Ultimately

You are here:
បទចម្រៀងនៃស្ថានសួគ៌

ព្រះគម្ពីរ​ច្រើនតែ​អបអរសាទរ​ជ័យជម្នះ​របស់​ព្រះអម្ចាស់ ដោយបទ​ចម្រៀង។ តែ​គេ​មិនទាន់​ច្រៀង​ទំនុក​សរសើរ​មួយ ក្នុងចំណោម​ទំនុក​អបអរ​ជ័យជម្នះ​ទាំងនោះ​នៅឡើយ​ទេ។ នៅ​ថ្ងៃនេះ​ដែរ លោកគ្រូ អរ ស៊ី ស្ព្រោល(R.C. Sproul) សូម​ចែកចាយ អំពី​បទចម្រៀង​នៃ​ពួក​ដែល​ព្រះ​បាន​លោះ ក្នុង​កណ្ឌ​គម្ពីរ​វិវរណៈ ដោយ​អបអរ​ជ័យជម្នះ​របស់​ព្រះយេស៊ូវ​គ្រីស្ទ ក្នុង​ចំណុច​ខ្ពស់​បំផុត​នៃ​ប្រវត្តិ​សាស្ត្រ។ អត្ថបទ យើង​ចាំបាច់​ត្រូវ​ផ្តល់​ការចាប់អារម្មណ៍​មក​លើ​បទចម្រៀង​ក្នុង​ព្រះគម្ពីរ។ ព្រះគម្ពីរ​មិនមែន​ជា​សៀវភៅ​ចម្រៀង​នោះ​ទេ តែ​យើង​សង្កេតឃើញ​ថា នៅ​ក្រៅ​កណ្ឌ​គម្ពីរ​ទំនុកដំកើង និង​កណ្ឌ​គម្ពីរ​បទចម្រៀង​ផ្សេងទៀត ជួនកាល កណ្ឌ​គម្ពីរ​ខ្លះ​ក៏បាន​ចែង ឬ​និយាយ​អំពី​បទចម្រៀង​ផង​ដែរ។ បើ​យើង​មើល​ព្រះគម្ពីរ​សញ្ញាចាស់ យើង​ឃើញ​បទចម្រៀង​នៃ​ផ្លែដាវ​របស់​លោក​ឡា​មេក ជា​ប្រភេទ​បទចម្រៀង​ទុច្ចរិត។ តែ​បន្ទាប់មក យើង​ឃើញ​បទចម្រៀង​របស់​លោក​ម៉ូសេ និង​នាង​ម៉ារាម​អំពី “សត្វ​សេះ និង​អ្នក​ជិះសេះ ដែល​បាន​បោះ​ចូល​ទៅ​ក្នុង​សមុទ្រ” ឬប​ទ​ចម្រៀង​របស់​អ្នកស្រី​ដេបូរ៉ា ដែល​ជា​ចៅហ្វាយ​ស្រី ដែល​បាន​ដឹកនាំ​ពួក​អ៊ីស្រាអែល​ទាស់​ប្រឆាំង​នឹង​ខ្មាំងសត្រូវ ដែល​ដឹកនាំ​ដោយ​ស៊ី​សេ​រ៉ា ហើយ​ពេលនោះ​ស៊ី​សេ​រ៉ា​ក៏បាន​ពោល​ថា “ផ្ទៃមេឃ​ក៏បាន​ជួយ​ច្បាំង ផ្កាយ​ទាំងប៉ុន្មាន​បាន​ច្បាំង​នឹង​ស៊ី​សេ​រ៉ា​ពី​ទី​គោចរ”។ ហើយ​ក្នុង​បទ​គម្ពីរ​សញ្ញាចាស់​ទាំងមូល អ្នក​នឹង​ឃើញថា គេ​បាន​ច្រៀង​ទំនុក​សរសើរ​នៅក្នុង​ពេល​ដ៏​ជាក់លាក់​ណាមួយ។ ប៉ុន្តែ ក្នុង​ប្រវត្តិ​សាស្រ្ត​អ៊ីស្រាអែល បទចម្រៀង​ដែល​គួរឲ្យ​ចាប់អារម្មណ៍​ជាងគេ គឺ​មាន​កត់ទុក ក្នុង​ដើមដំបូង​នៃ​ព្រះគម្ពីរ​សញ្ញាថ្មី ដែល​មាន​ដូចជា​បទចម្រៀង​របស់​នាង​អេលីហ្សាបិត បទចម្រៀង​របស់​លោក​សាការី បទចម្រៀង​របស់​លោក​ស៊ីម្មាន បទ​ចម្រៀង​របស់​នាង​ម៉ារា ជា​បទ​លើក​ដំកើង​ព្រះ។ អ្នក​ប្រហែលជា​ឆ្ងល់​ថា ហេតុអ្វី​បទចម្រៀង​ទាំងនោះ​មាន​លក្ខណៈ​គួរឲ្យ​ចាប់អារម្មណ៍​ជាងគេ?…

