ឈោងចាប់អ្នកដទៃ តាមវិធីសាស្ត្រថ្មីៗ
សូមអាន ១កូរិនថូស ៩:១៩-២៣ គឺបានត្រឡប់ជាគ្រប់សណ្ឋានទាំងអស់ ដល់មនុស្សទាំងអស់ ប្រយោជន៍ឲ្យបានសង្គ្រោះដល់អ្នកខ្លះ ដោយសារសណ្ឋានទាំងនោះឯង។ ១កូរិនថូស ៩:២២ អ្នកស្រីម៉ារី ស្លេសស័រ(Mary Slessor) ជិះសំពៅទៅប្រទេសខាឡាបា(សព្វថ្ងៃ ជាប្រទេសនីហ្សេរីយ៉ា) នៅទ្វីបអាហ្រ្វិក នៅចុងទសវត្សរ៍ ឆ្នាំ១៨០០។ ពេលនោះ គាត់មានចិត្តក្លៀវក្លា ក្នុងការបន្តការងារបេសកកម្មរបស់លោកដេវីឌ លីវវីងស្តូន(David Livingstone)។ កិច្ចការទីមួយដែលគេចាត់តាំងឲ្យគាត់ធ្វើ គឺជាការបង្រៀននៅសាលារៀន ខណៈពេលដែលគាត់រស់នៅជាមួយបេសកជនដទៃទៀត ហើយបានរស់នៅបែកពីស្វាមីរបស់គាត់ ដោយផ្លាស់ទៅរស់នៅជាមួយមនុស្ស ដែលនាងកំពុងធ្វើការបម្រើ។ ការដែលគាត់ទៅរស់នៅជាមួយប្រជាជនដូចនេះ គឺជារឿងដ៏ចម្លែក នៅសម័យនោះ។ អ្នកស្រីម៉ារីក៏បានទទួលចិញ្ចឹមក្មេងៗរាប់សិបនាក់ ដែលគេបានបោះបង់ចោល។ អស់រយៈពេលជាង៤០ឆ្នាំ គាត់បាននាំក្តីសង្ឃឹម និងដំណឹងល្អទៅដល់អ្នកដែលអស់សង្ឃឹម និងត្រូវការសេចក្តីសង្គ្រោះ។ សាវ័កប៉ុលបានដឹង អំពីសារៈសំខាន់នៃការបំពេញតម្រូវរបស់មនុស្សនៅជុំវិញយើង។ គាត់បានលើកឡើង ក្នុងបទគម្ពីរ ១កូរិនថូស ១២:៤-៥ ថា “រីឯអំណោយទាន នោះមានផ្សេងៗពីគ្នា តែគឺជាព្រះវិញ្ញាណដដែលទេ ហើយក៏មានមុខងារផ្សេងៗ ពីគ្នា តែគឺជាព្រះអម្ចាស់ដដែលទេ”។ ដូចនេះ គាត់បានបម្រើអ្នកដទៃ ដោយការសម្របខ្លួន។ ឧទាហរណ៍ គាត់ថា…
Read articleពេលដែលព្រះដ៏ជាជាងស្មូនកាន់ខាងយើង
វេទនាដល់អ្នកណាដែលតតាំងនឹងព្រះ ដែលបានបង្កើតខ្លួនមក គេជាអំបែងឆ្នាំង១នៅក្នុងអស់ទាំងអំបែងនៅផែនដី តើដីឥដ្ឋនឹងប្រកែកចំពោះជាងស្មូនថា តើធ្វើអ្វីដូច្នេះ ឬការដែលឯងធ្វើនឹងហ៊ានថា គេគ្មានថ្វីដៃទេ ឬអី? អេសាយ ៤៥:៩ យើងកាន់តែចង់សរសើរដំកើងព្រះតេជះរបស់ព្រះអង្គ ពេលណាយើងជញ្ជឹងគិតអំពីព្រះអង្គ ដោយផ្អែកទៅលើព្រះរាជកិច្ចនៃការបង្កើតរបស់ព្រះអង្គ (បង្កើតរបស់សព្វសារពើ ចេញពីភាពទទេ)។ ព្រះអង្គបង្គាប់ភាពទទេ ហើយវាក៏ស្តាប់បង្គាប់ ហើយក្លាយជាអ្វីមួយ។ ព្រះអង្គបង្កើតដីឥដ្ឋចេញពីភាពទទេ ហើយបង្កើតយើងចេញពីដីឥដ្ឋ ជាឆ្នាំងដីដែលព្រះអម្ចាស់បានសូន(អេសាយ ៤៥:៩) ជាកម្មសិទ្ធិរបស់ព្រះអង្គ ក្នុងគោលដៅដើម្បីថ្វាយសិរីល្អដល់ព្រះអង្គ និងពឹងផ្អែកលើព្រះអង្គទាំងស្រុង។ “ត្រូវឲ្យដឹងថា ព្រះយេហូវ៉ាទ្រង់ជាព្រះ គឺទ្រង់ដែលបានបង្កើតយើងខ្ញុំ យើងខ្ញុំជារបស់ផងទ្រង់ យើងខ្ញុំជារាស្ត្ររបស់ទ្រង់ ហើយជាហ្វូងចៀម នៅទីគង្វាលរបស់ទ្រង់(ទំនុកដំកើង ១០០:៣)។ យើងមានចិត្តចង់បន្ទាបខ្លួន ពេលដែលបានដឹងថា យើងជាចៀម និងជាឆ្នាំងដីរបស់នរណាម្នាក់។ ព្រឹកនេះ ពេលខ្ញុំអានបទគម្ពីរអេសាយ ខ្ញុំក៏បានឃើញការប្រកាសមួយទៀត អំពីព្រះតេជះរបស់ព្រះ។ ពេលណាខ្ញុំគិតអំពីអំណាចធំបណ្តាច់ និងសិទ្ធិរបស់ព្រះ ក្នុងនាមជាព្រះអាទិករក្នុងពេលតែមួយ មានបន្ទុះមួយបានកើតឡើងក្នុងចិត្តខ្ញុំ។ បទគម្ពីរអេសាយ ៣៣:២១ បានចែងថា “គឺព្រះយេហូវ៉ាទ្រង់នឹងគង់ជាមួយនឹងយើងរាល់គ្នានៅទីនោះ”។ ត្រង់ចំណុចនេះមានន័យថា ព្រះអង្គកាន់ខាងយើង។ គឺកាន់ខាងយើង។ ព្រះអាទិករកាន់ខាងយើង គឺមិនមែនទាស់នឹងយើងទេ។ ព្រះអង្គកាន់ខាងយើង…
Read articleព្រះដ៏ស្មោះត្រង់អស់កល្ប
សូមអាន ទំនុកដំកើង ៣៣:១-១១ ដ្បិតព្រះបន្ទូលនៃព្រះយេហូវ៉ាត្រឹមត្រូវ ហើយបណ្តាកិច្ចការនៃទ្រង់បានធ្វើដោយស្មោះត្រង់ដែរ។ ទំនុកដំកើង ៣៣:៤ កាលហ្សាវា(Xavier) កំពុងរៀននៅសាលាបឋម ខ្ញុំបានជូនគាត់ទៅសាលា និងទៅទទួលគាត់ចេញពីរៀន ជាទៀងទាត់។ ថ្ងៃមួយ ខ្ញុំបានទៅទទួលគាត់យឺត។ ខ្ញុំបានចតឡាន ហើយក៏បានអធិស្ឋានបណ្តើរ រត់ទៅរកថ្នាក់រៀនគាត់បណ្តើរ។ ខ្ញុំក៏បានឃើញគាត់កំពុងអង្គុយឱបកាបូបស្ពាយគាត់ នៅលើបង់ ក្បែរគ្រូបង្រៀនម្នាក់។ គាត់បានប្រាប់ខ្ញុំថា គាត់ខឹងនឹងខ្ញុំ ព្រោះខ្ញុំបានមកទទួលគាត់យឺត។ ខ្ញុំមិនបន្ទោសគាត់ទេ ខ្ញុំក៏ខឹងនឹងខ្លួនឯងដែរ។ ខ្ញុំស្រឡាញ់កូនប្រុសខ្ញុំ តែខ្ញុំក៏ដឹងដែរថា ថ្ងៃក្រោយ គាត់អាចមានការខកចិត្តចំពោះខ្ញុំទៀត ហើយក៏អាចមានអារម្មណ៍ថា ព្រះទ្រង់បានធ្វើឲ្យគាត់ខកចិត្ត។ ដូចនេះ ខ្ញុំក៏បានខិតខំបង្រៀនឲ្យគាត់បានដឹងថា មនុស្សមិនល្អឥតខ្ចោះ ហើយចេះធ្វើខុស ជារឿងធម្មតា តែព្រះទ្រង់មិនដែលធ្វើខុសព្រះបន្ទូលសន្យាឡើយ។ បទគម្ពីរ ទំនុកដំកើង ជំពូក៣៣ បានលើកទឹកចិត្តយើង ឲ្យអបអរសេចក្តីស្មោះត្រង់របស់ព្រះអង្គ ដោយការសរសើរដោយអំណរ(ខ.១-៣) ព្រោះ “ព្រះបន្ទូលនៃព្រះយេហូវ៉ាត្រឹមត្រូវ ហើយបណ្តាកិច្ចការនៃទ្រង់បានធ្វើដោយស្មោះត្រង់ដែរ”(ខ.៤)។ ព្រះទ្រង់បានបង្កើតពិភពលោកឡើង ធ្វើជាភស្តុតាងបញ្ជាក់អំពីព្រះចេស្ដា និងបង្ហាញថា យើងអាចពឹងផ្អែកព្រះអង្គបាន(ខ.៥-៧) ហេតុនេះហើយ អ្នកនិពន្ធទំនុកដំកើងក៏បានអំពាវនាវ ឲ្យមនុស្សនៅផែនដីថ្វាយបង្គំព្រះអង្គ(ខ.៨)។ ពេលណាផែនការយើងបរាជ័យ ឬមានមនុស្សដែលបោះបង់ចោលយើង…
Read articleទោះយើងជានរណាក៏ដោយ?
សូមអាន រ៉ូម ៥:៦-១០ តែឯព្រះ ទ្រង់សំដែងសេចក្តីស្រឡាញ់របស់ទ្រង់ ដល់យើងរាល់គ្នាឲ្យឃើញច្បាស់ ដោយព្រះគ្រីស្ទបានសុគតជំនួសយើងរាល់គ្នា នោះគឺក្នុងកាលដែលយើងនៅមានបាបនៅឡើយផង។ រ៉ូម ៥:៨ លោករ៉ូបឺត ថដ លីនខិន(Robert Todd Lincoln) បានរស់នៅ ក្រោមស្រមោលរបស់ឪពុកគាត់ គឺលោកប្រធានាធិបតីអាមេរិក អ័ប្រាហាំ លីនខិន(Abraham Lincoln)។ បន្ទាប់ពីឪពុកគាត់បានស្លាប់ជាច្រើនឆ្នាំហើយ អត្តសញ្ញាណរបស់លោករ៉ូបឺត ត្រូវបានគ្របដណ្តប់យ៉ាងលើសលប់ ទៅដោយភាពល្បីល្បាញរបស់ឪពុកគាត់។ មិត្តភក្តិរបស់គាត់ ឈ្មោះ នីកូឡាស មួរេយ បាត់ល័រ(Nicholas Murray Butler) បានសរសេរថា លោករ៉ូបឺតច្រើនតែនិយាយថា គេបានតែងតាំងគាត់ឲ្យធ្វើជារដ្ឋមន្រ្តីក្រសួងការពារជាតិ ហើយក្រោយមក គេតែងតាំងគាត់ជា ឯកអគ្គរាជទូតអាមេរិកប្រចាំចក្រភពអង់គ្លេស ហើយក៏បានឲ្យគាត់ធ្វើជាប្រធានក្រុមហ៊ុនភូលមិន។ តែគាត់ថា គេបានប្រគល់មុខនាទីទាំងអស់នេះឲ្យគាត់ ដោយសារគាត់ជាកូនរបស់លោកអ័ប្រាហាំ លីនខិនប៉ុណ្ណោះ មិនមែនដោយសារសមត្ថភាពរបស់គាត់នោះទេ។ មិនមែនមានតែកូនជនល្បីឈ្មោះប៉ុណ្ណោះទេ ដែលជួបរឿងដែលគួរឲ្យនឿយណាយដូចនេះ។ យើងរាល់គ្នាសុទ្ធតែធ្លាប់មានអារម្មណ៍ថា គេមិនឲ្យតម្លៃយើង ដោយសារគេដឹងថា យើងជានរណា។ តែយើងអាចដឹងច្បាស់ថា យើងមានតម្លៃ ដោយសារព្រះទ្រង់ស្រឡាញ់យើង។ សាវ័កប៉ុលបានទទួលស្គាល់ថា យើងជានរណាកាលយើងនៅរស់ក្នុងអំពើបាប…
