ការឱបក្រសោបព្រះយេស៊ូវ
ដ្បិតនេះហើយជាសេចក្តីស្រឡាញ់ដល់ព្រះ គឺឲ្យយើងកាន់តាមអស់ទាំងបញ្ញត្តរបស់ទ្រង់ ឯបញ្ញត្តទ្រង់ នោះមិនមែនជាបន្ទុកដ៏ធ្ងន់ទេ ពីព្រោះគ្រប់ទាំងអស់ដែលកើតពីព្រះមក នោះបានឈ្នះលោកីយ៍ហើយ ឯជ័យជំនះដែលឈ្នះលោកីយ៍ នោះគឺជាសេចក្តីជំនឿរបស់យើង។ ១យ៉ូហាន ៥:៣-៤ សូមកត់សំគាល់ថា ៖ ការស្រឡាញ់ព្រះ គឺមិនគ្រាន់តែធ្វើតាមព្រះរាជបញ្ជារបស់ព្រះអង្គប៉ុណ្ណោះទេ។ ការស្រឡាញ់ព្រះជាការមានចិត្តមួយប្រភេទ សម្រាប់ព្រះដែលមានន័យថា យើងមិនមានអារម្មណ៍ថា ការកាន់តាមព្រះរាជបញ្ជារបស់ព្រះ មិនមែនជាបន្ទុកធ្ងន់។ នេះបើយោងតាមកណ្ឌគម្ពីរយ៉ូហាន។ តែបន្ទាប់មក ព្រះអង្គដាក់សេចក្តីពិតនោះ ក្នុងន័យការកើតជាថ្មី និងជំនឿ ជាជាងសេចក្តីស្រឡាញ់។ ព្រះអង្គមានបន្ទូលថា ហេតុនេះហើយ ការកាន់តាមបញ្ញត្តរបស់ព្រះ មិនមែនជាបន្ទុកធ្ងន់នោះទេ ៖ “ដ្បិតនេះហើយជាសេចក្តីស្រឡាញ់ដល់ព្រះ គឺឲ្យយើងកាន់តាមអស់ទាំងបញ្ញត្តរបស់ទ្រង់ ឯបញ្ញត្តទ្រង់ នោះមិនមែនជាបន្ទុកដ៏ធ្ងន់ទេ ពីព្រោះគ្រប់ទាំងអស់ដែលកើតពីព្រះមក នោះបានឈ្នះលោកីយ៍ហើយ ឯជ័យជំនះដែលឈ្នះលោកីយ៍ នោះគឺជាសេចក្តីជំនឿរបស់យើង”។ ហើយនៅទីបញ្ចប់ព្រះអង្គមានបន្ទូលទៀតថា “តើអ្នកណាជាអ្នកឈ្នះលោកីយ៍ បើមិនមែនជាអ្នកដែលជឿថា ព្រះយេស៊ូវជាព្រះរាជបុត្រានៃព្រះ”។ ដូចនេះ ការកើតជាថ្មីជម្នះឧបសគ្គរបស់លោកិយ ដែលរារាំងការកាន់តាមបញ្ញត្តិ ដោយគ្មានបន្ទុក ព្រោះការកើតជាថ្មី នាំឲ្យយើងមានជំនឿ។ ដូចនេះ ការអស្ចារ្យនៃការកើតជាថ្មីបង្កើតឲ្យមានជំនឿ ដែលឱបក្រសោបអ្វីគ្រប់យ៉ាង ដែលព្រះទ្រង់មានសម្រាប់យើង ក្នុងព្រះគ្រីស្ទ ដែលនាំឲ្យស្កប់ចិត្តលើសអ្វីទាំងអស់ ដែលនាំឲ្យយើងកាន់តែចង់ស្តាប់បង្គាប់ព្រះ…
Read articleផ្សាយព្រះបន្ទូលដោយប្រើសំណួរ
សូមអាន : លូកា ១៨:៣៥-៤៣ តើចង់ឲ្យខ្ញុំធ្វើអ្វីឲ្យអ្នក? គាត់ទូលថា ឱព្រះអម្ចាស់អើយ សូមឲ្យភ្នែកទូលបង្គំបានភ្លឺឡើង។ លូកា ១៨:៤១ មានពេលមួយអ្នកស្រីអាន(Ann) ត្រូវទៅជួបពេទ្យធ្មេញ ដើម្បីធ្វើការពិនិត្យធ្មេញ។ គាត់ស្គាល់គ្រូពេទ្យនោះជាច្រើនឆ្នាំមកហើយ។ គ្រូពេទ្យបានសួរគាត់ថា “តើអ្នកមានអ្វីចង់សួរខ្ញុំទេ?” គាត់ក៏បានសួរគ្រូពេទ្យថា “ចាស លោកគ្រូបានទៅព្រះវិហារទេ កាលអាទិត្យមុន?” គាត់មិនបានសួរសំណួរនេះ ក្នុងន័យវិនិច្ឆយមកលើជំនឿរបស់លោកគ្រូពេទ្យនោះទេ តែគ្រាន់តែចង់ចាប់ផ្តើមការសន្ទនាអំពីជំនឿ។ លោកគ្រូពេទ្យធ្លាប់ទៅព្រះវិហារកាលពីក្មេង ហើយឈប់ទៅព្រះវិហារជាច្រើនឆ្នាំមកហើយ។ ដោយសារសំណួររបស់អ្នកស្រីអាន និងការសន្ទនានៅថ្ងៃនោះ គាត់ក៏បានពិចារណាឡើងវិញ អំពីតួនាទីរបស់ព្រះយេស៊ូវ និងពួកជំនុំក្នុងជីវិតគាត់។ ក្រោយមក អ្នកស្រីអានក៏បានជូនព្រះគម្ពីរមួយក្បាល ដល់គាត់ ដោយបានសរសេរឈ្មោះគាត់នៅលើព្រះគម្ពីរនោះ។ គាត់ក៏បានទទួលព្រះគម្ពីរទាំងទឹកភ្នែក។ ជួនកាល យើងខ្លាចការប្រកែកគ្នាកើតមានឡើង ឬមិនចង់ឲ្យគេគិតថា យើងមានភាពគឃ្លើន នៅក្នុងការចែកចាយអំពីជំនឿរបស់យើង។ ប៉ុន្តែ ការសួរសំណួរ អាចជាវិធីសាស្រ្តដែលមានប្រសិទ្ធភាព ដើម្បីធ្វើបន្ទាល់អំពីព្រះយេស៊ូវ។ ក្នុងនាមព្រះយេស៊ូវជាព្រះ ព្រះអង្គជ្រាបអំពីអ្វីៗទាំងអស់ តែព្រះអង្គពិតជាបានសួរសំណួរជាច្រើន ពេលព្រះអង្គប្រកាសដំណឹងល្អ។ យើងអាចដឹងថា សំណួររបស់ព្រះអង្គបានជំរុញចិត្តអ្នកដទៃ ឲ្យឆ្លើយតបចំពោះព្រះអង្គ។ ឧទាហរណ៍ ព្រះអង្គបានសួរលោកអនទ្រេជាសាវ័ករបស់ព្រះអង្គថា “អ្នកមករកអី?”(យ៉ូហាន ១:៣៨)។…
Read articleសេចក្តីមេត្តារបស់ព្រះ សម្រាប់ថ្ងៃនេះ
ឯសេចក្តីមេត្តាករុណារបស់ទ្រង់ នោះមិនចេះផុតឡើយ សេចក្តីទាំងនោះ ចេះតែថ្មីឡើងរាល់តែព្រឹកជានិច្ច សេចក្តីស្មោះត្រង់របស់ទ្រង់ធំណាស់។ បរិទេស ៣២:២-២៣ សេចក្តីមេត្តាកុរណារបស់ព្រះ តែងតែថ្មីជានិច្ច ព្រោះព្រះអង្គប្រទានសេចក្តីមេត្តាករុណា ដែលព្រះអង្គប្រទាននៅ ថ្ងៃនីមួយៗ គឺគ្រប់គ្រាន់ល្មមសម្រាប់តែថ្ងៃនោះឯង។ ព្រះទ្រង់អនុញ្ញាតឲ្យមានបញ្ហាជារៀងរាល់ថ្ងៃ ហើយក៏ប្រទានសេចក្តីមេត្តាសម្រាប់ថ្ងៃនីមួយៗ។ ក្នុងជីវិតរបស់កូនព្រះអង្គ ព្រះអង្គបានមានផែនការឥតខ្ចោះ សម្រាប់ពួកគេ។ ព្រះយេស៊ូវមានបន្ទូលថា “កុំឲ្យខ្វល់ខ្វាយនឹងថ្ងៃស្អែកឡើយ ពីព្រោះថ្ងៃស្អែកនឹងខ្វល់ខ្វាយ ចំពោះការរបស់ថ្ងៃនោះឯង