ការស្វាគមន៍មនុស្សដែលយើងមិនស្គាល់
សូមអាន : ចោទិយកថា ១០:១៧-២០ ទ្រង់សំរេចសេចក្តីសុចរិត ដល់ពួកកំព្រា និងពួកមេម៉ាយ ក៏ស្រឡាញ់អ្នកប្រទេសក្រៅ ទាំងប្រទានឲ្យមានអាហារ និងសំលៀកបំពាក់ផង។ ចោទិយកថា ១០:១៨ ខណៈពេលដែលស្រ្តី និងកុមារជនជាតិអ៊ុយក្រែនរាប់ពាន់នាក់ បានធ្វើដំណើរមកដល់ស្ថានីយរថភ្លើង នៅទីក្រុងប៊ែរឡាំង បន្ទាប់ពីបានរត់គេចពីសង្រ្គាមនៅប្រទេសកំណើតរបស់ខ្លួន ពួកគេបានជួបរឿងដ៏ភ្ញាក់ផ្អើលមួយ។ ក្រុមគ្រួសារជនជាតិអាឡឺម៉ង់ជាច្រើនបានឈរកាន់បដា ដែលបានសរសេរដោយដៃ ដើម្បីផ្តល់កន្លែងជ្រកកោនដល់ពួកគេ ក្នុងផ្ទះរបស់ខ្លួន។ មានបដាខ្លះសរសេរថា “ខ្ញុំអាចទទួលស្នាក់នៅមនុស្សពីរនាក់!” ខ្លះទៀតសរសេរថា “មានបន្ទប់ធំមួយ សម្រាប់ស្នាក់អាស្រ័យ”។ គេក៏បានសម្ភាសស្រ្តីម្នាក់ ដោយសួរគាត់អំពីមូលហេតុ ដែលគាត់បានទទួលស្វាគមន៍មនុស្ស ដែលគាត់មិនដែលស្គាល់ឲ្យចូលស្នាក់នៅផ្ទះគាត់។ ពេលនោះ គាត់ក៏បានឆ្លើយថា កាលសម័យមុន ម្តាយគាត់ក៏ត្រូវការកន្លែងជ្រកកោន ពេលម្តាយគាត់កំពុងរត់គេចពីពួកណាស៊ីអ៊ីត្លែផងដែរ ដូចនេះ គាត់ចង់ជួយអ្នកដែលកំពុងត្រូវការជំនួយដូចនេះ។ ក្នុងបទគម្ពីរចោទិយកថា ព្រះទ្រង់បានត្រាស់ហៅពួកអ៊ីស្រាអែល ឲ្យយកអសារអ្នកដែលមកពីស្រុកឆ្ងាយ។ តើហេតុអ្វី? ព្រោះព្រះអង្គជាអ្នកការពារក្មេងកំព្រា ស្រ្តីមេម៉ាយ និងជនបរទេស(១០:១៨) ហើយដោយសារប្រជាជនអ៊ីស្រាអែលក៏ធ្លាប់រស់នៅជាជនបរទេស ក្នុងទឹកដីអេស៊ីព្ទផងដែរ(ខ.១៩) នោះពួកគេក៏ដឹងផងដែរថា ការរស់នៅក្នុងទឹកដីប្រទេសដទៃមានភាពងាយរងគ្រោះប៉ុណ្ណា។ ការអាណិតក៏បានបណ្តាលចិត្តពួកគេឲ្យជួយយកអសារ។ តែម្ចាស់ផ្ទះក៏ជាអ្នកទទួលព្រះពរផងដែរ។ ជាក់ស្តែង ពេលដែលស្រ្តីមេម៉ាយនៅភូមិសារិបតា ទទួលស្វាគមន៍លោកអេលីយ៉ា ចូលស្នាក់នៅផ្ទះរបស់គាត់…
