បង្ហាញសេចក្តីស្រឡាញ់ ដោយមិនកាត់ទោស
យ៉ូហាន ៨:២-១១ ពួកដែលចោទប្រកាន់នាង តើនៅឯណា គ្មានអ្នកណាកាត់ទោសនាងទេឬអី? យ៉ូហាន ៨:១០ ថ្ងៃមួយ មិត្តភក្តិរបស់មែកគី(Maggie) បានមកចូលរួមកម្មវិធីថ្វាយបង្គំនៅថ្ងៃអាទិត្យ ដោយមានសំលៀកបំពាក់ដែលធ្វើឲ្យគេមានការភ្ញាក់ផ្អើល។ គេមិនគួរមានការភ្ញាក់ផ្អើលទេ ព្រោះនាងជាស្ត្រីរកស៊ីផ្លូវភេទ។ នាងក៏បានដើរទៅរកកន្លែងអង្គុយ ដោយមានអារម្មណ៍មិនស្រួលក្នុងចិត្ត។ នាងពិបាកអង្គុយ ដោយសារនាងបានស្លៀកសំពត់ខ្លីពេក ហើយនាងក៏បានអង្គុយឱបដៃ ក្នុងកម្មវិធីថ្វាយបង្គំ។ មែកគីក៏បានសួរនាង ក្រែងលោនាងរងា ហើយក៏បានប្រគល់កន្សែងបង់ករមួយ ឲ្យនាងគ្របពីលើជើង ដើម្បីកុំឲ្យគេមានការចាប់អារម្មណ៍ចំពោះការស្លៀកពាក់របស់នាង។ មែកគីបាននាំមនុស្សរាប់សិបនាក់ ឲ្យទទួលជឿព្រះយេស៊ូវ ដោយគ្រាន់តែបានអញ្ជើញពួកគេឲ្យមកព្រះវិហារ ហើយជួយពួកគេមានអារម្មណ៍កក់ក្តៅ នៅក្នុងព្រះវិហារ។ ពន្លឺនៃដំណឹងល្អបានបង្ហាញចេញមក តាមរយៈរបៀបដែលនាងឈោងចាប់វិញ្ញាណបាត់បង់។ នាងបានប្រព្រឹត្តចំពោះអ្នកដទៃដោយភាពថ្លៃថ្នូរ ដែលនាំឲ្យគេបើកចិត្តស្តាប់ដំណឹងល្អ។ ព្រះគម្ពីរបានចែងថា ពួកអ្នកដឹកនាំសាសនាបានអូសស្រ្តីម្នាក់នៅចំពោះព្រះយេស៊ូវ ដោយការចោទប្រកាន់នាងថា បានផិតក្បត់។ ពេលនោះ ព្រះអង្គក៏បានមានបន្ទូល ធ្វើឲ្យពួកគេដើរចេញពីនាង ដោយមិនហ៊ានកាត់ទោសនាង។ នៅពេលដែលពួកគេចេញទៅអស់ ព្រះអង្គអាចស្តីបន្ទោសឲ្យនាង។ តែផ្ទុយទៅវិញ ព្រះអង្គគ្រាន់តែបានសួរសំណួរពីរប៉ុណ្ណោះ ពួកដែលចោទប្រកាន់នាង តើនៅឯណា គ្មានអ្នកណាកាត់ទោសនាងទេឬអី? (យ៉ូហាន ៨:១០)។ នាងក៏បានឆ្លើយថា គ្មាននរណានៅកាត់ទោសនាងទេ។ ដូចនេះ ព្រះយេស៊ូវក៏បានចែកចាយដំណឹងល្អដល់នាង ដោយព្រះបន្ទូលដ៏ខ្លីថា…
Read articleការជំនុំជម្រះសម្រាប់អ្នកជឿ
