រោងថ្វាយបង្គំដែលទ្រុឌទ្រោម
ដ្បិតយើងខ្ញុំដែលនៅក្នុងត្រសាលនេះ យើងថ្ងូរមែន ដោយមានបន្ទុកយ៉ាងធ្ងន់។ ២កូរិនថូស ៥:៤ មានពេលមួយមិត្តភក្ដិខ្ញុំម្នាក់ឈ្មោះប៉ុល(Paul) បានប្រាប់ខ្ញុំថា រោងថ្វាយបង្គំរបស់គាត់មានភាពចាស់ទ្រុឌទ្រោមណាស់។ គាត់ជាគ្រូគង្វាល ប្រចាំព្រះវិហារមួយកន្លែង នៅទីក្រុងណៃរូប៊ី ប្រទេសកេនយ៉ា។ ចាប់តាំងពីឆ្នាំ២០១៥មក ពួកជំនុំគាត់បានជួបជុំគ្នាថ្វាយបង្គំព្រះរៀងរាល់ថ្ងៃអាទិត្យ ក្នុងសំណងប្រក់តង់។ ថ្មីនេះ គាត់បានសរសេរសារផ្ញើមកខ្ញុំថា ឥឡូវនេះ រោងថ្វាយបង្គំរបស់គាត់បានរហែកដាច់ ហើយពេលភ្លៀងធ្លាក់មកម្តងៗ មានទឹកលិចពីលើដំបូលមក។ ពាក្យពេចន៍របស់មិត្តភក្ដិខ្ញុំម្នាក់នេះ អំពីភាពទន់ខ្សោយរបស់រោងថ្វាយបង្គំគាត់ បានធ្វើឲ្យខ្ញុំនឹកចាំអំពីប្រសាសន៍របស់សាវ័កប៉ុល អំពីភាពផុយស្រួយនៃជីវិតរបស់យើងជាមនុស្ស។ គាត់ថា “ទោះបើមនុស្សខាងក្រៅរបស់យើងខ្ញុំ កំពុងតែពុករលួយទៅក៏ពិតមែន…ដ្បិតយើងខ្ញុំដែលនៅក្នុងត្រសាលនេះ យើងថ្ងូរមែន ដោយមានបន្ទុកយ៉ាងធ្ងន់”(២កូរិនថូស ៤:១៦ ៥:៤)។ យើងបានដឹងតំាងពីក្មេងមកថា ជីវិតយើងមានភាពផុយស្រួយ តែយើងមានការយល់ដឹងកាន់តែច្បាស់អំពីរឿងនេះ ពេលយើងមានវ័យកាន់តែចាស់។ ជាការពិតណាស់ ពេលវេលាបានលួចយកអ្វីៗជាច្រើនចេញពីយើង។ យុវភាពដ៏ស្រស់ស្រាយរបស់យើង បានចុះចាញ់ដោយស្ទាក់ស្ទើរ នៅចំពោះភាពចាស់ជរា(មើលសាស្តា ១២:១-៧)។ រូបកាយរបស់យើងមានភាពចាស់ទ្រុឌទ្រោមបន្តិចម្តងៗ មិនខុសពីរោងថ្វាយបង្គំរបស់មិត្តភក្តិខ្ញុំឡើយ។ តែតង់ដែលទ្រុឌទ្រោម មិនចាំបាច់ត្រូវមានលក្ខណៈដូចជំនឿដែលមានភាពអន់ថយនោះទេ។ សេចក្តីសង្ឃឹម និងចិត្តរបស់យើងមិនត្រូវអន់ខ្សោយ ទៅតាមអាយុរបស់យើងឡើយ។ សាវ័កប៉ុលបានបង្រៀនថា “ហេតុនោះយើងខ្ញុំមិនណាយចិត្តឡើយ”(២កូរិនថូស ៤:១៦)។ ព្រះដែលបានបង្កើតរូបកាយយើងមក ព្រះអង្គក៏បានគង់នៅក្នុងចិត្តយើងម្នាក់ៗតាមរយៈព្រះវិញ្ញាណព្រះអង្គ។ បើត្រសាលដែលជាទីលំនៅរបស់យើងខ្ញុំ…
Read articleមិនអរសប្បាយនឹងការស្លាប់របស់មនុស្សអាក្រក់
ព្រះទ្រង់មិនអរសប្បាយ នឹងសេចក្តីហិនវិនាសរបស់មនុស្សអាក្រក់នោះទេ។ តែដោយសារព្រះអង្គល្អ នោះព្រះអម្ចាស់ធានាថា ព្រះអង្គនឹងកាត់ទោសមនុស្សដោយយុត្តិធម៌។ នៅថ្ងៃនេះដែរ លោកគ្រូ អរ ស៊ី ស្ព្រោល(R.C. Sproul) សូមរំឭកយើងថា ទោះព្រះអង្គមានព្រះទ័យសប្បុរសចំពោះមនុស្សមានបាបយ៉ាងណាក៏ដោយ ក៏ព្រះអង្គមិនដែលបន្ថែមបន្ថយសេចក្តីបរិសុទ្ធរបស់ព្រះអង្គឡើយ។ អត្ថបទ ព្រះទ្រង់មិនអរសប្បាយ នឹងការស្លាប់របស់មនុស្សអាក្រក់ទេ។ ទោះជាយ៉ាងណាក៏ដោយ ព្រះអង្គមិនសប្បាយព្រះទ័យ តែព្រះអង្គនៅតែកំណត់ឲ្យពួកគេស្លាប់។ ដូចនេះ ចំណុចដែលយើងត្រូវចងចាំនោះគឺ ទោះព្រះអង្គមានព្រះទ័យសប្បុរស ក៏ព្រះអង្គមិនបានកាត់បន្ថយសេចក្តីសុចរិត ឬសេចក្តីបរិសុទ្ធរបស់ព្រះអង្គឡើយ។ ហើយព្រះអង្គនៅតែកាត់ទោសមនុស្សអាក្រក់ ទោះព្រះអង្គមានព្រះទ័យល្អ ចំពោះពួកគេ តាំងពីដើមមកក៏ដោយ។ ខ្ញុំចូលចិត្តប្រៀបប្រដូចការជំនុំជម្រះរបស់ព្រះអង្គ ទៅនឹងការជំនុំជម្រះរបស់ចៅក្រម មកលើកូនប្រុសគាត់ ដែលបានប្រព្រឹត្តអំពើចោរកម្មកំរិតធ្ងន់ ហើយត្រូវជំនុំជម្រះទោសក្នុងតុលាការ។ ចៅក្រមដឹងថាកូនគាត់មានទោស ដោយមានភស្តុតាងនឹងសាក្សីគ្រប់គ្រាន់។ ដូចនេះ ចៅក្រមត្រូវសម្រេចទោសភាគីដែលមានទោស តាមការតម្រូវរបស់ច្បាប់ មិនអាចយល់ញាតិឃ្លាតច្បាប់បានឡើយ។ ក្នុងកាលៈទេសៈនេះ ចៅក្រមដ៏យុត្តិធម៌ នឹងដាក់ទោសដោយយុត្តិធម៌ ទោះជន់ជាប់ចោទជាកូនប្រុសគាត់ក៏ដោយ។ ទោះគាត់មានការព្រួយបារម្ភ មានសេចក្តីស្រឡាញ់ចំពោះកូនប្រុសគាត់ ក៏គាត់នឹងកាត់ទោសកូនប្រុសគាត់ឲ្យជាប់គុក ដោយសេចក្តីស្រឡាញ់ចំពោះច្បាប់ សេចក្តីសុចរិត និងយុត្តិធម៌។ គាត់ប្រហែលជាសម្រេចទោសកូនគាត់ទាំងទឹកភ្នែក តែទោះជាយ៉ាងណាក៏ដោយ ដោយសារចៅក្រមមានការប្ដេជ្ញាចិត្ត ចំពោះសេចក្តីសុចរិត និងយុត្តិធម៌…