សេចក្តីលំបាកនៅថ្ងៃណា នោះគឺល្មមត្រឹមថ្ងៃនោះហើយ”(ម៉ាថាយ ៦:៣៤)។ ថ្ងៃនីមួយៗ គឺមានបញ្ហារៀងៗខ្លួន។ ថ្ងៃនីមួយៗក៏មានសេចក្តីមេត្តាផ្ទាល់ៗខ្លួន។ ព្រះទ្រង់ប្រទានសេចក្តីមេត្តាជាថ្មី នៅពេលព្រឹកនៃថ្ងៃថ្មី។ តែជាញឹកញាប់ យើងច្រើនតែអស់សង្ឃឹម ពេលណាយើងគិតថា យើងប្រហែលជាជួបការលំបាក ដោយសារថ្ងៃស្អែក យើងត្រូវប្រើធនធាន ដែលយើងមាននៅថ្ងៃនេះ។ ព្រះទ្រង់សព្វព្រះទ័យឲ្យយើងដឹងថា យើងមិនចាំបាច់ត្រូវព្រួយបារម្ភឡើយ។ សេចក្តីមេត្តានៅថ្ងៃនេះ គឺមានសម្រាប់បញ្ហានៅថ្ងៃនេះ។ សេចក្តីមេត្តានៅថ្ងៃស្អែក គឺសម្រាប់បញ្ហានៅថ្ងៃស្អែក។ ជួនកាល យើងឆ្ងល់ថា តើយើងនឹងមានសេចក្តីមេត្តាពីព្រះ សម្រាប់ការប្រឈមមុខដាក់ការល្បងលឬទេ? ជាការពិតណាស់ យើងនឹងមាន។ គឺដូចដែលសាវ័កពេត្រុសមានប្រសាសន៍ថា “បើសិនជាគេតិះដៀលអ្នករាល់គ្នា ដោយព្រោះព្រះគ្រីស្ទ នោះមានពរហើយ ពីព្រោះព្រះវិញ្ញាណដ៏មានសិរីល្អ គឺជាព្រះវិញ្ញាណនៃព្រះ…
Read articleចូរត្រាប់តាមព្រះយេស៊ូវវិញ
សូមអាន : រ៉ូម ១២:១-២ កុំឲ្យត្រាប់តាមសម័យនេះឡើយ ចូរឲ្យអ្នករាល់គ្នាបានផ្លាស់ប្រែវិញ ដោយគំនិតបានកែជាថ្មីឡើង។ រ៉ូម ១២:១-២ កាលពីឆ្នាំ២០១៤ ជីវវិទូមួយក្រុមចាប់បានសត្វសេះសមុទ្រមាឌតូចល្អិតពណ៌ទឹកក្រូចមួយគូរ ក្នុងសមុទ្ររបស់ប្រទេសភីលីពីន។ ពួកគេក៏បានយកសត្វសមុទ្រទាំងពីរក្បាល ព្រមទាំងផ្កាសមុទ្រសំប៉ែតដែលជាផ្ទះរបស់វាមានរាងដូចផ្លឹត ទៅមជ្ឈមណ្ឌលវិទ្យាសាស្ត្រកាលីហ្វូញ៉ា ក្នុងទីក្រុងសាន់ហ្វ្រាន់ស៊ីស្កូ។ អ្នកវិទ្យាសាស្ត្រចង់ដឹងថាសត្វសេះសមុទ្រមាឌតូចល្អិតមួយគូរនោះបានកើតមានដោយមានពណ៌សម្បុរ ស្របទៅតាមពណ៌របស់មេបាវា ឬស្របទៅតាមបរិស្ថានជុំវិញខ្លួនពួកវា។ ពេលដែលសត្វសេះសមុទ្រមួយគូរនោះបង្កើតបានកូនពណ៌ត្នោត អ្នកវិទ្យាសាស្ត្រក៏បានយកផ្កាថ្មសំប៉ែតពណ៌ស្វាយមកដាក់ក្នុងអាងទឹក។ កូនតូចៗដែលមេបាវាមានពណ៌ទឹកក្រូច ក៏បានផ្លាស់ប្តូរពណ៌សំបុរ ទៅជាពណ៌ស្វាយ ឲ្យត្រូវនឹងពណ៌ផ្កាថ្មសំប៉ែតនោះ។ ដូចនេះ ដោយសារសត្វសេះសមុទ្រមានជីវិតដ៏ផុយស្រួយពីកំណើត ពួកវាត្រូវពឹងផ្អែកទៅលើសមត្ថភាពដែលព្រះបានប្រទានពួកវា