បន្ទាបខ្លួនបម្រើ តាមគំរូព្រះយេស៊ូវ
លោកុប្បត្តិ ៤៣-៤៥ និង ម៉ាថាយ ១២:២៤-៥០ យ៉ូហាន ១៣:៦-១៧ ដ្បិតខ្ញុំបានធ្វើដំរាប់ទុកឲ្យអ្នករាល់គ្នាហើយ ដើម្បីឲ្យអ្នករាល់គ្នាត្រាប់តាមការដែលខ្ញុំបានធ្វើឲ្យនោះ។ យ៉ូហាន ១៣:១៥ នៅថ្ងៃខួបអាពាហ៍ពិពាហ៍ទី៥០ របស់លោកឆាលី(Charley) និងអ្នកស្រីជែន(Jan) ពួកគេក៏បានទៅញាំអាហារពេលព្រឹក នៅក្នុងហាងកាហ្វេមួយ ជាមួយកូនប្រុសរបស់ពួកគេឈ្មោះ ចន(Jon)។ ថ្ងៃនោះ ហាងកាហ្វេមិនមានអ្នករត់តុគ្រប់គ្រាន់ ដោយមានតែអ្នកគ្រប់គ្រងម្នាក់ ចុងភៅម្នាក់ ក្មេងស្រីជំទង់ពីរនាក់ ដែលកំពុងធ្វើការជាអ្នកទទួលភ្ញៀវផង អ្នករត់តុផង និងអ្នកសម្អាតផង។ នៅពេលដែលពួកគេបរិភោគអាហារពេលព្រឹកហើយ លោកឆាលីក៏បានសួរភរិយា និងកូនប្រុសរបស់ខ្លួនថា តើពួកគេមានកិច្ចការសំខាន់ ដែលត្រូវធ្វើ ក្នុងរយៈពេលពីរបីម៉ោងទៀតទេ? ពួកគេឆ្លើយថា មិនមានទេ។ ដូចនេះ ដោយការអនុញ្ញាតពីអ្នកគ្រប់គ្រង លោកឆាលី និងអ្នកស្រីជែនក៏បានចាប់ផ្តើមជួយលាងចាន ឲ្យភោជនីយដ្ឋាននោះ ខណៈពេលដែលលោកចន ជាកូនប្រុស ចាប់ផ្តើមសម្អាតតុអាហារ។ លោកចនបានបកស្រាយថា ការអ្វីដែលបានកើតឡើងនៅថ្ងៃនោះ មិនមែនជារឿងចម្លែកទេ។ ឪពុកម្តាយរបស់គាត់តែងតែយកតម្រាប់តាមព្រះយេស៊ូវ ដែល “បានមក មិនមែនឲ្យគេបំរើដែរ គឺដើម្បីនឹងបំរើគេវិញ”(ម៉ាកុស ១០:៤៥)។ ក្នុងកណ្ឌគម្ពីរយ៉ូហាន ១៣ ព្រះយេស៊ូវបានសោយអាហារជាលើកចុងក្រោយជាមួយពួកសាវ័ក។ នៅយប់នោះ…
Read articleសម្រេចចិត្តដើរតាមព្រះ
លោកុប្បត្ដិ ៤១-៤២ និង ម៉ាថាយ ១២:១-២៣ យ៉ូស្វេ ២៤:១៤-១៨ នោះចូររើសយកព្រះណា ដែលឯងចង់គោរពប្រតិបត្តិតាមនៅថ្ងៃនេះចុះ … តែឯអញ និងពួកគ្រួអញ យើងទាំងអស់គ្នានឹងគោរពប្រតិបត្តិដល់ព្រះយេហូវ៉ាតែមួយប៉ុណ្ណោះ។ យ៉ូស្វេ ២៤:១៥ នៅក្នុងការចេញផ្សាយរបស់កាសែតមួយនៅប្រទេសអង់គ្លេស គេបានអះអាងថា “ជាមធ្យម មនុស្សធ្វើការសម្រេចចិត្ត ចំនួន ៧៧៣៦១៨ដង ក្នុងមួយជីវិត។ ហើយក្នុងចំណោមនោះ យើងនឹងមានការស្តាយក្រោយ ចំពោះការសម្រេចចិត្ត