អធិស្ឋានក្នុងពេលដ៏ពិបាក
កាលណាចិត្តទូលបង្គំត្រូវបង្គ្រប នោះទូលបង្គំនឹងអំពាវនាវដល់ទ្រង់ពីចុងផែនដីផង។ ទំនុកដំកើង ៦១:២ លោករូស៊ែល មួរ(Russell Moore) ជាអ្នកនិពន្ធ និងទេវវិទូ ដែលពិពណ៌នាថា គាត់បានសង្កេតឃើញភាពស្ងាត់ជ្រងំគួរឲ្យភ័យខ្លាច បានកើតមានក្នុងមជ្ឈមណ្ឌលកុមារកំព្រាមួយ នៅប្រទេសរុស្ស៊ី ជាកន្លែងដែលគាត់ចិញ្ចឹមក្មេងប្រុសៗ។ ក្រោយមក មានគេពន្យល់គាត់ថា កូនង៉ែតទាំងនោះបានឈប់យំ ដោយសារពួកគេបានដឹងខ្លួនថា គ្មាននរណាឆ្លើយតប ចំពោះការស្រែកយំរបស់ពួកគេទេ។ ពេលណាយើងស្ថិតក្នុងពេលដ៏ពិបាក យើងក៏អាចមានអារម្មណ៍ថា គ្មាននរណាម្នាក់ស្តាប់យើងឮផងដែរ។ ហើយដែលអាក្រក់បំផុតនោះ យើងក៏អាចមានអារម្មណ៍ថា ព្រះទ្រង់មិនបានស្តាប់ឮសម្រែករបស់យើង ឬទតមើលទឹកភ្នែកយើងឡើយ។ តែព្រះអង្គពិតជាស្តាប់ឮ និងទតឃើញមែន! ហេតុនេះហើយ យើងចាំបាច់ត្រូវទូលអង្វរ ដូចដែលមានចែងជាពិសេស ក្នុងកណ្ឌគម្ពីរទំនុកដំកើង។ អ្នកនិពន្ធបទគម្ពីរទំនុកដំកើងបានទូលអង្វរ សូមជំនួយពីព្រះ ហើយក៏បានទូលថ្វាយអំពីស្ថានភាពរបស់ខ្លួនដល់ព្រះអង្គ។ ក្នុងបទគម្ពីរទំនុកដំកើង ជំពូក៦១ ស្តេចដាវីឌបានទូលអង្វរដល់ព្រះអាទិកររបស់ទ្រង់ថា “កាលណាចិត្តទូលបង្គំត្រូវបង្គ្រប នោះទូលបង្គំនឹងអំពាវនាវដល់ទ្រង់ពីចុងផែនដីផង សូមនាំទូលបង្គំទៅឯថ្មដាដែលខ្ពស់ជាងទូលបង្គំ”(ខ.២)។ ស្តេចដាវីឌបានស្រែករកព្រះ ព្រោះទ្រង់ជ្រាបថា មានតែព្រះអង្គទេ ដែលជា “ទីជ្រកកោន” និងជា “ប៉មយ៉ាងមាំ” (ខ.៣)។ ការអធិស្ឋានទូលអង្វរ តាមគំរូបទគម្ពីរទំនុកដំកើង គឺបានបញ្ជាក់ថា ព្រះទ្រង់មានអំណាចគ្រប់គ្រងលើអ្វីៗទាំងអស់ ក៏ដូចជានឹកចាំ…
Read articleទឹកដែលនាំទៅរកជីវិត
នាងនឹងបានសូមពីអ្នកនោះវិញ រួចអ្នកនោះនឹងឲ្យទឹករស់ដល់នាង។ យ៉ូហាន ៤:១០ ការរស់នៅរបស់អេនឌ្រា(Andrea) ក្នុងគ្រួសារមានការលំបាកយ៉ាងខ្លាំង បានជានាងរត់ចោលផ្ទះ នៅអាយុ១៤ឆ្នាំ ដោយរកបានការងារមួយធ្វើ និងរស់នៅជាមួយមិត្តភក្តិ។ ដោយសារនាងស្រេកឃ្លានសេចក្តីស្រឡាញ់ និងចង់ឲ្យគេឲ្យតម្លៃមកលើនាង ក្រោយមក នាងក៏បានផ្លាស់ទៅរស់នៅជាមួយបុរសម្នាក់ ដែលបាននាំនាងសេពគ្រឿងញៀន បន្ថែមពីលើការញៀនស្រា ដែលនាងកំពុងមានស្រាប់។ តែទំនាក់ទំនង និងសារធាតុញៀនទាំងនោះមិនអាចបំពេញការស្រេកឃ្លានរបស់នាងបានទេ។ នាងក៏បានបន្តស្វែងរកការស្កប់ចិត្ត ហើយប៉ុន្មានឆ្នាំក្រោយមក នាងក៏បានជួបអ្នកជឿព្រះយេស៊ូវ ដែលបាននាំនាងឲ្យស្គាល់ព្រះយេស៊ូវ ហើយអធិស្ឋានជាមួយនាង។ ពីរបីខែក្រោយមក ទីបំផុត នាងក៏បានរកឃើញព្រះមួយអង្គ ដែលអាចបំបាត់ការស្រេកឃ្លានសេចក្តីស្រឡាញ់របស់នាងបាន។ ព្រះអង្គមានព្រះនាមយេស៊ូវ។ ស្ត្រីសាសន៍សាម៉ារី ដែលបានជួបព្រះយេស៊ូវ នៅក្បែរអណ្តូងទឹក ក៏បានបំបាត់ការស្រេកខាងវិញ្ញាណរបស់នាងផងដែរ។ នាងបានទៅដងទឹក នៅពេលថ្ងៃក្តៅ(យ៉ូហាន ៤:៥-៧) ប្រហែល ដើម្បីកុំឲ្យស្រ្តីដទៃទៀតឃើញ និងនិយាយដើមនាង ដោយសារនាងមានប្រវត្តិមានប្តីច្រើន ហើយកំពុងមានទំនាក់ទំនងផិតក្បត់(ខ.១៧-១៨)។ ពេលព្រះយេស៊ូវចូលមកក្បែរនាង ហើយសុំទឹកនាងសោយ ព្រះអង្គមិនបានធ្វើតាមទំនៀមទំលាប់របស់សាសន៍យូដា ដែលតាមធម្មតា សាសន៍យូដា មិនរាប់អានសាសន៍សាម៉ារីឡើយ។ តែព្រះអង្គសព្វព្រះទ័យនឹងប្រទានអំណោយនៃទឹករស់ដល់នាង ដែលនាំឲ្យនាងមានជីវិតអស់កល្បជានិច្ច(ខ.១០)។ ព្រះអង្គសព្វព្រះទ័យនឹងបំបាត់ការស្រេកទឹកខាងវិញ្ញាណរបស់នាង។ ពេលណាយើងទទួលជឿព្រះយេស៊ូវ ជាព្រះអម្ចាស់ និងព្រះអង្គសង្គ្រោះ យើងក៏ផឹកទឹករស់នោះផងដែរ។ បន្ទាប់មក…
Read articleទិវាបន្ទាបខ្លួន
នោះក៏បន្ទាបព្រះអង្គទ្រង់ ទាំងចុះចូលស្តាប់បង្គាប់ រហូតដល់ទីមរណៈ គឺទ្រង់ទទួលសុគតជាប់ឈើឆ្កាងផង។ ភីលីព ២:៨ ជាញឹកញាប់ ខ្ញុំច្រើនតែអស់សំណើច នឹងថ្ងៃបុណ្យជាតិមិនផ្លូវការជាច្រើន ដែលគេបាននាំគ្នាបង្កើតឡើង នៅសហរដ្ឋអាមេរិក។ គ្រាន់តែក្នុងខែកុម្ភៈ គេមានទិវានំផ្អែម ទិវាអ្នកលេបផ្លែដាវ និងថែមទាំងមានទិវាអបអរនំរបស់ឆ្កែទៀតផង។ អ្វីដែលគួរឲ្យចាប់អារម្មណ៍បំផុតនោះ គឺគេបានហៅថ្ងៃនេះថា ទិវាបន្ទាបខ្លួន។ គេបានទទួលស្គាល់ជាសកលថា ការបន្ទាបខ្លួន ជាគុណធម៌មួយ ដែលសមនឹងឲ្យយើងអបអរ។ តែគួរឲ្យស្តាយណាស់ ដែលគេមិនតែងតែឲ្យតម្លៃការបន្ទាបខ្លួនឡើយ។ នៅសម័យបុរាណ គេបានចាត់ទុកការបន្ទាបខ្លួន ជាចំណុចខ្សោយ មិនមែនគុណធម៌នោះទេ ហើយគេក៏បានឲ្យតម្លៃមកលើកិត្តិសព្ទវិញ។ គេបានលើកទឹកចិត្តមនុស្សឲ្យអួតសំញែងជោគជ័យរបស់ខ្លួន