ព្រះទ្រង់កំពុងមានបន្ទូលមកកាន់យើង
នោះសាំយូអែលទូលឆ្លើយថា សូមទ្រង់មានព្រះបន្ទូលមកចុះ ដ្បិតទូលបង្គំ ជាអ្នកបំរើទ្រង់ប្រុងស្តាប់ហើយ។ ១សាំយ៉ូអែល ៣:១០ មានលេខមិនស្គាល់មួយបានទូរស័ព្ទមកខ្ញុំ។ ជាញឹកញាប់ ខ្ញុំបានទុកឲ្យលេខដែលមិនស្គាល់ផ្ញើសារជាសម្លេងវិញ តែលើកនេះ ខ្ញុំក៏បានលើកទូរស័ព្ទ។ អ្នកដែលបានទូរស័ព្ទមកនោះ ក៏បាននិយាយពាក្យគួរសម ដើម្បីសុំពេលខ្ញុំតែ១នាទី ដើម្បីចែកចាយបទគម្ពីរខ្លីមួយ។ គាត់ក៏បានដកស្រង់បទគម្ពីរវិវរណៈ ២១:៣-៥ ដែលបានចែងអំពីពេលដែលព្រះទ្រង់នឹងជូតទឹកភ្នែកចេញពីភ្នែកយើង។ គាត់ក៏បាននិយាយអំពីព្រះយេស៊ូវថា ព្រះអង្គប្រទានការធានា និងក្តីសង្ឃឹមដល់យើង។ ខ្ញុំក៏បានប្រាប់គាត់ថា ខ្ញុំក៏ជាអ្នកជឿព្រះយេស៊ូវ ជាព្រះអង្គសង្រ្គោះដែរ។ តែគាត់មិនមានបំណងចង់ផ្សាយដំណឹងល្អដល់ខ្ញុំទេ។ ផ្ទុយទៅវិញ គាត់គ្រាន់តែបានសុំឲ្យខ្ញុំអធិស្ឋានជាមួយគាត់តាមទូរស័ព្ទប៉ុណ្ណោះ។ ហើយគាត់ក៏បានអធិស្ឋានសូមឲ្យព្រះទ្រង់ប្រទានការលើកទឹកចិត្ត និងកម្លាំងដល់ខ្ញុំ។ ការទំនាក់ទំនងតាមទូរស័ព្ទនោះ បានធ្វើឲ្យខ្ញុំនឹកចាំអំពីការត្រាស់ហៅ ដោយសម្លេងដ៏ចម្លែក ក្នុងព្រះគម្ពីរ។ កាលហោរាសាំយ៉ូអែលនៅក្មេង ព្រះទ្រង់បានហៅគាត់ នៅពេលពាក់កណ្តាលអាធ្រាត្រ(១សាំយ៉ូអែល ៣:៤-១០)។ គាត់បានឮសម្លេងព្រះអង្គបីដង តែគាត់គិតថា លោកអេលី ដែលជាសង្ឃចាស់ជរា កំពុងតែហៅគាត់។ លើកចុងក្រោយ លោកសាំយ៉ូអែលក៏បានធ្វើតាមការណែនាំរបស់លោកអេលី ហើយក៏បានដឹងថា ព្រះទ្រង់កំពុងហៅគាត់ ហើយគាត់ក៏បានតបថា “សូមទ្រង់មានព្រះបន្ទូលមកចុះ ដ្បិតទូលបង្គំ ជាអ្នកបំរើទ្រង់ប្រុងស្តាប់ហើយ”(ខ.១០)។ ដូចគ្នានេះដែរ ព្រះទ្រង់ក៏អាចមានបន្ទូលហៅយើង នៅពេលថ្ងៃ ឬនៅពេលយប់ផងដែរ។ យើងចាំបាច់ត្រូវបើកចំហចិត្ត…
Read articleប្រភពនៃអំណាចទាំងអស់