Read article
បង្រៀនកូនៗយើងឲ្យស្គាល់ព្រះច្បាស់

ព្រះអម្ចាស់​បាន​ចាត់តាំង​គ្រួសារ ​ធ្វើជា​កន្លែង​ដែល​កូន​ត្រូវ​ទទួលការ​បណ្តុះបណ្តាល ឲ្យ​ស្គាល់​ព្រះ គឺ​មិនបាន​ចាត់តាំង​សាលារៀន ឬ​រដ្ឋ ឲ្យ​បំពេញ​ភារកិច្ច​នេះ​ទេ។ នៅ​ថ្ងៃនេះ​ដែរ លោកគ្រូ អរ ស៊ី ស្ព្រោល(R.C. Sproul) នឹង​លើកឡើង អំពី​ការ​ទទួល​ខុស​ត្រូវ​ដ៏​សំខាន់​របស់​ឪពុក​ម្តាយ​ជា​គ្រីស្ទបរិស័ទ។ អត្ថបទ យើង​កំពុង​រស់នៅ​ក្នុង​វប្បធម៌ ដែល​ចូលចិត្ត​ស្វែងរក​ស្ថាប័ន​ផ្សេងៗ ឲ្យ​ទទួល​ខុស​ត្រូវ​ជំនួស​យើង។ យើង​ចង់​ឲ្យ​ប្រព័ន្ធ​អប់រំ​របស់​សាលារៀន ផ្តល់​ឲ្យ​យើង​នូវ​ការអប់រំ។ ហើយ​នៅពេល​ណា​យើង​បានឃើញ​ការ​បង្រៀន​ក្នុង​ព្រះគម្ពីរ អំពី​វប្បធម៌ និង​លោកិយ នោះ​យើង​ក៏បាន​ដឹង​ថា គ្រួសារ​គឺជា​ស្ថាប័ន​សំខាន់​បំផុត ដែល​ព្រះ​ទ្រង់​បាន​ចាត់តាំង។ ហើយ​នៅពេល​ណា​យើង​មើល​ក្រឹត្យវិន័យ ក្នុង​កណ្ឌ​គម្ពីរ​ចោទិយកថា យើង​ឃើញ​ការ​ត្រាស់​ហៅ​ដ៏​គួរឲ្យ​ស្ញែង​ខ្លាច​ថា “ចូរ​ស្តាប់​ចុះ ឱ​អ៊ីស្រាអែល​អើយ ព្រះយេហូវ៉ា​ជា​ព្រះ​នៃ​យើង គឺ​ព្រះយេហូវ៉ា​តែ១អង្គ​ទ្រង់ ត្រូវឲ្យ​ឯង​ស្រឡាញ់​ព្រះយេហូវ៉ា ជា​ព្រះ​នៃ​ឯង​ឲ្យអស់​ពីចិត្ត អស់ពី​ព្រលឹង ហើយ​អស់ពី​កំឡាំង​ឯង”(៦:៤-៥)។ ព្រះយេស៊ូវ​បាន​ហៅ​ក្រឹត្យវិន័យ​នេះ​ថា មហា​ព្រះរាជ​បញ្ជា ។ ពេលណា​ព្រះអម្ចាស់​នៃ​យើង​មាន​បន្ទូល​អំពី​ក្រឹត្យវិន័យ និង​មហា​ព្រះរាជ​បញ្ជា នោះ​យើង​ត្រូវ​យកចិត្ត​ទុកដាក់ និង​ឲ្យ​តម្លៃ​យ៉ាង​ខ្លាំង មក​លើ​ព្រះបន្ទូល​ព្រះអង្គ​ក្នុង​បរិបទ​នោះ។ ពេលណា​យើង​អាន​បទ​គម្ពីរ ចោទិយកថា ជំពូក៦ ភាគច្រើន​យើង​គ្រាន់តែ​បាន​ចាប់អារម្មណ៍ មក​លើ​ការប្រកាស​អំពី​មហា​ព្រះរាជ​បញ្ជា​ប៉ុណ្ណោះ។ ហើយ​បើ​យើង​បន្ត​អាន​ទៅមុខ​ទៀត យើង​នឹង​ឃើញ​សេចក្តី​បង្គាប់​ថា “ត្រូវឲ្យ​ប្រិតប្រៀន​សេចក្តី​ទាំងនេះ​ដល់​កូនចៅ​ឯង ព្រមទាំង​និយាយ​ដំណាល ក្នុង​កាលដែល​អង្គុយ​នៅក្នុង​ផ្ទះ​ហើយ​ដើរតាម​ផ្លូវ…

