ការផ្តោតចិត្តឲ្យបានត្រឹមត្រូវ
និក្ខមនំ ៤-៦ និង ម៉ាថាយ ១៤:២២-៣៦ លូកា ១០:១៧-២០ ត្រូវឲ្យរីករាយ ដោយព្រោះឈ្មោះអ្នករាល់គ្នាបានកត់ទុកនៅស្ថានសួគ៌វិញ។ លូកា ១០:២០ យើងបានស្គាល់លោកខា(Kha) ជាងមួយឆ្នាំហើយ។ គាត់ជាផ្នែកមួយនៃក្រុមតូចរបស់ព្រះវិហារ ដែលមានការជួបជុំរៀងរាល់សប្តាហ៍ ដើម្បីពិភាក្សាអំពីការអ្វីដែលយើងបានរៀនអំពីព្រះ។ នៅពេលល្ងាចមួយ ក្នុងអំឡុងពេលយើងជួបប្រជុំគ្នាដូចសព្វមួយដង គាត់បានចែកចាយអំពីពេលដែលគាត់បានទទួលរង្វាន់ នៅក្នុងការប្រកួតកីឡាអូឡាំពិក។ គាត់កម្រនិយាយអំពីរឿងដូចនេះណាស់ បានជាខ្ញុំស្ទើរតែមិនបានកត់សំគាល់។ ខ្ញុំមិននឹកស្មានសោះថា ខ្ញុំបានស្គាល់កីឡាករអូឡាំពិកម្នាក់ ដែលបានបញ្ចប់ការប្រកួតយកមេដាយសំរឹទ្ធ។ ខ្ញុំមិនយល់ថា ហេតុអ្វីគាត់មិនបាននិយាយអំពីរឿងនេះពីមុនមកទេ តែគាត់ដឹងថា ជោគជ័យក្នុងកីឡា ជាផ្នែកពិសេសមួយនៃរឿងជីវិតរបស់គាត់ តែគ្រួសារ សហគមន៍ និងសេចក្តីជំនឿរបស់គាត់ ជាផ្នែកដែលសំខាន់ជាង និងជាចំណុចស្នូលនៃអត្តសញ្ញាណរបស់គាត់។ រឿងដែលបានចែងក្នុងកណ្ឌគម្ពីរលូកា ១០:១-២៣ បានពិពណ៌នា អំពីសេចក្តីអ្វីដែលគួរតែបានធ្វើជាចំណុចស្នូលនៃអត្តសញ្ញាណរបស់យើង។ ព្រះយេស៊ូវបានចាត់សិស្ស៧២នាក់ ឲ្យចេញទៅប្រកាសប្រាប់អ្នកដទៃអំពីនគរព្រះ។ ពេលដែលពួកគេវិលត្រឡប់មកវិញ ពួកគេក៏បានរាយការណ៍ដល់ព្រះអង្គថា ទោះទាំងពួកអារក្សក៏ចុះចូលចំពោះពួកគេ ដោយព្រះនាមទ្រង់ដែរ(ខ.១៧)។ ព្រះយេស៊ូវបានទទួលស្គាល់ថា ព្រះអង្គបានប្រទានពួកគេនូវព្រះចេស្តា និងការការពារជាបរិបូរ តែព្រះអង្គមានបន្ទូលថា ពួកគេបានផ្តោតចិត្តទៅលើរឿងដែលមិនគួរផ្តោត។ ព្រះអង្គក៏បានបញ្ជាក់ថា ពួកគេគួរតែមានចិត្តអរសប្បាយ ដោយសារឈ្មោះពួកគេបានកត់ទុកក្នុងនគរស្ថានសួគ៌វិញ(ខ.២០)។ ទោះព្រះទ្រង់បានប្រទានជោគជ័យ ឬសមត្ថភាពច្រើនប៉ុណ្ណាក៏ដោយ…
Read articleព្រះទ្រង់សព្វព្រះទ័យឲ្យអ្នកចូលមកជិតព្រះអង្គ