ឲ្យចេះបន្លំខ្លួន នៅក្នុងបរិស្ថានដែលពួកវារស់នៅ។ ការបន្លំខ្លួនគឺជាយន្តការការពារខ្លួនដ៏មានប្រយោជន៍ នៅក្នុងធម្មជាតិ។ ទោះជាយ៉ាងណាក៏ដោយ ព្រះទ្រង់បានអញ្ជើញមនុស្សទាំងអស់ ឲ្យទទួលសេចក្តីសង្រ្គោះ ហើយរស់នៅឲ្យខុសប្លែកពីលោកិយ ដែលយើងកំពុងតែរស់នៅ។ គឺដូចដែលសាវ័កប៉ុលបានជំរុញអ្នកជឿព្រះយេស៊ូវ ឲ្យថ្វាយព្រះកិត្តិនាមដល់ព្រះ ក្នុងគ្រប់ផ្នែកទាំងអស់នៃជីវិតពួកគេ ឲ្យថ្វាយបង្គំព្រះអង្គ ដោយថ្វាយរូបកាយ ដូចជា “ដង្វាយរស់”(រ៉ូម ១២:១)។ ដោយសារភាពផុយស្រួយរបស់យើង ជាមនុស្សដែលមានបាប សុខភាពខាងវិញ្ញាណរបស់យើងជាអ្នកជឿ ពឹងផ្អែកទៅលើព្រះវិញ្ញាណបរិសុទ្ធ ដែល “កែប្រែចិត្តគំនិតយើងជាថ្មី” ហើយប្រទានកម្លាំងយើង ឲ្យជៀសវាងការត្រាប់តាមលោកិយ ដែលបដិសេធព្រះ ហើយលើកដំកើងអំពើបាប(ខ.២)។…
Read articleសាររបស់ពួកហោរា
សូមអាន : យេរេមា ២៨:២-៤,១០-១៦ ឯព្រះដែលពីដើម ទ្រង់មានព្រះបន្ទូលនឹងពួកឰយុកោ ដោយពួកហោរា …នៅជាន់ក្រោយបង្អស់នេះ ទ្រង់បានមានព្រះបន្ទូលនឹងយើងរាល់គ្នា ដោយសារព្រះរាជបុត្រាវិញ។ ហេព្រើរ ១:១-២ មុនពេលការប្រកួតកីឡាវាយកូនបាល់បេសប៊លអន្តរជាតិ ចាប់ផ្តើម នៅឆ្នាំ១៩០៦ លោកយូ ហ្វ៊ូឡឺតុន(Hugh Fullerton) ជាអ្នកនិពន្ធអំពីកីឡា បានធ្វើការព្យាករណ៍ទុកជាមុន។ គេបានរំពឹងថា ក្រុមឈីកាហ្គោ ខាប់(Chicago Cubs) នឹងឈ្នះការប្រកួត តែគាត់បានព្យាករណ៍ថា ក្រុមនេះនឹងចាញ់ការប្រកួតក្នុងគូរទី១និងទី៣ ហើយនឹងឈ្នះការប្រកួតគូរទី២។ ហើយភ្លៀងនឹងធ្លាក់ចុះមក នៅក្នុងការប្រកួតគូរទី៤។ គាត់បានព្យាករណ៍ត្រូវទាំងអស់។ បន្ទាប់មក នៅឆ្នាំ១៩១៩ គាត់បានប្រើជំនាញវិភាគរបស់គាត់ ហើយក៏បានធ្វើការសន្និដ្ឋានថា មានកីឡាករណាខ្លះ ដែលមានចេតនាធ្វើឲ្យក្រុមរបស់ខ្លួនចាញ់ការប្រកួតអន្តរជាតិ។ គាត់បានសង្ស័យថា ពួកគេបានទទួលសំណូកពីអ្នកភ្នាល់បាល់។ មនុស្សជាទូទៅក៏បានសើចចម្អកឲ្យគាត់។ តែលើកនេះ គាត់បានព្យាករណ៍ត្រូវទៀត។ លោកហ្វ៊ូឡឺតុនមិនមែនជាហោរានោះទេ គឺគ្រាន់តែជាមនុស្សឆ្លាតវ័យម្នាក់ ដែលអាចព្យាករណ៍ហេតុការណ៍ ផ្អែកទៅលើការវិភាគទៅលើភស្តុតាង។ តែលោកយេរេមាជាហោរាដ៏ពិតរបស់ព្រះ ដែលទំនាយរបស់គាត់ តែងតែបានសម្រេច។ គាត់បានយកនឹម និងខ្សែពាក់លើកគាត់ ហើយប្រកាសប្រាប់នគរយូដាឲ្យចុះចាញ់ចក្រភពបាប៊ីឡូន ដើម្បីឲ្យមានជីវិតរស់(យេរេមា ២៧:២,១២)។ លោកហាណានា…
