្យ​មាន​ចិត្ត​រំភើប​។ តែ​មិន​យូរ​ប៉ុន្មាន វា​ក៏​បាន​ក្លាយ​ជា​ទម្លាប់ ក្នុង​ការ​រស់​នៅ។ វា​ក៏​បាន​គ្រប់​គ្រង និង​ទាម​ទា​យើង ឲ្យ​ផ្តោត​ចិត្ត​ទៅ​លើ​វា ហើយ​យើង​ក៏​មាន​អារម្មណ៍​ថា យឺត​ពេល​ហើយ វា​មិន​ព្រម​ដោះ​លែង​យើង​ទេ។ វា​មានផល​ប៉ះ​ពាល់​មក​លើ​ការ​ឲ្យ​តម្លៃ​ខ្លួន​ឯង ទំនាក់​ទំនង សមត្ថ​ភាព​នៅ​ក្នុង​ការ​បើក​ចំហរ ការ​រំពឹង​ចង់​បាន​ខាង​ផ្លូវ​ភេទ ហើយ​ក៏ប៉ះ​ពាល់​សុខ​ភាព​ផ្លូវ​ចិត្ត​ផង​ដែរ។ វា​មិន​មែន​ជា​អាថ៌​កំបាំង​ដ៏​អាក្រក់​តូច​មួយ តែ​វា​មាន​គ្រោះ​ថ្នាក់ និង​នាំ​មក​នូវ​ការ​បង្ខូច​បំផ្លាញ ដែល​នាំ​ឲ្យ​យើង​មាន​ការ​ភ័យ​ខ្លាច និង​អាម៉ាស់។ ប៉ុន្តែ ព្រះ​គម្ពីរ​ប៊ីប​បាន​ផ្តល់​ឲ្យ​នូវ​ក្តី​សង្ឃឹម សេរីភាព​ពិត​ប្រាកដ រួច​ផុត​ពី​ចំណង​របស់​វា។ ទោះ​អ្នក​មានបទ​ពិសោធន៍​យ៉ាង​ណា​ជា​មួយ​រូប​អាស​អាភាស ឬ​មាន​អារម្មណ៍​ថា ជាប់​អន្ទាក់​វា​ខ្លាំង​យ៉ាង​ណា​ក៏​ដោយ ក៏​វា​នៅ​តែ​មិន​អាច​ធំ និង​មាន​អំណាច​លើស​ព្រះ ដែល​ស្រឡាញ់​យើង​នោះ​ឡើយ។​ ដើម្បីស្វែងយល់បន្ថែម សូមទាញយក ឬ download ហើយអាន ដោយឥតគិតថ្លៃ។

Read article
តើខ្ញុំជានរណា?

តើ​គណនី​ហ្វេសប៊ុក​របស់​យើង បាន​ប្រាប់​ឲ្យ​គេ​ដឹង​ថា យើង​ជា​នរណា​? តើ​អត្ត​សញ្ញាណ​របស់​យើង មាន​ការ​ផ្តេក​ផ្តួល​ទៅ​លើ​ពិន្ទុ​នៅ​សាលា ទស្សនៈ​របស់​មិត្ត​ភក្តិ​យើង ឬ​ចំនួន​មិត្ត​ភក្តិ​ដែល​យើង​មានឬ? ឬ​មួយ​វា​អាស្រ័យ​ទៅ​លើ​អ្វី​ដែល​ឪពុក​ម្តាយ​យើង​បាន​និយាយ​អំពី​យើង? ពុំ​នោះ​ទេ តើ​អត្ត​សញ្ញាណ​របស់​យើង ផ្អែក​ទៅ​លើ​កត្តា​ទាំង​អស់​នេះ​រួម​ផ្សំ​គ្នា​ឬ? តើ​ធ្វើ​ដូច​ម្តេច​ឲ្យ​អ្នក​ដឹង​ច្បាស់​ថា ខ្លួន​ឯង​ជា​នរណា? ព្រះ​គម្ពីរ​បាន​ប្រាប់​យើង​ថា វិធី​ល្អ​បំផុត ដើម្បី​ឲ្យ​យើង​អាច​ស្គាល់​ខ្លួន​ឯង​ច្បាស់ ដោយ​មាន​ទំនុក​ចិត្ត និង​ការ​ស្កប់​ចិត្ត​នោះ គឺ​យើង​ត្រូវ​រៀន​ស្គាល់​ខ្លួន​ឯង តាម​រយៈ​ការ​ស្គាល់​ព្រះ​យេស៊ូវ។ ព្រះ​អង្គ​បាន​ប្រទាន​អត្ត​សញ្ញាណ​ល្អ​បំផុត មក​យើង​រាល់​គ្នា ដែល​មិន​អាស្រ័យ​ទៅ​លើ​ការ​គិត​របស់​អ្នក​ដទៃ ឬ​ការ​គិត ឬ​អារម្មណ៍​របស់​យើង។ វា​ជាអំណោយ​មក​ពី​ព្រះ ដែល​គង់​នៅ​អស់​កល្ប​ជា​និច្ច។ ដើម្បីស្វែងយល់បន្ថែម សូមទាញយក ឬ download សៀវភៅនេះ ដោយឥតគិតថ្លៃ។

Read article
តើព្រះទាំងអស់សុទ្ធតែដូចគ្នាឬ?