ចំនួន១៤៣២៦២ដង”។ ខ្ញុំមិនដឹងថា កាសែតនេះបានតួលេខនេះពីណាមកទេ ប៉ុន្តែ យើងអាចដឹងច្បាស់ថា យើងម្នាក់ៗបានធ្វើការសម្រេចចិត្តរាប់មិនអស់ ក្នុងជីវិតយើង។ ពេលយើងគិតអំពីចំនួននៃការសម្រេចចិត្តដ៏ច្រើនលើសលប់នេះ យើងប្រហែលមានអារម្មណ៍ថាលែងចង់ធ្វើអ្វីទៀត ជាពិសេសនៅពេលយើងពិចារណា អំពីការសម្រេចចិត្តទាំងអស់របស់យើង សុទ្ធតែមានលទ្ធផល ហើយលទ្ធផលខ្លះសំខាន់ជាងលទ្ធផលផ្សេងទៀត។ បន្ទាប់ពីពួកអ៊ីស្រាអែលរស់នៅវិលវល់ក្នុងវាលរហោស្ថានអស់៤០ឆ្នាំ ពួកគេក៏បានទៅដល់កន្លែង ដែលពួកគេត្រូវឆ្លងចូលទៅក្នុងទឹកដីថ្មី។ ក្រោយមក បន្ទាប់ពីបានចូលទៅក្នុងទឹកដីនោះ លោកយ៉ូស្វេ ជាអ្នកដឹកនាំរបស់ពួកគេ ក៏បានប្រាប់ពួកគេធ្វើការសម្រេចចិត្តកោតខ្លាចព្រះអម្ចាស់ ហើយបម្រើព្រះអង្គ ដោយចិត្តស្មោះត្រង់។ គាត់ក៏បានបង្គាប់ពួកគេឲ្យបោះបង់ចោលព្រះក្លែងក្លាយ ដែលពួកឰយុកោរបស់ពួកគេបានថ្វាយបង្គំ(យ៉ូស្វេ ២៤:១៤)។ គាត់ក៏បានប្រាប់ពួកគេថា “ចូររើសយកព្រះណា ដែលឯងចង់គោរពប្រតិបត្តិតាមនៅថ្ងៃនេះចុះ ……
Read articleរៀនសូត្រពីកំហុសកាលពីអតីតកាល
លោកុប្បត្តិ ៣៩-៤០ និង ម៉ាថាយ ១១ ១កូរិនថូស ១០:១-១១ រីឯការទាំងនោះបានកើតមកដល់គេទុកជាគំរូ ហើយបានកត់ទុក សំរាប់ជាសេចក្តីទូន្មានប្រដៅ ដល់យើងរាល់។ ១កូរិនថូស ១០:១១ ដើម្បីជៀសវាងកំហុសផ្នែកហិរញ្ញវត្ថុ នៅពេលអនាគត ដូចកាលពីឆ្នាំ១៩២៩ និង ឆ្នាំ២០០៨ ដែលនាំឲ្យសេដ្ឋកិច្ចមានការធ្លាក់ចុះធ្ងន់ធ្ងរ គេក៏បានបង្កើតបណ្ណាល័យកំហុស នៅទីក្រុងអេឌីនបឺក ប្រទេសស្កត់ឡង់ដ៍។ បណ្ណាល័យនោះបានប្រមូលផ្តុំសៀវភៅល្អៗជាង២ពាន់ក្បាល ដែលអាចជួយផ្តល់ការអប់រំ ដល់អ្នកជំនាញផ្នែកសេដ្ឋកិច្ចជំនាន់ក្រោយ។ បណ្ណារក្សដែលធ្វើការក្នុងបណ្ណាល័យនេះ បានមានលើកឡើងថា បណ្ណាល័យនេះបានផ្តល់ឲ្យនូវឧទាហរណ៍ដ៏ឥតខ្ចោះរបស់មនុស្សឆ្លាត ដែលបន្តធ្វើកំហុសដ៏ល្ងង់ខ្លៅ។ បណ្ណារក្សទាំងនោះជឿថា វិធីតែមួយដើម្បីកសាងសេដ្ឋកិច្ចឲ្យរឹងមាំ គឺត្រូវរៀនពីកំហុសពីអតីតកាល។ សាវ័កប៉ុលបានរំឭកពួកជំនុំនៅទីក្រុងកូរិនថូសថា ដើម្បីជៀសវាងការចាញ់ការល្បួង និងមានជីវិតខាងវិញ្ញាណដ៏រឹងមាំ គឺត្រូវរៀនសូត្រពីកំហុសដែលរាស្រ្តរបស់ព្រះបានធ្វើ កាលពីសម័យមុន។ ដូចនេះ ដើម្បីកុំឲ្យពួកគេមានទំនុកចិត្តលើកខ្លួនឯងពេក ដោយសារឯកសិទ្ធិខាងវិញ្ញាណ សាវ័កប៉ុលក៏បានលើកឡើងអំពីបរាជ័យរបស់ពួកអ៊ីស្រាអែល ធ្វើជាគំរូសម្រាប់ឲ្យយើងរៀនសូត្រ ឲ្យបានប្រាជ្ញា។ ពួកអ៊ីស្រាអែលបានប្រព្រឹត្តការថ្វាយបង្គំរូបព្រះ អំពើកំផិត និងការរអ៊ូរទាំ អំពីផែនការ និងបំណងព្រះទ័យព្រះ ហើយក៏បានទាស់ប្រឆាំងនឹងអ្នកដឹកនាំដែលព្រះអង្គបានជ្រើសតាំងសម្រាប់ពួកគេ។ ដោយសារអំពើបាបរបស់ពួកគេ ពួកគេក៏បានទទួលរងការវាយផ្ចាល(១កូរិនថូស ១០:៧-១០)។ សាវ័កប៉ុលបានដកស្រង់ឧទាហរណ៍ក្នុងព្រះគម្ពីរ ដើម្បីជួយអ្នកជឿព្រះយេស៊ូវ ឲ្យជៀសវាងការប្រព្រឹត្តខុសតាមពួកអ៊ីស្រាអែល(ខ.១១)។…
Read articleបម្រើអ្នកដទៃ ថ្វាយព្រះយេស៊ូវ
លោកុប្បត្តិ ៣៦-៣៨ និង ម៉ាថាយ ១០:២១-៤២ ម៉ាកុស ១០:៣៥-៤៥ អ្នកណាក្នុងពួកអ្នករាល់គ្នាដែលចង់ធ្វើធំ នោះនឹងត្រូវធ្វើជាអ្នកបំរើដល់អ្នករាល់គ្នាវិញ។ ម៉ាកុស ១០:៤៣ តួសម្ដែងស្រី ឈ្មោះ នីស៊ែល នីខូល(Nichelle Nichols) មានគេនឹកចាំអំពីគាត់ ភាគច្រើនដោយសារគាត់បានសម្ដែងតួអនុសេនីយ៍ទោអ៊ូរ៉ា(Uhura) ក្នុងរឿងការធ្វើដំណើរក្នុងភពផ្កាយ។ ការដើរតួក្នុងរឿងនេះ បាននាំឲ្យគាត់ទទួលបានជោគជ័យ ក្នុងអាជីព ដោយធ្វើឲ្យគាត់ក្លាយជាស្រ្តីអាមេរិកស្បែកខ្មៅមុនគេ ដែលបានដើរតួសម្ដែង ក្នុងកម្មវីធីទូរទស្សន៍ធំៗ។ តែរឿងនេះក៏បាននាំឲ្យគាត់ជោគជ័យលើសពីនេះទៀត។ អ្នកស្រីនីស៊ែលបានលាឈប់ពីការសម្ដែង ក្នុងខ្សែភាពយន្តការធ្វើដំណើរក្នុងភពផ្កាយ ក្នុងរដូវកាលទី១ ដើម្បីវិលត្រឡប់ទៅរកអាជីពក្នុងសាលមហោស្រពវិញ។ ប៉ុន្តែ បន្ទាប់មក គាត់ក៏បានជួបលោកម៉ាទីន លូស័ត ឃីង(Martin Luther King Jr) ដែលបានជំរុញគាត់ មិនឲ្យចាកចេញពីការសម្ដែងនោះ។ លោកម៉ាទីន លូស័រ ឃីង បានមានប្រសាសន៍ថា នេះជាលើកទីមួយហើយ ដែលជនជាតិអាមេរិកស្បែកខ្មៅមានមុខ នៅលើកញ្ចក់ទូរទស្សន៍ ក្នុងការដើរតួជាមនុស្សមានបញ្ញា ដែលអាចធ្វើអ្វីៗក៏បាន សូម្បីតែការធ្វើដំណើរនៅក្នុងភពផ្កាយក៏ដោយ។ តាមរយៈការសម្ដែងជាឧត្តមសេនីយ៍អ៊ូរ៉ា អ្នកស្រីនីស៊ែលទទួលបានជោគជ័យដែលសំខាន់ជាងនេះទៀត ដែលជាការបង្ហាញស្ត្រី និងកុមារជាជនជាតិស្បែកខ្មៅ នូវការអ្វីដែលពួកគេអាចធ្វើបាន។…
Read articleក្តីសង្ឃឹមសម្រាប់គ្រីស្ទបរិស័ទដែលមិនល្អឥតខ្ចោះ
ដ្បិតទ្រង់ធ្វើឲ្យពួកអ្នក ដែលបានញែកជាបរិសុទ្ធហើយ បានគ្រប់លក្ខណ៍អស់កល្បជានិច្ច ដោយសារដង្វាយតែ១នោះ។ ហេព្រើរ ១០:១៤ ខគម្ពីរនេះ មានពេញទៅដោយការលើកទឹកចិត្ត សម្រាប់មនុស្សមានបាប ដែលមិនគ្រប់លក្ខណ៍ដូចយើង ហើយក៏មានពេញទៅដោយការលើកទឹកចិត្ត ឲ្យមានសេចក្តីបរិសុទ្ធផងដែរ។ បទគម្ពីរនេះមានន័យថា អ្នកអាចមានការធានាថា អ្នកអាចឈរដោយភាពគ្រប់លក្ខណៈ និងពេញលេញ នៅក្នុងព្រះនេត្រព្រះវរបិតាដែលគង់នៅស្ថានសួគ៌ មិនមែនដោយសារអ្នកល្អឥតខ្ចោះក្នុងពេលឥឡូវនេះនោះទេ គឺដោយសារអ្នកមិនល្អឥតខ្ចោះ តែកំពុង “ទទួលការញែកចេញ” និង“ធ្វើឲ្យបរិសុទ្ធ” ដោយចាកចេញពីភាពមិនល្អឥតខ្ចោះ ឆ្ពោះទៅរកសេចក្តីបរិសុទ្ធកាន់តែខ្លាំងឡើងៗ។ នេះជាចំណុចសំខាន់នៃបទគម្ពីរហេព្រើរ ១០:១៤។ តើជំនឿរបស់អ្នកធ្វើឲ្យអ្នកមានចិត្តអន្ទះសាចង់បោះបង់ចោលអំពើបាប ហើយមានការចម្រើនឡើង ក្នុងសេចក្តីបរិសុទ្ធឬទេ? ជំនឿនោះជាប្រភេទជំនឿដែលអាចមើលទៅព្រះគ្រីស្ទ ក្នុងភាពមិនល្អឥតខ្ចោះរបស់ខ្លួន ហើយទូលព្រះអង្គថា “ព្រះអង្គបានធ្វើឲ្យទូលបង្គំល្អឥតខ្ចោះ ក្នុងព្រះនេត្រព្រះអង្គហើយ”។ ជំនឿនេះនាំឲ្យយើងអធិស្ឋានថា “ឱព្រះគ្រីស្ទអើយ ថ្ងៃនេះទូលបង្គំបានធ្វើអំពើបាបហើយ។ ទូលបង្គំស្អប់បាបរបស់ទូលបង្គំ។ ដ្បិតព្រះអង្គបានចារក្រឹត្យវិន័យព្រះអង្គ ពីលើចិត្តទូលបង្គំ ហើយទូលបង្គំចង់ស្តាប់បង្គាប់ព្រះអង្គ។ ហើយព្រះអង្គកំពុងធ្វើការក្នុងទូលបង្គំ នូវអ្វីដែលគាប់ព្រះទ័យព្រះអង្គ(ហេព្រើរ ១៣:២១)។ ដូចនេះ ទូលបង្គំស្អប់អំពើបាប ដែលទូលបង្គំនៅតែបន្តប្រព្រឹត្ត ហើយស្អប់គំនិតដែលមានបាប ដែលទូលបង្គំកំពុងតែមាន”។ នេះជាជំនឿដ៏ពិត និងត្រឹមត្រូវ ដែលនាំឲ្យបានសង្គ្រោះ។ នេះជាជំនឿ ដែលអាចយល់ច្បាស់ អំពីសេចក្តីដែលចែងថា…