Read articleសេចក្តីជំនឿជាអំណោយ
ជំនឿដែលសង្គ្រោះឲ្យរួចពីបាប មិនបានកើតចេញពីការសម្រេចចិត្តរបស់មនុស្សនោះទេ តែជាអំណោយមកពីព្រះ។ នៅថ្ងៃនេះដែរ លោកគ្រូ អរ ស៊ី ស្ព្រោល(R.C. Sproul) សូមលើកទឹកចិត្តយើង ឲ្យកោតស្ញប់ស្ញែងសេចក្តីមេត្តាដ៏អស្ចារ្យរបស់ព្រះអម្ចាស់ ដែលបានបង្ហាញចេញមក នៅពេលដែលគ្រីស្ទបរិស័ទម្នាក់ៗប្រែចិត្តទទួលជឿព្រះអង្គ។ អត្ថបទ នៅពេលដែលអ្នកទទួលជឿព្រះយេស៊ូវ គឺមិនមានន័យថា អ្នកបានធ្វើឲ្យជំនឿនោះកើតមាន ក្នុងចិត្តអ្នកឡើយ។ ជំនឿនោះមិនបានកើតចេញ ឬលេចឡើងពីសណ្ឋាននៃការស្លាប់ខាងវិញ្ញាណរបស់អ្នកនោះទេ។ ពេលនោះ អ្នកប្រហែលបានឮដំណឹងល្អជាលើកដំបូង ហើយក៏បានឆ្លើយតបចំពោះដំណឹងល្អ ដោយការពេញចិត្ត ហើយក៏បានឱបក្រសោបយកដំណឹងល្អ ហើយអ្នកប្រហែលជាគិតថា “ទីបំផុត ខ្ញុំបានសម្រេចចិត្តទទួលជឿព្រះយេស៊ូវហើយ”។ តាមពិត សេចក្តីជំនឿដែលនាំឲ្យបានសង្រ្គោះ មិនបានកើតចេញពីការសម្រេចចិត្តរបស់មនុស្សឡើយ។ តែជាអំណោយមកពីព្រះ។ សូមយើងនឹកចាំ អំពីការបកស្រាយរបស់សាវ័កប៉ុល អំពីបញ្ហានេះ ក្នុងសំបុត្រ ដែលគាត់បានសរសេរផ្ញើពួកជំនុំនៅទីក្រុងអេភេសូរ យ៉ាងដូចនេះថា “ពីដើម អ្នករាល់គ្នាក៏ស្លាប់ក្នុងការរំលង ហើយក្នុងអំពើបាបដែរ ជាការដែលអ្នករាល់គ្នាបានប្រព្រឹត្ត តាមរបៀបលោកីយ៍នេះ គឺតាមមេគ្រប់គ្រងរាជ្យលើអាកាស ជាវិញ្ញាណ ដែលសព្វថ្ងៃនេះ បណ្តាលមកក្នុងពួកមនុស្សរឹងចចេស យើងរាល់គ្នាទាំងអស់ក៏បានប្រព្រឹត្តក្នុងពួកនោះពីដើមដែរ ដោយសេចក្តីប៉ងប្រាថ្នារបស់សាច់ឈាមយើង ទាំងប្រព្រឹត្តសេចក្តីដែលសាច់ឈាម និងគំនិតយើងចង់បានផង ហើយតាមកំណើតយើង នោះយើងជាមនុស្សជាប់ក្នុងសេចក្តីខ្ញាល់ ដូចជាមនុស្សឯទៀតដែរ”(អេភេសូរ ២:១-៣)។…
