Regie Keller

You are here:
ព្រះពរដែលបានមកពីការទុកចិត្តព្រះ

មាន​ពរ​ហើយ អ្នក​ណា​ដែល​ទី​ពឹង​ដល់​ព្រះយេហូវ៉ា ហើយ​ដែល​ទុក​ចិត្ត​នឹង​ទ្រង់។ យេរេមា ១៧:៧ អ្នកស្រី​វីតនី(Whitney) មាន​ផ្ទៃ​ពោះ ដែល​ត្រូវ​សម្រាល ៦​សប្តាហ៍​ទៀត ប៉ុន្តែ គ្រូ​ពេទ្យ​បាន​ពិនិត្យ​សុខភាព​គាត់ រក​ឃើញ​ថា គាត់​មាន​បញ្ហា​ថ្លើម ដែល​កើត​ឡើង​ជា​ធម្មតា ចំពោះ​ស្រ្តី​មាន​ផ្ទៃ​ពោះ។ អ្នក​ស្រី​វីតនី​មាន​អារម្មណ៍​ច្របូកច្របល់ ហើយ​ក៏​ត្រូវ​គេ​បញ្ជូន​ទៅ​មន្ទីរពេទ្យ ដើម្បី​ទទួល​ការ​ព្យាបាល ហើយ​គ្រូពេទ្យ​បាន​ប្រាប់​គាត់​ថា កូន​គាត់​នឹង​កើត ក្នុង​អំឡុង​ពេល​២៤​ម៉ោង។ នៅ​ក្នុង​ផ្នែក​ផ្សេង​ទៀត​នៃ​មន្ទីរពេទ្យ​នោះ ម៉ាស៊ីន​ជំនួយ​ដង្ហើម និង​ឧបករណ៍​ដទៃ​ទៀត ដែល​ចាំ​បាច់​សម្រាប់​ព្យាបាល​អ្នក​ជំងឺ​កូវីត​១៩ កំពុង​តែ​ជាប់​រវល់។ ដូច​នេះ គេ​ក៏​បាន​ឲ្យ​នាង​ត្រឡប់​ទៅ​ផ្ទះ​វិញ។ នាង​ក៏​បាន​ទុក​ចិត្ត​ព្រះ និង​ផែនការ​ទ្រង់ ហើយ​កូន​របស់​នាង​ក៏​បាន​ចាប់​កំណើត ដោយ​មាន​សុខភាព​ល្អ ក្នុង​ពេល​ពីរ​បី​ថ្ងៃ​បន្ទាប់។ កាលណា​ព្រះបន្ទូល​ព្រះ​បាន​ចាក់​ឫស​ចូល​ក្នុង​ចិត្ត​យើង​ហើយ ព្រះ​បន្ទូល​ក៏​ផ្លាស់​ប្តូរ​របៀប​ដែល​យើង​ឆ្លើយ​តប ចំពោះ​ស្ថានភាព​ដ៏​លំបាក។ ហោរា​យេរេមា​កំពុង​រស់​នៅ ក្នុង​សម័យ​មួយ ដែល​នគរ​ភាគ​ច្រើន​មាន​ការ​ទុក​ចិត្ត​លើ​សម្ព័ន្ធ​មិត្ត និង​ការ​ថ្វាយ​បង្គំ​រូប​ព្រះ​គឺ​ជា​រឿង​ធម្មតា​ទៅ​ហើយ។ លោក​ហោរា​រូប​នេះ​ក៏​បាន​ប្រៀប​ធៀប​មនុស្ស ដែល “ទី​ពឹង​ដល់​មនុស្ស ហើយ​មាន​ចិត្ត​ងាក​ចេញ​ពី​ព្រះ”(យេរេមា ១៧:៥) ជា​មួយ​អ្នក​ដែល​ទុក​ចិត្ត​ព្រះ។ គាត់​មាន​ប្រសាសន៍​ថា “មាន​ពរ​ហើយ អ្នក​ណា​ដែល​ទី​ពឹង​ដល់​ព្រះយេហូវ៉ា ហើយ​ដែល​ទុក​ចិត្ត​នឹង​ទ្រង់ ដ្បិត​អ្នក​នោះ​នឹង​បាន​ដូច​ជា​ដើម​ឈើ​ដាំ​នៅ​មាត់​ទឹក ដែល​ចាក់​ឫស​ទៅ​ក្បែរ​ទន្លេ ឥត​ដឹង​រដូវ​ក្តៅ​ទេ គឺ​ស្លឹក​នៅ​តែ​ខៀវ​ខ្ចី​វិញ” (ខ.៧-៨)។…

Read article