ក្នុងពិភពលោកនេះ គ្មានអ្នកដឹកនាំណាដែលបានបង្កើតអំណាចដោយខ្លួនឯងនោះទេ។ អំណាចរបស់ពួកគេ គឺទ្រង់ជាអ្នកប្រទានឲ្យ។ នៅថ្ងៃនេះ លោកគ្រូ អរ ស៊ី ស្ព្រោល(R.C. Sproul) សូមរំឭកយើងថា អ្នកមានអំណាចទាំងអស់នឹងត្រូវទទួលខុសត្រូវ នៅចំពោះមុខស្តេចលើអស់ទាំងស្តេច។ អត្ថបទ គ្មានអ្នកដឹកនាំណា ក្នុងពិភពលោកនេះ ដែលមានអំណាច ដោយខ្លួនឯងនោះទេ លើកលែងតែព្រះទ្រង់បានប្រទានអំណាចនោះមកពួកគេ ដែលទ្រង់ជាព្រះគ្រីស្ទ ជាស្តេចលើអស់ទាំងស្តេច និងព្រះអម្ចាស់លើអស់ទាំងព្រះអម្ចាស់។ យើងមិនបានគិតអំពីរឿងនេះឲ្យដិតដល់នោះទេ។ នៅថ្ងៃជំនុំជម្រះ ប្រធានាធិបតីអាមេរិកនឹងទទួលការជំនុំជម្រះ សម្រាប់ការដឹកនាំរបស់ពួកគេ មិនមែនផ្អែកទៅលើសម្លេងគាំទ្ររបស់ប្រជាជន តែនឹងត្រូវព្រះគ្រីស្ទជំនុំជម្រះ ព្រោះពួកគេស្ថិតនៅក្រោមអំណាចព្រះគ្រីស្ទ។ អធិរាជនៃចក្រភពរ៉ូម៉ាំងក៏នឹងត្រូវសារភាពនៅចំពោះមុខព្រះគ្រីស្ទ អំពីរបៀបដែលពួកគេបានដឹកនាំចក្រភពរ៉ូម៉ាំង ព្រះទ្រង់បានត្រាស់ហៅគ្រីស្ទបរិស័ទឲ្យគោរពពួកស្តេច បង់ពន្ធ អធិស្ឋានឲ្យពួកស្តេច ហើយចុះចូលនឹងរដ្ឋអំណាច ព្រោះព្រះទ្រង់បានចាត់តាំងឲ្យពួកគេមានអំណាច។
Read articleតែងតែឆក់ឱកាសផ្សាយដំណឹងល្អ
ចូរឲ្យអ្នកធ្វើការជាគ្រូផ្សាយដំណឹងល្អចុះ ព្រមទាំងបំពេញការងាររបស់ខ្លួនគ្រប់ជំពូកផង។ ២ធីម៉ូថេ ៤:៥ កាលស៊ីន យី(Shin Yi)កំពុងរង់ចាំថ្ងៃចូលរៀននៅសកលវិទ្យាល័យ ក្នុងវ័យ២០ឆ្នាំ នាងបានសម្រេចចិត្តលះបង់ពេល៣ខែ ក្នុងអំឡុងពេលឈប់សម្រាកនោះ ដើម្បីធ្វើការបម្រើព្រះ ក្នុងអង្គការបេសកកម្មយុវជនមួយ។ ការសម្រេចចិត្តនេះហាក់ដូចជាមិនទំនង ដោយសារបំរាមក្នុងពេលដែលជំងឺកូវីដ១៩កំពុងរាតត្បាត បានរារាំងមិនឲ្យមានការជួបជុំដោយផ្ទាល់។ តែមិនយូរប៉ុន្មាន ស៊ីន យី ក៏បានប្រើវិធីសាស្រ្តមួយទៀត ដើម្បីធ្វើការ។ នាងថា “យើងមិនអាចជួបសិស្សសាលា នៅតាមផ្លូវ ក្នុងផ្សាទំនើប ឬកន្លែងលក់អាហារ ដូចរាល់ដង តែយើងអាចបន្តទំនាក់ទំនងជាមួយសិស្សដែលជាគ្រីស្ទបរិស័ទ តាមប្រព័ន្ធហ្ស៊ូម ដើម្បីអធិស្ឋានឲ្យគ្នាទៅវិញទៅមក និងជួបអ្នកមិនជឿព្រះ តាមទូរស័ព្ទជាដើម”។ ស៊ីន យីបានធ្វើការអ្វី ដែលសាវ័កប៉ុលបានលើកទឹកចិត្តលោកធីម៉ូថេឲ្យធ្វើ គឺធ្វើការជាគ្រូផ្សាយដំណឹងល្អ(២ធីម៉ូថេ ៤:៥)។ សាវ័កប៉ុលបានដាស់តឿនគាត់ថា មនុស្សនឹងស្វែងរកគ្រូដែលបង្រៀនតែសេចក្តីអ្វី ដែលពួកគេចង់ស្តាប់ តែមិនមែនសេចក្តីអ្វីដែលពួកគេត្រូវការស្តាប់នោះទេ(ខ.