Read articleអំណាចនៃការនៅស្ងៀម
សូមអាន : ទំនុកដំកើង ៣៧:៥-៧ ចូរស្ងៀមនៅចំពោះព្រះយេហូវ៉ា ហើយរង់ចាំទ្រង់ចុះ។ ទំនុកដំកើង ៣៧:៧ មានបន្ទប់មួយ ដែលមានទឹកធ្វើឲ្យខ្លួនមនុស្សអណ្តែតយ៉ាងមានផាសុខភាព ហើយគេក៏បានបិទភ្លើងក្នុងបន្ទប់នោះ រួចភ្លេងដ៏ស្រទន់ដែលគេបានចាក់ឲ្យស្តាប់ ក៏បានប្រែជាស្ងប់ស្ងាត់។ ខ្ញុំបានអានអត្ថបទមួយ ដែលបានបកស្រាយថា បន្ទប់ដ៏ស្ងប់ស្ងាត់នេះជួយឲ្យយើងមានភាពធូរស្រាល ពីភាពតានតឹង និងការថប់បារម្ភ។ ខ្ញុំមិនដែលបានដឹងអំពីរឿងនេះពីមុនមកទេ។ បន្ទប់នោះ ធ្វើឲ្យគេមានអារម្មណ៍ថា ភាពវឹកវរក្នុងលោកិយបានឈប់ ហើយគេអាចមានការគិតដ៏ច្បាស់លាស់ នៅក្នុងចិត្ត។ រឿងនេះ បានធ្វើឲ្យខ្ញុំនឹកចាំថា មានអំណាច ក្នុងការនៅស្ងៀម។ យើងអាចសម្រាក យ៉ាងមានផាសុខភាពបំផុត ពេលណាយើងនៅស្ងៀម ក្នុងព្រះវត្តមានព្រះ ដែលបានជួយឲ្យយើងមានកម្លាំងឡើងវិញ ហើយប្រទានយើងនូវប្រាជ្ញា ដែលយើងត្រូវការ ដើម្បីប្រឈមមុខដាក់បញ្ហា ដែលយើងជួបប្រទះជារៀងរាល់ថ្ងៃ។ ពេលណាយើងនៅស្ងៀម ក្នុងព្រះវត្តមានព្រះអង្គ ក្នុងពេលស្ងប់ស្ងាត់ ដោយដកចេញការរំខានក្នុងជីវិតយើង ព្រះអង្គនឹងប្រទានកម្លាំងយើង ឲ្យអាចស្តាប់ឮព្រះសូរសៀងព្រះអង្គកាន់តែច្បាស់(ទំនុកដំកើង ៣៧:៧)។ បន្ទប់ដែលជួយឲ្យអារម្មណ៍ស្ងប់នោះ ទោះស្ងាត់ស្ងៀមយ៉ាងណាក៏ដោយ បើគ្មានការចំណាយពេលស្ងាត់ស្ងៀមជាមួយព្រះអង្គទេ នោះវាគ្មានប្រយោជន៍ខាងវិញ្ញាណឡើយ។ ហេតុនេះហើយ ព្រះអង្គបានប្រទានយើងនូវរបៀបដ៏សាមញ្ញ សម្រាប់ចំណាយពេលស្ងាត់ស្ងៀម ដោយគ្មានការរំខានជាមួយព្រះអង្គ។ ព្រះអង្គមានបន្ទូលថា “តែឯអ្នក កាលណាអធិស្ឋាន…
Read articleប្រាជ្ញារបស់លោកិយ ឬប្រាជ្ញាពីស្ថានសួគ៌?