Read articleថ្វាយបន្ទុករបស់អ្នកដល់ព្រះអង្គ
សូមអាន : ទំនុកដំកើង ៤៦ ចូរបង្អង់សិន ឲ្យបានដឹងថា អញជាព្រះ។ ទំនុកដំកើង ៤៦:១០ ម្ចាស់បណ្ណាគារ ដែលខេត(Keith)ធ្វើការ បានទៅសម្រាកវិស្សមកាល តែពីរថ្ងៃទេ តែក្នុងនាមខេតជាជំនួយការ គាត់មានអារម្មណ៍ថា គាត់បានបាត់បង់ម្ចាស់ការ ដោយសារការទទួលខុសត្រូវច្រើនពេក។ ការងារមានដំណើរការយ៉ាងរលូន តែខេតមានការថប់បារម្ភថា គាត់មិនអាចមើលការខុសត្រូវឲ្យបានល្អ។ គាត់ក៏បានខិតខំគ្រប់គ្រងការងារបណ្ណាគារ យ៉ាងវក់វី។ ទីបំផុត នៅក្នុងការជួបចៅហ្វាយនាយរបស់គាត់តាមទូរស័ព្ទ ចៅហ្វាយនាយគាត់ក៏បានប្រាប់គាត់ ឲ្យសម្រួលអារម្មណ៍ ហើយប្រាប់ថា អ្វីដែលគាត់ត្រូវធ្វើ គឺត្រូវធ្វើតាមការណែនាំដែលគាត់បានផ្ញើមកគាត់តាមអ៊ីមែលរៀងរាល់ថ្ងៃ។ ហើយក៏បានប្រាប់គាត់កុំឲ្យព្រួយបារម្ភ ព្រោះចៅហ្វាយនាយគាត់ជាអ្នកទទួលបន្ទុកការងារទាំងអស់។ ក្នុងពេលដែលពួកអ៊ីស្រាអែលមានជម្លោះជាមួយនគរដទៃ ពួកគេក៏បានទទួលពាក្យលើកទឹកចិត្តស្រដៀងនេះពីព្រះអម្ចាស់ផងដែរ។ គឺដូចដែលព្រះអង្គបានប្រាប់ពួកគេថា “ចូរបង្អង់សិន” ដែលមានន័យថា “ចូរឈប់ច្រាស់ច្រាល់ ចូរធ្វើតាមបង្គាប់ព្រះអង្គ ព្រោះព្រះអង្គនឹងប្រយុទ្ធជំនួសពួកគេ”។ ពេលដែលព្រះទ្រង់ប្រាប់ពួកអ៊ីស្រាអែលឲ្យឈប់បង្អង់ គឺមិនមែនប្រាប់ពួកគេឲ្យនៅស្ងៀម មិនធ្វើអ្វីសោះនោះទេ តែឲ្យស្តាប់បង្គាប់ព្រះ ដោយចិត្តស្មោះត្រង់ ដោយចុះចូលនឹងការគ្រប់គ្រងរបស់ព្រះអង្គ ហើយថ្វាយលទ្ធផលនៃការប្រឹងប្រែងរបស់ពួក ទុកឲ្យព្រះអង្គជាអ្នកសម្រេច។ ព្រះអង្គក៏បានត្រាស់ហៅយើងឲ្យធ្វើដូចនេះផងដែរ។ ហើយយើងអាចធ្វើបាន ព្រោះព្រះដែលយើងទុកចិត្ត មានអំណាចគ្រប់គ្រងលើអ្វីៗគ្រប់យ៉ាង។ ព្រះអង្គអាចធ្វើឲ្យផែនដីរលាយ ដោយមានបន្ទូលតែមួយព្រះឱស ព្រះអង្គក៏អាចធ្វើឲ្យសង្គ្រាមលែងមាន រហូតដល់ចុងផែនដី(ខ.៦,៩)…
Read article