កត្តាជំរុញចិត្តឲ្យអធិស្ឋាន
១ថែស្សាឡូនិច ៥:១២-១៨ ចូរអរសប្បាយជានិច្ច ចូរអធិស្ឋានឥតឈប់ឈរ ចូរអរព្រះគុណក្នុងគ្រប់ការទាំងអស់ ពីព្រោះព្រះទ្រង់សព្វព្រះហឫទ័យឲ្យអ្នករាល់គ្នាធ្វើយ៉ាងដូច្នោះ ដោយនូវព្រះគ្រីស្ទយេស៊ូវ។ ១ថែស្សាឡូនិច ៥:១៦-១៨ មិត្តរួមការងារម្នាក់ធ្លាប់ប្រាប់ខ្ញុំថា ជីវិតនៃការអធិស្ឋានរបស់គាត់មានការរីកចម្រើន ដោយសារអ្នកគ្រប់គ្រងរបស់យើង។ ខ្ញុំមានការភ្ញាក់ផ្អើលពេលដែលបានឮដូច្នេះ ដោយនឹកស្មានថា អ្នកដឹកនាំដ៏ពិបាករបស់យើង បានចែកចាយការលើកទឹកចិត្តដល់គាត់ ហើយបានបង្រៀនគាត់អំពីការអធិស្ឋាន។ តាមពិត ខ្ញុំបានគិតខុស។ គាត់ក៏បានពន្យល់ថា រៀងរាល់ពេលគាត់ឃើញអ្នកគ្រប់គ្រងដើរមក គាត់តែងតែអធិស្ឋាន។ ពេលអធិស្ឋានរបស់គាត់មានការរីកចម្រើន ព្រោះគាត់បានអធិស្ឋានកាន់តែច្រើន មុនពេលគាត់សន្ទនាជាមួយអ្នកគ្រប់គ្រង។ គាត់ដឹងថា គាត់ត្រូវការជំនួយមកពីព្រះ ក្នុងទំនាក់ទំនងដ៏ពិបាកជាមួយអ្នកគ្រប់គ្រងរបស់គាត់ នៅកន្លែងធ្វើការ ហើយគាត់ក៏បានអធិស្ឋានទៅរកព្រះអង្គកាន់តែខ្លាំង ដោយសារបញ្ហានេះ។ ការដែលមិត្តរួមការងាររបស់ខ្ញុំអធិស្ឋាន ក្នុងអំឡុងពេលដែលមានទំនាក់ទំនងដ៏ពិបាក គឺបានរំឭកខ្ញុំអំពីមេរៀនក្នុងបទគម្ពីរ ១ថែស្សាឡូនិច ដែលសាវ័កប៉ុលបានរំឭកអ្នកជឿព្រះយេស៊ូវ ឲ្យអធិស្ឋានឥតឈប់ឈរ ហើយឲ្យអរព្រះគុណក្នុងគ្រប់កាលៈទេសៈ(៥:១៧-១៨)។ ទោះយើងជួបប្រទះបញ្ហាអ្វីក៏ដោយ ក៏ការអធិស្ឋានរបស់យើង គឺជាការអនុវត្តដ៏ល្អបំផុត ក្នុងការរស់នៅ។ ការអធិស្ឋានជួយយើងឲ្យបន្តមានការប្រកបស្និទ្ធស្នាលជាមួយព្រះអង្គ ហើយអនុញ្ញាតឲ្យព្រះវិញ្ញាណបរិសុទ្ធដឹកនាំយើង(កាឡាទី ៥:១៦) ជាជាងពឹងផ្អែកទៅលើគំនិតរបស់យើងជាមនុស្ស។ ការនេះក៏បានជួយយើងឲ្យរស់នៅជាមួយគ្នា ដោយមេត្រីភាព(១ថែស្សាឡូនិច ៥:១៣) ទោះយើងប្រឈមមុខដាក់ការប៉ះទង្គិចក៏ដោយ។ ខណៈពេលដែលព្រះទ្រង់ជួយយើង យើងអាចអរសប្បាយក្នុងព្រះអង្គ និងអធិស្ឋានអំពីរឿងគ្រប់យ៉ាង ហើយអរព្រះគុណព្រះអង្គជាញឹកញាប់។ ហើយការនោះនឹងជួយយើងឲ្យរស់នៅ…
Read articleបង្អួចនៃចិត្តរបស់យើង
ចូរពិចារណាមើលទ្រង់ ដែលទ្រង់បានទ្រាំទ្រនឹងពួកមនុស្សមានបាប ដែលធ្វើទទឹងទទែងនឹងទ្រង់ជាខ្លាំងម៉្លេះ ក្រែងលោអ្នករាល់គ្នាត្រូវនឿយហត់ ហើយរសាយចិត្តចេញ។ ហេព្រើរ ១២:៣ សមត្ថភាពដែលគួរឲ្យចាប់អារម្មណ៍បំផុត របស់គំនិតមនុស្ស គឺវាអាចឲ្យផ្ដោតការគិតរបស់វា ទៅលើអ្វីដែលវាជ្រើសរើស។ យើងអាចឈប់បង្អង់សិន ហើយនិយាយទៅកាន់គំនិតរបស់យើងថា “ចូរគិតពីរឿងនេះ មិនត្រូវគិតពីរឿងនោះឡើយ”។ យើងអាចផ្ដោតការគិតរបស់យើង ទៅលើទស្សនៈ រូបភាព បញ្ហា ឬក្តីសង្ឃឹមណាមួយ។ វាជាអំណាចដ៏អស្ចារ្យ ដែលគំនិតរបស់មនុស្សមាន។ ខ្ញុំមិនជឿថា សត្វមានសមត្ថភាពដូចនេះឡើយ។ ការគិតរបស់ពួកវា មិនបានធ្វើឡើងដោយបញ្ញាទេ តែស្ថិតក្រោមការគ្រប់គ្រងរបស់សភាវគតិរបស់ពួកវា។ តើអ្នកបានមើលរំលងអាវុធដ៏អស្ចារ្យនេះ នៅក្នុងសង្គ្រាមខាងវិញ្ញាណ ប្រឆាំងនឹងអំពើបាបឬទេ? ព្រះគម្ពីរបានត្រាស់ហៅយើង ម្តងហើយម្តងទៀត ឲ្យប្រើអំណោយទានដែលគួរឲ្យកត់សំគាល់នេះ។ ចូរយើងដកអំណោយទាននេះ ចេញពីធ្នើរសៀវភៅដែលយើងបានទុកចោល រួចបោសសម្អាតធូលីដី ហើយប្រើវាចុះ។ ឧទាហរណ៍ សាវ័កប៉ុលបានមានប្រសាសន៍នៅក្នុងបទគម្ពីរ រ៉ូម ៨:៥-៦ ថា “ពីព្រោះអស់អ្នកណាដែលតាមសាច់ឈាម នោះគិតតែខាងសាច់ឈាម តែអស់អ្នកណាដែលគិតតាមព្រះវិញ្ញាណ នោះគិតតែខាងវិញ្ញាណវិញ ដ្បិតគំនិតខាងសាច់ឈាម នោះជាសេចក្តីស្លាប់ទទេ ឯគំនិតនៃព្រះវិញ្ញាណ នោះទើបជាជីវិត និងសេចក្តីសុខសាន្តវិញ”។ នេះពិតជារឿងដែលគួរឲ្យភ្ញាក់ផ្អើលណាស់។ ការអ្វីក៏ដោយដែលគំនិតរបស់អ្នកបានផ្ដោតទៅលើ គឺជាកត្តាកំណត់ថា បញ្ហានោះ…
Read articleនៅក្នុងព្រះហស្តនៃសេចក្តីស្រឡាញ់របស់ព្រះអង្គ
ទំនុកដំកើង ៩០:១-៦ គឺមុនដែលអស់ទាំងភ្នំបានកើតឡើង … ចាប់តាំងពីអស់កល្ប រៀងទៅដល់អស់កល្បជានិច្ច នោះគឺទ្រង់ហើយជាព្រះ។ ទំនុកដំកើង ៩០:២ បន្ទាប់ពីសុខភាពខ្ញុំមានការចុះខ្សោយសារជាថ្មី ខ្ញុំមានការភ័យខ្លាច ចំពោះរឿងដែលមើលមិនឃើញ និងមិនអាចគ្រប់គ្រងបាននៅពេលអនាគត។ ថ្ងៃមួយ នៅពេលដែលខ្ញុំអានអត្ថបទទស្សនាវដី្តវិទ្យាសាស្ត្រ ខ្ញុំរៀនសូត្របានថា