នៅតែបញ្ចេញពន្លឺ
អ្នករាល់គ្នាជាពន្លឺនៃលោកីយ៍ ឯទីក្រុងណាដែលនៅលើភ្នំ នោះលាក់មិនកំបាំងទេ។ ម៉ាថាយ ៥:១៤ វីដេអូផ្សាយពាណិជ្ជកម្មរបស់សណ្ឋាគារមួយ បាននិយាយអំពីអគារតូចមួយ ក្នុងពេលយប់ងងឹត។ គេមិនឃើញមានអ្វីផ្សេងទៀតនៅក្បែរនោះទេ។ គឺមានតែពន្លឺចេញពីចង្កៀងតូចមួយ នៅក្បែរទ្វារ នៅលើរានហាលខាងមុខនៃអគារនោះ។ ចង្កៀងនោះបញ្ចេញពន្លឺភ្លឺល្មមនឹងឲ្យភ្ញៀវដើរឡើងជណ្តើរ ចូលទៅក្នុងអគារ។ វីដេអូផ្សាយពាណិជ្ជកម្មនេះក៏បានបញ្ចប់ដោយពាក្យមួយឃ្លាថា “យើងខ្ញុំនឹងអុជចង្កៀងចោល សម្រាប់លោកអ្នក”។ ពន្លឺចង្កៀងនៅរានហាលខាងមុខ នៅក្បែរផ្លាកសញ្ញាស្វាគមន៍ ដោយរំឭកអ្នកដំណើរដ៏ហត់នឿយថា មានកន្លែងដ៏ផាសុកភាព កំពុងបើកទ្វារសម្រាប់ឲ្យពួកគេចូលសម្រាក។ ពន្លឺនោះក៏បានអញ្ជើញមនុស្សដែលធ្វើដំណើរកាត់តាមនោះ ចូលមកខាងក្នុង ហើយគេចចេញពីការធ្វើដំណើរដ៏ងងឹត និងនឿយហត់។ ព្រះយេស៊ូវមានបន្ទូលថា ជីវិតរបស់អ្នកជឿព្រះអង្គ គួរតែមានលក្ខណៈជាពន្លឺដែលស្វាគមន៍អ្នកដទៃផងដែរ។ គឺដូចដែលព្រះអង្គបានប្រាប់អ្នកដើរតាមព្រះអង្គថា “អ្នករាល់គ្នាជាពន្លឺនៃលោកីយ៍ ឯទីក្រុងណាដែលនៅលើភ្នំ នោះលាក់មិនកំបាំងទេ”(ម៉ាថាយ ៥:១៤)។ ក្នុងនាមយើងជាអ្នកជឿព្រះ យើងត្រូវបញ្ចេញពន្លឺ ដើម្បីបំភ្លឺពិភពលោកដ៏ងងឹត។ ពេលដែលព្រះអង្គដឹកនាំយើង និងប្រទានអំណាច អ្នកដទៃនឹងឃើញការល្អ ដែលយើងរាល់គ្នាប្រព្រឹត្ត រួចសរសើរដំកើង ដល់ព្រះវរបិតារបស់យើងដែលគង់នៅស្ថានសួគ៌(ខ.១៦)។ ហើយកាលណាយើងនៅបន្តបញ្ចេញពន្លឺ ពួកគេនឹងមានអារម្មណ៍ថា យើងស្វាគមន៍ពួកគេ ហើយចូលមករកយើង ដើម្បីស្វែងយល់បន្ថែម អំពីព្រះយេស៊ូវ ដែលជាពន្លឺនៃលោកិយ(យ៉ូហាន ៨:១២)។ ពន្លឺព្រះអង្គ នៅតែភ្លឺក្នុងលោកិយដ៏ហត់នឿយ និងងងឹតជានិច្ច។ តើអ្នកនៅមានពន្លឺឬទេ?…
Read articleគ្រាប់ពូជត្រូវការពេលវេលា