Read articleជីវិតអស់កល្បជានិច្ច
នេះជាជីវិតដ៏អស់កល្បជានិច្ច គឺឲ្យគេបានស្គាល់ដល់ទ្រង់ដ៏ជាព្រះពិតតែ១ នឹងព្រះយេស៊ូវគ្រីស្ទ ដែលទ្រង់បានចាត់ឲ្យមកផង។ យ៉ូហាន ១៧:៣ ក្នុងសៀវភៅរឿងមានចំណងជើងថា លោកថាក់ មានជីវិតអមតៈ លោកអូគូស ថាក់(Angus Tuck)បានប្រាប់កញ្ញាវីនី(Winnie)ថា “កុំខ្លាចសេចក្តីស្លាប់អី តែត្រូវខ្លាចជីវិតដែលគ្មានន័យវិញ”។ ក្រោយមក គេក៏បានយកសៀវភៅរឿងនេះមកផលិតជាខ្សែភាពយន្ត។ តែសម្រង់សម្តីខាងលើនេះ មានចំណុចគួរឲ្យចាប់អារម្មណ៍នៅត្រង់ថា វាជាសម្តីរបស់តួអង្គម្នាក់ ដែលមានជីវិតអមតៈ។ ក្នុងរឿងនេះ គ្រួសាររបស់លោកថាក់បានក្លាយជាមនុស្សអមតៈ។ យុវជន ចេមន៍ ថាក់(James Tuck) បានធ្លាក់ក្នុងអន្លង់ស្នេហ៍របស់កញ្ញាវីនី ហើយក៏បានអង្វរនាងឲ្យស្វែងរកជីវិតអមតៈផងដែរ ដើម្បីឲ្យពួកគេអាចរស់នៅជាមួយគ្នាជារៀងរហូត។ តែលោកអ៊ូគូស ជាមនុស្សមានប្រាជ្ញា។ គាត់ក៏ដឹងផងដែរថា ការមានជីវិតអមតៈ មិនអាចនាំឲ្យចិត្តស្កប់ស្កល់បានទេ។ វប្បធម៌របស់យើងបានប្រាប់យើងថា បើយើងអាចមានសុខភាពល្អ មានវ័យក្មេង និងមានកម្លាំងជារៀងរហូត យើងនឹងមានសុភមង្គល ជាប្រាកដ។ តែយើងមិនអាចរកឃើញការស្កប់ចិត្ត នៅក្នុងរបស់ទាំងអស់នេះបានទេ។ មុនពេលព្រះយេស៊ូវយាងទៅឈើឆ្កាង ព្រះអង្គបានអធិស្ឋានឲ្យសិស្សរបស់ព្រះអង្គ និងអធិស្ឋានឲ្យអ្នកជឿនៅពេលអនាគត យ៉ាងដូចនេះថា “នេះជាជីវិតដ៏អស់កល្បជានិច្ច គឺឲ្យគេបានស្គាល់ដល់ទ្រង់ដ៏ជាព្រះពិតតែ១ នឹងព្រះយេស៊ូវគ្រីស្ទ ដែលទ្រង់បានចាត់ឲ្យមកផង”(យ៉ូហាន ១៧:៣)។ ភាពស្កប់ស្កល់ ក្នុងជីវិតរបស់យើង កើតចេញពីទំនាក់ទំនងជាមួយព្រះ តាមរយៈជំនឿលើព្រះគ្រីស្ទ។…
Read articleគ្រាប់ពូជនៃសេចក្តីជំនឿ
