Randy Kilgore

You are here:
ថ្ងៃដែលឪពុករបស់ខ្ញុំបានទៅជួបព្រះយេស៊ូវ

ជីតា និ​ង​ឪពុក​រប​ស់​ខ្ញុំ ព្រម​ទាំង​ប​ង​ប្អូ​នប្រុ​សរប​ស់​គាត់​ សុទ្ធសឹ​ង​ជា​ម​នុស្ស​ដែល​មាន​ចិត្ត​រឹង។ ពួក​គាត់​មិន​ឲ្យ​ត​ម្លៃ អ្នកដែ​ល “ចូលចិ​ត្ត​ប្រា​ប់ពួ​ក​គា​ត់ អំពី​សេចក្តី​ជំ​នឿ”​ឡើយ។ ពេល​ដែល​គ្រូពេ​ទ្យបា​ន​ពិនិត្យរ​ក​ឃើ​ញថា ឪពុក​រប​ស់​ខ្ញុំ​មានជម្ងឺ​មហារីក ដែល​រាល​ដាល​យ៉ាង​ឆាប់​រហ័ស ​ដែលនឹ​ងប​ណ្តាល​ឲ្យគា​ត់​ស្លាប់  ខ្ញុំ​មា​នកា​រ​បារម្ភ​ពី​គា​ត់​ណាស់ បាន​ជា​ខ្ញុំតែ​ងតែនិយាយ​ប្រាប់​គាត់ អំពី​សេចក្តី​ស្រឡាញ់រប​ស់​ព្រះ​យេស៊ូ​វ ឲ្យតែ​មាន​ឱ​កាស។ ពេល​នោះ ខ្ញុំ​ក៏ជៀ​ស​មិន​ផុត​ពីត្រូវ​គាត់​បញ្ចប់​ការ​ស​ន្ទ​នា ដោយ​ពាក្យ​គួរសម និង​ម៉ឺង​ម៉ាត់​ថា “ប៉ា​ដឹង​ហើយ កូន​មិន​ចាំ​បាច់ប្រា​ប់​ប៉ាទេ”។​ ខ្ញុំ​ក៏បា​ន​ស​ន្យា​ថា នឹង​មិន​និ​យា​យអំ​ពី​រឿ​ងដ​ដែល​នោះទៀ​ត​ទេ ហើយ​ខ្ញុំ​ក៏បា​ន​ឲ្យកាត​មួយ​ឈុ​ត ដែល​មាន​អ​ក្សរ​និង​រូបភាព ​ដែលនិ​យាយអំ​ពី​កា​រអត់​ទោសបា​ប ដែល​ព្រះ​បាន​ប្រទា​ន​មក ដែល​គាត់​អាច​អា​ន​នៅ​ពេល​ណាក៏​បា​ន​។​ ខ្ញុំក៏​បា​នថ្វា​យ​ឪពុករ​បស់​ខ្ញុំ ​ដាច់​ដល់​ព្រះ​អ​ង្គ ហើយក៏​បា​ន​អ​ធិស្ឋាន​ឲ្យគា​ត់។ មាន​មិត្ត​ភ័ក្រ​របស់​ខ្ញុំ​ម្នាក់ក៏បា​ន​ទូល​សូ​មព្រះ​យេ​ស៊ូវ ឲ្យ​ទុក​ជី​វិ​តឲ្យ​គា​ត់​បា​នរស់​នៅ​យូរ​ល្ម​ម នឹង​អាច​ស្គា​ល់​​ព្រះ​អង្គ។ នៅ​ពេ​​ល​​រសៀល​ថ្ងៃ​មួ​យ គេបានទូរស័ព្ទមកប្រាប់ខ្ញុំថា ឪពុករបស់ខ្ញុំបានលាចាកលោកហើយ។ ពេលខ្ញុំ​ទៅទទួលបងប្រុសខ្ញុំ នៅអាកាសយាន្តដ្ឋាន គាត់បា​នប្រា​ប់ខ្ញុំ​ថា​ “ប៉ាបានឲ្យប​ងនិយាយ​​​ប្រាប់​ឯងថា​ គា​ត់​បាន​ទូល​សូ​ម​ព្រះ​យេស៊ូវ ​ឲ្យ​​អត់​ទោស​បាប​គាត់​ហើយ”។ ខ្ញុំ​ក៏សួ​រគា​ត់​ថា​ “គាត់​បាន​ប្រាប់​បង​នៅ​ពេ​ល​ណា?” គាត់​​ថា​ “គឺនៅ​ពេ​ល​ព្រឹក​ ថ្ងៃ​ដែ​លគា​ត់ទៅ​​នៅ​ជា​មួយ​ព្រះ​អង្គ”​។ ដូ​ចនេះ​ ព្រះបា​នប​ង្ហា​ញ “សេចក្តី​មេត្តាក​រុ​ណា”​ ចំពោះ​គាត់​ ដូ​ចដែ​ល​ព្រះ​អ​ង្គបា​ន​ប​ង្ហាញ​ចំពោះ​យើង​ដែរ​(១ធីម៉ូថេ ១:១៦)។…

Read article
ការធ្លាក់ចុះយ៉ាងគំហុក

បន្ទាប់​ពីវិបត្តិ​សេដ្ឋ​កិច្ច​ពិភព​លោក បាន​កើត​មាន​ក្នុ​ង​ឆ្នាំ១៩​៣២ ផ្សា​ហ៊ុន​បាន​ខិត​ខំ​យ៉ាងលំបាក​លំបិន​អស់​ជា​ច្រើន​ឆ្នាំ​   ដើម្បីធ្វើ​ឲ្យ​អ្ន​ក​វិនិយោគ​មាន​ទំនុក​ចិត្ត  ចំពោះ​ផ្សាហ៊ុន​ឡើង​វិញ។​ បន្ទាប់មក ក្នុង​ឆ្នាំ១៩៥២ លោក​ហារី ម៉ាកូវីត(Harry Markowitz) បាន​ឲ្យ​យោបល​ថា អ្នក​វិនិយោគ​គួរ​តែ​ទិ​ញ​ភាគ​ហ៊ុ​ន ឲ្យបា​នច្រើ​ន​កន្លែង  គឺ​ទិញ​នៅក្រុ​ម​ហ៊ុន​នេះផ​ង​ ក្រុម​ហ៊ុន​នោះ​ផង​។ គាត់​បា​ន​​ប​ង្កើតទ្រឹស្តី សម្រាប់​កា​រជ្រើ​ស​រើ​សភា​គ​ហ៊ុ​ន ដែល​ជួយ​ដ​ល់​អ្ន​ក​វិ​និយោគ ក្នុង​ពេល​ដ៏​ជាក់​លាក់។ ក្នុង​ឆ្នាំ១៩៩០  លោកម៉ាកូ​វីត  និងម​នុ​ស្ស​ពី​រ​នា​ក់ទៀ​ត បានទ​ទួល​ពាន​រង្វា​ន់​ណូបែល ក្នុង​ផ្នែកវិទ្យាសាស្រ្ត​សេ​ដ្ឋកិ​ច្ច សម្រាប់​​ទ្រឹស្តី​របស់​ពួក​​គេ។​ អ្នកដើ​រ​តា​ម​ព្រះយេស៊ូវ​ខ្លះ​ ប្រហែល​ជា​មា​ន​ការ​ភ័យ​​ខ្លាច បន្ទាប់​ពី​មាន​ “ការ​ធ្លាក់ចុះ​យ៉ាង​គំ​ហុ​ក” ក្នុងជីវិត​​ខ្លួ​ន ដោយ​​មិ​​នដឹងថា ត្រូវ​រើស​បំ​ណែក​ដែល​សេស​សល់ ហើយក្រោ​ក​ឈរ​ឡើង​វិញ​ដោយ​របៀប​ណាទេ​ ​គឺមិ​នខុ​ស​ពី​អ្ន​កវិ​និយោគដែ​ល​បាក់​ស្បាត​ទាំង​នោះឡើ​យ។​ យើង​ប្រហែល​ជា​​ប្រើ​ពេល​ដែល​នៅសេ​សសល់ ដើម្បី​រង់ចាំ​ដំ​ណោះស្រា​យដ៏​អ​ស្ចារ្យ​ណាមួ​យ​  ដែ​លអា​ច​ជួ​យ​ឲ្យ​យើង​មាន​ភាព​ល្អ​ប្រសើ​រឡើ​ង​វិញ​។ តើយើ​ង​ភ្លេ​ច​ហើយ​ឬថា​   ព្រះ​យេស៊ូវ​បានប្រ​ទាន​នូវ​ដំណោះស្រា​យឲ្យយើ​ង   រួ​ច​ជា​ស្រេចហើយ។ ​ ព្រះ​អង្គបា​នគ្រ​ប​បាំង​ភាព​អា​ម៉ាសយើ​ង ហើយ​បាន​រំដោះ​យើង​ឲ្យមា​ន​សេរីភាព ដើម្បី​ប្រកប​ជា​មួ​យ​ព្រះ និង​បម្រើព្រះ​អ​ង្គ​ជា​រៀង​រា​ល់​ថ្ងៃ​។ ដោយ​សារ​ព្រះ​អ​ង្គបា​ន​លះ​បង់​ព្រះ​ជន្ម  ​ហើយបាន​មាន​ព្រះ​ជន្មរ​ស់​ឡើ​ងវិ​ញ ​ នោះយើ​ង​អា​ច ​ “ក្រោកឡើ​ងវិ​ញ”ជាមួ​យ​ព្រះអង្គ ពេល​យើង​ “ដួល​ចុះ” ព្រោះ “ទ្រង់​សព្វ​ព្រះ​ទ័យនឹង​សេចក្តី​សប្បុរស”(មីកា…