នោះត្រូវឲ្យយើងចូលទៅជិតទាំងមានចិត្តស្មោះត្រង់។ ហេព្រើរ ១០:២២ បទគម្ពីរនេះបានបង្គាប់យើង ឲ្យចូលទៅជិតព្រះ។ គោលបំណងនៃអ្នកនិពន្ធកណ្ឌគម្ពីរហេព្រើរ គឺដើម្បីឲ្យយើងចូលទៅជិតព្រះ ដើម្បីឲ្យយើងមានការប្រកបជាមួយព្រះអង្គ និងដើម្បីកុំឲ្យយើងរស់នៅជាគ្រីស្ទបរិស័ទ ដោយដាច់ឆ្ងាយពីព្រះនោះឡើយ។ ការចូលមកជិតនេះ មិនមែនជាសកម្មភាពផ្លូវកាយនោះទេ។ មិនមែនជាការសង់ប៉មបាបិល ដោយប្រើស្នាដៃរបស់អ្នក ដើម្បីឲ្យឈោងទៅដល់ស្ថានសួគ៌នោះឡើយ។ វាក៏មិនមែនជាការចូលទៅក្នុងសំណង់អគារព្រះវិហារ ឬដើរទៅរកអាសនា ដែលនៅខាងមុខនោះដែរ។ តែការចូលមកជិតនោះ ជាសកម្មភាពនៃចិត្តដែលយើងមើលមិនឃើញ។ អ្នកអាចចូលទៅជិតព្រះបាន ពេលអ្នកកំពុងនៅនឹងមួយកន្លែង ឬពេលដែលអ្នកកំពុងគេងនៅលើគ្រែ ក្នុងមន្ទីរពេទ្យ ឬមួយនៅលើយានជំនិះដែលអ្នកកំពុងជិះទៅធ្វើការ។ នេះជាចំណុចកណ្តាលនៃដំណឹងល្អ នេះជាអត្ថន័យនៃព្រឹត្តិការណ៍នៅសួនច្បាគែតសេម៉ានី និងថ្ងៃសុក្រដ៏ល្អមុនពេលព្រះអង្គសុគត ដែលក្នុងនោះ ព្រះទ្រង់បានធ្វើនូវការដែលគួរឲ្យភ្ញាក់ផ្អើល និងដោយការលះបង់ខ្ពស់បំផុត ដើម្បីនាំយើងចូលមកជិតព្រះអង្គ។ ព្រះអង្គបានចាត់ព្រះរាជបុត្រាព្រះអង្គ ឲ្យមករងទុក្ខ និងសុគត ដើម្បីឲ្យយើងចូលមកជិតព្រះអង្គ តាមរយៈព្រះរាជបុត្រា។ អ្វីៗដែលព្រះអង្គបានធ្វើ នៅក្នុងផែនការដ៏អស្ចារ្យនៃការប្រោសលោះ គឺដើម្បីឲ្យយើងចូលមកជិតព្រះអង្គ។ ហើយការចូលមកជិតនោះ គឺដើម្បីឲ្យយើងមានអំណរ និងដើម្បីថ្វាយសិរីល្អដល់ព្រះអង្គ។ ព្រះអង្គមិនត្រូវការយើងឡើយ។ បើយើងនៅឆ្ងាយពីព្រះអង្គ ព្រះអង្គនៅតែមិនធ្លាក់ខ្លួនក្រ។ ព្រះអង្គមិនត្រូវការយើង ដើម្បីសប្បាយព្រះទ័យ ក្នុងការប្រកបនៃព្រះត្រៃឯកនោះទេ។ តែព្រះអង្គពង្រីកសេចក្តីមេត្តារបស់ព្រះអង្គ ដោយប្រទានយើងនូវផ្លូវចូលទៅរកសេចក្តីពិត តាមរយៈព្រះរាជបុត្រាព្រះអង្គ ទោះយើងជាមនុស្សមានបាប គឺសេចក្តីពិតដែលថា មានតែព្រះអង្គប៉ុណ្ណោះដែលអាចចម្អែតវិញ្ញាណយើងទាំងស្រុង…
Read articleមួយជំហានម្តង មួយជំហានម្តង
និក្ខមនំ ១-៣ និង ម៉ាថាយ ១៤:១-២១ ១យ៉ូហាន ៤:៩-១៩ ឯយើងរាល់គ្នា យើងស្រឡាញ់ទ្រង់ ពីព្រោះទ្រង់បានស្រឡាញ់យើងជាមុន។ ១យ៉ូហាន ៤:១៩ អ្នកគ្រូថេរីសា(Teresa) ជាអ្នកក្រុងអាវីឡា ជាអ្នកនិពន្ធដ៏ល្បីល្បាញក្នុងពួកជំនុំ នៅសតវត្សរ៍ទី១៦។ ក្នុងសំណេររបស់គាត់ គាត់បានលើកឡើងថា គ្រីស្ទបរិស័ទជាច្រើនបានស្វែងរកវិធីផ្គាប់ចិត្តខ្លួនឯង ក្នុងការបម្រើព្រះ ក្នុងគ្រប់ការទាំងអស់។ គាត់បានបង្ហាញការសោកស្តាយ ចំពោះគ្រីស្ទបរិស័ទដែលបានព្យាយាមធ្វើកិច្ចការថ្វាយព្រះ តាមរបៀបងាយស្រួលគ្រប់គ្រងជាង និងគួរឲ្យគាប់ចិត្តខ្លួនឯងជាង ជាជាងចុះចូលនឹងការដឹកនាំរបស់ព្រះទាំងស្រុង។ យើងច្រើនតែមានទំនោរទៅរកការលូតលាស់ យឺតៗ មិនប្រាកដប្រជា និងថែមទាំងស្ទាក់ស្ទើរ ក្នុងការទុកចិត្តព្រះអង្គអស់ពីចិត្ត។ ហេតុនេះហើយ អ្នកគ្រូថេរីសាបានសារភាពថា សូម្បីតែពេលណាយើងវាស់ស្ទង់ជីវិតយើង តាមខ្នាតគំរូព្រះអង្គ បន្តិចម្តងៗ យើងត្រូវតែស្កប់ចិត្ត ក្នុងការទទួលអំណោយព្រះអង្គម្តងមួយដំណក់ម្តងមួយដំណក់ ទាល់តែយើងខ្ញុំបានថ្វាយជីវិតយើងខ្ញុំទាំងស្រុងដល់ព្រះអង្គ។ ក្នុងនាមយើងជាមនុស្ស ទំនុកចិត្តមិនកើតមានដោយឯកឯងឡើយ។ ហេតុនេះហើយ ការដកពិសោធន៍ជាមួយព្រះគុណ និងសេចក្តីស្រឡាញ់របស់ព្រះ ត្រូវការពេលវេលា។ ប៉ុន្តែ ពេលយើងអានបទគម្ពីរ ១យ៉ូហាន ជំពូក៤ យើងឃើញថា ព្រះទ្រង់ស្រឡាញ់យើង មុនយើងស្រឡាញ់ព្រះអង្គ(ខ.១៩) គឺស្រឡាញ់យើងយ៉ាងខ្លាំង បានជាព្រះអង្គស្ម័គ្រព្រះទ័យលះបង់ព្រះជន្មព្រះរាជបុត្រាព្រះអង្គ។ គឺដូចដែលសាវ័កយ៉ូហានបានសរសេរ…
Read articleខ្មាំងសត្រូវដែលបានបាក់ចង្កូម
ឯអ្នករាល់គ្នាដែលបានស្លាប់ក្នុងការរំលង ហើយក្នុងសណ្ឋានមិនកាត់ស្បែកខាងសាច់ឈាម នោះទ្រង់បានប្រោសឲ្យរស់ជាមួយនឹងទ្រង់ ដោយបានអត់ទោសចំពោះអស់ទាំងការរំលងរបស់អ្នករាល់គ្នា ទាំងលុបចោលសេចក្តីដែលកត់ទុកទាស់នឹងយើងក្នុងសេចក្តីបញ្ញត្ត ដែលប្រទាំងនឹងយើង ហើយទ្រង់ក៏លើកចោល ដោយបោះភ្ជាប់នៅឈើឆ្កាង ទ្រង់បានទាំងទំលាក់ងារពីពួកគ្រប់គ្រង និងពួកមានអំណាច ទាំងដាក់ពួកទាំងនោះនៅកណ្តាលជំនុំឲ្យគេមើល ហើយដឹកនាំគេទៅ ដោយមានជ័យជំនះ ដោយសារឈើឆ្កាងនោះឯង។ កូល៉ុស ២:១៣-១៥ មូលហេតុដែលការរួបរួមជាមួយព្រះគ្រីស្ទ នាំឲ្យមានការផ្លាស់ប្តូរយ៉ាងខ្លាំង សម្រាប់អ្នកជឿ គឺដោយសារព្រះគ្រីស្ទទទួលបានជ័យជម្នះដ៏ត្រចះត្រចង់ មកលើអារក្សនៅកាល់វ៉ារី។ ព្រះអង្គមិនបានដកសាតាំងចេញពីពិភពលោកឡើយ តែព្រះអង្គបានដកអាវុធចេញពីវា គឺដកអាវុធនៃការថ្កោលទោសចេញពីដៃរបស់វា។ វាមិនអាចចោទប្រកាន់អ្នកជឿថា មានអំពើបាបដែលព្រះមិនបានអត់ទោសឲ្យនោះឡើយ។ មានតែការចោទប្រកាន់មួយនេះប៉ុណ្ណោះ ដែលអាចបំផ្លាញយើង។ ដូចនេះ វាមិនអាចធ្វើឲ្យយើងមានភាពហិនវិនាសទាំងស្រុងឡើយ។ វាអាចធ្វើឲ្យយើងមានការឈឺចាប់ផ្លូវកាយ និងផ្លូវអារម្មណ៍ ហើយថែមទាំងអាចសម្លាប់រូបកាយយើងទៀត។ វាអាចល្បួងយើង ហើយញុះញង់អ្នកដទៃឲ្យមកទាស់នឹងយើង។ តែវាមិនអាចបំផ្លាញយើងបានឡើយ។ ជ័យជម្នះដ៏ត្រចេះត្រចង់ ក្នុងបទគម្ពីរកូល៉ុស ២:១៣-១៥ គឺស្របតាមការពិតដែលថា “សេចក្តីដែលកត់ទុកទាស់នឹងយើងក្នុងសេចក្តីបញ្ញត្ត” ត្រូវបានទ្រង់យកទៅបោះភ្ជាប់នៅឈើឆ្កាងហើយ។ អារក្សបានប្រើសេចក្តីដែលបានកត់ទុកនោះ ដើម្បីធ្វើការចោទប្រកាន់មកលើយើង។ ឥឡូវនេះ វាគ្មានការចោទប្រកាន់ណាមួយ ដែលអាចយកមកប្រើ ក្នុងតុលាការនៃស្ថានសួគ៌នោះឡើយ។ វាមិនអាចធ្វើនូវការមួយដែលវាចង់ធ្វើបំផុតគឺ៖ ការថ្កោលទោសយើង។ ព្រះគ្រីស្ទបានទទួលទោសជំនួសយើងហើយ។ អារក្សបានបាត់បង់អាវុធរបស់វា។ យើងអាចរកឃើញការបកស្រាយម្យ៉ាងទៀត អំពីរឿងនេះ ក្នុងបទគម្ពីរហេព្រើរ…
Read articleស្រែករកព្រះ ដោយទំនុកចិត្ត
លោកុប្បត្ដិ ៤៩-៥០ និងម៉ាថាយ ១៣:៣១-៥៨ ទំនុកដំកើង ២៥:១៦-២២ សូមទ្រង់បែរមកមានសេចក្តីមេត្តាដល់ទូលបង្គំផង ដ្បិតទូលបង្គំនៅតែឯង ហើយមានសេចក្តីវេទនា។ ទំនុកដំកើង ២៥:១៦ ក្នុងសៀវភៅដែលលោកបណ្ឌិត រ៉ាស់ស៊ែល មួរ(Russell Moore) បាននិពន្ធ មានចំណងជើងថា ទទួលចិញ្ចឹមអស់មួយជីវិត គាត់បានពិពណ៌នា អំពីការធ្វើដំណើររបស់គ្រួសារគាត់ ទៅកាន់មណ្ឌលកុមារកំព្រាមួយកន្លែង ដើម្បីទទួលចិញ្ចឹមក្មេងម្នាក់។ ពេលពួកគេដើរចូលខាងក្នុង ពួកគេមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ពេលដែលបានជួបភាពស្ងប់ស្ងាត់ដ៏ចម្លែកនៅក្នុងអាគារ។ ទារកទាំងអស់នៅលើគ្រែ មិនដែលបញ្ចេញសម្លេងយំទាល់តែសោះ ហើយពួកគេក៏បានដឹងថា តាមពិត ទារកទាំងនោះមិនយំ មិនមែនដោយសារពួកគេមានភាពស្កប់ស្កល់នោះទេ តែដោយសារពួកគេដឹងថា គ្មាននរណាម្នាក់យកចិត្តទុក រៀងរាល់ពេលដែលពួកគេស្រែកយំ។ ខ្ញុំមានការឈឺជាប់នៅក្នុងចិត្តយ៉ាងខ្លាំង ពេលដែលបានអានរឿងនេះ។ ខ្ញុំនៅចាំពេលដែលកូនខ្ញុំនៅតូច។ មានពេលជាច្រើនរាប់មិនអស់ ដែលខ្ញុំ និងភរិយាខ្ញុំមិនបានគេងពេញភ្នែក ដោយសារសម្លេងយំរបស់កូនយើង