អ្នកវិទ្យាសាស្ត្របានធ្វើការសិក្សាអំពីការកើនឡើងនៃល្បឿនរបស់ “ផែនដី នៅក្នុងការវិលជុំវិញខ្លួនឯង” ហើយក៏បានប្រកាសថា ផែនដី “មានចលនាយោលចុះឡើងៗ” ហើយ “កំពុងវិលកាន់តែញាប់”។ ពួកគេនិយាយថា ផែនដីបានវិលលឿនជាងមុន១វិនាទី ក្នុងមួយថ្ងៃ បានជាពួកគេអាចស្នើឲ្យគេដករយៈពេល១វិនាទីចេញពីម៉ោងអន្តរជាតិ។ ការបាត់រយៈពេល១វិនាទីស្តាប់មើលទៅ ដូចជាមិនច្រើនទេ តែការដឹងថា ការវិលជុំវិញរបស់ផែនដីអាចមានការផ្លាស់ប្តូរ ហាក់ដូចជារឿងធំដំមួយសម្រាប់ខ្ញុំ។ បញ្ហានេះបានរំឭកខ្ញុំថា អស្ថេរភាពតែបន្តិចកើតមានខ្ញុំជីវិតខ្ញុំ អាចធ្វើឲ្យខ្ញុំមានអារម្មណ៍ថាបាត់ភាពនឹងនរ។ ទោះជាយ៉ាងណាក៏ដោយ ការដឹងថា ព្រះទ្រង់កំពុងគ្រប់គ្រងលើអ្វីៗទាំងអស់ បានជួយឲ្យខ្ញុំទុកចិត្តព្រះអង្គ ទោះរឿងដែលមើលមិនឃើញមានលក្ខណៈគួរឲ្យភ័យខ្លាច ឬកាលៈទេសៈរបស់ខ្ញុំហាក់ដូចជាមានភាពរង្គោះរង្គើរយ៉ាងណាក៏ដោយ។ ក្នុងបទគម្ពីរទំនុកដំកើង ជំពូក៩០ លោកម៉ូសេបានពោលថា “មុនដែលអស់ទាំងភ្នំបានកើតឡើង ក្នុងកាលដែលទ្រង់មិនទាន់បង្កើតផែនដី និងមនុស្សលោកនៅឡើយ ចាប់តាំងពីអស់កល្ប រៀងទៅដល់អស់កល្បជានិច្ច នោះគឺទ្រង់ហើយជាព្រះ”(ខ.២)។ លោកម៉ូសេបានទទួលស្គាល់ថា ព្រះទ្រង់មានព្រះចេស្តា ការគ្រប់គ្រង និងអំណាច…
Read articleការបង្គាប់ដែលបង្កើតឲ្យមានជីវិត
ហេតុនោះបានជាទ្រង់មានព្រះបន្ទូលថា «ឯងដែលដេកលក់អើយ ចូរភ្ញាក់ឡើង ឲ្យក្រោកពីពួកមនុស្សស្លាប់ឡើង នោះព្រះគ្រីស្ទនឹងភ្លឺមកលើឯង»។ អេភេសូរ ៥:១៤ កាលព្រះយេស៊ូវបង្គាប់លោកឡាសា ឲ្យរស់ឡើងវិញ តើគាត់បានស្តាប់បង្គាប់ព្រះអង្គនៅពេលនោះយ៉ាងដូចម្តេចខ្លះ? បទគម្ពីរយ៉ូហាន ១១:៤៣ បានចែងថា ព្រះយេស៊ូវ “ក៏បន្លឺវាចាថា ឡាសារអើយ ចូរចេញមក”។ នោះជាការបង្គាប់បញ្ជាដល់មនុស្សស្លាប់ម្នាក់។ ខបន្ទាប់ក៏បានចែងថា «អ្នកដែលបានស្លាប់ ក៏ចេញមក មានទាំងសំពត់ស្នបរុំជាប់នៅជើងដៃផង ហើយមានកន្សែងគ្របមុខដែរ ព្រះយេស៊ូវមានព្រះបន្ទូលទៅគេថា ចូរស្រាយគាត់ឲ្យទៅចុះ»(យ៉ូហាន ១១:៤៤)។ តើលោកឡាសាបានស្តាប់បង្គាប់ព្រះអង្គយ៉ាងដូចម្តេច? តើធ្វើដូចម្តេច