Read article
អាទិភាពសំខាន់ជាងគេ

ព្រះយេស៊ូវ​មិន​បាន​ទុកឲ្យ​រាស្រ្ត​របស់​ព្រះអង្គ រស់នៅ​ដោយមាន​អាទិភាព​មិន​ច្បាស់លាស់​នោះ​ឡើយ។ នៅ​ថ្ងៃនេះ​ដែរ លោកគ្រូ អរ ស៊ី ស្ព្រោល(R.C. Sproul) នឹង​ធ្វើការ​បកស្រាយ អំពី​អាទិភាព​សំខាន់​បំផុត ក្នុង​ជីវិត​គ្រីស្ទាន​គឺ ៖ ចូរ​ស្វែងរក​នគរ​ព្រះ​ជាមុន​សិន។ អត្ថបទ “ចូរ​ស្វែងរក​នគរ និង​សេចក្តី​សុចរិត​នៃ​ព្រះ​ជាមុន​សិន ទើប​គ្រប់​របស់​ទាំងនោះ នឹង​បាន​ប្រទាន​មក​អ្នករាល់គ្នា​ថែមទៀត​ផង”(ម៉ាថាយ ៦:៣៣)។ បទ​គម្ពីរ​នេះ​ជា​ភាសា​ក្រិក​បាន​ប្រើ​ពាក្យ ប្រូ​តូ ដែល​មានន័យថា “ទី១” ដែល​មិនគ្រាន់​តែ​មានន័យថា លេខរៀង​ទី១ នៅក្នុង​លំដាប់​លំ​ដោយ​ប៉ុណ្ណោះទេ តែ​ក៏​សំខាន់​ជាងគេ​ផង​ដែរ។ ក្នុង​បទ​គម្ពីរ​នេះ ព្រះយេស៊ូវ​កំពុង​មាន​បន្ទូល​ថា អាទិភាព​សំខាន់​បំផុត​របស់​ជីវិត​គ្រីស្ទបរិស័ទ គឺ​ត្រូវ​ស្វែងរក​នគរ​ព្រះ​ជាមុន ដោយ​ស្វែងរក​ទីក្រុង​របស់​ព្រះ និង​ចូលរួម​យ៉ាង​ឆេះឆួល នៅក្នុង​ដំណើរ​ស្វែង​រក​ការអ្វី ដែល​ព្រះអង្គ​បាន​សន្យា​ថា នឹង​ប្រទាន​មក​យើង នៅពេលអនាគត។ ឱ​បង​ប្អូន​ស្ងួនភ្ងា​អើយ យើង​ត្រូវ​ដឹង​ថា សព្វថ្ងៃ​នេះ យើង​កំពុង​ធ្វើដំណើរ​ឆ្ពោះទៅ​រក​កន្លែងណា។ ហេតុនេះ​ហើយ យើង​ចាំបាច់​ត្រូវ​មានការ​យល់ដឹង និង​ស្គាល់​គោលដៅ ដែល​ព្រះ​ទ្រង់​បាន​ដាក់ឲ្យ​រាស្រ្ត​ព្រះអង្គ។ ចូរ​ឲ្យភ្នែក​យើង​បន្ត​ផ្ដោត​ទៅលើ​ទីក្រុង​របស់​ព្រះ។ នោះ​ជា​កន្លែង​ដែល​យើង​ត្រូវ​ទៅ។ ជា​កន្លែង​ដែល​យើង​កំពុងតែ​ឆ្ពោះទៅ​រក។ ហើយ​បើ​យើង​ដឹង​ថា នោះ​ជាគោល​ដៅ​របស់​យើង យើង​នឹង​មិន​ងាយ​វង្វេងផ្លូវ ហើយ​ដើរ​វិលវល់​គ្រប់ទិសទី​នោះ​ទេ តែ​យើង​នឹង​បន្តជាប់​នៅក្នុង​ផ្លូវ​របស់​ព្រះគ្រីស្ទ។  

Read article
មានចិត្តស្ញប់ស្ញែង ដោយសារព្រះគុណព្រះ

គ្រីស្ទបរិស័ទ​ច្រើនតែ​ច្រៀង​បទ “ព្រះគុណ​អស្ចារ្យ” ក្នុង​កម្មវិធី​ថ្វាយបង្គំ​ព្រះ​នៅ​ថ្ងៃអាទិត្យ។ ប៉ុន្តែ តើ​យើង​ពិតជា​ជឿ​ពាក្យ​ពេចន៍ ក្នុង​ទំនុក​បរិសុទ្ធ​នេះ​ទេ? នៅ​ថ្ងៃនេះ​ដែរ លោកគ្រូ អរ ស៊ី ស្ព្រោល(R.C. Sproul) នឹង​បង្ហាញ​យើង​ថា តើ​ការ​ដែល​ព្រះ​ទ្រង់​សង្រ្គោះ​មនុស្ស​យ៉ាងដូច​ខ្ញុំ ដោយ​ព្រះគុណ​ព្រះអង្គ មានន័យ​ដូចម្តេច? អត្ថបទ “ព្រះគុណ​អស្ចារ្យ​ជា​ស័ព្ទ​ពីរោះ ដែល​ប្រោស​មនុស្ស​យ៉ាងដូច​ខ្ញុំ”។ យើង​ច្រៀង​ទំនុក​មួយ​នេះ ដោយ​អំណរ​ដ៏​អស្ចារ្យ និង​ជំនឿ​ដ៏​តិចតួច។ តើ​យើង​ពិតជា​ជឿ​ថា ព្រះគុណ​ព្រះ​ពិតជា​បាន​សង្គ្រោះ​មនុស្ស​យ៉ាងដូច​យើង​មែន​ឬ? តើ​យើង​ពិតជា​ជឿ​ថា ការ​សង្រ្គោះ​ដែល​យើង​បាន​ទទួល​ពី​ព្រះហស្ត​ព្រះអង្គ ពិត​ជា​អ្វី​ដែល​យើង​ទទួល​ដោយ​ឥត​គិត​ថ្លៃ មិនមែន​ដោយសារ​ការប្រព្រឹត្ត​របស់​យើង ហើយ​ជា​អ្វី​ដែល​យើង​មិន​សម​ទទួល​ឬ? ពេល​យើង​ច្រៀង​ទំនុក​សកល​មួយ​នេះ យើង​គួរតែ​សួរ​ខ្លួនឯង​ថា “តើ​ហេតុអ្វី​ព្រះ​ដែល​ជា​ព្រះ​ដ៏​ល្អ​ អនុញ្ញាត​ឲ្យ​ខ្ញុំ​ជា​មនុស្ស​មាន​បាប បន្ត​អរ​សប្បាយ​នឹង​ព្រះពរ​ទាំងអស់​នេះ?”  

Read article
តើមានអ្វីដែលព្រះអង្គមិនអាចធ្វើបានទេ?

តើ​ព្រះ​ទ្រង់​អាច​បង្កើត​ថ្ម​ធំ​ពេក ដែល​ទ្រង់​មិន​អាច​លើក​វា​រួច​ឬ? នៅ​ថ្ងៃនេះ​ដែរ លោកគ្រូ អរ ស៊ី ស្រ្ពោល(R.C. Sproul) សូម​ពន្យល់​អំពី​អត្ថន័យ​របស់​ពាក្យ ព្រះ​ដ៏​មាន​គ្រប់​ចេស្ដា។ អត្ថបទ ក្នុង​ថ្នាក់រៀន​នី​មួយៗ នៅ​សាលា​ព្រះគម្ពីរ ដែល​ខ្ញុំ​ធ្លាប់​បាន​ទៅ​បង្រៀន ខ្ញុំ​តែងតែ​ជួប​សិស្ស​ដែល​សួរ​សំណួរ​ពិបាក​ៗ ដូចនេះ​ថា “លោកគ្រូ តើ​លោកគ្រូ​ជឿ​ថា ព្រះ​មាន​គ្រប់​ព្រះ​ចេស្ដា​ទេ?” បាទ​ខ្ញុំ​ជឿ “តើ​លោកគ្រូ​ជឿ​ថា ព្រះអង្គ​អាច​ធ្វើការ​គ្រប់យ៉ាង​បាន?” បាទ​ខ្ញុំ​ជឿ។ “តើ​លោកគ្រូ​ជឿ​ថា គ្មានការអ្វី​ដែល​ព្រះអង្គ​ធ្វើ​មិនកើត​ទេ?” បាទ​ខ្ញុំ​ជឿ។ “បើអញ្ចឹង តើ​លោកគ្រូ​ជឿ​ថា តើ​ព្រះអង្គ​អាច​បង្កើត​ថ្ម​ធំ​ពេក ដែល​ព្រះអង្គ​មិន​អាច​លើក​វា​រួច​ឬទេ?” បើ​ខ្ញុំ​និយាយ​ថា ខ្ញុំ​ជឿ​ថា ព្រះអង្គ​អាច​បង្កើត​ថ្ម​ធំ​ពេក ដែល​ព្រះអង្គ​មិន​អាច​លើក​រួច នោះ​មានន័យថា មានការ​ខ្លះ​ព្រះអង្គ​មិន​អាច​ធ្វើ​បាន​ទេ ហើយ​ព្រះអង្គ​មិនមែន​ជា​ព្រះ​មាន​គ្រប់​ចេស្ដា​នោះ​ឡើយ។ ហើយ​បើ​ខ្ញុំ​និយាយ​ថា ទេ ព្រះអង្គ​មិន​អាច​បង្កើត​ថ្ម​ធំ​ពេក ដែល​ព្រះអង្គ​មិន​អាច​លើក​វា​បាន នោះ​មានន័យថា ការ​និយាយ​ដូចនេះ គឺ​មិន​ខុសពី​ការ​និយាយ​ថា ព្រះ​ទ្រង់​មិនមែន​ជា​ព្រះ​គ្រប់​ចេស្តា ព្រោះ​មានការ​ខ្លះ​ព្រះអង្គ​មិន​អាច​ធ្វើ​បាន។ មាន​ចម្លើយ​ដ៏​ត្រឹមត្រូវ​មួយ សម្រាប់​សំណួរ​នេះ។ ចម្លើយ​នោះ​សាមញ្ញ​ណាស់។ តើ​ព្រះ​ទ្រង់​អាច​បង្កើត​ថ្ម​ធំ​ពេក ដែល​ព្រះអង្គ​មិន​អាច​លើក​បាន​ឬ? ជា​ការពិត​ណាស់ ព្រះអង្គ​មិន​អាច​បង្កើត​ថ្ម​ធំ​ពេក ដែល​ព្រះអង្គ​មិន​អាច​លើក​បាន​នោះ​ឡើយ។ ហេតុអ្វី?…

