Truth for Life

You are here:
ក្តី​សង្ឃឹម នៅ​ក្នុង​ការ​រង់​ចាំ​ដ៏​ស្ងប់​ស្ងាត់ (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)

«មើល អញ​ចាត់​ទូត​អញ​ឲ្យ​ទៅ គាត់​នឹង​រៀប​ចំ​ផ្លូវ​នៅ​មុខ​អញ ហើយ​ព្រះ​អម្ចាស់​ដែល​ឯង​រាល់​គ្នា​ស្វែង​រក​នោះ ទ្រង់​នឹង​លោ​តែ​មក​ដល់​ព្រះ​វិហារ​របស់​ទ្រង់​ភ្លាម ឯ​ទូត​ដែល​នាំ​សេចក្តី​សញ្ញា​មក ជា​សេចក្តី​សញ្ញា​ដែល​ឯង​រាល់​គ្នា​ចង់​បាន​ទាំង​ម៉្លេះ​នោះ មើលន៏ ទ្រង់​យាង​មក នេះ​ជា​ព្រះ​បន្ទូល​របស់​ព្រះ​យេហូវ៉ា​នៃ​ពួក​ពល​បរិវារ» (ម៉ាឡាគី ៣:‌១)។ រាស្ត្រ​របស់​ព្រះ គឺ​ជា​រាស្ត្រ​ដែល​កំពុង​រង់​ចាំ។ បន្ទាប់​ពី​រាស្ត្រ​របស់​ព្រះ​វិល​ត្រឡប់​មក​ពី​ការ​និរទេស​ចូល​ចក្រភព​បាប៊ីឡូន «ហោរា​តូច» ដែល​មាន​ដូច​ជា​ហោរា ហាកាយ សា​ការី និង​ម៉ាឡាគី បាន​នាំ​ព្រះ​បន្ទូល​ព្រះ​អម្ចាស់ មក​ថ្លែង​ដល់​ពួក​គេ។ ព្រះ​រាជសារ​ដែល​ពួក​គេ​ប្រកាស គឺ​ស្រដៀង​នឹង​អ្វី​ដែល​អ្នក​ជំនាន់​មុន​បាន​ប្រកាស មុន​ពេល​ពួក​បណ្តាជន​ក្លាយ​ជា​ឈ្លើយសឹក ដែល​មាន​ន័យ​ដូច​នេះ​ថា ឱ​ពួក​អ៊‌ីស្រាអែល​អើយ អ្នក​រាល់​គ្នា​ពិត​ជា​គួរ​ឲ្យ​អស់​សំណើច​ណាស់! ពួក​អ្នក​ចេះ​តែ​បំពាន​សេចក្តី​សញ្ញា។ បើ​អ្នក​រាល់​គ្នា​នៅ​តែ​បន្ត​ធ្វើ​ខុស​នឹង​សេចក្តី​សញ្ញា​ទៀត ព្រះ​ទ្រង់​នឹង​យាង​មក​ជំនុំ​ជម្រះ​មិន​ខាន។ ប៉ុន្តែ ព្រះ​រាជសារ​ដែល​ពួក​ហោរា​តូច​ប្រកាស មិន​គ្រាន់​តែ​និយាយ​អំពី​ការ​ជំនុំ​ជម្រះ​ប៉ុណ្ណោះ​ទេ តែ​ក៏​និយាយ​អំពី​សេចក្តី​សង្ឃឹម​ផង​ដែរ។ ពួក​គេ​បាន​វិល​ត្រឡប់​ទៅ​ទឹក​ដី​កំណើត​វិញ តែ​ជីវិត​ខាង​វិញ្ញាណ​របស់​ពួក​គេ​នៅតែ​ស្ថិត​ក្នុង​ការ​និរទេស​ដដែល។ ពួក​យូដា​ដែល​ជា​សំណល់​នៃ​ពួក​អ៊‌ីស្រាអែល បាន​ប្រកាន់​ខ្ជាប់​នូវ​សេចក្តី​សង្ឃឹម​ថា ព្រះ​អម្ចាស់​នឹង​សម្រេច​ព្រះ​បន្ទូល​សន្យា​របស់​ព្រះ​អង្គ ដើម្បី​ឲ្យ​រាស្ត្រ​ព្រះ​អង្គ​បាន​អរ​សប្បាយ​នឹង​ព្រះ​ពរ​របស់​ព្រះ​អង្គ។ ប៉ុន្តែ នគរ​ព្រះ​មិន​ទាន់​បាន​មក​ដល់ ដូច​ដែល​ពួក​ហោរា​បាន​ប្រកាស​កាល​ពី​មុន​នោះ​ទេ ព្រះ​មហាក្សត្រ​ដែល​ព្រះ​អង្គ​បាន​ចាត់​ឲ្យ​មក​មិន​ទាន់​មក នៅ​ពេល​នោះ​នៅ​ឡើយ។ ដូច​នេះ ពួក​បណ្តាជន​កំពុង​រង់​ចាំ​ការ​វិល​ត្រឡប់​មកវិញ​របស់​ព្រះ​អម្ចាស់ និង​សម្រេច​ព្រះ​បន្ទូល​សន្យា​ថា នឹង​ប្រទាន​សេចក្តី​សង្គ្រោះ។ ហោរា ម៉ាឡាគី ជា​ហោរា​ចុង​ក្រោយ​នៃ​គ្រា​សញ្ញា​ចាស់​បាន​ទទូច​ថា មហាក្សត្រ​នោះ​នឹង​យាង​មក​ជា​ប្រាកដ ប៉ុន្តែ​ពួក​គេ​បាន​បន្ត​រង់​ចាំ​៤០០ឆ្នាំ​ទៀត។…

Read article
ឲ្យ​មាន​លក្ខណៈ​ដូច​ព្រះ​គ្រីស្ទ (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)

