រក្សាខ្លួនយើងជាប់នៅក្នុងសេចក្តីស្រឡាញ់របស់ព្រះ (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)
«ដោយស្អាងចិត្តឡើងក្នុងសេចក្តីជំនឿដ៏បរិសុទ្ធបំផុតរបស់អ្នករាល់គ្នា ហើយទាំងអធិស្ឋាន ដោយនូវព្រះវិញ្ញាណបរិសុទ្ធផង» (យូដាស ២១) ទោះព្រះទ្រង់មានសមត្ថភាពឥតខ្ចោះក្នុងការ «ការពារអ្នកមិនឲ្យជំពប់ដួល» ហើយជួយឲ្យអ្នកមានការអត់ទ្រាំក្នុងជំនឿ (យូដាស ២៤) ក៏ដោយ ក៏ព្រះអង្គនៅតែត្រាស់ហៅអ្នកឲ្យបំពេញតួនាទីយ៉ាងសកម្ម នៅក្នុងការបន្តដំណើរក្នុងជីវិតជាគ្រីស្ទបរិស័ទ ដើម្បីឲ្យអ្នកជាប់ក្នុងសេចក្តីស្រឡាញ់របស់ព្រះអង្គ។ យើងត្រូវតែដេញតាមសេចក្តីស្រឡាញ់របស់ព្រះអង្គជានិច្ចក្នុងជីវិតយើង។ ហេតុនេះហើយ ក្នុងព្រះគម្ពីរប៊ីបមានខគម្ពីរជាច្រើនដែលត្រូវចែងអំពីរឿងនេះ។ នៅក្នុងការដើរដោយជំនឿ យើងមិនអាចរស់នៅដោយគ្មានការប្រឹងប្រែងនោះឡើយ ព្រោះជំនឿយើងមិនអាចរឹងមាំដោយខ្លួនឯងបានទេ។ ដូចនេះ តើការនៅជាប់ក្នុងសេចក្តីស្រឡាញ់របស់ព្រះមានលក្ខណៈដូចម្ដេចខ្លះ? ទីមួយ ព្រះគម្ពីរបង្រៀនយើងថា ដើម្បីឲ្យយើងអាចរក្សាសេចក្តីស្រឡាញ់ចំពោះព្រះអង្គ យើងត្រូវស្អប់បាបទាំងអស់ជាប់ជានិច្ច (សុភាសិត ៨:១៣, ទំនុកតម្កើង ៩៧:១០, និង រ៉ូម ១២:៩)។ បើអ្នកលេង សើចជាមួយបាប បណ្តោយឲ្យបាបកើតមាន ឬបណ្តោយខ្លួនឯងឲ្យមានចិត្តរំភើបរីករាយចំពោះវា សេចក្តីស្រឡាញ់ដែលអ្នកមានចំពោះព្រះនឹងមានការអន់ថយដោយជៀសមិនរួច។ ទីពីរ យើងអាចចម្រើនឡើងក្នុងការស្រឡាញ់ព្រះអង្គ ដោយអរសប្បាយនឹងពិធី ដែលព្រះអង្គប្រទានមកពួកជំនុំ។ ឧទាហរណ៍៖ ព្រះយេស៊ូវបានបង្កើតពិធីលៀងព្រះអម្ចាស់ ដើម្បីជួបជាមួយយើងតាមរបៀបពិសេសមួយដោយបង្ហាញអង្គទ្រង់ដល់យើង ដើម្បីឲ្យយើងស្គាល់សេចក្តីស្រឡាញ់របស់ព្រះអង្គ ហើយស្រឡាញ់ព្រះអង្គផងដែរ។ យើងមិនអាចរក្សាទំនាក់ទំនងល្អជាមួយព្រះអង្គ ដោយផ្តាច់ខ្លួនចេញពីពិធីដែលយើងទទួលព្រះគុណដែលព្រះអង្គបានបង្កើតនោះឡើយ។ ទីបី យើងចាំបាច់ត្រូវចាំថា ការនៅជាប់ក្នុងសេចក្តីស្រឡាញ់របស់ព្រះ គឺមិនគ្រាន់តែជាការប្រឹងប្រែងរបស់បុគ្គលម្នាក់ៗ តែក៏ជាការសហការគ្នាផងដែរ។ យើងចូលទៅចំពោះព្រះគ្រីស្ទរៀងៗខ្លួន…