ហេតុនេះហើយ គេតែងតែព្យាយាមលើកដំកើងខ្លួនឯងជានិច្ច គឺមិនដែលបន្ទាបចុះទេ។ ការបន្ទាបខ្លួនគឺមានន័យថា ដាក់ខ្លួនឲ្យទាបជាងគេ ប្រៀបដូចជាអ្នកបម្រើ ដែលទៀបជាងចៅហ្វាយនាយអញ្ចឹងដែរ។ តែអ្នកប្រវត្តិសាស្រ្តបានមានប្រសាសន៍ថា ផ្នត់គំនិតនេះក៏បានផ្លាស់ប្តូរ នៅពេលដែលគេធ្វើគុតព្រះយេស៊ូវនៅលើឈើឆ្កាង។ កាលនោះ ព្រះដែលមានសិរីរុងរឿងជាព្រះ បានលះបង់សិរីល្អ ដើម្បីធ្វើជា “អ្នកបម្រើ” ហើយបានបន្ទាបព្រះកាយដល់អស់ព្រះជន្ម ដើម្បីសង្គ្រោះមនុស្សជាតិឲ្យរួចពីបាប(ភីលីព ២:៦-៨)។ ការបន្ទាបព្រះកាយរបស់ព្រះអង្គ បាននាំឲ្យមនុស្សមានការយល់ដឹងជាថ្មី អំពីការបន្ទាបខ្លួន។ នៅចុងសតវត្សរ៍ទី១ ដោយសារការអ្វីដែលព្រះយេស៊ូវបានធ្វើ សូម្បីតែអ្នកនិពន្ធដ៏ល្បីល្បាញដែលមិនជឿព្រះ ក៏បានចាត់ទុកការបន្ទាបខ្លួនជាគុណធម៌ផងដែរ។…
Read articleការពារចិត្តរបស់អ្នក
ចូររក្សាចិត្ត ដោយអស់ពីព្យាយាម ដ្បិតអស់ទាំងផលនៃជីវិត សុទ្ធតែចេញពីក្នុងចិត្តមក។ សុភាសិត ៤:២៣ លោកអ័ប្រាហាំ វ៉លដ៍(Abraham Wald) ជាអ្នកជំនាញផ្នែកគណិតវិទ្យា មានកំណើតនៅប្រទេសហុងគ្រី។ គាត់បានប្រើជំនាញគាត់ ជាប្រយោជន៍ដល់កិច្ចប្រឹងប្រែង ក្នុងសង្គ្រាមលោកលើកទី២ បន្ទាប់ពីគាត់បានផ្លាស់មករស់នៅសហរដ្ឋអាមេរិក នៅឆ្នាំ១៩៣៨។ កងទ័ពអាមេរិកបានស្វែងរកវិធីការពារយន្តហោះចម្បាំងរបស់ខ្លួន ពីការបាញ់ប្រហាររបស់កងទ័ពសត្រូវ ដូចនេះ គេក៏បានឲ្យលោកវ៉ល និងមិត្តរួមការងាររបស់គាត់ ក្នុងក្រុមស្រាវជ្រាវស្ថិតិ រិះរកវិធីសាស្រ្តការពារយន្តហោះរបស់កងទ័ពឲ្យកាន់តែមានសុវត្ថិភាព។ ពួកគេក៏បានចាប់ផ្តើមធ្វើការពិនិត្យយន្តហោះដែលបានវិលត្រឡប់ពីសមរភូមិវិញ ដើម្បីរកមើលចំណុចដែលខូចខាតខ្លាំងជាងគេ នៅលើយន្តហោះ។ តែគេក៏បានសរសើរលោកវ៉ល ដែលបានរកឃើញថា ចំណុចខូចខាតរបស់យន្តហោះដែលបានវិលត្រឡប់ពីសមរភូមិវិញ គ្រាន់តែបានតំណាងឲ្យផ្នែករបស់យន្តហោះដែលសត្រូវបាញ់ត្រូវ តែមិនបានធ្វើឲ្យយន្តហោះធ្លាក់។ គាត់ក៏បានដឹងថា គេត្រូវរកមើលផ្នែកដែលត្រូវការការពារបន្ថែម នៅលើយន្តហោះដែលសត្រូវបានបាញ់ធ្លាក់។ យន្តហោះដែលគេបាញ់ត្រូវចំម៉ាស៊ីន ដែលជាផ្នែកងាយរងគ្រោះបំផុត បានធ្លាក់បាត់ហើយ ដូចនេះ គេមិនអាចយកពួកវាមកពិនិត្យបានទេ។ ស្តេចសាឡូម៉ូនបានបង្រៀនយើង អំពីរបៀបការពារចិត្តរបស់យើង ជាផ្នែកដែលងាយរងគ្រោះបំផុត។ គឺដូចដែលទ្រង់បានបង្រៀនបុត្រាទ្រង់ ឲ្យរក្សា ឬការពារចិត្ត ឲ្យអស់ពីព្យាយាម ព្រោះ “អស់ទាំងផលនៃជីវិត សុទ្ធតែចេញពីក្នុងចិត្តមក”(សុភាសិត ៤:២៣)។ សេចក្តីបង្រៀនរបស់ព្រះ ដឹកនាំយើង ក្នុងការរស់នៅ ដោយបញ្ចៀសយើង មិនឲ្យសម្រេចចិត្តខុស…
Read articleព្រះបរមងាររបស់ព្រះគ្រីស្ទ
បើអ្នកចង់មានការយល់ដឹងកាន់តែស៊ីជម្រៅ អំពីសេចក្តីពិតដែលថា ព្រះយេស៊ូវជានរណា ចូរផ្តោតអារម្មណ៍ទៅលើព្រះបរមងារ ដែលព្រះអង្គមាន ក្នុងព្រះគម្ពីរប៊ីបចុះ។ នៅថ្ងៃនេះដែរ លោកគ្រូអរ ស៊ី ស្ព្រោល(R.C. Sproul) នឹងបង្ហាញនូវភាពស្ញប់ស្ញែង ចំពោះព្រះគ្រីស្ទដែលគ្មានអ្វីអាចប្រៀបនឹងព្រះអង្គបាន។ អត្ថបទ បើអ្នកចង់មានការយល់ដឹងកាន់តែច្បាស់ អំពីព្រះយេស៊ូវ ចូរគិតអំពីព្រះបរមងាររបស់ព្រះអង្គចុះ។ ខ្ញុំចាំថា ប៉ុន្មានឆ្នាំមុន មានសាលាព្រះគម្ពីរមួយនៅសហរដ្ឋអាមេរិក ដែលបានគ្រោងធ្វើសន្និសិតមួយ ក្នុងបរិវេណសាលា គឺការជួបជុំសិក្សាមួយ ហើយពួកគេបានអញ្ជើញទេវវិទូដ៏ល្បីល្បាញ ឲ្យមកចែកចាយទេវសាស្ត្រអំពីព្រះគ្រីស្ទ។ ហើយគ្រូនេះមានការរៀនសូត្រខ្ពង់ខ្ពស់ណាស់ ដោយការទទួលស្គាល់ពីសាលានានា។ ហើយអ្នកត្រូវដឹងថា នៅសកលវិទ្យាល័យ ឬស្ថាប័នអប់រំ សន្និសិតនេះមិនមែនជាការជួបជុំធម្មតាទេ ហើយក៏មិនមែនជាកម្មវិធីថ្វាយបង្គំព្រះដែរ។ ហើយគាត់បានធ្វើឲ្យគេរាល់គ្នាមានការភ្ញាក់ផ្អើល ព្រោះគាត់បានឡើងឈរនៅចំពោះមុខអ្នកចូលរួមទាំងអស់ ហើយនិយាយថា “នេះជាអ្វីដែលខ្ញុំចង់ឲ្យអ្នករាល់គ្នារៀន អំពីព្រះយេស៊ូវនៅថ្ងៃនេះ”។ ហើយគាត់មិនបានលើកឡើងនូវការវិភាគអំពីទេវសាស្ត្រអំពីព្រះគ្រីស្ទនោះទេ តែផ្ទុយទៅវិញ គាត់បានចំណាយពេលឈរនៅទីនោះអស់៥៤នាទី ហើយបានអានព្រះបរមងាររបស់ព្រះយេស៊ូវ ដែលមានចែងក្នុងព្រះគម្ពីរប៊ីប។ គាត់មិនបានបញ្ចេញយោបល់អ្វីទេ ក៏មិនបានធ្វើការវិភាគ ឬការកាត់ស្រាយអ្វីដែរ គឺគ្រាន់តែឈរនិយាយថា “ព្រះយេស៊ូវជាព្រះគ្រីស្ទ ព្រះអម្ចាស់ ព្រះរាជបុត្រានៃស្តេចដាវីឌ ព្រះរាជបុត្រានៃព្រះ សត្វសឹង្ហនៃពូជអំបូរយូដា កូនចៀមនៃព្រះ ជាសេចក្តីសុចរិតរបស់យើង ជាព្រះអម្ចាស់នៃសន្តិភាព អ្នកបម្រើដែលបានរងទុក្ខ…