«ដ្បិត​អ្នក​ណា​ដែល​ទ្រង់​បាន​ស្គាល់​ជា​មុន នោះ​ទ្រង់​ក៏​តម្រូវ​ទុក​ជា​មុន ឲ្យ​បាន​ត្រឡប់​ដូច​ជា​រូប​អង្គ​នៃ​ព្រះ​រាជ​បុត្រា​ទ្រង់ ដើម្បី​ឲ្យ​ព្រះ​រាជ​បុត្រា​បាន​ធ្វើ​ជា​បង​ច្បង​គេ​ក្នុង​ពួក​បង​ប្អូន​ជា​ច្រើន» (រ៉ូម ៨:២៩)។ វា​មិន​មែន​ជា​រឿង​ចម្លែក​ទេ​ដែល​ប្ដី​ប្រពន្ធ​បាន​រៀប​ការ​ជា​មួយ​គ្នា​អស់​ពេល​ជា​យូរ​ហើយ ក៏​ត្រូវ​គេ​សួរ​ថា តើ​ពួក​គេ​ជា​បង​ប្អូន​បង្កើត ឬ​មិន​មែន? ព្រោះ​ពួក​គេ​បាន​ទទួល​យក​ចរិត​លក្ខណៈ​ពី​គ្នា​ទៅ​វិញ​ទៅ​មក។ យើង​អាច​យល់​រឿង​នេះ​ក្នុង​កម្រិត​ខ្លះ តើ​មែន​ទេ? យើង​មាន​ការ​ផ្លាស់​ប្ដូរ​មាន​លក្ខណៈ​ដូច​មនុស្ស​ដែល​យើង​ដើរ​ជា​មួយ។ យើង​ក៏​គួរ​មាន​ការ​ផ្លាស់​ប្ដូរ​ដូច​នេះ​ផង​ដែរ​នៅ​ក្នុង​ការ​ដើរ​ជា​មួយ​ព្រះ​គ្រីស្ទ។ គោល​បំណង​របស់​ព្រះ​អម្ចាស់ គឺ​ដើម្បី​កែ​ប្រែ​អ្នក ឲ្យ​មាន​លក្ខណៈ​ដូច​ព្រះ​រាជបុត្រា​ព្រះ​អង្គ។ សូម​យើង​ពិចារណា អំពី​ភាព​ល្អ​ឥត​ខ្ចោះ​ដែល​ព្រះ​យេស៊ូវ​មាន​ក្នុង​ភាព​ជា​មនុស្ស ហើយ​ត្រូវ​ដឹង​ថា អ្នក​ត្រូវ​តែ​ផ្លាស់​ប្រែ ឲ្យ​មាន​លក្ខណៈ​ដូច​ព្រះ​អង្គ! ព្រះ​ទ្រង់​បាន​ប្ដេជ្ញា​ចិត្ត​យ៉ាង​ជ្រាល​ជ្រៅ​ចំពោះ​រឿង​នេះ។ ព្រះ​អង្គ​បាន​សន្យា​ថា ការ​នេះ​នឹង​បាន​សម្រេច នៅ​ថ្ងៃ​នៃ​ព្រះ​យេស៊ូវ​គ្រីស្ទ (ភីលីព ១:៦)។ តើ​ព្រះ​ទ្រង់​កំពុង​ធ្វើ​អ្វី ក្នុង​ពេល​សព្វ​ថ្ងៃ? យើង​អាច​និយាយ​ឲ្យ​ខ្លី​ថា ព្រះ​អង្គ​កំពុង​ធ្វើ​ឲ្យ​យើង​មាន​លក្ខណៈ​កាន់​តែ​ដូច​ព្រះ​គ្រីស្ទ។ បទ​គម្ពីរ​រ៉ូម ៨:២៨ បាន​ធានា​យើង​ថា «គ្រប់​ការ​ទាំង​អស់​ផ្សំ​គ្នា សម្រាប់​សេចក្តី​ល្អ​ដល់​ពួក​អ្នក​ដែល​ស្រឡាញ់​ព្រះ គឺ​ដល់​ពួក​អ្នក​ដែល​ទ្រង់​ហៅ​មក​តាម​ព្រះ​តម្រិះ​ទ្រង់»។ ប៉ុន្តែ ខ​បន្ទាប់​បាន​ប្រាប់​យើង​អំពី​សេចក្តី​ល្អ​ដែល​ព្រះ​អង្គ​កំពុង​ធ្វើ​ឲ្យ​កើត​មាន​ឡើង​ក្នុង​គ្រប់​ផ្នែក​ទាំង​អស់​នៃ​ជីវិត​យើង​គឺ​ដើម្បី «ឲ្យ​បាន​ត្រឡប់​ដូច​ជា​រូប​អង្គ​នៃ​ព្រះ​រាជបុត្រា​ទ្រង់»។ ព្រះ​ទ្រង់​យក​ព្រះ​ទ័យ​ទុក​ដាក់​ចំពោះ​ការ​កែ​ប្រែ​អ្នក​ឲ្យ​មាន​លក្ខណៈ​ដូច​ព្រះ​គ្រីស្ទ ជា​ជាង​យក​ព្រះ​ទ័យ​ទុក​ដាក់​ចំពោះ​ភាព​ស្រណុក​ស្រួល​របស់​អ្នក។ ជា​ញឹក​ញាប់ ការ​រីក​លូត​លាស់​ខាង​វិញ្ញាណ​កើត​មាន​តាម​រយៈ​ការ​ខក​ចិត្ត និង​បរាជ័យ ច្រើន​ជាង​តាម​រយៈ​ជោគជ័យ និង​ការ​សើច​សប្បាយ។ យើង​មិន​គួរ​ស្វែង​រក​ទុក្ខ​លំបាក​នោះ​ទេ តែ​យើង​អាច​ទទួល​ស្គាល់​ថា គ្មាន​នរណា​ដឹង​ច្បាស់​ដូច​ព្រះ​អង្គ ហើយ​គ្មាន​អ្វី​ដែល​ព្រះ​អង្គ​មិន​ជ្រាប​ជាមុន​នោះ​ឡើយ។ ពេល​ណា​យើង​មិន​ឃើញ​ព្រះ​អង្គ​ឆ្លើយ​តប ឬ​ពេល​ណា​បញ្ហា​ប្រឈម…

Read article
ការ​ស្គាល់​ព្រះ (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)