Read article
ព្រះបរមងាររបស់ព្រះគ្រីស្ទ

បើ​អ្នក​ចង់​មានការ​យល់ដឹង​កាន់តែ​ស៊ីជម្រៅ អំពី​សេចក្តី​ពិត​ដែល​ថា ព្រះយេស៊ូវ​ជា​នរណា ចូរ​ផ្តោត​អារម្មណ៍​ទៅលើ​ព្រះ​បរម​ងារ ដែល​ព្រះអង្គ​មាន ក្នុង​ព្រះ​គម្ពីរប៊ីប​ចុះ។ នៅ​ថ្ងៃនេះ​ដែរ លោកគ្រូ​អរ ស៊ី ស្ព្រោល(R.C. Sproul) នឹង​បង្ហាញ​នូវ​ភាព​ស្ញប់ស្ញែង ចំពោះ​ព្រះគ្រីស្ទ​ដែល​គ្មានអ្វី​អាច​ប្រៀប​នឹង​ព្រះអង្គ​បាន។ អត្ថបទ បើ​អ្នក​ចង់​មានការ​យល់ដឹង​កាន់តែ​ច្បាស់ អំពី​ព្រះយេស៊ូវ​ ចូរ​គិត​អំពី​ព្រះ​បរម​ងារ​របស់​ព្រះអង្គ​ចុះ។ ខ្ញុំ​ចាំ​ថា ប៉ុន្មាន​ឆ្នាំមុន មាន​សាលា​ព្រះគម្ពីរ​មួយ​នៅ​សហរដ្ឋអាមេរិក ដែល​បាន​គ្រោង​ធ្វើ​សន្និសិត​មួយ ក្នុង​បរិវេណ​សាលា គឺ​ការ​ជួបជុំ​សិក្សា​មួយ ហើយ​ពួក​គេ​បាន​អញ្ជើញ​ទេវវិទូ​ដ៏​ល្បីល្បាញ ឲ្យ​មក​ចែកចាយ​ទេវសាស្ត្រ​អំពី​ព្រះគ្រីស្ទ។ ហើយ​គ្រូ​នេះ​មានការ​រៀន​សូ​ត្រ​ខ្ពង់ខ្ពស់​ណាស់ ដោយ​ការ​ទទួលស្គាល់​ពីសា​លា​នានា។ ហើយ​អ្នក​ត្រូវ​ដឹង​ថា នៅ​សកលវិទ្យាល័យ ឬ​ស្ថាប័ន​អប់រំ សន្និសិត​នេះ​មិនមែន​ជា​ការ​ជួបជុំ​ធម្មតា​ទេ ហើយក៏​មិនមែន​ជា​កម្មវិធី​ថ្វាយបង្គំ​ព្រះ​ដែរ។ ហើយ​គាត់​បាន​ធ្វើឲ្យ​គេ​រាល់គ្នា​មានការ​ភ្ញាក់ផ្អើល ព្រោះ​គាត់​បាន​ឡើងឈរ​នៅចំពោះមុខ​អ្នកចូលរួម​ទាំងអស់ ហើយ​និយាយ​ថា “នេះ​ជា​អ្វី​ដែល​ខ្ញុំ​ចង់​ឲ្យ​អ្នករាល់គ្នា​រៀន អំពី​ព្រះយេស៊ូវ​នៅ​ថ្ងៃនេះ”។ ហើយ​គាត់​មិនបាន​លើកឡើង​នូវ​ការវិភាគ​អំពី​ទេវសាស្ត្រ​អំពី​ព្រះគ្រីស្ទ​នោះ​ទេ តែ​ផ្ទុយទៅវិញ គាត់​បាន​ចំណាយពេល​ឈរ​នៅ​ទីនោះ​អស់៥៤នាទី ហើយ​បាន​អាន​ព្រះ​បរម​ងារ​របស់​ព្រះយេស៊ូវ​ ដែល​មាន​ចែង​ក្នុង​ព្រះ​គម្ពីរប៊ីប។ គាត់​មិនបាន​បញ្ចេញ​យោបល់​អ្វី​ទេ ក៏​មិនបាន​ធ្វើការវិភាគ ឬ​ការ​កាត់​ស្រាយ​អ្វី​ដែរ គឺ​គ្រាន់តែ​ឈរ​និយាយ​ថា “ព្រះយេស៊ូវ​ជា​ព្រះគ្រីស្ទ ព្រះអម្ចាស់ ព្រះរាជបុត្រា​នៃ​ស្តេច​ដាវីឌ ព្រះរាជបុត្រា​នៃ​ព្រះ សត្វ​សឹង្ហ​នៃ​ពូជអំបូរ​យូដា កូនចៀម​នៃ​ព្រះ ជា​សេចក្តី​សុចរិត​របស់​យើង ជា​ព្រះអម្ចាស់​នៃ​សន្តិភាព អ្នកបម្រើ​ដែល​បាន​រងទុក្ខ…

Read article
តើជាការកាត់ស្រាយ ឬជាសេចក្តីពិត?

