តើជាការកាត់ស្រាយ ឬជាសេចក្តីពិត?

ពេលណា​យើង​មិន​យល់ស្រប​នឹងនរ​ណា​ម្នាក់ អំពី​ការ​បង្រៀន​ព្រះគម្ពីរ យើង​មិន​អាច​គ្រាន់តែ​ញាក់ស្មា ហើយ​និយាយ​ថា “នេះ​គ្រាន់តែ​ជា​ការ​កាត់​ស្រាយ​របស់​អ្នក” នោះ​ទេ។ នៅ​ថ្ងៃនេះ លោកគ្រូ អរ ស៊ី ស្ព្រោល(R.C. Sproul) សូម​រំឭក​យើង​ថា ការបម្រើ​ព្រះ​នៃ​សេចក្តី​ពិត គឺ​រាប់បញ្ចូល​ការយល់​ព្រះបន្ទូល​ព្រះអង្គ ឲ្យបាន​ត្រឹមត្រូវ។ អត្ថបទ ខ្ញុំ​មិនដឹង​ថា មាន​ពេល​ប៉ុន្មាន​ដង​ហើយ ក្នុង​ជីវិត​ខ្ញុំ បន្ទាប់ពី​ខ្ញុំ​បាន​ចែកចាយ​អំពី​បទ​គម្ពីរ​ណាមួយ មាន​គេ​និយាយ​មក​ខ្ញុំ​ថា “នេះ​គ្រាន់តែ​ជា​ការយល់ឃើញ​របស់​អ្នក” ឬ “នេះ​ជា​ការ​កាត់​ស្រាយ​របស់​អ្នក​ប៉ុណ្ណោះ”។ រឿង​នេះ​ងាយ​យល់​ទេ។ ពេលណា​អ្នក​និយាយ​ចេញ​ជា​ពាក្យ​សម្ដី ឬ​ពេលណា អ្នក​ប្រកាន់​គោលជំហរ ឬក៏​ធ្វើការ​អះអាង ឬមួយ​បង្ហាញ​នូវ​ការ​ប៉ះពាល់​ចិត្ត នោះ​អ្នក​ច្បាស់ជា​កំពុងតែ​បង្ហាញ​ការយល់ឃើញ​របស់​អ្នក​ហើយ។ អ្នក​ច្បាស់ជា​កំពុងតែ​បង្ហាញ​នូវ​ការ​កាត់​ស្រាយ​របស់​អ្នក។ ជា​ញឹកញាប់ ខ្ញុំ​ឆ្ងល់​ថា ពេល​គេ​និយាយ​ដូចនេះ​មកកាន់​ខ្ញុំ តើ​គេ​ចង់​មានន័យ​ដូចម្តេច។ តើ​គេ​កំពុងតែ​ប្រាប់​ខ្ញុំ​ថា ដោយសារ​នេះ​ជា​ការ​កាត់​ស្រាយ​របស់ខ្ញុំ នោះ​ខ្ញុំ​ប្រាកដជា​និយាយ​ខុស​មែនទេ? ខ្ញុំ​មិន​គិតថា គេ​កំពុងតែ​យល់ឃើញ​ដូចនេះ​ទេ។ ខ្ញុំ​ក៏​មិន​គិតថា គេ​កំពុងតែ​បញ្ចេញ​ចារិក​កាច​ដាក់​ខ្ញុំ ឬ​ខ្វះ​ការគួរសម​ចំពោះ​ខ្ញុំ ពេលណា​គេ​និយាយ​ដូចនេះ​ដាក់​ខ្ញុំ​នោះ​ឡើយ។ តើ​ពួក​គេ​ចង់​មានន័យ​ដូចម្តេច? ពួក​គេ​ប្រហែល​ចង់​មានន័យថា “អ្នកមាន​ការ​កាត់​ស្រាយ​របស់​អ្នក។ ខ្ញុំ​មានការ​កាត់​ស្រាយ​របស់ខ្ញុំ។ អ្នក​ផ្សេងទៀត​ក៏​មានការ​កាត់​ស្រាយ​របស់​គេ។ យើង​រាល់គ្នា​សុទ្ធតែ​មានការ​កាត់​ស្រាយ​ខុសៗគ្នា ទោះ​គេ​មិន​យល់ស្រប​គ្នា​ក៏ដោយ ក៏​មិន​អី​ដែរ។ នេះ​ជា​ការ​ជៀសវាង​ជម្លោះ”។…