Read articleព្រះអង្គគង់នៅជាមួយគ្រប់ពេលវេលា
សូមអាន អេសាយ ៤៦:៤-៧ អើអញនឹងបី ហើយនឹងជួយឯងឲ្យរួចផង។ អេសាយ ៤៦:៤ បន្ទាប់ពីការវះកាត់បានទទួលបរាជ័យ វេជ្ជបណ្ឌិតបានប្រាប់អ្នកស្រីយ៉ូអាន(Joan)ថា គាត់ត្រូវធ្វើការវះកាត់ម្តងទៀត ក្នុងរយៈពេល៥សប្តាហ៍ខាងមុខ។ ពេលវេលាបានកន្លងផុតទៅ ការថប់បារម្ភមានការកើនឡើងកាន់តែខ្លាំង។ អ្នកស្រីយ៉ូអាន និងស្វាមីរបស់គាត់មានវ័យចាស់ហើយ ហើយក្រុមគ្រួសាររបស់គាត់ក៏រស់នៅឆ្ងាយពីគាត់ទៀត។ ពួកគេត្រូវបើកបរឡានទៅកាន់ទីក្រុង ដែលពួកគេមិនធ្លាប់ស្គាល់ ហើយចូលមន្ទីរពេទ្យដែលមានប្រព័ន្ធចុះឈ្មោះដ៏ស្មុគស្មាញ ហើយពួកគេត្រូវទៅទទួលការប្រឹក្សា និងការព្យាបាលពីអ្នកជំនាញម្នាក់ទៀត។ ទោះកាលៈទេសៈនេះហាក់ដូចជាពិបាកលើសលប់ ព្រះទ្រង់បានថែរក្សាពួកគេ។ ក្នុងអំឡុងពេលពួកគេធ្វើដំណើរឧបករណ៍ជីភីអេស សម្រាប់មើលផែនទីក៏បានខូច តែពួកគេបានទៅដល់មន្ទីរពេទ្យទាន់ពេលវេលា ព្រោះពួកគេមានផែនទីក្រដាស។ ព្រះទ្រង់បានប្រទានប្រាជ្ញា។ នៅមន្ទីរពេទ្យ មានគ្រូគង្វាលម្នាក់បានមកអធិស្ឋានឲ្យពួកគេ ហើយក៏បានជួយយកអសារពួកគេនៅពេលក្រោយទៀត នៅថ្ងៃនោះ។ ព្រះទ្រង់ប្រទានជំនួយ។ បន្ទាប់ពីការវះកាត់ហើយ អ្នកស្រីយ៉ូអានបានទទួលដំណឹងល្អពីមន្ទីរពេទ្យថា ការវះកាត់បានទទួលជោគជ័យ។ យើងមិនតែងតែទទួលបានការប្រោសឲ្យជា ឬការជួយសង្គ្រោះពីគ្រោះថ្នាក់ ឲ្យបានគ្រប់ពេលឡើយ តែព្រះអង្គស្មោះត្រង់ ហើយតែងតែគង់នៅជិតមនុស្សដែលងាយរងគ្រោះ ទោះពួកគេនៅក្មេង មានវ័យចាស់ ឬមានភាពខ្វះចន្លោះខ្លាំងយ៉ាងណាក៏ដោយ។ កាលប៉ុន្មានសតវត្សរ៍មុន ពេលដែលការរស់នៅជាឈ្លើយសឹកក្នុងចក្រភពបាប៊ីឡូន បានធ្វើឲ្យប្រជាជនអ៊ីស្រាអែលមានការចុះខ្សោយកាន់តែខ្លាំង ហោរាអេសាយក៏បានរំឭកពួកគេថា ព្រះទ្រង់បានបីពួកគេតាំងពីពេលពួកគេចាប់កំណើត ហើយក៏នៅតែបន្តថែរក្សាពួកគេ។ គឺដូចដែលព្រះអម្ចាស់មានបន្ទូលតាមរយៈហោរាអេសាយថា “រហូតដល់ឯងចាស់ជរាផង អញនឹងបីឯង ដរាបដល់ឯងមានសក់ស គឺអញបានបង្កើត…
