អុីស្រាអែលពិតប្រាកដ (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)
«ក្នុងគ្រានោះដែលអ៊ីស្រាអែលនៅក្មេងនៅឡើយនោះអញបានស្រឡាញ់វា ក៏បានហៅកូនអញចេញពីស្រុកអេស៊ីព្ទមក។ ពួកហោរាបានហៅគេជាច្រើនដងប៉ុណ្ណា នោះគេបានឃ្លាតឆ្ងាយទៅប៉ុណ្ណោះឯង គេបានថ្វាយយញ្ញបូជាដល់អស់ទាំងព្រះបាល ព្រមទាំងដុតកំញានថ្វាយដល់រូបធ្លាក់ផង» (ហូសេ ១១:១-២)។ កាលព្រះយេស៊ូវប្រសូត នាង ម៉ារា និងលោក យ៉ូសែប បាននាំព្រះអង្គទៅនគរអេស៊ីព្ទ ដើម្បីការពារព្រះអង្គ ពីការបៀតបៀនរបស់ស្ដេច ហេរ៉ូឌ។ នៅពេលដែលសាវ័ក ម៉ាថាយ បានកត់ត្រាអំពីព្រឹត្តិការណ៍នេះ គាត់បានដកស្រង់ខគម្ពីរពីកណ្ឌហូសេ ដែលបានកត់ទុកកាលពីជាង៧សតវត្សរ៍មុន ហើយពន្យល់ថា ខគម្ពីរទាំងនោះ ជាបទទំនាយដែលព្រះយេស៊ូវបានសម្រេចហើយ (ម៉ាថាយ ២:១៣-១៥)។ តែពាក្យពេចន៍ក្នុងបទគម្ពីរហូសេនេះ មិនបាននិយាយសំដៅទៅលើបុគ្គលណាម្នាក់ តែទៅលើជាតិសាសន៍មួយ («ពួកហោរាបានហៅគេជាច្រើនដងប៉ុណ្ណា នោះគេបានឃ្លាតឆ្ងាយទៅប៉ុណ្ណោះដែរ គេបានថ្វាយយញ្ញបូជាដល់អស់ទាំងព្រះបាល»)។ យើងប្រហែលគិតថា សាវ័ក ម៉ាថាយ មិនបានប្រើខគម្ពីរនេះឲ្យបានស៊ីជម្រៅ។ ប៉ុន្តែ តាមពិត គាត់ដឹងថា គាត់កំពុងធ្វើអ្វី។ គាត់បានប្រៀបប្រដូចព្រះយេស៊ូវទៅនឹងប្រជាជាតិអ៊ីស្រាអែល។ គឺដូចដែលព្រះទ្រង់បានហៅរាស្ត្រជាទីស្រឡាញ់របស់ព្រះអង្គ ជាកូនប្រុសព្រះអង្គ ចេញពីស្រុកអេស៊ីព្ទឲ្យមកថ្វាយបង្គំព្រះអង្គ ក្នុងទឹកដីសន្យា ហើយចំណែកកណ្ឌគម្ពីរម៉ាថាយវិញ បានចែងថា ព្រះទ្រង់បានហៅព្រះរាជបុត្រាតែមួយ គឺព្រះអម្ចាស់យេស៊ូវចេញពីស្រុកអេស៊ីព្ទចូលទឹកដីសន្យា។ ទោះព្រះយេស៊ូវខុសពីប្រជាជាតិអ៊ីស្រាអែលត្រង់ចំណុចដែលថា ព្រះអង្គមិនបានធ្វើអំពើបាបសោះ តែព្រះអង្គជួបការល្បួងនៅវាលរហោស្ថាន ដូចពួកគេផងដែរ (ម៉ាថាយ…
Read articleព្រះអម្ចាស់មិនដែលភ្លេចយើងឡើយ