Read article
នៅតែរក្សាព្រះបន្ទូលសន្យា

នៅតំបន់​មជ្ឈិ​មបូ​ព៌ាស​ម័យ​បុរាណ កិច្ច​ព្រម​ព្រៀង​​រវាង​អ្នក​ធំ​(ចៅហ្វាយ ឬស្តេច) និង​អ្នក​តូច​(អ្នក​នៅក្រោ​មប​ង្គាប់) ត្រូវ​បាន​ហៅ​ថា កិច្ច​ព្រម​ព្រៀង​រប​ស់​អ្នក​ធំ។ កិច្ច​ព្រម​​ព្រៀង​នោះត្រូ​វបា​ន​អ​នុមតិ ក្នុង​ពិធី​បុ​ណ្យ​មួ​យ ដែល​តម្រូ​វ​ឲ្យមា​ន​ការបូ​ជាស​ត្វ ហើយ​ពូស​សត្វ​នោះ​ជា​ពីរ​ចំណែក​ស្មើគ្នា​។ បន្ទាប់​មក គេ​តម្រៀ​ប​អវ​យវៈ​រ​បស់​ស​ត្វនោះ​នៅ​លើដី ជាពី​រ​ជួរ ដើម្បី​បង្កើត​ជា​ផ្លូវ​ដើរ នៅច​ន្លោះ​អ្នក​ទាំ​ង​ពី​រ។ រួច​អ្នក​ធំ​ក៏​ដើរ​កាត់​តា​មផ្លូ​វ​នោះ ទាំង​ប្រកាស់​ជា​សាធារណៈ​ថា គាត់​នឹង​កាន់​តាម​កិ​ច្ច​ព្រម​ព្រៀង​នោះ​ ហើយបើ​គា​ត់​ធ្វើ​ខុស​នឹ​ងកិ​ច្ចព្រ​មព្រៀ​ង​នោះ សូម​ឲ្យ​គាត់​ស្លាប់​ដូចស​ត្វ​ដែ​លគេ​​បាន​បូជា​នោះដែរ។​ ពេល​ដែល​លោ​ក​អ័​ប្រាហំា​បា​នទូល​សូម​ឲ្យ​​ព្រះ​អម្ចាស់ ផ្តល់​ការ​ធានា​ចំ​ពោះ​ព្រះ​បន្ទូល​សន្យារ​បស់​ព្រះ​អ​ង្គ ព្រះអ​ង្គ​ក៏បា​ន​ប្រើ​និមិត្ត​សញ្ញានៃ​កិ​ច្ច​ព្រម​ព្រៀង​រ​បស់អ្ន​ក​ធំ តាម​វប្ប​ធម៌​របស់​សម័យ​នោះ​ ដើម្បី​ប​ញ្ជាក់​​ថា ព្រះអ​ង្គ​នឹងស​ម្រេច​​តា​​ម​ព្រះបន្ទូល​សន្យា​របស់​ព្រះអ​ង្គ​(លោកុប្បត្តិ ១៥)។ ពេលដែល​គា​ត់ឃើ​ញ​គុក​ភ្លើង​ហុយ​ផ្សែង និងច​ន្លុះឆេះ​ហោះកា​ត់​តា​មច​ន្លោះនៃ​ដុំ​សា​ច់ ដែល​បាន​តម្រៀប​​​​ជាពី​រ​ជួ​រនោះ គាត់ក៏​បាន​ដឹ​ង​ថា ព្រះអ​ង្គកំ​ពុ​ងប្រកាស​ថា ព្រះ​អង្គ​នឹងកា​ន់តា​ម​សេចក្តី​សញ្ញា​នោះមែ​ន​។​ សេចក្តី​សញ្ញាដែ​ល​ព្រះ​បានតាំង​ជាមួ​យ​លោកអ័​ប្រាហាំ និង​ការ​ធានារ​បស់​ព្រះអ​ង្គ ចំពោះសេ​ចក្តី​សញ្ញានោះ​ បាន​បន្ត​ម​ក​ដល់​អ្ន​ក​ដើ​រ​តា​មព្រះ​គ្រីស្ទផ​ង​ដែរ។ ហេតុនេះ​ហើ​យ​បា​នជាសាវ័កប៉ុ​ល​បានហៅគ្រី​ស្ទប​រិស័​ទ​ថា កូនរប​ស់​លោក​អ័​ប្រាហាំ​  ម្តង​ហើយ​ម្ត​ង​ទៀត ក្នុង​កណ្ឌ​គម្ពី​រស​ញ្ញា​ថ្មី ដែលគាត់​បាន​និ​ពន្ធ​(រ៉ូម ៤:១១-១៨ កាឡាទី ៣:២៩)។  ពេល​ដែល​យើង​ទ​ទួល​ជឿ​ព្រះ​យេស៊ូវ​គ្រីស្ទ ជាព្រះ​សង្រ្គោះ​ នោះយើ​ងបា​ន​តាំង​សញ្ញាជា​មួ​យព្រះ​អ​ម្ចាស់ ដោ​យ​ព្រះអម្ចាស់​ជា​អ្នក​គោរព​តាម​សេចក្តីស​ញ្ញានៃ​សេ​ច​ក្តីជំ​នឿ​រប​ស់​យើង​(យ៉ូហាន ១០:២៨-២៩)។ ដោយ​សារ​ព្រះ​ជា​អ្ន​ករ​ក្សាសេ​ចក្តីស​ង្រ្គោះរ​បស់​យើង នោះយើ​ងអា​ច​ទុ​ក​ចិត្ត​ព្រះ​អង្គ ដោយ​ថ្វាយ​ជីវិ​ត​ដា​ច់ដ​ល់​ព្រះ​អង្គ។-Randy Kilgore  

Read article
ការរៀនស្រឡាញ់

ពេល​ដែ​ល​លោក​ហាន អេហ្គេដ(Hans Egede) ទៅ​តំប​ន់​គ្រីន​លែន ដើម្បី​ធ្វើ​ការ​ជា​បេសក​ជន ក្នុង​ឆ្នាំ​១​៧២១ គាត់មិនចេះ​ភា​សា​រប​ស់ជ​នជា​តិអ៊ី​នវីត​ទេ។ គាត់ច្រើ​ន​តែ​មានអ​ត្ត​ចរិត​ឆេវ​ឆា​វ តែគា​ត់​ខិត​​ខំ​ប្រព្រឹត្ត​ដោយ​ចិត្ត​សប្បុរស ចំពោះប្រ​ជា​ជន​នៅ​ទី​នោះ។ ក្នុង​ឆ្នំា១៧៣៣ ជម្ងឺ​អុត​ធំ​បា​នរាត​ត្បា​ត​ ក្នុងទឹ​ក​ដី​គ្រីន​លែន ហើយ​ឆក់​យ​ក​ជីវិ​ត​ប្រជា​ជន​អ៊ីន​វីត​ជិត​២ភាគ​បី ហើយភ​រិយារ​ប​ស់គា​ត់​ក៏​បា​ន​ស្លាប់ ដោយសា​រជ​ម្ងឺ​នោះ​ផង​ដែ​រ​។ ទុក្ខ​វេទ​នា​នេះ​ បាន​កែ​ប្រែអត្ត​ចរិ​ត​ច្រងេ​ង​ច្រង៉ា​ង​រប​ស់​លោកអេ​ហ្គេ​ដ ហើយគា​ត់​ក៏​បា​នចា​ប់​ផ្តើ​មខិ​តខំ​មើ​លថែ​រ​ប្រជាជន​ទាំង​នោះ ទាំងខា​ង​វិញ្ញាណ និងខា​ង​សា​ច់​ឈាម ដោយ​មិន​គិ​ត​ពី​ការ​នឿយហ​ត់​ឡើ​យ។​ ដោយសា​រ​ជីវិ​ត​គា​ត់​បា​ន​ផ្លា​ស់ប្រែល្អជា​ង​មុខ​     គឺ​បាន​ឆ្លុះប​ញ្ចាំ​ងអំពី​​ក្តី​ស្រឡា​ញ់​​រប​ស់ព្រះ​ ដូចដែ​ល​គាត់​​បាននិយា​​យប្រា​ប់​ប្រ​ជាជ​នអ៊ី​ន​វីត ហើយ​ទីបំ​ផុត ពួក​គេក៏​អា​ច​ទទួលស្គាល់ថា​ ព្រះអ​ង្គ​ក៏បា​ន​ស្រឡាញ់ពួ​ក​គេផ​ង​ដែ​រ​។ ចិ​ត្តរ​បស់​ពួ​កគេ​ក៏​បាន​ងាក​បែ​រ​ម​ក​រក​ព្រះ​ ទោះបី​ជា​ស្ថិត​ក្នុង​ទុ​ក្ខវេ​ទនាក៏​ដោ​យ។ អ្នកប្រ​ហែល​ជា​ដូ​ច​ជ​ន​ជា​តិអ៊ី​ន​វីត នៅ​ក្នុង​រឿ​ង​នេះដែ​រ  ដោយ​សារ​មាន​អ្វី​មក​បាំ​ងមិ​ន​ឲ្យអ្ន​ក​មើល​ឃើ​ញព្រះ​ ​នៅក្នុ​ង​មនុស្សដែលនៅ​ក្បែ​រ​អ្ន​ក។  ឬប្រ​ហែល​ជាអ្ន​ក​ដូ​ច​លោ​កហាន អេហ្គេត ដែលបា​ន​ខិ​ត​ខំបង្ហា​ញសេចក្តី​ស្រឡាញ់​ដល់​អ្ន​កដ​ទៃ ដោយប​ង្រៀន​គេ​ឲ្យ​ស្គាល់ព្រះ​។  ព្រះ​ទ្រ​ង់ជ្រា​ប​ថា​  យើងមា​ន​ភា​ពទន់​ខ្សោ​យ  និង​មាន​ការ​ខ្វះ​ខាត​  បាន​ជា​ព្រះអ​ង្គប​ង្ហាញឲ្យយើ​ង​ដឹ​ង​ថា​​ សេចក្តី​​ស្រ​ឡាញ់ជា​អ្វី​។ ព្រះអ​ង្គបា​ន​ចា​ត់​ព្រះរាជ​បុត្រា​ ព្រះនា​មយេ​ស៊ូវ​គ្រីស្ទ ​ឲ្យមក​សុ​គត​ជួ​ស​យើង​(យ៉ូហាន ៣:១៦)។ ​នេះ​ហើយ​ជា​ទំ​ហំនៃ​សេចក្តី​ស្រឡាញ់ ដែល​ព្រះ​អង្គ​មាន​ចំពោះ​យើង​។​ ព្រះយេ​ស៊ូវ​ជាគំ​រូ​នៃ​សេ​ចក្តីស្រ​ឡាញ់​​ដ៏ល្អ​ឥ​តខ្ចោះ​ ដែលបា​ន​ប​ង្ហាញ​ក្នុ​ង​បទ​គ​ម្ពីរ​កូរិនថូស​ខ្សែ​ទី១ ជំពូ​ក១​៣។ ពេល​យើ​ងមើ​ល​ទៅ​ព្រះ​អង្គ យើង​ដឹង​ថា​ យើងបា​ន​ទទួ​លសេ​ចក្តីស្រ​ឡាញ់…

