ការ​ដឹង​គុណ ដោយ​សារ​ព្រះ​គុណ (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)

«ដោយ​បាន​គ្រប់​ទាំង​ព្រះ​ចេស្ដា​ចម្រើន​កំឡាំង តាម​ឫទ្ធិ​បារមី​ដ៏​ឧត្តម​របស់​ទ្រង់ ដើម្បី​ឲ្យ​បាន​ចេះ​ទ្រាំទ្រ ហើយ​អត់​ធន់​គ្រប់​យ៉ាង​ដោយ​អំណរ ព្រម​ទាំង​អរ​ព្រះ​គុណ ដល់​ព្រះ​វរបិតា​ដែល​ទ្រង់​បាន​ប្រោស​ឲ្យ​យើង​បាន​គួរ​នឹង​ទទួល​ចំណែក​កេរ្តិ៍​អាករ​ក្នុង​ពួក​បរិសុទ្ធ​នៅ​ទី​ភ្លឺ​ផង» (កូឡូស ១:១១-១២)។ មនុស្ស​ម្នាក់ៗ​សុទ្ធ​តែ​ឲ្យ​តម្លៃ​មក​លើ​អំណោយ​ល្អៗ។ យើង​អរ​ព្រះ​គុណ​ព្រះ​ដែល​បាន​ប្រទាន​ពរ​យើង​ឲ្យ​មាន​ក្រុម​គ្រួសារ សេរី​ភាព ការ​សម្រាក គ្រែ​គេង​ដ៏​កក់​ក្តៅ និង​ភេសជ្ជៈ​ដែល​ធ្វើ​ឲ្យ​ចិត្ត​ស្រស់​ថ្លា ហើយ​តាម​ធម្មតា យ៉ាង​ហោច​ណាស់ យើង​អាច​បង្ហាញ​ការ​អរ​ព្រះ​គុណ​ក្នុង​កម្រិត​ខ្លះ​ចំពោះ​ព្រះ​ពរ​ទាំង​នេះ។ យើង​រៀន​ពាក្យ «អរ​គុណ» តាំង​ពី​តូច​មក។ លោក យ៉ូណាថាន អេដវើត (Jonathan Edwards) ដែល​ជា​អ្នក​នាំ​មក​នូវ​ការ​ផុស​ផុល​នៅ​សហរដ្ឋអាមេរិក​បាន​ញែក​ឲ្យ​ដាច់​ពី​គ្នា​រវាង​ពាក្យ «ការ​ដឹង​គុណ​ជា​ធម្មតា» និង «ការ​ដឹង​គុណ​ដោយ​សារ​ព្រះ​គុណ​ព្រះ»1។ ការ​ដឹង​គុណ​ជា​ធម្មតា​កើត​មាន​ដោយ​សារ​អ្វី​ដែល​គេ​បាន​ឲ្យ​មក​យើង និង​អត្ថ​ប្រយោជន៍​ដែល​យើង​ទទួល​បាន​ពី​អំណោយ​នោះ។ មនុស្ស​ម្នាក់ៗ​សុទ្ធ​តែ​អាច​មាន​ការ​ដឹង​គុណ​ជា​ធម្មតា។ ចំណែក​ឯ​ការ​ដឹង​គុណ​ដោយ​សារ​ព្រះ​គុណ​ព្រះ​វិញ មាន​ភាព​ខុស​គ្នា​យ៉ាង​ខ្លាំង​ពី​ការ​ដឹង​គុណ​ជា​ធម្មតា ហើយ​មាន​តែ​កូន​ព្រះ​ទេ​ដែល​អាច​ដក​ពិសោធន៍ និង​បង្ហាញ​ការ​ដឹង​គុណ​នោះ។ ការ​ដឹង​គុណ​ដោយ​សារ​ព្រះ​គុណ​ព្រះ​ទទួល​ស្គាល់​ចរិត​លក្ខណៈ សេចក្តី​ល្អ សេចក្តី​ស្រឡាញ់ ព្រះ​ចេស្ដា និង​ភាព​ល្អ​ប្រសើរ​របស់​ព្រះ ទោះ​ព្រះ​អង្គ​បាន​ប្រទាន​អំណោយ ឬ​ក្តី​អំណរ​អ្វី​ដល់​យើង​ក៏​ដោយ។ ការ​ដឹង​គុណ​នោះ គឺ​ដោយ​សារ​យើង​មាន​ហេតុផល​ដែល​ត្រូវ​អរ​ព្រះ​គុណ​ព្រះ ទោះ​ថ្ងៃ​នេះ​ជា​ថ្ងៃ​ល្អ ឬ​អាក្រក់ ទោះ​យើង​មាន​ការងារ​ធ្វើ ឬ​អត់​ការងារ​ក្តី ទោះ​ព័ត៌មាន​ល្អ ឬ​ធ្វើ​ឲ្យ​ពិបាក​ចិត្ត​ក្តី ទោះ​មាន​សុខ​ភាព​ល្អ ឬ​មាន​ជំងឺ​ដំណាក់​កាល​ចុង​ក្រោយ​ក្តី។ ការ​ដឹង​គុណ​នោះ អាច​រក​បាន​ដោយ​សារ​ព្រះ​គុណ​ព្រះ…

Read article
ក្តី​អំណរ​នៅ​ក្នុង​ព្រះយេស៊ូវ

យ៉ូហាន ១៦:១៦-២៤ សេចក្តី​ព្រួយ​របស់​អ្នក​រាល់​គ្នា នឹង​ប្រែ​ទៅ​ជា​សេចក្តី​អំណរ​វិញ … ក៏​នឹង​ឥត​មាន​អ្នកណា​ដក​យក​សេចក្តី​អំណរ​នោះ ចេញពី​អ្នក​រាល់​គ្នា​បាន​ឡើយ​។ យ៉ូហាន ១៦:២០,២២ មាន​ពេល​មួយ ក្មេង​ជំទង់​ម្នាក់​បាន​និយាយ នៅ​ចំពោះ​មុខ​រដ្ឋសភា​អាមេរិក​ថា គាត់​មាន​សិទ្ធិ​ទទួល​បាន​ភាព​សប្បាយ​រីករាយ​។ ប៉ុន្តែ នាង​អាច​និយាយ​ដូច​នេះ ជំនួស​មុខ​ឲ្យ​មនុស្ស​ទាំង​អស់ នៅ​គ្រប់​ទិសទី ព្រោះ​មនុស្ស​ម្នាក់ៗ​សុទ្ធតែ​ស្រែក​រក​ភាព​សប្បាយ​រីករាយ​។ គ្រូ​ជោគជ័យ​ម្នាក់ បាន​បង្រៀន​ថា “ព្រះ​ចង់​ឲ្យ​អ្នក​សប្បាយ​ចិត្ត”។ តើ​គាត់​និយាយ​ត្រូវ​ទេ? ព្រះ​គម្ពីរប៊ីប​មិន​បាន​ហាម​យើង​មិន​ឲ្យ​ស្វែង​រក​សុភ​មង្គល​នោះ​ទេ​។ ប៉ុន្តែ យើង​ចាំបាច់​ត្រូវ​ទទួល​ស្គាល់​ថា សុភ​មង្គល​នៅ​ផែនដី មិន​ស្ថិត​ស្ថេរ​ឡើយ គឺ​ច្រើនតែ​អាស្រ័យ​ទៅលើ​កាលៈទេសៈ​ដែល​មាន​ការ​ផ្លាស់​ប្តូរ​ជានិច្ច​។ ជាង​នេះ​ទៅទៀត ជួនកាល បើ​មិន​ប្រយ័ត្ន​ទេ ការ​បំពេញ​បំណង​ចិត្ត​របស់​ខ្លួនឯង