ចោទិយកថា ៣១:១-៦ ទ្រង់មិនដែលខាននឹងប្រោសឯងទេ ក៏មិនដែលលះចោលឯងដែរ។ ចោទិយកថា ៣១:៦ ក្រសួងសាធារណៈការ និងដឹកជញ្ជូនអាមេរិក បានចេញរបាយការណ៍មួយ ក្នុងឆ្នាំ២០២១ ដែលបានឲ្យដឹងថា ក្រុមហ៊ុនអាកាសចរណ៍ទាំងអស់នៅសហរដ្ឋអាមេរិក បានធ្វើការដឹកជញ្ជូនវ៉ាលីរបស់អ្នកដំណើរ ចំនួន២លានគ្រឿង មិនបានត្រឹមត្រូវ។ អរព្រះគុណព្រះអង្គ ក្នុងចំណោមនោះ មានវ៉ាលីជាច្រើនគ្រឿងមានការពន្យារពេល ឬបាត់ រយៈពេលខ្លីប៉ុណ្ណោះ។ តែមានវ៉ាលីរាប់ពាន់គ្រឿងបានបាត់ ជារៀងរហូត។ ហេតុនេះហើយ បានជាមានកំណើនទីផ្សារឧបករណ៍GPS សម្រាប់ដាក់ក្នុងវ៉ាលី ដើម្បីឲ្យគេអាចស្វែងរកទីតាំងរបស់វ៉ាលី ដែលក្រុមហ៊ុនអាកាសចរណ៍បានធ្វើបាត់។ យើងរាល់គ្នាសុទ្ធតែខ្លាចគេមិនអាចថែរក្សារបស់អ្វីមួយ ដែលសំខាន់ចំពោះយើង។ ប្រជាជាតិអ៊ីស្រាអែលមានការភ័យខ្លាចចំពោះព្រះ ស្រដៀងនេះផងដែរ គឺខ្លាចព្រះអង្គបោះបង់ចោលពួកគេ។ ខណៈពេលដែលពួកគេត្រៀមខ្លួនចូលទឹកដីសន្យា លោកម៉ូសេក៏បានចែកចាយដំណឹងដែលធ្វើឲ្យពួកគេមានការព្រួយបារម្ភ។ គាត់ពន្យល់ពួកគេថា គាត់មានវ័យចាស់ ហើយមិនអាចបន្តដឹកនាំពួកគេទៀតទេ(ចោទិយកថា ៣១:២)។ ពួកបណ្តាជនទំនងជាមានអារម្មណ៍តក់ស្លុត។ លោកម៉ូសេបានធ្វើជាតំណាងឲ្យព្រះវត្តមានរបស់ព្រះ និងជាអ្នកនាំព្រះបន្ទូលរបស់ព្រះអង្គ មកប្រកាសប្រាប់ពួកគេ។ តើព្រះអង្គនឹងភ្លេចពួកគេទេ? តើព្រះអង្គនឹងទុកពួកគេចោលក្នុងវាលរហោស្ថានឬ? លោកម៉ូសេក៏បានប្រាប់ពួកគេថា “ព្រះយេហូវ៉ា ជាព្រះនៃឯង ដែលយាងទៅជាមួយនឹងឯង ទ្រង់មិនដែលខាននឹងប្រោសឯងទេ ក៏មិនដែលលះចោលឯងដែរ”(ខ.៦)។ គាត់បានប្រាប់ពួកគេថា ព្រះអម្ចាស់នឹងគង់នៅជាមួយពួកគេជានិច្ច ហើយធានាពួកគេថា ព្រះអង្គនឹងមិនបោះបង់ចោលពួកគេឡើយ។ ហើយនៅក្នុងព្រះយេស៊ូវ…
Read articleបរិភោគអាហាររឹង (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)
