ត្រូវអានកណ្ឌលេវីវិន័យផងដែរ
លេវីវិន័យ ១៣:១-៨ ត្រូវឲ្យឯងរាល់គ្នាបានបរិសុទ្ធដល់អញ ដ្បិតអញនេះ គឺព្រះយេហូវ៉ា អញបរិសុទ្ធ។ លេវីវិន័យ ២០:២៦ កាលពីមុន ខ្ញុំបានចូលរួមក្រុមសិក្សាព្រះគម្ពីរមួយ។ មានពេលមួយ ខ្ញុំសារភាពប្រាប់ពួកគេថា ខ្ញុំបានអានរំលងខគម្ពីរជាច្រើន ក្នុងកណ្ឌគម្ពីរលេវីវិន័យ ព្រោះខ្ញុំមិនចង់អានចំណុចដែលនិយាយអំពីជំងឺសើស្បែកម្តងទៀត។ ពេលនោះ លោកដេវ(Dave) ជាមិត្តភក្តិខ្ញុំក៏បានចែកចាយថា គាត់ស្គាល់បុរសម្នាក់ ដែលបានទទួលជឿព្រះយេស៊ូវ ដោយសារបទគម្ពីរនោះ។ គាត់ក៏បានពន្យល់ថា មិត្តភក្តិរបស់គាត់ជាវេជ្ជបណ្ឌិត ដែលមិនជឿថាព្រះពិតជាមានមែន។ មិត្តភក្តិគាត់ម្នាក់នោះបានសម្រេចចិត្តថា មុនពេលគាត់បដិសេធន៍មិនជឿព្រះគម្ពីរប៊ីបទាំងស្រុង យកល្អគាត់គួរតែអានព្រះគម្ពីរប៊ីបជាមុនសិន។ ខគម្ពីរដែលបានចែងអំពីជំងឺសើស្បែក ក្នុងកណ្ឌគម្ពីរលេវីវិន័យ បានធ្វើឲ្យគាត់ប៉ះពាល់ចិត្តយ៉ាងខ្លាំង។ ខគម្ពីរនោះមានការបកស្រាយដ៏គួរឲ្យភ្ញាក់ផ្អើល អំពីដំបៅដែលឆ្លង និងដំបៅដែលមិនឆ្លង(១៣:១-៤៦) និងអំពីរបៀបព្យាបាលដំបៅទាំងនោះ(១៤:៨-៩)។ គាត់ដឹងថា ការព្យាបាល និងថែទាំជំងឺដែលមានចែងក្នុងកណ្ឌគម្ពីរលេវីវិន័យ មានភាពជឿលឿនលើសចំណេះដឹងផ្នែកវេជ្ជសាស្រ្តរបស់មនុស្សនៅសម័យនោះ។ គាត់គិតថា លោកម៉ូសេមិនអាចមានសមត្ថភាពយល់ដឹងច្រើនយ៉ាងនេះបានទេ។ គាត់ក៏បានចាប់ផ្តើមពិចារណា អំពីការដែលលោកម៉ូសេពិតជាបានទទួលចំណេះដឹងទាំងអស់នេះពីព្រះអម្ចាស់។ ទីបំផុត គាត់ក៏បានទទួលជឿព្រះយេស៊ូវ។ បើអ្នកមានអារម្មណ៍ធុញទ្រាន់នឹងខគម្ពីរណាមួយក្នុងព្រះគម្ពីរប៊ីប នោះមិនមែនមានតែអ្នកទេ ដែលមានបញ្ហានេះ។ ប៉ុន្តែ អ្វីៗទាំងអស់ដែលមានចែងក្នុងព្រះគម្ពីរប៊ីប សុទ្ធតែមានមូលហេតុ និងមានប្រយោជន៍។ កណ្ឌគម្ពីរលេវីវិន័យត្រូវបាននិពន្ធឡើង ដើម្បីឲ្យពួកអ៊ីស្រាអែលបានដឹង អំពីរបៀបរស់នៅថ្វាយព្រះ និងជាមួយព្រះអង្គ។…
Read articleសូមព្រះអង្គជួយឲ្យយើងជឿ
