គ្រប់ទាំងអំណោយដែលល្អឥតខ្ចោះ (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)
«គ្រប់ទាំងរបស់ដ៏ល្អដែលព្រះប្រទានមក និងអស់ទាំងអំណោយទានដ៏គ្រប់លក្ខណ៍ នោះសុទ្ធតែមកពីស្ថានលើ គឺមកពីព្រះវរបិតានៃពន្លឺដែលទ្រង់មិនចេះប្រែប្រួល សូម្បីតែស្រមោលនៃសេចក្តីផ្លាស់ប្រែក៏គ្មានដែរ» (យ៉ាកុប ១:១៧)។ តើអ្នកធ្លាប់ទិញអំណោយដោយមិនដឹងថា អ្នកទទួលអំណោយចង់បាន ឬត្រូវការអ្វីទេ? អ្នកមិនដឹងអំពីទំហំ ឬពណ៌របស់អាវចាក់ដែលត្រូវទិញ ឬរបស់ក្មេងលេងអ្វីដែលត្រូវនឹងអាយុរបស់ក្មេង ដូចនេះអ្នកក៏បានយកដៃអេះក្បាល ហើយនិយាយថា «យ៉ាងហោចណាស់ ខ្ញុំនឹងទិញឲ្យបានអ្វីមួយសម្រាប់ពួកគេ! យ៉ាងច្រើន ពួកគេនឹងប្រគល់មកខ្ញុំវិញ។ មិនចាំបាច់ខ្វល់ច្រើនទេ?» ការឲ្យអំណោយមិនមែនសុទ្ធតែងាយស្រួល ឬនាំមកនូវក្តីអំណរជានិច្ចទេ។ តាមពិត សូម្បីតែមនុស្សដែលពូកែបំផុតក៏មិនអាចឲ្យអំណោយល្អឥតខ្ចោះបានដែរ ព្រោះយើងមិនល្អឥតខ្ចោះ។ យើងខ្វះការយល់ដឹង និងចំណេះដឹង ហើយជួនកាល យើងខ្វះធនធាន ឬទឹកចិត្តក្នុងការឲ្យអំណោយដែលត្រូវចិត្តគេ។ ក្នុងរឿងនេះ យើងមានភាពខុសប្លែកពីព្រះអង្គយ៉ាងខ្លាំង ព្រោះព្រះអង្គជាអ្នកឲ្យអំណោយដ៏ឥតខ្ចោះ។ ព្រះអង្គល្អស្រាប់ ហើយមានសេចក្តីសប្បុរសដ៏ហូរហៀរ។ ព្រះអង្គប្រទាន ដោយមិនរំពឹងថានឹងបានមកវិញ ហើយព្រះអង្គមិនកាត់បន្ថយសេចក្តីល្អរបស់ព្រះអង្គ ផ្អែកទៅលើអំណោយដែលមនុស្សសមនឹងទទួលនោះទេ។ ហើយគ្មានអំណោយណាមួយរបស់ព្រះអង្គដែលត្រូវប្រគល់មកព្រះអង្គវិញឡើយ។ ព្រះអង្គមិនគ្រាន់តែមានព្រះទ័យសប្បុរសដ៏ឥតខ្ចោះ តែសេចក្តីសប្បុរសរបស់ព្រះអង្គមិនដែលប្រែប្រួលឡើយ។ សូម្បីតែចំពោះឪពុកម្តាយល្អបំផុតនៅលើផែនដី ក៏កូនត្រូវចូលទៅរកតាមរបៀប និងពេលវេលាត្រឹមត្រូវ ព្រោះពួកគេអាចមានការផ្លាស់ប្ដូរ។ កូនរៀនជ្រើសរើសពេលវេលា។ កាលខ្ញុំស្ថិតក្នុងវ័យជំទង់ ខ្ញុំងាយនឹងមើលយល់កាយវិការរបស់ឪពុកខ្ញុំ នៅពេលដែលគាត់កំពុងជាប់ធ្វើការឲ្យក្រុមហ៊ុនអគ្គិសនី ហើយគិតថា «ខ្ញុំមិនដឹងច្បាស់ថា ពេលនេះជាពេលដែលគួរសុំលុយគាត់ទិញកង់ឡានថ្មីពីរគ្រាប់ឬអត់ទេ»។ តែជាមួយព្រះវរបិតាដែលគង់នៅស្ថានសួគ៌ យើងមិនចាំបាច់ត្រូវឆ្ងល់ថា…