«អ្នករាល់គ្នាបានត្រឡប់ជាព្រងើយនឹងការស្តាប់…តែអ្នករាល់គ្នាត្រូវការឲ្យគេបង្រៀនទាំងខ្លឹមរបស់បឋមសិក្សានៃព្រះបន្ទូលម្តងទៀត ហើយមិនត្រូវការនឹងអាហាររឹង គឺត្រូវការនឹងទឹកដោះវិញ ដ្បិតអស់អ្នកណាដែលទទួលទានទឹកដោះ នោះមិនប្រសប់ខាងឯព្រះបន្ទូលនៃសេចក្តីសុចរិតទេ ពីព្រោះអ្នកនោះជាកូនតូចនៅឡើយ ឯអាហាររឹង នោះសម្រាប់តែមនុស្សធំ» (ហេព្រើរ ៥:១១-១៤)។ សូមយើងស្រមៃថា យើងទៅញាំអាហារនៅភោជនីយដ្ឋានដែលយើងចូលចិត្ត ហើយកត់សម្គាល់ឃើញថា ភ្ញៀវទាំងអស់កំពុងអង្គុយនៅតុរបស់ខ្លួន ដោយម្នាក់ៗកំពុងផឹកទឹកដោះគោ ពីដបទឹកដោះគោសម្រាប់កូនង៉ែត។ យើងនឹងមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង! ប៉ុន្តែ នេះជាទិដ្ឋភាពដែលអ្នកនិពន្ធកណ្ឌគម្ពីរហេព្រើរបានប្រៀបប្រដូច នៅពេលដែលគាត់លើកទឹកចិត្តគ្រីស្ទាន ជាជនជាតិយូដា ក្នុងសម័យរបស់គាត់ ឲ្យនៅតែស្រេកឃ្លានការផ្លាស់ប្រែឲ្យមានលក្ខណៈកាត់តែដូចព្រះគ្រីស្ទ។ គាត់ដឹងថា មនុស្សជាច្រើនមិនចង់មានការរីកចម្រើនបន្ថែមទៀតក្នុងជំនឿទេ។ អ្នកដែលគួរដល់ពេលបង្រៀនគេ បែរជាចាំបាច់ត្រូវរៀន ក ខ គ ឡើយវិញ។ ការលំបាករបស់អ្នកជឿទាំងនោះក្នុងការយល់គោលការណ៍ក្នុងព្រះគម្ពីរ មិនមែនបណ្ដាលមកពីប្រធានបទស្មុគស្មាញ ឬមិនបានទទួលការពន្យល់ច្បាស់លាស់នោះឡើយ។ តែផ្ទុយទៅវិញ គឺដោយសារពួកគេយឺតយ៉ាវក្នុងការរៀនសូត្រ។ អ្នកនិពន្ធបានសរសេរថា ពួកគេ «ព្រងើយកន្តើយនឹងការស្តាប់» ហើយក្រោយមក គាត់ក៏បានដាស់តឿនអ្នកអានរបស់គាត់ កុំឲ្យ «ព្រងើយកន្តើយ» (ហេព្រើរ ៦:១២)។ ត្រង់ចំណុចនេះ គាត់បានកម្សាន្តចិត្តអ្នកអានកុំឲ្យទ្រាំទ្រនឹងអាកប្បកិរិយាដែលព្រងើយកន្តើយនោះឡើយ តែ «ឲ្យត្រាប់តាមពួកអ្នកដែលគ្រងបានសេចក្តីសន្យាទុកជាមរដក ដោយចិត្តជឿ ហើយអត់ធន់វិញ»។ អ្នកនិពន្ធមិនទំនងជាប្រើពាក្យតឹងរឹងឡើយ បើសិនជាគ្រីស្ទបរិស័ទសម័យដើមទាំងនោះ មានវិញ្ញាណខ្ជាប់ខ្ជួនដែលស្តាប់ព្រះបន្ទូលដោយប្រុងប្រយ័ត្ន ហើយព្យាយាមយល់គោលលទ្ធិក្នុងព្រះគម្ពីរ…