ឲ្យមនុស្សស្លាប់អាចធ្វើតាមការបង្គាប់ ឲ្យរស់ឡើងវិញបាន? គេហាក់ដូចជាអាចឆ្លើយបានថា ៖ ការបង្គាប់របស់ព្រះអង្គមានអំណាចបង្កើតឲ្យមានជីវិតថ្មី។ ការធ្វើតាមបង្គាប់នោះ គឺជាការធ្វើអ្វីដែលមនុស្សមានជីវិតអាចធ្វើបាន។ រឿងនេះសំខាន់ខ្លាំងណាស់។ ការបង្គាប់របស់ព្រះ “ឲ្យរស់ឡើងវិញ” មានអំណាច ដែលយើងចាំបាច់ត្រូវស្តាប់បង្គាប់តាម។ យើងមិនស្តាប់បង្គាប់តាម ដោយបង្កើតជីវិតនោះ ដោយខ្លួនឯងឡើយ។ គឺស្តាប់បង្គាប់តាម ដោយធ្វើអ្វីដែលមនុស្សមានជីវិតអាចធ្វើបាន គឺដូចដែលលោកឡាសាដើរចេញពីផ្នូរមក។ គាត់ងើបឡើង។ គាត់ដើរចេញពីផ្នូរ ទៅរកព្រះយេស៊ូវ។ ការបង្គាប់របស់ព្រះបង្កើតឲ្យមានជីវិត។ និយាយរួម យើងឆ្លើយតប ចំពោះការបង្គាប់នោះ ដោយអំណាចនៃការអ្វី ដែលការបង្គាប់នោះបានបង្កើតឲ្យមានឡើង។…
Read articleភាពពេញវ័យក្នុងព្រះយេស៊ូវ
២កូរិនថូស ១២:៦-១០ កំឡាំងអញបានពេញខ្នាត ដោយសេចក្តីកម្សោយ។ ២កូរិនថូស ១២:៩ កាលពីក្មេង ខ្ញុំយល់ឃើញថា មនុស្សពេញវ័យមានប្រាជ្ញា ហើយមិនអាចធ្វើខុស។ ខ្ញុំគិតថា ពួកគេតែងតែដឹងថា ពួកគេត្រូវធ្វើអ្វី។ ថ្ងៃមួយ ពេលខ្ញុំធំឡើង ខ្ញុំក៏ដឹងថា ត្រូវធ្វើអ្វីផងដែរ។ ប៉ុន្តែ ពេលខ្ញុំពេញវ័យ កាលប៉ុន្មានឆ្នាំមុន ថ្ងៃមួយ អ្វីដែលខ្ញុំរៀនបាននោះគឺ ខ្ញុំនៅតែមិនដឹងថាខ្ញុំត្រូវធ្វើអ្វីទេ។ នៅពេលដែលក្រុមគ្រួសារមានមនុស្សឈឺ ឬខ្ញុំមានបញ្ហានៅកន្លែងធ្វើការ ឬក៏មានការប៉ះទង្គិចក្នុងទំនាក់ទំនង ខ្ញុំតែងតែខិតខំគ្រប់គ្រងស្ថានការណ៍ និងស្វែងរកកម្លាំង ហើយទីបំផុតខ្ញុំគ្មានជម្រើសអ្វី ក្រៅពីបិទភ្នែក ហើយនិយាយខ្សឹបៗថា “ឱព្រះអម្ចាស់ សូមព្រះអង្គជួយទូលបង្គំ។ ទូលបង្គំមិនដឹងថាត្រូវធ្វើអ្វីទេ នៅពេលនេះ”។ សាវ័កប៉ុលក៏យល់អំពីអារម្មណ៍ ដែលមានភាពកម្សោយផងដែរ។ “បន្លា” នៅក្នុងជីវិតគាត់ ដែលអាចជាជំងឺផ្លូវកាយ បានបណ្តាលឲ្យគាត់មានភាពនឿយណាយ និងការឈឺចាប់យ៉ាងខ្លាំង។ ទោះជាយ៉ាងណាក៏ដោយ តាមរយៈបន្លានោះ សាវ័កប៉ុលបានដកពិសោធន៍ជាមួយនឹងសេចក្តីស្រឡាញ់ ព្រះបន្ទូលសន្យា និងព្រះពររបស់ព្រះ ដែលមានគ្រប់គ្រាន់សម្រាប់ឲ្យគាត់ស៊ូទ្រាំ និងជម្នះទុក្ខលំបាករបស់គាត់(២កូរិនថូស ១២:៩)។ គាត់ដឹងថា ការមានភាពកម្សោយផ្ទាល់ខ្លួន មិនមានន័យថា គាត់បរាជ័យខាងវិញ្ញាណនោះទេ។ ពេលណាយើងចុះចូលនឹងព្រះ…