ពេលណា​យើង​មិន​យល់ស្រប​នឹងនរ​ណា​ម្នាក់ អំពី​ការ​បង្រៀន​ព្រះគម្ពីរ យើង​មិន​អាច​គ្រាន់តែ​ញាក់ស្មា ហើយ​និយាយ​ថា “នេះ​គ្រាន់តែ​ជា​ការ​កាត់​ស្រាយ​របស់​អ្នក” នោះ​ទេ។ នៅ​ថ្ងៃនេះ លោកគ្រូ អរ ស៊ី ស្ព្រោល(R.C. Sproul) សូម​រំឭក​យើង​ថា ការបម្រើ​ព្រះ​នៃ​សេចក្តី​ពិត គឺ​រាប់បញ្ចូល​ការយល់​ព្រះបន្ទូល​ព្រះអង្គ ឲ្យបាន​ត្រឹមត្រូវ។ អត្ថបទ ខ្ញុំ​មិនដឹង​ថា មាន​ពេល​ប៉ុន្មាន​ដង​ហើយ ក្នុង​ជីវិត​ខ្ញុំ បន្ទាប់ពី​ខ្ញុំ​បាន​ចែកចាយ​អំពី​បទ​គម្ពីរ​ណាមួយ មាន​គេ​និយាយ​មក​ខ្ញុំ​ថា “នេះ​គ្រាន់តែ​ជា​ការយល់ឃើញ​របស់​អ្នក” ឬ “នេះ​ជា​ការ​កាត់​ស្រាយ​របស់​អ្នក​ប៉ុណ្ណោះ”។ រឿង​នេះ​ងាយ​យល់​ទេ។ ពេលណា​អ្នក​និយាយ​ចេញ​ជា​ពាក្យ​សម្ដី ឬ​ពេលណា អ្នក​ប្រកាន់​គោលជំហរ ឬក៏​ធ្វើការ​អះអាង ឬមួយ​បង្ហាញ​នូវ​ការ​ប៉ះពាល់​ចិត្ត នោះ​អ្នក​ច្បាស់ជា​កំពុងតែ​បង្ហាញ​ការយល់ឃើញ​របស់​អ្នក​ហើយ។ អ្នក​ច្បាស់ជា​កំពុងតែ​បង្ហាញ​នូវ​ការ​កាត់​ស្រាយ​របស់​អ្នក។ ជា​ញឹកញាប់ ខ្ញុំ​ឆ្ងល់​ថា ពេល​គេ​និយាយ​ដូចនេះ​មកកាន់​ខ្ញុំ តើ​គេ​ចង់​មានន័យ​ដូចម្តេច។ តើ​គេ​កំពុងតែ​ប្រាប់​ខ្ញុំ​ថា ដោយសារ​នេះ​ជា​ការ​កាត់​ស្រាយ​របស់ខ្ញុំ នោះ​ខ្ញុំ​ប្រាកដជា​និយាយ​ខុស​មែនទេ? ខ្ញុំ​មិន​គិតថា គេ​កំពុងតែ​យល់ឃើញ​ដូចនេះ​ទេ។ ខ្ញុំ​ក៏​មិន​គិតថា គេ​កំពុងតែ​បញ្ចេញ​ចារិក​កាច​ដាក់​ខ្ញុំ ឬ​ខ្វះ​ការគួរសម​ចំពោះ​ខ្ញុំ ពេលណា​គេ​និយាយ​ដូចនេះ​ដាក់​ខ្ញុំ​នោះ​ឡើយ។ តើ​ពួក​គេ​ចង់​មានន័យ​ដូចម្តេច? ពួក​គេ​ប្រហែល​ចង់​មានន័យថា “អ្នកមាន​ការ​កាត់​ស្រាយ​របស់​អ្នក។ ខ្ញុំ​មានការ​កាត់​ស្រាយ​របស់ខ្ញុំ។ អ្នក​ផ្សេងទៀត​ក៏​មានការ​កាត់​ស្រាយ​របស់​គេ។ យើង​រាល់គ្នា​សុទ្ធតែ​មានការ​កាត់​ស្រាយ​ខុសៗគ្នា ទោះ​គេ​មិន​យល់ស្រប​គ្នា​ក៏ដោយ ក៏​មិន​អី​ដែរ។ នេះ​ជា​ការ​ជៀសវាង​ជម្លោះ”។…