Read articleហ៊ានធ្វើការល្អថ្វាយព្រះ
សូមអាន ម៉ាថាយ ១២:៩-១៤ ឯមនុស្ស តើមានដំឡៃលើសជាងចៀមអម្បាលម៉ានទៅទៀត។ ម៉ាថាយ ១២:១២ នៅថ្ងៃមួយ សិស្សថ្នាក់ទី៦ម្នាក់ បានឃើញមិត្តរួមថ្នាក់របស់នាង កំពុងអារដៃខ្លួនឯងនឹងផ្លែឡាម។ នាងបានព្យាយាមជួយគាត់ ដែលជាទង្វើដ៏ត្រឹមត្រូវ ដោយយកឡាមចេញពីគាត់ ទៅបោះចោល។ អ្វីដែលគួរឲ្យភ្ញាក់ផ្អើលនោះ គេមិនបានសរសើរនាងទេ តែផ្ទុយទៅវិញ សាលាដាក់ពិន័យមិនឲ្យនាងចូលសាលារយៈពេល១០ថ្ងៃ។ តើហេតុអ្វី ព្រោះគេឃើញនាងកាន់ផ្លែឡាមនោះ ជាអ្វីដែលគេបានហាមមិនឲ្យយកចូលសាលា។ ពេលគេសួរនាងថា តើនាងនឹងធ្វើដូចនេះទៀតទេ នាងក៏បានឆ្លើយថា នាងនឹងធ្វើដូចនេះទៀត ទោះគេពិន័យនាងក៏ដោយ។ ក្រោយមក គេក៏បានដឹងថា តាមពិត នាងកំពុងតែព្យាយាមជួយមិត្តរួមថ្នាក់នាង ដូចនេះ គេក៏បានលប់ចោលការពិន័យនោះ។ រឿងនេះបានធ្វើឲ្យខ្ញុំនឹកចាំអំពីបញ្ហាដែលព្រះអង្គមានជាមួយពួកអ្នកដឹកនាំសាសនា ពេលដែលព្រះអង្គកំពុងបំពេញព្រះរាជកិច្ចជួយសង្គ្រោះមនុស្សជាតិ។ ពួកផារិស៊ីបានចោទប្រកាន់ថា ការដែលព្រះយេស៊ូវបានប្រោសបុរសស្វិតដៃម្នាក់ឲ្យជា នៅថ្ងៃសាបាត គឺជាការបំពានក្រឹត្យវិន័យ។ ព្រះគ្រីស្ទក៏បានប្រាប់ពួកគេថា ព្រះទ្រង់អនុញ្ញាតឲ្យរាស្រ្តព្រះអង្គជួយសង្គ្រោះសត្វចៀមដែលកំពុងមានគ្រោះថ្នាក់ នៅថ្ងៃសាបាត តែមនុស្សមានដំឡៃលើសជាងចៀមអម្បាលម៉ានទៅទៀត(ម៉ាថាយ ១២:១២)។ ដោយសារព្រះអង្គជាព្រះអម្ចាស់នៃថ្ងៃសាបាត ព្រះយេស៊ូវអាចសម្រេចថា មានការអ្វីខ្លះដែលគេអាច ឬមិនអាចធ្វើនៅថ្ងៃសាបាត(ខ.៦-៨)។ ព្រះអង្គជ្រាបថា ពួកអ្នកដឹកនាំសាសនាមុខជាខឹងមិនខាន តែព្រះអង្គនៅតែប្រោសដៃរបស់បុរសនោះឲ្យជា(ខ.១៣-១៤)។ ជួនកាល អ្នកជឿព្រះគ្រីស្ទអាចត្រូវគេបៀតបៀន ដោយសារពួកគេធ្វើកិច្ចការអ្វីដែលថ្វាយព្រះកិត្តិនាមដល់ព្រះអង្គ តែព្រះអង្គនៅតែសព្វព្រះទ័យឲ្យពួកគេបន្តជួយអ្នកដទៃ។…
Read article