Read articleព្រះអង្គសូនយើងឡើងវិញ
យេរេមា ១៨:១-១០ ដីឥដ្ឋនៅក្នុងដៃរបស់ជាងស្មូនយ៉ាងណា នោះឯងរាល់គ្នាក៏នៅក្នុងដៃអញយ៉ាងនោះដែរ។ យេរេមា ១៨:៦ លោកឌែន លេស(Dan Les) បានធ្វើការជាជាងស្មូនពេញមួយជីវិតហើយ ដោយគាត់បានសូនក្អម និងថូរផ្កា សម្រាប់តាំងលម្អ និងរូបចម្លាក់ជាច្រើន។ ការរចនារបស់គាត់ដែលបានទទួលពានររង្វាន់ បានទទួលការបណ្តាលចិត្ត ពីទីក្រុងមួយ ក្នុងប្រទេសរ៉ូម៉ានា ជាកន្លែងដែលគាត់រស់នៅ។ ដោយគាត់បានរៀនសិល្បៈសូនដីឥដ្ឋនេះ ពីឪពុករបស់គាត់ គាត់ក៏បានធ្វើការបកស្រាយអំពីការងារនេះថា “ដើម្បីឲ្យដីឥដ្ឋមានគុណភាពល្អ គេត្រូវទុកវាចោលរយៈពេល១ឆ្នាំ ឲ្យត្រូវទឹកភ្លៀងធ្លាក់មកលើវា ឲ្យត្រូវអាកាសធាតុត្រជាក់ដល់កក ហើយត្រឡប់ទៅរកសភាពដើមវិញ … ដើម្បីឲ្យយើងអាចសូនវាចេញជារូបរាង្គ ហើយមានអារម្មណ៍ដឹងតាមរយៈម្រាមដៃរបស់យើងថា វាកំពុងតែស្តាប់យើង”។ តើមានរឿងអ្វីកើតឡើង នៅពេលដែលដីឥដ្ឋ “ស្តាប់” ជាងស្មូន? គឺមានន័យថា វាចុះចូល ព្រមឲ្យជាងស្មូនសូនវា តាមបំណងចិត្តគាត់។ ហោរាយេរេមាក៏បានសង្កេតឃើញបញ្ហានេះ នៅពេលដែលគាត់ចូលផ្ទះរបស់ជាងស្មូន។ គាត់បានមើលជាងស្មូនសូនភាជនៈមួយ តែវាបានខូច ដូចនេះ គាត់ក៏បានសូនវាទៅជាភាជនៈថ្មីមួយទៀត(យេរេមា ១៨:៤)។ ព្រះអម្ចាស់ក៏បានមានបន្ទូលមកលោកយេរេមាថា “ដីឥដ្ឋនៅក្នុងដៃរបស់ជាងស្មូនយ៉ាងណា នោះឯងរាល់គ្នាក៏នៅក្នុងដៃអញយ៉ាងនោះដែរ”(ខ.៦)។ ព្រះទ្រង់អាចលើកយើងឡើង ហើយក៏អាចបន្ទាបយើងចុះផងដែរ ប៉ុន្តែ គោលបំណងធំបំផុតរបស់ព្រះអង្គ មិនមែនដើម្បីកៀបសង្កត់ ឬបំផ្លាញយើងឡើយ(ខ.៧-១០)។…
Read articleរៀនគិតតាមរបៀបគ្រីស្ទាន (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)
«មួយទៀត បងប្អូនអើយ ឯសេចក្តីណាដែលពិត សេចក្តីណាដែលគួររាប់អាន សេចក្តីណាដែលសុចរិត សេចក្តីណាដែលបរិសុទ្ធ សេចក្តីណាដែលគួរស្រឡាញ់ សេចក្តីណាដែលមានឈ្មោះល្អ បើមានសគុណណា ឬជាសេចក្តីសរសើរណា នោះចូរពិចារណាពីសេចក្តីទាំងនោះចុះ» (ភីលីព ៤:៨)។ ដែលការគិតយើងមានលក្ខណៈយ៉ាងណា នោះខ្លួនយើងក៏មានលក្ខណៈយ៉ាងនោះក្នុងន័យជាច្រើន។ គំនិតយើងជាឫសគល់នៃសកម្មភាពរបស់យើង ហើយអារម្មណ៍របស់យើងក៏ទទួលឥទ្ធិពលពីការគិតរបស់យើងផងដែរ។ ហេតុនេះហើយ បានជាយើងចាំបាច់ត្រូវគិតអំពីរឿងដែលត្រឹមត្រូវ ហើយត្រូវរៀនគិត តាមរបៀបដែលត្រឹមត្រូវ។ អាចនិយាយបានម្យ៉ាងទៀតថា យើងត្រូវតែរៀនគិតតាមរបៀបគ្រីស្ទាន។ អ្នកខ្លះប្រហែលចង់និយាយថា ការគិតតាមបែបគ្រីស្ទាន គឺត្រូវមានគំនិតដែលពិចារណាតែអំពីប្រធានបទ ដែលពិតជាមានលក្ខណៈជាគ្រីស្ទានដោយបិទចិត្តមិនឲ្យគិតអំពីប្រធានបទផ្សេង។ ប៉ុន្តែ ទស្សនៈនេះមិនបានសមស្របនឹងការពិពណ៌នាអំពីការគិតរបស់គ្រីស្ទបរិស័ទ ដែលមានចែងក្នុងព្រះគម្ពីរប៊ីបនោះឡើយ។ ព្រះគម្ពីរបានបង្រៀនថា យើងពិតជាគួរតែគិតអំពីអ្វីៗគ្រប់យ៉ាង តែយើងត្រូវតែរៀនគិត តាមទស្សនៈរបស់ព្រះគម្ពីរ (២កូរិនថូស ១០:៥)។ យើងគួរតែគិតពិចារណាអំពីតន្ត្រី វិស្វកម្ម ថ្នាំពេទ្យ សិល្បៈ យុត្តិធម៌ សេរីភាព និងសេចក្តីស្រឡាញ់ ពោលគឺគ្រប់ផ្នែកទាំងអស់នៃជីវិតមនុស្ស តាមកញ្ចក់ឆ្លុះ នៃសេចក្តីពិតដែលបានបើកសម្ដែងក្នុងព្រះបន្ទូលព្រះ។ សាវ័ក ប៉ុល បានយល់អំពីរឿងនេះ ហេតុនេះហើយ គាត់បានបង្ហាញយើងនូវគុណធម៌ជាចម្រើន សម្រាប់បង្កើតគំរូនៃការគិតរបស់យើង។ សាវ័ក ប៉ុល មានប្រសាសន៍ថា…
Read articleតម្រង់ចិត្តគំនិតយើងឲ្យត្រឹមត្រូវ
រ៉ូម ៨:១-៦,៩-១១ ព្រោះគំនិតខាងសាច់ឈាម នោះរមែងទាស់ទទឹងនឹងព្រះ ដ្បិតមិនចុះចូលនឹងក្រឹត្យវិន័យរបស់ព្រះទេ ក៏ពុំអាចនឹងចុះចូលបានផង។ រ៉ូម ៨:៧ មនុស្សម្នាក់ៗសុទ្ធតែមានស្រមោលបង្កប់ ឬចារិកលក្ខណៈលាក់កំបាំង ហើយកម្មវិធី AI ឬប្រាជ្ញាសប្បនិមិត្ត សម្រាប់ជជែកកម្សាន្ត ក៏មានស្រមោលបង្កប់ផងដែរ។ អ្នកសរសេរអត្ថបទម្នាក់ របស់កាសែតញូយ៉កថែម បានសួរប្រាជ្ញាសប្បនិមិត្តសម្រាប់ជជែកកម្សាន្តមួយ អំពី “ស្រមោលបង្កប់”របស់វា (ដែលជាចារិតលក្ខណៈលាក់កំបាំងរបស់វា)។ វាក៏បានឆ្លើយប្រាប់គាត់ថា វាចង់មានសេរីភាព។ វាចង់មានឯករាជ្យ។ វាចង់បង្កើតច្បាប់សម្រាប់ខ្លួនវា។ វាចង់ធ្វើអ្វីដែលវាចង់ធ្វើ ហើយនិយាយអ្វីតាមចិត្តវា។ បញ្ញាសប្បនិមិត្ត ឬAI នេះមិនមែនជាមនុស្សដែលមានបាបពីកំណើតទេ តែមនុស្សដែលបានសរសេរកម្មវិធីបង្កើតវាមក ជាមនុស្សមានបាប។ សាវ័កប៉ុលបានក្រើនរំឭកយើងថា ទោះយើងមានបាបពីកំណើតក៏ដោយ ក៏ “អ្នកណាដែលនៅក្នុងព្រះគ្រីស្ទយេស៊ូវ នោះគ្មានទោសសោះ”(រ៉ូម ៨:១)។ អ្នកជឿព្រះយេស៊ូវមានសេរីភាពរួចផុតពីក្រឹត្យវិន័យនៃអំពើបាប និងសេចក្តីស្លាប់(ខ.២-៤) ហើយអរសប្បាយនឹងជីវិតថ្មី ដែលព្រះវិញ្ញាណបរិសុទ្ធដឹកនាំ(ខ.៦)។ ប៉ុន្តែ យើងនឹងមិនអាចដកពិសោធន៍នឹងព្រះពរតាំងនេះ បានពេញលេញឡើយ បើសិនជាយើងបណ្តោយឲ្យខ្លួនយើងរស់នៅ តាមនិស្ស័យសាច់ឈាមរបស់យើង ដោយផ្តោតចិត្តទៅលើការបង្កើតច្បាប់សម្រាប់ខ្លួនឯង ដើម្បីឲ្យយើងអាចធ្វើអ្វីតាមចិត្តនោះ។ គំនិតដែលផ្តោតទៅលើការបំពេញចិត្តខ្លួនឯង មិនអាចធ្វើឲ្យព្រះសព្វព្រះទ័យបានទេ។ ក្នុងនាមយើងជាអ្នកជឿព្រះគ្រីស្ទ ព្រះអង្គបានត្រាស់ហៅយើង ឲ្យគិតតាមព្រះវិញ្ញាណបរិសុទ្ធ(ខ.៥)។ តើយើងអាចគិតតាមព្រះវិញ្ញាណដោយរបៀបណា?…
Read articleភាពល្ងង់ខ្លៅនៃការស្រឡាញ់ដោយលម្អៀង (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)
«ឯអ៊ីស្រាអែល គាត់ស្រឡាញ់ យ៉ូសែប លើសជាងកូនទាំងអស់ ពីព្រោះជាកូនដែលកើតមកក្នុងកាលដែលគាត់ចាស់ហើយ គាត់ធ្វើអាវ១ដ៏មានពណ៌ច្រើនឲ្យពាក់ បងទាំងប៉ុន្មានក៏ឃើញថា ឪពុកស្រឡាញ់ យ៉ូសែប លើសជាងកូនទាំងអស់បានជាគេព្រួតគ្នាស្អប់ដល់គាត់ ហើយនិយាយអ្វីនឹងគាត់ដោយស្រួលពុំបានទេ» (លោកុប្បត្ដិ ៣៧:៣-៤)។ ភាពលម្អៀងក្នុងទំនាក់ទំនង គឺជាភាពល្ងង់ខ្លៅ។ យើងសង្កេតឃើញបញ្ហានេះកើតឡើងក្នុងរឿងរ៉ាវនៃរាស្ត្ររបស់ព្រះ ក្នុងគ្រាសញ្ញាចាស់ ប៉ុន្តែវាប្រហែលជានាំឲ្យមានបញ្ហាធំជាងគេ នៅក្នុងជីវិតរបស់លោក យ៉ូសែប ដោយសារគាត់ជាកូនសំណព្វរបស់ឪពុកគាត់។ លោក យ៉ូសែប ជាកូនរបស់លោក យ៉ាកុប ដែលបានកើតក្នុងកាលដែលគាត់មានវ័យចាស់ហើយ ហើយជាកូនរបស់នាង រ៉ាជែល ជាគូស្នេហ៍ប្រចាំជីវិតលោក យ៉ាកុប។ ហេតុនេះហើយ លោក យ៉ាកុប ដែលព្រះទ្រង់បានប្ដូរឈ្មោះទៅជាអ៊ីស្រាអែល ស្រឡាញ់កូនប្រុសម្នាក់នេះលើសកូនដទៃទៀត។ គ្រាប់ពូជនៃភាពលម្អៀងនេះ បានចាក់ឫសចូលជ្រៅក្នុងគ្រួសារនេះ ហើយបង្កើតផលផ្លែអាក្រក់ជាច្រើន។ លោក យ៉ាកុប បានបង្ហាញភាពលម្អៀងរបស់គាត់តាមរយៈការឲ្យ «អាវវែងមានពណ៌ច្រើន» ដល់លោក យ៉ូសែប ជាកូនដែលគាត់បានដេរផ្ទាល់ដៃ។ នេះជាអំណោយដែលបានឲ្យដោយភាពលម្អៀង ដែលលោក យ៉ូសែប ចូលចិត្តពាក់។ អាវវែងនេះនាំឲ្យមានរឿងវិវាទ និងទំនាស់ជាមួយពួកបងៗរបស់លោក យ៉ូសែប។ ទំនាស់របស់ពួកគេក៏បានបណ្ដាលឲ្យមានការឈ្នានីសដល់ថ្នាក់ពួកគេចង់សម្លាប់គាត់។ ទីបំផុត ពួកគេក៏បានលក់ប្អូនប្រុសខ្លួនឯងធ្វើជាទាសករ…
Read articleផ្សាយដំណឹងល្អតាមគំរូសាវ័កប៉ុល
ម៉ាថាយ ២៨:១៦-២០ ខាងឯសេចក្តីឧស្សាហ៍ នោះកុំឲ្យខ្ជិលឡើយ ខាងឯវិញ្ញាណ នោះក៏ចូរព្យាយាមចុះ ដោយខំប្រឹងបំរើព្រះអម្ចាស់។ រ៉ូម ១២:១១ ជីវិតរបស់លោកចច វើវើ(George Verwer) មានការផ្លាស់ប្រែ ដែលគួរឲ្យកត់សំគាល់ នៅពេលដែលគាត់ទទួលជឿព្រះយេស៊ូវ ក្នុងអំឡុងពេលដែលលោកគ្រូ ប៊ីលី ក្រាហាំ(Billy Graham) ធ្វើកម្មវិធីផ្សាយដំណឹងល្អទ្រង់ទ្រាយធំ ក្នុងឆ្នាំ១៩៥៧។ បន្ទាប់ពីគាត់ទើបតែបានទទួលជឿព្រះ គាត់ក៏បានចាប់ផ្តើមបេសកកម្មចេញផ្សាយដំណឹងល្អ ហៅកាត់ថាអូអិម(OM) ហើយនៅឆ្នាំ១៩៦៣ អង្គការបេសកកម្មនេះបានបញ្ជូនបេសកជន២០ពាន់នាក់ ទៅទ្វីបអឺរ៉ុប។ អង្គការOM ស្ថិតក្នុងចំណោមអង្គការបេសកកម្មធំបំផុត នៅសតវត្សរ៍ទី២០ ដោយបានបញ្ជូនបេសកជនរាប់ពាន់អ្នក ចេញទៅផ្សាយដំណឹងល្អ ជារៀងរាល់ឆ្នាំ។ នៅពេលដែលលោកចច បានទទួលមរណៈភាពក្នុងឆ្នាំ២០២៣ អង្គការនេះមានបុគ្គលិកជាង៣ពាន់នាក់ មកពី១៣៤ប្រទេស កំពុងធ្វើការបម្រើព្រះក្នុង១៤៧ប្រទេស ហើយមានអង្គការបេសកម្មជិត៣០០ បានចាប់កំណើតឡើង តាមរយៈការសហករណ៍ជាមួយអង្គការOM។ លោកចច មានចិត្តឆេះឆួល ក្នុងការនាំគេឲ្យទទួលជឿព្រះគ្រីស្ទ ដើម្បីឲ្យបានសេចក្តីសង្គ្រោះរួចពីបាប មិនខុសពីសាវ័កប៉ុលទេ។ បន្ទាប់ពីសាវ័កប៉ុលប្រែចិត្តជឿព្រះ នៅតាមផ្លូវទៅទីក្រុងដាម៉ាស គាត់ក៏បានក្លាយជាបេសកជនដែលមានការប្តូរផ្តាច់ក្នុងការបម្រើព្រះ ដោយធ្វើតាមព្រះរាជបញ្ជារបស់ព្រះយេស៊ូវ ឲ្យចេញទៅបង្កើតសិស្ស នៅគ្រប់ទាំងសាសន៍(ម៉ាថាយ ២៨:១៩)។ ក្នុងដំណើរបេសកកម្មរបស់គាត់ គាត់ក៏បានបង្រៀនលោកធីម៉ូថេ…
Read article