«រួច​គេ​នឹង​លែង​បង្រៀន​អ្នក​ជិត​ខាង ហើយ​នឹង​បង​ប្អូន​គេ​រៀង​ខ្លួន​ទៀត​ថា ចូរ​ឲ្យ​ស្គាល់​ព្រះ​យេហូវ៉ា​ចុះ ដ្បិត​ព្រះ​យេហូវ៉ា​ទ្រង់​មាន​ព្រះ​បន្ទូល​ថា គេ​នឹង​ស្គាល់​អញ​គ្រប់ៗ​គ្នា តាំង​ពី​អ្នក​តូច​បំផុត រហូត​ដល់​អ្នក​ធំ​បំផុត​ក្នុង​ពួកគេ» (យេរេមា ៣១:៣៤)។ នៅ​សម័យ​ហោរា យេរេមា ព្រះ​អម្ចាស់​មិន​បាន​ធ្វើ​ខុស​នឹង​សេចក្តី​សញ្ញា​ដែល​ព្រះ​អង្គ​បាន​តាំង​ជា​មួយ​រាស្ត្រ​ព្រះ​អង្គ​ឡើយ។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ទោះ​ព្រះ​អង្គ​មាន​សេចក្តី​ស្រឡាញ់​ដែល​មិន​ចេះ​ប្រែ​ប្រួល ក៏​រាស្ត្រ​ព្រះ​អង្គ​នៅ​តែ​បន្ត​ធ្វើ​អំពើ​បាប។ ដូច​នេះ តើ​ព្រះ​អង្គ​អាច​សម្រេច​ព្រះ​បន្ទូល​សន្យា​ព្រះ​អង្គ​យ៉ាង​ដូច​ម្ដេច នៅ​ពេល​ដែល​រាស្ត្រ​ព្រះ​អង្គ​នៅ​តែ​បន្ត​បង្ហាញ​ចេញ​នូវ​ភាព​មិន​ស្មោះ​ត្រង់​ចំពោះ​ព្រះ​អង្គ? ព្រះ​អង្គ​បាន​តាំង​សញ្ញា​ថ្មី​ជា​ផ្នែក​មួយ​នៃ​ផែនការ​ដ៏​អស្ចារ្យ​របស់​ព្រះ​អង្គ ដែល​នាំ​ឲ្យ​មាន​ការ​កើត​ជា​ថ្មី។ គឺ​ដូច​ដែល​លោក អាឡិច ម៉ូតយ័រ (Alec Motyer) ជា​អ្នក​ជំនាញ​ទេវសាស្ត្រ​បាន​សរសេរ​ថា «នៅ​ពេល​ដែល​រាស្ត្រ​របស់​ព្រះ​អម្ចាស់​មិន​អាច​ឈោង​ទៅ​ដល់​ខ្នាត​គំរូ​របស់​ព្រះ​អង្គ នោះ​ព្រះ​អង្គ​មិន​បាន​បន្ទាប​ខ្នាត​គំរូ​របស់​ព្រះ​អង្គ​ឲ្យ​ត្រូវ​នឹង​សមត្ថភាព​របស់​ពួក​គេ​នោះ​ទេ តែ​ព្រះ​អង្គ​កែ​ប្រែ​ពួក​គេ​ឲ្យ​មាន​សមត្ថភាព»1។ សេចក្តី​សញ្ញា​ថ្មី​នេះ​គឺជា​គោល​បំណង និង​ព្រះ​បន្ទូល​សន្យា​របស់​ព្រះ​ដែល​កែ​ប្រែ​ចិត្ត​របស់​ពួក​គេ​ជា​ថ្មី តាម​រយៈ​ព្រះ​លោហិត​នៃ​ព្រះ​អម្ចាស់​យេស៊ូវ។ ព្រះ​អង្គ​ទទួល​យក​ចិត្ត​របស់​យើង ហើយ​កែ​ប្រែ​វា​ឲ្យ​ល្អ​ឡើង​ដូច​គ្រាប់​សម្រាប់​ដាក់​ចូល​ក្នុង​រូប​តម្រៀប ដើម្បី​ឲ្យ​ចិត្ត​យើង​បាន​រីករាយ នឹង​ក្រឹត្យ​វិន័យ​របស់​ព្រះ​អង្គ។ ក្នុង​ការ​ប្រកាស​របស់​ព្រះ​អង្គ អំពី​សេចក្តី​សញ្ញា​ថ្មី​នេះ ពាក្យ «ស្គាល់» គឺ​ជា​ពាក្យ​គន្លឹះ។ ក្នុង​ព្រះ​គម្ពីរ​ដើម​ជា​ភាសា​ហេព្រើរ​យើង​អាច​យល់​អត្ថន័យ​របស់​ពាក្យ​នេះ​ច្បាស់​តាំង​ពី​ដើម​ដំបូង​មក ក្នុង​កណ្ឌ​គម្ពីរ​លោកុប្បត្ដិ​ដែល​និយាយ​ត្រង់ៗ​ថា លោក អ័ដាម បាន «ស្គាល់» ភរិយា​គាត់ ហើយ​ពួក​គេ​បង្កើត​បាន​កូន (លោកុប្បត្ដិ ៤:‌១) ដែល​បាន​បង្ហាញ​កម្រិត​នៃ​ភាព​ជិត​ស្និទ្ធ​របស់​ពួក​គេ។ ត្រង់​ចំណុច​នេះ ព្រះ​អង្គ​កំពុង​មាន​បន្ទូល​ថា ពេល​ណា​រាស្ត្រ​ព្រះ​អង្គ​ស្គាល់​សេចក្តី​ស្រឡាញ់​របស់​ព្រះ​អង្គ…

Read article
មិន​ត្រូវ​ឲ្យ​មាន​ដូច្នោះ​ក្នុង​ពួក​អ្នក​រាល់​គ្នា (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)

«តែ​ព្រះ​យេស៊ូវ​ទ្រង់​ហៅ​អ្នក​ទាំង​នោះ​មក មាន​ព្រះ​បន្ទូល​ថា អ្នក​រាល់​គ្នា​ដឹង​ថា ពួក​អ្នក​ដែល​បាន​រាប់​ជា​ចៅហ្វាយ​នៃ​សាសន៍​ដទៃ គេ​គ្រប់​គ្រង​លើ​សាសន៍​របស់​ខ្លួន ហើយ​ពួក​អ្នក​ធំ​ក៏​មាន​អំណាច​លើ​គេ​ដែរ ប៉ុន្តែ​មិន​ត្រូវ​ឲ្យ​មាន​ដូច្នោះ​ក្នុង​ពួក​អ្នក​រាល់​គ្នា​ឡើយ» (ម៉ាកុស ១០:៤២-៤៣)។ ក្នុង​ចំណោម​ការ​ភូត​កុហក​ដ៏​ធំ​បំផុត​នៅ​ក្នុង​ជំនាន់​មនុស្ស​ស្ទើរ​តែ​ទាំង​អស់ គេ​បាន​កុហក​ថា មនុស្ស​នឹង​ឈោង​ចាប់​អ្នក​មិន​ជឿ​ដែល​រស់​នៅ​ជិត​ខាង​ពួក​គេ​យ៉ាង​មាន​ប្រសិទ្ធភាព​ជាង បើ​សិន​ជា​ពួក​គេ​មាន​រូប​សម្បត្តិ ចេះ​និយាយ​ស្តី ធ្វើ​កាយ​វិការ និង​រស់​នៅ​ដូច​អ្នក​ទាំង​នោះ ឲ្យ​បាន​ច្រើន​បំផុត​តាម​ដែល​អាច​ធ្វើ​ទៅ​បាន។ ព្រះ​គម្ពីរ​សញ្ញា​ថ្មី​មិន​បាន​គាំទ្រ​ទស្សនៈ​នេះ​ទេ ហើយ​ប្រវត្តិ​សាស្ត្រ​ពួក​ជំនុំ​ក៏​មិន​បាន​គាំទ្រ​ដែរ។ ផ្ទុយ​ទៅ​វិញ ប្រវត្តិ​សាស្ត្រ​ពួក​ជំនុំ​បាន​បង្ហាញ​ដូច​អ្វី​ដែល​ព្រះ​គម្ពីរ​បាន​បង្រៀន​ថា រាស្ត្រ​របស់​ព្រះ​តែង​តែ​មាន​ប្រសិទ្ធភាព​បំផុត​ក្នុង​ការ​ឈោង​ចាប់​មនុស្ស​បាត់​បង់​ក្នុង​វប្បធម៌​លោកីយ៍ ពេល​ណា​ជីវិត និង​របៀប​នៃ​ការ​រស់​នៅ​របស់​ពួក​គេ មាន​ការ​ប្រាស​ចាក​នឹង​វប្បធម៌​របស់​លោកីយ៍​យ៉ាង​ច្បាស់​លាស់ (១ពេត្រុស ២:១១-១២)។ មាន​ពេល​មួយ សាវ័ក យ៉ាកុប និង​សាវ័ក យ៉ូហាន «ដែល​ជា​កូន​នៃ​ផ្គរ​លាន់» បាន​ទៅ​រក​ព្រះ​យេស៊ូវ ដើម្បី​ទូល​សូម​កន្លែង​កិត្តិយស​ក្នុង​នគរ​ព្រះ​អង្គ (ម៉ាកុស ១០:៣៥-៤៥)។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ បំណង​ចិត្ត​របស់​ពួក​គេ​មិន​បាន​កើត​ចេញពី​ចិត្ត​ស្មោះ​ត្រង់​នោះ​ទេ តែ​កើត​ចេញ​ពី​មហិច្ឆតា ដែល​ស្រដៀង​នឹង​អ្នក​ដឹក​នាំ​ចក្រភព​រ៉ូម៉ាំង​ក្នុង​អំឡុង​សម័យ​នោះ ដែល​ចូល​ចិត្ត​លើក​តម្កើង​ខ្លួន​ឯង។ ព្រះ​យេស៊ូវ​មិន​បាន​ឆ្លើយ​តប​ពួក​គេ ដោយ​ការ​វាយ​ប្រហារ​នោះ​ទេ។ ព្រះ​បន្ទូល​ព្រះ​អង្គ​ធ្វើ​ឲ្យ​គេ​មាន​ការ​ភ្ញាក់​ផ្អើល។ ពួក​សាវ័ក​គឺ​ជា​អ្នក​ដើរ​តាម​ព្រះ​អង្គ ហើយ​ត្រូវ​រស់​នៅ​ខុស​ប្លែក​ពី​លោកីយ៍។ ពួក​គេ​ចាំ​បាច់​ត្រូវ​ដឹង​ថា ក្នុង​នគរ​ព្រះ ដើម្បី​ឲ្យ​ព្រះ​ទ្រង់​លើក​យើង​ឡើង យើង​ត្រូវ​បន្ទាប​ខ្លួន។ កិត្តិយស​កើត​ចេញ​ពី​ការ​លះបង់ មិន​មែន​ពី​ការ​ទទួល​នោះ​ទេ។ គេ​អាច​រក​ឃើញ​ភាព​ធំ​ប្រសើរ​នៅ​ក្នុង​ការ​បម្រើ​គេ មិន​មែន​នៅ​ក្នុង​ការ​ដែល​គេ​បម្រើ​យើង​នោះ​ទេ។…