Read articleវិញ្ញាណដែលស្ងប់រម្ងាប់នៅចំពោះព្រះ
ទំនុកដំកើង ៤៦ ចូរបង្អង់សិន ឲ្យបានដឹងថា អញជាព្រះ។ ទំនុកដំកើង ៤៦:១០ ខ្ញុំចូលចិត្តការបង្រៀនអំពីការនៅស្ងៀម ភាពស្ងាត់ស្ងៀម និងការសម្រាក នៅក្នុងទីជ្រកកោននៃការថែរក្សារបស់ព្រះអម្ចាស់(ទំនុកដំកើង ៤៦:១)។ ហើយខ្ញុំក៏បានធ្វើការដកស្រង់ព្រះបន្ទូលញឹកញាប់ ចេញពីបទគម្ពីរទំនុកដំកើង ជំពូក៤៦ ដែលបានបង្រៀនយើងថា ការមានចិត្តគំនិត និងវិញ្ញាណស្ងប់រម្ងាប់ មានសារៈសំខាន់យ៉ាងខ្លាំង ចំពោះការស្គាល់ព្រះ។ គឺដូចដែលព្រះអង្គមានបន្ទូលថា “ចូរបង្អង់សិន ឲ្យបានដឹងថា អញជាព្រះ”(ខ.១០)។ ប៉ុន្តែ ការនៅស្ងៀមមិនមែនជាការងាយទេ មែនទេ? ការនៅស្ងាត់ស្ងៀម ហើយជាពិសេសព្យាយាមធ្វើឲ្យចិត្តយើងស្ងប់នៅចំពោះព្រះ អាចស្ទើរតែមិនអាចធ្វើទៅបាន នៅពេលខ្លះ។ តើហេតុអ្វី? ច្បាប់រូបវិទ្យាកំរិតមូលដ្ឋានបំផុតរបស់លោកញូតុន បានប្រាប់យើងថា “វត្ថុដែលកំពុងផ្លាស់ទីទៅមុខ នឹងនៅតែបន្តមាននិចលភាពបន្លាស់ទីទៅមុខទៀត បើសិនជាគ្មានអ្វីមកបញ្ឈប់វាទេនោះ”។ ដូចនេះ ការផ្លាស់ប្តូរចេញពីការមានចលនា សកម្មភាព និងកាតព្វកិច្ច ទៅជានៅស្ងៀម មិនមែនជាការងាយទេ ព្រោះការនេះរាប់បញ្ចូលការឈប់បង្អង់សកម្មភាពរបស់យើង។ យើងអាចប្រៀបប្រដូចរឿងនេះ ទៅនឹងការផ្លាស់ទីរបស់ទូក។ ទោះយើងព្យាយាមធ្វើឲ្យទូកឈប់នឹងថ្កល់មួយកន្លែង ក៏និចលភាពរបស់វា និងទឹករលកដែលវាបានបណ្តាលឲ្យមានឡើង នៅតែបន្តរុញច្រានទូកដែលបានឈប់នោះពីខាងក្រោម ធ្វើឲ្យទូកមិនអាចនៅនឹងថ្កល់ភ្លាមៗបានទេ។ បើអ្នកស្គាល់តម្លៃនៃការឈប់បង្អង់ តែមិនអាចឈប់បង្អង់បាន គឺដោយសារមូលហេតុមួយ។ សកម្មភាព…
Read articleការព្រមឲ្យគេចាប់ព្រះកាយដោយព្រះចេស្ដា (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)