Read article
ពេលទទួលរងសម្ពាធ

ព្រះយេហូវ៉ា​ទ្រង់​កាន់​ខាង​ខ្ញុំៗ​នឹង​មិន​ខ្លាច​អ្វី​ឡើយ។ ទំនុកដំកើង ១១៨:៦ កាល​ប៉ុន្មាន​ឆ្នាំមុន មិត្ត​ភក្តិ​ខ្ញុំ​ម្នាក់​បាន​ប្រាប់​ខ្ញុំ អំពី​ការភ័យខ្លាច ដែល​គាត់​មាន ពេល​គាត់​ព្យាយាម​ឆ្លងថ្នល់ ដែល​មានផ្លូវ​ជាច្រើន​ប្រសព្វគ្នា។ គាត់​ថា គាត់​មិនដែល​ឃើញ​ផ្លូវ​ពិបាក​ឆ្លង​យ៉ាងនេះ​ទេ។ ច្បាប់​ដែល​គាត់​បាន​រៀន អំពី​ការ​ឆ្លងផ្លូវ ហាក់ដូចជា​មិន​មាន​ប្រសិទ្ធភាព។ គាត់​មាន​ការ​ភ័យ​ខ្លាច​ណាស់ បាន​ជា​គាត់​ឈរ​នៅ​ជ្រុង​ផ្លូវ រង់ចាំ​ឡាន​ក្រុង ហើយ​សុំ​ឲ្យ​អ្នក​បើកឡាន​ក្រុង​ដឹក​គាត់ ទៅ​ផ្លូវ​ម្ខាងទៀត។ គាត់​បាន​ចំណាយពេល​ជាច្រើន ដើម្បី​រៀន​ឆ្លងផ្លូវ​នោះ មុន​ពេល​គាត់​អាច​រៀន​ដើរ និង​បើកឡាន​ឆ្លងផ្លូវ​នោះ ដោយ​ជោគជ័យ។ ការ​ដើរ​ឆ្លងផ្លូវ​ប្រសព្វ​ដ៏​គ្រោះថ្នាក់​អាច​មាន​ភាព​ស្មុកស្មាញ តែ​ការ​ឆ្លងកាត់​បញ្ហា​ដ៏​ស្មុកស្មាញ​ក្នុង​ជីវិត​អាច​មានការ​ពិបាក​ជាង​នេះ​ទៀត។ យើង​មិនបាន​ដឹង​ច្បាស់ អំពី​ស្ថានភាព​របស់​អ្នកនិពន្ធ​បទ​គម្ពីរ​ទំនុកដំកើង ជំពូក១១៨ តែ​យើង​អាច​ដឹង​ថា គាត់​កំពុង​មានការ​ពិបាក បាន​ជា​គាត់​ត្រូវ​អធិស្ឋាន។ គឺ​ដូចដែល​គាត់​បាន​ពោល​ថា “ខ្ញុំ​បាន​អំពាវនាវ​ដល់​ព្រះយេហូវ៉ា ដោយ​សេចក្តី​វេទនា​របស់ខ្ញុំ”(ខ.៥)។ ហើយ​យើង​អាច​ដឹង​ច្បាស់​ថា គាត់​បាន​ទុកចិត្ត​ព្រះ​អម្ចាស់ ព្រោះ​គាត់​បាន​ថ្លែង​ថា “ព្រះយេហូវ៉ា​ទ្រង់​កាន់​ខាង​ខ្ញុំៗ​នឹង​មិន​ខ្លាច​អ្វី​ឡើយ”(ខ.