អាច​ធ្វើ​ឲ្យ​ប៉ះ​ពាល់​សុភមង្គល​របស់​អ្នក​ដទៃ​។ ព្រះ​យេស៊ូវ​ចង្អុល​បង្ហាញ​យើង ឲ្យ​ងាក​ទៅ​រក​អ្វី​ដែល​ល្អ​ប្រសើរ​ជាង​នេះ​។ ព្រះ​អង្គ​ជ្រាប​ថា ព្រះអង្គ​នឹង​ត្រូវ​គេ​យក​ដែកគោល​មក​ដំ​ព្រះ​កាយ​ព្រះអង្គ​ជាប់​នឹង​ឈើ​ឆ្កាង​របស់​ចក្រភព​រ៉ូម៉ាំង ដែល​នៅ​លើ​ឈើ​ឆ្កាង​នោះ ព្រះអង្គ​បាន​ទទួល​យក​បាប​របស់​លោកិយ​ទាំងមូល​។ តែ​ព្រះអង្គ​បាន​គិត​ដល់​សិស្ស​របស់​ព្រះអង្គ​។ បានជា​ព្រះអង្គ​ប្រាប់​ពួក​គេ​ថា “ប្រាកដ​មែន ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា អ្នក​រាល់​គ្នា​នឹង​យំ ហើយ​សោក​សង្រេង តែ​លោកីយ៍​នឹង​អរ​សប្បាយ​ឡើង អ្នក​រាល់​គ្នា​នឹង​ព្រួយ​ចិត្ត តែ​សេចក្តី​ព្រួយ​របស់​អ្នក​រាល់​គ្នា នឹង​ប្រែ​ទៅ​ជា​សេចក្តី​អំណរ​វិញ”(យ៉ូហាន ១៦:២០)។ បន្ទាប់មក ព្រះអង្គ​ក៏​បាន​សន្យា​ថា “ឥត​មាន​អ្នកណា​ដក​យក​សេចក្តី​អំណរ​នោះ ចេញពី​អ្នក​រាល់​គ្នា​បាន​ឡើយ”(ខ.២២)។ ក្តី​អំណរ​ប្រភេទ​នេះ…

Read article
សំឡេង​របស់​ពួក​ហោរា​ពិត​ប្រាកដ (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)

«គេ​បាន​មើល​របួស​នៃ​កូន​ស្រី​របស់​រាស្ត្រ​អញ ឲ្យ​សះ​តែ​បន្តិច​បន្តួច​ទេ ដោយ​ពោល​តែ​ពាក្យ​ថា សុខៗ​ប៉ុណ្ណោះ​ក្នុង​កាល​ដែល​ឥត​មាន​សេចក្តី​សុខ​ឡើយ» (យេរេមា ៨:១១)។ ពេល​ណា​យើង​មាន​បញ្ហា​សុខ​ភាព​ធ្ងន់ធ្ងរ គ្មាន​នរណា​ចង់​ទៅ​ទទួល​ការ​ព្យាបាល​ពី​ពេទ្យ​ដែល​អសមត្ថភាព​នោះ​ទេ។ សូម​យើង​ស្រមៃ​ថា អ្នក​កំពុង​រក​គ្រូ​ពេទ្យ​ម្នាក់​ដែល​ដើម្បី​ព្យាបាល​ដំបៅ​រលួយ​នៅ​លើ​ជើង​របស់​អ្នក តែ​គាត់​គ្រាន់​តែ​យក​បង់​មក​រុំ​ពីលើ​ដំបៅ​នោះ​ប៉ុណ្ណោះ ហើយ​សរសើរ​អ្នក​ដែល​បាន​អត់​ទ្រាំ​នឹង​ការ​ឈឺ​ចាប់​នោះ រួច​ជូន​ពរ​អ្នក​ឲ្យ​មាន​ចិត្ត​រីករាយ។ ការ​នេះ​បាន​ធ្វើ​ឲ្យ​អ្នក​មាន​អារម្មណ៍​ល្អ​ជាង​មុន ប៉ុន្តែ មិន​បាន​ធ្វើ​ឲ្យ​ដំបៅ​របស់​អ្នក​ជា​ទេ ហើយ​មិន​យូរ​ប៉ុន្មាន​អ្នក​នឹង​មាន​អារម្មណ៍​ថា ពិបាក​លើស​ដើម។ ក្នុង​គ្រា​សញ្ញា​ចាស់ តួនាទី​របស់​ពួក​ហោរា​គឺ​ត្រូវ​ថ្លែង​ព្រះ​បន្ទូល​របស់​ព្រះ ហើយ​អំពាវនាវ​រាស្ត្រ​របស់​ព្រះ​អង្គ​ឲ្យ​ស្តាប់​បង្គាប់​តាម​សេចក្តី​សញ្ញា​របស់​ព្រះ​អង្គ។ ព្រះ​អម្ចាស់​ដាក់​ព្រះ​បន្ទូល​ព្រះ​អង្គ​ក្នុង​មាត់​របស់​ពួក​ហោរា ហើយ​ពួក​គេ​នឹង​ប្រកា​ស​ព្រះ​បន្ទូល​ព្រះ​អង្គ គឺ​មិន​មែន​និយាយ​តាម​គំនិត​ខ្លួន​ឯង​នោះ​ទេ។ ហើយ​ជា​ញឹក​ញាប់ ព្រះ​រាជសារ​ដែល​ពួក​ហោរា​ប្រកាស គឺ​ជា​ការ​ដាស់តឿន ឬ​ព្រមាន​ថា «ចូរ​ប្រយ័ត្ន​ខ្លួន!» សេចក្តី​ជំនុំ​ជម្រះ​ជិត​មក​ដល់​ហើយ។ គឺ​មិន​មែន​ជា​ការ​ប្រកាស​ដែល​គេ​ចង់​ឮ​នោះ​ទេ។ ដោយ​សារ​ព្រះ​បន្ទូល​ព្រះ​អង្គ​ពិត​ជា​ពិបាក​ឲ្យ​គេ​ទទួល បាន​ជា​ពួក​ហោរា​ក្លែងក្លាយ​បាន​កើត​មាន​ជា​ច្រើន​សន្ធឹក ហើយ​ពួក​គេ​ពូកែ​ខាង​ចាក់​ខ្សែ។ ពួក​គេ​តាំង​ខ្លួន​ជា​ហោរា ហើយ​អាច​ចេញ​ទៅ​ប្រកា​ស​ព្រះ​បន្ទូល តែ​ពួក​គេ​ក៏​អាច​ប្រកា​ស​ប្រាប់​ពួក​បណ្តាជន តែ​អំពី​ការ​អ្វី​ដែល​ពួក​គេ​ចង់​ឮ​ប៉ុណ្ណោះ។ ហោរា​ក្លែងក្លាយ​ប្រៀប​ដូច​ជា​គ្រូ​ពេទ្យ​ដែល​អាក្រក់ ដែល​ប្រាប់​ពួក​បណ្តាជន​ថា អ្វីៗ​នឹង​មាន​ភាព​ល្អ​ប្រសើរ​ឡើង ដែល​តាម​ពិត​រឿង​កាន់​តែ​អាក្រក់​ឡើង។ យើង​មាន​អារម្មណ៍​ល្អ​អស្ចារ្យ​ណាស់ ពេល​យើង​ឮ​គេ​ប្រាប់​ថា អ្វីៗ​នឹង​មាន​ភាព​ល្អ​ប្រសើរ ហើយ​ទឹក​ដី​របស់​អ្នក​នឹង​មិន​បាត់​ទៅ​ណា​ទេ តែ​នៅ​ពេល​ដែល​អ្នក​បាន​ឃើញ​កង​ទ័ព​ខ្មាំង​សត្រូវ​លេច​ឡើង​ពី​ចម្ងាយ​មក អ្នក​នឹង​យឺត​ពេល​សម្រាប់​ការ​ត្រៀម​ខ្លួន។ ហោរា​ពិត​ប្រាកដ​ប្រកាស​អំពី​ការ​ជំនុំ​ជម្រះ​របស់​ព្រះ​អម្ចាស់​ដែល​ត្រូវ​មក​ដល់ សារ​របស់​ពួក​គេ​ក៏​ដាស់​តឿន​ពួក​បណ្តាជន​អំពី​អំនួត​នៃ​ភាព​ចម្រុង​ចម្រើន ហើយ​លើក​ទឹក​ចិត្ត​ពួក​គេ​ឲ្យ​មាន​សង្ឃឹម​ឡើង​វិញ។ ព្រះ​អម្ចាស់​តែង​តែ​ធានា​ថា ព្រះ​អង្គ​មាន​ការ​ប្ដូរ​ផ្តាច់​ចំពោះ​រាស្ត្រ​ព្រះ​អង្គ ដោយ​សន្យា​ប្រទាន​ពេល​អនាគត​ដ៏​អស្ចារ្យ​ដល់​ពួក​គេ។ នៅ​ចំពោះ​មុខ​នៃ​ការ​ជំនុំ​ជម្រះ…

Read article
សំលៀក​បំពាក់​ខាង​វិញ្ញាណ

អេសាយ ៦១:១-៣,១០-១១ ទ្រង់​បាន​ចាត់​ខ្ញុំ​ឲ្យ​មក … នឹង​ចែក​ឲ្យ​ដល់​ពួក​អ្នក​ដែល​សោយសោក … ព្រម​ទាំង​អាវ​ពាក់​នៃ​សេចក្តី​សរសើរ ជំនួស​ទុក្ខ​ធ្ងន់​ដែល​គ្រប​សង្កត់​។ អេសាយ ៦១:១-៣ ក្មេង​ពីរ​នាក់​អាយុ៨ឆ្នាំ នៅ​រដ្ឋ​មេន ជា​រដ្ឋ​ដាច់​ស្រយាល​របស់​សហរដ្ឋអាមេរិក មាន​ភាព​ល្បី​ល្បាញ ដោយសារ​ពួកគេ​ស្លៀក​ពាក់​ឈុត​ខោអាវ​គ្រ័រសេ មក​សាលា​រៀន​រៀង​រាល់​ថ្ងៃពុធ​។ មិន​យូរ​ប៉ុន្មាន មិត្ត​រួម​ថ្នាក់​ដទៃ​ទៀត និង​បុគ្គលិក​របស់​សាលា​រៀន​ក៏បាន​នាំ​គ្នា​ស្លៀក​ពាក់​ខោអាវ​គ្រ័រសេ ឬ​ខោអាវ​ដែល​សមសួន រៀង​រាល់​ថ្ងៃពុធ ដូច​ពួកគេ​ផង​ដែរ​។ គេ​ក៏​បាន​ហៅ​ប្រពៃណី​នេះ​ថា “ថ្ងៃពុធ​សមសួន” ជា​ថ្ងៃ​ដែល​ពួកគេ​ចូល​ចិត្ត​ជាងគេ ក្នុង​សប្តាហ៍​នីមួយៗ​។ ចេមសន៍(James) ជា​ក្មេង​ដែល​ផ្តួច​ផ្តើម​គំនិត​នេះ សប្បាយ​ចិត្ត​នៅពេល​ដែល​បានឮ​គេ​សរសើរ​ទម្លាប់​ដ៏​ល្អ​នេះ​។ គាត់​ថា ពាក្យ​សរសើរ​នេះ​បាន​ធ្វើ​ឲ្យ​ចិត្ត​គាត់​មាន​អារម្មណ៍​ល្អ​ខ្លាំង​ណាស់​។ ក្មេងៗ​ដែល​ស្លៀក​ពាក់ នៅ​ថ្ងៃពុធ​យ៉ាង​ដូច​នេះ មាន​ភាព​លេច​ធ្លោ ក្លាយ​ជា​ក្មេង​ដែល​មាន​មោទនភាព ប្រចាំ​សាលា​។ សំលៀក​បំពាក់​ខាង​វិញ្ញាណ​របស់​យើង ដែល​បាន​ញែក​យើង​ចេញ ជា​កូន​របស់​ព្រះ ក៏បាន​ធ្វើ​ឲ្យ​ចិត្ត​យើង​មាន​អំណរ​ផង​ដែរ​។ គឺ​ដូច​ដែល​ហោរា​អេសាយ​បាន​មាន​ប្រសាសន៍​ថា “ខ្ញុំ​នឹង​អរ​សប្បាយ​ចំពោះ​ព្រះយេហូវ៉ា ព្រលឹង​ខ្ញុំ​នឹង​រីករាយ​ចំពោះ​ព្រះ​នៃ​ខ្ញុំ ពីព្រោះ​ទ្រង់​បាន​ប្រដាប់​ខ្លួន​ខ្ញុំ​ដោយ​សំលៀក​បំពាក់​នៃ​សេចក្តីសង្គ្រោះ ទ្រង់​បាន​គ្រលុំ​ខ្ញុំ​ដោយ​អាវ​ជា​សេចក្តី​សុចរិត ដូចជា​ប្តី​ថ្មោង​ថ្មី​តែង​ខ្លួន​ដោយ​គ្រឿង​លំអ ហើយ​ដូចជា​ប្រពន្ធ​ថ្មោង​ថ្មី ក៏​ប្រដាប់​ដោយ​ត្បូង​របស់​ខ្លួន​ដែរ”(អេសាយ ៦១:១០)។ កាល​ពួក​អ៊ីស្រាអែល​ត្រូវ​គេ​និរទេស ឲ្យ​ទៅ​រស់នៅ​ក្នុង​ទឹកដី​សាសន៍​ដទៃ សំលៀក​បំពាក់​របស់​ពួកគេ ទាំង​ខាង​វិញ្ញាណ និង​សាច់ឈាម បាន​ប្រែ​ជា​ចាស់…

Read article
សត្វ​សឹង្ហ​ដែល​មាន​ជ័យ​ជម្នះ (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)

«នោះ​ខ្ញុំ​យំ​ជា​ខ្លាំង ដោយ​ព្រោះ​គ្មាន​អ្នក​ណា​គួរ​នឹង​បើក ឬ​ក្រឡេក​មើល​ក្រាំង​នោះ​ទេ រួច​មាន​ចាស់ទុំ​ម្នាក់​និយាយ​មក​ខ្ញុំ​ថា កុំ​យំ​ថ្វី មើលន៏ សត្វ​សិង្ហ​ដែល​កើត​ពី​ពូជ​អំបូរ​យូដា គឺ​ជា​ឫស​កែវ​នៃ​ហ្លួង ដាវីឌ ទ្រង់​បាន​ឈ្នះ ហើយ​អាច​នឹង​បក​ត្រា​ទាំង​៧ បើក​ក្រាំង​នោះ​បាន។ ខ្ញុំ​ក្រឡេក​ទៅ​ឃើញ​មាន​កូន​ចៀម១ ដែល​មើល​ទៅ​ដូច​ជា​បាន​សម្លាប់​ហើយ មាន​ទាំង​ស្នែង៧ និង​ភ្នែក៧ កំពុង​តែ​ឈរ​នៅ​កណ្ដាល​បល្ល័ង្ក និង​តួ​មាន​ជីវិត​ទាំង៤ ហើយ​នៅ​កណ្ដាល​ពួក​ចាស់​ទុំ​ទាំង​ប៉ុន្មាន» (វិវរណៈ ៥:៤-៦)។ មាន​រឿង​ល្អ​ជា​ច្រើន​ដែល​ឪពុក​ម្តាយ​មិន​ចង់​ឲ្យ​កូន​ភ្លេច​ធ្វើ​សម្រាប់​អ្នក​ដទៃ។ ឧទាហរណ៍៖ បន្ទាប់​ពី​ខ្ញុំ​វិល​ត្រឡប់​មក​ពី​ផ្ទះ​នរណា​ម្នាក់ ឪពុក​ម្តាយ​ខ្ញុំ​ច្រើន​តែ​សួរ​ខ្ញុំ​ថា តើ​កូន​មិន​បាន​ភ្លេច​និយាយ​អរគុណ​គេ​ទេ​ឬ? ត្រង់​ចំណុច​នេះ ខ្ញុំ​គ្រាន់​តែ​ចាំ​បាច់​ត្រូវ​នឹក​ចាំ​ថា ខ្ញុំ​ត្រូវ​ធ្វើ​រឿង​ដែល​គួរ​តែ​ធ្វើ។ នៅ​ពេល​ដែល​សាវ័ក យ៉ូហាន បាន​ទទួល​ការ​បើក​សម្ដែង​ថ្មីៗ ពី​ព្រះ​យេស៊ូវ​អំពី​ការ​ពិត​នៅ​ស្ថាន​សួគ៌ គាត់​ក៏​បាន​ស្រក់​ទឹក​ភ្នែក ដោយ​ការ​ភ័យ​ខ្លាច​ថា គ្មាន​នរណា​ម្នាក់​អាច​បើក​បង្ហាញ​ការ​អាថ៌កំបាំង​របស់​ពិភព​លោក​ឲ្យ​គាត់​អាច​យល់​បាន​នៅ​សតវត្សរ៍​ទី១។ ប៉ុន្តែ គាត់​មិន​ត្រូវ​ការ​ព័ត៌មាន​ថ្មីៗ​ទេ។ គាត់​គ្រាន់​តែ​ត្រូវ​ការ​ការ​រម្លឹក​អំពី​អ្វី​ដែល​គាត់​បាន​ស្គាល់​ហើយ។ សាវ័ក យ៉ូហាន បាន​ឮ​សម្លេង​ប្រាប់​គាត់ កុំ​ឲ្យ​ទួញ​យំ តែ​ឲ្យ​មើល​ទៅ​ព្រះ​មួយ​អង្គ​ដែល​អាច​បើក​ក្រាំង​នោះ​បាន។ នៅ​ពេល​ដែល​គាត់​ងាក​មើល​ទៅ​គាត់​ក៏​បាន​ឃើញ «កូន​ចៀម១ ដែល​មើល​ទៅ​ដូច​ជា​បាន​សម្លាប់​ហើយ»។ ស្នាម​របួស​នៅ​លើ​កូន​ចៀម គឺ​ជា​ការ​រម្លឹក​អំពី​ការ​សុគត​របស់​ព្រះ​គ្រីស្ទ ដែល​ដោយ​សារ​ការ​សុគត​របស់​ព្រះ​អង្គ ព្រះ​អង្គ​បាន​សម្រេច​នូវ​សេចក្តី​សង្គ្រោះ។ ប៉ុន្តែ កូន​ចៀម​កំពុង​ឈរ ធ្វើ​ជា​តំណាង​ឲ្យ​ជ័យ​ជម្នះ​នៃ​ការ​មាន​ព្រះ​ជន្ម​រស់​ឡើង​វិញ​របស់​ព្រះ​អង្គ។ ហើយ​ត្រង់​ចំណុច​នេះ…

Read article
ជំនាញ និង​អំណោយ​ទាន​ដែល​ព្រះ​ប្រទាន