«ដូច្នេះ កាលយូដាសបានទទួលពួកទាហាន និងពួកអាជ្ញាខ្លះពីពួកសង្គ្រាជ និងពួកផារិស៊ីហើយ នោះក៏នាំគ្នាទៅឯទីនោះ មានទាំងកាន់គោម ចន្លុះ និងគ្រឿងសស្ត្រាវុធផង ព្រះយេស៊ូវទ្រង់ជ្រាបការទាំងអស់ ដែលត្រូវមកដល់ទ្រង់ បានជាទ្រង់យាងចេញទៅសួរគេថា តើមករកអ្នកណា គេទូលឆ្លើយថា រកយេស៊ូវ ជាអ្នកស្រុកណាសារ៉ែត ព្រះយេស៊ូវមានព្រះបន្ទូលទៅគេថា គឺខ្ញុំនេះហើយ ឯយូដាសដែលបញ្ជូនទ្រង់ក៏ឈរនៅជាមួយនឹងគេដែរ កាលទ្រង់មានព្រះបន្ទូលទៅគេថា គឺខ្ញុំនេះហើយ នោះគេក៏ថយក្រោយដួលផ្ងារទាំងអស់គ្នា» (យ៉ូហាន ១៨:៣-៦)។ អ្នកនិពន្ធកណ្ឌគម្ពីរដំណឹងល្អបាននិយាយអំពីព្រឹត្តិការណ៍ដូចគ្នា ដែលបានកើតឡើងក្នុងព្រះជន្មព្រះអង្គនៅលើផែនដី ប៉ុន្តែកណ្ឌគម្ពីរដំណឹងល្អនីមួយៗបានធ្វើការបកស្រាយអំពីចំណុចលម្អិត និងទិដ្ឋភាពនៃអត្តសញ្ញាណរបស់ព្រះអង្គតាមរបៀបផ្សេងគ្នា។ គោលបំណងនៃកណ្ឌគម្ពីរយ៉ូហាន គឺដើម្បីតាំងភាពធំឧត្តម និងជ័យជម្នះរបស់ព្រះយេស៊ូវមកលើកាលៈទេសៈនីមួយៗដែលគេប្រើ ដើម្បីបន្ទាបបន្ថោកព្រះអង្គ។ ចូរយើងពិចារណាអំពីការចាប់ព្រះកាយព្រះយេស៊ូវ ក្នុងសួនច្បារគែតសេម៉ានី។ កាលនោះ ព្រះអង្គបានស្ម័គ្រព្រះទ័យឲ្យគេចាប់ព្រះកាយ តែដោយអំណាចរបស់ព្រះអង្គដោយបង្ហាញព្រះចេស្ដា ជាព្រះអង្គសង្គ្រោះពិភពលោក។ មានពេលមួយ គេបានបង្ខំព្រះអង្គឲ្យឡើងធ្វើស្ដេច តែព្រះអង្គបានដកព្រះកាយចេញ ព្រោះព្រះអង្គដឹងថា ភាពជាក្សត្រនៅលើផែនដីមិនមែនជាគោលដៅរបស់ព្រះអង្គទេ (យ៉ូហាន ៦:១៥)។ នៅពេលដែលពួកទាហានមកចាប់ព្រះអង្គយកទៅឆ្កាង ព្រះអង្គជ្រាបថា អ្វីៗទាំងអស់នឹងបានបើកបង្ហាញ។ ពួកគេរំពឹងថា នឹងបានចាប់ខ្លួនជាងឈើម្នាក់នេះមកពីស្រុកកាលីឡេ។ តែផ្ទុយទៅវិញ ព្រះអង្គបានព្រមឲ្យគេចាប់ខ្លួន ហើយនៅពេលដែលពួកគេបានឮសំឡេងដ៏មានចេស្ដា និងឃើញព្រះនេត្រ និងអាកប្បកិរិយារបស់ព្រះអង្គ ពួកគេក៏បានថយទៅក្រោយ…
Read articleព្រះបន្ទូលជាទីស្រឡាញ់ ក្នុងព្រះគម្ពីរប៊ីប