Read article
ការថ្វាយបង្គំគឺលើសពីការច្រៀង

យើង​ខុស​ធ្ងន់​ណាស់ បើ​យើង​គិតថា ការថ្វាយបង្គំ​របស់​យើង​រាប់បញ្ចូល​តែ​ពាក្យ​ដែល​យើង​ច្រៀង​ថ្វាយ​ដល់​ព្រះ តែ​មិនរាប់​បញ្ចូល​ពាក្យ​ពេចន៍​ដែល​ព្រះអង្គ​មាន​បន្ទូល​មកកាន់​យើង។ នៅ​ថ្ងៃនេះ​ដែរ លោក​អរ ស៊ី ស្រ្ពោល(R.C. Sproul) សូម​លើកឡើង អំពី​ការដែល​យើង​ត្រូវ​មាន​ការយល់​ដឹង​ទាំងស្រុង តាម​ព្រះគម្ពីរ អំពី​ការថ្វាយបង្គំ ដែល​មាន​ព្រះ​ទ្រង់​ជា​ចំណុច​កណ្តាល។ អត្ថបទ ឆ្នាំមុន ក្នុង​សន្និបាត​នៃ​ការ​ផ្សព្វផ្សាយ​ជំនឿ​ក្នុង​ប្រទេស​ប្រចាំឆ្នាំ ដែល​ហៅ​កាត់​ថា សន្និបាត NRB មាន​មនុស្ស៧ ឬ៨ពាន់​នាក់ បាន​ចូលរួម។ ពួក​គេ​មាន​កម្ម​វិធី​ថ្វាយបង្គំ​ដ៏​វែង​មួយ មាន​រយៈពេល​ប្រហែល២ម៉ោង ដែល​ការ​ចែង​ចាយ​ព្រះបន្ទូល គួរតែ​ជា​ចំណុច​សំខាន់​បំផុត​នៃ​កម្មវិធី​នេះ។ ហើយ​ខ្ញុំ​ចាំ​ច្បាស់​ថា នៅ​ថ្ងៃ​នោះ មុន​ពេល​គេ​អាន​ព្រះគម្ពីរ និង​ចែកចាយ​ព្រះបន្ទូល គេ​បាន​ច្រៀង​បទចម្រៀង​ជា​ច្រើន អស់​រយៈពេល៤០នាទី ហើយ​អ្នកដឹកនាំ​ក៏បាន​និយាយ​ថា “យើង​ត្រូវ​ចំណាយពេល​ថ្វាយបង្គំ​ព្រះ​ជាមុន​សិន មុននឹង​យើង​ស្តាប់​ព្រះបន្ទូល​”។ រហូតមកដល់​សព្វថ្ងៃ​នេះ ខ្ញុំ​នៅតែ​ហួសចិត្ត ដោយសារ​រឿង​នេះ។ តើ​ពួក​ជំនុំ​សម័យ​បច្ចុប្បន្ន​កំពុងតែ​មាន​បញ្ហា​អ្វី បាន​ជា​ពួក​គេ​កាត់​ផ្តាច់​ការ​ចែក​ចាយ​ព្រះបន្ទូល ចេញពី​ការថ្វាយបង្គំ ធ្វើ​មើលតែ​ការ​ស្តាប់​ព្រះបន្ទូល​ព្រះ​ដោយ​ការ​ផ្ចង់ចិត្ត មិនមែន​ជាផ្នែក​មួយ​ដ៏​សំខាន់​នៃ​ការថ្វាយបង្គំ។ តើ​ការ​ថ្វាយ​ដង្វាយ១ភាគ១០ ដល់​ព្រះអម្ចាស់ នៅពេល​ព្រឹក​ថ្ងៃអាទិត្យ​បាន​ឈប់​ធ្វើជា​ផ្នែក​ដ៏​សំខាន់​នៃ​ការថ្វាយបង្គំ ចាប់តាំងពី​ពេលណា? តើ​ការអធិស្ឋាន​បាន​ឈប់​ធ្វើជា​ផ្នែក​ដ៏​សំខាន់​នៃ​ការ​ជួបជុំគ្នា​របស់​ពួក​បរិសុទ្ធ ក្នុង​ការថ្វាយបង្គំ ចាប់តាំងពី​ពេលណា​ដែរ? បើ​យើង​មិនបាន​ឲ្យ​តម្លៃ​មក​លើ​ធាតុផ្សំ​ដ៏​សំខាន់​ទាំងនេះ ក្នុង​កម្មវិធី​ថ្វាយបង្គំ​ព្រះ​ទេ នោះ​មានន័យថា យើង​កំពុងតែ​មានការ​យល់​ខុស​អំពី​ការថ្វាយបង្គំ​ព្រះ​ហើយ។…

Read article
ការ​ស៊ូទ្រាំ​របស់​ពួក​បរិសុទ្ធ

បើ​ការ​ស៊ូទ្រាំ​របស់​យើង​ក្នុង​ជំនឿ ពឹងផ្អែក​ទៅលើ​ខ្លួន​យើង នោះ​យើង​អាច​ដាច់​ចេញពី​ព្រះគ្រីស្ទ បាន​គ្រប់ពេល។ នៅ​ថ្ងៃនេះ​ដែរ លោកគ្រូ អរ ស៊ី ស្រ្ពោល(R.C. Sproul) នឹង​បង្រៀន​ថា គោល​លទ្ធិ​នៃ​ការ​ស៊ូទ្រាំ​របស់​ពួក​បរិសុទ្ធ គឺ​បាន​ពឹងផ្អែក​ទាំងស្រុង​ទៅលើ​ជំនឿ​ដែល​យើង​មាន ទៅលើ​ភាព​ស្មោះត្រង់ ដែល​ព្រះ​ទ្រង់​មាន​ចំពោះ​ព្រះបន្ទូល​សន្យា​របស់​ព្រះអង្គ។ អត្ថបទ ទំនុកចិត្ត​ដែល​យើង​មាន ទៅលើ​ការ​ស៊ូទ្រាំ​របស់​ពួក​បរិសុទ្ធ មិនមែន​ជា​ទំនុកចិត្ត​ដែល​ពឹងផ្អែក​ទៅលើ​សាច់ឈាម ដែល​ក្នុង​នោះ យើង​មើល​មក​ខ្លួនឯង ហើយ​និយាយ​ថា “ខ្ញុំ​នឹង​មិន​អាច​ដាច់​ចេញពី​ព្រះ​បានទេ។ ខ្ញុំ​មានការ​ប្តេជ្ញា​ចិត្តខ្លាំង​ណាស់”។ សម្ដី​នេះ​មិន​ខុសពី​ពាក្យ​ដែល​លោក​ពេត្រុស បាន​និយាយ​ក្នុង​បន្ទប់​ជាន់​ខាងលើ មុន​ពេល​គាត់​បដិសេធន៍​ព្រះអង្គ។ តាមពិត ខ្ញុំ​ចូលចិត្ត​ពាក្យ​ថែរក្សា ខ្លាំង​ជាង​ពាក្យ ស៊ូទ្រាំ។ មូលហេតុ​ដែល​យើង​អាច​ស៊ូទ្រាំ​បាន គឺ​ដោយសារ​ព្រះ​ទ្រង់​ថែរក្សា​យើង​ឲ្យ​ជាប់​នៅ។ បើ​ព្រះអង្គ​ទុកឲ្យ​យើង​ពឹងផ្អែក​លើ​ខ្លួន​យើង នោះ​យើង​អាច​ដួល​ចុះ​បាន​គ្រប់ពេល។ សាតាំង​អាច​រែង​យើង​ដូច​រែង​ស្រូវ។ តែ​ទំនុកចិត្ត​ដែល​យើង​មាន លើ​ជំពូក​ចុងក្រោយ​នៃ​សេចក្តី​សង្រ្គោះ​របស់​យើង គឺ​ពឹងផ្អែក​ទៅលើ​ព្រះបន្ទូល​សន្យា​ដែល​ថា ព្រះ​ទ្រង់​នឹង​បញ្ចប់​ការអ្វី​ដែល​ព្រះអង្គ​បាន​ចាប់ផ្តើម ហើយ​ពឹងផ្អែក​លើ​សមត្ថភាព​របស់​សម្តេច​សង្ឃ​ដ៏​ខ្ពស់​បំផុត​ដែល​យើង​មាន ដែល​បាន​ទូល​អង្វរ​ជំនួស​យើង​ជា​រៀងរាល់ថ្ងៃ។ ព្រះអង្គ​នឹង​ថែរក្សា​យើង​ឲ្យ​ជាប់​នៅ។  