សូមអាន : យ៉ាកុប ៣:១៣-១៨ ក្នុងពួកអ្នករាល់គ្នា បើមានអ្នកណាមានប្រាជ្ញា និងយោបល់ ត្រូវឲ្យអ្នកនោះសំដែងចេញជាកិរិយាល្អ ដោយសារការដែលខ្លួនប្រព្រឹត្ត ដោយសេចក្តីសុភាពនៃប្រាជ្ញាចុះ។ យ៉ាកុប ៣:១៣ មុនពេលបុណ្យព្រះយេស៊ូវមានព្រះជន្មរស់ឡើងវិញ នៅឆ្នាំ២០១៨ ភេរវករម្នាក់បានចូលទៅក្នុងផ្សា សម្លាប់មនុស្សពីរនាក់ ហើយក៏បានចាប់ស្រ្តីម្នាក់ធ្វើជាចំណាត់ខ្មាំង។ ការប្រឹងប្រែងរំដោះស្រ្តីនោះបានទទួលបរាជ័យ តែប៉ូលិសម្នាក់ក៏បានធ្វើការដោះដូរជាមួយភេរវករនោះ ដោយឲ្យរំដោះស្រ្តីនោះ ហើយយកគាត់ធ្វើជាចំណាប់ខ្មាំងវិញ។ ការដោះដូរនោះបានធ្វើឲ្យគេគ្រប់គ្នាភ្ញាក់ផ្អើល ព្រោះជាទង្វើដែលផ្ទុយនឹងផ្នត់គំនិតដ៏ពេញនិយម ដែលលោកិយចាត់ទុកជាប្រាជ្ញា។ យើងតែងតែអាចដឹងថា “ប្រាជ្ញា”របស់វប្បធម៌ណាមួយមានលក្ខណៈដូចម្តេច ដោយគ្រាន់តែមើលពាក្យសម្តី ដែលវប្បធម៌នោះអបអរ ដូចជាសម្រង់ពាក្យរបស់ជនល្បីឈ្មោះ ដែលគេបង្ហោះតាមបណ្តាញសង្គមជាដើម។ ឧទាហរណ៍មានសម្រង់សម្តីដ៏ពេញនិយមមួយចំនួនពោលថា “ការផ្សងព្រេងធំបំផុត ដែលអ្នកអាចមាន គឺត្រូវរស់នៅក្នុងជីវិត ដែលអ្នកស្រមៃចង់បាន”។ “ចូរស្រឡាញ់ខ្លួនឯងជាមុនសិន នោះបញ្ហាអ្វីផ្សេងទៀតនឹងមានដំណោះស្រាយ”។ “ចូរធ្វើអ្វីដែលអ្នកត្រូវធ្វើសម្រាប់ខ្លួនឯង”។ បើសិនជាមន្ត្រីប៉ូលិសរូបនោះស្តាប់តាមយោបល់ទាំងអស់នេះ គាត់មុខជាមិនអាចលះបង់ជីវិតដើម្បីរំដោះស្រ្តីនោះបានឡើយ។ សាវ័កយ៉ាកុបបានមានប្រសាសន៍ថា មានប្រាជ្ញាពីរប្រភេទ ក្នុងលោកិយនេះ គឺប្រាជ្ញា “របស់លោកិយ” និងប្រាជ្ញា “មកពីស្ថានសួគ៌”។ ប្រភេទប្រាជ្ញាទី១ គឺមានលក្ខណៈអាត្មានិយម និងគ្មានសណ្តាប់ធ្នាប់(យ៉ាកុប ៣:១៤-១៦) ប្រភេទប្រាជ្ញាទី២ មានលក្ខណៈបន្ទាបខ្លួន ការចុះចូលនឹងព្រះ ហើយបង្កើតឲ្យមានសន្តិភាព(ខ.១៣,១៧-១៨)។…
Read articleតើសេចក្តីខ្មាសដ៏ត្រឹមត្រូវ គឺជាអ្វី?