៦)។ យើង​មាន​អារម្មណ៍​ភ័យខ្លាច ពេលណា​យើង​ត្រូវ​ផ្លាស់​ប្តូរ​ការងារ ឬ​សាលារៀន ឬក៏​ទីលំនៅ។ វា​មិនមែន​ជា​រឿង​ចម្លែក​ទេ។ ការ​ថប់បារម្ភ​កើតមាន ពេលណា​សុខភាព​យើង​មាន​ការ​ចុះ​ខ្សោយ ទំនាក់​ទំនង​មាន​ការ​ផ្លាស់​ប្តូរ ឬ​មាន​ការ​ខាតបង់​ប្រាក់កាស​ជាដើម។ តែ​យើង​មិន​ត្រូវ​យល់ឃើញ​ថា បញ្ហា​ប្រឈម​ទាំងនេះ ជា​សញ្ញា​បង្ហាញថា ព្រះ​ទ្រង់​បាន​បោះបង់​យើង​ចោល​នោះ​ទេ។ ពេល​យើង​ទទួលរង​សម្ពាធ​កាន់តែ​ខ្លាំង ចូរ​យើង​ចូលក្នុង​ព្រះ​វត្ត​មានព្រះអង្គ​កាន់តែ​ញឹកញាប់ ដោយ​ការអធិស្ឋាន​ដ៏​ជាប់​លាប់។—ARTHUR…

Read article
ភស្តុតាងបញ្ជាក់ថា ព្រះអង្គជាព្រះ

បាន​ចែង​ទុក​តែ​ប៉ុណ្ណេះ ដើម្បីឲ្យ​អ្នករាល់គ្នា​បាន​ជឿ​ថា ព្រះយេស៊ូវ​ជា​ព្រះគ្រីស្ទ គឺជា​ព្រះរាជបុត្រា​នៃ​ព្រះ​ពិត។ យ៉ូហាន ២០:៣១ ពេល​ដែល​អ្នកស្រី ដូរីស ខឺន ហ្គូដវីន(Doris Kearns Goodwin) បានសម្រេច​ចិត្ត​និពន្ធ​សៀវភៅ​មួយ​ក្បាល អំពី​លោក​ប្រធានាធិបតី​អ័ប្រាហាំ លីនខិន(Abraham Lincoln) នាង​មានការ​ភ័យខ្លាច ដោយសារ​ការពិត​ដែល​ថា មាន​សៀវភៅ១ម៉ឺន៤ពាន់​ក្បាល ដែលគេ​បាន​និពន្ធ​អំពី​ប្រធានាធិបតី​ទី១៦រូប​នេះ។ មាន​សៀវភៅ​ជាច្រើន​បាន​និពន្ធ​អំពី​គាត់​ហើយ តើ​នៅ​មាន​ចំណុច​អ្វី​ទៀត ដែល​នាង​អាច​សរសេរ​អំពី​អ្នកដឹកនាំ​ជាទីស្រឡាញ់​នេះ? នាង​មិន​បណ្តោយ​ឲ្យ​រឿង​នេះ​ធ្វើជា​ឧបសគ្គ​រារាំង​នាង​​ឡើយ។ ទីបំផុត អ្នក​ស្រី​ហ្គូដ​វី​ន​ក៏​សម្រេច​បានការ​និពន្ធ​សៀវភៅ មាន​ចំណង​ជើង​ថា គូរ​ប្រជែង​មួយ​ក្រុម : អ្នកប្រាជ្ញ​នយោបាយ អ័ប្រា​ហាំ លីនខិន។ ទស្សនៈ​ថ្មី​ៗ​ដែល​នាង​បាន​បង្ហាញ​ក្នុង​សៀវភៅ​នេះ អំពី​របៀប​នៃ​ការដឹកនាំ​របស់​លោក​លីនខិន បាន​នាំឲ្យ​សៀវភៅ​នេះ​ក្លាយជា​សៀវភៅ​ដែល​បាន​ទទួល​ពិន្ទុ​ច្រើនជាង​គេ និង​ត្រូវ​បាន​គេ​លើក​មក​និយាយ​ច្រើនជាង​គេ​ផង​ដែរ។ សាវ័ក​យ៉ូហាន​បាន​ជួប​បញ្ហា​ប្រឈម​ដែល​ខុសពី​នេះ កាល​គាត់​កត់ត្រា​អំពី​ព្រះរាជកិច្ច និង​ដួង​ព្រះទ័យ​របស់​ព្រះយេស៊ូវ​ ក្នុង​កណ្ឌ​គម្ពីរ​ដំណឹងល្អ​យ៉ូហាន។ ខ​ចុង​ក្រោយ​នៃ​កណ្ឌ​គម្ពីរ​នេះ​បាន​ចែងថា “មានការ​ជាច្រើន​ទៀត ដែល​ព្រះយេស៊ូវ​បាន​ធ្វើ​ដែរ ខ្ញុំ​ស្មាន​ថា បើនឹង​សរសេរ​ទុក ដោយលំដាប់​តមក នោះ​លោកីយ៍​ទាំងមូល​ក៏​មិន​ល្មម​គ្រាន់ ដើម្បីនឹង​ដាក់​អស់ទាំង​សៀវភៅ ដែល​ត្រូវ​សរសេរ​នោះ​ផង”(យ៉ូហាន ២១:២៥)។ ដូចនេះ មាន​សេចក្តី​ជាច្រើន​ទៀត ដែល​សាវ័ក​យ៉ូហាន​អាច​សរសេរ​ក្នុង​កណ្ឌ​គម្ពីរ​នេះ។ ដូចនេះ ក្នុង​ការ​និពន្ធ​កណ្ឌ​គម្ពីរ​នេះ…

Read article
អំណោយដែលយើងមិនសមទទួល

ព្រះគ្រីស្ទយេស៊ូវ​ទ្រង់​បាន​យាង​មក​ក្នុង​លោកីយ៍ ដើម្បីនឹង​ជួយសង្គ្រោះ​មនុស្ស​មាន​បាប ដែល​ខ្ញុំ​នេះ​ជា​លេខ១ក្នុង​ពួក​គេ។ ១ធីម៉ូថេ ១:១៥ ថ្មីៗនេះ ខ្ញុំ​មានការ​ភ្ញាក់ផ្អើល ពេល​ដែល​បាន​ទទួលអំណោយ​ពី​មិត្ត​ភក្តិ​ខ្ញុំ។ ខ្ញុំ​គិតថា ខ្ញុំ​មិន​សមនឹង​ទទួលអំណោយ​ល្អ​យ៉ាងនេះ ពី​នាង​ឡើយ។ នាង​បាន​ផ្ញើ​អំណោយ​នោះ​មក​ខ្ញុំ បន្ទាប់ពី​បានដឹង​ថា ខ្ញុំ​កំពុង​មាន​ភាព​តប់​ប្រមល់​នឹង​ការងារ។ តែ​នាង​ក៏​កំពុងតែ​មាន​ភាព​តប់ប្រមល់​ផង​ដែរ ដោយសារ​ការ​ជាប់រវល់​ថែរក្សា​ឪពុក​ម្តាយ​ចាស់ជរា ចិញ្ចឹម​កូន​ដែល​បង្ក​បញ្ហា​ជា​ច្រើន ទទួល​រង​សំពាធ​ការងារ និង​មាន​បញ្ហា​ទំនាក់ទំនង​ប្តី​ប្រពន្ធ។ ខ្ញុំ​មិន​នឹកស្មាន​សោះ​ថា