Read article
ស្រឡាញ់តាមព្រះអង្គ

ក្នុងសម័យសង្រ្គាមលោកលើកទី២ លោកដេទ្រិច បុនហូហ្វ័រ(Dietrich Bonhoeffer)អាចជួបគ្រោះថ្នាក់គ្រប់ពេល   ក្នុងការស់នៅប្រចាំថ្ងៃ   ក្នុងប្រទេសអាឡឺម៉ង់ដែលដឹកនាំដោយលោកអ៊ីត្លែ តែទោះជាយ៉ាងណាក៏ដោយ គាត់នៅតែបន្តរស់នៅទីនោះទៀត។​ ពេលខ្ញុំគិតពីរឿងនេះ ខ្ញុំស្រមៃឃើញគាត់រស់នៅ ដោយមានទស្សនៈដូចសាវ័កប៉ុលដែរ គឺទស្សនៈដែលយល់ថា ការបានទៅនៅនគរស្ថានសួគ៌   គឺជាបំណងចិត្តរបស់គាត់​   តែការបន្តរស់នៅកន្លែងដែលព្រះអង្គសព្វព្រះទ័យឲ្យនៅ ជាបំណងព្រះទ័យព្រះ(ភីលីព​ ១:២១)។ ដូចនេះ គាត់ក៏បានបន្តរស់នៅទីនោះទៀត ដែលក្នុងនាមជាគ្រូគង្វាលម្នាក់ គាត់បាន​ដឹកនាំកម្មវិធីថ្វាយបង្គំព្រះ នៅកន្លែងសម្ងាត់ ហើយបានតស៊ូប្រឆាំងនឹងរបបដ៏សាហាវព្រៃផ្សៃរបស់អ៊ីត្លែ។​ ទោះបីជាលោកបុនហូហ្វ័រអាចមានគ្រោះថ្នាក់ ជារៀងរាល់ថ្ងៃក៏ដោយ ក៏គាត់នៅតែអាចនិពន្ធសៀវភៅមួយក្បាល មានចំណងជើងថា “ការរស់នៅជាមួយគ្នា” ដែលនិយាយអំពីការងារផ្នែកទទួលស្វាគមន៍។ គាត់បានអនុវត្តតាមគោលការណ៍នៃ​កា​រ​ទទួល​ស្វាគមន៍​នោះ​ ពេលដែលគាត់កំពុងរស់នៅ និងធ្វើការក្នុងសហគមន៍​សង្ឃកាតូលិក និងនៅពេលដែលគាត់នៅក្នុងមន្ទីឃុំឃាំង។ គាត់បានឆ្លៀតឱកាសបង្ហាញឲ្យគេឃើញព្រះគ្រីស្ទ ក្នុង​ជីវិត​គាត់​ ជារៀងរាល់ពេលដែលគាត់ញាំអាហារ ពេល​ធ្វើការងារ សន្ទនាជាមួយអ្នកដទៃ និងបង្រៀនអ្នកដទៃ  គឺសូម្បីតែនៅពេលដែលគាត់កំពុងទទួលរងសំពាធយ៉ាងណាក៏ដោយ។​ ព្រះគម្ពីរចោទិយកថា បានចែងថា ព្រះអម្ចាស់បានបង្គាប់ពួកអ៊ីស្រាអែលឲ្យយកតម្រាប់តាមព្រះអង្គ ដោយស្រឡាញ់ និងទទួលស្វាគមន៍អ្នកស្រុកក្រៅ និងស្រ្តីមេម៉ាយ ដូចដែលព្រះអង្គបានបម្រើដល់ពួកអ៊ីស្រាអែលដែល​កំពុងចាកចេញពីនគរអេស៊ីព្ទ(១០:១៨-១៩ និក្ខមនំ ២២:២១-២២)​។ ព្រះអង្គក៏ស្រឡាញ់យើង ហើយប្រទានកម្លាំងយើង ដោយព្រះវិញ្ញាណរបស់ព្រះអង្គ ដើម្បីបម្រើព្រះអង្គ   ដោយបម្រើអ្នកដទៃ  តាមរបៀបជាច្រើនរាប់មិនអស់​​ជារៀងរាល់ថ្ងៃ …

Read article
ប៊ិចដែលអសកម្ម

លោក​ហារី ទ្រូ​មិន(Harry Truman) ដែល​ជា​អ​តីត​ប្រធានា​ធិបតី​អាមេរិក មាន​ក្បួន​មួយ​សម្រាប់​​អនុវត្ត​តាម។ គាត់​ថា ចំពោះ​សំបុត្រ​ណាដែ​លគា​ត់បា​ន​សរសេរ ​ទាំងមា​ន​កំហឹ​ង គាត់​ត្រូ​វ​តែ​ទុ​កវា​​នៅ​លើតុ​ ឲ្យបាន​២៤​ម៉ោង​សិន មុន​នឹង​សម្រេច​ចិ​ត្តផ្ញើ​រ​សំបុត្រ​នោះ។ បើសិ​នជា​គា​ត់​បាន “សម្រួល​អារម្មណ៍” បាន​២៤​ម៉ោងហើ​យ តែ​នៅ​តែមា​នអារម្មណ៍​ខឹង​ទៀត នោះ​គាត់​នឹ​ង​មិន​ផ្ញើសំបុត្រ​នោះទៅ​​គេឡើ​យ។ ជាក់​ស្តែង​ នៅចុ​ងប​ញ្ចប់​នៃ​ជីវិត​របស់​លោក​ទ្រូមិន​ គា​ត់បា​ន​បន្ស​ល់​ទុក​នូ​វ​សំបុ​ត្រពេ​ញក្នុ​ង​ថត​តុ​ដ៏ធំមួ​យ ដែល​គាត់​មិន​បាន​ផ្ញើ​ទៅ​ឲ្យ​គេ។ សព្វ​ថ្ងៃនេះ​ យើងកំ​ពុង​រស់​នៅ​ ក្នុង​សម័យ​ដែល​មនុស្សអា​ច​ទំនាក់​ទំនង​គ្នា ពីច​ម្ងាយ​បាន​ភ្លា​ម​ៗ ​ហើយ​ជាញឹ​កញា​ប់ ​ការ​ពន្យាពេល​ឲ្យបាន​២៤ម៉ោ​ង ដើម្បី​រម្ងាប់​អារម្មណ៍​មុន​នឹ​ងផ្ញើ​សារ​ទៅគេ​ ក៏អាច​​ជួយ​ឲ្យ​យើង​ជៀស​ផុត​ពី​ភាព​អាម៉ាសផ​ង​ដែរ។​ ក្នុង​កណ្ឌ​គម្ពី​រ​សំបុត្រ​រ​បស់​សា​វ័​កយ៉ា​កុ​ប យើង​ឃើញ​ថា គាត់​បាន​លើក​ឡើ​ងអំ​ពី​គ្រោះថ្នាក់​នៃ​ការ​ប្រើអ​ណ្តាត ដោយ​គ្មាន​ការ​គ្រប់​គ្រង​ឲ្យ​បាន​ត្រឹម​ត្រូ​វ ដែល​នេះជា​​បញ្ហា​ដែល​បា​ន​កើត​ឡើង​ជា​ធម្មតា នៅ​គ្រប់​ស​ម័យ​កា​ល។ គឺ​ដូច​ដែ​លគា​ត់​បាន​មាន​ប្រ​សាសន៍ថា “តែ​​ឯ​អណ្តាត​វិញ នោះ​គ្មាន​អ្នក​ណា​អាច​​នឹ​ង​​ផ្សាំង​បាន​ឡើយ គឺ​ជា​របស់​អាក្រក់​ដែល​ទប់​មិន​បាន ក៏​មាន​ពេញ​ដោយ​ពិស ដែល​នាំ​ឲ្យ​ស្លាប់”(៣:៨)។ ពេល​ដែលយើ​ង​កំពុ​ង​និយាយ​ដើម​គេ និងនិ​យាយទំាំ​ងកំ​ហឹង​ នោះមា​នន័​យថា​ យើង​កំពុង​តែ​ធ្វើខុស​នឹង​បំណ​ងព្រះ​ទ័​យ​ព្រះហើ​យ។ អណ្តាត​របស់​យើង ប៊ិចរ​បស់​យើង និង​សូម្បី​តែឃី​ប៊ត​របស់​កំព្យូទ័រឬ​ទូរស័ព្ទ​​យើ​ង គួ​រតែ​មាន​ភា​ព​អសកម្ម​ឲ្យ​កាន់តែ​ញឹក​ញា​ប់ ពេល​ដែ​លយើ​ង​មា​ន​កំហឹ​ង ហើយ​យើង​គួ​រ​អរ​ព្រះ​គុ​ណ​ព្រះ នៅ​ក្នុង​ចិ​ត្ត​យើង ​សម្រាប់​ការ​ដែ​លព្រះ​អ​ង្គប្រ​ទា​ន ​នូវ​កា​រ​គ្រ​ប់​គ្រ​ងអា​រម្មណ៍​រប​ស់​យើ​ង។ មាន​ពេល​​ជា​​ច្រើនដង​ពេកហើយ ដែលយើ​ង​បាន​ធ្វើ​ឲ្យគេដឹ​ង​ថា​យើង​ទ​ន់​ខ្សោ​យ​យ៉ាង​ណា…