ពីព្រោះកាលពីដើម ដែលនៅជាបាវបំរើរបស់អំពើបាប នោះអ្នករាល់គ្នាមិននៅក្នុងអំណាចនៃសេចក្តីសុចរិតទេ កាលណោះតើអ្នករាល់គ្នាបានផលអ្វីខ្លះក្នុងអំពើដែលឥឡូវនេះអ្នករាល់គ្នាអៀនខ្មាសវិញ ដ្បិតទីបំផុតនៃអំពើទាំងនោះជាសេចក្តីស្លាប់។ រ៉ូម ៦:២០-២១ ពេលណាគ្រីស្ទបរិស័ទម្នាក់បើកភ្នែក មើលទៅទង្វើអាក្រក់របស់ខ្លួន ដែលបង្ខូចព្រះនាមព្រះ នោះការដែលគាត់មានអារម្មណ៍អៀនខ្មាស គឺត្រឹមត្រូវហើយ។ សាវ័កប៉ុលបានប្រាប់ពួកជំនុំ នៅទីក្រុងរ៉ូមថា “ពីព្រោះកាលពីដើម ដែលនៅជាបាវបំរើរបស់អំពើបាប … តើអ្នករាល់គ្នាបានផលអ្វីខ្លះក្នុងអំពើដែលឥឡូវនេះអ្នករាល់គ្នាអៀនខ្មាសវិញ?” មានពេលដ៏ត្រឹមត្រូវដែលយើងត្រូវក្រឡេកមកក្រោយ ហើយមានអារម្មណ៍ឈឺចាប់ ចំពោះការរស់នៅ តាមរបៀបដែលបន្ទាបព្រះនាមព្រះយ៉ាងខ្លាំង។ យើងត្រូវដឹងច្បាស់ថា យើងមិនត្រូវនៅជាប់ក្នុងបញ្ហានេះ ដោយរកធ្វើអ្វីមិនកើតនោះឡើយ។ ប៉ុន្តែ ចិត្តរបស់គ្រីស្ទបរិស័ទដែលបើកចំហ មិនអាចក្រឡេកមកមើកភាពល្ងីល្ងើនៃយុវភាពរបស់ខ្លួន ដោយមិនមានអារម្មណ៍ខ្មាសអៀននោះឡើយ ទោះយើងបានដោះស្រាយបញ្ហានេះ ជាមួយព្រះអម្ចាស់ហើយក៏ដោយ។ ភាពអាម៉ាស់ដ៏ត្រឹមត្រូវអាចមានប្រយោជន៍ ហើយនាំមកនូវការប្រោសលោះផងដែរ។ សាវ័កប៉ុលបានប្រាប់ពួកជំនុំ នៅទីក្រុងថែស្សាឡូនីចថា “បើអ្នកណាមិនស្តាប់តាមពាក្យរបស់យើងខ្ញុំ ក្នុងសំបុត្រនេះទេ នោះចូរសំគាល់អ្នកនោះទុក ហើយកុំឲ្យភប់ប្រសព្វនឹងគេឲ្យសោះ ដើម្បីឲ្យគេមានសេចក្តីខ្មាស”(២ថែស្សាឡូនីច ៣:១៤)។ បានសេចក្តីថា ការមានសេចក្តីខ្មាស គឺជាការបោះជំហានដ៏ត្រឹមត្រូវ នៅក្នុងការប្រែចិត្តជឿព្រះ ដែលនាំមកនូវការប្រោសលោះ ហើយសូម្បីតែនៅក្នុងការប្រែចិត្តរបស់គ្រីស្ទបរិស័ទ ចេញពីអំពើបាប និងរដូវកាលនៃភាពត្រជាក់ខាងវិញ្ញាណ។ ការមានសេចក្តីខ្មាស គឺមិនមែនជាអ្វីដែលយើងត្រូវជៀសវាងទាំងស្រុងនោះឡើយ។ ព្រះទ្រង់ក៏អាចប្រើសេចក្តីខ្មាសរបស់យើង ដើម្បីដោះស្រាយបញ្ហាដែលយើងមានជាមួយព្រះអង្គផងដែរ។ យើងអាចសន្និដ្ឋានថា ការបង្រៀនក្នុងព្រះគម្ពីរ…
