Ultimately

You are here:
ចូរ​យើង​កុំ​ថប់​បារម្ភ​អំពី​រឿង​អ្វី​ឡើយ

ចូរ​យើង​កុំ​ថប់​បារម្ភ​អំពី​រឿង​អ្វី​ឡើយ ការ​ព្រួយ និង​ការ​ថប់​បារម្ភ​តែង​តែ​ឆក់​យក​ក្តី​អំណរ​ចេញ​ពី​យើង។ តើ​ធ្វើ​ដូច​ម្តេច ឲ្យ​យើង​អាច​រក​ឃើញ​ភាព​ធូរ​ស្បើយ រួច​ផុត​ពី​ការ​ភ័យ​ខ្លាច​របស់​យើង​បាន? នៅ​ថ្ងៃ​នេះ លោក​គ្រូ អ ស៊ី ស្ព្រោល (R.C. Sproul) លើក​ទឹក​ចិត្ត​យើង ឲ្យ​ស្វែង​រក​ក្តី​អំណរ​ជា​ថ្មី នៅ​ក្នុង​ការ​ប្រកប​ស្និទ្ធ​ស្នាល ជា​មួយ​ព្រះវរបិតា​ដែល​គង់​នៅ​ស្ថានសួគ៌ តាម​រយៈ​ការ​អធិស្ឋាន។ អត្ថបទ តើ​អ្នក​កំពុង​ព្រួយ​បារម្ភ​អំពី​អ្វី? «កុំ​ឲ្យ​ខ្វល់ខ្វាយ​អ្វី​ឡើយ ចូរ​ទូល​ដល់​ព្រះ ឲ្យ​ជ្រាប​ពី​សេចក្តី​សំណូម​របស់​អ្នក​រាល់​គ្នា​ក្នុង​គ្រប់​ការ​ទាំង​អស់ ដោយ​សេចក្តី​អធិស្ឋាន និង​ពាក្យ​ទូល​អង្វរ ទាំង​ពោល​ពាក្យ​អរ​ព្រះគុណ​ផង យ៉ាង​នោះ សេចក្តី​សុខ​សាន្ត​របស់​ព្រះ ដែល​ហួស​លើស​ពី​អស់​ទាំង​គំនិត និង​ជួយ​ការពារ​ចិត្ត ហើយ​និង​គំនិត​របស់​អ្នក​រាល់​គ្នា ក្នុង​ព្រះគ្រីស្ទយេស៊ូវ» (ភីលីព ៤:៦–៧)។ តើ​ការ​បង្រៀន​ក្នុង​ខ​នេះ ស្តាប់​ទៅ​ដូច​ការ​បង្រៀន​របស់​នរណា? យើង​ហាក់​ដូច​ជា​ស្ទើរ​តែ​អាច​និយាយ​បាន​ថា សាវ័ក ប៉ុល បាន​ទៅ​ស្តាប់​ការ​បង្រៀន​របស់​ព្រះ​យេស៊ូវ​នៅ​លើ​ភ្នំ​ដោយ​ផ្ទាល់ និង​ការ​បង្រៀន​របស់​ព្រះ​អង្គ ទៅ​កាន់​ពួក​សិស្ស កុំ​ឲ្យ​ពួក​គេ​ព្រួយ​បារម្ភ​អំពី​រឿង​អ្វី​ឡើយ (ម៉ាថាយ ៦:២៥)។ ការ​ព្រួយ​បារម្ភ និង​ថប់​បារម្ភ​សុទ្ធ​តែ​អាច​ឆក់​យក​ក្តី​អំណរ​ចេញ​ពី​ជីវិត​យើង តើ​មែន​ទេ? ការ​ថប់​បារម្ភ​គឺ​ជា​ការ​ភ័យ​ខ្លាច។ ការ​ភ័យ​ខ្លាច​ជា​ខ្មាំង​សត្រូវ​នៃ​ក្តី​អំណរ។ យើង​ពិបាក​មាន​អំណរ ពេល​ណា​យើង​មាន​ការ​ភ័យ​ខ្លាច ពេល​ណា​យើង​ព្រួយ​បារម្ភ ពេល​ណា​យើង​ខ្វល់​ខ្វាយ។ ប៉ុន្តែ…