Read articleព្រះអង្គទទួលយកអំពើបាប
លោកុប្បត្ដិ ៣៣-៣៥ និង ម៉ាថាយ ១០:១-២០ អេសាយ ៥៣:១-៦ ទ្រង់បានទ្រាំទ្រ រងអស់ទាំងសេចក្តីឈឺចាប់របស់យើង។ អេសាយ ៥៣:៤ គ្រោះមហន្តរាយនៃរោងចក្រនុយក្លេអ៊ែរ នៅខេត្តហ្វ៊ូគូស៊ីម៉ា ប្រទេសជប៉ុន កាលពីឆ្នាំ២០១១ ដែលបណ្តាលមកពីគ្រោះរញ្ជួយដី បានបញ្ចេញជាតិពុលវិទ្យុសកម្មដ៏ច្រើនលើសលប់ ហើយបានបង្ខំពលរដ្ឋជាង១៥ម៉ឺននាក់ ឲ្យចាកចេញពីតំបន់ដែលទទួលផលប៉ះពាល់។ អ្នកស្រុកម្នាក់បានរៀបរាប់ថា “គ្រោះមហន្តរាយនេះ ប្រៀបដូចជាព្រិលដែលគេមើលមិនឃើញ ធ្លាក់មកលើខេត្តហ្វ៊ូគូស៊ីម៉ា ហើយបន្តធ្លាក់ និងគ្របដណ្តប់ពីលើតំបន់នោះ”។ គេបានរកឃើញជាតិវិទ្យុសកម្មក្នុងកំរិតខ្ពស់នៅក្នុងបន្លែ សាច់ និងតំបន់ទេសចរណ៍ ដែលស្ថិតនៅចម្ងាយជាច្រើនគីឡូម៉ែត្រពីរោងចក្រនុយក្លេអ៊ែ។ ដើម្បីប្រយុទ្ធប្រឆាំងនឹងជាតិពុលនោះ អ្នករស់នៅក្នុងតំបន់នោះ ក៏បានចាប់ផ្តើមដាំដើមផ្កាឈូករ័ត្ន ដែលគេឮល្បីថា ពួកវាអាចស្រូបយកជាតិវិទ្យុសកម្មបាន។ ពួកគេបានយកគ្រាប់ផ្កាឈូករ័ត្នជាង២សែនគ្រាប់ទៅដាំនៅទីនោះ ហើយសព្វថ្ងៃនេះ ដើមផ្កាឈូករ័ត្នរាប់លានដើម កំពុងមានផ្ការីកស្គុះស្គាយ ក្នុងខេត្តហ៊្វគូស៊ីម៉ា។ ព្រះទ្រង់បានរចនា និងបង្កើតដើមផ្កាឈូករ័ត្ន ឲ្យមានអត្ថប្រយោជន៍ច្រើនលើសពីការរំពឹងគិតរបស់យើង។ ការនេះបានធ្វើឲ្យខ្ញុំនឹកចាំ អំពីដំណោះស្រាយដែលព្រះយេស៊ូវបានប្រើ ដើម្បីប្រោសពិភពលោកទាំងមូលឲ្យជា។ ព្រះគ្រីស្ទបានទទួលយកការឈឺចាប់របស់យើង ដាក់នៅលើព្រះកាយព្រះអង្គ ហើយបាន “រងអស់ទាំងសេចក្តីឈឺចាប់របស់យើង”(អេសាយ ៥៣:៤)។ ព្រះអង្គបានទទួលយកគ្រប់ទាំងការអាក្រក់ អំពើបាប និងការរីកសាយភាយនៃអំពើបាបក្នុងលោកិយ និងមធ្យោបាយទាំងអស់ដែលមនុស្សបានប្រើ ដើម្បីបំផ្លាញខ្លួនឯង។…
Read article