មានចិត្តស្ញប់ស្ញែង ដោយសារព្រះគុណព្រះ
គ្រីស្ទបរិស័ទច្រើនតែច្រៀងបទ “ព្រះគុណអស្ចារ្យ” ក្នុងកម្មវិធីថ្វាយបង្គំព្រះនៅថ្ងៃអាទិត្យ។ ប៉ុន្តែ តើយើងពិតជាជឿពាក្យពេចន៍ ក្នុងទំនុកបរិសុទ្ធនេះទេ? នៅថ្ងៃនេះដែរ លោកគ្រូ អរ ស៊ី ស្ព្រោល(R.C. Sproul) នឹងបង្ហាញយើងថា តើការដែលព្រះទ្រង់សង្រ្គោះមនុស្សយ៉ាងដូចខ្ញុំ ដោយព្រះគុណព្រះអង្គ មានន័យដូចម្តេច? អត្ថបទ “ព្រះគុណអស្ចារ្យជាស័ព្ទពីរោះ ដែលប្រោសមនុស្សយ៉ាងដូចខ្ញុំ”។ យើងច្រៀងទំនុកមួយនេះ ដោយអំណរដ៏អស្ចារ្យ និងជំនឿដ៏តិចតួច។ តើយើងពិតជាជឿថា ព្រះគុណព្រះពិតជាបានសង្គ្រោះមនុស្សយ៉ាងដូចយើងមែនឬ? តើយើងពិតជាជឿថា ការសង្រ្គោះដែលយើងបានទទួលពីព្រះហស្តព្រះអង្គ ពិតជាអ្វីដែលយើងទទួលដោយឥតគិតថ្លៃ មិនមែនដោយសារការប្រព្រឹត្តរបស់យើង ហើយជាអ្វីដែលយើងមិនសមទទួលឬ? ពេលយើងច្រៀងទំនុកសកលមួយនេះ យើងគួរតែសួរខ្លួនឯងថា “តើហេតុអ្វីព្រះដែលជាព្រះដ៏ល្អ អនុញ្ញាតឲ្យខ្ញុំជាមនុស្សមានបាប បន្តអរសប្បាយនឹងព្រះពរទាំងអស់នេះ?”
Read articleតើឯកោ ហើយអស់សង្ឃឹមឬ?
ព្រះទ្រង់ឮសំឡេងកូនជំទង់នោះ។ លោកុប្បត្តិ ២១:១៧ គ្រួសាររបស់អ្នកស្រីស៊ូ(Sue) បានបែកបាក់ នៅចំពោះមុខគាត់។ ស្វាមីគាត់ស្រាប់តែចាកចោលផ្ទះ ហើយគាត់ និងកូនៗរបស់គាត់មានការភ័ន្តភាំង ហើយខឹង។ គាត់ក៏បានបបួលស្វាមីគាត់ ឲ្យទៅជួបអ្នកប្រឹក្សាយោបល់អាពាហ៍ពិពាហ៍ ជាមួយគាត់ តែស្វាមីគាត់មិនព្រម ដោយអះអាងថា គាត់ជាអ្នកបង្កបញ្ហា។ ភាពតក់ស្លុត និងភាពអស់សង្ឃឹមក៏បានកើតមានក្នុងចិត្តគាត់ ពេលដែលគាត់បានដឹងថា ស្វាមីគាត់មិនអាចវិលមកវិញបានទេ។ តើគាត់អាចចិញ្ចឹមកូន តែម្នាក់ឯងបានទេ? នាងហាកាជាអ្នកបម្រើលោកអ័ប្រាហាំ និងនាងសារ៉ា ក៏ធ្លាប់មានអារម្មណ៍ដូចនេះផងដែរ។ នាងសារ៉ាមានចិត្តអន្ទះសា ក្នុងការរង់ចាំព្រះទ្រង់ប្រទានកូនប្រុសម្នាក់ តាមព្រះបន្ទូលសន្យា(លោកុប្បត្តិ ១២,១៥) ដូចនេះ នាងក៏បានឲ្យស្វាមីនាងរួមដំណេកជាមួយនាងហាកា ហើយហាកាក៏បានបង្កើតអ៊ីស្មាអែល(១៦:១-៤,១៥)។ ទោះជាយ៉ាងណាក៏ដោយ ពេលដែលព្រះទ្រង់សម្រេចព្រះបន្ទូលសន្យា ដោយនាងសារ៉ាបង្កើតបានអ៊ីសាក ភាពតានតឹងនៅក្នុងគ្រួសារក៏បានផ្ទុះឡើង ដែលបណ្តាលឲ្យលោកអ័ប្រាហាំបង្ខំចិត្ត ឲ្យនាងហាកាចាកចេញទៅជាមួយកូនប្រុស ដោយមានតែទឹក និងអាហារខ្លះៗប៉ុណ្ណោះ(២១:៨-២១)។ តើនាងមានអារម្មណ៍អស់សង្ឃឹមយ៉ាងណា នៅពេលនោះ? មិនយូរប៉ុន្មាន ពួកគេក៏បានអស់អាហារបរិភោគ ក្នុងវាលរហោស្ថាន។ នាងហាកាមិនដឹងថា ត្រូវធ្វើដូចម្តេច ហើយមិនចង់ឃើញកូនប្រុសនាងស្លាប់ នាងក៏បានដាក់គាត់ នៅក្រោមគុម្ពោតព្រៃ ហើយក៏បានដើរចេញទៅ។ អ្នកទាំងពីរក៏បានចាប់ផ្តើមទួញយំ។ តែព្រះទ្រង់ស្តាប់ឮកូននាងយំ(ខ.១៧)។ ព្រះអង្គស្តាប់ឮសម្រែករបស់ពួកគេ ហើយក៏បានបំពេញតម្រូវការពួកគេ…
Read articleព្រះទ្រង់ស្គាល់យើងច្បាស់
ឱព្រះយេហូវ៉ាអើយទ្រង់ស្គាល់ទូលបង្គំហើយ។ យេរេមា ១២:៣ ថ្មីៗនេះ ខ្ញុំបានមើលរូបចម្លាក់លោកម៉ូសេ នៅក្នុងរូបថត។ ពេលខ្ញុំពិនិត្យបានជិត ខ្ញុំឃើញសាច់ដុំតូចមួយបានឡើងប៉ោង នៅលើដៃស្តាំរបស់រូបចម្លាក់លោកម៉ូសេ។ សាច់ដុំនោះ ជាសាច់ដុំពន្លាតសន្លាក់ ដែលពង្រីកមាឌពេលណានរណាម្នាក់លើកម្រាមកូនដៃ។ លោកម៉ៃឃលអេនជែឡូ(Michelangelo) ដែលជាអ្នកឆ្លាក់រូបនេះ មានជំនាញខាងឆ្លាក់រូបលម្អិត នៅលើរូបចម្លាក់មនុស្ស ដែលគាត់បានឆ្លាក់ ដោយរាប់បញ្ចូលចំណុចពិសេស ដែលជាងចម្លាក់ភាគច្រើនមើលរំលង។ លោកម៉ៃឃលអេនជែឡូ មានការយល់ដឹងអំពីរូបកាយរបស់មនុស្ស ដែលជាងចម្លាក់តិចណាស់បានដឹង តែការឆ្លាក់ជាលម្អិត ពីលើថ្មក្រានីតនោះ គឺដើម្បីឆ្លុះបញ្ចាំងអំពីចិត្តរបស់មនុស្ស ដែលជាផ្នែកខាងក្នុងនៃជីវិតមនុស្ស។ ហើយលោកម៉ៃឃលអេនជេឡូតែងតែមានការខ្វះខាតនៅត្រង់ចំណុចនេះ។ មានតែព្រះទេដែលជ្រាបអំពីជម្រៅដ៏ជ្រៅបំផុតនៃចិត្តមនុស្ស។ ការអ្វីក៏ដោយដែលយើងមើលឃើញ នៅលើមនុស្ស ទោះមើលដោយយកចិត្តទុកដាក់ ឬមានការយល់ឃើញយ៉ាងណាក៏ដោយ គឺអាចគ្រាន់តែឃើញស្រមោលនៃសេចក្តីពិតប៉ុណ្ណោះ។ តែព្រះទ្រង់មើលឃើញអ្វីដែលជ្រៅជាងស្រមោល។ ហេតុនេះហើយហោរាយេរេមាបានអធិស្ឋានថា “ឱព្រះយេហូវ៉ាអើយទ្រង់ស្គាល់ទូលបង្គំហើយ ទ្រង់ក៏ឃើញ ហើយល្បងលចិត្តទូលបង្គំ”(១២:៣)។ ការយល់ដឹងរបស់ព្រះ អំពីយើងម្នាក់ៗមិនមែនជាការសន្និដ្ឋាន ឬការសិក្សានោះទេ។ ព្រះអង្គមិនបានសង្កេតមើលយើងពីចម្ងាយ តែផ្ទុយទៅវិញ ព្រះអង្គទតមើលធ្លុះ ឃើញការពិតដែលថាយើងជានរណា។ ព្រះអង្គជ្រាបអំពីជម្រៅនៃជីវិតខាងក្នុងរបស់យើង សូម្បីតែអ្វីដែលយើងពិបាកយល់។ ទោះយើងមានការតស៊ូពិបាកយ៉ាងណា ឬមានបញ្ហាអ្វីក៏ដោយក្នុងចិត្តយើង ព្រះទ្រង់ទតឃើញយើង ហើយពិតជាស្គាល់យើង។—WINN COLLIER តើមានអ្វីធ្វើឲ្យអ្នកមានអារម្មណ៍ឯកោ ឬមិនមាននរណាម្នាក់ខ្វល់អំពីអ្នក? តើអារម្មណ៍របស់អ្នកមានការផ្លាស់ប្តូរយ៉ាងណាខ្លះ…
Read articleសារៈសំខាន់នៃការស្តាប់តាមព្រះបន្ទូល
យ៉ូសៀសមិនព្រមថយ បែរចេញពីនេកោទេ គឺបានក្លែងព្រះអង្គដើម្បីឲ្យបានច្បាំងនឹងទ្រង់វិញ ឥតស្តាប់តាមពាក្យរបស់នេកោ ដែលមកពីព្រះឱស្ឋនៃព្រះឡើយ។ ២របាក្សត្រ ៣៥:២២ កាលខ្ញុំបើកឡានទៅរៀននៅមហាវិទ្យាល័យ ហើយត្រឡប់មកផ្ទះវិញ ផ្លូវទៅកាន់ផ្ទះរបស់ខ្ញុំ នៅវាលរហោស្ថានហាក់ដូចជាគួរឲ្យធុញទ្រាន់ក្នុងការបើកបរ។ ដោយសារផ្លូវថ្នល់នោះវែង ហើយត្រង់ ខ្ញុំបានបើកលើសល្បឿន ពីរបីដងហើយ។ ពីដំបូង ប៉ូលិសដែលល្បាតតាមផ្លូវធំ បានព្រមានខ្ញុំ។ បន្ទាប់មក ខ្ញុំក៏បានទទួលសំបុត្រផាកពិន័យ។ ក្រោយមក ខ្ញុំក៏បានទទួលការផាកពិន័យជាលើកទីពីរ នៅកន្លែងដដែល។ ការបដិសេធន៍មិនព្រមតាមស្តាប់ការណែនាំ អាចនាំឲ្យមានផលវិបាកដ៏សោកសៅ។ យើងឃើញគំរូដ៏សោកសៅនេះ នៅក្នុងព្រះជន្មរបស់ស្តេចយ៉ូសៀស ដែលជាស្តេចល្អ និងស្មោះត្រង់។ កាលស្តេចអេស៊ីព្ទ ព្រះនាមនេកោ ដឹកនាំទ័ពឆ្លងកាត់ទឹកដីនគរយូដា ដើម្បីទៅជួយសាសន៍អាសស៊ើរច្បាំងចក្រភពបាប៊ីឡូន ស្តេចយ៉ូសៀសក៏បានចេញទៅស្ទាក់។ ស្តេចនេកោក៏បានចាត់អ្នកនាំសារ ទៅប្រាប់ស្តេចយូសៀសថា “ព្រះក៏បានបង្គាប់ឲ្យយើងប្រញាប់នឹងធ្វើដែរ ដូច្នេះ កុំឲ្យឃាត់ឃាំងព្រះ ដែលគង់ជាមួយនឹងយើងឡើយ ក្រែងព្រះបំផ្លាញទ្រង់ទៅ”(២របាក្សត្រ ៣៥:២១)។ ព្រះទ្រង់ពិតជាបានចាត់ស្តេចនេកោឲ្យទៅមែន តែស្តេចយ៉ូសៀសមិនបាន “ស្តាប់តាមពាក្យរបស់នេកោ ដែលមកពីព្រះឱស្ឋនៃព្រះឡើយ ហើយយាងទៅច្បាំងនៅត្រង់ច្រកភ្នំមេគីដោ”(ខ.២២)។ ស្តេចយ៉ូសៀសក៏បានរបស់ធ្ងន់ ក្នុងសង្រ្គាមនោះ ហើយពួកយូដា និងពួកក្រុងយេរូសាឡិមទាំងអស់គ្នាក៏កាន់ទុក្ខស្តេចយ៉ូសៀស(ខ.២៤)។ ស្តេចយ៉ូសៀសស្រឡាញ់ព្រះ។ ទីបំផុតទ្រង់ក៏បានជ្រាបថា ការធ្វើអ្វីៗតាមចិត្តខ្លួនឯង ដោយមិនបានចំណាយពេលស្តាប់ព្រះអង្គ…
Read articleដើម្បីដំណឹងល្អ
ឥតលួចបំបាត់ឡើយ ត្រូវសំដែងខ្លួនជាស្មោះត្រង់ល្អគ្រប់ជំពូក ដើម្បីឲ្យបានតាក់តែងសេចក្តីបង្រៀនរបស់ព្រះ ដ៏ជាព្រះអង្គសង្គ្រោះនៃយើងរាល់គ្នា ក្នុងគ្រប់ការទាំងអស់។ ទីតុស ២:១០ កាលឆ្នាំ ១៩១៧ ពេលដែលលោក នែលសិន(Nelson) មានអាយុ ២៣ឆ្នាំ គាត់បានបញ្ចប់ការសិក្សានៅសាលាពេទ្យ ក្នុងរដ្ឋវើជីនា ដែលជាស្រុកកំណើតរបស់គាត់។ ហើយគាត់ក៏បានទៅប្រទេសចិន ដើម្បីធ្វើការជាប្រធានមន្ទីរពេទ្យសេចក្តីស្រឡាញ់ និងមេត្តាករុណា ដែលជាមន្ទីរពេទ្យតែមួយ ក្នុងតំបន់ដែលមានជនជាតិចិន២លាននាក់ កំពុងរស់នៅ។ លោកនែលសិនបានរស់នៅជាមួយគ្រួសារគាត់ ក្នុងតំបន់នេះ អស់រយៈពេល២៤ឆ្នាំ ដោយគ្រប់គ្រងមន្ទីរពេទ្យ ធ្វើការវះកាត់ និងផ្សាយដំណឹងល្អដល់មនុស្សរាប់ពាន់នាក់។ ពីដំបូងជនជាតិចិនបានហៅលោកនែលសិន ប៊ែលថា “បីសាចបរទេស” ដោយសារគេមិនទុកចិត្តជនបរទេស។ តែក្រោយមក គេក៏បានហៅគាត់ថា “អ្នកប្រុសប៊ែល ជាអ្នកស្រឡាញ់ប្រជាជនចិន”។ ក្រោយមក កូនស្រីរបស់គាត់ក៏បានរៀបការជាមួយអ្នកផ្សាយដំណឹងល្អ ឈ្មោះ ប៊ីលី ក្រាហាំ(Billy Graham)។ ទោះលោកនែលសិន ជាពេទ្យផ្នែកវះកាត់ដ៏ចំណាន