Read article
ថ្នាំ​ព្យាបាល​សម្រាប់​ការ​ថប់​បារម្ភ (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)

«កុំ​ឲ្យ​ខ្វល់ខ្វាយ​អ្វី​ឡើយ ចូរ​ទូល​ដល់​ព្រះ​ឲ្យ​ជ្រាប​ពី​សេចក្តី​សំណូម​របស់​អ្នក​រាល់​គ្នា​ក្នុង​គ្រប់​ការ​ទាំង​អស់ ដោយ​សេចក្តី​អធិស្ឋាន និង​ពាក្យ​ទូល​អង្វរ ទាំង​ពោល​ពាក្យ​អរ​ព្រះ​គុណ​ផង។ យ៉ាង​នោះ សេចក្តី​សុខ​សាន្ត​របស់​ព្រះ​ដែល​ហួស​លើស​ពី​អស់​ទាំង​គំនិត និង​ជួយ​ការពារ​ចិត្ត ហើយ​និង​គំនិត​របស់​អ្នក​រាល់​គ្នា ក្នុង​ព្រះ​គ្រីស្ទ​យេស៊ូវ» (ភីលីព ៤:៦-៧)។ បើ​សិន​ជា​ខ្ញុំ​ប្រាប់​អ្នក​ឲ្យ​សរសេរ​អំពី​ការ​ថប់​បារម្ភ​ទាំង​អស់​ដែល​អ្នក​មាន​ក្នុង​សប្ដាហ៍​នេះ ឬ​នៅ​ថ្ងៃ​នេះ នោះ​ខ្ញុំ​ជឿ​ថា អ្នក​មាន​ការ​ថប់​បារម្ភ​ជា​ច្រើន​ដែល​អ្នក​ចង់​សរសេរ។ ខ្ញុំ​ក៏​ដឹង​ថា ខ្ញុំ​ក៏​មិន​ខុស​ពី​អ្នក​ដែរ។ ប៉ុន្តែ ព្រះ​បន្ទូល​ព្រះ​បាន​លើក​ទឹក​ចិត្ត​យើង​ថា «កុំ​ឲ្យ​ខ្វល់​ខ្វាយ​អ្វី​ឡើយ»។ ដូច​នេះ តើ​យើង​ត្រូវ​ធ្វើ​ដូច​ម្ដេច នៅ​ពេល​ដែល​យើង​មាន​អារម្មណ៍​ថា យើង​ហាក់​ដូច​ជា​មាន​ការ​ពិបាក​យ៉ាង​ខ្លាំង នៅ​ក្នុង​ការ​ជម្នះ​ការ​ថប់​បារម្ភ? សាវ័ក ប៉ុល មាន​ប្រសាសន៍​ថា ថ្នាំ​បន្សាប​សម្រាប់​ការ​ថប់​បារម្ភ គឺ​ការ​អធិស្ឋាន និង​ការ​អរ​ព្រះគុណ​ព្រះ។ នេះ​ជា​ការ​ឆ្លើយតប​ចំពោះ​ការ​ថប់​បារម្ភ ដែល​មិន​កើត​មាន​ដោយ​ឯកឯង​ឡើយ។ តាម​ពិត វា​ផ្ទុយ​នឹង​ទំនោរ​របស់​ចិត្ត​យើង ដែល​ជា​មនុស្ស​មាន​បាប។ មនុស្ស​ភាគ​ច្រើន​យល់​ឃើញថា ការ​ចូល​ទៅ​អង្គុយ​រអ៊ូ​រទាំ​នៅ​កៀន​ជញ្ជាំង ឬ​ជញ្ជឹង​គិត​អំពី​កាលៈទេសៈ​ដែល​ធ្វើ​ឲ្យ​ព្រួយ​បារម្ភ មាន​ភាព​ងាយ​ស្រួល​ជាង​ការ​អធិស្ឋាន​ទូល​ថ្វាយ​ការ​ថប់​បារម្ភ​ដល់​ព្រះ។ ការ​សម្រេច​ចិត្ត​អង្គុយ​រអ៊ូ​ដោយ​អនុញ្ញាត​ឲ្យ​ការ​ថប់​បារម្ភ​ធ្វើ​ឲ្យ​យើង​រក​ធ្វើ​អ្វី​មិន​កើត គឺ​មាន​ភាព​ងាយ​ស្រួល​ជាង​ការ​លុត​ជង្គង់​ចុះ​អធិស្ឋាន​ទៅ​រក​ព្រះ​អង្គ។ ការ​អធិស្ឋាន​បង្វែរ​អារម្មណ៍​យើង​ចេញ​ពី​សំណួរ «តើ​ខ្ញុំ​អាច​ដោះ​ស្រាយ​បញ្ហា​នេះ​ដោយ​របៀប​ណា?» គឺ​បង្វែរ​អារម្មណ៍​យើង ឲ្យ​ងាក​ចេញ​ពី​ខ្លួន​ឯង ហើយ​បែរ​ទៅ​រក​ការ​ផ្គត់​ផ្គង់​របស់​ព្រះ​វិញ។ ការ​អធិស្ឋាន​នាំ​ឲ្យ​យើង​ផ្ដោត​ទៅ​លើ​ព្រះ ដែល​ទ្រង់​មាន​សមត្ថភាព​គ្រប់​យ៉ាង និង​ជ្រាប​ច្បាស់​អំពី​តម្រូវ​ការ​របស់​យើង ហើយ​នឹង​ប្រទាន​យើង​នូវ​អ្វី​ដែល​យើង​ទូល​សូម ឬ​ការ​អ្វី​ដែល​ល្អ​លើស​អ្វី​ដែល​យើង​ស្រមៃ។ ហើយ​ចិត្ត​ដែល​ដឹង​គុណ​ព្រះ ជួយ​យើង​ឲ្យ​ប្រឈម​មុខ​ដាក់​សំណួរ…