៣-៤)។ តែសាវ័កប៉ុលបានបង្រៀនលោកធីម៉ូថេថា “ចូរអ្នកផ្សាយព្រះបន្ទូលចុះ ហើយទទូចជំរុញផង ទោះត្រូវពេល ឬខុសក្តី ចូររំឭកគេឲ្យដឹងខ្លួន ព្រមទាំងបន្ទោស ហើយកំឡាចិត្តគេ ដោយចិត្តអត់ធ្មត់ និងសេចក្តីប្រៀនប្រដៅគ្រប់យ៉ាង”(ខ.២)។ ទោះព្រះទ្រង់មិនហៅមនុស្សគ្រប់គ្នា ឲ្យធ្វើជាគ្រូផ្សាយដំណឹងល្អ ឬគ្រូអធិប្បាយក៏ដោយ ក៏យើងម្នាក់ៗ អាចមានចំណែក…
Read articleកម្លាំងក្នុងភាពកម្សោយ
ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលទៅគេឌានថា ចំនួនមនុស្សដែលនៅជាមួយនឹងឯង មានគ្នាច្រើនពេកណាស់។ ពួកចៅហ្វាយ ៧:២ កាលកូនប្រុសខ្ញុំមានអាយុជិត៣ឆ្នាំ ខ្ញុំត្រូវការព្យាបាលបញ្ហាសុខភាពរបស់ខ្ញុំ ដោយការវះកាត់ ដែលត្រូវចំណាយពេលយ៉ាងហោចណាស់១ខែ ទំរាំតែខ្ញុំជាសះស្បើយ។ មុនពេលខ្ញុំទទួលការវះកាត់ ខ្ញុំបាននឹកស្រមៃថា ខ្លួនខ្ញុំកំពុងគេងនៅលើគ្រែ ខណៈពេលដែលចានប្រឡាក់កំពុងតែគរដូចភ្នំ ដោយគ្មាននរណាជួយលាង។ ខ្ញុំមិនដឹងថា ខ្ញុំអាចថែរក្សាកូនដែលនៅតូច ហើយរពឹសដោយរបៀបណាទេ ហើយក៏មិនដឹងថា ខ្ញុំអាចឈរចម្អិនអាហារ នៅមុខចង្ក្រានដោយរបៀបណាដែរ។ ខ្ញុំមានការបារម្ភអំពីផលវិបាក ដែលភាពកម្សោយរបស់ខ្ញុំ មានមកលើជីវិតរបស់គ្រួសារខ្ញុំ។ ព្រះទ្រង់បានកាត់បន្ថយកម្លាំងទ័ពរបស់លោកគេឌាន ដោយចេតនា មុនពេលកងទ័ពរបស់គាត់ទៅតទល់នឹងពួកសាសន៍ម៉ាឌាន។ ទីមួយ សម្រាប់អ្នកដែលមានការភ័យខ្លាច ព្រះអង្គបើកឲ្យពួកគេដកខ្លួនចេញ។ ពេលនោះ ពួកប្រុសៗ២ម៉ឺន២ពាន់នាក់ បានវិលត្រឡប់ទៅផ្ទះវិញ(ពួកចៅហ្វាយ ៧:៣)។ បន្ទាប់មក ក្នុងចំណោមមនុស្សដែលនៅសល់១ម៉ឺននាក់ មានតែអ្នកដែលបានក្បង់ទឹកនឹងដៃផឹកប៉ុណ្ណោះ ដែលព្រះអង្គឲ្យនៅជាមួយលោកគេឌាន។ ពេលនោះ មានពួកប្រុសៗនៅសល់តែ៣រយនាក់ប៉ុណ្ណោះ តែចំណុចខ្សោយនេះបានរារាំងពួកអ៊ីស្រាអែល មិនឲ្យពឹងផ្អែកលើខ្លួនឯង(ខ.