Read articleដើរតាមផែនការរបស់ព្រះ
យ៉ាកុប ៤:១៣-១៧ បើយើងរស់នៅ ហើយព្រះអម្ចាស់ទ្រង់សព្វព្រះហឫទ័យ នោះយើងនឹងធ្វើការនេះ ឬការនោះ។ យ៉ាកុប ៤:១៥ ខ្ញុំមិនអាចផ្ដោតទៅលើគម្រោង ដែលខ្ញុំកំពុងធ្វើ ដោយសារខ្ញុំមានចិត្តថប់បារម្ភ ខ្លាចផែនការរបស់ខ្ញុំមិនជោគជ័យ។ ការថប់បារម្ភរបស់ខ្ញុំកើតចេញពីអំនួត។ ខ្ញុំជឿថា ខ្ញុំបានកំណត់ពេលវេលា និងធ្វើផែនការបានល្អបំផុត ដូចនេះ ខ្ញុំចង់ឲ្យពួកវាមានដំណើរការទៅមុខ ដោយគ្មានអ្វីរារាំងឡើយ។ ទោះជាយ៉ាងណាក៏ដោយ មានសំណួរមួយបានលេចឡើងក្នុងគំនិតខ្ញុំ : តើផែនការរបស់ខ្ញុំ ស្របតាមផែនការរបស់ព្រះដែរឬទេ? ផែនការរបស់ខ្ញុំមិនមែនជាបញ្ហាទេ ព្រោះព្រះទ្រង់បានត្រាស់ហៅយើងឲ្យប្រើប្រាស់ពេលវេលា ឱកាស និងធនធានរបស់យើង ដោយប្រាជ្ញា។ ភាពក្រអឺតក្រទមរបស់ខ្ញុំទេដែលជាបញ្ហា។ ខ្ញុំបានផ្ដោតទៅលើការយល់ដឹងរបស់ខ្ញុំ អំពីកម្មវិធីដែលត្រូវអនុវត្ត ហើយចង់ឲ្យវាមានលទ្ធផលដូចអ្វីដែលខ្ញុំចង់បាន ជាជាងស្របតាមគោលបំណងរបស់ព្រះអង្គ។ កណ្ឌគម្ពីរយ៉ាកុបបានលើកទឹកចិត្តយើង ឲ្យប្រកាសថា “បើយើងរស់នៅ ហើយព្រះអម្ចាស់ទ្រង់សព្វព្រះហឫទ័យ នោះយើងនឹងធ្វើការនេះ ឬការនោះ”(៤:១៥)។ យើងមិនត្រូវធ្វើផែនការ ដោយចិត្តក្រអឺតក្រទម ដោយគិតស្មានថា យើងដឹងគ្រប់រឿង ហើយអាចគ្រប់គ្រងមកលើជីវិតរបស់ខ្លួនឯងនោះទេ តែត្រូវធ្វើផែនការ ដោយផ្នត់គំនិតដែលចុះចូលនឹងអធិបតេយ្យភាព និងប្រាជ្ញារបស់ព្រះ។ សរុបមក “យើងមិនដឹងថា ថ្ងៃស្អែកនឹងមានរឿងអ្វីកើតឡើងទេ”។ ក្នុងនាមយើងជាមនុស្ស យើងទន់ខ្សោយ មិនអាចកំណត់ជោគវាសនារបស់ខ្លួនឯងបាន ដ្បិតជីវិតយើងរាល់គ្នាជាអ្វី?…
Read articleបានសង្គ្រោះ ដោយសារព្រះអង្គបូជាព្រះជន្ម (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)