និក្ខមនំ ៣១:១-១១ អញ​បាន​បំពេញ​គាត់​ដោយ​ព្រះ​វិញ្ញាណ​នៃ​ព្រះ ឲ្យ​មាន​គំនិត​វាងវៃ មាន​យោបល់​មាន​ចំណេះ​ចេះ​ធ្វើ​ការ​គ្រប់​មុខ​ទាំង​អស់ ឲ្យ​បាន​ប្រសប់​នឹង​បង្កើត​អស់​ទាំង​ការ​។ និក្ខមនំ ៣១:៣-៤ អ្នក​លេង​ព្យាណូ​ខ្លះ ដែល​មាន​ឈ្មោះ​ល្បី​ល្បាញ​បំផុត​នៅ​លើ​ពិភពលោក ដែល​មាន​ដូចជា លោក​វ៉ាន ឃ្លីបឺន(Van Cliburn) និង វ៉្លាឌីមៀរ ហូរូវីត(Vladimir Horowitz) បាន​ពឹង​ផ្អែក​ទៅលើ​លោក ហ្វ្រង់ មូហ(Franz Mohr) ជា​ប្រធាន​បច្ចេកទេស​ការ​ប្រគំតន្ត្រី​នៅ​ម​ហោរា​ស្រព​ស្តេនវេយ និង​សាន់ ក្នុង​ទីក្រុង​ញ៉ូយ៉ក ដើម្បី​ត្រៀម​ព្យាណូ​របស់​ពួកគេ សម្រាប់​ការ​ប្រគំតន្ត្រី​។ ក្នុង​នាម​គាត់​ជា​អ្នក​ជំនាញ​សារេ​ខ្សែ​ខ្ទង់​ព្យាណូ គេ​តែងតែ​ស្វែងរក​លោក​ម៉ូហប ដោយសារ​គាត​មាន​ចំណេះ​ដឹង​ផ្នែក​ព្យាណូ និង​មាន​ជំនាញ​ដែល​គួរ​ឲ្យ​ស្ញប់​ស្ញែង​អស់​ជា​ច្រើន​ទសវត្សរ៍​។ លោក​ម៉ូហ ជឿ​ថា ព្រះ​បាន​ប្រទាន​ជំនាញ​របស់​គាត់​មក សម្រាប់​ឲ្យ​គាត់​បាន​បម្រើ​ព្រះអង្គ ហើយ​គាត់​ក៏​បាន​ចែក​ចាយ​ជំនឿ​របស់​គាត់ ដល់​អ្នក​លេង​ព្យាណូ និង​អ្នក​ដទៃ​ទៀត ដែល​ធ្វើ​ការ​ជាមួយ​គាត់ ក្នុង​កម្ម​វិធី​ប្រគំ​តន្ត្រី​។ កាល​ប្រជា​ជាតិ​អ៊ីស្រាអែល​បាន​ត្រៀម​ខ្លួន ដើម្បី​សាងសង់​រោង​ឧបោសថ និង​ផលិត​សម្ភារៈ​ដទៃ​ទៀត សម្រាប់​កម្មវិធី​ថ្វាយបង្គំ​ព្រះ ពួកគេ​ត្រូវ​ការ​អ្នក​ដែល​មាន​ជំនាញ​ច្បាស់​លាស់(និក្ខមនំ ៣១:៧-១១)។ ព្រះអម្ចាស់​ក៏​បាន​ចង្អុល​បង្ហាញ​សិល្បករ​ជំនាញ​ពីរ​នាក់ គឺ​លោក​បេតសាលាល និង​លោក​អូហូលីអាប់ ឲ្យ​ធ្វើ​ការងារ និង​ប្រទាន​ពរ​ពួកគេ​ឲ្យ​បាន​ពេញ​ដោយ “ព្រះ​វិញ្ញាណ​នៃ​ព្រះ ឲ្យ​មាន​គំនិត​វាងវៃ មាន​យោបល់​មាន​ចំណេះ​ចេះ​ធ្វើ​ការ​គ្រប់​មុខ​ទាំង​អស់ ឲ្យ​បាន​ប្រសប់​នឹង​បង្កើត​អស់​ទាំង​ការ”(ខ.៣-៤)។…

Read article