នាង​បាន​គិត​ពី​ខ្ញុំ​ច្រើនជាង​ខ្លួនឯង ហើយ​អំណោយ​ដ៏​សាមញ្ញ​របស់​នាង​បាន​ធ្វើឲ្យ​ខ្ញុំ​រំភើបចិត្ត​ឡើង​ស្រក់​ទឹកភ្នែក។ តាមពិត យើង​រាល់គ្នា​សុទ្ធតែ​ជា​អ្នកទទួល​អំណោយ​មួយ ដែល​យើង​មិន​សមនឹង​ទទួល។ គឺ​ដូចដែល​សាវ័ក​ប៉ុល​បាន​បង្រៀន​ថា “ព្រះគ្រីស្ទយេស៊ូវ​ទ្រង់​បាន​យាង​មក​ក្នុង​លោកីយ៍ ដើម្បីនឹង​ជួយសង្គ្រោះ​មនុស្ស​មាន​បាប ដែល​ខ្ញុំ​នេះ​ជា​លេខ១ក្នុង​ពួក​គេ”(១ធីម៉ូថេ ១:១៥)។ ទោះ​កាលពីមុន គាត់ “ជា​អ្នក​ប្រមាថ ធ្វើទុក្ខ​បៀតបៀន ហើយ​ព្រហើន” តែ​ព្រះគុណ​របស់​ព្រះអម្ចាស់​នៃ​យើង​ចាក់​បង្ហូរ​មក​លើ​គាត់ ជា​បរិបូរ(ខ.១៣-១៤)។ ព្រះយេស៊ូវ​ដែល​មាន​ព្រះជន្ម​រស់​ឡើងវិញ បាន​បណ្តាល​ចិត្ត​សាវ័ក​ប៉ុល​ឲ្យ​យល់​ច្បាស់ អំពី​អំណោយ​នៃ​ព្រះគុណ ដែល​ព្រះអង្គ​បាន​ប្រទាន​មក​ដោយ​ឥតគិតថ្លៃ។ ជា​លទ្ធផល គាត់​ក៏បាន​យល់​អត្ថន័យ​នៃ​ការ​មិន​សក្តិ​សមនឹង​ទទួល​អំណោយ​នោះ ហើយ​គាត់​ក៏បាន​ក្លាយជា​ឧបករណ៍​ដ៏​មានអំណាច នៃ​សេចក្តី​ស្រឡាញ់​របស់​ព្រះ ហើយក៏​បាន​ប្រាប់​មនុស្សជា​ច្រើន អំពី​ការអ្វី​ដែល​ព្រះ​ទ្រង់​បាន​ធ្វើ​សម្រាប់​គាត់។ ដោយសារ​ព្រះគុណ​ព្រះ យើង​ទទួល​សេចក្តី​ស្រឡាញ់ ជាជាង​ទទួល​ការ​ថ្កោល​ទោស និង​សេចក្តី​មេត្តា ជាជាង​ការ​ជំនុំ​ជម្រះ។ នៅ​ថ្ងៃនេះ ចូរ​យើង​អបអរ​ព្រះគុណ​ដែល​យើង​មិន​សមនឹង​ទទួល ដែល​ព្រះ​បាន​ប្រទាន…

Read article
ចូលជ្រកយ៉ាងសុខសាន្តនៅក្នុងព្រះ

ឯ​ទូល​បង្គំ នឹង​ពោល​ពី​ព្រះយេហូវ៉ា​ថា ទ្រង់​ជាទី​ពឹង​ពំនាក់ ជា​បន្ទាយ​នៃ​ទូលបង្គំ គឺជា​ព្រះ​នៃ​ទូលបង្គំ​ហើយ ទូលបង្គំ​ទុកចិត្ត​នឹង​ទ្រង់។ ទំនុកដំកើង ៩១:២ នៅពេល​ល្ងាច​ថ្ងៃមួយ ពេល​ខ្ញុំ​កំពុង​រត់​ត្រឹកៗ ដើម្បី​ហាត់ប្រាណ នៅ​ក្បែរ​ការដ្ឋាន​សំណង់​មួយ ក្នុង​តំបន់​ដែល​យើង​រស់នៅ ខ្ញុំ​ឃើញ​កូន​ឆ្មា​មួយ​ក្បាល មាន​រូបរាង​ស្គម និង​ប្រឡាក់​ដី កំពុង​ស្រែកយំ​ដាក់​ខ្ញុំ ដោយ​សម្លេង​គួរឲ្យ​អាណិត ហើយក៏​បាន​ដើរតាម​ខ្ញុំ រហូតដល់​ផ្ទះ​ខ្ញុំ។ សព្វថ្ងៃ​នេះ មីគឃី(Mickey) បាន​ប្រែ​ក្លាយ​ជា​សត្វ​ឆ្មា​ពេញវ័យ មាន​សុខភាព​ល្អ​គួរឲ្យ​ស្រឡាញ់ និង​កំពុង​អរ​សប្បាយ​នឹង​ជីវិត​ដ៏​សុខ​ស្រួល ក្នុង​ផ្ទះ​របស់ខ្ញុំ ហើយ​ក្រុម​គ្រួសារ​ខ្ញុំ​បាន​ស្រឡាញ់​វា​យ៉ាង​ខ្លាំង។ ពេលណា​ខ្ញុំ​រត់​ត្រឹកៗ ដើម្បី​ហាត់ប្រាណ កាត់តាម​កន្លែង​ដែល​ខ្ញុំ​បាន​រក​ឃើញ​វា ខ្ញុំ​ច្រើនតែ​អរព្រះគុណ​ព្រះ ដែល​បាន​ឲ្យ​សត្វ​ឆ្មា​មីគឃី​ឈប់​រស់នៅ​អនាថា ហើយ​ឲ្យ​វា​មានផ្ទះ​សម្រាប់​រស់នៅ។ បទ​គម្ពីរ​ទំនុកដំកើង ជំពូក៩១ បាន​ចែង​អំពី​អ្នក​ដែល “នៅ​ជាប់​ក្នុង​ទី​កំបាំង នៃ​ព្រះ​ដ៏​ខ្ពស់​បំផុត”(ខ.១) ដោយ​បាន​នៅជា​មួយ​ព្រះអង្គ។ ក្នុង​ព្រះគម្ពីរ​ដើម​ភាសា​ហេព្រើរ ពាក្យ នៅ​ជាប់ គឺ​មានន័យថា “នៅ​ជាប់​ជា​អចិន្ត្រៃយ៍”។ ពេលណា​យើង​នៅ​ជាប់​ក្នុង​ព្រះអង្គ នោះ​ព្រះអង្គ​ជួយ​យើង​ឲ្យ​រស់នៅ តាម​ប្រាជ្ញា​របស់​ព្រះអង្គ ហើយ​ស្រឡាញ់​ព្រះអង្គ​លើស​អ្វីៗ​ទាំងអស់(ខ.១៤ យ៉ូហាន ១៥:១០)។ ព្រះ​ទ្រង់​បាន​សន្យា​ថា នឹង​ប្រទាន​ការកម្សាន្ត​ចិត្ត តាមរយៈ​ការ​នៅ​ជាប់​ជាមួយ​ព្រះអង្គ​អស់​កល្ប​ជានិច្ច ក៏ដូចជា​សន្យា​ប្រទាន​សុវត្ថិភាព ក្នុង​ពេល​ដែល​យើង​ជួប​ទុក្ខ​លំបាក​នៅ​ផែនដី។…

Read article
ការមើលឃើញព្រះយេស៊ូវ

