យើងជាអ្នកស្នាក់នៅផែនដីបណ្ដោះអាសន្ន
ឯអ្នកប្រទេសក្រៅដែលមកស្នាក់នៅក្នុងពួកឯងរាល់គ្នា នោះត្រូវទុកដូចជាកើតនៅស្រុកឯងវិញ។ លេវីវិន័យ ១៩:៣៤ ពេលដែលក្រុមគ្រួសារមួយបានផ្លាស់ទៅរស់នៅ ក្នុងប្រទេសក្រៅ ពួកគេមានអារម្មណ៍ថា នៅទីនោះអ្វីៗមានភាពខុសប្លែកគ្នាយ៉ាងខ្លាំងពីប្រទេសកំណើតរបស់ពួកគេ ដែលមានដូចជា ភាសា សាលារៀន ទំនៀមទម្លាប់ ចរាចរណ៍ និងអាកាសធាតុ។ ពួកគេមិនដឹងថា ត្រូវសម្របខ្លួនយ៉ាងដូចម្តេចទេ។ អ្នកស្រីផាទី(Patti) ក៏បាននាំប្តីប្រពន្ធមួយគូរនេះ ទៅដើរទិញឥវ៉ាន់ ក្នុងផ្សាលក់អាហារ ក្នុងតំបន់ ដើម្បីបង្ហាញមុខទំនិញដែលមានដាក់លក់នៅទីនោះ និងបង្ហាញរបៀបទិញទំនិញទាំងនោះ។ ខណៈពេលដែលពួកគេកំពុងតែដើរមើល ក្នុងផ្សារនោះ ពួកគេក៏បានបើកភ្នែកធំៗ ដោយទឹកមុខញញឹមស្រស់ ពេលដែលបានឃើញផ្លែទទឹម ដែលពួកគេចូលចិត្តញាំ នៅស្រុកកំណើត។ ពួកគេក៏បានទិញផ្លែទទឹមឲ្យកូនៗម្នាក់មួយផ្លែ ហើយថែមទាំងបានដាក់មួយផ្លែចូលទៅក្នុងដៃរបស់ផាទី ដោយការដឹងគុណ។ ផ្លែឈើដ៏ផ្អែមឆ្ងាញ់ និងមិត្តភក្តិថ្មីបាននាំមកនូវការកម្សាន្តចិត្តយ៉ាងខ្លាំង ក្នុងទឹកដីថ្មី ដែលពួកគេមិនដែលបានស្គាល់ពីមុនមក។ ព្រះទ្រង់បានប្រទានក្រឹត្យវិន័យដល់រាស្រ្តព្រះអង្គ តាមរយៈលោកម៉ូសេ ដែលរាប់បញ្ចូលទាំងការបង្គាប់ ឲ្យប្រព្រឹត្តចំពោះជនបរទេស ឲ្យដូចម្ចាស់ស្រុកផងដែរ(លេវីវិន័យ ១៩:៣៤)។ ព្រះទ្រង់ក៏បានបង្គាប់ទៀតថា “ត្រូវស្រឡាញ់ពួកគេឲ្យដូចខ្លួនឯង”។ ព្រះយេស៊ូវបានហៅក្រឹត្យវិន័យនេះថា ក្រឹត្យវិន័យធំបំផុតទី២ ដែលក្រឹត្យវិន័យធំបំផុតទី១ គឺឲ្យស្រឡាញ់ព្រះ ឲ្យអស់អំពីចិត្ត អស់អំពីព្រលឹង ហើយអស់អំពីគំនិតឯង(ម៉ាថាយ ២២:៣៩)។ ព្រោះសូម្បីតែព្រះអម្ចាស់ ក៏បានថែរក្សាជនបរទេសផងដែរ(ទំនុកដំកើង…
Read articleផ្លាស់ប្រែឲ្យដូចព្រះ ដែលជាគ្រូរបស់យើង