Read articleតែងតែធ្វើតាមព្រះបន្ទូលសន្យា
សូមអាន : លូកា ១:២៦-៣៨ នាងមានពរហើយ ដោយនាងបានជឿ ដ្បិតសេចក្តីដែលព្រះអម្ចាស់មានព្រះបន្ទូលមកនាង នោះនឹងបានសំរេចជាមិនខាន។ លូកា ១:៤៥ កាលពីក្មេង ខ្ញុំតែងតែធ្វើដំណើរចម្ងាយប្រហែល៣រយគីឡូម៉ែត្រ ទៅលេងតាយាយរបស់ខ្ញុំ នៅរដូវក្តៅ។ ជាច្រើនឆ្នាំក្រោយមក ខ្ញុំក៏បានដឹងថា ក្នុងរយៈពេលប៉ុន្មានឆ្នាំនោះ ខ្ញុំទទួលបានប្រាជ្ញាច្រើនប៉ុណ្ណាពីអ្នកទាំងពីរ ជាមនុស្សដែលខ្ញុំស្រឡាញ់។ បទពិសោធន៍ និងរបៀបដែលពួកគាត់បានដើរជាមួយព្រះ បានផ្តល់ឲ្យគាត់នូវទស្សនវិស័យ ដែលគំនិតដ៏ក្មេងខ្ចីរបស់ខ្ញុំមិនទាន់អាចយល់បាន។ ការសន្ទនារបស់ខ្ញុំជាមួយពួកគាត់ អំពីសេចក្តីស្មោះត្រង់របស់ព្រះអង្គ បានធានាដល់ខ្ញុំថា ព្រះទ្រង់មានលក្ខណៈសម្បត្តិដែលអាចឲ្យយើងទុកចិត្តបាន ហើយព្រះអង្គធ្វើតាមព្រះបន្ទូលសន្យានីមួយៗរបស់ព្រះអង្គ។ កាលទេវតាកាព្រីយ៉ែលយាងមកជួបនាងម៉ារា ជាព្រះមាតារបស់ព្រះយេស៊ូវ នាងគ្រាន់តែជាក្មេងជំទង់ម្នាក់ប៉ុណ្ណោះ។ ដំណឹងគួរឲ្យភ្ញាក់ផ្អើល ដែលទេវតាកាព្រីយ៉ែលប្រាប់នាង ប្រាកដជាពិបាកឲ្យនាងទទួល តែនាងបានស្ម័គ្រចិត្តទទួលយក ដោយការស្តាប់បង្គាប់(លូកា ១:៣៨)។ តែពេលនាងទៅសួរសុខទុក្ខនាងអេលីសាបិតជាសាច់ញាតិមានវ័យចាស់ ដែលកំពុងមានផ្ទៃពោះដោយការអស្ចារ្យ(ប្រហែលនៅអាយុ៦០ឆ្នាំ) នាងប្រហែលជាការទទួលការកម្សាន្តចិត្ត ខណៈពេលដែលនាងអេលីហ្សាបិតបានបញ្ជាក់ពាក្យសម្ដីរបស់ទេវតាកាព្រីយ៉ែល ដោយចិត្តក្លៀវក្លា ដែលបានប្រកាសថា នាងគឺជាម្តាយរបស់ព្រះមែស៊ីដែលនឹងយាងមកតាមព្រះបន្ទូលសន្យា(ខ.៣៩-៤៥)។ ពេលណាយើងលូតលាស់ និងមានភាពពេញវ័យក្នុងព្រះគ្រីស្ទ ដូចតាយាយរបស់ខ្ញុំ យើងក៏បានដឹងថា ព្រះអង្គធ្វើតាមព្រះបន្ទូលសន្យារបស់ព្រះអង្គ។ ព្រះអង្គបានធ្វើតាមព្រះបន្ទូលសន្យា ចំពោះនាងអេលីសាបិត និងលោកសាការីជាស្វាមី(ខ.៥៧-៥៨)ថា ពួកគេនឹងមានកូនប្រុសម្នាក់។ ហើយជាច្រើនឆ្នាំក្រោយមកកូនប្រុសនោះ គឺលោកយ៉ូហាន…
Read article