ឯពួកអ្នកដែលទទួលពូជក្នុងដីល្អ គឺអស់អ្នកដែលបានឮព្រះបន្ទូល ហើយទទួល រួចបង្កើតផល។ ម៉ាកុស ៤:២០ កាលពីឆ្នាំ១៨៧៩ មនុស្សដែលបានមើលឃើញអ្វីដែលលោកវីលៀម បៀល(William Beal) កំពុងធ្វើ មុខជាគិតថា គាត់ជាមនុស្សឆ្កួតហើយ។ កាលនោះ គេឃើញលោកសាស្ត្រាចារ្យរុក្ខសាស្ត្រម្នាក់នេះយកគ្រាប់ពូជផ្សេងៗ មកច្រកបាន២៤ដប រួចកប់ដបទាំងនោះទៅក្រុងដីក្នុងជម្រៅដ៏ជ្រៅ។ អ្វីដែលពួកគេមិនបានដឹងនោះគឺ លោកបៀលកំពុងធ្វើការពិសោធន៍គ្រាប់ពូជ ដែលគេបានបន្តអនុវត្តតាមរាប់សតវត្សរ៍។ រៀងរាល់២០ឆ្នាំម្តង គេក៏បានជីកយកដបមួយ ចេញពីក្នុងដី ដើម្បីយកគ្រាប់ពូជមកដាំ ដើម្បីឲ្យដឹងថា គ្រាប់ពូជណាខ្លះនឹងដុះឡើង។ ព្រះយេស៊ូវបានមានបន្ទូលអំពីការបណ្ដុះគ្រាប់ពូជផងដែរ ដោយជាញឹកញាប់ ព្រះអង្គបានប្រដូចការព្រោះគ្រាប់ពូជ ទៅនឹងការផ្សាយព្រះបន្ទូលព្រះ(ម៉ាកុស ៤:១៥)។ ព្រះអង្គបង្រៀនថា គ្រាប់ពូជខ្លះត្រូវសាតាំងឆក់យកទៅបាត់ ខ្លះមិនបានចាក់ឫស ហើយខ្លះទៀតមិនអាចលូតលាស់បាន ដោយសារការរាំងខ្ទប់ពីបរិយាកាសជុំវិញ(ខ.១៥-១៩)។ ពេលយើងផ្សាយដំណឹងល្អ គ្រាប់ពូជលូតលាស់ឬអត់ គឺមិនស្រេចនៅលើយើងទេ។ ភារកិច្ចរបស់យើង គឺគ្រាន់តែសាបព្រោះដំណឹងល្អ ដើម្បីប្រាប់អ្នកដទៃអំពីព្រះយេស៊ូវ។ គឺដូចដែលព្រះអង្គបានបង្គាប់ថា “ចូរអ្នករាល់គ្នាទៅពេញសព្វក្នុងលោកីយ៍ទាំងមូល ហើយផ្សាយដំណឹងល្អទួទៅដល់គ្រប់មនុស្សទាំងអស់ចុះ”(១៦:១៥)។ នៅឆ្នាំ២០២១ គេបានជីកដបរបស់លោកបៀលមួយដបទៀត។ អ្នកស្រាវជ្រាវបានយកគ្រាប់ពូជក្នុងដបនោះ មកដាំ ហើយមានគ្រាប់ពូជខ្លះក៏បានដុះឡើង បានសេចក្តីថា គ្រាប់ពូជទាំងនោះនៅមានជីវិតរស់បាន១៤២ឆ្នាំហើយ។ ខណៈពេលដែលព្រះទ្រង់ធ្វើការតាមរយៈយើង ហើយយើងចែកចាយជំនឿយើងដល់អ្នកដទៃ យើងមិនដឹងថា…
Read articleលះបង់ការគ្រប់គ្រងថ្វាយព្រះ
អញ គឺយេហូវ៉ា អញបានបន្ទាបដើមឈើខ្ពស់ចុះមក ហើយបានដំកើងដើមឈើទាបឡើងវិញ។ អេសេគាល ១៧:២៤ សូមយើងនឹកស្រមៃអំពីដើមច័ន្ទគិរីមួយដើម ដែលមានទំហំតូចល្មមនឹងអាចដាំក្នុងផើង ដាក់តាំងនៅលើតុ ក្នុងផ្ទះបាយ។ ដើមបុនសៃរបស់ជនជាតិជប៉ុន មានលក្ខណៈដូចនេះឯង។ វាជាដើមឈើមានសម្រស់ស្អាត សម្រាប់តាំងលម្អរ ដែលប្រៀបដូចជាដើមច័ន្ទគិរីដ៏ធំស្កឹមស្កៃ ដែលគេបំព្រួញឲ្យតូច ល្មមដាក់តាំងលម្អនៅលើតុ។ ដើមបុនសៃមិនមានឌីអិនអេ ខុសប្លែកពីដើមឈើធំឡើយ។ តាមពិត ពួកវាមានទំហំតូចល្អិត ដោយសារគេដាំវា នៅក្នុងផើងមានជម្រៅរាក់ៗ ដោយលួសមែក និងកាត់តម្រឹមឫស ដើម្បីរាំងស្ទះការលូតលាស់របស់ពួកវា ដូចនេះ ពួកវានៅតែមានទំហំតូចក្រិន តែមានរូបរាងស្អាតដូចដើមឈើធំ។ ដើមបុនសៃជាដើមឈើសម្រាប់តាំងលម្អ ដែលមានសម្រស់គួរឲ្យស្ញប់ស្ញែង តែពួកវាក៏បានឆ្លុះបញ្ចាំងអំពីអំណាចនៃការគ្រប់គ្រង ដែលមនុស្សមានមកលើពួកវា។ ជាការពិតណាស់ យើងអាចគ្រប់គ្រងការលូតលាស់របស់ពួកវា ព្រោះដើមឈើឆ្លើយតប ចំពោះបរិស្ថានរបស់វា តែព្រះទ្រង់ទេ ដែលជាអ្នកធ្វើឲ្យអ្វីៗមានការលូតលាស់។ ព្រះអង្គបានមានបន្ទូលដូចនេះ ទៅកាន់ហោរាអេសេគាលថា “អញ គឺយេហូវ៉ា អញបានបន្ទាបដើមឈើខ្ពស់ចុះមក ហើយបានដំកើងដើមឈើទាបឡើងវិញ”(អេសេគាល ១៧:២៤)។ ត្រង់ចំណុចនេះ ព្រះអង្គកំពុងបែកសម្ដែងទំនាយ អំពីព្រឹត្តិការណ៍នៅពេលអនាគត ដែលពេលនោះ ព្រះអង្គនឹង “ជីករំលើង” ប្រជាជាតិអ៊ីស្រាអែល ដោយអនុញ្ញាតឲ្យចក្រភពបាប៊ីឡូនចូលឈ្លានពាន។ ទោះជាយ៉ាងណាក៏ដោយ…
Read articleផែនការ នៅក្រោមការគ្រប់គ្រងរបស់ព្រះ
ព្រះអម្ចាស់ទ្រង់សព្វព្រះហឫទ័យ នោះយើងនឹងធ្វើការនេះ ឬការនោះ។ យ៉ាកុប ៤:១៥ កាលពីឆ្នាំ២០០០ មានក្រុមហ៊ុនថ្មីមួយធ្វើអាជីវកម្មផ្តល់សេវាជួលខ្សែភាពយន្តតាមប្រព័ន្ធអ៊ីម៊ែល។ គេបានដាក់លក់ក្រុមហ៊ុននេះ ឲ្យទៅក្រុមហ៊ុនប្លក់បាស់ស្ទ័រ(Blockbuster) ដែលជាស្តេច នៃទីផ្សាជួលខ្សែភាពយន្ត និងវីដេអូហ្គេម នៅសម័យនោះ។ កាលនោះ ក្រុមហ៊ុននែតភ្លីច(Netflix) មានអ្នកជាវជាប្រចាំតែ៣សែននាក់ ខណៈពេលដែលក្រុមហ៊ុនប្លក់បាស់ស្ទ័រ មានអ្នកជាវជាប្រចាំរាប់លាននាក់។ ក្រុមហ៊ុនប្លក់បាស់ស្ទ័រក៏បានបណ្តោយឲ្យឱកាសទិញក្រុមហ៊ុននេះ ធ្លាក់ទៅក្នុងដៃគូប្រកួតដ៏តូចតាចរបស់ខ្លួន។ ជាលទ្ធផល សព្វថ្ងៃនេះ ក្រុមហ៊ុននែតភ្លីចមានអ្នកជាវជាប្រចាំ១៨០លាននាក់ ហើយមានតម្លៃជិត ២០០ ពាន់លានដុល្លា។ ហើយចំណែកឯក្រុមហ៊ុនប្លក់បាស់ស្ទ័រវិញក៏បានក្ស័យធន់។ គ្មាននរណាម្នាក់អាចព្យាករណ៍ថា