សិស្សមិនមែនលើសជាងគ្រូទេ តែអ្នកណាដែលបានគ្រប់លក្ខណ៍ នោះនឹងបានដូចជាគ្រូដែរ។ លូកា ៦:៤០ ក្នុងវីដេអូដ៏ល្បីល្បាញមួយ ក្នុងបណ្ដាញសង្គម គេឃើញកូនសិស្សការ៉ាតេដូខ្សែក្រវ៉ាត់សរ អាយុ៣ឆ្នាំម្នាក់ កំពុងធ្វើត្រាប់តាមគ្រូបង្វឹករបស់នាង។ នាងមានចិត្តឆេះឆួល និងការជឿជាក់ ក្នុងការហ្វឹកហាត់នេះណាស់ បានជានាងខិតខំយកតម្រាប់តាមសកម្មភាព និងការនិយាយស្តីរបស់គ្រូបង្វឹក តាមរបៀបដែលគួរឲ្យស្រឡាញ់ខ្លាំងណាស់។ យ៉ាងហោចណាស់ នាងធ្វើបានល្អគួរសម។ ព្រះយេស៊ូវធ្លាប់មានបន្ទូលថា “សិស្សមិនមែនលើសជាងគ្រូទេ តែអ្នកណាដែលបានគ្រប់លក្ខណ៍ នោះនឹងបានដូចជាគ្រូដែរ”(លូកា ៦:៤០)។ ព្រះអង្គបានប្រាប់សិស្សព្រះអង្គថា ការយកតម្រាប់តាមព្រះអង្គ ក៏រាប់បញ្ចូលការមានចិត្តសប្បុរស សេចក្តីស្រឡាញ់ និងមិនថ្កោលទោសអ្នកដទៃផងដែរ(ខ.៣៧-៣៨) ហើយក៏ស្គាល់អ្នកដែលពួកគេដើរតាមផងដែរ បានជាព្រះអង្គមានបន្ទូលថា “តើមនុស្សខ្វាក់អាចនឹងដឹកមនុស្សខ្វាក់បានឬទេ តើមិនធ្លាក់ទៅក្នុងរណ្តៅទាំង២នាក់ទេឬអី”(ខ.៣៩)។ សិស្សរបស់ព្រះអង្គចាំបាច់ត្រូវដឹងថា ខ្នាតគំរូនេះមិនមាននៅក្នុងការបង្រៀនរបស់ពួកផារិស៊ី ដែលជាមនុស្សខ្វាក់កំពុងដឹកនាំមនុស្សទៅរកសេចក្តីហិនវិនាស(ម៉ាថាយ ១៥:១៤)។ ហើយពួកគេចាំបាច់ត្រូវដឹងអំពីសារៈសំខាន់នៃការដើរតាមគ្រូរបស់ពួកគេ។ ដូចនេះ គោលដៅរបស់សិស្សព្រះយេស៊ូវ គឺត្រូវផ្លាស់ប្រែឲ្យមានលក្ខណៈដូចព្រះយេស៊ូវ។ ហេតុនេះហើយ ពួកគេចាំបាច់ត្រូវផ្ដោតអារម្មណ៍យ៉ាងប្រុងប្រយ័ត្ន មកលើការបង្រៀនរបស់ព្រះអង្គ អំពីសេចក្តីសប្បុរស និងសេចក្តីស្រឡាញ់ ហើយអនុវត្តតាមផងដែរ។ ក្នុងនាមយើងជាអ្នកជឿ ដែលត្រាប់តាមព្រះយេស៊ូវ ចូរយើងថ្វាយជីវិតយើងដាច់ដល់ព្រះ ដែលជាគ្រូរបស់យើង ដើម្បីឲ្យយើងអាចផ្លាស់ប្រែមានលក្ខណៈដូចព្រះអង្គ ក្នុងការចេះដឹង ប្រាជ្ញា និងអាកប្បកិរិយា។ មានតែព្រះអង្គទេ…
Read articleព្រះពរ នៅពេលស្រក់ទឹកភ្នែក
មានពរហើយ អស់អ្នកដែលយំសោក ដ្បិតអ្នកទាំងនោះនឹងបានសេចក្តីកំសាន្តចិត្ត។ ម៉ាថាយ ៥:៤ ខ្ញុំបានទទួលអ៊ីមែលមួយពីយុវជនម្នាក់ នៅប្រទេសអង់គ្លេស ដែលក្នុងនោះ គាត់បានរៀបរាប់ថា ឪពុកគាត់(មានអាយុ៦៣ឆ្នាំ) កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ ក្នុងស្ថានភាពដែលគួរឲ្យព្រួយបារម្ភ។ យើងមិនដែលជួបគ្នាទេ តែការងារដែលឪពុកគាត់បានធ្វើ មានចំណុចដែលដូចគ្នាជាច្រើន។ គាត់បានសុំឲ្យខ្ញុំថតវីដេអូចែកចាយការលើកទឹកចិត្ត និងការអធិស្ឋាន ដើម្បីលើកទឹកចិត្តឪពុកគាត់។ ខ្ញុំមានការប៉ះពាល់ចិត្តយ៉ាងខ្លាំង បានជាខ្ញុំថតវីដេអូចែកចាយព្រះបន្ទូលខ្លីៗ និងអធិស្ឋានសូមការប្រោសឲ្យជា។ គាត់ប្រាប់ខ្ញុំថា ឪពុកគាត់បានមើលវីដេអូនោះ និងបានបង្ហាញការពេញចិត្តយ៉ាងខ្លាំង។ គួរឲ្យសោកស្តាយណាស់ ពីរបីថ្ងៃក្រោយមក ខ្ញុំបានទទួលអ៊ីមែលមួយទៀត ដែលបានប្រាប់ខ្ញុំថា ឪពុកគាត់បានលាចាកលោកហើយ។ ឪពុកគាត់បានកាន់ដៃម្តាយគាត់ជាប់ នៅពេលឪពុកគាត់ផុតដង្ហើម។ ខ្ញុំអាណិតគាត់ខ្លោចចិត្ត ពេលដែលបានឃើញសេចក្តីស្រឡាញ់ និងភាពសោកសៅយ៉ាងនេះ។ ក្រុមគ្រួសារមួយនេះបានបាត់បង់ស្វាមី និងឪពុកលឿនពេក។ តែយើងមានការភ្ញាក់ផ្អើល ពេលដែលបានឮព្រះយេស៊ូវមានបន្ទូលយ៉ាងច្បាស់ថា “មានពរហើយ អស់អ្នកដែលយំសោក ដ្បិតអ្នកទាំងនោះនឹងបានសេចក្តីកំសាន្តចិត្ត”(ម៉ាថាយ ៥:៤)។ ត្រង់ចំណុចនេះ ព្រះយេស៊ូវមិនមែនកំពុងតែមានបន្ទូលថា ទុក្ខវេទនា និងការសោកសង្រេងគឺជារឿងល្អនោះទេ តែផ្ទុយទៅវិញ ព្រះអង្គសព្វព្រះទ័យឲ្យយើងដឹងថា សេចក្តីមេត្តា និងសេចក្តីសប្បុរសរបស់ព្រះអង្គ បានចាក់បង្ហូរមកលើអស់អ្នកដែលត្រូវការសេចក្តីមេត្តារបស់ព្រះអង្គបំផុត។ អ្នកដែលកំពុងជាប់ខ្លួន នៅក្នុងការសោកសង្រេង ដោយមនុស្សជាទីស្រឡាញ់បានស្លាប់ ឬដោយសារអំពើបាបរបស់ខ្លួនឯង…
Read articleការស៊ូទ្រាំរបស់ពួកបរិសុទ្ធ
បើការស៊ូទ្រាំរបស់យើងក្នុងជំនឿ ពឹងផ្អែកទៅលើខ្លួនយើង នោះយើងអាចដាច់ចេញពីព្រះគ្រីស្ទ បានគ្រប់ពេល។ នៅថ្ងៃនេះដែរ លោកគ្រូ អរ ស៊ី ស្រ្ពោល(R.C. Sproul) នឹងបង្រៀនថា គោលលទ្ធិនៃការស៊ូទ្រាំរបស់ពួកបរិសុទ្ធ គឺបានពឹងផ្អែកទាំងស្រុងទៅលើជំនឿដែលយើងមាន ទៅលើភាពស្មោះត្រង់ ដែលព្រះទ្រង់មានចំពោះព្រះបន្ទូលសន្យារបស់ព្រះអង្គ។ អត្ថបទ ទំនុកចិត្តដែលយើងមាន ទៅលើការស៊ូទ្រាំរបស់ពួកបរិសុទ្ធ មិនមែនជាទំនុកចិត្តដែលពឹងផ្អែកទៅលើសាច់ឈាម ដែលក្នុងនោះ យើងមើលមកខ្លួនឯង ហើយនិយាយថា “ខ្ញុំនឹងមិនអាចដាច់ចេញពីព្រះបានទេ។ ខ្ញុំមានការប្តេជ្ញាចិត្តខ្លាំងណាស់”។ សម្ដីនេះមិនខុសពីពាក្យដែលលោកពេត្រុស បាននិយាយក្នុងបន្ទប់ជាន់ខាងលើ មុនពេលគាត់បដិសេធន៍ព្រះអង្គ។ តាមពិត ខ្ញុំចូលចិត្តពាក្យថែរក្សា ខ្លាំងជាងពាក្យ ស៊ូទ្រាំ។ មូលហេតុដែលយើងអាចស៊ូទ្រាំបាន គឺដោយសារព្រះទ្រង់ថែរក្សាយើងឲ្យជាប់នៅ។ បើព្រះអង្គទុកឲ្យយើងពឹងផ្អែកលើខ្លួនយើង នោះយើងអាចដួលចុះបានគ្រប់ពេល។ សាតាំងអាចរែងយើងដូចរែងស្រូវ។ តែទំនុកចិត្តដែលយើងមាន លើជំពូកចុងក្រោយនៃសេចក្តីសង្រ្គោះរបស់យើង គឺពឹងផ្អែកទៅលើព្រះបន្ទូលសន្យាដែលថា ព្រះទ្រង់នឹងបញ្ចប់ការអ្វីដែលព្រះអង្គបានចាប់ផ្តើម ហើយពឹងផ្អែកលើសមត្ថភាពរបស់សម្តេចសង្ឃដ៏ខ្ពស់បំផុតដែលយើងមាន ដែលបានទូលអង្វរជំនួសយើងជារៀងរាល់ថ្ងៃ។ ព្រះអង្គនឹងថែរក្សាយើងឲ្យជាប់នៅ។
Read articleសរសើរព្រះដែលបានប្រទានព្រះពរ
ត្រូវឲ្យនឹកពីព្រះយេហូវ៉ា ជាព្រះនៃឯងវិញ។ ចោទិយកថា ៨:១៨ កាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ១៩១៩ ឡានស៊ីទែនដឹកទឹកស្កខ្មៅ បានបែកធ្លាយ ក្នុងទីក្រុងបូស្តុន។ ពេលនោះទឹកស្កខ្មៅធ្វើពីស្កអំពៅ មានចំណុះជាង៧លានលីត្រ បានហូរចេញមកយ៉ាងគំហុកដូចទឹករលកយក្សស៊ូណាមិកម្ពស់ជាង៤ម៉ែត្រ តាមផ្លូវថ្នល់ដោយល្បឿន ៤០គីឡូម៉ែត្រក្នុងមួយម៉ោង ដោយបក់នាំរថយន្តក្រុង អគារ មនុស្ស និងសត្វ។ គេផលិតទឹកស្កខ្មៅជាអាហារ ដែលគ្មានគ្រោះថ្នាក់ តែឧប្បត្តិហេតុនៅថ្ងៃនោះ បានបណ្តាលឲ្យមានមនុស្ស២១នាក់បាត់បង់ជីវិត ហើយមនុស្សជាង១៥០នាក់បានរងរបួស។ ជួនកាល របស់ល្អៗ ដូចទឹកស្កខ្មៅ អាចបណ្តាលឲ្យមានគ្រោះថ្នាក់ ខុសពីការរំពឹងគិតរបស់យើង។ មុនពេលពួកអ៊ីស្រាអែលចូលក្នុងទឹកដី ដែលព្រះសន្យាប្រទានពួកគេ លោកម៉ូសេបានដាស់តឿនរាស្រ្តរបស់ព្រះអង្គ ឲ្យមានការប្រុងប្រយ័ត្ន កុំឲ្យសរសើរខ្លួនឯង ដោយសារការល្អដែលពួកគេបានទទួលនោះឡើយ។ គឺដូចដែលគាត់បានប្រាប់ពួកគេថា “កាលណាឯងបានបរិភោគឆ្អែត បានសង់ផ្ទះយ៉ាងល្អ បានហ្វូងគោ ហ្វូងចៀមចំរើនជាច្រើនឡើង បានប្រាក់មាសសំបូរឡើង ហើយគ្រប់ទាំងរបស់ឯង ក៏បានបរិបូរផង នោះក្រែងចិត្តឯងបានអួតអាង