៥-៦) ហើយមិនអាចអួតថា “ពួកគេបានជួយសង្រ្គោះខ្លួនឯង”(ខ.២)។ នៅពេលខ្លះ យើងមានអារម្មណ៍ថា យើងខ្សោះអស់កម្លាំង។ ពេលណារឿងនេះកើតឡើងចំពោះខ្ញុំ ខ្ញុំដឹងថា ខ្ញុំត្រូវការព្រះយេស៊ូវខ្លាំងប៉ុណ្ណា។ ព្រះអង្គបានជួយខ្ញុំពីខាងក្នុង ដោយការលើកទឹកចិត្តពីព្រះវិញ្ញាណព្រះអង្គ ហើយជួយខ្ញុំពីខាងក្រៅ តាមរយៈជំនួយរបស់មិត្តភក្តិ និងក្រុមគ្រួសារ។…
Read articleការប្រោសឲ្យជាដែលស៊ីជម្រៅជាង
ទ្រង់ត្រូវរបួស ដោយព្រោះអំពើរំលងរបស់យើង។ អេសាយ ៥៣:៥ នៅថ្ងៃបុណ្យព្រះយេស៊ូវមានព្រះជន្មរស់ឡើងវិញ ដែលត្រូវជាថ្ងៃអាទិត្យ ឆ្នាំ២០២០ គេបានបញ្ចាំងរូបចម្លាក់ព្រះគ្រីស្ទជាព្រះអង្គសង្រ្គោះ ក្នុងទីក្រុងរីអូ ដេ ជែនេរ៉ូ ប្រទេសប្រេស៊ីល តាមរបៀបដែលធ្វើឲ្យគេឃើញរូបចម្លាក់នោះ មានសំលៀកបំពាក់ដូចគ្រូពេទ្យ។ ការបង្ហាញរូបចម្លាក់ព្រះយេស៊ូវ ឲ្យមានលក្ខណៈដូចគ្រូពេទ្យ គឺដើម្បីលើកទឹកចិត្តគ្រូពេទ្យ ដែលកំពុងប្រយុទ្ធប្រឆាំងនឹងការរាតត្បាតនៃជំងឺកូរ៉ូណា នៅសមរភូមិមុខ។ ការបញ្ចាំងរូបភាពដូចនេះ ក៏បានពិពណ៌នាអំពីព្រះយេស៊ូវ ដែលជាគ្រូពេទ្យដ៏ធំប្រសើរ(ម៉ាកុស ២:១៧)។ ព្រះយេស៊ូវបានប្រោសអ្នកជំងឺជាច្រើនឲ្យជា ក្នុងអំឡុងពេលដែលព្រះអង្គធ្វើព្រះរាជកិច្ចរបស់ព្រះអង្គ នៅលើផែនដី ដែលមានដូចជា លោកបារទីមេ ជាមនុស្សពិការភ្នែក(១០:៤៦-៥២) មនុស្សកើតឃ្លង់(លូកា ៥:១២-១៦) ជនពិការដៃជើង(ម៉ាថាយ ៩:១-៨) ជាដើម។ ព្រះអង្គក៏បានបង្ហាញព្រះទ័យទុកដាក់ចំពោះសុខភាពរបស់អ្នកដើរតាមព្រះអង្គ ដោយការបំបាត់ការស្រេកឃ្លានរបស់ពួកគេ ដោយធ្វើឲ្យអាហារតែបន្តិចក្លាយជាអាហារជាច្រើនបរិបូរ ដើម្បីចម្អែតពួកគេ(យ៉ូហាន ៦:១-១៣)។ ការអស្ចារ្យទាំងនេះបានបើកបង្ហាញព្រះចេស្តា និងសេចក្តីស្រឡាញ់ពិតប្រាកដរបស់ព្រះអង្គ ដល់ពួកបណ្តាជន។ ទោះជាយ៉ាងណាក៏ដោយ ការប្រោសជំងឺដ៏អស្ចារ្យបំផុតរបស់ព្រះអង្គ បានកើតមាន តាមរយៈការសុគត និងការមានព្រះជន្មរស់ឡើងវិញ ដូចដែលហោរាអេសាយបានថ្លែងទំនាយ។ គឺដោយសាររបួសរបស់ព្រះយេស៊ូវ នោះយើងបានទទួលការប្រោសឲ្យជាធំបំផុត ឲ្យរួចផុតពីការដាច់ចេញពីព្រះ ដែលជាផលវិបាកនៃបាបយើង(អេសាយ ៥៣:៥)។ ទោះសុខភាពរបស់យើងនៅផែនដីមិនអាចល្អឥតខ្ចោះក៏ដោយ ក៏យើងនៅតែអាចទុកចិត្តថា…