Read article
ផល​វិបាក​នៃ​ការ​រអ៊ូរទាំ (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)

«ឯ​ពួក​បណ្តាជន​គេ​រទូរទាំ ហើយ​សេចក្តី​នោះ​ក៏​អាក្រក់ នៅ​ព្រះ​កាណ៌​នៃ​ព្រះ​យេហូវ៉ា កាល​ទ្រង់​បាន​ឮ នោះ​សេចក្តី​ខ្ញាល់​ទ្រង់​ក៏​កាត់​ឡើង» (ជន​គណនា ១១:១)។ ជីវិត​គ្រីស្ទ​បរិស័ទ​មិន​គួរ​មាន​ការ​រអ៊ូ​រទាំ​ឡើយ។ នេះ​ជា​មេរៀន​ដែល​ប្រជាជន​អ៊‌ីស្រាអែល​បាន​រៀន​សូត្រ តាម​របៀប​ដ៏​ពិបាក (និង​បាន​រៀន​សូត្រ​បន្តិច​ម្តងៗ)។ បន្ទាប់​ពី​ព្រះ​ទ្រង់​បាន​រំដោះ​ពួក​គេ​ឲ្យ​រួច​ផុត​ពី​ភាព​ជា​ទាសករ ក្នុង​ទឹក​ដី​អេស៊ីព្ទ ពួក​គេ​ក៏​បាន​ទទួល​ក្រឹត្យ​វិន័យ និង​ព្រះ​រាជ​បញ្ជា​ពី​ព្រះ​អង្គ ហើយ​ក៏​បាន​ដឹង​អំពី​គោល​ដៅ​ដែល​ពួក​គេ​ត្រូវ​ទៅ។ ពួក​គេ​មាន​ចិត្ត​អន្ទះសា​ចង់​ឲ្យ​ឆាប់​ទៅ​​ដល់​ទឹក​ដី​សន្យា ប៉ុន្តែ​នៅ​ពេល​ដែល​ពួក​គេ​ធ្វើ​ដំណើរ​មិន​ទាន់​បាន​មួយ​កំណាត់​ផ្លូវ​ផង ពួក​គេ​ក៏​បាន​ចាប់​ផ្ដើម​រអ៊ូរទាំ។ ពួក​គេ​ចង់​បរិភោគ​សាច់ ជា​ជាង​បរិភោគ​នំម៉ាណា​ជា​រៀង​រាល់​ថ្ងៃ ហើយ​ពួក​គេ​ថែម​ទាំង​ចង់​វិល​ត្រឡប់​ទៅ​ទឹក​ដី​អេស៊ីព្ទ​វិញ​ទៀត​ផង (ជន​គណនា ១១:៤-៦)។ ពី​ដំបូង ពួក​គេ​យល់​ឃើញ​ថា ការ​ប្រទាន​របស់​ព្រះ​នូវ​នំម៉ាណា​ជា​រៀង​រាល់​ថ្ងៃ គឺ​ជា​ការ​បង្ហាញ​សេចក្តី​ស្រឡាញ់​ដ៏​អស្ចារ្យ​ចំពោះ​ពួក​គេ តែ​ឥឡូវ ពួក​គេ​រអ៊ូរទាំ​អំពី​អាហារ​ដែល​ពួកគេ​ត្រូវ​បរិភោគ​ដដែលៗ។ ការ​រអ៊ូរទាំ​ហាក់​ដូច​មិនមែន​ជា​រឿង​តូច​តាច​ទេ ប៉ុន្តែ​វា​ជា​សញ្ញា​បង្ហាញ​អំពី​អវត្តមាន​នៃ​ការ​ដឹង​គុណ​ព្រះ។ ពេល​ណា​ការ​ខ្វះ​ជំនឿ និង​ការ​ខ្វះ​ការ​ដឹង​គុណ បាន​ក្លាយ​ជា​សញ្ញា​សម្គាល់​នៃ​ជីវិត​របស់​កូន​ព្រះ ពួក​គេ​ត្រូវ​ទទួល​ផល​វិបាក​ដោយ​ជៀស​មិន​រួច។ យើង​ប្រហែល​មិន​ទទួល​ផល​វិបាក​ដូច​ពួក​អ៊‌ីស្រាអែល ដោយ​ត្រូវ​រស់​នៅ​វិលវល់​ក្នុង​វាល​រហោស្ថាន​អស់​៤០​ឆ្នាំ​នោះ​ទេ ប៉ុន្តែ​ការ​រអ៊ូ​រទាំ​របស់​យើង​នឹង​នាំ​ឲ្យ​យើង​ទទួល​ផល​វិបាក។ តើ​អ្នក​ចាំ​ពេល​ដែល​អ្នក​មាន​ចិត្ត​រំភើប​រីករាយ ចំពោះ​ជំនឿ​ដែល​អ្នក​ទើប​តែ​មាន​ចំពោះ​ព្រះ​យេស៊ូវ​ទេ? ពេល​នោះ អ្នក​ប្រហែល​ជា​ទទួល​បាន​ព្រះ​គម្ពីរ​សញ្ញា​ថ្មី ហើយ​យល់​ឃើញ​ថា អ្វីៗ​ដែល​អ្នក​រក​ឃើញ​ក្នុង​ព្រះ​គម្ពីរ​សុទ្ធតែ​អស្ចារ្យ។ អ្នក​អាន​ព្រះ​គម្ពីរ​នោះ​គ្រប់​ទី​កន្លែង។ បន្ទាប់​មក អ្នក​បាន​ជួប​បញ្ហា​ក្នុង​ការ​ធ្វើ​ដំណើរ​ខាង​វិញ្ញាណ ព្រោះ​ព្រះ​គម្ពីរ​ដែល​អ្នកអាន ហាក់​ដូច​ជា​គ្មាន​អ្វី​ប្លែក ហើយ​អ្នក​ចង់​ឲ្យ​ព្រះ​ទ្រង់​ធ្វើ​ការ​អ្វី​មួយ ដែល​រំភើប​រីក​រាយ​ជាង​មុន និង​ប្រសើរ​ជាង​មុន។ តើ​អ្នក​ចាំ​ពេល​ដែល​អ្នក​ផ្សាយ​ដំណឹង​ល្អ ដែល​ហាក់​ដូចជា​មាន​ឯកសិទ្ធិ​ដ៏​រំភើប​រីករាយ…

Read article
បាន​ទិញ​យើង​ថ្វាយ​ព្រះ (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)