និងជាគ្រូបង្រៀនព្រះគម្ពីរក៏ដោយ ក៏មនុស្សជាច្រើនបានចូលមករកព្រះយេស៊ូវ តាមរយៈគាត់ មិនមែនដោយសារជំនាញរបស់គាត់នោះទេ តែដោយសារចរិយាសម្បត្តិ និងរបៀបដែលគាត់រស់នៅ ស្របតាមដំណឹងល្អ។ ក្នុងសំបុត្រដែលសាវ័កប៉ុលបានសរសេរផ្ញើទៅលោកទីតុស ជាអ្នកដឹកនាំសាសន៍ដទៃ ក្នុងពួកជំនុំនៅកោះក្រេត គាត់បានមានប្រសាសន៍ថា…
Read articleប្រភពទឹកដែលនាំមកនូវជីវិត
មានពរហើយ អ្នកណាដែល … ក៏រំពឹងគិតក្នុងក្រឹត្យវិន័យទ្រង់ទាំងយប់ទាំងថ្ងៃដែរ។ ទំនុកដំកើង ១:១-២ កាលអេនឌ្រូ (Andrew) និងក្រុមគ្រួសារគាត់ ទៅមើលតំបន់សត្វព្រៃក្នុងប្រទេសកេនយ៉ា ពួកគេមានចិត្តសប្បាយរីករាយពេលដែលបានឃើញសត្វព្រៃជាច្រើនប្រភេទ ជួបជុំគ្នានៅក្បែរបឹងតូចមួយ ក្នុងវាលទំនាប។ សត្វកវែង សត្វគោព្រៃ សត្វដំរីទឹក និងពួកសត្វស្លាប សុទ្ធតែបានធ្វើដំណើរមករកប្រភពទឹក ដែលជួយទ្រទ្រង់ជីវិត។ ខណៈពេលដែលអែនឌ្រូសង្កេតមើល ការធ្វើដំណើររបស់ពួកវានៅកន្លែងនោះ គាត់ក៏បាននឹកចាំថា “ព្រះគម្ពីរប៊ីបប្រៀបដូចជាប្រភពទឹក” ដែលមិនគ្រាន់តែជាប្រភពនៃការបង្រៀន និងប្រាជ្ញា តែក៏ជាប្រភពនៃភាពស្រស់ថ្លា ដែលមនុស្សមកពីគ្រប់ទិសទី អាចមកទទួលទាន ហើយលែងស្រេកជារៀងរហូត។ ការសង្កេតរបស់អែនឌ្រូ បានធ្វើឲ្យយើងនឹកចាំអំពីបទគម្ពីរទំនុកដំកើង ដែលបានចែងថា “មានពរហើយ” អ្នកណាដែលត្រេកអរ និងជញ្ជឹងគិតក្រឹត្យវិន័យរបស់ព្រះ ជាពាក្យដែលគេបានប្រើក្នុងបទគម្ពីរសញ្ញាចាស់ ដើម្បីពិពណ៌នា អំពីការបង្រៀន និងការបង្គាប់របស់ព្រះអង្គ ដែលសុទ្ធតែជាព្រះបន្ទូល។ អ្នកដែលជញ្ជឹងគិត និងប្រព្រឹត្តតាមព្រះបន្ទូលព្រះអង្គ គឺប្រៀបដូចជា “ដើមឈើ ដែលដុះនៅក្បែរផ្លូវទឹក ដែលបង្កើតផលតាមរដូវកាល ហើយស្លឹកក៏មិនចេះស្រពោនឡើយ ឯការអ្វីដែលអ្នកនោះធ្វើ នោះនឹងចំរើនឡើងទាំងអស់”(ទំនុកដំកើង ១:៣)។ អ្នកដែលពិតជាជឿ និងស្រឡាញ់ព្រះ នឹងបានចាក់ឫសចូលជ្រៅ ក្នុងព្រះគម្ពីរ និងរកឃើញកម្លាំង…
Read article