នោះខ្ញុំឃើញមនុស្សស្លាប់ ទាំងអ្នកធំ ទាំងអ្នកតូច គេឈរនៅចំពោះព្រះ បញ្ជីក៏បានបើកឡើង ហើយបញ្ជី១ទៀត គឺជាបញ្ជីជីវិតបានបើកឡើងដែរ រួចមនុស្សស្លាប់ទាំងអស់ត្រូវជំនុំជំរះ ពីសេចក្តីដែលកត់ទុកក្នុងបញ្ជីទាំងនោះ តាមអំពើដែលគេបានប្រព្រឹត្តរៀងខ្លួន។ វិវរណៈ ២០:១២ តើការជំនុំជម្រះចុងក្រោយ នឹងមានលក្ខណៈដូចម្តេច? តើព្រះទ្រង់នឹងនឹកចាំ អំពីអំពើបាបរបស់យើងទេ? តើព្រះអង្គនឹងបើកបង្ហាញឲ្យគេឃើញអំពើបាប ដែលយើងបានប្រព្រឹត្តឬទេ? សម្រាប់សំណួរទាំងនេះ លោកអ៊ែនថូនី ហូគេម៉ា(Anthony Hoekema) បានធ្វើការបកស្រាយ ប្រកបដោយប្រាជ្ញាថា “កំហុស និងចំណុចខ្វះចន្លោះរបស់ … អ្នកជឿ … នឹងត្រូវបើកបង្ហាញ នៅថ្ងៃជំនុំជម្រះ។ ប៉ុន្តែ ដែលសំខាន់នោះគឺ អំពើបាប និងចំណុចខ្វះចន្លោះទាំងនោះ នឹងត្រូវបានបើកសម្ដែង នៅពេលជំនុំជម្រះ ថាជាបាបដែលព្រះទ្រង់បានអត់ទោសឲ្យហើយ គឺទោសកំហុស ដែលបានគ្របបាំងទាំងស្រុង ដោយព្រះលោហិតព្រះយេស៊ូវគ្រីស្ទ”។ យើងអាចធ្វើការប្រៀបធៀប ដោយឧបមាថា ៖ ព្រះទ្រង់មានបញ្ជីមួយ ដែលបានកត់ត្រាអំពីមនុស្សម្នាក់ៗ (បញ្ជី ក្នុងបទគម្ពីរវិវរណៈ ២០:១២)។ អ្វីៗទាំងអស់ដែលអ្នកបានធ្វើ ឬនិយាយ(ម៉ាថាយ ១២:៣៦) សុទ្ធតែបានកត់ទុក ដោយបានដាក់និទ្ទេសរួចជាស្រេច(និទ្ទេស ពី…
Read articleមានកម្លាំងឡើងវិញ ដោយសារការអរព្រះគុណ
ទំនុកដំកើង ១០៣:១-៨,១៧ ព្រលឹងអញអើយ ចូរសរសើរដល់ព្រះយេហូវ៉ាចុះ ហើយកុំឲ្យភ្លេចបណ្តាព្រះគុណណាមួយរបស់ទ្រង់ឡើយ។ ទំនុកដំកើង ១០៣:២ បន្ទាប់ពីអ្នកស្រីគ្រីស្ទីណា ខូស្តា(Christina Costa) បានទៅពិនិត្យសុខភាពរកឃើញថា គាត់មានដុំសាច់ក្នុងខួរក្បាល គាត់បានកត់សំគាល់ឃើញថា ភាគច្រើននៃការជជែកគ្នាអំពីការប្រឈមមុខដាក់ជំងឺមហារីក ត្រូវបានគ្របដណ្តប់ទៅដោយការនិយាយអំពីការប្រយុទ្ធតទល់នឹងជំងឺមហារីក។ គាត់ក៏បានដឹងថា ការមានផ្នត់គំនិតដូចនេះ បាននាំឲ្យគាត់មានអារម្មណ៍ហត់នឿយយ៉ាងខ្លាំង។ គាត់មិនចង់ចំណាយពេលជាង១ឆ្នាំ ដើម្បីធ្វើសង្គ្រាមជាមួយនឹងជំងឺមហារីកក្នុងរូបកាយរបស់គាត់ទេ។ ផ្ទុយទៅវិញ គាត់ក៏បានរកឃើញថា ដំណោះស្រាយដែលមានប្រយោជន៍បំផុត គឺជាការអនុវត្តន៍នូវការអរព្រះគុណព្រះ ជារៀងរាល់ថ្ងៃ ដែលបានប្រទានឲ្យគាត់មានគ្រូពេទ្យព្យាបាលគាត់ និងប្រទានការប្រោសឲ្យជាដែលកំពុងកើតមានក្នុងខួរក្បាល និងរូបកាយគាត់។ គាត់បានដកពិសោធន៍នឹងការពិតដែលថា ទោះយើងជួបការលំបាកយ៉ាងណាក៏ដោយ ការអនុវត្តន៍នូវការអរព្រះគុណព្រះ អាចជួយយើងជម្នះការធ្លាក់ទឹកចិត្ត និងជួយយើងឲ្យមានទឹកចិត្តក្នុងការស៊ូទ្រាំនឹងទុក្ខលំបាក។ រឿងរបស់អ្នកស្រីខូស្តាបានរំឭកខ្ញុំថា ការអនុវត្តន៍នូវការអរព្រះគុណព្រះ មិនគ្រាន់តែជាកាតព្វកិច្ចរបស់អ្នកជឿប៉ុណ្ណោះទេ។ ជាការពិតណាស់ ព្រះទ្រង់សក្តិសមនឹងឲ្យយើងដឹងគុណ តែទោះជាយ៉ាងណាក៏ដោយ ការអរព្រះគុណមានប្រយោជន៍ចំពោះយើងណាស់។ ពេលណាយើងប្រាប់ខ្លួនឯងថា “ព្រលឹងអញអើយ ចូរសរសើរដល់ព្រះយេហូវ៉ាចុះ ហើយកុំឲ្យភ្លេចបណ្តាព្រះគុណណាមួយរបស់ទ្រង់ឡើយ”(ទំនុកដំកើង ១០៣:២) យើងនឹកចាំថា ព្រះអម្ចាស់បានធ្វើការក្នុងជីវិតយើងតាមរបៀបជាច្រើនរាប់មិនអស់ ដោយធានាដល់យើងថា ព្រះអង្គនឹងអត់ទោសឲ្យយើង និងធ្វើការប្រោសឲ្យជាក្នុងរូបកាយ និងចិត្តយើង ហើយឲ្យយើងដកពិសោធន៍នឹង “សេចក្តីស្រឡាញ់ និងសេចក្តីអាណិត” របស់ព្រះអង្គ…
Read articleរងទុក្ខតែបន្តិច
រីឯព្រះដ៏មានព្រះគុណសព្វគ្រប់ ដែលទ្រង់បានហៅយើងរាល់គ្នា មកក្នុងសិរីល្អនៃទ្រង់ ដ៏នៅអស់កល្បជានិច្ច ដោយព្រះគ្រីស្ទយេស៊ូវ នោះសូមទ្រង់មេត្តាប្រោសឲ្យអ្នករាល់គ្នាបានគ្រប់លក្ខណ៍ ទាំងចំរើនកំឡាំង ហើយតាំងអ្នករាល់គ្នាឲ្យមាំមួនឡើង ក្នុងខណៈក្រោយដែលបានរងទុក្ខបន្តិច។ ១ពេត្រុស ៥:១០ ជួនកាល ក្នុងពេលដែលមានការរងទុក្ខ និងស្ត្រេសជាធម្មតា ក្នុងការរស់នៅប្រចាំថ្ងៃ យើងប្រហែលជាសួរព្រះថា “ព្រះអម្ចាស់អើយ តើទូលបង្គំត្រូវពិបាកយូរប៉ុណ្ណាទៀត? ទូលបង្គំមើលឃើញតែការឈឺចាប់ប៉ុណ្ណោះ នៅថ្ងៃនេះ។ តើថ្ងៃស្អែកទូលបង្គំនឹងជួបរឿងអ្វីទៀត? តើព្រះអង្គនឹងជួយទទួលបង្គំ នៅក្នុងការរងទុក្ខនោះដែរទេ?” សំណួរនេះមានលក្ខណៈបន្ទាន់ខ្លាំងណាស់ ព្រោះព្រះយេស៊ូវបានមានបន្ទូលថា “អ្នកណាដែលកាន់ខ្ជាប់ ដរាបដល់ចុងបំផុត នោះនឹងបានសង្គ្រោះពិត”(ម៉ាកុស ១៣:១៣)។ យើងមានការភ័យញ័រ ពេលយើងគិតថា យើងកំពុងតែស្ថិតក្នុងចំណោម “ពួកអ្នក ដែលថយទៅវិញឲ្យត្រូវវិនាស”(ហេព្រើរ ១០:៣៩)។ យើងមិនកំពុងតែលេងល្បែងនោះឡើយ។ ទុក្ខលំបាកជាការគំរាមកំហែងដ៏អាក្រក់ មកលើជំនឿដែលយើងមាន ចំពោះព្រះគុណនៃអនាគតកាល ។ ដូចនេះ វាជាការអស្ចារ្យណាស់ ដែលយើងបានឮសាវ័កពេត្រុសសន្យា ចំពោះគ្រីស្ទបរិស័ទដែលកំពុងរងទុក្ខ និងហត់នឿយថា “រីឯព្រះដ៏មានព្រះគុណសព្វគ្រប់ ដែលទ្រង់បានហៅយើងរាល់គ្នា មកក្នុងសិរីល្អនៃទ្រង់ ដ៏នៅអស់កល្បជានិច្ច ដោយព្រះគ្រីស្ទយេស៊ូវ នោះសូមទ្រង់មេត្តាប្រោសឲ្យអ្នករាល់គ្នាបានគ្រប់លក្ខណ៍ ទាំងចំរើនកំឡាំង ហើយតាំងអ្នករាល់គ្នាឲ្យមាំមួនឡើង ក្នុងខណៈក្រោយដែលបានរងទុក្ខបន្តិច”(១ពេត្រុស ៥:១០)។…
Read articleឲ្យអំណោយដោយសេចក្តីស្រឡាញ់
សុភាសិត ១១:២៤-២៥ មានមនុស្សដែលចែកផ្សាយទ្រព្យ តែចេះតែចំរើនកើន។ សុភាសិត ១១:២៤ នៅថ្ងៃដែលអ្នកស្រី ឃ្វែនដូលីន ស្ទូលជីស(Gwendolyn Stulgis) រៀបអាពាហ៍ពិពាហ៍ គាត់បានស្លៀករ៉ូបរៀបការ ដូចដែលគាត់បានស្រមៃចង់បាន។ ក្រោយមក គាត់ក៏បានយករ៉ូបដែលគាត់បានប្រើហើយនោះ ទៅឲ្យមនុស្សម្នាក់ដែលគាត់មិនដែលស្គាល់។ គាត់ជឿថា រ៉ូបរបស់គាត់មិនសមនឹងឲ្យគាត់ព្យួរចោលក្នុងទូខោអាវ ឲ្យប្រឡាក់ធូលីដីនោះទេ។ កូនក្រមុំដទៃទៀតដែលរៀបការថ្មោងថ្មីក៏យល់ឃើញដូចគាត់ផងដែរ។ សព្វថ្ងៃនេះ មានស្ត្រីកាន់តែច្រើនបានចូលរួមជាមួយទំព័របណ្ដាញសង្គមរបស់គាត់ ដើម្បីបរិច្ចាគ ឬទទួលរ៉ូបកូនក្រមុំដែលគេប្រើហើយ។ មានអ្នកបរិច្ចាគម្នាក់បានមានប្រសាសន៍ថា “ខ្ញុំសង្ឃឹមថា គេនឹងយករ៉ូបនេះទៅឲ្យកូនក្រមុំផ្សេងទៀតតគ្នាពីម្នាក់ទៅម្នាក់ទៀត ទាល់តែវារហែកប្រើលែងកើត ដោយសារការអបអរ ដែលមានក្នុងការប្រើប្រាស់រ៉ូបនេះ”។ ជាការពិតណាស់ ការចែករំលែកដោយចិត្តជ្រះថ្លា អាចធ្វើឲ្យយើងមានអារម្មណ៍រីករាយ។ គឺដូចមានសេចក្តីចែងមកថា “មានមនុស្សដែលចែកផ្សាយទ្រព្យ តែចេះតែចំរើនកើនឡើង ក៏មានមនុស្សដែលហួងហែងហួសខ្នាត តែគេចេះតែខ្វះខាតវិញ។ មនុស្សដែលមានចិត្តសុទ្ធា នឹងបានបរិបូរ ហើយអ្នកណាដែលស្រោចទឹកដល់គេ នោះនឹងបានគេស្រោចទឹកដល់ខ្លួនដែរ”(សុភាសិត ១១:២៤-២៥)។ សាវ័កប៉ុលបានបង្រៀនគោលការណ៍នេះ ក្នុងព្រះគម្ពីរសញ្ញាថ្មីផងដែរ។ កាលគាត់និយាយពាក្យលាគ្នា ទៅកាន់អ្នកជឿព្រះ នៅទីក្រុងអេភេសូរ គាត់ក៏បានជូនពរពួកគេ(កិច្ចការ ២០:៣២) ហើយបានរំឭកពួកគេ អំពីសារៈសំខាន់នៃសេចក្តីសប្បុរស។ សាវ័កប៉ុលបានលើកឡើងអំពីក្រមសីលធម៌នៃការងាររបស់គាត់ ធ្វើជាគំរូសម្រាប់ឲ្យពួកគេយកតម្រាប់តាម។ គឺដូចគាត់មានប្រសាសន៍ថា…
Read articleមិត្តភាពដ៏ជ្រាលជ្រៅក្នុងព្រះគ្រីស្ទ
២សាំយ៉ូអែល ១:២៣-២៧ អញ្ជើញអ្នកទៅឲ្យប្រកបដោយសេចក្តីសុខចុះ ដ្បិតយើងទាំង២នាក់បានស្បថគ្នា ដោយនូវព្រះនាមព្រះយេហូវ៉ាហើយ។ ១សាំយ៉ូអែល ២០:៤២ នៅក្នុងព្រះវិហារនៃមហាវិទ្យាល័យព្រះគ្រីស្ទ នៅទីក្រុងខេមប្រ៊ីជ ប្រទេសអង់គ្លេស មានវិមានមួយដែលគេបានសាងសង់ឡើង ជាការរំឭកដល់គ្រូពេទ្យពីរនាក់គឺលោក ចន ហ្វីញ(John Finch) និង លោក ថូម៉ាស បេន(Thomas Baines)។ គេបានដាក់រហ័សនាមឲ្យអ្នកទាំងពីរថា “មិត្តភក្តិដែលគ្មានអ្វីអាចបំបែកបាន”។ លោក ហ្វ៊ីញ និងលោក បេន បានរួមគ្នាធ្វើការស្រាវជ្រាវផ្នែកវេជ្ជសាស្រ្ត និងធ្វើដំណើរជាមួយគ្នា ជាលក្ខណៈការទូត។ កាលលោកបេន លាចាកលោក ក្នុងឆ្នាំ១៦៨០ លោកហ្វីញ ក៏បានពោលទំនួញ អំពី “មិត្តភក្តិចិត្តមួយថ្លើមមួយ” ដែលគ្មានអ្វីអាចបំបែកបានរយៈពេល៣៦ឆ្នាំកន្លងមក។ មិត្តភាពរបស់ពួកគេមានពេញដោយក្តីស្រឡាញ់ ភាពស្មោះត្រង់ និងការប្តូរផ្តាច់។ រឿងនេះបានធ្វើឲ្យខ្ញុំនឹកចាំ មិត្តភាពដ៏រឹងមាំរវាងស្តេចដាវីឌ និងព្រះអង្គម្ចាស់យ៉ូណាថាន។ ពួកគេមានសេចក្តីស្រឡាញ់ដ៏ជ្រាលជ្រៅ ចំពោះគ្នាទៅវិញទៅមក(១សាំយ៉ូអែល ២០:៤១) ហើយថែមទាំងបានធ្វើពាក្យសម្បថដើម្បីប្ដេជ្ញាចិត្តចំពោះគ្នាទៅវិញទៅមក(ខ.៨,១៧,៤២)។ មិត្តភាពរបស់ពួកគេមានភាពស្មោះត្រង់យ៉ាងខ្លាំង(១សាំយ៉ូអែល ១៩:១-២ ២០:១៣) ដោយព្រះអង្គម្ចាស់យ៉ូណាថាន ថែមទាំងបានលះបង់សិទ្ធិស្នងរាជសម្បត្តិ ដើម្បីឲ្យស្តេចដាវីឌអាចក្លាយជាស្តេច(២០:៣០-៣១ មើល ២៣:១៥-១៨)។…
Read article