Read articleការអ្វីដែលពិតជាចាំបាច់
ដ្បិតអ្នករាល់គ្នាលះចោលបញ្ញត្តរបស់ព្រះ ទៅកាន់តាមសណ្តាប់មនុស្សវិញ។ ម៉ាកុស ៧:៨ មានពេលមួយ ស្ត្រីជាម្តាយវ័យក្មេងម្នាក់បានកាត់សាច់អាំងធំមួយដុំ ជាពីរ មុនពេលនាងដាក់វាចូលទៅក្នុងឆ្នាំងធំមួយ។ ស្វាមីរបស់នាងក៏បានសួរនាងថា ហេតុអ្វីនាងចាំបាច់កាត់សាច់នោះជាពីរ។ នាងក៏បានឆ្លើយថា នាងកាត់វាជាពីរ គឺដោយសារម្តាយនាងតែងតែធ្វើដូចនេះដែរ។ ទោះជាយ៉ាងណាក៏ដោយ សំណួររបស់ស្វាមីនាងក៏បានធ្វើឲ្យនាងចាប់ផ្តើមមានចម្ងល់ អំពីទំនៀមទម្លាប់មួយនេះ។ ដូចនេះ នាងបានសួរម្តាយនាង។ នាងមានការភ្ញាក់ផ្អើល ពេលបានដឹងថា តាមពិត ម្តាយនាងមានទម្លាប់កាត់សាច់អាំងនោះជាពីរ គឺដោយសារឆ្នាំងរបស់គាត់តូចពេក មិនអាចដាក់សាច់ធំទាំងមូលចូលបាន។ ហើយដោយសារកូនស្រីគាត់មានឆ្នាំងធំៗច្រើន នាងមិនចាំបាច់ត្រូវការកាត់សាច់ជាពីរទៀតទេ។ មានប្រពៃណីជាច្រើនបានកើតមាន ផ្អែកទៅលើកាលៈទេសៈដ៏ចាំបាច់ តែអ្នកជំនាន់ក្រោយបានបន្តកាន់តាមប្រពៃណីនោះ ដោយមិនបានចោទសួរអ្វីឡើយ វាបានក្លាយជារបៀបដែលពួកគេធ្វើអ្វីមួយ។ វាជារឿងធម្មតាទេ ដែលមនុស្សចង់បន្តកាន់តាមប្រពៃណីដែលអ្នកជំនាន់មុនបានបង្កើត។ ពួកផារិស៊ីក៏ខំរក្សាប្រពៃណី ក្នុងសម័យរបស់ពួកគេផងដែរ(ម៉ាកុស ៧:១-២) តែពួកគេបានយកប្រពៃណីទាំងនោះមកបន្ថែមពីលើបន្ទុកនៃក្រឹត្យវិន័យ។ ព្រះយេស៊ូវក៏បានស្តីបន្ទោសពួកផារិស៊ីថា “ដ្បិតអ្នករាល់គ្នាលះចោលបញ្ញត្តរបស់ព្រះ ទៅកាន់តាមសណ្ដាប់មនុស្សវិញ” ម៉ាកុស ៧:៨។ ព្រះអង្គក៏បានបើកសម្ដែងឲ្យគេដឹងថា គេមិនត្រូវយកប្រពៃណីមកជំនួសឲ្យប្រាជ្ញាក្នុងព្រះគម្ពីរនោះឡើយ។ អ្នកដែលពិតជាមានចិត្តចង់ដើរតាមព្រះ(ខ.៦-៧) ផ្តោតចិត្តទៅលើសណ្ឋាននៃចិត្តរបស់ខ្លួន ជាជាងប្រឹងកាន់តាមក្រឹត្យវិន័យ ឬប្រពៃណី ឲ្យល្អមើលតែសម្បកក្រៅ។ យើងចាំបាច់ត្រូវធ្វើការវាយតម្លៃមកលើទំនៀមទម្លាប់ ឲ្យបានទៀងទាត់ ជាពិសេសទំនៀមទម្លាប់ដែលយើងស្រឡាញ់ និងកាន់តាមយ៉ាងខ្ជាប់ខ្ជួន។ ព្រះទ្រង់បានបើកសម្ដែងឲ្យយើងដឹងថា មានការអ្វីខ្លះដែលយើងពិតជាត្រូវការ…
Read article