ពេលអនាគតនឹងមានរឿងអ្វីកើតឡើងខ្លះទេ។ យើងបានជួបការល្បួងឲ្យជឿថា យើងអាចគ្រប់គ្រងជីវិតខ្លួនឯង ហើយផែនការយើងនៅពេលអនាគត នឹងជោគជ័យ។ ប៉ុន្តែ កណ្ឌគម្ពីរយ៉ាកុបបានចែងថា “អ្នករាល់គ្នាមិនដឹងជានឹងកើតមានយ៉ាងណាដល់ថ្ងៃស្អែកទេ ដ្បិតជីវិតអ្នករាល់គ្នាជាអ្វី គឺជាចំហាយទឹកទេតើ ដែលឃើញតែ១ភ្លែត រួចបាត់ទៅ”(៤:១៤)។ ជីវិតមនុស្សខ្លីណាស់ ក៏ឆាប់ស្លាប់ ហើយផុយស្រួយជាងការយល់ដឹងរបស់យើង។ ការរៀបផែនការមានភាពចាំបាច់ តែអំពើបាបនៃការសន្មត គឺកើតមាននៅក្នុងការសន្និដ្ឋានថា យើងកំពុងគ្រប់គ្រងជីវិតខ្លួនឯង។ ហេតុនេះហើយ លោកយ៉ាកុបបានដាស់តឿនយើង កុំឲ្យ “មានសេចក្តីអំនួត អំពីពាក្យអួតអាងរបស់ខ្លួន” ព្រោះ “គ្រប់ទាំងសេចក្តីអំនួតយ៉ាងនោះ សុទ្ធតែអាក្រក់ទាំងអស់”(ខ.១៦)។…
Read articleគ្រាន់តែទូលសូម!
តែមិនបានអ្វីសោះ ពីព្រោះមិនសូម។ យ៉ាកុប ៤:២ មានពេលមួយខ្ញុំបានឮសម្លេងស្រែកដោយអំណរ ចេញពីបន្ទប់ក្រោមដី។ ភរិយាខ្ញុំ ឈ្មោះ សឺរលី(Shirley) បានខិតខំសរសេរព្រឹត្តិបត្រ អស់ជាច្រើនម៉ោង ហើយចង់បោះបង់ការព្យាយាម។ ដោយសារការថប់បារម្ភ និងភាពមិនច្បាស់លាស់ អំពីអ្វីដែលត្រូវធ្វើបន្ទាប់ទៀត នាងក៏បានអធិស្ឋានសូមជំនួយពីព្រះ។ នាងក៏បានស្វែងរកជំនួយពីមិត្តភក្តិក្នុងហ្វេសប៊ុក ហើយមិនយូរប៉ុន្មាន គម្រោងធ្វើព្រឹត្តិបត្រនោះក៏បានបញ្ចប់ ដោយការងារជាក្រុម។ គម្រោងធ្វើព្រឹត្តិបត្រជារឿងតូចតាចក្នុងជីវិត តែរឿងតូចអាចនាំឲ្យមានការព្រួយបារម្ភ ឬថប់បារម្ភ។ អ្នកប្រហែលជាឪពុកម្តាយដែលកំពុងដើរកាត់ដំណាក់កាលនៃការចិញ្ចឹមកូន ជាលើកដំបូង ឬជាសិស្សកំពុងប្រឈមមុខដាក់បញ្ហាប្រឈមក្នុងការសិក្សា ឬក៏កំពុងសោកសង្រេង ដោយសារការបាត់បង់មនុស្សជាទីស្រឡាញ់ ឬមួយកំពុងជួបបញ្ហាប្រឈម ក្នុងគ្រួសារ ឬការងារជាដើម។ ជួនកាល យើងហាក់ដូចជាស្ថិតនៅលើមាត់ជ្រោះ ដោយមិនចាំបាច់ ព្រោះយើងមិនបានទូលសូមឲ្យព្រះជួយយើង(យ៉ាកុប ៤:២)។ សាវ័កប៉ុលចង្អុលបង្ហាញអ្នកដើរតាមព្រះយេស៊ូវ នៅទីក្រុងភីលីព ក៏ដូចជាយើងរាល់គ្នា ឲ្យងាកទៅរកការពាររបស់ព្រះ ក្នុងពេលដែលយើងត្រូវការជំនួយ យ៉ាងដូចនេះថា “កុំឲ្យខ្វល់ខ្វាយអ្វីឡើយ ចូរទូលដល់ព្រះ ឲ្យជ្រាបពីសេចក្តីសំណូមរបស់អ្នករាល់គ្នាក្នុងគ្រប់ការទាំងអស់ ដោយសេចក្តីអធិស្ឋាន និងពាក្យទូលអង្វរ ទាំងពោលពាក្យអរព្រះគុណផង”(ភីលីព ៤:៦)។ ពេលណាជីវិតយើងមានភាពស្មុគស្មាញ យើងត្រូវការការរំឭក ដូចបទចម្រៀងទំនុកសកល “ព្រះយេស៊ូវជាមិត្តសំឡាញ់ពិត” ដែលច្រៀងថា យើងខ្ញុំតែងតែខានមានសុខសាន្ដ…
Read articleពេលដែលអ្នកត្រូវការជំនួយ
សេចក្តីជំនួយរបស់ខ្ញុំមកតែពីព្រះយេហូវ៉ាទេ គឺជាព្រះដែលបង្កើតផ្ទៃមេឃ និងផែនដី។ ទំនុកដំកើង ១២១:២ ថ្ងៃនោះជាថ្ងៃច័ន្ទ តែមិត្តភក្តិខ្ញុំ ឈ្មោះ ឈា-មីង(Chia-ming) មិនបាននៅការិយាល័យទេ។ គាត់នៅផ្ទះ កំពុងសម្អាតបន្ទប់ទឹក។ គាត់គិតថា គាត់អត់ការងារធ្វើមួយខែហើយ ហើយគាត់មិនឃើញមានឱកាសការងារសោះ។ ក្រុមហ៊ុនគាត់បានបិទទ្វារ ដោយសារការរាតត្បាតនៃជំងឺកូវីត១៩។ ការព្រួយបារម្ភអំពីពេលអនាគត បាននាំឲ្យឈា-មីងមានការភ័យខ្លាច។ គាត់គិតថា ខ្ញុំត្រូវរកប្រាក់ចិញ្ចឹមគ្រួសារ។ តើខ្ញុំទៅរកជំនួយនៅកន្លែងណា? នៅគ្រាសញ្ញាចាស់ ក្នុងបទគម្ពីរទំនុកដំកើង ១២១:១ អ្នកធ្វើដំណើរទៅទីក្រុងយេរូសាឡិម ដើម្បីប្រារព្ធពិធីបុណ្យ បានសួរសំណួរស្រដៀងនេះផងដែរថា តើពួកគេត្រូវទៅរកជំនួយនៅទីណា? ការធ្វើដំណើរទៅទីក្រុងបរិសុទ្ធ នៅលើភ្នំស៊ីយ៉ូន មានចម្ងាយឆ្ងាយ ហើយមានគ្រោះថ្នាក់ច្រើនផង ដោយអ្នកដំណើរទាំងឡាយត្រូវស៊ូទ្រាំនឹងការឡើងទៅកន្លែងខ្ពស់ៗ ដែលពិបាកក្រៃលែង។ បញ្ហាប្រឈមដែលពួកគេជួប ហាក់ដូចជាការធ្វើដំណើរដ៏ពិបាក ដែលយើងជួប ក្នុងជីវិត ក្នុងពេលសព្វថ្ងៃ ដោយដើរតាមផ្លូវនៃជំងឺ បញ្ហាទំនាក់ទំនង ការបែកបាក់ ស្រ្តេសនៅកន្លែងធ្វើការ ឬមានបញ្ហាហិរញ្ញវត្ថុ និងភាពគ្មានការងារធ្វើ ដូចឈា-មីង ជាដើម។ តែយើងអាចមានសង្ឃឹមឡើង ដោយផ្អែកទៅលើសេចក្តីពិតដែលថា ព្រះដែលបានបង្កើតផ្ទៃមេឃ និងផែនដី នឹងជួយយើង(ខ.២)។ ព្រះអង្គថែរក្សាជីវិតយើង(ខ.៣,៥,៧-៨) ហើយព្រះអង្គជ្រាបថា…
Read article