បានដុះនៅក្បែរផ្លូវទឹក (សៀវភៅនំម៉ាណាប្រចាំថ្ងៃ)
ទំនុកដំកើង ១ អ្នកនោះនឹងដូចជាដើមឈើ ដែលដុះនៅក្បែរផ្លូវទឹក។ ទំនុកដំកើង ១:៣ លោកប៊ីល(Bill) ជាមនុស្សចាស់ ដែលបានចូលនិវត្តន៍។ គាត់រស់នៅម្នាក់ឯង ហើយថ្មីៗនេះ ត្រូវបង្ខំចិត្តឈប់បើកបររថយន្ត។ គាត់ត្រូវការឲ្យគេជួយទិញអាហារ និងថ្នាំពេទ្យឲ្យគាត់ ព្រមទាំងជូនគាត់ទៅព្រះវិហារ នៅថ្ងៃអាទិត្យ។ ប៉ុន្តែ លោកប៊ីលមានប្រសាសន៍ថា “តើអ្នកដឹងទេ ខ្ញុំចូលចិត្តចំណាយពេលនៅផ្ទះ។ ខ្ញុំមានអំណរ ក្នុងការស្តាប់បទចម្រៀងថ្វាយបង្គំនៅតាមអនឡាញ និងការបង្រៀនព្រះគម្ពីរប៊ីបតាមទូរទស្សន៍ ពេញមួយថ្ងៃ”។ ដូចនេះ លោកប៊ីលបានចំណាយពេលជារៀងរាល់ថ្ងៃ ហ៊ុមព័ទ្ធដោយការសិក្សាព្រះគម្ពីរ ការអធិស្ឋាន និងការសរសើរដំកើងព្រះ។ ទម្លាប់ដែលយើងមានក្នុងការរស់នៅ មានឥទ្ធិពលមកលើរបៀបដែលចិត្តរបស់យើងបានដុះឡើង។ បទគម្ពីរទំនុកដំកើងជំពូក១ បានពិពណ៌នាអំពីមនុស្សដែលព្រះសព្វព្រះទ័យ ដែលមានទម្លាប់ត្រេកអរនឹងក្រឹត្យវិន័យរបស់ព្រះអង្គ ជញ្ជឹងគិតអំពីក្រឹត្យវិន័យរបស់ព្រះអង្គទាំងយប់ថ្ងៃ ហើយមិនដើរតាមគំរូនៃការបះបោររបស់លោកិយទេ(ខ.១-២)។ ទុក្ខលំបាកនឹងកើតមានចំពោះមនុស្សម្នាក់ៗ តែមនុស្សដែលមានជីវិតដែលដើរតាមផ្លូវរបស់ព្រះ “អ្នកនោះនឹងដូចជាដើមឈើ ដែលដុះនៅក្បែរផ្លូវទឹក ដែលបង្កើតផលតាមរដូវកាល ហើយស្លឹកក៏មិនចេះស្រពោនឡើយ”(ខ.៣)។ អាស្រ័យទៅលើរដូវកាលនៃជីវិតរបស់យើង យើងប្រហែលមិនអាចចំណាយពេលរាប់ម៉ោងក្នុងការសិក្សាព្រះគម្ពីរប៊ីបទេ។ ទោះជាយ៉ាងណាក៏ដោយ ព្រះអង្គនឹងប្រទានការស្កប់ចិត្តដល់អ្នកណា ដែលស្រេកទឹក និងចូលមករកព្រះអង្គ ហើយព្រះវិញ្ញាណបរិសុទ្ធនឹងចាក់បំពេញអ្នកដើរតាមព្រះអង្គឲ្យហូរហៀរដូចទឹកទន្លេ(យ៉ូហាន ៧:៣៧-៣៩)។ យើងអាចឲ្យចិត្តយើងជ្រួតជ្រាប ដោយទឹករស់ តាមរយៈការសរសើរដំកើង និងព្រះគម្ពីរប៊ីប ក៏ដូចជាតាមរយៈការយកអសារអ្នកដទៃ…
Read article