«ឈាមនោះនឹងបានជាទីសម្គាល់សម្រាប់ឯងរាល់គ្នានៅផ្ទះណាដែលឯងរាល់គ្នាអាស្រ័យនៅ ផ្ទះណាអញឃើញឈាម នោះអញនឹងរំលងផុតពីឯងរាល់គ្នាទៅ ហើយនឹងគ្មានសេចក្តីវេទនាណាបំផ្លាញឯងរាល់គ្នា ក្នុងវេលាដែលអញវាយស្រុកអេស៊ីព្ទនោះឡើយ» (និក្ខមនំ ១២:១៣)។ តើមានរឿងអ្វីកើតឡើងក្នុងពិធីលៀងព្រះអម្ចាស់? ហេតុអ្វីគ្រីស្ទបរិស័ទត្រូវបរិភោគនំប៉័ង និងផឹកទឹកទំពាំងបាយជូរ? ខណៈពេលដែលយើងស្វែងរកចម្លើយសម្រាប់សំណួរទាំងនេះ ក្នុងចំណោមយើង មិនមានមនុស្សច្រើនទេ ដែលនឹកចាំអំពីលោក ម៉ូសេ។ បើយើងពិនិត្យមើលរឿងគាត់ឲ្យបានជិតពេក អ្វីដែលយើងទទួលបាននោះគឺទស្សនៈដ៏ខ្លីអំពីគុម្ពបន្លាឆេះ និងគ្រោះកាចទាំង១០។ ប៉ុន្តែ បើយើងថយមកក្រោយបន្តិច យើងនឹងឃើញ ហើយអាចចែកចាយអំពីសិរីល្អនៃរូបភាពធំរបស់ព្រះ។ ក្នុងការរៀបចំនាំប្រជាជនអ៊ីស្រាអែលជារាស្ត្ររបស់ព្រះអង្គចេញពីទឹកដីអេស៊ីព្ទ ដោយឆ្លងកាត់ទឹកដីដែលមានការជំនុំជម្រះ ព្រះអង្គបានទម្លាក់គ្រោះកាចទាំង១០មកលើជនជាតិអេស៊ីព្ទ ហើយទីបំផុតកូនច្បងទាំងអស់របស់សាសន៍អេស៊ីព្ទក៏បានស្លាប់។ កូនច្បងនៃសាសន៍អ៊ីស្រាអែលក៏ត្រូវស្លាប់ដែរ បើសិនជាពួកគេមិនបានរួចពីបាប គឺបាបដែលនាំទៅរកសេចក្តីស្លាប់ (រ៉ូម ៦:២៣)។ តែព្រះទ្រង់បានប្រទានផ្លូវឲ្យពួកគេគេចចេញដោយធ្វើបុណ្យរំលង។ ព្រះអម្ចាស់បានបង្គាប់ពួកគេឲ្យប្រើស្លឹកហ៊ីសុបមកជ្រលក់ឈាមកូនចៀមដែលត្រូវធ្វើជាយញ្ញបូជា ហើយលាបពីលើក្របទ្វារផ្ទះរបស់ពួកគេ។ នៅពេលដែលព្រះអង្គទតឃើញឈាមនោះ នៅលើក្របទ្វារផ្ទះមួយណា ព្រះអង្គក៏បានរំលងផ្ទះនោះ។ ក្នុងគ្រាសញ្ញាចាស់ ការរំលងនេះគឺជាសកម្មភាពដ៏អស្ចារ្យនៃការសង្គ្រោះរបស់ព្រះ។ នៅក្នុង និងតាមរយៈបុណ្យរំលង ព្រះអង្គបានបង្រៀនរាស្ត្រព្រះអង្គ អំពីគោលការណ៍ដ៏សំខាន់មួយគឺ៖ ព្រះអង្គសង្គ្រោះដោយការស្លាប់ជំនួស។ ព្រះអង្គសង្គ្រោះរាស្ត្រព្រះអង្គដោយបូជាជីវិតសត្វឲ្យស្លាប់ជំនួសពួកគេ។ គឺដូចដែលលោក ម៉ូសេ បានកត់ត្រាថា នៅយប់នោះ គ្មានផ្ទះណាមួយរបស់ជនជាតិអេស៊ីព្ទដែលគ្មានមនុស្សស្លាប់នោះទេ (និក្ខមនំ ១២:៣០)។ កូនប្រុសច្បងក្នុងគ្រួសារត្រូវស្លាប់ ឬត្រូវឲ្យកូនចៀមស្លាប់ជំនួស។ រាស្ត្ររបស់ព្រះសមនឹងស្លាប់ដោយសារបាបរបស់ពួកគេ…