យ៉ូហាន ៦:៦០-៦៩ គឺទ្រង់ហើយ ដែលមានព្រះបន្ទូលនៃជីវិតដ៏នៅអស់កល្បជានិច្ច។ យ៉ូហាន ៦:៦៨ ឪពុករបស់ខ្ញុំបានប្រើព្រះគម្ពីរប៊ីបជាទីស្រឡាញ់របស់គាត់ ជាង៣០ឆ្នាំ រហូតដល់ពេលដែលថ្នេរនៅក្នុងទ្រនង់របស់ព្រះគម្ពីរប៊ីបនោះបានដាច់រហែកជាពីរ។ នៅពេលដែលយើងយកព្រះគម្ពីរប៊ីបនោះទៅកន្លែងដេរទ្រនង់សៀវភៅ ដើម្បីជួសជុលឲ្យស្អាតឡើងវិញ ដោយវិជ្ជាជីវៈ ជាងក៏បានឆ្ងល់អំពីមូលហេតុដែលសៀវភៅមួយក្បាលនេះ មានលក្ខណៈពិសេសយ៉ាងនោះ ចំពោះយើង។ ព្រះគម្ពីរប៊ីបមួយក្បាលនេះមិនមែនជាវត្ថុបុរាណដែលមានតម្លៃថ្លៃនោះទេ ហើយទំព័រនីមួយៗក៏មានអក្សរសរសេរកំណត់ចំណាំពីលើដោយដៃ។ ការដែលគាត់បានសួរយើងអំពីព្រះគម្ពីរប៊ីបមួយក្បាលនោះ បានបង្កើតឲ្យមានឱកាស សម្រាប់ឲ្យគ្រួសារខ្ញុំចែកចាយដំណឹងល្អដល់គាត់ ព្រមទាំងអធិស្ឋានឲ្យគាត់ផងដែរ។ ជាការពិតណាស់ ព្រះគម្ពីរប៊ីបមានតម្លៃជាងកេរដំណែលប្រចាំគ្រួសារ ឬការលម្អដ៏ស្រស់ស្អាត។ ក្នុងទំព័រនីមួយៗ ផ្ទុកទៅដោយ “ព្រះបន្ទូលនៃជីវិតដ៏នៅអស់កល្ប”(យ៉ូហាន ៦:៦៨) ខណៈពេលដែលព្រះទ្រង់បើកបង្ហាញអង្គទ្រង់ ដល់យើង តាមរយៈព្រះរាជបុត្រាព្រះអង្គ។ ជំពូកដំបូងនៃកណ្ឌគម្ពីរដំណឹងល្អយ៉ូហានបានចែងថា ព្រះយេស៊ូវគឺជាព្រះបន្ទូលដែលគង់នៅជាមួយព្រះ ហើយព្រះអង្គគឺជាព្រះ(១:១)។ ព្រះអង្គបានត្រឡប់ជាសាច់ឈាម ហើយបានស្នាក់នៅជាមួយនឹងយើងរាល់គ្នា(ខ.១៤)។ ព្រះគម្ពីរប៊ីបមិនគ្រាន់តែបានចែងអំពីព្រះជន្មរបស់ព្រះគ្រីស្ទប៉ុណ្ណោះទេ តែក៏បានចែងអំពីកិច្ចការទាំងអស់ដែលព្រះអង្គបានធ្វើ ចាប់តាំងពីដើមដំបូងនៃការបង្កើតរបស់សព្វសារពើ និងការប្រោសលោះ រហូតដល់គ្រាចុងក្រោយ។ ក្នុងអំឡុងពេលដែលព្រះអង្គគង់នៅលើផែនដី ព្រះអង្គមានបន្ទូល ដែល “ត្រូវខាងវិញ្ញាណនឹងជីវិតវិញ”(៦:៦៣)។ នៅពេលដែលទ្រង់ប្រទានការបង្រៀនដ៏ពិបាកមួយ ហ្វូងមនុស្សក៏បានរអ៊ូរទាំ។ មនុស្សជាច្រើនក៏បានត្រឡប់ទៅវិញ ហើយឈប់ដើរតាមព្រះអង្គ(ខ.៦៦) តែពួកសាវ័កនៅតែសម្រេចចិត្តបន្តដើរតាមព្រះអង្គ។ ពួកគេដឹងថា ក្រៅពីព្រះបន្ទូលព្រះអង្គ គ្មានអ្វីអាចធ្វើឲ្យពួកគេស្កប់ចិត្តឡើយ។ ឪពុករបស់ខ្ញុំក៏យល់ឃើញដូចនេះផងដែរ។ ព្រះអង្គបានប្រទានក្តីសង្ឃឹម…