ហើយឲ្យប្រុងប្រៀបជានិច្ច ដោយសុភាព ហើយកោតខ្លាច ដើម្បីនឹងតបឆ្លើយដល់អ្នកណាដែលសួរពីហេតុនៃសេចក្តីសង្ឃឹមរបស់អ្នករាល់គ្នា។ ១ពេត្រុស ៣:១៥ កាលរដូវផ្ការីកឆ្នាំមុន នៅពេលយប់ មុនពេលខ្ញុំជីកដីនៅក្នុងទីធ្លាផ្ទះខ្ញុំ មានខ្យល់ព្យុះមួយបានបក់បោកមកយ៉ាងគំហុក ធ្វើឲ្យគ្រាប់របស់ដើមមេភលធ្លាប់ចុះមកព្រមៗគ្នា។ ដូចនេះ ពេលយើងប្រើម៉ាស៊ីនជីកដី ដើម្បីធ្វើឲ្យដីរឹងប្រែជាទន់ យើងក៏បានដាំគ្រាប់ពូជរបស់ដើមមេភលរាប់រយគ្រាប់ ដោយមិនដឹងខ្លួន។ គ្រាន់តែពីរសប្តាហ៍សោះ ព្រៃដើមមេភលបានចាប់ផ្តើមដុះឡើង នៅក្នុងទីធ្លាផ្ទះរបស់ខ្ញុំ។ ខណៈពេលដែលខ្ញុំបោសសម្អាតស្លឹកឈើ ខ្ញុំមានការភ្ញាក់ផ្អើលចំពោះជីវិតថ្មី ដែលបានកើតចេញជាបរិបូរ ពីដើមឈើតែមួយដើមនោះ។ កូនឈើនីមួយៗបានធ្វើឲ្យខ្ញុំនឹកចាំ អំពីជីវិតថ្មី ដែលខ្ញុំមានក្នុងព្រះគ្រីស្ទ ដែលក្នុងនាមជាមនុស្សម្នាក់ ព្រះអង្គអាចប្រើខ្ញុំនាំមនុស្សជាច្រើន ឲ្យទទួលជីវិតថ្មីពីព្រះអង្គ។ យើងម្នាក់ៗមានឱកាសច្រើនរាប់មិនអស់ ដើម្បីប្រាប់គេ អំពីមូលហេតុដែលយើងមានក្តីសង្ឃឹម(១ពេត្រុស ៣:១៥) ក្នុងការរស់នៅពេញមួយជីវិត។ ពេលណាយើង “រងទុក្ខ ដោយសារសេចក្តីសុចរិត” ដោយក្តីសង្ឃឹមមកពីព្រះយេស៊ូវ(ខ.១៤) មនុស្សជុំវិញយើង ដែលមិនទាន់ជឿព្រះអាចមើលឃើញយើងមានក្តីសង្ឃឹម ហើយចង់ដឹង អំពីមូលហេតុដែលយើងមានក្តីសង្ឃឹម។ បើយើងបានត្រៀមខ្លួនជាស្រេច ពេលគេសួរយើង នោះយើងអាចចែករំលែកគ្រាប់ពូជ ដែលព្រះទ្រង់អាចប្រើ ដើម្បីនាំមកនូវជីវិតថ្មី។ យើងមិនចាំបាច់ត្រូវចែករំលែកជាមួយមនុស្សទាំងអស់ក្នុងពេលតែមួយនោះទេ។ ផ្ទុយទៅវិញ យើងអាចទម្លាក់គ្រាប់ពូជនៃជំនឿ ដោយចិត្តសុភាព និងការគោរព ចូលទៅក្នុងចិត្តដែលបានបើកចំហ។—KIRSTEN HOLMBERG តើមាននរណាខ្លះ…
Read articleពេលដែលអ្នកដទៃនិយាយបង្ខូចយើង