Read article
នៅកន្លែងដែលយើងមានការភ័យខ្លាច

បន្ទាប់​ពី​ខ្ញុំ​និង​ភ​រិយារ​បស់​ខ្ញុំ បាន​រៀប​ការ​បាន​១២​ឆ្នាំ​ហើ​យ យើង​មាន​ការ​បាក់​ទឹ​ក​ចិត្ត ពេល​ដែល​យើង​ចង់​បា​ន​កូន​ដូច​ក្តីបំ​ណង តែ​ក្តីស​ង្ឃឹម​របស់​យើង​មា​នកា​រ​ឡើង​ចុះៗ​យ៉ាង​ឆាប់រហ័ស​។ មិត្ត​ភ័ក្រ​រប​ស់យើ​ងម្នា​ក់​បា​នព្យា​យា​ម “ពន្យល់” អំពី​គំនិ​តរ​បស់​ព្រះ​ថា​ “ប្រហែល​ជា​ព្រះ​អង្គជ្រា​ប​ថា អ្នក​មិន​អាច​ធ្វើ​ជាឪ​ពុក​ល្អ​ទេ”​។ គាត់បា​នដឹ​ងថា​ ម្តាយរ​បស់​ខ្ញុំធ្លា​ប់​មានប​ញ្ហាដ៏​លំបាក ​ដោយសា​រគា​ត់​ជាម​នុ​ស្ស​ឆេវ​ឆា​វ​ខ្លាំ​ង។ បន្ទាប់​មក ក្នុង​រដូវ​កា​លនៃ​បុ​ណ្យ​ណូអែល ឆ្នាំ១៩៨៨ ខ្ញុំ​ក៏​បាន​ដឹង​ថា ភរិយា​រ​បស់​ខ្ញុំ​មា​នផ្ទៃពោះ​កូន​ដំ​បូង​ហើយ។ តែពេល​នោះ ​ខ្ញុំ​ខ្លាច​មិន​បា​ន​ដូច​បំណង​។ ក្រោយ​មក ក្នុង​ខែសី​ហាឆ្នាំ​បន្ទាប់ ខាត់ធ័ររីន(Kathryn) បាន​ចាប់​កំណើត ក្លាយជា​ស​មាជិក​ថ្មី​ក្នុង​គ្រួសារយើ​ង។ ខណៈ​ពេល​ដែល​គិលានុ​បដ្ឋាយិកា និង​វេជ្ជ​បណ្ឌិត កំពុង​មើល​ថែរ​ភរិយា​រប​ស់​ខ្ញុំ ខាត់ធ័រ​រីន​កំពុង​យំ​ក្នុ​​ងក​​ញ្ច្រែង​កម្តៅទា​រក។ ខ្ញុំក៏​បាន​ដាក់​ដៃ​លើ​នាង​ដើម្បី​កម្សាន្ត​ចិត្ត​នា​ង ហើយម្រា​មដៃ​ដ៏​តូច​ល្អិត​រ​បស់​នាង ​ក៏​បាន​ក្តោប​​ម្រាម​ដៃ​រប​ស់ខ្ញុំ​។ ភ្លាម​នោះ ព្រះវិញ្ញាណប​រិសុទ្ធ​ក៏​បាន​ប៉ះពាល់​ចិត្ត​ខ្ញុំ ធ្វើឲ្យ​ខ្ញុំ​នឹក​ចាំ​ អំពី​ការ​សង្ស័យ​ដែល​ខ្ញុំមា​ន ហើយ​ខ្ញុំក៏​បាន​បង្ហាញ​សេចក្តី​ស្រឡាញ់ ដល់​កូន​តូច​​នេះ! ស្រ្តី​មេម៉ាយ នៅស្រុ​កសេ​រិបតា ក៏​ធ្លាប់​មាន​ការ​សង្ស័យ​ដូច​នេះផ​ងដែ​រ។ កូ​នប្រុ​សរ​បស់​នាង​ធ្លាប់​ទទួ​លរ​ង​ការ​វា​យប្រ​ហារ ពី​ជម្ងឺ​ដែល​អាច​ឆក់​យ​ក​ជី​វិត។ ពេល​នាង​មា​នកា​រអ​ស់ស​ង្ឃឹម នាង​ក៏​បាន​ស្រែក​យំដា​ក់លោ​កអេ​លីយ៉ាថា ​“លោក​​បាន​​ម​ក​​ឯ​ណេះ ដើម្បី​​រំឭក​ពី​អំពើ​បាប​របស់​ខ្ញុំ ហើយ​នឹង​សំឡាប់​កូន​ខ្ញុំ​ឬ?”(១ពង្សាវតាក្សត្រ ១៧:១៨) ប៉ុន្តែ ព្រះមិ​នមា​ន​ផែន​ការ​ដូ​ចនោះ​​ទេ។ យើង​ប​ម្រើព្រះ​មួ​យអ​ង្គ ដែលមា​ន​ព្រះចេស្តា​ខ្លាំង​ជាង​ប​ញ្ហា ដែល​យើ​ង​ជួប​ប្រ​ទះ ព្រះ​អង្គ​សព្វព្រះ​ទ័​យនឹ​ង​អ​ត់ទោ​ស…

Read article
អ្នករវល់ទៅណា?