Read articleហេតុអ្វីព្រះអង្គពន្យារពេលការយាងមកវិញ? (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)
«ឯព្រះ ដែលពីដើម ទ្រង់មានព្រះបន្ទូលនឹងពួកឰយុកោដោយពួកហោរាជាច្រើនដងច្រើនបែប នៅជាន់ក្រោយបង្អស់នេះ ទ្រង់បានមានព្រះបន្ទូលនឹងយើងរាល់គ្នាដោយសារព្រះរាជបុត្រាវិញ ដែលទ្រង់បានតម្រូវឲ្យបានគ្រងរបស់ទាំងអស់ទុកជាមរដក ព្រមទាំងបង្កើតលោកីយ៍ដោយសារព្រះរាជបុត្រានោះដែរ» (ហេព្រើរ ១:១-២)។ មានការពិពណ៌នាជាច្រើនអំពីសម័យដែលយើងកំពុងរស់នៅក្នុងសតវត្សរ៍ទី២១ សម័យក្រោយទំនើប សម័យសកលភាវូបនីយកម្ម និងបច្ចេកវិទ្យា។ ប៉ុន្តែ ផ្អែកទៅលើចំណុចស្នូលនៃជំនឿជាមូលដ្ឋានរបស់យើង យើងកំពុងរស់នៅក្នុង «គ្រាចុងក្រោយ»។ ផ្អែកទៅលើការយល់ដឹងរបស់យើង ពាក្យមួយឃ្លានេះអាចចម្លែកខ្លាំង ឬធ្វើឲ្យរំភើបចិត្តខ្លាំង។ ជាការពិតណាស់ យើងអាចមានការភ័ន្តច្រឡំយ៉ាងខ្លាំង អំពី «គ្រាចុងក្រោយ»។ កណ្ឌគម្ពីរសញ្ញាថ្មីបានប្រើឃ្លានេះ ដើម្បីពិពណ៌នា អំពីអំឡុងពេលនៅចន្លោះការយាងមកលើកទីមួយ និងលើកទី២។ ព្រះយេស៊ូវបានយាងមកជាលើកទីមួយ ហើយព្រះអង្គនឹងយាងមកម្តងទៀត ហើយយើងកំពុងរស់នៅចន្លោះបង្គោលនៃព្រឹត្តិការណ៍ធំទាំងពីរនេះ ក្នុងប្រវត្តិសាស្ត្រនៃសេចក្តីសង្គ្រោះ។ ការយាងមកជាលើកដំបូងរបស់ព្រះអង្គបាននាំនគរព្រះអង្គចុះមកផែនដី ហើយនាំមកនូវ «គ្រាចុងក្រោយ» ជាការពិតនៃពេលបច្ចុប្បន្ន។ ព្រះជន្ម ការសុគត ការមានព្រះជន្មរស់ឡើងវិញ និងការយាងឡើងស្ថានសួគ៌វិញសុទ្ធតែចង្អុលបង្ហាញយើង ទៅរកកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធ ហើយព្រះយេស៊ូវបានបង្រៀនថា បើព្រះវិញ្ញាណបរិសុទ្ធធ្វើការនោះ «នគរព្រះបានមកដល់ហើយ» (ម៉ាថាយ ១២:២៨)។ ដូចនេះ ព្រះយេស៊ូវមានបន្ទូលក្នុងន័យបច្ចុប្បន្នកាល នៅពេលដែលព្រះអង្គត្រាស់ហៅពួកបណ្តាជនឲ្យ «ទទួលនគរព្រះ» (ម៉ាកុស ១០:១៥ លូកា ១៨:១៧)។ ព្រះអង្គមិនមែនកំពុងមានបន្ទូលអំពីការចូលទៅក្នុងពេលអនាគតណាមួយ…
Read articleជាកម្មសិទ្ធិរបស់ព្រះអង្គ