ពាក្យសំដីរបស់មនុស្សបេះបួយ ធៀបដូចជាម្ហូបយ៉ាងឆ្ងាញ់១ម៉ាត់ ដែលលេបចុះទៅក្នុងពោះ។ សុភាសិត ១៨:៨ សារព័ត៌មានបានចុះផ្សាយថា សត្វឆ្កែឈ្មោះ ផេប(Pep) បានសម្លាប់សត្វឆ្មាមួយក្បាល របស់ភរិយាលោកអភិបាលរដ្ឋ តែវាមិនមែនជាអ្នកសម្លាប់សត្វឆ្មានោះទេ។ វាគ្រាន់តែបានខាំសាឡុងក្នុងគេហដ្ឋានរបស់លោកអភិបាលឲ្យរហែក គឺមិនមានកំហុសអ្វីផ្សេងទៀតទេ។ ផេបជាសត្វឆ្កែនៅក្មេងរពឹសខ្លាំង ជាពូជឆ្កែប្រម៉ាញ់ឡាប្រាដឺ និងជាកម្មសិទ្ធិរបស់លោកអភិបាលរដ្ឋភែនស៊ីលវែនា ក្នុងទសវត្សរ៍ឆ្នាំ១៩២០។ គេក៏បានបញ្ជូនសត្វឆ្កែមួយក្បាលនេះ ចូលក្នុងគុកនៅតំបន់ខាងកើតរបស់រដ្ឋ ដោយគេបានថតរូបវា ដោយមានលេខរៀងសំគាល់ជាអ្នកទោស។ ពេលដែលអ្នកសារព័ត៌មានម្នាក់បានឮអំពីរឿងនេះ គាត់ក៏បានប្រឌិតរឿងថា វាបានសម្លាប់សត្វឆ្មានោះ។ ដោយសារព័ត៌មានរបស់គាត់បានចុះផ្សាយក្នុងកាសែត មនុស្សជាច្រើនជឿថា ផេបជាឃាតករសម្លាប់សត្វឆ្មា។ ស្តេចសាឡូម៉ូន បានជ្រាបច្បាស់ អំពីអំណាចនៃព័ត៌មានក្លែងក្លាយ។ គឺដូចដែលទ្រង់បានសរសេរថា “ពាក្យសំដីរបស់មនុស្សបេះបួយ ធៀបដូចជាម្ហូបយ៉ាងឆ្ងាញ់១ម៉ាត់ ដែលលេបចុះទៅក្នុងពោះ”(សុភាសិត ១៨:៨)។ ជួនកាល ធម្មជាតិរបស់យើងជាមនុស្សមានបាប បានបណ្តាលឲ្យយើងមានចិត្តចង់ជឿរឿងរបស់អ្នកដទៃ ដែលមិនមែនជារឿងពិត។ តែទោះអ្នកដទៃបានជឿរឿងប្រឌិតដែលគេនិយាយបង្ខូចឈ្មោះយើងក៏ដោយ ក៏ព្រះអង្គទ្រង់នៅតែអាចប្រើយើង ជាប្រយោជន៍។ តាមពិត លោកអភិបាលរដ្ឋរូបនោះបានបញ្ជូលផេបឲ្យទៅរស់នៅក្នុងគុក ដើម្បីឲ្យវាអាចធ្វើជាមិត្តភក្តិរបស់អ្នកទោសនៅទីនោះ ហើយវាក៏បានបម្រើការជាសត្វឆ្កែព្យាបាលជំងឺផ្លូវចិត្តរបស់អ្នកទោស អស់ជាច្រើនឆ្នាំ។ បំណងព្រះទ័យដែលព្រះទ្រង់មានសម្រាប់ជីវិតយើងនៅតែមិនប្រែប្រួល ទោះអ្នកដទៃនិយាយ ឬគិតអំពីយើង យ៉ាងដូចម្តេចក៏ដោយ។ ពេលអ្នកដទៃនិយាយដើមយើង សូមចាំថា ព្រះតម្រិះ និងសេចក្តីស្រឡាញ់ដែលព្រះអង្គមាន…