លោក​អេហ្គ័រ​ថុន រីយើសិន យ៉ាំង(Egerton Ryerson Young) ជា​បេសក​ជន ដែល​បាន​ធ្វើ​ការ​បម្រើ​កុល​សម្ព័ន្ធ​​សុល​​​ទក នៅ​ប្រទេស​កាណាដា ក្នុង​ទសវត្សរ៍​ឆ្នាំ​១៧០០​។ មេក​ន្ទ្រាញ​នៃ​កុល​សម្ព័ន្ធ​នេះ បាន​អរ​គុណ​លោក​យ៉ាំង សម្រាប់​ការ​នាំ​ដំណឹងល្អ​នៃ​ព្រះ​គ្រីស្ទ មក​ប្រាប់​ពួក​គេ ដែល​កាល​នោះ គាត់​បាន​ស្តាប់​ឮដំណឹងល្អជា​លើ​ក​ដំ​បូង ក្នុង​វ័យ​ចាស់​ជរា​។ ដោ​យ​សារ​គា​ត់ដឹ​ង​ថា​ ព្រះ​ជា​ព្រះវរបិតា​របស់​លោកយ៉ាំ​ង ដែល​គង់​នៅស្ថា​ន​សួ​គ៌ នោះ​គាត់​ក៏​បាន​​សួរលោ​កយ៉ាំ​ង​ថា   “តើកា​រនេះ​ មាន​ន័យ​ថា ព្រះអ​ង្គ​ជា​ព្រះវ​របិតា​រ​បស់​ខ្ញុំ​​ដែរ​ឬ?” ពេល​ដែល​លោក​បេសក​ជន​ឆ្លើយ​ថា​ “បាទ” ហ្វូង​មនុស្សដែ​ល​ម​ក​ជួប​ជុំ​គ្នា​នៅក្បែរ​នោះ ក៏​បាន​ស្រែក​ហូ​រ​​ឡើង។ ទោះ​យ៉ា​ង​ណាក៏​ដោ​យ​ លោក​មេ​កន្រ្ទាញ​មិន​ទាន់​និយាយ​ចប់​ទេ គាត់​បាន​មាន​ប្រសាសន៍​ទៀត​ថា​ “ខ្ញុំ​មិន​ចង់​ខ្វះកា​រគួរ​សម​ទេ ​ប៉ុន្តែ ខ្ញុំ​យ​ល់ថា​ ​… អ្នក​ហាក់​ដូច​ជាចំ​ណាយ​ពេល​យូរ​ណាស់ ទំរាំ​តែ​បាន… មក​ប្រាប់​បង​ប្អូ​ន​របស់​អ្នក ដែល​រស់​នៅ​ក្នុង​​ព្រៃនេះ​”។ ពាក្យ​​ពេច​ន៍នេះ បាន​ដក់​ជាប់​ក្នុ​ង​ចិត្ត​របស់​លោក​យ៉ាំង​ជានិច្ច។ មានពេ​ល​ជាច្រើ​ន​ដង​ហើយ ដែល​ខ្ញុំ​រវល់​តែ​នឿយ​ណាយ​នឹង​ការ​បត់​ចុះឡើ​ង​ៗ នៅ​ក្នុង​ជី​វិត ដោយគិ​តអំ​ពី​ធនធាន សម្រាប់​ឈោង​ចាប់​អ្នក​​ដទៃ​។ បន្ទាប់​មក ព្រះ​អង្គ​ក៏​បា​នដា​ស់តឿ​ន​ខ្ញុំ​ ឲ្យ​​ក្រឡេច​មើល​ជុំវិញ​ខ្លួន ឃើញ​​មាន​មនុស្ស​ជាច្រើ​ន ដែលមិនទា​ន់​បាន​ឮអំ​ពីព្រះ​យេ​ស៊ូវ។ ស្ថិត​ក្នុង​ពេល​នោះ ខ្ញុំ​នឹក​ចាំថា​ ខ្ញុំ​មាន​រឿង​មួយ សម្រាប់ទៅនិយាយប្រាប់គេ នៅកន្លែងណាដែល​ខ្ញុំទៅ​ដ​ល់…

Read article
ការអស្ចារ្យនៃបុណ្យណូអែល

បន្ទាប់ពី​ខ្ញុំ​បាន​ចូ​លរៀ​ន ក្នុង​ឆមាស​ទី​១ នៅ​សាលា​ព្រះ​គម្ពីរ ក្រុម​គ្រួសា​ររបស់​ខ្ញុំ ក៏​បាន​ទទួល​សំបុត្រ​យន្ត​ហោះ សម្រាប់​ធ្វើ​ដំណើរ​ត្រឡប់​មក​ផ្ទះវិ​ញ ដើម្បី​ធ្វើ​ពិធី​បុណ្យ​ណូអែល​ជុំ​គ្នា។ នៅ​ពេ​ល​យប់​មុនពេ​ល​យើង​ចេញ​ដំណើរ យើង​ដឹង​ថា យើង​នៅ​ខ្វះ​លុយ​២០​ដុល្លា​ទៀត សម្រាប់​ការ​ធ្វើ​ដំណើរ​។ ការ​ចត​ឡាន ការ​ដឹក​ជញ្ជូន និង​ការ​ចំណាយ​បន្ទា​ប់​បន្សំ​ផ្សេង​ទៀត ត្រូវ​ចំណាយ​ជា​សរុប​លើសពី២០​ដុល្លា។ យើង​ក៏បា​ន​សម្រេច​ចិត្ត​អធិស្ឋាន អំពី​បញ្ហា​នេះ។ ទោះបី​ជាកូ​នៗរបស់​យើង​នៅ​តូច​ក៏​ដោយ (កូន​ទី១អាយុ៦​ឆ្នាំ និង​កូន​ទី​២​អាយុ២​ឆ្នាំ) ក៏​យើង​​​​បា​នឲ្យពួកគេ​ចូល​រួម​ក្នុង​ការ​អធិស្ឋាន​ពេល​នោះផ​ងដែរ​។ ពេល​ដែល​យើង​កំ​ពុង​អធិស្ឋាន   យើ​ងបា​ន​ឮសម្លេង​សម្រឹប​ជើង តាមផ្លូ​វ​ដើរ​​នៅខា​ង​ក្រៅប​ន្ទប់រ​បស់យើ​ង ក្នុង​អគា​អាផាតមិន ហើយ​បន្ទា​ប់ម​ក ​យើង​ក៏បា​ន​ឮសម្លេង​គេ​សៀត​ស្រោម​សំបុត្រ​ចូល​តាម​ក្រោម​ទ្វារ។ ពេល​យើង​បើក​មើល​ស្រោម​សំបុត្រ​នោះ ក៏ឃើ​ញលុយ៥​០​ដុល្លា។​ កូន​ស្រីយើ​ងដែ​ល​មាន​អាយុ៦ឆ្នាំ​ បាន​បញ្ចេញ​ទឹក​មុខ​ងឿងឆ្ង​ល់ គឺ​មិន​ខុស​ពី​ខ្ញុំ និង​ភរិយា​ខ្ញុំ​ប៉ុន្មាន​ទេ។​ ត្រង់ចំ​ណុច​នេះ ព្រះ​ដ៏មា​នចេ​ស្តា​បាន​ឆ្លាក់​​​ព្រះនា​ម​ព្រះអង្គ ទុក​ក្នុង​ចិត្ត​របស់​ក្មេង​ស្រីតូ​ច​ម្នាក់​នេះ ខណៈពេ​ល​ដែល​នាង​បាន​ឃើញ​ព្រះអ​ង្គ​​ឆ្លើយ​តប ការ​អធិស្ឋាន​របស់​យើង យ៉ាង​ឆាប់​រហ័ស​ដូច​នេះ។ ហើ​យពេល​នោះ ខ្ញុំ​ក៏​អាច “ថ្លែង​ពី​ការអស្ចារ្យរបស់​​ព្រះ​អង្គ” ដូចស្តេ​ចដា​វីឌ ដែល​ជា​អ្នក​និពន្ធ​បទ​ទំនុក​ដំកើងនោះ​ផង​ដែរ(១របាក្សត្រ ១៦:៩)។ យ៉ាង​ណាមិ​ញ ពេល​ដែល​ព្រះ​យេស៊ូវ​យាង​មក​ប្រសូត្រ ក្នុង​រាត្រី​នៃ​បុណ្យ​ណូអែល​ដំបូង​បំផុត ព្រះដ៏​មា​ន​ចេស្តា ដ៏​សព្វ​ពញូ​ញាណ បាន​ឆ្លាក់​ព្រះ​នាម​ព្រះអ​ង្គ ទុក​ក្នុង​ចិត្ត​នៃម​នុស្ស​ជាតិ ដោយ​ធ្វើ​ឲ្យយើង​​រំភើប​ចិត្ត​រក​ថ្លែង​មិន​បាន ពេលដែ​ល​បាន​យល់​អំពី​សេចក្តីស​ប្បុរស​នៃកា​រ​អត់​ទោសបា​ប និងទ​ទួល​ក្តីអំណរ​នៃសេ​ចក្តី​ស្រឡាញ់​ដ៏​ឥត​លក្ខខ័​ណ្ឌ។…