«ទ្រង់​បាន​លោះ​យើង​រាល់​គ្នា ដោយ​ព្រះ​លោហិត​ទ្រង់ ចេញ​ពី​គ្រប់​ទាំង​ពូជ​មនុស្ស គ្រប់​ភាសា គ្រប់​នគរ ហើយ​ពី​គ្រប់​ទាំង​សាសន៍​ថ្វាយ​ដល់​ព្រះ ក៏​តាំង​យើង​រាល់​គ្នា​ឡើង​ជា​នគរ ហើយ​ជា​ពួក​សង្ឃ ថ្វាយ​ដល់​ព្រះ​នៃ​យើង​រាល់​គ្នា​ឲ្យ​យើង​បាន​សោយ​រាជ្យ​លើ​ផែនដី» (វិវរណៈ ៥:៩-១០)។ ខ្ញុំ​បាន​ទៅ​រៀន​នៅ​មហាវិទ្យាល័យ​ព្រះ​គម្ពីរ​ជា​មួយ​សិស្ស​ជន​ជាតិ​វេល​ម្នាក់​ឈ្មោះ ម៉ារី ហ្វ៊ីស័រ (Mary Fisher) ជា​បេសកជន​ដែល​ត្រៀម​ខ្លួន​ធ្វើ​ការ​ជា​បេសកជន។ កាល​នោះ គាត់​កំពុង​រៀន​ភាសា​សូណា ដើម្បី​ឲ្យ​គាត់​អាច​បង្រៀន​ព្រះ​បន្ទូល​ដល់​កុមារ​នៅ​ប្រទេស​ហ្ស៊ីមបាវេ​នៅ​ទ្វីប​អាហ្វ្រិក។ នៅ​ពេល​ដែល​គាត់​បាន​ទៅ​ដល់​ទីនោះ​មិន​ទាន់​បាន​យូរ​ប៉ុន្មាន​ផង ពួក​ភេរវកម្ម​បាន​វាយ​លុក​សាលា​រៀន​ដែល​គាត់​កំពុង​បង្រៀន។ លោក​ស្រី មារី ក៏​បាន​បាត់​បង់​ជីវិត​ក្នុង​ចំណោម​គ្រូ​បង្រៀន និង​កុមារ​ជា​ច្រើន​នាក់ ក្នុង​ការ​វាយ​ប្រហារ​នោះ1។ ទោះ​ការ​ស្លាប់​របស់​គាត់​គឺ​ជា​សោក​នាដកម្ម​ក៏​ដោយ ក៏​ការ​រស់​នៅ​របស់​គាត់​បាន​ធ្វើ​ជា​ទី​បន្ទាល់ អំពី​ក្តី​អំណរ​ដែល​មិន​អាច​ពិពណ៌នា​បាន ដែល​គាត់​មាន​ក្នុង​ការ​បម្រើ​ព្រះ មិន​គ្រាន់​តែ​នៅ​លើ​ផែនដី​នេះ តែ​អស់​កល្ប​ជានិច្ច។ បទ​ចម្រៀង​របស់​ពួក​ចាស់ទុំ​ដែល​ជួប​ជុំ​គ្នា​នៅ​ក្បែរ​កូន​ចៀម​ក្នុង​កណ្ឌ​គម្ពីរ​វិវរណៈ បាន​រំឭក​យើង​ថា គោល​បំណង​នៃ​ការ​សុគត​របស់​ព្រះ​គ្រីស្ទ គឺ​ដើម្បី​ឲ្យ​យើង​បាន​ទទួល​ការ​ប្រោស​លោះ​ពី​ព្រះ។ ព្រះ​អង្គ​បាន​រំដោះ​យើង​ឲ្យ​រួច​ពី​បាប​ដែល​បាន​ចង​រឹត​យើង​ជាប់ ដោយ​បាន​បង់​ថ្លៃ​ទិញ​យើង​ដោយ​ព្រះ​លោហិត ដើម្បី​ឲ្យ​យើង​បាន​រស់​នៅ​ថ្វាយ​ព្រះ​អង្គ។ ការ​សរសើរ​តម្កើង​របស់​យើង គឺ​សម្រាប់​ព្រះ​អង្គ។ ការ​បម្រើ​របស់​យើង​ក៏​សម្រាប់​ព្រះ​អង្គ គឺ​មិន​ខុស​ពី​កញ្ញា ម៉ារី ហ្វីស័រ ទេ។ អ្នក​ជឿ​ព្រះ​ក្នុង​សតវត្សរ៍ទី១ បាន​ឃើញ​បង​ប្អូន​រួម​ជំនឿ​ជា​ច្រើន​ត្រូវ​គេ​ចាប់​ខ្លួន ដោយ​សារ​ជំនឿ។ ពេល​នោះ ពួក​គេ​បាន​ព្យាយាម​ស្វែង​យល់​អត្ថន័យ​នៃ​ជ័យ​ជម្នះ​របស់​ព្រះ​គ្រីស្ទ​មក​លើ​សេចក្តី​ស្លាប់ ជ័យ​ជម្នះ​នៃ​ការ​យាង​ឡើង​ទៅ​ស្ថាន​សួគ៌​វិញ និង​ការ​ពិត​នៃ​ការ​យាង​មក​វិញ​របស់​ព្រះ​អង្គ។ ក្នុង​ពេល​ដែល​គ្រីស្ទ​បរិស័ទ​ទាំង​នោះ​ជួប​ទុក្ខ​លំបាក…

Read article
សេចក្តី​ពិត​សម្រាប់​ការ​ចិញ្ចឹម​កូន (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)