ម៉ាកុស ៩:១៤-២៤ ស្រាប់តែឪពុករបស់កូននោះ ក៏បន្លឺវាចាឡើងទាំងទឹកភ្នែកថា ខ្ញុំជឿហើយ លោកម្ចាស់អើយ សូមជួយចំពោះសេចក្តីណាដែលខ្ញុំមិនជឿផង។ ម៉ាកុស ៩:២៤ “តើឯណាសេចក្តីជំនឿរបស់ខ្ញុំ? សូម្បីតែក្នុងជម្រៅចិត្តខ្ញុំ ក៏ខ្ញុំមិនអាចរកឃើញអ្វី ក្រៅពីភាពចន្លោះប្រហោង និងភាពងងឹត… បើព្រះទ្រង់ពិតជាមានមែន សូមព្រះអង្គអត់ទោសឲ្យទូលបង្គំផង”។ អ្នកប្រហែលមានការភ្ញាក់ផ្អើលពេលដែលបានដឹងថា អ្នកម្តាយ ថេរីសា (Mother Teresa) គឺជាអ្នកសរសេរពាក្យពេចន៍ទាំងអស់នេះ។ គាត់ជាអ្នកបម្រើព្រះដ៏ល្បីល្បាញ និងគ្មានការហត់នឿយ សម្រាប់អ្នកក្រ នៅទីក្រុងកាល់គុត្តា ប្រទេសឥណ្ឌា។ តែមនុស្សជាច្រើនមិនដឹងទេថា គាត់បានតយុទ្ធនឹងសង្គ្រាមខាងសេចក្តីជំនឿ ដោយការលំបាកជាខ្លាំង អស់រយៈពេលជាង៥ទសវត្សរ៍។ បន្ទាប់ពីគាត់បានលាចាកលោក ក្នុងឆ្នាំ១៩៩៧ គេក៏បានដឹងអំពីការតស៊ូនេះ នៅពេលដែលគេយកសៀវភៅកំណត់ត្រារបស់គាត់មួយផ្នែក មកបោះពុម្ពផ្សាយ ក្នុងសៀវភៅមានចំណងជើងថា សូមព្រះអង្គធ្វើជាពន្លឺរបស់ទូលបង្គំ។ តើយើងត្រូវធ្វើដូចម្តេច ពេលយើងមានការសង្ស័យ ឬមានអារម្មណ៍ថា ព្រះអង្គមិនគង់នៅក្បែរយើង? អ្នកជឿខ្លះមានបញ្ហានេះញឹកញាប់ជាងអ្នកជឿដទៃទៀត។ ប៉ុន្តែ អ្នកជឿព្រះយេស៊ូវដ៏ស្មោះត្រង់ជាច្រើនបានដកពិសោធន៍ជាមួយនឹងពេល ឬរដូវកាលនៃការសង្ស័យ ក្នុងចំណុចណាមួយនៃជីវិតរបស់ពួកគេ។ ខ្ញុំសូមអរព្រះគុណព្រះអង្គ ដែលព្រះគម្ពីរបានផ្តល់ឲ្យយើងនូវលំនាំនៃការអធិស្ឋានដ៏មានន័យ ដែលបង្ហាញចេញនូវសេចក្តីជំនឿ និងការខ្វះជំនឿ។ ក្នុងបទគម្ពីរម៉ាកុស ជំពូក៩ ព្រះយេស៊ូវបានជួបបុរសម្នាក់ ដែលកូនរបស់គាត់ត្រូវអារក្សចូល…
Read articleមានតែព្រះយេស៊ូវស្តាប់យើងឮ
លូកា ១៨:៣៥-៤៣ នោះព្រះយេស៊ូវទ្រង់ក៏ឈប់ ហើយបង្គាប់ឲ្យគេនាំគាត់មក។ លូកា ១៨:៤០ គេបានយកកូនឆ្មាដែលមានសភាពទន់ខ្សោយដាក់ក្នុងកេស យកមកទុកចោលនៅក្បែរកន្លែងធ្វើការខ្ញុំ ជាច្រើនថ្ងៃហើយ។ គេបានបោះបង់សត្វឆ្មានេះ ឲ្យរស់នៅអនាថា ហើយមនុស្សជាច្រើនមិនចាប់អារម្មណ៍ចំពោះវា ពេលដើរកាត់ពីមុខវា តែលោកជូន(Jun)បានយកចិត្តទុកដាក់ចំពោះវា។ អ្នកបោសថ្នល់រូបនោះក៏បានយកសត្វមួយក្បាលនេះទៅផ្ទះ ជាកន្លែងដែលគាត់កំពុងរស់នៅជាមួយសត្វឆ្កែពីរក្បាល ដែលជាឆ្កែអនាថាផងដែរ។ លោកជូនក៏បាននិយាយថា គាត់ថែរក្សាសត្វទាំងនោះ ព្រោះពួកវាជាសត្វដែលគ្មាននរណាយកចិត្តទុកដាក់។ គាត់ថា គាត់មើលឃើញជីវិតគាត់ដូចសត្វអនាថាទាំងនោះផងដែរ ហើយគ្មាននរណាយកចិត្តទុកដាក់ចំពោះអ្នកបោសថ្នល់ដូចគាត់ទេ។ កាលព្រះយេស៊ូវដើរទៅទីក្រុងយេរីខូរ តាមផ្លូវទៅទីក្រុងយេរូសាឡិម មានជនពិការភ្នែកម្នាក់កំពុងអង្គុយសុំទាន នៅលើចិញ្ចើមផ្លូវ។ គាត់ក៏មានអារម្មណ៍ថា គ្មាននរណាយកចិត្តទុកដាក់ចំពោះគាត់ទេ។ ហើយនៅថ្ងៃនោះ ជាពិសេស នៅពេលដែលមនុស្សមួយហ្វូងដើរកាត់តាមនោះ ហើយគ្រប់គ្នាផ្ដោតចិត្តទៅលើព្រះគ្រីស្ទ គ្មាននរណាម្នាក់ឈប់ ដើម្បីជួយអ្នកសុំទាននោះទេ។ មានតែព្រះយេស៊ូវទេ ដែលបានស្តាប់ឮសម្លេងបុរសនោះស្រែកហៅព្រះអង្គ ក្នុងកណ្តាលហ្វូងមនុស្ស។ ព្រះអង្គក៏បានសួរគាត់ថា “តើចង់ឲ្យខ្ញុំធ្វើអ្វីឲ្យអ្នក?” គាត់ទូលថា “ឱព្រះអម្ចាស់អើយ សូមឲ្យភ្នែកទូលបង្គំបានភ្លឺឡើង”។ បន្ទាប់មកព្រះយេស៊ូវមានបន្ទូលថា “ឲ្យភ្លឺចុះ សេចក្តីជំនឿអ្នកបានជួយសង្គ្រោះអ្នកហើយ”។ ស្រាប់តែភ្នែកគាត់បានភ្លឺភ្លាម(លូកា ១៨:៤១-៤២)។ តើយើងមានអារម្មណ៍ថា គេមិនយកចិត្តទុកដាក់ចំពោះយើង នៅពេលខ្លះទេ? តើយើងស្រែកមិនឮ ដោយសារមានមនុស្សជាច្រើន ដែលហាក់ដូចជាសំខាន់ជាងយើងឬ? ព្រះអង្គសង្គ្រោះយើងយកព្រះទ័យទុកដាក់ចំពោះមនុស្ស…
Read articleគេងលក់យ៉ាងសុខសាន្ត ពេលមានបញ្ហា
ទំនុកដំកើង ៣ ខ្ញុំបានដេកលក់ទៅ ហើយក៏ភ្ញាក់ឡើងវិញ ដ្បិតព្រះយេហូវ៉ាទ្រង់ទប់ទល់ខ្ញុំ។ ទំនុកដំកើង ៣:៥ ការនឹកឃើញរឿងអាក្រក់ៗ និងពាក្យចោទប្រកាន់ បានជន់ជោរនៅក្នុងគំនិតរបស់លោកសាល(Sal)។ គាត់គេងមិនលក់ ខណៈពេលដែលចិត្តគាត់មានពេញដោយការភ័យខ្លាច ហើយគាត់បែកញើសជោគខ្លួន។ កាលនោះ គឺនៅពេលយប់មុនពេលគាត់ទទួលបុណ្យជ្រមុជទឹក ហើយគាត់មិនអាចបញ្ឈប់ការគិតដ៏ខ្មៅងងឹតនោះបាន។ លោកសាល បានទទួលសេចក្តីសង្គ្រោះរបស់ព្រះយេស៊ូវ ហើយក៏បានដឹងថា ព្រះអង្គបានអត់ទោសឲ្យបាបរបស់គាត់ហើយ តែសង្គ្រាមខាងវិញ្ញាណនៅតែបន្ត។ នៅពេលនោះ ភរិយាគាត់ក៏បានចាប់ដៃគាត់ ហើយអធិស្ឋានឲ្យគាត់។ មួយសន្ទុះក្រោយមក