មនុស្ស​ជា​ទូទៅ​ចូល​ចិត្ត​និយាយ​ថា សាសនា​ណា​ក៏​បង្រៀន​មនុស្ស​ឲ្យ​ធ្វើ​ល្អ​ដែរ។ ប៉ុន្តែ តើ​សាសនា​ទាំង​អស់ សុទ្ធ​តែ​ដឹក​នាំ​មនុស្ស​ ឆ្ពោះ​ទៅ​រក​ព្រះ​តែ​មួយ​មែន​ទេ? តើ​ព្រះ​ទាំង​អស់​សុទ្ធ​តែ​ដូច​គ្នា​ឬ​? ហេតុ​អ្វី​បាន​ជា​ជំនឿ​របស់​គ្រីស្ទ​បរិស័ទ មាន​លក្ខណៈ​ខុស​ពី​សាសនា​ទាំង​អស់ នៅ​លើ​ពិភព​លោក​គេ? តើ​បើ​សាសនា​នីមួយ​ៗ​មាន​មូល​ដ្ឋាន​គ្រឹះ​នៃ​ការ​បង្រៀន​អំ​ពី​ព្រះ ​ខុស​ៗ​គ្នា ហើយ​បង្ហាញ​ផ្លូវ​ខុស​ៗ​គ្នា​ទៅ​រក​ព្រះ តើ​ធ្វើ​ដូច​ម្តេច​ឲ្យ​យើង​ដឹង​ថា សាសនា​មួយ​ណា​បង្រៀន​ត្រូវ? ​តើ​ព្រះ​អង្គ​ណា ជា​ព្រះពិត? តើ​ព្រះ​ពិត​មាន​តែ​មួយ​មែន​ឬ? ដើម្បី​ស្វែង​យល់​អំពី​សំណួរ​ទាំង​នេះ សូម​ទាញ​យក ឬ download សៀវភៅ តើ​ព្រះ​ទាំងអស់​សុទ្ធ​តែ​ដូច​គ្នា​ឬ?

Read article
ការប្រកាន់ខ្ជាប់នូវសេចក្តីជំនឿ

ការ​ដើរ​តាម​ព្រះ​យេស៊ូវ​ មិន​មែន​ជា​ការ​ងាយ​ទេ។ ព្រះ​យេស៊ូវ​ក៏​បាន​មាន​បន្ទូល​ដោយ​ផ្ទាល់​ថា ការ​ដើរ​តាម​ព្រះ​អង្គ​នឹង​ជួប​ឧបស័គ្គ​ជា​ច្រើន។ ក្នុង​នាម​យើង​ជា​គ្រីស្ទ​បរិស័ទ យើង​អាច​រំពឹង​ទុក​ជា​មុន​ថា យើង​នឹង​ជួប​ការ​បៀត​បៀន​ ដូច​ជា​ ការសើច​ចម្អក និង​ការ​ប្រឆាំងពី​អ្នក​មិន​ជឿ ក៏​ដូច​ជា​សមាជិក​គ្រួសារ​របស់​យើង។ អ្នក​ស្រី​ ជែន ពេ ហ្វែន(Chen Pei Fen ) បាន​ឆ្លង​កាត់​ការ​លំបាក​យ៉ាង​ខ្លាំង នៅក្នុង​ដំណាក់​កាល​ដំបូង​នៃ​ជំនឿ​របស់​គាត់ ហើយ​គាត់​សូម​ចែក​ចាយ​ទី​បន្ទាល់ និង​ខគម្ពីរ​លើក​ទឹក​ចិត្ត ក្នុង​សៀវភៅ​នេះ ជា​ពិសេសសម្រាប់​អ្នក​ដែល​ជួប​ការ​លំបាក ឬការ​បៀត​បៀន​ ដោយ​សារ​ជំនឿ។​ ដើម្បី​អាន​សៀវ​ភៅ​នេះ សូម​ទាញ​យក​ដោយ​ឥត​គិត​ថ្លៃ។

Read article
ខ្ញុំចង់ជឿដែរ ប៉ុន្តែ … ឆ្លើយតបសំណួរទាក់ទងនឹងប្រពៃណី និងអាកប្បកិរិយារបស់គ្រីស្ទបរិស័ទ

សៀវភៅ : “ខ្ញុំចង់ជឿដែរ ប៉ុន្តែ … ” សូមបកស្រាយនូវចម្ងល់ និងសំណួរសំខាន់ៗមួយចំនួន ដែលគេបានចោទសួរជាញឹកញាប់ ទាក់ទងនឹងប្រពៃណី និងអាកប្បកិរិយារបស់គ្រីស្ទបរិស័ទ។​

Read article
ខ្ញុំចង់ជឿដែរ ប៉ុន្តែ … ឆ្លើយតបសំណួរទាក់ទង ការទទួលបុណ្យជ្រមុជទឹក ការទៅព្រះវិហារ

សៀវភៅ : “ខ្ញុំចង់ជឿដែរ ប៉ុន្តែ … ” សូមបកស្រាយនូវចម្ងល់ និងសំណួរសំខាន់ៗមួយចំនួន ដែលគេបានចោទសួរជាញឹកញាប់ ទាក់ទងនឹង ការទទួលបុណ្យជ្រមុជទឹក ការទៅព្រះវិហារ និងការប្តេជ្ញាចិត្តរស់នៅជាគ្រីស្ទបរិស័ទ។

Read article