Read articleនៅពេលដែលគេមើលមិនឃើញ
១សាំយ៉ូអែល ៨:១-៩ ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលនឹងលោកថា … ដ្បិតគេមិនបានបោះបង់ចោលឯងទេ គឺបោះបង់ចោលអញវិញ។ ១សាំយ៉ូអែល ៨:៧ ក្នុងរឿងនិទាន ដែលលោកអេច ជី វែល(H. G. Wells) បាននិពន្ធ មានចំណងជើងថា “ប្រទេសរបស់មនុស្សខ្វាក់” តួអង្គឈ្មោះ នូនេហ្ស(Nuñez) បានរអិលជើងធ្លាក់តាមជំរាលភ្នំ ចូលទៅក្នុងជ្រលងភ្នំមួយ ដែលប្រជាជនរស់នៅទីនោះ សុទ្ធតែជាមនុស្សខ្វាក់។ មានជំងឺឆ្លងម្យ៉ាងបានធ្វើឲ្យអ្នករស់នៅទីនោះខ្វាក់ភ្នែក ហើយក៏បានឆ្លងទៅដល់មនុស្សជំនាន់ក្រោយផងដែរ ធ្វើឲ្យពួកគេខ្វាក់ពីកំណើត ហើយក៏បានសម្របខ្លួននឹងការរស់នៅ ដោយមិនអាចមើលឃើញអ្វីទាំងអស់។ នូនេហ្សក៏បានពន្យល់ពួកគេ អំពីសារៈសំខាន់នៃការមានភ្នែកមើលឃើញ តែពួកគេមិនចាប់អារម្មណ៍នឹងអ្វីដែលគាត់និយាយទេ។ ទីបំផុត គាត់ក៏បានរកឃើញច្រកផ្លូវនៅលើកំពូលភ្នំ ដែលគាត់អាចប្រើ ដើម្បីចាកចេញពីជ្រលងនោះបាន។ គាត់មានសេរីភាពហើយ ប៉ុន្តែ គាត់បានមើលពីលើកំពូលភ្នំនោះ ឃើញថ្មមួយផ្ទាំងធំមួយ ដែលហៀបនឹងរមៀលមកធ្លាក់ចំប្រជាជនដែលកំពុងរស់នៅក្នុងជ្រលងនោះ។ គាត់បានព្យាយាមដាស់តឿនពួកគេ ប៉ុន្តែ ពួកគេមិនបានអើពើសោះ។ រឿងនិទាននេះ បានធ្វើឲ្យខ្ញុំនឹកចាំរឿងដែលបានកើតឡើង ចំពោះហោរាសាំយូអែល។ នៅពេលដែលគាត់ជិតដល់ចុងបញ្ចប់នៃជីវិតគាត់ ពួកកូនប្រុសរបស់គាត់មិនបានដើរតាមគន្លងរបស់គាត់ ក្នុងការស្រឡាញ់ និងបម្រើព្រះទេ(១សាំយ៉ូអែល ៨:៣)។ ដោយសារពួកគេខ្វាក់ខាងវិញ្ញាណ “ពួកចាស់ទុំនៃសាសន៍អ៊ីស្រាអែល” (ខ.៤) ក៏បានទាមទារហោរាសាំយូអែលឲ្យតែងតាំងមនុស្សម្នាក់ធ្វើជាស្តេច…
Read article