Read articleព្រះអង្គមានលក្ខណៈដែលយើងអាចទុកចិត្តបាន
រាជ្យទ្រង់ស្ថិតស្ថេរនៅអស់កល្បជានិច្ច ហើយអំណាចទ្រង់ក៏នៅ ដរាបដល់អស់ទាំងដំណតទៅ។ ទំនុកដំកើង ១៤៥:១៣ មានពេលមួយ ខ្ញុំមានការព្រួយបារម្ភច្រើន។ នៅពេលព្រឹកព្រលឹម ជាពេលដែលពិបាកបំផុត ដោយសារខ្ញុំអង្គុយគិតម្នាក់ឯង។ ដូចនេះ ខ្ញុំក៏បានយកសម្រង់សម្តីរបស់លោកហាត់សិន ថេល័រ(Hudson Taylor) មកបិទនៅលើកញ្ចក់ ក្នុងបន្ទប់ទឹករបស់ខ្ញុំ ដើម្បីឲ្យខ្ញុំអាចមើល ពេលណាខ្ញុំមានអារម្មណ៍ទន់ខ្សោយ។ ក្នុងសម្រង់សម្តីនោះគាត់មានប្រសាសន៍ថា “មានព្រះដ៏រស់មួយអង្គ។ ព្រះអង្គបានមានបន្ទូលក្នុងព្រះគម្ពីរ។ អ្វីដែលព្រះអង្គមានបន្ទូលគឺជាការពិត ហើយព្រះអង្គនឹងធ្វើអ្វីដែលព្រះអង្គបានសន្យា”។ សម្រង់សម្តីរបស់លោកថេល័រ គឺបានកើតចេញពីការដំណើរជីវិត ដែលគាត់បានដើរជាមួយព្រះអស់ជាច្រើនឆ្នាំ ហើយបានរំឭកយើងថា ព្រះអង្គជានរណា និងអំពីការទាំងអស់ដែលព្រះអង្គអាចធ្វើ តាមរយៈពេលដែលយើងមានជំងឺ ភាពក្រីក្រ ភាពឯកោ និងការសោកសង្រេង។ គាត់មិនគ្រាន់តែបានដឹងថា យើងអាចទុកចិត្តព្រះអង្គបានប៉ុណ្ណោះទេ តែគាត់ក៏បានដកពិសោធន៍នឹងសេចក្តីស្មោះត្រង់របស់ព្រះអង្គផងដែរ។ ហើយដោយសារគាត់បានទុកចិត្តព្រះបន្ទូលសន្យា ហើយស្តាប់បង្គាប់ព្រះអង្គ នោះជនជាតិចិនរាប់ពាន់នាក់បានថ្វាយជីវិតដល់ព្រះយេស៊ូវ។ បន្ទាប់ពីស្តេចដាវីឌបានដកពិសោធន៍ជាមួយព្រះអម្ចាស់ និងផ្លូវរបស់ព្រះអង្គ ទ្រង់ក៏បានដឹងថា ព្រះអម្ចាស់មានលក្ខណៈសម្បត្តិដែលអាចឲ្យយើងទុកចិត្តបាន។ ទ្រង់ក៏បាននិពន្ធបទគម្ពីរទំនុកដំកើង ជំពូក ១៤៥ ជាបទចម្រៀងសរសើរដំកើងព្រះអម្ចាស់ ដែលទ្រង់រកឃើញថា ព្រះអម្ចាស់ល្អ មានសេចក្តីអាណិត ហើយស្មោះត្រង់ចំពោះព្រះបន្ទូលសន្យា។ ពេលយើងទុកចិត្ត ហើយដើរតាមព្រះអង្គ យើងក៏បានដឹង(ឬបានយល់កាន់តែច្បាស់) ថា…
Read article