Read articleរត់ទៅរកព្រះយេស៊ូវ
អ្នកទាំង២រត់ទៅជាមួយគ្នា តែសិស្ស១នោះរត់លឿនជាងពេត្រុស បានដល់ផ្នូរមុន។ យ៉ូហាន ២០:៤ ក្នុងការធ្វើដំណើរទៅទីក្រុងប៉ារីស ប៊ែន(Ben) និងមិត្តភក្តិរបស់គាត់បានទៅសារមន្ទីរដ៏ល្បីល្បាញមួយ។ ប៊ែនមិនដែលបានទទួលការបណ្តុះបណ្តាលឲ្យក្លាយជាវិចិត្រករទេ តែគាត់មានការភ្ញាក់ផ្អើល ពេលគាត់មើលផ្ទាំងគំនូរ ដែលមានចំណងជើងថា សាវ័កពេត្រុស និងសាវ័កយ៉ូហាន រត់ទៅផ្នូរ នៅពេលព្រឹកថ្ងៃព្រះអង្គមានព្រះជន្មរស់ឡើងវិញ ដែលលោកយូជីន បឺនែន(Eugène Burnand)បានគូរ។ ទឹកមុខរបស់សាវ័កពេត្រុស និងសាវ័កយ៉ូហាន និងដៃរបស់ពួកគេ ក្នុងរូបគំនូរនោះ បានបង្កប់អត្ថន័យដ៏ជ្រាលជ្រៅ ដោយអញ្ជើញអ្នកទស្សនាទាំងឡាយ ឲ្យយល់អំពីអារម្មណ៍ដែលសាវ័កទាំងពីរ មាននៅពេលនោះ។ តាមបទគម្ពីរយ៉ូហាន ២០:១-១០ អ្នកទំាងពីរបានរត់ទៅកាន់ផ្នូររបស់ព្រះយេស៊ូវ ដែលនៅទទេ(ខ.៤)។ ផ្ទាំងគំនូរដ៏ល្អឯកនេះបានឆ្លុះបញ្ចាំង អំពីភាពធ្ងន់ធ្ងរនៃអារម្មណ៍របស់ពួកគេ។ ពួកគេកំពុងរត់ទៅតាមទិសដៅដ៏ត្រឹមត្រូវ ហើយទីបំផុត នៅពេលក្រោយមកទៀត ព្រះយេស៊ូវក៏បានបង្ហាញព្រះអង្គទ្រង់ឲ្យពួកគេបានឃើញ(ខ.១៩-២៩)។ ពួកគេបានទៅរកព្រះយេស៊ូវ គឺមិនខុសពីអ្នកស្វែងរកព្រះយេស៊ូវ នៅសតវត្សរ៍ក្រោយៗទៀត។ ទោះយើងមិនបានទៅមើលផ្នូររបស់ព្រះអង្គដែលនៅទទេ ឬបានឃើញផ្ទាំងគំនូរដ៏ល្អឯក ដោយផ្ទាល់ក៏ដោយ ក៏យើងអាចឃើញដំណឹងល្អយ៉ាងច្បាស់។ ព្រះគម្ពីរបានបណ្តាលចិត្តយើង ឲ្យសង្ឃឹម ស្វែងរក និងរត់ទៅរកព្រះយេស៊ូវ និងទៅរកសេចក្តីស្រឡាញ់ព្រះអង្គ ទោះយើងមានការសង្ស័យ មានសំណួរ និងភាពមិនច្បាស់លាស់ក៏ដោយ។ ក្នុងការប្រារព្ធថ្ងៃបុណ្យព្រះយេស៊ូវមានព្រះជន្មរស់ឡើងវិញ សូមយើងនឹកចាំព្រះបន្ទូលព្រះយេស៊ូវ ដែលបានចែងថា…
Read article