«ក្មេង​រាល់​គ្នា​អើយ ចូរ​ស្តាប់​បង្គាប់​មាតា​បិតា​ខ្លួន​ក្នុង​ព្រះ​អម្ចាស់ ដ្បិត​ធ្វើ​ដូច្នោះ​ទើប​បាន​ត្រូវ។ «ចូរ​គោរព​ប្រតិបត្តិ​ដល់​មាតា​បិតា​ខ្លួន» នេះ​ជា​បញ្ញត្ត​មុន​ដំបូង ដែល​ជាប់​មាន​ទាំង​សេចក្តី​សន្យា​ផង ដើម្បី​ឲ្យ​ឯង​រាល់​គ្នា​បាន​សេចក្តី​សុខ ហើយ​រស់​នៅ​ផែនដី​ជា​យូរ​អង្វែង​ទៅ» (អេភេសូរ ៦:‌១-៣)។ មាន​ពេល​ពីរ​ដង​ដែល​សាវ័ក ប៉ុល ពិពណ៌នា​អំពី​ផល​ផ្លែ​នៃ​ការ​គោរព​ប្រតិបត្តិ​ព្រះ ដែល​ក្នុង​នោះ​យើង​ឃើញ​គាត់​ប្រើ​ពាក្យ «ចូរ​ស្តាប់​បង្គាប់​មាតា​បិតា​ខ្លួន» (រ៉ូម ១:៣០ និង ២ធីម៉ូថេ ៣:២)។ ពេល​ណា​អ្នក​អាន​ប្រវត្តិ​សាស្ត្រ​ពួក​ជំនុំ ត្រង់​សម័យ​ដែល​មាន​ការ​ភ្ញាក់​រឭក​ខាង​វិញ្ញាណ អ្នក​នឹង​ឃើញ​ថា ការ​គោរព​ប្រតិបត្តិ​ព្រះ​ដ៏​ផុសផុល ក៏​បាន​រាប់​បញ្ចូល​ការ​ចុះ​ចូល​របស់​កូន​ចំពោះ​អំណាច​របស់​ឪពុក​ម្តាយ​ដែល​កោត​ខ្លាច​ព្រះ​ផង​ដែរ។ ការ​ចុះ​ចូល​របស់​កូន​ចំពោះ​ឪពុក​ម្តាយ មិន​គ្រាន់​តែ​ជា​អ្វី​ដែល​ព្រះ​គម្ពីរ​បាន​លើក​ទឹក​ចិត្ត​ឲ្យ​ធ្វើ​តែ​ក៏​បាន​បង្គាប់​ផង​ដែរ។ ព្រះ​គម្ពីរ​បាន​បង្រៀន​យើង​ថា ការ​ស្តាប់​បង្គាប់​ដូច​នេះ​គឺ​ត្រឹម​ត្រូវ តាម​ការ​រៀបចំ​របស់​ព្រះ ក្នុង​ការ​បង្កើត​របស់​សព្វ​សារពើ ស្រប​តាម​ច្បាប់​របស់​ព្រះ​អង្គ និង​ឆ្លើយ​តប​ចំពោះ​ដំណឹង​ល្អ។ ឪពុក​ម្តាយ​មិន​ត្រូវ​មាន​ការ​ភ័យ​ខ្លាច​ក្នុង​ការ​ប្រាប់​កូន​ឲ្យ​ចុះ​ចូល និង​ស្តាប់​បង្គាប់​នោះ​ទេ។ ប៉ុន្តែ សាវ័ក ប៉ុល មិន​គ្រាន់​តែ​បាន​និយាយ​ថា ការ​ស្តាប់​បង្គាប់​នោះ​ជា​ទង្វើ​ដ៏​ត្រឹម​ត្រូវ តែ​ក៏​បាន​ថា ព្រះ​ទ្រង់​នឹង​ប្រទាន​រង្វាន់​ដល់​អ្នក​ស្តាប់​បង្គាប់​ឪពុក​ម្តាយ​ផង​ដែរ។ ក្នុង​ព្រះ​អម្ចាស់​យេស៊ូវ មាន​ព្រះ​ពរ​សម្រាប់​អ្នក​ដែល​យក​ចិត្ត​ទុក​ដាក់​ចំពោះ​ព្រះ​រាជ​បញ្ជា និង​ព្រះ​បន្ទូល​សន្យា​របស់​ព្រះ​អង្គ។ ពេល​ណា​ទំនាក់​ទំនង​របស់​ឪពុក​ម្តាយ​ជា​មួយ​កូន​មាន​សេចក្តី​ស្រឡាញ់ ការ​ទុកចិត្ត និង​ការ​ស្តាប់​បង្គាប់ ការ​ទំនាក់​ទំនង​នោះ​មិន​គ្រាន់​តែ​នាំ​ឲ្យ​ពួក​គេ​មាន​សុខុមាលភាព​ល្អ​ប៉ុណ្ណោះ​ទេ តែ​ក៏​នាំ​ឲ្យ​សង្គម​មាន​សុខុមាល​ភាព និង​របៀប​រៀបរយ​ផង​ដែរ។ ឪពុក​ម្តាយ ដែល​ចង់​ឲ្យ​មាន​ការ​ស្តាប់​បង្គាប់​ដូច​នេះ ចាំ​បាច់​ត្រូវ​ចង​ចាំ​សេចក្តី​ពិត​សំខាន់ៗ​៥​យ៉ាង ដែល​ព្រះ​គម្ពីរ​បាន​បង្រៀន​អំពី​កូន៖…

Read article
តើ​អ្នក​ថា ព្រះ​អង្គ​ជា​នរណា? (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)

«ស៊ីម៉ូន-ពេត្រុស ទូល​ឆ្លើយ​ថា ទ្រង់​ជា​ព្រះ​គ្រីស្ទ ជា​ព្រះ​រាជបុត្រា​នៃ​ព្រះ​ដ៏​មាន​ព្រះ​ជន្ម​រស់ រួច​ព្រះ​យេស៊ូវ​មាន​ព្រះ​បន្ទូល​តប​ថា អ្នក​ស៊ីម៉ូន កូន​យ៉ូណាស​អើយ អ្នក​មាន​ពរ ដ្បិត​មិន​មែន​ជា​សាច់​ឈាម ដែល​បាន​សម្ដែង​ឲ្យ​អ្នក​ស្គាល់​ទេ គឺ​ព្រះ​វរបិតា​នៃ​ខ្ញុំ​ដែល​គង់​នៅ​ស្ថាន​សួគ៌​វិញ» (ម៉ាថាយ ១៦:១៦-១៧)។ ពេល​យើង​អាន​កណ្ឌ​គម្ពីរ​ដំណឹង​ល្អ យើង​ឃើញ​ថា មនុស្ស​ដែល​ជួប​ព្រះ​យេស៊ូវ​មក​ពី​ស្រុក​ណាសារ៉ែត កម្រ​មាន​ប្រតិ​កម្ម​តប​ចំពោះ​ព្រះ​អង្គ ដោយ​គ្រាន់​តែ​ឈរ​នៅ​ផ្លូវ​កណ្ដាល ដើម្បី​ជា​ការ​គួរសម​ប៉ុណ្ណោះ​ឡើយ។ ព្រះ​បន្ទូល និង​កិច្ចការ​ដែល​ព្រះ​អង្គ​បាន​ធ្វើ បាន​បណ្ដាល​ចិត្ត​គេ​ឲ្យ​មាន​សេចក្តី​ស្រឡាញ់ និង​ការ​ស្មោះ​ស្ម័គ្រ​ដ៏​ជ្រាល​ជ្រៅ តែ​ក៏​នាំ​ឲ្យ​មាន​ការ​ភ័យ​ខ្លាច និង​ការ​ស្អប់​ផង​ដែរ។ តើ​មាន​កត្តា​អ្វី​ខ្លះ​ដែល​បាន​បណ្ដាល​ឲ្យ​ពួក​គេ​មាន​ការ​ឆ្លើយ​តប​ខុស​គ្នា​ខ្លាំង​យ៉ាង​នេះ? ក្នុង​ការ​សន្ទនា​ក្នុង​ខ​គម្ពីរ​ខាង​លើ យើង​ឃើញ​ថា តាម​ផ្លូវ​ទៅ​ទី​ក្រុង​សេសារា-ភីលីព សាវ័ក ពេត្រុស បាន​ឆ្លើយ​តប​ចំពោះ​ព្រះ​អង្គ​ថា «ទ្រង់​ជា​ព្រះ​គ្រីស្ទ»។ ពាក្យ «ព្រះ​គ្រីស្ទ» ជា​ភាសាក្រិក មាន​ន័យ​ថា «ព្រះ​មេស្ស៊ី» ឬ «ព្រះ​អង្គ​ដែល​ត្រូវ​បាន​ចាក់​ប្រេង​តាំង»។ ក្នុង​កណ្ឌ​គម្ពីរ​សញ្ញា​ចាស់​ទាំង​មូល ព្រះ​អម្ចាស់​បាន​ចាក់​ប្រេង​តាំង​ស្ដេច ពួក​ចៅហ្វាយ និង​ពួក​ហោរា ប៉ុន្តែ​ពួក​គេ​ទាំង​អស់​សុទ្ធ​តែ​ជា​អ្នក​តំណាង​របស់​ព្រះ​អង្គ និង​អ្នក​នាំ​ព្រះ​រាជសារ​ដែល​ចង្អុល​បង្ហាញ​មនុស្ស​ឲ្យ​ងាក​ទៅ​រក​ព្រះ​មេស្ស៊ី​នៅ​ពេល​អនាគត​ជា​ព្រះ​អង្គ​សង្គ្រោះ និង​ព្រះ​អង្គ​ដែល​ត្រូវ​បាន​ចាក់​ប្រេង​តាំង​មក​ពី​ព្រះ។ ដូច​នេះ ការ​អ្វី​ដែល​សាវ័ក ពេត្រុស បាន​ប្រកាស គឺ​គួរ​ឲ្យ​យើង​កត់​សម្គាល់​ណាស់។ គាត់​កំពុង​និយាយ​ទៅ​កាន់​ព្រះ​យេស៊ូវ​ថា ព្រះ​អង្គ​ជា​ព្រះ​ដែល​ត្រូវ​យាង​មក ជា​ព្រះ​ដែល​ពួក​ហោរា​បាន​ថ្លែង​ទំនាយ។…