សន្តិភាពក៏បានចូលមកជំនួសការភ័យខ្លាច ក្នុងចិត្តរបស់លោកសាល។ គាត់ក៏បានក្រោកឡើង ហើយក៏បានសរសេរពាក្យពេចន៍ ដែលគាត់ចង់ចែកចាយ មុនពេលគាត់ទទួលបុណ្យជ្រមុជទឹក ជាអ្វីដែលគាត់មិនអាចធ្វើបាន កាលពីមុន។ ក្រោយមក គាត់ក៏បានគេងលក់យ៉ាងសុខសាន្ត។ ស្តេចដាវីឌក៏បានជ្រាបថា ការគេងមិនលក់នៅពេលយប់ មានអារម្មណ៍ដូចម្តេច។ កាលទ្រង់កំពុងរត់គេចពីបុត្រាទ្រង់ ព្រះនាមអាប់សាឡំម ដែលចង់ដណ្តើមរាជទ្រង់(២សាំយ៉ូអែល ១៥-១៧) ទ្រង់ជ្រាបថា មានមនុស្សទាំងសល់សែន ដែលបានតាំងខ្លួនព័ទ្ធជុំវិញទាស់នឹងទ្រង់(ទំនុកដំកើង ៣:៦)។ ទ្រង់ក៏បានពោលទំនួញថា “ឱព្រះយេហូវ៉ាអើយ ពួកខ្មាំងនៃទូលបង្គំមាន គ្នាកាន់តែច្រើនឡើងយ៉ាងណា”(ខ.១)។ ទោះទ្រង់មានការភ័យខ្លាច និងការសង្ស័យយ៉ាងណាក៏ដោយ ក៏ទ្រង់បានស្រែករកព្រះអម្ចាស់ ជាខែលរបស់ទ្រង់(ខ.៣)។ ក្រោយមក…
Read articleពាក្យសម្ដីសម្រាប់ឲ្យខ្យល់បក់ផាត់
ដែលឃើញថា ពាក្យរបស់មនុស្សឥតសង្ឃឹមជាខ្យល់ទទេ នោះតើអ្នកគិតបន្ទោសដល់ពាក្យសំដីឬអី? យ៉ូប ៦:២៦ នៅពេលដែលមានការសោកសង្រេង ការឈឺចាប់ និងភាពអស់សង្ឃឹម មនុស្សច្រើនតែនិយាយនូវពាក្យ ដែលតាមធម្មតា ខ្លួនមិនចង់និយាយពាក្យនោះឡើយ។ ពួកគេបន្ថែមពណ៌ខ្មៅងងឹត មកលើការពិត គឺពណ៌ខ្មៅងងឹតជាងពណ៌ដែលពួកគេនឹងគូសពីលើ នៅថ្ងៃស្អែក ពេលដែលថ្ងៃរះឡើង។ ពួកគេច្រៀងដោយតុងដែលតឹងខ្លាំង ហើយនិយាយចេញមក ធ្វើមើលតែភ្លេងមានតែតុងមួយនេះ។ ពួកគេមើលឃើញតែពពក ហើយនិយាយ ធ្វើមើលតែទីក្រុងគ្មានមេឃ។ ពួកគេនិយាយថា “ព្រះនៅទីណា?” ឬ “ការបន្តទៅមុខទៀត គ្មានប្រយោជន៍អ្វីទេ” ឬក៏ “ខ្ញុំគិតលែងយល់អ្វីទាំងអស់” ឬមួយ “ខ្ញុំគ្មានសង្ឃឹមទេ” ពុំនោះទេ “បើព្រះពិតជាល្អមែន រឿងនេះមិនអាចកើតឡើងបានឡើយ”។ តើយើងត្រូវឆ្លើយតប ដូចម្តេចចំពោះពាក្យសម្ដីទាំងនេះ? លោកយ៉ូបមានប្រសាសន៍ថា យើងមិនចាំបាច់ត្រូវស្តីបន្ទោសឲ្យពាក្យសម្ដីទាំងនោះឡើយ។ ពាក្យសម្ដីទាំងនេះគឺជាខ្យល់ ឬតាមន័យត្រង់គឺ “សម្រាប់ឲ្យខ្យល់បក់ផាត់ទៅ”។ ពាក្យសម្ដីទាំងនោះនឹងត្រូវខ្យល់បក់ប៉ើងទៅបាត់។ កាលៈទេសៈនឹងមានការផ្លាស់ប្តូរ ហើយមនុស្សអស់សង្ឃឹមនោះ នឹងភ្ញាក់ដឹងខ្លួនចេញពីយប់ងងឹតនោះ ហើយក៏នឹកស្តាយពាក្យសម្ដីដែលបាននិយាយចេញមកលឿនពេក។ ដូចនេះ ចូរយើងកុំចំណាយពេល និងកម្លាំង ដើម្បីស្តីបន្ទោសឲ្យពាក្យសម្ដីទាំងនោះឡើយ។ ពួកវានឹងត្រូវខ្យល់បក់ប៉ើងទៅបាត់។ យើងមិនចាំបាច់ត្រូវជម្រុះស្លឹកឈើចេញពីដើម នៅរដូវស្លឹកឈើជ្រុះឡើយ។ វាជាការប្រឹងប្រែងដែលឥតប្រយោជន៍។ មិនយូរប៉ុន្មានស្លឹកឈើទាំងនោះនឹងជ្រុះដោយឯកឯង។…
Read articleមិនមែនមានសំណាង តែដោយសារព្រះយេស៊ូវ
កូល៉ុស ១:១៥-២០ ទ្រង់គង់នៅមុនទាំងអស់ ហើយរបស់ទាំងអស់ក៏ស្ថិតស្ថេរ ដោយសារទ្រង់។ កូល៉ុស ១:១៧ ទស្សនាវដី្តការរុករកឃើញ បានលើកឡើងថា ក្នុងចក្រវាលរបស់យើង មានភពចំនួនប្រហែល ៧00 គ្វីនទ្រីលាន(គឺចំនួនចាប់ផ្តើមដោយលេខ ៧ មានលេខសូន្យ២០ខ្ទង់ខាងក្រោយ)។ ប៉ុន្តែ មានតែភពមួយទេ ដែលមានលក្ខណៈដូចផែនដី។ លោកអេរិក ហ្សាគ្រីសិន(Erik Zackrisson) ជាអ្នកប្រាជ្ញរូបវិទ្យាផ្នែកអវកាស បានមានប្រសាសន៍ថា លក្ខខណ្ឌមួយ ដែលតម្រូវឲ្យភពមួយ អាចទ្រទ្រង់ជីវិតបាន គឺភពនោះត្រូវតែស្ថិតនៅលើគន្លង ដែលមិនឆ្ងាយពេក ហើយក៏មិនជិតពេកពីព្រះអាទិត្យ គឺក្នុងតំបន់ដែលមានសីតុណ្ហភាពល្អ ល្មមនឹងអាចមានទឹកបាន។ ក្នុងចំណោមភាព៧០០គ្វីនទ្រីលាន ហាក់ដូចជាមានតែភពផែនដីទេ ដែលអាចបំពេញតាមលក្ខខណ្ឌនេះបានត្រឹមត្រូវ។ លោកហ្សាគ្រីសិនក៏បានសន្និដ្ឋានថា ផែនដីពិតជាមានសំណាងណាស់។ សាវ័កប៉ុលបានបញ្ជាក់ដល់ពួកជំនុំនៅទីក្រុងកូល៉ុសថា ចក្រវាលពិតជាមានមែន តែមិនមែនដោយសារចក្រវាលមានសំណាងនោះទេ ផ្ទុយទៅវិញ គឺដោយសារការរៀបចំរបស់ព្រះយេស៊ូវ។ សាវ័កប៉ុលបានហៅព្រះគ្រីស្ទថា ព្រះអាទិករដែលបានបង្កើតពិភពលោក។ គឺដូចគាត់បានបង្រៀនថា “ដ្បិតគឺទ្រង់ហើយ ដែលបង្កើតគ្រប់ទាំងអស់”(កូល៉ុស ១:១៦)។ ព្រះយេស៊ូវមិនគ្រាន់តែជាព្រះដែលបានបង្កើតផែនដី ដោយព្រះចេស្តា តែព្រះអង្គថែមទាំងបានទ្រទ្រង់អ្វីៗទាំងអស់ឲ្យស្ថិតស្ថេរ(ខ.១៧) ក្នុងផែនដីដែលមិនក្តៅពេក និងមិនត្រជាក់ពេក តែមានអាកាសធាតុល្មមនឹងអាចឲ្យមនុស្សរស់នៅបាន។ អ្វីដែលព្រះយេស៊ូវបានបង្កើត នោះព្រះអង្គក៏បានទ្រទ្រង់…
Read article