អ្នកណា​ដែល​ឃើញ​ខ្ញុំ នោះ​ក៏បាន​ឃើញ​ព្រះវរបិតា​ដែរ។ យ៉ូហាន ១៤:៩ លេ​អូ(Leo) ជា​ក្មេង​តូច​អាយុ៤ខែ ដែល​មិនដែល​បានឃើញ​ឪពុក​ម្តាយ​របស់​គាត់​ឡើយ។ គាត់​​មាន​បញ្ហា​ភ្នែក​ពី​កំណើត ដែល​ធ្វើឲ្យ​គាត់​ព្រិល​ភ្នែក មិន​អាច​មើលឃើញ​អ្វី​ច្បាស់។ គាត់​ហាក់ដូចជា​កំពុង​រស់នៅ ក្នុង​កន្លែងចុះ​អ័ភ្រ​យ៉ាង​ក្រាស់​ជានិច្ច។ តែ​ពេទ្យ​ភ្នែក​ក៏បាន​កាត់​កញ្ចក់​វ៉ែនតា​ពិសេស​មួយ​ឈុត​ឲ្យ​គាត់។ ក្រោយមក ឪពុក​របស់​លេអូ​ក៏បាន​បង្ហោះ​វីដេអូ​មួយ ដែល​ក្នុង​នោះ គេ​ឃើញ​ម្តាយ​គាត់​បំពាក់​វ៉ែនតា​ពីលើ​ភ្នែក​គាត់ ជាលើកដំបូង។ គេ​ឃើញ​ភ្នែក​គាត់​មានការ​ផ្ដោត​បន្តិច​ម្តងៗ។ ស្នាមញញឹម​ស្រស់​ក៏បាន​លេចឡើង នៅ​លើ​ផ្ទៃមុខ​គាត់ ខណៈ​ពេល​ដែល​គាត់​បាន​ឃើញ​ម្តាយ​គាត់​យ៉ាង​ច្បាស់​ជា​លើកដំបូង។ នៅពេល​នោះ ក្មេង​តូច​លេអូ អាច​មើលឃើញ​ច្បាស់​ហើយ។ កណ្ឌ​គម្ពីរ​យ៉ូហាន​បាន​ចែង​អំពី​ការសន្ទនា​រវាង​ព្រះយេស៊ូវ​ ជាមួយ​ពួក​សិស្ស​ព្រះអង្គ។ កាលនោះ សាវ័ក​ភីលីព​បាន​ទូល​សូម ព្រះអង្គ​ថា “ព្រះអម្ចាស់​អើយ សូម​បង្ហាញ​ព្រះវរបិតា​ឲ្យ​យើងខ្ញុំ​ឃើញ​ផង”(យ៉ូហាន ១៤:៨)។ ទោះ​ពួក​សាវ័ក​បាន​ចំណាយពេល​ច្រើន ជាមួយ​ព្រះយេស៊ូវ​ហើយក៏​ដោយ ក៏​ពួក​គេ​នៅតែ​មិន​អាច​ស្គាល់​ព្រះអង្គ ដែល​កំពុង​គង់នៅ​ពីមុខ​ពួក​គេ។ ព្រះអង្គ​ក៏បាន​ឆ្លើយ​តប​ថា “អ្នកណា​ដែល​ឃើញ​ខ្ញុំ នោះ​ក៏បាន​ឃើញ​ព្រះវរបិតា​ដែរ” យ៉ូហាន ១៤:៩។ មុន​នោះ ព្រះអង្គ​ក៏បាន​មាន​បន្ទូល​ផង​ដែរ​ថា “ខ្ញុំ​ជា​ផ្លូវ ជា​សេចក្តី​ពិត និង​ជា​ជីវិត”(ខ.៦)។ ព្រះអង្គ​មាន​បន្ទូល​៧ដង ដោយ​ប្រើ​ពាក្យ “ខ្ញុំ​គឺជា”។ ហើយ​ពេលនោះ​ ព្រះអង្គ​ប្រើ​ពាក្យ​នេះ​ជា​លើក​ទី៦ហើយ។ ត្រង់​ចំណុច​នេះ ព្រះយេស៊ូវ​កំពុង​ប្រាប់​យើង ឲ្យ​ឆ្លុះមើល​តាម​កញ្ចក់​នៃ​ព្រះបន្ទូល…

Read article