អេសាយ ៤៣:១-៧ កុំឲ្យខ្លាចឡើយ ដ្បិតអញបានលោះឯងហើយ អញបានហៅចំឈ្មោះឯង ឯងជារបស់ផងអញ។ អេសាយ ៤៣:១ ថ្ងៃមួយ កាលខ្ញុំកំពុងមានតួនាទីជាអ្នកថែទាំម្តាយខ្ញុំដែលមានជំងឺចាស់ជរា យើងក៏បានទៅទស្សនាការតាំងពិព័រណ៍សិល្បៈមួយ។ យើងមានអារម្មណ៍នឿយហត់ទាំងផ្លូវអារម្មណ៍ និងផ្លូវកាយ។ ខ្ញុំបានឈរមើលទូកពីរគ្រឿង ធ្វើពីឈើដែលមានការតុបតែងពីលើដោយកញ្ចក់ពណ៌ចម្រុះយ៉ាងស្រស់ស្អាត តាមលំនាំនៃការតម្រៀបផ្កា និងការតុបតែងរបស់ជនជាតិជប៉ុនដើម្បីទាក់ទាញសត្វត្រី។ គេបានដាក់តាំងទូកទាំងនោះនៅពីមុខជញ្ជាំងពណ៌ខ្មៅ នៅលើកម្រាលឥដ្ឋដែលចាំងឆ្លុះ។ ខ្ញុំក៏បានឃើញកែវមូលៗដូចគ្រាប់ឃ្លី មានស្នាមអុចៗ និងឆ្នូតៗ ដូចគ្រាប់ស្ករកៅស៊ូដែលមានទំហំធំខុសពីធម្មតា កំពុងគរលើគ្នាជាគំនរនៅលើទូកដែលតូចជាងគេ។ ហើយនៅលើទូកទីពីរ ខ្ញុំក៏បានឃើញរូបចម្លាក់ធ្វើពីកែវដែលមានរាងកោង វែង និងកាច់រាងចុះឡើង ដែលបានលេចឡើងពីទូកនោះ ដូចអណ្តាតភ្លើងដែលមានពណ៌ដ៏ស្រស់ស្អាត។ សិល្បករបានសូនរូបចម្លាក់កែវនីមួយៗពីកញ្ចក់ដែលគេបានរំលាយ និងដុតឲ្យទន់ ដោយប្រើភ្លើងហ្កាសបាញ់ចេញអណ្តាតភ្លើងដែលមានកម្តៅក្តៅខ្លាំង។ ទឹកភ្នែកខ្ញុំបានហូរចុះពីលើថ្ពាល់មក ខណៈពេលខ្ញុំស្រមៃអំពីព្រះហស្តនៃការថែរក្សារបស់ព្រះ ដែលបានឱបខ្ញុំ និងម្តាយរបស់ខ្ញុំ ជាកូនស្ងួនភ្ងារបស់ព្រះអង្គ ឆ្លងកាត់រយៈពេលដ៏ពិបាកបំផុត។ ខណៈពេលដែលព្រះអង្គកែប្រែចារិកលក្ខណៈរបស់រាស្រ្តព្រះអង្គ តាមរយៈភ្លើងឆេះបន្សុទ្ធក្នុងជីវិត ព្រះអង្គបានបញ្ជាក់ថា ក្តីសង្ឃឹមរបស់យើង គឺបានមកពីការដឹងថា ព្រះអង្គស្គាល់យើង ហើយយើងជាកម្មសិទ្ធិរបស់ព្រះអង្គ(អេសាយ ៤៣:១)។ ទោះយើងមិនអាចគេចចេញពីទុក្ខលំបាកក៏ដោយ ព្រះអង្គបានសន្យាថា នឹងការពារយើង និងមានវត្តមានគង់នៅជាមួយយើងជានិច្ច(ខ.២)។ ដោយសារអត្តសញ្ញាណ និងសេចក្តីស្រឡាញ់ដែលព្រះអង្គមានចំពោះយើង នោះយើងអាចទុកចិត្តលើព្រះបន្ទូលសន្យារបស់ព្រះអង្គបាន(ខ.៣-៤)។ ពេលណាកាលៈទេសៈនៃជីវិតរបស់យើង…
Read article