Read article
ថ្ងៃ​ធួន​នឹង​បាប (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)

«ដ្បិត​ជីវិត​នៃ​រូប​សាច់ នោះ​នៅ​ក្នុង​ឈាម ហើយ​អញ​បាន​ឲ្យ​ឈាម​ដល់​ឯង​រាល់​គ្នា សម្រាប់​នឹង​ថ្វាយ​នៅ​លើ​អាសនា ដើម្បី​ឲ្យ​បាន​ធួន​នឹង​ជីវិត​ឯង ដ្បិត​គឺ​ជា​ឈាម​នោះ​ឯង​ដែល​ធួន​នឹង​ព្រលឹង​បាន» (លេវីវិន័យ ១៧:១១)។ កាល​ព្រះ​ទ្រង់​សង្គ្រោះ​ពួក​អ៊‌ីស្រាអែល​ឲ្យ​រួច​ផុត​ពី​នគរ​អេស៊ីព្ទ ការ​ប្រោស​លោះ​របស់​ពួក​គេ​បាន​នាំ​ឲ្យ​ពួក​គេ​មាន​ទំនាក់​ទំនង​ជា​មួយ​ព្រះ​អង្គ។ ពួក​គេ​បាន​រស់​នៅ​ក្រោម​ក្រឹត្យ​វិន័យ​របស់​ព្រះ​អង្គ ដោយ​អរ​សប្បាយ​នឹង​ព្រះ​វត្ត​មាន​ព្រះ​អង្គ​ក្នុង​រោង​ឧបោសថ។ ប៉ុន្តែ ចាប់​តាំងពី​ដំបូង​មក ពួក​អ៊‌ីស្រាអែល​មិន​អាច​កាន់​តាម​ក្រឹត្យ​វិន័យ​របស់​ព្រះ​អង្គ​បាន​ទេ។ ដូច​នេះ យើង​អាច​សួរ​ថា តើ​ព្រះ​ដ៏​បរិសុទ្ធ​អាច​គង់​នៅ​ជា​មួយ​មនុស្ស​មាន​បាប​ដោយ​របៀប​ណា? នៅ​ថ្ងៃ​ពិសេស ជា​រៀង​រាល់​ឆ្នាំ គឺ​នៅ​ថ្ងៃ​ធួន​នឹង​បាប ស​ម្ដេច​សង្ឃ​របស់​ពួក​អ៊‌ីស្រាអែល​ត្រូវ​បាន​ព្រះ​អង្គ​បង្គាប់​ឲ្យ​ចូល​ទី​បរិសុទ្ធ​បំផុត​ក្នុង​រោង​ឧបោសថ ដែល​មាន​ព្រះ​វត្ត​មាន​ព្រះ​អង្គ​គង់​នៅ ដើម្បី​ថ្វាយ​យញ្ញ​បូជា​លោះ​បាប​របស់​ពួក​បណ្តាជន។ គាត់​ត្រូវ​យក​សត្វ​ពពែ​ឈ្មោល​ពីរ​ក្បាល មក​ធ្វើ​យញ្ញ​បូជា ដោយ​ជា​ដំបូង គាត់​ថ្វាយ​ពពែ​នោះ ធ្វើ​ជា​ដង្វាយ​លោះ​បាប​ពួក​បណ្តា​ជន ហើយ​បន្ទាប់មក គាត់​យក​ឈាម​ពពែ មក​ប្រោះ​នៅ​ទី​សន្តោស​ប្រោស។ ពួក​អ៊‌ីស្រាអែល​សម​នឹង​ស្លាប់​ដោយ​សារ​បាប​របស់​ពួក​គេ តែ​ព្រះ​ទ្រង់​បាន​ប្រទាន​សត្វ​ពពែ​នោះ​ឲ្យ​ស្លាប់​ជំនួស​ពួក​គេ​វិញ។ មនុស្ស​អាច​រស់​ដោយ​សារ​សត្វ​នោះ​បាន​ស្លាប់​ហើយ។ ហើយ​លទ្ធផល​នៃ​ការ​ប្រោស​លោះ​នេះ​អាច​ឃើញ​មាន នៅ​ក្នុង​រឿង​ដែល​កើត​ឡើង មក​លើ​សត្វ​ពពែ​ទី​២ ស​ម្ដេច​សង្ឃ​ត្រូវ​ដាក់​ដៃ​ទាំង​២​នៅ​លើ​ក្បាល​ពពែ​នោះ ដោយ​លន់តួ​ពី​អស់​ទាំង​សេចក្តី​ទុច្ចរិត និង​អស់​ទាំង​សេចក្តី​រំលង​របស់​ពួក​កូន​ចៅ​អ៊‌ីស្រាអែល​ពី​លើ​ពពែ​នោះ គឺ​អំពើ​បាប​របស់​គេ​ទាំង​អស់​ត្រូវ​ដាក់​ទាំង​អស់​លើ​ក្បាល​ពពែ​នោះ រួច​ប្រគល់​ដល់​មនុស្ស​ម្នាក់​ដែល​ប្រុង​ជា​ស្រេច ដើម្បី​ដឹក​វា​ទៅ​ឯ​ទី​រហោស្ថាន។ បន្ទាប់​មក ស​ម្ដេច​សង្ឃ​អាច​ឈរ​ប្រកាស​នៅ​ពីមុខ​ពួក​បណ្តាជន​ថា «បាប​របស់​អ្នក​រាល់​គ្នា​ត្រូវ​បាន​ប្រោស​លោះ​ហើយ។ ឈាម​បាន​ខ្ចាយ​ហើយ ហើយ​ដោយ​សារ​ការ​ខ្ចាយ​ឈាម​នេះ យើង​មាន​ការ​លោះ​បាប។ សត្វ​ពពែ​មួយ​ក្បាល​ទៀត ខ្ញុំ​បាន​ដេញ​វា​ទៅ​វាល​រហោស្ថាន​ហើយ ហេតុ​នេះ​ហើយ អ្នក​មិន​ចាំ​បាច់​ត្រូវ​ព្រួយ​បារម្ភ​អំពី​បាប​របស់​អ្នក ឬ​រែក​ពន្ធ​វា​ធ្វើ​ជា​បន្ទុក​នៅ​លើ​ស្មា​អ្នក​ទៀត​ទេ»។…

Read article