Read article
សេចក្តីសង្ឃឹមសម្រាប់អ្នកមិនជឿ

នៅ​កន្លែងធ្វើ​កា​រ ខ្ញុំតែ​ង​តែ​រក​ឱកាស​នាំមិ​ត្ត​រួមកា​រងា​រ​ឲ្យ​ជឿព្រះ​។ ការនេះបា​ន​​នាំឲ្យ​ខ្ញុំយ​ល់ថា ខ្ញុំមាន​អភ័យ​ឯក​សិទ្ធិ នៅ​ក្នុង​ការ​សន្ទនា​ជា​មួយ​មនុស្ស​ដែល​មានទស្សនៈ​ផ្សេង​ៗ​គ្នា។ ក្នុង​ចំណោម​ពួក​គេ មាន​អ្នក​​ខ្លះមិន​ព្រមទ​ទួល​ជឿ​លើ​ព្រះ​យេស៊ូវ​ឡើយ។ ខ្ញុំ​បា​​នរ​ក​ឃើញ​ឧបស័គ្គ​បីយ៉ា​ង​ ដែល​រា​រាំង​មិន​ឲ្យ​ពួក​គេ​ជឿលើ​ព្រះគ្រីស្ទ ដើម្បី​ឲ្យ​បាន​ទទួល​សេចក្តី​សង្រ្គោះ។ ខ្ញុំ​មាន​ការ​ភ្ញាក់​ផ្អើល​ណាស់ ពេល​ដែ​លបា​ន​ដឹ​ងថា មូលហេ​តុ​ទី​មួយ ដែល​ពួក​គេ​មិន​ទទួល​ជឿ​ព្រះ គឺ​មិន​មែន​ដោយ​សារ​ពួកគេ​មិ​ន​ព្រម​ជឿថា​ ព្រះ​មាន​មែននេះ​ទេ តែ​ផ្ទុយ​​ទៅវិ​ញ គឺ​ដោយ​សារ​ពួក​គេមិ​ន​យ​ល់ថា​ ខ្លួន​សក្តិ​សម​នឹង​ឲ្យព្រះ​យក​ព្រះទ័យ​ទុក​ដាក់​ចំពោះ​ខ្លួន​​ទេ។ មូលហេតុ​ទីពីរ ដែ​លអ្ន​ក​ខ្លះមិ​នទ​ទួលជឿ​ព្រះ​ គឺដោយ​សារពួក​គេ​ជឿថា   ខ្លួនមិ​ន​សក្តិស​មនឹ​ង​ទទួលកា​រអត់​ទោស​បាបរ​បស់​ព្រះ។ ត្រង់​ចំណុច​នេះ បញ្ជាក់​ថា មនុស្ស​យើង​ច្រើន​តែ​ថ្កោល​ទោស​ខ្លួន​ឯង ​យ៉ាង​សាហាវ​បំផុត​។ ចុះ​ចំណែក​ឯ​មូល​ហេតុ​ទីបីវិ​ញ? ត្រង់​ចំណុច​នេះ ពួក​គេឆ្ង​ល់ថា ហេតុ​អ្វីបា​ន​ជាព្រះមិ​ន​មាន​ទំនាក់ទំនង​ជា​មួយ​ពួក​គេ បើសិ​នជា​​ព្រះ​​​ពិត​ជាមា​ន​​មែន​នោះ។ សូម​យើង​ស្វែង​យ​ល់ថា ព្រះបន្ទូ​ល​ព្រះ​បាន​ឆ្លើយ​តប​យ៉ាង​ណា ចំពោះ​មូល​ហេតុ​ទាំង​បី​នេះ។ ជាដំ​បូង សូមយើ​ង​សិក្សា​អំពី​មូល​ហេតុ​ទី៣​ ជា​មុន​ សិន​។ ព្រះ​អម្ចាស់​មិន​សព្វ​ព្រះទ័យ​នឹង​ធ្វើ​ឲ្យម​នុស្ស​មានកា​រ​ភ័ន្តច្រ​ឡំ​ឡើយ។ ព្រះអ​ង្គ​សន្យា​ថា ពេល​ដែល​យើង​អាន​ព្រះប​ន្ទូល​របស់​ព្រះ​អង្គ នោះព្រះ​អ​ង្គ​នឹងធ្វើឲ្យ​ព្រះ​បន្ទូ​លនោះ​ សម្រេច​បំណង​ព្រះ​ទ័យ​របស់​ព្រះអង្គ​ជា​មិន​ខាន(អេសាយ ៥៥:១១)។ បានសេច​ក្តី​ថា បើ​សិន​ជា​យើង​អាន​ព្រះ​បន្ទូល​ព្រះ នោះយើ​ង​ត្រូវដឹ​ងថា ព្រះ​អង្គកំពុង​មាន​បន្ទូល​មក​កាន់យើង តាម​រយៈ​ព្រះ​ប​ន្ទូល​រប​ស់​ព្រះ​អង្គ។ នេះ​ប្រាកដ​ជា​មក​ពី​ហេតុនេះ​ហើ​យ បាន​ជាព្រះគម្ពីរ​បាន​និយាយ​ជា​ញឹក​ញាប់ អំពី​ព្រះ​គុណ និង​សេចក្តី​មេត្តា​ករុណា ដែល​ព្រះអ​ង្គ​មាន​ចំពោះមនុស្ស​គ្រប់​គ្នា(ខ.៧)។…

Read article