Read articleស្រឡាញ់ដូចព្រះយេស៊ូវ
យ៉ូហាន ១៥:៩-១៧ គ្មានអ្នកណាមានសេចក្តីស្រឡាញ់ធំជាងនេះ គឺដែលអ្នកណានឹងប្តូរជីវិត ជំនួសពួកសំឡាញ់របស់ខ្លួននោះទេ។ យ៉ូហាន ១៥:១៣ គេបានធ្វើការពិពណ៌នា អំពីលោកដន ហ្គីសេព បេរ៉ាដេលី(Don Guiseppe Berardelli) ជាអ្នកក្រុងខាស៊ីងហ្គោ ប្រទេសអ៊ីតាលីថា គាត់ជាមនុស្សដែលមនុស្សគ្រប់គ្នាស្រឡាញ់។ លោកដន ជាមនុស្សគួរឲ្យស្រឡាញ់ ដែលចូលចិត្តជិះម៉ូតូកញ្ចាស់មួយគ្រឿង ក្នុងទីក្រុង ហើយតែងតែនិយាយស្វាគមន៍គេថា “សូមឲ្យសន្តិភាព និងសេចក្តីល្អ កើតមានដល់អ្នក”។គាត់បានធ្វើការ ដោយមិនគិតពីការហត់នឿយ ដើម្បីយកអសារអ្នកដទៃ។ ប៉ុន្តែ ក្នុងឆ្នាំចុងក្រោយនៃជីវិតគាត់ គាត់មានបញ្ហាសុខភាព ដែលមានសភាពធ្ងន់ធ្ងរកាន់តែខ្លាំង នៅពេលដែលគាត់ឆ្លងជំងឺកូវីដ១៩។ សហគមន៍របស់គាត់ក៏បានឆ្លើយតប ដោយរៃលុយគ្នាទិញម៉ាស៊ីនជំនួយការដកដង្ហើមមួយគ្រឿង សម្រាប់គាត់។ ប៉ុន្តែ នៅពេលដែលស្ថានភាពរបស់គាត់កាន់តែមានសភាពធ្ងន់ធ្ងរ គាត់បានបដិសេធន៍មិនព្រមប្រើម៉ាស៊ីនដកដង្ហើមនោះ ហើយក៏បានសម្រេចចិត្តប្រគល់ម៉ាស៊ីននោះទៅអ្នកជំងឺដែលមានវ័យក្មេងជាងគាត់ ដែលកំពុងត្រូវការវា។ ការបដិសេធន៍របស់គាត់មិនបានធ្វើឲ្យនរណាម្នាក់មានការភ្ញាក់ផ្អើលឡើយ ព្រោះគាត់តែងតែមានចារិកលក្ខណៈជាមនុស្សដែលមានក្តីស្រឡាញ់ និងត្រូវបានគេកោតសរសើរថា មានសេចក្តីស្រឡាញ់ចំពោះអ្នកដទៃ។ ការស្រឡាញ់អ្នកដទៃ គឺជាប្រធានបទដ៏សំខាន់ ដែលសាវ័កយ៉ូហានលើកយកមកនិយាយម្តងហើយម្តងទៀត ក្នុងកណ្ឌគម្ពីរដំណឹងល្អរបស់គាត់។ ការស្រឡាញ់អ្នកដទៃ និងការរស់នៅជាមនុស្សដែលគេស្រឡាញ់ គឺប្រៀបដូចជាជួងព្រះវិហារ ដែលបន្លឺសម្លេងទាំងយប់ថ្ងៃ ទោះស្ថិតក្នុងអាកាសធាតុបែបណាក៏ដោយ។ ហើយបទគម្ពីរយ៉ូហាន ជំពូក១៥ ក៏បានបង្ហាញចំណុចខ្ពស់បំផុតនៃសេចក្តីស្រឡាញ់…
Read article