រួចភ្លេចព្រះយេហូវ៉ាជាព្រះនៃឯង ដែលទ្រង់បាននាំឯងចេញរួចពីផ្ទះបាវបំរើ នៅស្រុកអេស៊ីព្ទមក”។ ពួកគេមិនត្រូវសរសើរខ្លួនឯងថា ពួកគេទទួលបានរបស់ទាំងនោះ ដោយសារកម្លាំង ឬសមត្ថភាពខ្លួនឯងនោះឡើយ។ ផ្ទុយទៅវិញ លោកម៉ូសេបានប្រាប់ពួកគេថា “ត្រូវឲ្យនឹកពីព្រះយេហូវ៉ា ជាព្រះនៃឯងវិញ…
Read articleកុំបន្តជម្នះបញ្ហាតែម្នាក់ឯង
គេនឹងរត់ទៅឥតដែលហត់ ហើយនឹងដើរឥតដែលល្វើយឡើយ។ អេសាយ ៤០:៣១ មានពេលមួយមិត្តភក្ដិខ្ញុំម្នាក់បានប្រាប់ខ្ញុំថា គាត់មិនអាចបន្តធ្វើការងាររបស់គាត់បានទៀតទេ។ គាត់បាននិយាយទាំងទឹកភ្នែក ខណៈពេលដែលយើងជជែកគ្នា អំពីស្ថានភាពដ៏អស់សង្ឃឹម ដែលនាងកំពុងជួបប្រទះ ក្នុងការងារជាពេទ្យ ក្នុងអង្គការអន្តរជាតិ។ គាត់សារភាពថា គាត់បានដឹងថា ព្រះបានត្រាស់ហៅគាត់ ឲ្យធ្វើការជាពេទ្យ តែគាត់មានអារម្មណ៍ថា ពិបាកខ្លាំងពេក ហើយក៏អស់ទឹកចិត្តធ្វើការ។ ខ្ញុំក៏សង្កេតឃើញពពកនៃភាពហត់នឿយកំពុងគ្របសង្កត់ពីលើគាត់ផងដែរ បានជាខ្ញុំប្រាប់គាត់ថា “ខ្ញុំដឹងថាឯងមានអារម្មណ៍អស់សង្ឃឹមនៅពេលនេះ តែចូរទូលសូមព្រះ ឲ្យប្រទានទិសដៅ ដែលអ្នកកំពុងស្វែងរក និងទូលសូមកម្លាំង ដើម្បីតស៊ូនឹងទុក្ខលំបាក”។ នៅពេលនោះ នាងក៏បានសម្រេចចិត្តស្វែងរកបំណងព្រះទ័យព្រះ ដោយការអធិស្ឋាន។ មិនយូរប៉ុន្មាន មិត្តភក្តិម្នាក់នេះក៏បានទទួលកម្លាំងជាថ្មី ដោយស្គាល់បំណងព្រះទ័យព្រះ។ នាងមិនគ្រាន់តែបានបន្តធ្វើការជាគ្រូពេទ្យប៉ុណ្ណោះទេ តែព្រះទ្រង់ថែមទាំងបានប្រទានកម្លាំង ឲ្យនាងបម្រើមនុស្សកាន់តែច្រើនឡើង ដោយធ្វើដំណើរទៅកាន់មន្ទីរពេទ្យ នៅទូទាំងប្រទេស។ ក្នុងនាមយើងជាអ្នកជឿព្រះយេស៊ូវ យើងតែងតែអាចងាកទៅរកព្រះ ដើម្បីទទួលជំនួយ និងការលើកទឹកចិត្ត ពេលណាយើងមានអារម្មណ៍ថា យើងមានបន្ទុកធ្ងន់ពេក ព្រោះ “ទ្រង់មិនដែលល្វើយឡើយ ក៏មិនដែលអស់កំឡាំងផង”(អេសាយ ៤០:២៨)។ ហោរាអេសាយបានលើកឡើងថា ព្រះវរបិតានៃយើងដែលគង់នៅស្ថានសួគ៌ “ទ្រង់រមែងចំរើនកំឡាំង ដល់អ្នកដែលល្វើយ ហើយចំណែកអ្នកដែលគ្មានកំឡាំងសោះ នោះទ្រង់ក៏ប្រទានឲ្យ”(ខ.២៩)។…
Read article