ដោយសារពួកគេមិនស្រួលខ្លួន ឬមានការភ័យខ្លាច។ យើងប្រញាប់ក្រោកទៅមើលពួកគេ ដើម្បីកម្សាន្តចិត្ត និងមើលថែពួកគេឲ្យអស់ពីចិត្ត។ សេចក្តីស្រឡាញ់ដែលយើងមានចំពោះកូនយើង គឺជាមូលហេតុដែលពួកគេស្រែកយំឲ្យយើងជួយ។ ក្នុងកណ្ឌគម្ពីរទំនុកដំកើង មានទំនុកជាច្រើនលើសលប់ ដែលជាទំនុកនៃការទួញយំ និងបទទំនួញ ទៅកាន់ព្រះអម្ចាស់។ ពួកអ៊ីស្រាអែលបានថ្វាយពាក្យទំនួញដល់ព្រះអង្គ ផ្អែកទៅលើទំនាក់ទំនងផ្ទាល់ខ្លួនជាមួយព្រះអង្គ។…
Read articleសេចក្តីស្រឡាញ់របស់ព្រះដែលការពារយើង
លោកុប្បត្តិ ៤៦-៤៨ និង ម៉ាថាយ ១៣:១-៣០ ម៉ាថាយ ៧:១៣-២៣ ចូរប្រយ័ត្ននឹងពួកគ្រូក្លែងក្លាយ ដែលគេមកឯអ្នករាល់គ្នា ដោយពាក់រោមចៀមបំប្លែងខ្លួន តែខាងក្នុងរបស់គេ ជាឆ្កែចចកដែលឆ្មក់ស៊ីវិញ។ ម៉ាថាយ ៧:១៥ នៅពេលយប់មួយ ក្នុងរដូវក្តៅ សត្វបក្សីជាច្រើននៅក្បែរផ្ទះរបស់ខ្ញុំ ស្រាប់តែនាំគ្នាបញ្ចេញសម្លេងស្រែកយំទ្រហឹងអឺងកង។ សម្រែករបស់ពួកវាបានលាន់ឮកាន់តែខ្លាំងឡើង ខណៈពេលដែលសត្វចាបដែលយំពីរោះបានបញ្ចេញសម្លេងស្រែកហៅចេញពីដើមឈើមក។ ទីបំផុតយើងក៏បានដឹងអំពីមូលហេតុ។ នៅពេលថ្ងៃ មានសត្វស្ទាំងធំមួយក្បាលបានហើរឆាបពីចុងឈើមក ធ្វើឲ្យសត្វបក្សីសម្រុកហើរចេញពីដើមឈើប្រសេចប្រសាច ដោយបញ្ចេញសម្លេងស្រែក យ៉ាងជ្រួលច្របល់ ដើម្បីប្រកាសអាសន្នដល់បក្សីដទៃទៀត ខណៈពេលដែលពួកគេគេចពីគ្រោះថ្នាក់។ ក្នុងការរស់នៅរបស់យើង យើងអាចឮការដាស់តឿនខាងវិញ្ញាណ ដែលមានចែងក្នុងព្រះគម្ពីរ ដូចជាការដាស់តឿន ឲ្យប្រុងប្រយ័ត្នចំពោះពួកគ្រូខុសឆ្គងជាងដើម។ យើងប្រហែលសង្ស័យ ចំពោះការដាស់តឿនទាំងនោះ។ ទោះជាយ៉ាងណាក៏ដោយ ដោយសារសេចក្តីស្រឡាញ់ដែលព្រះអង្គមានចំពោះយើង ព្រះអង្គបានប្រទានព្រះបន្ទូលក្នុងព្រះគម្ពីរ ដើម្បីឲ្យយើងដឹងច្បាស់ អំពីគ្រោះថ្នាក់ខាងវិញ្ញាណ។ ព្រះយេស៊ូវបង្រៀនថា “ចូរប្រយ័ត្ននឹងពួកគ្រូក្លែងក្លាយ ដែលគេមកឯអ្នករាល់គ្នា ដោយពាក់រោមចៀមបំប្លែងខ្លួន តែខាងក្នុងរបស់គេ ជាឆ្កែចចកដែលឆ្មក់ស៊ីវិញ”(ម៉ាថាយ ៧:១៥)។ ព្រះអង្គបានបង្រៀនទៀតថា “អ្នករាល់គ្នានឹងស្គាល់គេបាន ដោយសារផលគេបង្កើត … អស់ទាំងដើមឈើល្អ តែងមានផ្លែល្អ ឯដើមឈើអាក្រក់ ក៏តែងមានផ្លែអាក្រក់ដែរ”…
Read article