Read article
ទី​បន្ទាល់​របស់​អ្នក មិន​មែន​ជា​ដំណឹង​ល្អ​ឡើយ

ទី​បន្ទាល់​របស់​អ្នក មិន​មែន​ជា​ដំណឹង​ល្អ​ឡើយ1 ទី​បន្ទាល់​របស់​គ្រីស្ទ​បរិស័ទ អាច​ជា​ដំណឹង​ដ៏​ល្អ​មួយ​បាន ដែល​ប្រាប់​យើង​អំពី​ជីវិត​ផ្លាស់​ប្រែ ប៉ុន្តែ ការ​ចែក​ចាយ​ទី​បន្ទាល់​តែ​ម្យ៉ាង គឺ​មិន​មែន​ជា​ការ​ផ្សាយ​ដំណឹង​ល្អ​នោះ​ទេ។ នៅ​ថ្ងៃ​នេះ លោក​គ្រូ អ. ស៊ី. ស្ព្រោល (R.C. Sproul) បញ្ជាក់​ឡើង​វិញ ឲ្យ​បាន​ច្បាស់​ថា អំណាច​ចេស្ដា​ព្រះ​សម្រាប់​ជួយ​សង្គ្រោះ គឺ​មាន​នៅ​ក្នុង​ព្រះ​បន្ទូល​របស់​ព្រះ​យេស៊ូវ នៅ​ក្នុង​ព្រះ​ជន្ម ការ​សុគត និង​ការ​មាន​ព្រះ​ជន្ម​រស់​ឡើង​វិញ​របស់​ព្រះ​គ្រីស្ទ ជំនួស​មនុស្ស​មាន​បាប។ អត្ថបទ សព្វ​ថ្ងៃ​នេះ យើង​តែង​តែ​ឮ​គេ​និយាយ​ថា «ខ្ញុំ​បាន​ប្ដេជ្ញា​ចិត្ត​ចំពោះ​ដំណឹង​ល្អ ខ្ញុំ​បាន​សម្រេច​ចិត្ត​ចែក​ចាយ​ដំណឹង​ល្អ ឬ​ក៏​ខ្ញុំ​នឹង​ផ្សាយ​ដំណឹង​ល្អ»។ ប៉ុន្តែ បើ​យើង​ពិនិត្យ​មើល​អ្វី​ដែល​ពួក​គេ​កំពុង​តែ​ចែក​ចាយ និង​ផ្សព្វ​ផ្សាយ ពួក​គេ​ប្រហែល​ជា​គ្រាន់​តែ​ប្រាប់​យើង​ថា ខ្ញុំ​បាន​ចែក​ចាយ​ដល់​អ្នក​ជិត​ខាង​ខ្ញុំ​ថា ព្រះ​យេស៊ូវ​បាន​ធ្វើ​ឲ្យ​ជីវិត​ខ្ញុំ​ផ្លាស់​ប្រែ នេះ​ជា​ទីបន្ទាល់​ដ៏​អស្ចារ្យ ប៉ុន្តែ ការ​ចែក​ចាយ​ដូច​នេះ​មិន​មែន​ជា​ការ​ផ្សាយ​ដំណឹង​ល្អ​នោះ​ទេ​។ ខ្ញុំ​អាច​និយាយ​ប្រាប់​មិត្ត​ភក្តិ​ខ្ញុំ​ថា «ខ្ញុំ​មាន​ដំណឹង​ល្អ​មួយ​ចង់​ប្រាប់​អ្នក។ ព្រះ​ស្រឡាញ់​អ្នក»។ នេះ​ជា​ដំណឹង​ដ៏​ល្អ​មួយ តែ​មិន​មែន​ជា​ដំណឹង​ល្អ​នោះ​ទេ។ ក្នុង​ព្រះ​គម្ពីរ​សញ្ញា​ថ្មី យើង​ឃើញ​ថា ដំណឹង​ល្អ​មាន​អត្ថរូប​ច្បាស់​លាស់។ ហើយ​អត្ថរូប​នោះ​មិន​មែន​និយាយ​អំពី​ខ្ញុំ ហើយ​ពិត​ជា​មិន​និយាយ​អំពី​អ្នក។ អត្ថរូប​នោះ​ផ្ដោត​ទៅ​លើ​អង្គ​ព្រះ​យេស៊ូវ និង​ព្រះ​រាជ​កិច្ច​របស់​ទ្រង់ ពោល​គឺ​ផ្ដោត​ទៅ​លើ​សេចក្តី​ដែល​ថា ព្រះ​អង្គ​ជា​នរណា ព្រះ​អង្គ​បាន​ធ្វើ​អ្វី​ខ្លះ ហើយ​ជាង​នេះ​ទៅ​ទៀត ដំណឹង​ល្អ​ថែម​ទាំង​ផ្ដោត​ទៅ​លើ​របៀប​ដែល​យើង​អាច​ទទួល​លទ្ធផល​នៃ​ព្រះ​រាជ​កិច្ច​របស់​ព្រះ​អង្គ…

Read article