Read article
ភាព​ទុច្ចរិត​ទាំងស្រុង

តើ​គោល​លទ្ធិ​នៃ​ភាព​ទុច្ចរិត​ទាំងស្រុង បាន​បង្រៀន​ថា មនុស្ស​អាច​មាន​ភាព​ទុច្ចរិត​ទាំងស្រុង​ឬ? នៅ​ថ្ងៃនេះ​ដែរ លោក​អរ ស៊ី ស្ព្រោល(R.C. Sproul) សូម​ពន្យល់​អត្ថន័យ នៃ​ការ​បង្រៀន​ថា មនុស្សជាតិ​បាន​ធ្លាក់​ក្នុង​អំពើបាប មាន​បាប និង​មាន​ភាព​ទុច្ចរិត។ អត្ថបទ ពាក្យ “ភាព​ទុច្ចរិត​ទាំងស្រុង” ជា​ពាក្យ​ដែល​មនុស្សជា​ច្រើន​មានការ​យល់​ច្រឡំ​យ៉ាង​ខ្លាំង។ មនុស្សជា​ច្រើន​បាន​យល់​ច្រឡំ​ថា ភាព​ទុច្ចរិត​ទាំងស្រុង គឺជា “ភាព​ទុច្ចរិត​ដែល​មនុស្ស​អាច​មាន”។ ខ្ញុំមិនដឹង​ថា នរណា​ខ្លះ​ជឿ​ដូចនេះ​ទេ។ ទោះ​យើង​មាន​បាប​ខ្លាំង​ប៉ុណ្ណា​ក៏ដោយ ក៏​យើង​តែងតែ​អាច​ដឹង​ថា យើង​បាន​ធ្វើអំពើ​បាប លើស​ពី​លទ្ធភាព​ដែល​យើង​អាច​ដឹង​ថា យើង​បាន​ធ្វើអំពើ​បាប ហើយក៏​ប្រព្រឹត្ត​អំពើបាប​ញឹកញាប់ លើស​លទ្ធភាព​ដែល​យើង​អាច​ដឹង​ថា យើង​បាន​ធ្វើ​មែន។ ហើយ​សូម​ចាំ​ថា ពេលណា​យើង​និយាយ​អំពី​មនុស្ស​មាន​បាប និង​ភាព​ពុករលួយ​របស់​មនុស្ស គឺ​យើង​កំពុង​និយាយ​អំពី​ការ​ធ្លាក់ចុះ​របស់​មនុស្សជាតិ ដែល​ព្រះ​បាន​បង្កើត​ជា​មនុស្ស​ល្អ ពី​ដំបូង ហើយ​ការពិត​ដែល​ថា ព្រះអង្គ​បាន​បង្កើត​យើង​ឲ្យ​មាន​រូបភាព​ដូច​ព្រះអង្គ គឺ​មិន​ត្រូវ​បាន​កំទេច​ចោល ឬ​លប់​ចោល ដោយសារ​បាប​របស់​យើង​នោះ​ឡើយ។ មនុស្សជាតិ​នៅ​មានតម្លៃ​ជាច្រើន​សន្ធឹក​ទៀត។ ហើយ​យើង​ត្រូវ​ធ្វើអ្វី ដែល​យើង​អាច​ធ្វើ ដើម្បី​ការពារ​ភាព​ថ្លៃថ្នូរ​របស់​មនុស្ស។ ពាក្យ “ភាព​ទុច្ចរិត​ទាំងស្រុង” ត្រូវ​បាន​បង្កើត​ឡើង ដោយ​មាន​ន័យ​ថា អំពើ​បាប​មានផល​ប៉ះពាល់​មក​លើ​មនុស្ស​ម្នាក់​ៗ​ទាំង​ស្រុង បាន​សេចក្តី​ថា លក្ខណៈ​ទាំងស្រុង​របស់​យើង​ជា​មនុស្ស​បាន​ធ្លាក់​ក្នុង​អំពើបាប​ហើយ។ បាន​សេចក្តី​ថា គំនិត​យើង​ជាប់​មាន​បាប…

Read article